Jump to content

ប៉ុលពត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សាឡុត ស)

ប៉ុលពត

នាយករដ្ឋមន្ត្រី នៃរបប កម្ពុជាប្រជាធិបតេយ្យ
(1975-1979)
ឈ្មោះ ប៉ុល ពត

(Political Potentail)

ឈ្មោះកំណើត សាឡុត ស
ថ្ងៃ.ខែ.ឆ្នាំកំណើត 19 ឧសភា 1928
ម្ដាយ សុក ណែម (ជនជាតិថៃ)
ឪពុក ប៉ែន សាឡុត (ជនជាតិចិន)
មុខតំណែង នាយករដ្ឋមន្ត្រី នៃរបប កម្ពុជាប្រជាធិបតេយ្យ
តួនាទីក្នុងបក្ស អង្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា
លទ្ធិដឹកនាំ លទ្ធិកុម្មុយនីស្ត ផ្ដាច់ការ
លទ្ធិដឹកនាំនិយម កុម្មុយនីស្តនិយមចិន
ស្លាប់ 15 មេសា 1998
ស្នាដៃបន្សល់ទុក
  • ប្រជនស្លាប់ 2.7 លាននាក់
  • បំផ្លាញក្រុមហ៊ុនអាកាសចរណ៍ជាតិ 26
  • លក់រោងចក្រទៅឱ្យបរទេស 150
  • លក់រោងចក្រឧស្សាហកម្មទៅឱ្យបរទេស 20
  • បំផ្លាញ 90 រោងភាពយន្ត នៃឧស្សាហកម្មភាពយន្ត
  • បំផ្លាញរោងចក្រចំរាញ់ប្រេងកាត
  • ដុតឯកសារជាតិ 4000 ច្បាប់
  • សេដ្ឋកិច្ចជាតិដើរថយក្រោយ 30ឆ្នាំ
  • បង្កើតឱ្យមានអក្ខរកម្មរាប់លាននាក់
  • បំផ្លាញ 90% នៃវិស័យសិល្បៈជាតិ
  • បន្សល់ទុកក្មេងកំព្រា រាប់សែននាក់
  • បន្សល់ទុកពិការភាព រាប់មុឺននាក់

ប៉ុលពត (អង់គ្លេស: Pol Pot), ឈ្មោះកំណើត៖ សាឡុត ស (Saloth Sar) កើតនៅថ្ងៃទី 19 ខែឧសភា ឆ្នាំ 1928 ។ លោក គឺជាជនបដិវឌ្ឍន៍នយបាយ មួយរូប នៃ បក្សកុម្មុយនីស្តកម្ពុជា ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ 1951 ។ ប៉ុលពត បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ អំឡុងពេលដែលកងទ័ពរបស់លោក បានយកឈ្នះកងកម្លាំង នៃរបប សាធារៈណរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ នៅទីក្រុង ភ្នំពេញ នាថ្ងៃទី 17 ខែមេសា ឆ្នាំ 1975 ហើយលោកបានបន្តដឹកនាំ រហូតដល់ របបរបស់លោក ត្រូវបានដួលរលំទៅវិញ ដោយកងទ័ពចំរុះ នៃកងកម្លាំងរំដោះប្រជាជនកម្ពុជា នៅថ្ងៃទី 7 ខែមករា ឆ្នាំ 1979 ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early life

ប៉ុលពត មានឈ្មោះកំណើតហៅថា សាឡុត ស កើត​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ស្តុកស្តម្ភ​មួយ​នៅ ភូមិវាលស្បូវ ខេត្តកំពង់ធំ ឪពុក​របស់លោកមានឈ្មោះថា ប៉ែន សាឡុត ជាជនជាតិចិន ម្តាយ​ឈ្មោះ សុក ណែម ជាជនជាតិថៃ ឪពុកម្ដាយរបស់ប៉ុលពត បានធ្វើអន្តោរប្រវេសន៍មករស់នៅកម្ពុជា និងបានបង្កើត ប៉ុលពត នៅទីនោះ ។ ប៉ុលពត ដែលមានឈ្មោះកំណើតហៅថា សាឡុត ស លោកមាន​បងប្អូន​ទាំងអស់ ​៩នាក់ ក្នុងនោះ​ប្រុស​៧នាក់ និង​ស្រី​២នាក់ សាឡុត ស គឺជា​កូន​ទី៨ នៅក្នុងគ្រួសារផងដែរ ហើយគ្រួសារ​របស់ សាឡុត ស មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយព្រះបរមរាជវាំង នៅក្នុង​ឆ្នាំ​១៩២៩ បងស្រី​ជីដូនមួយ​ម្នាក់​របស់ សាឡុត ស ឈ្មោះ មាឃ គឺ​ជា​អ្នក​រាំ​របាំ​នៅក្នុង​ព្រះបរមរាជវាំង ។ ក្រោយមក មាឃ ក៏​បាន​ក្លាយជា​ស្នំឯក​របស់ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនីវង្ស ហើយ​ទទួល​បាន​តំណែង​ជា ឃុន​អ្នកម្នាង ដែល​មាន​អំណាច​ត្រួត​លើ​ស្រី​ភីលៀងទាំងអស់​នៅក្នុងរាជ​វាំង ។ ចំណែកឯបងប្រុស​ច្បង​របស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏​ជា​បុគ្គលិក​ម្នាក់​បម្រើការ​នៅក្នុង​ការិយាល័យ​ពិធីការ​នៃ​ព្រះបរមរាជវាំងផង​ដែរ ។ មិនយូរ​ប៉ុន្មាន​ក្រោយមក ប្អូនស្រី​របស់ សាឡុត ស ឈ្មោះ សារឿន ក៏បាន​ចូល​មក​បម្រើការ​ក្នុង​ក្រុម​របាំ​ព្រះបរមរាជវាំង ហើយ​បាន​ក្លាយ​ជា​ស្នំឯក​របស់​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែលជាបងប្អូនជីដូនមួយនេះផងដែរ ។ នៅឆ្នាំ១៩៣៤ សាឡុត ស ដែល​កាលនោះ​មាន​អាយុ​៦ឆ្នាំ​ និង​បងប្រុស​ម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបាន​គ្រួសារ​បញ្ជូន​ពី​កំពង់ធំឱ្យមក​រស់នៅ ភ្នំពេញ ជាមួយ មាឃ និង សួង ដែល​ជា​បង។ មិនយូរ​ប៉ុន្មាន​ក្រោយពី​មកដល់​ភ្នំពេញ សាឡុត ស ក៏បាន​ទៅ​បួស​រៀន​ធម៌ និង​ភាសា​ខ្មែរ​នៅ ​វត្ត​បុទមវត្តី ដែល​ស្ថិតនៅ​ជាប់​នឹង​ព្រះបរមរាជវាំង គួរបញ្ជាក់ផងដែរថា​ នៅពេលនោះ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ហើយ​នៅតាម​សាលារៀន​របស់​រដ្ឋ គេ​តម្រូវ​ឱ្យ​រៀន​ជា​ភាសា​បារាំង ។ ហេតុដែលនាំឱ្យ សាឡុត ស មានគំនិតជាតិនិយមជ្រុល នោះបណ្ដាលមកពី អត្ថបទនយោបាយជាច្រើន បានបណ្ដុះស្មារតីរបស់លោក ឱ្យមានការគិតបែបរវើរវាយ និង ការតាំងចិត្តផ្ដាច់ជ្ញាខ្ពស់ ។ នៅក្នុង​អំឡុងពេល ដែល សាឡុត ស ទើបតែ​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា សឺន ង៉ុកថាញ់ ដែលជាពលរដ្ឋខ្មែរកម្ពុជាក្រោម យកនាមត្រកូល សឺន តាមរយៈលោកឧកញ៉ា (សឺន គុយ) ដោយក្មេងជំនាន់ក្រោយមិនបានរៀនប្រវត្តិសាស្ត្រខ្មែរជ្រៅជ្រះនោះទេក៏បានលាបពណ៌មកលើលោកថា ជាពួកយួន ឬ ពួកក្បាលយួនខ្លួនខ្មែរ ដោយក្រឡៃឈ្មោះនាមត្រកូលរបស់លោក មកជា (សឺង ង៉ុកថាញ់) ។ សឺន ង៉ុកថាញ់ ដែល​ធ្វើការ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិតកម្ពុជា​ក្នុង​ក្រុង​ភ្នំពេញ បាន​ទទួល​ការអនុញ្ញាត​​ពី​អាជ្ញាធរ​បារាំង ឱ្យបោះផ្សាយ​​កាសែត​ជា​ភាសា​ខ្មែរ​មួយ​ឈ្មោះ “នគរវត្ត” ដែល​ជា​កាសែត​ភាសា​ខ្មែរ​លើក​ដំបូង​បង្អស់​ នៅ​ក្នុងប្រទេស​កម្ពុជា ។ កាសែត នគរវត្ត មាន​ការចុះផ្សាយ​នូវ​អត្ថបទ​វិចារណកថា​ជាច្រើន ដែល​បង្ហាញ ពី​គំនិត​ជាតិនិយម និង ទ្រឹស្ដីនយោបាយ ហើយ សាឡុត ស ដែល​រស់នៅ​ជាមួយ​បងស្រី ប្រហែល​ជា​បាន​អាន​កាសែត​នេះ​ជា​ប្រចាំ ពីព្រោះថាបងស្រីរបស់​ សាឡុត ស ដែលមានឋានៈជាអ្នកម្នាង បាន​ជាវ​កាសែត នគរវត្ត មក​អាន​ជា​ប្រចាំ ដោយបែបនេះហើយ សាឡុត ស អាចនិងផុងខ្លួនក្នុងទ្រឹស្ដីនយោបាយទាំងអស់នេះ ។ ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត គឺ​នៅពេល​ដែល សាឡុត ស បានចូលរៀននៅវិទ្យាល័យ ក្នុងអំឡុងឆ្នាំ 1949 ហើយសាឡុត ស ដែលទទួលបាននៅពត៌មានជាតិនិយមស្ដីពីបារាំងដែលបានកាត់ទឹកដីកម្ពុជា នៃដែនដីកម្ពុជាក្រោម ទៅឱ្យពួកវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប៉ុន្តែសច្ចភាពនៃប្រវត្តិសាស្ត្របានបង្ហាញថា ការចុះហត្ថលេខារវាងប្រធាននាធិបតីបារាំង និង ស្ដេចវៀតមិញ នាម បាវដាយ (Bao Dai) ដែលធ្វើឡើងនៅថ្ងៃ ​ទី៤ មិថុនា ឆ្នាំ ​១៩៤៩ គឺជាថ្ងៃដែលបារាំងបាន​​​​​​ប្រគល់​ទឹកដី​កូសាំងស៊ីន ដែល​បារាំងបាន​ច្បាំង​ដណ្តើម​យក​ពី​ពួកវៀតមិញ នៅ​ឆ្នាំ ​១៨៦២ ទៅឱ្យពួកវៀតមិញ​វិញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាត់យក​ទឹកដីកម្ពុជា​ទៅ​ឱ្យវៀតណាម​នោះទេ ព្រោះទឹកដីកម្ពុជាក្រោម បានបាត់បង់ក្នុងអំឡុងឆ្នាំ ១៨៣៤ ក្នុងរាជក្សត្រីអង្គមុី ដូចនេះហើយ បារាំង​មិនបាន​ដាក់​​បញ្ចូលដែនដីកូសាំងសុីន​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យកដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយសមុទ្រ (Territoire d’Ouetre-Mer) ដោយសារប្រជាជនខ្មែរមួយចំនួនមាន អក្ខរៈកម្ម ខ្សោយនៅការគិតពិចារណា និង ខ្វះការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិ ទើបប្រជាជនមួយចំនួនបន្តការយល់ខុសមកដល់សព្វថ្ងៃនេះ ។[]

ការធ្វើបដិវឌ្ឍន៍

[កែប្រែ]

Revolution

នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម ហើយមានបំណងចង់បន្តការសិក្សានៅ វិទ្យាល័យព្រះសុីសុវត្ថិ ប៉ុន្តែវិទ្យាល័យមួយនេះ តម្រូវឱ្យសិស្ស ត្រូវធ្វើទេស្តប្រឡងចូលទើបអាចរៀននៅទីនេះបាន ដោយសារ សាឡុត ស បានប្រឡងធ្លាក់ ទើបសាឡុត ស បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុង ខណ្ឌទួលគោក (បច្ចុប្បន្ន: បំបែកជា ខ័ណ្ឌឫស្សីកែវ) ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក ក្នុងឆ្នាំ ១៩៤៨ ។ បន្ទាប់មក សាឡុត ស បានប្រឡងចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងកម្រិតពិន្ទុមធ្យមភាគ ដែលមានន័យថា បិះធ្លាក់ជាលើកទី២ អំឡុងពេលកំពុងរៀន សាឡុត ស រកបានមិត្តជិតស្និតម្នាក់ ឈ្មោះ អៀង សារី ។ យោងតាមប្រាសាសន៍លោក កេង វណ្ណសាក់ ដែលជាមន្រ្តីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បានចូលរួមយ៉ាងសកម្ម ជួយគណបក្សប្រជាធិបតេយ្យ ក្នុងពេលបោះឆ្នោតជាតិឆ្នាំ១៩៤៩ ។ នៅពេលនោះ គណបក្សប្រជាធិបតេយ្យ ដែលមានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាប្រធាន បានទទួលជ័យជំនះយ៉ាងលើសលុប ដោយដណ្តើមបាន ៦០អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧៥ នៅរដ្ឋសភា ។ នៅឆ្នាំ ១៩៥០ សាឡុត ស បានទទួលអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិច ។[] សំណួរសួរថា ហេតុអ្វីបានជា សាឡុត ស ដែលមិនមែនជាសិស្សរៀនពូកែ ក្នុងលំដាប់ពិន្ទុខ្ពស់ តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះ? នេះប្រហែលជាមកពីហេតុផលសំខាន់ពីរ ៖

ទី១ នៅពេលនោះ ក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោត កាលពីឆ្នាំ១៩៤៩ ហើយប្រហែលជាដោយសារតែ សាឡុត ស បានជួយធ្វើការឃោសនាបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឱ្យ សាឡុត ស បានទៅរៀននៅប្រទេសបារាំង ។

ទី២ សាឡុត ស ទំនងជាចេះភាសាបារាំង និង អាចនិយាយភាសាបារាំងបានទើប រដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឱ្យ សាឡុត ស ដើម្បីបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិច នៅប្រទេសបារាំង ។

ការទទួលយកគំនិតកុម្មុយនីស្ត

[កែប្រែ]

Acceptance of communist ideas

សាឡុត ស ដែលកំពុងរៀនសូត្រក្នុងប្រទេសបារាំង នាពេលមួយដែលលោកបានចុះកម្មសិក្សានៅក្នុងប្រទេស "យូហ្គោស្លាវី" (Yugoslavia) លោកបានជាប់ចិត្តនៅអត្ថបទមួយរបស់ស្ថាបនិក នៃលទ្ធិកុម្មុនីស្ត នោះគឺលោក ជោសេប ស្តាលីន (Joseph Stalin) ដែលជាថ្នាក់ដឹកនាំនៃរបបកុម្មុយនីស្ត នៅ សហភាពសូវៀត ដែលអត្ថបទនោះបានពិពណ៌នាអំពីគោលនយោបាយកុម្មុយនីស្តជាច្រើនចំនុច រួមមានការបង្កើតរដ្ឋដោយបក្សតែមួយ ឧស្សាហូបនីយកម្មរួម ដែលមានន័យថា ការប្រែក្លាយ ការផលិតបែបឯកជនគ្រួសារ មកជាការផលិតបែបឧស្សាហកម្មរួម ទ្រឹស្ដីសង្គមនិយម ដែលមានន័យថា ការលុបបំបាត់កម្មសិទ្ធិឯកជន សមូហភាពនៃកសិកម្ម ដែលមានន័យថា ការសំដៅដល់ជនទាំងឡាយដែលមករួមគ្នាជាក្រុមដើម្បីធ្វើកសិកម្ម ឬ ធ្វើជាសម្ព័ន្ធកសិកម្មតែមួយ ការលុបបំបាត់ជម្លោះវណ្ណៈ ដែលមានន័យថា គ្មានអ្នកមាន គ្មានអ្នកក្រ ការរស់នៅក្នុងសង្គមដែលមានវណ្ណៈស្មើគ្នា ដោយជាប់ចិត្តទៅនិង អត្ថបទនៃលទ្ធិកុម្មុយនីស្ត របស់លោក ស្តាលីន សាឡុត ស ដែលបានសិក្សានៅប្រទេសបារាំង ចាប់ពីឆ្នាំ ១៩៥០ រហូតដល់ឆ្នាំ ១៩៥៣ លោកបានសំរេចចិត្តមកប្រទេសកម្ពុជាវិញ ទោះបីលោកនៅសល់រយៈពេល ២ឆ្នាំទៀតទើបរៀនបញ្ចប់ការសិក្សានៅប្រទេសបារាំង ដូចនេះ សាឡុត ស មិនបានរៀនបញ្ចប់ការសិក្សាក្លាយជាបញ្ញាវ័ន្ត នៅប្រទេសបារាំងនោះទេ ។[]

ការផ្ដើមនយោបាយ

[កែប្រែ]

Political initiatives

លទ្ធិកុម្មុយនីស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ជាខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹងមហាអំណាច​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយពេលបញ្ចប់ សង្គ្រាមលោកលើកទី២ ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនីស្ត​មួយ​ដែរ គឺ "បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន" ដែល​​បង្កើត​ឡើង​ដោយលោក ហូ ជីមិញ នៅ​ឆ្នាំ ១៩៣០ ដែលបក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនីស្ត​ដែល​មកពី​ប្រទេស កម្ពុជា ឡាវ និង វៀតណាម ។ នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ បក្សគុម្មុយនីស្តនេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា ​ខ្មែរ​ឥស្សរៈ (Khmer Issarak) ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​ក្នុងក្រុមកុម្មុយនីស្ត​នោះទេ ។ នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា "សមាគម​ខ្មែរ​ឥស្សរៈ" ទៀតផង ជាហេតុ​នាំឱ្យមាន​ការ​ភាន់ច្រឡំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនីស្ត និង​មួយណា​មិនមែនជា​ខ្មែរឥស្សរៈកុម្មុយនីស្ត នោះទេ ។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម បាន​សម្រេច​បំបែក បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ឱ្យ​ទៅជា​បក្ស​កុម្មុយនីស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ ។ ក្រុម​ខ្មែរឥស្សរៈ​កុម្មុយនីស្ត ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនីស្ត​ផ្ទាល់​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា "បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា" បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ ក៏ប៉ុន្តែ ពី​ឆ្នាំ ១៩៥១ រហូតដល់​ឆ្នាំ ១៩៦០ ក្រុមខ្មែរ​កុម្មុយនីស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ផ្លូវការ​ណ៍នោះទេ ដែល​ជាហេតុ​នាំ​ឱ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​មិនទាន់មានឯករាជម្ចាស់ការលើខ្លួនឯង បានដាច់ស្រឡះ​ពី បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិននោះទេ ។ នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយពេល "បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា" បានធ្វើការបំបែកចេញពី គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​ណ៍នូវ​គណបក្ស​កុម្មុយនីស្ត​ផ្ទាល់​របស់​កម្ពុជា ​ប៉ុន្តែបក្សនេះ បាន​ប្តូរ​ឈ្មោះ​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ ។ បក្សថ្មី​នេះ មាន ទូសាមុត ជា​លេខាបក្ស នួនជា ជា​លេខារងបក្ស ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុងជួរ​បក្ស ហើយ អៀងសារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឱ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​នេះ​ដែរ ។ សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុលពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនីស្ត​​របស់​ខ្លួន ប៉ុន្តែក្រោយពេលចាប់ខ្លួនពួកខ្មែរក្រហម យកមកកាត់ទោសដោយតុលាការកាត់ក្ដីខ្មែរក្រហម ដែលបង្កើតឡើងដោយរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពួកខ្មែរក្រហមតែងធ្វើការបដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ ។ ពួក​ខ្មែរក្រហម​​ដែលបដិសេធបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឱ្យដាច់ស្រឡះ​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដើម្បី​​កុំឱ្យពួកគេមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ និង​វៀតណាមខាងជើង ដែលមានន័យថា ទោះជាពួកគេស្លាប់ ក៏ពួកគេ នៅតែអាចក្លែង ឬ បំភ្លៃសេចក្ដីពិតថា ពួកគេគឺជាអ្នកស្នេហាជាតិនោះទេ ដើម្បីលាងនៅបាបកម្មរបស់ពួកគេ ដែលសម្លាប់ប្រជាជនខ្លួនអស់រាប់លាននាក់ ។ ផ្ទុយទៅវិញ គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ ដែលមានន័យថា បក្សគុម្មុយនីស្តកម្ពុជា របស់ប៉ុលពត និង បក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ដែលកើតចេញពីបក្សគុម្មុយនីសឥណ្ឌូចិនតែមួយ ប៉ុន្តែបក្សទាំងពីរបានបែកចេញជាបក្សពីរផ្សេងគ្នាដែលមាននៅរចនាសម្ព័នបក្សដាច់ដោយឡែកពីគ្នា ប៉ុន្តែអ្នកនយោបាយមួយចំនួន នូវតែបន្តនយោបាយលាបពណ៌ថាបក្សទាំងពីរនេះជាបក្សតែមួយទៅវិញ ដែលផ្ទុយពីសច្ចភាពប្រវត្តិសាស្ត្រទាំងស្រុង ។ នៅ​ក្រោយ​ពេល​ដែល ​ទូសាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង នួនជា ដែល​ជា​លេខារងបក្ស ក្នុង​អំឡុង​ចុង​ឆ្នាំ ១៩៦៤-​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុងហាណូយ ​នា វៀតណាមខាងជើង និងបន្តធ្វើទស្សនកិច្ច នៅ ទីក្រុងប៉េកាំង នា ប្រទេសចិន ។ ក្រោយ​ពេល សាឡុត ស បានទទួលនូវការផ្ដល់យុត្តិសាស្ត្រ និង ​​ទទួល​បានការ​គាំទ្រ ពីសំណាក់ វៀតណាមខាងជើង និង ប្រទេសចិន សាឡុត ស ក៏បានប្រកាសប្ដូរឈ្មោះ "បក្សពលករកម្ពុជា" មកជា "បក្សកុម្មុយនីស្តកម្ពុជា" វិញ ដែលប្រកាសឡើងនៅ ខែកញ្ញា ឆ្នាំ១៩៦៦ ។[]

ការពង្រីកឥទ្ធិពល កុម្មុយនីស្ត

[កែប្រែ]

Expansion of communist influence

ក្រោយពេល ប៉ុលពត ទទួលបានការគាំទ្រ ពីសំណាក់ មហាអំណាច សហភាពសូវៀត ចិន និង វៀតណាមខាងជើង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៦៨ កងទ័ពខ្មែរក្រហម បានបើកការវាយប្រហារចូលកាន់កាប់ ខេត្តសៀមរាប ពីរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ព្រះនរោត្តមសីហនុ ដោយពួកខ្មែរក្រហម បានយកទីតាំង នៃប្រាសាទសំខាន់ៗរបស់កម្ពុជា ធ្វើជាលានដ្ឋានទ័ពដើម្បីលាក់ខ្លួន ដែលមានន័យថា បើសម្ដេចសីហនុ ចង់កំចាត់កងទ័ពរបស់ពួកខ្មែរក្រហម ដោយការទម្លាក់គ្រាប់បែក នោះប្រាកដណាស់ទ្រង់ត្រូវទម្លាក់គ្រាប់បែកកំទេចប្រាសាទបុរាណរបស់ខ្លួនផងដែរ ហើយវាជារឿងដែលលំបាកសម្រាប់ព្រះអង្គ ក្នុងការតទល់ជាមួយនិងពួកទ័ពព្រៃរបស់ ប៉ុលពត ដែលប្រើយុទ្ធសាស្ត្រយកប្រាសាទបុរាណធ្វើជាចំណាត់ខ្មាំង ដូចជា ប្រាសាទ អង្គរវត្ត និង ប្រាសាទផ្សេងៗទៀត ។ នៅដើមឆ្នាំ 1969 ដោយមើលឃើញថា កងទ័ពវៀតណាមខាងជើង រាប់សែននាក់ បានចូលមកលាក់ខ្លួន ក្នុងទឹកដីភាគខាងជើង របស់កម្ពុជា ដូចនេះ សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតី លោក "រិចឆាត នីកសុន" (Richard Nixon) បានបញ្ជារឱ្យបើកប្របិត្តការទម្លាក់គ្រាប់បែកនៅកម្ពុជា តាមរយៈកងទ័ពជើងអាកាស B-52 ដែលធ្វើឡើង នៅខែមិនា ឆ្នាំ 1969 គ្រាប់បែកដែលធ្លាក់មក មិនសូវរងផលប៉ះពាល់ដល់កងទ័ពវៀតណាមខាងជើង នោះទេ ព្រោះពួកគេបានជីករូងក្រោមដី ដែលមានជម្រៅជ្រៅជាច្រើនសិបម៉ែត្រដើម្បីពួនគេចពីការទម្លាក់គ្រាប់នេះ ផ្ទុយទៅវិញ ប្រជាជនខ្មែរ ដែលមិនមានអ្នកជ្រោមជ្រែង ក្នុងការជីករូងក្រោមដី ដើម្បីគេចចេញពីការទម្លាក់គ្រាប់នេះ គ្រាប់បែកទាំងអស់នេះបានធ្វើឱ្យប្រជាជនខ្មែរ ប្រមាណជា ៥០,០០០ (៥មុឺននាក់) បានបាត់បងជីវិតក្នុងអំឡុងពេលទម្លាក់គ្រាប់នេះ ដូចនេះ ប្រជាជនភាគឦសាន នៃប្រទេសកម្ពុជា បានបង្ករជាការចងគំនុំ ទៅលើសហរដ្ឋអាមេរិក ហើយពួកគេបានចុះចូល និង កងទ័ពរបស់ ប៉ុលពត កាន់តែច្រើនឡើងៗ រហូតបានធ្វើឱ្យចំនួនទ័ពរបស់ ប៉ុលពត កើនឡើងយ៉ាងឆាប់រហ័ស ។ សម្ដេចសីហនុ ដោយមើលឃើញថា ប្រទេសចិន និង មិនលែងដៃក្នុងសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិកនោះទេ បើព្រះអង្គ ប្រកាសចុះចូល និង សហរដ្ឋអាមេរិក នោះចិន និង ជួយប៉ុលពត ប្រកាសរដ្ឋស្វ័យភាពភាគជើងភ្លាមៗ ដែលមានន័យថា ប្រទេសកម្ពុជាត្រូវដាច់ជាពីរ ដូចគ្នាទៅនិង ឧបទ្វីបកូរ៉េ ប៉ុលពត ដែលបានកាន់កាប់ បាត់ដំបង សៀមរាប កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង ប្រកាសជា ប្រទេសកម្ពុជា ភាគខាងជើង ជាក់ជាមិនខាន ហើយពេលនោះកម្ពុជាទាំងមូលនិងខាតបង់ច្រើនក្នុងសង្គ្រាមនេះ ដូចនេះហើយ ព្រះនរោត្តម សីហនុ មានតែរៀបចំ សំរេចឱ្យលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទ្រង់ ដើម្បីបោះឆ្នោតដកសេចក្ដីទុកចិត្តទ្រង់ ចេញពីអំណាចសភាប៉ុនណោះ ទើបកម្ពុជាអាចពឹងពាក់ សហរដ្ឋអាមេរិក ដោយបើកចំហបាន ដើម្បីតទល់និងពួកកុម្មុយនីសជាបន្តទៀត ។[]

ជ័យជំនះ ដែលមិនបានគ្រោងទុក

[កែប្រែ]

Unplanned Victory

ជ័យជំនះ ដែលមិនបានគ្រោងទុក របស់ពួកខ្មែរក្រហម គឺនៅពេលដែល សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីការធ្វើសង្គ្រាមនៅឧបទ្វីបឥណ្ឌូចិន ដែលបានប្រកាសក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ១៩៧៣ ដែលសភាអាមេរិក តម្រូវឱ្យកងទ័ពអាមេរិកទាំងអស់ ត្រូវដកចេញពីសង្គ្រាមនៅឧបទ្វីបឥណ្ឌូចិន ពេលនោះហើយដែល របបសាធារណៈរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ ត្រូវបាត់បង់ខ្នងបង្អែកយ៉ាងធំនោះគឺ សហរដ្ឋអាមេរិក ចំណែកឯ ព្រះនរោត្តមសីហនុ ដោយមើលឃើញថា មិនយូរមិនឆាប់ របបសាធារណៈរដ្ឋខ្មែរ និង ត្រូវដួលរលំដោយកងទ័ពខ្មែរក្រហម ដោយមាន ចិន សហភាពសូវៀត និង វៀតណាមខាងជើង នៅពីក្រោយ ហើយពិតណាស់ក្រុមប៉ុលពត និង មិនខ្វល់ពីព្រះមហាក្សត្រនោះទេ ឬ ពួកគេអាចរំលាយរាជវង្សស្ដេចថែមទៀតផង ដូចនេះ នៅខែឧសភា ឆ្នាំ ១៩៧៣ ព្រះនរោត្តមសីហនុ បានចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចរចារជាមួយនិងថ្នាក់ដឹកនាំចិន ដើម្បីឱ្យខាងភាគីចិន ជួយសម្រួលដល់ទ្រង់ ជាមួយនិងពួកខ្មែរក្រហម ដើម្បីឱ្យទ្រង់ទទួលបានតំណែងជាព្រះប្រមុខរដ្ឋ នៅក្នុងគំនិតនយោបាយរបស់ព្រះអង្គ បើសិនជាព្រះអង្គនៅតែអាចដឹកនាំប្រទេស ពិតណាស់ កម្ពុជានិង មានការបង្រួបបង្រួមជាតិឡើងវិញ ក្រោយពេលព្រះនរោត្តមសីហនុ បញ្ចប់ការចរចារ ជាមួយពួកខ្មែរក្រហម ទ្រង់បាន ប្រកាសតាមវិទ្យុប៉េកាំង សូមឱ្យប្រជាជនកម្ពុជា ដែលគោរពស្រលាញ់ដល់ព្រះអង្គ ចូលព្រៃម៉ាគីកាន់អវុធ ដើម្បីយកអំណាចឱ្យព្រះអង្គវិញ ដែលការប្រកាសនេះធ្វើឡើងនៅ ខែកញ្ញា ឆ្នាំ ១៩៧៤ ។ ក្រោយមកកងទ័ពរបស់ពួកខ្មែរក្រហមក៏យកឈ្នះលើរបប សាធារណៈរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ហើយព្រះនរោត្តមសីហនុ ដែលកាន់តំណែងជាព្រះប្រមុខរដ្ឋ ទ្រង់មិនមានអំណាច បញ្ជារលើមេបញ្ជារការកងទ័ព របស់ពួកខ្មែរក្រហមនោះទេ ដែលមានន័យថា ទ្រង់មានតំណែងតែឈ្មោះប៉ុនណោះ ដោយដឹងថា ពួកខ្មែរក្រហម ចាត់ទុកទ្រង់គ្រាន់តែជាឧបករណ៍សម្រាប់ប្រើប្រាស ដូចនេះ ព្រះនរោត្តមសីហនុ ក៏ប្រកាសលាលែងតំណែងចេញពីព្រះប្រមុខរដ្ឋ នាខែមេសា ឆ្នាំ ១៩៧៦ ។[] []

សមាជិកបក្សកុម្មុយនីស្តកម្ពុជា

[កែប្រែ]

Member of the Communist Party of Kampuchea

សមាជិកបក្សកុម្មុយនីស្តកម្ពុជា និង មុខតំណែងក្នុងរដ្ឋាភិបាល មានដូចជា៖

សច្ចភាព ប្រវត្តិសាស្ត្រ

[កែប្រែ]

Historical facts

មានក្រុមមនុស្សល្ងិតល្ងង់មួយចំនួន តែងតែលើកឡើងថា អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ ការលើកឡើងនេះជាការយល់ឃើញ ដោយមិនឆ្លុះបញ្ចាំងពី សច្ចភាព ប្រវត្តិសាស្ត្រនោះទេ ប្រវត្តិសាស្ត្រពិត ត្រូវបានសរសេរនិង ចងក្រងដោយអ្នកជំនាញ ផ្នែកប្រវត្តិសាស្ត្រពិភពលោក ដែលឈរលើភាពអព្យាក្រឹត ការសរសេរថ្លឹងថ្លែងដោយជញ្ជីងប្រវត្តិសាស្ត្រ ដែលផ្អែកលើទឡ្ហីករណ៍ នៃភស្តុតាងបែបវិទ្យាសាស្ត្រ និង សម្រង់យកពាក្យពេចន៍ របស់ជនរងគ្រោះ ក្នុងចំនួនរាប់សែននាក់ ដែលជាសាក្សីដ៏សំខាន់ ផ្ដល់ជា​សេណា​រី​យ៉ូ (Scenario) ក្នុងការផ្គូរផ្គងព្រឹត្តិការណ៍ទាំងអស់នោះឱ្យរៀបរៀងទៅតាមលំដាប់លំដោយ នៃព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្ដែង ដោយមិនផ្អែកតាមនិន្នាការរបស់ជននយោបាយណាម្នាក់ឡើយ គ្មានជនណាម្នាក់អាចបំភ្លៃប្រវត្តិសាស្ត្រ និង ព្រឹត្តិការណ៍របស់ពិភពលោកបាននោះទេ ។

មានការលើកឡើងដោយពួកល្ងិតល្ងង់មួយចំនួនថា ប៉ុលពត មិនមែនជាអ្នកសម្លាប់ប្រជាជនខ្មែរនោះទេ អ្នកដែលសម្លាប់ប្រជាជនខ្មែរគឺជាជនបរទេស ដែលបង្កប់ខ្លួនក្នុងកម្មាភិបាលខ្មែរក្រហម នេះជាភាពល្ងង់ខ្លៅរបស់អ្នកដែលយល់ឃើញបែបនេះប៉ុនណោះ ។ ក្នុងការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ប៉ុលពត បានបង្កើតឱ្យមានការឃ្លាំមើលនិងតាមដានជាសំងាត់ រាល់សកម្មភាព នៃគណៈកម្មាភិបាលរបស់ខ្លួនគ្រប់ជាន់ថ្នាក់ រាប់តាំងពី ឧបនាយករដ្ឋមន្ត្រី រហូតដល់ប្រធានភូមិសហករ ដែលត្រូវបានឃ្លាំមើលដោយកងឈ្លប កងឈ្លបទាំងនេះត្រូវបានចាត់តាំងតាម​សេណា​រី​យ៉ូច្បាស់លាស់ ដែលត្រូវបានគេឱ្យឈ្មោះថា "អង្គការភ្នែកម្នាស់" (Pineapple Eye Organization) ហើយប៉ុលពត សុទ្ធតែមានបញ្ជីរាយឈ្មោះតែងតាំង ថ្នាក់ដឹកនាំរបស់ខ្លួនគ្រប់ជាន់ថ្នាក់ យោងតាមទឡ្ហីករណ៍ ពីសំណាក់ប្រជាជនខ្មែរដែលរងគ្រោះនៅទូទាំងប្រទេស ពួកគាត់ជាសាក្សីយ៉ាងសំខាន់ ដែលស្ថិតក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ ពួកគាត់បានបញ្ចាក់យ៉ាងច្បាស់ ពីរបៀបនៃការដឹកនាំរបស់ ប៉ុលពត ដែលសម្លាប់ប្រជាជនខ្មែរជាប្រព័ន្ធ តាមរយៈការចងគុំនុំសុទ្ធសាធ ដោយធ្វើការចោទប្រកាន់ដាក់ទោស ហើយប្រើដៃអ្នកដែលបានចោទថាជាអ្នកទោសនេះ ឱ្យយកប្រជាជាជនខ្មែរទៅសម្លាប់ ក្នុងរូបភាពចោទប្រកាន់ដូចគ្នានេះ ដែលមានន័យថា ប៉ុលពត ខ្ចីដៃប្រជាជនខ្មែរ សម្លាប់ប្រជាជនខ្មែរ គ្រាន់តែដើម្បីការពារនូវអំណាចរបស់ខ្លួន តែប៉ុណោះ ។

សារនយោបាយ

[កែប្រែ]

Political message

ប្រជាជនកម្ពុជាគ្រប់រូបតែងតែមានមានៈសិកា ស្នេហាជាតិ ស្រលាញ់ទឹកដី ប៉ុន្តែការស្នេហាជាតិក៏ទាមទារឱ្យមានការត្រិះរិពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ដែលការស្រលាញ់ជាតិនេះត្រូវបានចាត់ទុកជា ២របៀប ដូចជារបៀបទី១ ការស្រលាញ់ជាតិបែបជ្រុលនិយម និង របៀបទី២ ការស្រលាញ់ជាតិបែបឆ្លាតវ័យ ។
ស្រលាញ់ជាតិបែបជ្រុលនិម គឺមានន័យថា ការគិតយល់ត្រូវចំពោះតែខ្លួនឯង មានន័យថា ការយល់ឃើញថាមានតែខ្លួនឯងម្នាក់គត់ស្រលាញ់ជាតិនិងទឹកដី ហើយមើលឃើញថាអ្នកដ៏ទៃ សុទ្ធតែជាអ្នកមិនស្រលាញ់ជាតិដូចខ្លួន ។ ឈឺចាប់និងអតីតកាលនៃការបាត់បង់ទឹកដី ក៏បង្កើនជាការចងគំនុំក្នុងចិត្តកាន់តែច្រើនឡើងៗ ដោយមិនខ្វល់ពីព្រឹត្តិការណ៍នៃការបាត់បង់ទឹកដីនោះ ដោយមូលហេតុអ្វី ឬ ដោយរបៀបណានោះទេ ។ ការចងគំនុំគុំគួនទៅលើជាតិសាសន៍ដ៏ទៃ ដោយគ្មានការត្រិះរិះពិចារណា ឧទាហរណ៍: ថ្នាក់ដឹកនាំប្រទេសមួយ មានគោលគំនិតវៀតទីពង្រីកទឹកដី តាមគោលនយោបាយនៃមហិច្ឆិតារបស់ខ្លួន ថ្នាក់ដឹកនាំជាអ្នកបញ្ជារលើស្ថាប័នកងទ័ពគួរបើកការឈ្លានពានទៅលើប្រទេសនោះឬ ទេ ? ឬ ក៏ទៅវាយឈ្លានពានទឹកដីលើជាតិសាសន៍នោះ ឬ ទេ ? ដូចនេះវាអាស្រ័យលើគោលគំនិតរបស់បុគ្គលជាថ្នាក់ដឹកនាំនោះប៉ុនណោះ ហើយពេលខ្លះវាមិនពាក់ព័ន្ធ និង គោលគំនិតរបស់ប្រជាជនទូទៅ នៃជាតិសាសន៍នោះទេ ។ ប៉ុន្តែបុគ្គលជាតិនិយមជ្រុល តែងតែផ្សារជាប់ការចងគំនុំអំពីរឿងទឹកដីទៅលើប្រជាជននៃជាតិសាសន៍ដ៏ទៃទៅវិញ ពួកគេ គួរតែពិចារណាទៅធៀបនិងបុគ្គលដែលជាថ្នាក់ដឹកនាំវិញ ល្អជាជាងចងគំនុំមកលើប្រជាជននៃជាតិសាសន៍មួយ ដោយធ្វើការត្មិះដៀល និង រើសអើងជាតិសាសន៍ ដែលផ្ទុយពីមូលហេតុចម្បង ដែលកើតចេញពីគោលគំនិតរបស់បុគ្គលសុទ្ធសាធ ។ ឧទាហរណ៍: ស្ដេចយួន ឬ ថ្នាក់ដឹកនាំប្រទេសយួន មានគោលគំនិតវាតទីពង្រីកទឹកដី ដោយលើកទ័ពច្បាំងយកទឹកដីខ្មែរ ដូចនេះវាជាគោលគំនិតរបស់បុគ្គលដែលជាថ្នាក់ដឹកនាំ មិនពាក់ព័ន្ធនិង គោលគំនិតរបស់ប្រជាជននោះទេ ជាការពិតណាស់ គ្មានប្រជាជនក្នុងលោកណា ចង់ធ្វើសង្គ្រាមកាប់សម្លាប់គ្នានោះទេ ប្រជាជនគ្រប់ជាតិសាសន៍គ្រាន់តែចង់បានការរស់នៅដោយភាពស្ងប់សុខ ប៉ុនណោះ ដោយការរស់នៅក្នុងប្រទេសខ្លួនពេលខ្លះមានការលំបាករឿងជីវភាព ពេលខ្លះលំបាកផ្លូវចិត្ត ការរស់នៅកាន់តែលំបាកវេទនាពេក ក៏សម្រេចចិត្តប្រថុយទៅរស់នៅប្រទេសដ៏ទៃ បង្កើតបានជាលំហូរជនអន្តោរប្រវេសន៍ ឬ ជន់ចំណាកស្រុក ដោយឆ្លាសគ្នានៃការរស់នៅទៅវិញទៅមកនៅទូទាំងពិភពលោក ។ ការស្រលាញ់ជាតិបែបជ្រុលនិយមនេះហើយ បង្កើតឱ្យមានការស្អប់គុំគួនចងគំនុំរវាងជាតិសាសន៍មួយ និង ជាតិសាសន៍មួយ ដែលត្រូវបានចាត់ទុកថាជាការស្រលាញ់ជាតិបែបល្ងង់ខ្លៅ ដើរចាក់រុកប្រជាជនខ្មែរឱ្យស្អប់គុំគួនប្រជាជនយួន ក៏កើតទៅជាសង្គ្រាមនៅថ្ងៃអនាគត យួន និង ខ្មែរកាប់សម្លាប់គ្នា ស្លាប់ទាំងសងខាង អ្នកចាក់រុករត់ចោលស្រុកទៅរស់នៅប្រទេស ថៃ ឬ រត់ទៅរស់នៅលោកខាងលិចយ៉ាងសុខសាន្ត អ្នករងគ្រោះគឺប្រជាជនខ្មែរ ដែលមានសង្គ្រាមមិនចេះចប់ ។

ស្រលាញ់ជាតិបែបឆ្លាតវ័យ គឺមានន័យថា ស្រលាញ់ជាតិ ដោយការត្រិះរិះពិចារណាបានគ្រប់ជ្រុងជ្រោយ ដោយមានន័យថា ការយល់ថា ខ្លួនរបស់យើងស្រលាញ់ជាតិ ហើយយើងយល់ថាអ្នកដ៏ទៃក៏ស្រលាញ់ជាតិដូចយើងផងដែរ គ្រាន់តែមានពេលខ្លះពួកគេមិនបញ្ចេញសកម្មភាព ឬ ពាក្យសម្ដីចេញមកក្រៅ ប៉ុនណោះ ។ ឧទាហរណ៍: ប្រទេសដ៍ទៃមកឈ្លានពានទឹកដីប្រទេសយើងហើយ អ្នកខ្លះជួយជាកម្លាំងផ្ទាល់តាមរយៈការចូលរួមបម្រើកងទ័ព អ្នកខ្លះមិនជួយជាកម្លាំង តែជួយជាទឹកចិត្តតាមរយៈការជួយជាថវិកា ឬ ឧប្ថម្ភស្បៀងអាហារផ្សេងៗ ។ ការស្រលាញ់ជាតិ ក្នុងរូបភាពផ្សេងៗទៀត ដូចជាៈ ជួយសង្គមតាមរយៈ អំពើមនុស្សធម៌ ដាំដើមឈើ សាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ល-។ សុទ្ធតែជាគោលគំនិតនៃការស្រលាញ់ជាតិគ្រាន់តែវាមានរូបភាពផ្សេងគ្នាប៉ុនណោះ ។ ការមិនត្មិះដៀលជាតិសាសន៍ដទៃ ដោយមិនមានមូលហេតុ ការមិនរើសអើងជាតិសាសន៍ក្នុងសង្គម សុទ្ធតែជាគោលគំនិតនៃការស្រលាញ់ជាតិបែបឆ្លាតវ័យ ឧទាហរណ៍: ជនជាតិយួនអន្តោរប្រវេសន៍ដែលមករស់នៅកម្ពុជា អ្នកខ្លះការរស់នៅប្រទេសរបស់ខ្លួនលំបាកពេក ក៏មករស់នៅប្រទេសកម្ពុជា អ្នកខ្លះក៏រកសុីមានបាន អ្នកខ្លះក៏ រៀនភាសាខ្មែរ រៀនរបាំខ្មែរ យកប្ដី ឬ ប្រពន្ធខ្មែរ ចូលសញ្ជាតិខ្មេរ ចូលបម្រើវិស័យផ្សេងៗក្នុងសង្គមខ្មែរ មិនថាការលក់ដូរ បម្រើកាងារក្នុងស្ថាប័នរដ្ឋ សុទ្ធតែធ្វើឱ្យកម្ពុជារីកចម្រើនទាំងអស់ អ្នកខ្លះមករស់នៅច្រើនឆ្នាំ ចាត់ទុកកម្ពុជាជាផ្ទះកំណើតទី២ របស់ពួកគេដូចគ្នា ប្រជាជនសាសន៍ណាក៏មានមនុស្សល្អ និង មនុស្សអាក្រក់ដែរ បើពួកគេមកមិនល្អ បង្ករភាពវឹកវរដល់សង្គម កម្ពុជាគឺមានច្បាប់ មានមន្ត្រីប៉ូលិសអាជ្ញាធរជាអ្នកដោះស្រាយហើយ យើងមិនគួរទៅចងគំនុំគុំគួន រើសអើងជាតិសាសន៍នោះទេ នោះប្រទេសនិងអន្តរាយ ដោយការគិតបែបល្ងិតល្ងង់ទាំងអស់នេះ ដូចគ្នាទៅនិងការគិតបែបល្ងង់ខ្លៅ របស់ ប៉ុលពត ដែលអាចនាំឱ្យកម្ពុជាអន្តរាយម្ដងហើយម្ដងទៀតផងដែរ ។

សេចក្ដីប្រតិកម្ម

[កែប្រែ]

មួយរយៈនេះតាមការស្រាវជ្រាវ របស់ក្រុមបុរាណាចារ្យ មាន ជនជាតិថៃ មួយចំនួន បានកាត់តរូបភាព ប៉ុលពត ជាមួយនិង រូបលោក Elun Musk ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន SpaceX ដាក់បញ្ចូលគ្នាធ្វើជារូបភាពសើច ប្រមាថមាក់ងាយ ភាពឈឺចាប់ដល់ពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុនណោះ ជនជាតិថៃ មួយចំនួននោះ បានកាត់ត បទចម្រៀង ទន្សាយកំពូល៥ របស់អ្នកចម្រៀងខ្មែរសុរិន្ទ ក្នុងឆ្នាំ 1972 ដែលចម្លងចេញពីបទ មើលសត្វទីទុយ របស់លោក ស៊ីន ស៊ីសាមុត ដាក់បញ្ចូលខ្លឹមសាររូបភាពរបស់ ប៉ុលពត ក្នុងចេទនាមើលងាយ មើលថោក បង្កើតសេចក្ដីឈឺចាប់ដល់ប្រជាជនខ្មែរ ហើយយុវជនខ្មែរល្ងិតល្ងង់មួយចំនួនបានបន្តចាញ់បោក និងធ្វើសកម្មភាពគាំទ្រដល់ Video កាត់តទាំងនេះ ដូចនេះហើយ ក្រុមបុរាណាចារ្យ សូមអំពាវនាវ ឱ្យប្អូនៗកូនក្មួយ ត្រូវបញ្ឈប់សកម្មភាពដ៏ឆ្គួតលីលានេះជាបន្ទាន់ ដើម្បីលើកកម្ពស់ក្រមសីលធម៌ និង សេចក្ដីថ្លៃថ្នូរ ក្នុងសង្គមកម្ពុជា ។

មើលផងដែរ

[កែប្រែ]

See also

ឯកសារយោង

[កែប្រែ]
  1. Jack Anderson, Bill Pronzini (1981) The Cambodia File, Publisher: Doubleday, Original from the University of Michigan p.431 ISBN: 0385149840, 9780385149846
  2. Samuel Totten, William S. Parsons, Israel W. Charny (2004) Century of Genocide: Critical Essays and Eyewitness Accounts, Publisher: Psychology Press p.507 ISBN: 0415944309, 9780415944304
  3. David P Chandler (1999) Brother Number One: A Political Biography Of Pol Pot, Publisher: Avalon Publishing p.280 ISBN: 0813346355, 9780813346359
  4. Daniel Chirot (1996) Modern Tyrants: The Power and Prevalence of Evil in Our Age, Édition: illustrée, réimprimée, révisée, Publisher: Princeton University Press p.496 ISBN: 0691027773, 9780691027777
  5. Elizabeth Becker (1986) When the War was Over: The Voices of Cambodia's Revolution and Its People, Publisher: Simon and Schuster p.502 ISBN: 0671417878, 9780671417871
  6. Ben Kiernan (1985) How Pol Pot Came to Power: A History of Communism in Kampuchea, 1930-1975, Publisher: Verso, Original from the University of Michigan p.430 ISBN: 0860910970, 9780860910978
  7. United States. Department of the Army (1979) The Department of the Army Manual, Publisher: [Department of Defense], Department of the Army p.220
  8. Arindam Sen Gupta (1984) The Survivors, Kampuchea, 1984, Publisher: Patriot Publishers, Original from the University of Michigan p.132