ព្រះពុទ្ធ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សម្មាសម្ពុទ្ធ)

ព្រះសម្មាសម្ពុទ្ធ

Buddha002.jpg

កុមារភាព[កែប្រែ]

ព្រះពុទ្ធ គឺជា សាស្តា នៃ ព្រះពុទ្ធសាសនា ដែលមានព្រះនាមដើមជា សិទ្ធត្ថគោតម ។ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ។ ព្រះអង្គ​ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលវត្ថុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល ​មាន​ព្រះបាទ ​បសេនទិ​ គ្រងរាជ្យ​មានក្រុង សាវត្ថី ជា​រាជធានី ។ ព្រះសិទ្ធត្ថកុមារ ប្រសូតិក្នុងឧទ្យាន លុម្ពិនី​(សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ​ក្នុង​រវាង​ព្រះរាជ​និវត្តន៍​ទៅកាន់​មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ។

ការ​រៀប​អភិសេក​[កែប្រែ]

ព្រះអង្គ រៀបអភិសេក​ជាមួយ​​ព្រះនាង ​យសោធរា (ពិម្ពា) រាជបុត្រី​នៃ​ព្រះបាទ សុប្បពុទ្ធ និង ព្រះនាង បមិត្តា ព្រះរាជកនិដ្ឋា​ពៅ នៃ​ព្រះបាទ សុទ្ធោទនៈ ផ្ទាល់​​កាល​ព្រះ​ជ​ន្មាយុ ១៦ ព្រះវស្សា ហើយ​តមកព្រះជន្មាយុបាន ២៩ ព្រះវស្សា​ព្រះនាង ពិម្ពាទេវី ក៏បានប្រសូតិព្រះ រាហុល នាថ្ងៃពេញបូរមីព្រះ​ចន្ទ​ពេញវង់ ។

ការ​ចេញ​សាង​ផ្នួស​[កែប្រែ]

ព្រះ សិទ្ធត្ថរាជកុមារ ក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) ។ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ។

មើលផងដែរ[កែប្រែ]

ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធសាសនា
ព្រះពុទ្ធ​២៨​ព្រះអង្គ