ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន | |
---|---|
នាយករដ្ឋមន្ត្រីនៃកម្ពុជា | |
ក្នុងការិយាល័យ ៣០ វិច្ឆិកា ១៩៩៨ – ២២ សីហា ២០២៣ | |
ព្រះមហាក្សត្រ |
|
រង |
|
មុន | អ៊ឹង ហួត |
បន្ទាប់ | ហ៊ុន ម៉ាណែត |
ក្នុងការិយាល័យ ១៤ មករា ១៩៨៥ – ២ កក្កដា ១៩៩៣ ស្ដីទី: ២៦ ធ្នូ ១៩៨៤ – ១៤ មករា ១៩៨៥ | |
ប្រធានាធិបតី |
|
រង | |
មុន | ចាន់ ស៊ី |
បន្ទាប់ | នរោត្តម រណឫទ្ធិ |
សហនាយករដ្ឋមន្ត្រីទីពីរ | |
ក្នុងការិយាល័យ ២ កក្កដា ១៩៩៣ – ៣០ វិច្ឆិកា ១៩៩៨ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
រង | ស ខេង |
នាយករដ្ឋមន្ត្រីទីមួយ |
|
មុន | នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីផ្ដាច់មុខ |
បន្ទាប់ | ខ្លួនលោក ជានាយករដ្ឋមន្ត្រីផ្ដាច់មុខ |
ប្រធានគណបក្សប្រជាជនកម្ពុជា | |
ក្នុងការិយាល័យ ២០ មិថុនា ២០១៥ | |
រង | |
មុន | ជា ស៊ីម |
រដ្ឋមន្រ្តីក្រសួងការបរទេស | |
ក្នុងការិយាល័យ ១៩៨៨–១៩៩០ | |
នាយករដ្ឋមន្ត្រី | ខ្លួនលោក |
មុន | គង់ គាំ |
បន្ទាប់ | ហោ ណាំហុង |
ក្នុងការិយាល័យ ៨ មករា ១៩៧៩ – ធ្នូ ១៩៨៦ | |
នាយករដ្ឋមន្ត្រី |
|
មុន | អៀង សារី |
បន្ទាប់ | គង់ គាំ |
ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា | |
ក្នុងការិយាល័យ ១៩៨១–១៩៨៥ | |
ប្រធានាធិបតី | ហេង សំរិន |
នាយករដ្ឋមន្ត្រី |
|
សមាជិករដ្ឋសភា | |
ក្នុងការិយាល័យ ១៤ មិថុនា ១៩៩៣ | |
មណ្ឌលបោះឆ្នោត | ខេត្តកំពង់ចាម (១៩៩៣–១៩៩៨) ខេត្តកណ្តាល (១៩៩៨–បច្ចុប្បន្ន) |
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ | |
ព្រះមហាក្សត្រ | នរោត្តម សីហមុនី |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ហ៊ុន ប៊ុនណាល់ 5 សីហា 1952 ឃុំពាមកោះស្នា, ស្រុកស្ទឹងត្រែង, ខេត្តកំពង់ចាម, កម្ពុជា |
សញ្ជាតិ | ខ្មែរ |
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
ពន្ធភាព | ប៊ុន រ៉ានី (m. ១៩៧៦) |
កូន | ៥ នាក់ ដោយក្នុងនោះរួមមាន៖ ម៉ាណែត, ម៉ាណិត និងម៉ានី |
ឪពុកម្តាយ(s) | ហ៊ុន នាង ឌី ប៉ុក |
ពានរង្វាន់ | គ្រឿងឥស្សរិយយសជាតូបការ |
ហត្ថលេខា | |
គេហទំព័រ | គេហទំព័ររបស់សម្តេច |
សេវាយោធា | |
ភក្ដីភាព | ខ្មែរក្រហម/កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា កម្ពុជា |
សាខា/សេវាកម្ម | ខ្មែរក្រហម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា/កម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តន៍កម្ពុជា កងទ័ពប្រជាជនកម្ពុជា កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា |
ឆ្នាំកាន់តំណែង | ១៩៧០–១៩៩៩ |
ឋានៈ | ឧត្តមសេនីយ៍ផ្កាយប្រាំ[១][២] |
ពាក្យបញ្ជា | កម្ពុជាប្រជាធិបតេយ្យ – ភូមភាគបូព៌ា |
សមរភូមិ/សង្គ្រាម | សង្គ្រាមស៊ីវិលកម្ពុជា សង្គ្រាមកម្ពុជា-វៀតណាម |
លោក ហ៊ុន សែន គឺជាអ្នកនយោបាយខ្មែរ និងជាអតីតមេបញ្ជាការយោធាមួយរូប ដែលបានបម្រើការជានាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣។[៣] សម្ដេចជាប្រមុខរដ្ឋាភិបាលដែលកាន់អំណាចបានយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។[៤][៥] បច្ចុប្បន្ននេះផងដែរ លោកគឺជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវជាបក្សកាន់អំណាចតាំងពីឆ្នាំ១៩៧៩ និងជាសមាជិករដ្ឋសភាតំណាងឱ្យខេត្ដកណ្ដាល។ សម្ដេចមានគោរមងារពេញថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
ជីវប្រវត្តិ
លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុងប្រវត្តិរូបផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។
នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹងពួកចក្រពត្តិនិយមក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូនេះ។
មុនថ្ងៃ ទទួលជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បានរងរបួសភ្នែកខាងធ្វេង។ ក្រោយពីសម្តេច បានជាសះស្បើយឡើងវិញ ពីការព្យាបាលអស់រយៈពេលយ៉ាងយូរ សម្តេចបាន រៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ប៊ុន រ៉ានី មានកូនប្រុសបីនាក់ និងកូនស្រីបីនាក់ ក្នុងនោះមានកូនស្រីម្នាក់ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ក្នុងឆ្នាំ១៩៧៧ ដោយមិនពេញចិត្តទៅនឹងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចបាន ចាកចោលគ្រួសារជាទីស្រលាញ់ម្តងទៀត ដើម្បីដឹកនាំចលនារំដោះប្រទេស និងប្រជាជនពីរបបដ៏សាហាវយង់ឃ្នងនេះ។ នៅឆ្នាំ១៩៧៨ សម្តេចបានក្លាយជាស្ថាបនិកមួយរូប នៃចលនាសង្គ្រោះជាតិកម្ពុជា ហៅថារណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកិច្ចសហប្រតិបត្តការជាមួយចលនាស្នេហាមាតុភូមិជាច្រើនទៀត និងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ចលនានេះបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប្រជាធិប តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជាតំណាងហត្ថលេខីដ៏សំខាន់មួយរូបក្នុងដំណើរការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ គឺ ការបោះឆ្នោតសកល និងដោយសេរីមួយ ដែលបានធ្វើឡើងជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបានកាន់តួនាទីជាសហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុងរដ្ឋាភិបាលចម្រុះនីតិកាលទី១ នៃរដ្ឋសភាជាតិ។
ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបានដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចជាអនុប្រធាន រហូតទទួលបានជោគជ័យ ហើយបានក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំរដ្ឋាភិបាលចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមានគណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជាបានក្លាយជា សមាជិកទី១០នៃប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបានដឹកនាំអោយមានជ័យជំនះម្តងទៀតក្នុងការបោះឆ្នោតជាសកលក្នុង ខែកក្កដាឆ្នាំ២០០៣។ ក្រោយពីមានការជាប់គាំងខាងនយោបាយអស់រយៈពេលជាច្រើនខែ សម្តេចក៏បានទទួលជោគជ័យក្នុងការបង្កើត រដ្ឋាភិបាលចំរុះជាមួយនឹងគណបក្សហ្វ៊ុនស៊ីនប៉ិចក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបានក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះបាន៩០អាសនៈក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិសំរាប់ដំណាក់កាលប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារ ការទទួលស្គាល់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាជាតិ សន្តិភាព ព្រមជាមួយនឹងការខិតខំ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបានប្រទានងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះនរោត្តម សីហនុ។
ការសិក្សា
- សម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។
- នៅឆ្នាំ១៩៩១ សម្តេចបានទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីNational Political Academy នៅទីក្រុងហាណូយ។
- នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។
- នៅឆ្នាំ១៩៩៦ សម្តេចបានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិ
- នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹប្រែងផ្សះផ្សាជាតិ ការស្តារឲ្យមានសន្តិភាព និងស្ថិរភាពឡើងវិញក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមានទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការខំប្រឹងប្រែងរបស់សម្តេច លើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុង អាស៊ាន។
- នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបានបណ្ឌិតកិត្តិយសផ្នែក"វិទ្យាសាស្រ្តនយោបាយ "(Honoris Causa) ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍។
- នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃសហភាពអឺរ៉ុបក៏បានធ្វើអំណោយដ៏ខ្ពង់ខ្ពស់ ថ្នាក់"បណ្ឌិតកិត្តិយសទស្សនវិជ្ជា" ក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់នូវការ លះបង់ និងការបង្កើតសមិទ្ធផលធំៗរបស់សម្តេច។ ក្នុងឆ្នំាជាមួយគ្នានេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីសក៏បានប្រគល់នូវមេដាយ កិត្តិយសខ្ពស់បំផុតជូនសម្តេច ហ៊ុន សែន ផងដែរ។
- នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បានប្រគល់ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការលះបង់ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ ក្នុងការការពារ ការកសាង និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោមការដឺកនាំដ៏ឈ្លាសវៃរបស់សម្តេចតាម វិទ្យាសាស្រ្តនយោបាយទំនើបជឿនលឿនក្នុងការកែទម្រង់គ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងរក្សាការផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងការបង្រួបបង្រួមក្នុងតំបន់។
- នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណៈរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើជាអំណោយថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ដើម្បីជាសក្ខីភាពនៃការទទួលស្គាល់លើការដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការកសាងឡើងវិញ និងការខិតខំប្រឹងប្រែង លះបង់កំលាំងកាយ កំលាំងចិត្តក្នុងការស្វែងរកសន្តិភាព វិបុលភាព ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល និងជាពិសេសលើការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ សាធារណៈរដ្ឋកូរ៉េ។
- ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរអស់ពីដូងចិត្ត ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ដ៏សំបូរបែបរបស់ សម្តេច ហ៊ុន សែន នៅក្នុងពិភពលោកដែលមានការអប់រំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះប្រជាជនរបស់សម្តេច និងការពង្រឹងទំនាក់ទំនង កម្ពុជា-ថៃយ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ បានសម្តេចចៅព្រះយ៉ារាជចាផាត់ បានសម្រេចជាឯកច្ឆន្ទប្រគល់ថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអប់រំ សំរាប់ការអភិវឌ្ឍន៍តំបន់ ជូនសម្តេច ហ៊ុន សែន ជាការទទួលស្គាល់តួនាទីរបស់សម្តេចក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈការ អប់រំ និងបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
- នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាលប្រទេសវៀតណាម តាមរយៈសាកលវិទ្យាល័យជាតិអប់រំ នាទីក្រុង ហាណូយបានផ្តល់ថ្នាក់បណ្ឌិតកិត្តិយស(the Degree of Doctor Honoris Causa) ផ្នែកអប់រំជូនសម្តេច ហ៊ុន សែន ជាការដឹងគុណចំពោះការចូលរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលទទួលបានលទ្ធផលយ៉ាងឆាប់រហ័សរបស់ខ្លួន និងភាពរីកចំរើនគួរអោយគាត់សំគាល់ក្នុងប៉ុន្នានឆ្នាំថ្មីៗនេះ។
- នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បានផ្តល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច Honoris Causa ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់នូវការចូលរួមចំណែករបស់សម្តេច ក្នុងដំណើរឆ្ពោះទៅរកការ ពង្រឹងកិច្ចសហប្រតិបត្តការរវាងសាធារណៈរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
បទពិសោធន៍ការងារ
ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់តួនាទីជាច្រើនក្នុងរដ្ឋបាលកម្ពុជា (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេចកាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បានទទួលយក និងស្បថចូលកាន់តំណែងជាសមាជិក នៃសមាគមមេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។
លោក ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ហើយលោកជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ។
កិត្ដិយស គ្រឿងឥស្សរិយយស
- នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបានទទួល"ពានរង្វាន់សន្តិភាពពិភពលោក" ពីបណ្ឌិតសភាសន្តិភាព ពិភពលោក ជាវីរៈជនទី៦ និងជាអ្នកទីមួយក្នុងអាស៊ីខាងត្បូងដែលទទួលបានពានរង្វាន់មហាកិត្តិយសនេះ។
- នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានប្រគល់ពានរង្វាន់ លើការ "លើកកម្ពស់ពិភពលោក ដោយបេះដូងមានតែមួយ" "Lifting Up the World with a Oneness-Heart" ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតបទៅនឹងការទទួលស្គាល់សមិទ្ធផលធំៗទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យបានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គដែលត្រូវបានជ្រើសរើសដោយព្រះពុទ្ធជាម្ចាស់ អោយមកជួយ ប្រជាជនកម្ពុជារាប់លាននាក់អោយរួចផុតពីសេចក្តីស្លាប់ហើយ ផ្តល់អោយពួកគេនូវចំណេះដឹង ម្ហូបអាហា និងទីជំរក និងការកសាងសាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និងដឹកនាំប្រទេសកម្ពុជាទៅក្នុងអាស៊ាន។
- នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈជាសមាជិកពេញសិទ្ធរបស់ បណ្ឌិតសភាវិទ្យាសាស្រ្តធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់មេដាយកិត្តិយសទទួលស្គាល់ការដឹកនាំរបស់សម្តេចក្នុងការ ធ្វើឲ្យកម្ពុជាមាន សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
- នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានធ្វើជាអំណោយដែលមិនអាចកាត់ថ្ងៃបានជូន សម្តេច ហ៊ុន សែន នូវគោរមងារថ្នាក់កិត្តិយសខ្ពស់បំផុតរបស់សហព័ន្ធវិស្វកម្មអាស៊ានគឺ” សមាជិកកិត្តិយសដ៏ចំណានអាស៊ានដែលត្រូវបានជ្រើសរើសពិសេស” "ASEAN Distinguished Honorary Fellow Member" និងជាលើកដំបូងដែលមិនធ្លាប់មាន។ គោរមងារនេះគឺឆ្លើយតបទៅនឹងការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាព នៃអ្នកដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យហើយផ្តល់ឳកាសឲ្យវិស្វករកម្ពុជា បានចូលរួមក្នុងដំណើរការអភវឌ្ឍន៍ និងការកសាងប្រទេសជាតិឡើងវិញ។
- នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានផ្តល់ពានរង្វាន់មួយទៀត គឺពានរង្វាន់ សន្តិភាពយ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ជាការកោតសរសើរអស់ពីដូងចិត្តចំពោះសម្តេចបានផ្តល់សេវាមិនចេះនឿយហត់ ធ្វើឲ្យមានការរីកចំរើនក្នុងប្រទេសកម្ពុជា និងបណ្តាប្រជាជាតិអាស៊ានទាំងមូល។
- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគមទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជាអង្គការទទួលស្គាល់អ្នកការទូត ហើយក៏ជាអង្គការជំនាញអន្តរជាតិឯករាជទី១ ប្រចាំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានទទួលស្គាល់ សម្តេច ហ៊ុន សែន ថាជាអ្នកការទូតម្នាក់ ក្នុងចំណោមអ្នកការទូតដែលមានជំនាញប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយកិត្តិយស ដែលមានសិទ្ធជានិច្ច ក្នុងការទទួលយកនូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹងភាពជោគជ័យ និងការបំពេញបន្ថែមនូវតំរូវការតាមបញ្ញត្តរបស់សមាគមទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈសេចក្តីសុចរឹត ការប្តេជ្ញាចិត្ត និងសមិទ្ធផលលេចធ្លោរផ្នែកការទូត និងការកសាងសន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគមទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែលជាភាតរភាពកិត្តិយស មិត្តភាពនៃអ្នកការទូត ជូនសម្តេច ហ៊ុន សែន។
- នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសប្រទាន គោរមងារសម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”ដោយទ្រង់យល់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលទទួលបានជោគជ័យ និងកិត្តិសព្ទល្អៗយ៉ាងច្រើនមិនអាចកាត់ថ្លៃបាន ដោយទទួលបាននូវក្តីស្រឡាញ់ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យរដ្ឋធមនុញ្ញឆ្នាំ១៩៩៣នៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួបបង្រួមជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ការពារលិទ្ធិប្រជាធិប្បតេយ្យ សម្រេចបានកិច្ចសហប្រតិបត្តិការ អន្តរជាតិជាវិជ្ជមាន រក្សានិងការពារឯករាជ្យជាតិ បូរណភាពទឹកដី ដើរតាមសម័យសង្គមរាស្រ្តនិយម នាំមកនូវការកសាង ការគោរពយ៉ាងទូលំទូលាយ និងភាពរីកចំរើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសាសនាដ៏ទៃទៀត មានភក្តីភាពចំពោះរាជបល្ល័ង្ក និងការពារយុត្តិធម៌ដើម្បីនិរន្តរភាព នៃរាជាធិបតេយ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា។
- នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគោរមងារជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភាអន្តរជាតិដើម្បីស្ថិរភាពនិងសន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារជា “សាស្ត្រាចារ្យកិត្តិយសនៃទំនាក់ទំនងការទូត និងអន្តរជាតិ” ជូនសម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោតសរសើរអស់ពីដួងចិត្តនូវភាពវាងវៃប្រកបដោយគតិបណ្ឌិត ដែលសម្តេចតេជោ មានសេចក្តីក្លាហានក្រោកឈរឡើង ក្នុងសតវត្សរ៍ទីម្ភៃដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សរាប់លាននាក់ រួបរួមកំលាំងជាមួយគ្នា និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ដើម្បីផ្តល់សេរីភាពជូនប្រជាជនក្នុងគ្រាដ៏យ៉ាងលំបាក ហើយរក្សាបាននូវវិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះថ្ងៃ៧មករា១៩៧៩ បានផ្តល់អោយប្រជាជនកម្ពុជានូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និងលិទ្ធិប្រជាធិប្បតេយ្យ។
- នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់មេដាយមាសថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ក្នុងការបង្កើនទំនាក់ទំនង បង្កើតស្ថានភាពល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងឡាវ-កម្ពុជា។
បក្ស
- គណបក្សប្រជាជនកម្ពុជា
មើលផងដែរ
ឯកសារយោង
- ↑ ppp_webadmin (31 December 2009). "ROYAL LETTER: Sihanouk praises five star leaders". Phnom Penh Post. Retrieved 5 December 2018.
- ↑ Party, Cambodian People's (27 December 2009). "Welcome to Cambodian People's Party- CPP News and Information Wolrd Wide: His Majesty Promotes Cambodian Leaders to Five-Star General". Retrieved 5 December 2018.
- ↑ "Cambodia's prime minister has wrecked a 25-year push for democracy". The Economist. 12 October 2017. https://www.economist.com/news/leaders/21730149-his-latest-ploy-disband-main-opposition-party-cambodias-prime-minister-has-wrecked.
- ↑ "Cambodia's Hun Sen to resign after four decades and appoint son as PM". BBC News. 26 July 2023. Retrieved 29 សីហា 2023.
- ↑ "Cambodia's Hun Sen, Asia's longest serving leader, says he'll step down and his son will take over". Associated Press. 26 July 2023. Retrieved 29 សីហា 2023.
- បកប្រែក្រៅផ្លូវការពីគេហទំព័រ www.cnv.org.kh
- អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ហៅថាNIDA Archived 2009-05-25 at the វេយប៊ែខ ម៉ាស៊ីន.
- Criticism of Hun Sen Archived 2011-05-07 at the វេយប៊ែខ ម៉ាស៊ីន. click on the video to play (in Khmer, English and Thai)