Jump to content

ព្រះសីវលី

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

រូបបដិមាកព្រះស៊ីវលី នៅទីក្រុងបាងកក

ព្រះសិវលី ជាសាវមួយក្នុងចំនោមសាវទាំង៨០ព្រះអង្គ ដែលអាចហៅថា ព្រះសិវលី ជាព្រះអរហន្ត មួយអង្គផងដែរ ក្នុងពុទ្ធសាសនិកថេរវាទ ។ តាមជំនឿនេះ ព្រះអង្គគឺជាអ្នកការពារនៃការធ្វើដំណើរ ហើយត្រូវបានគេជឿថាអាចការពារពីសំណាងអាក្រក់នៅផ្ទះ ដូចជាភ្លើង ឬចោរកម្មជាដើម។ [] ការថ្វាយបង្គំរបស់បង្ហាញពីការបញ្ចូលព្រះពុទ្ធសាសនាថេរវាទទៅក្នុងប្រទេសភូមា។

ប្រវត្តិសង្ខេប

[កែប្រែ]

កាលពី៩១កប្បមុន (ផែនដីឆេះកាល៩១ដង)     ក្នុងពុទ្ធកាលព្រះសម្មាសម្ពុទ វិបសី (ត្រាស់ដឹងក្នុងកាលមុននៃកប្បនោះ) ព្រះរាជាបានកែនប្រជាជន អោយធ្វើទាន ហើយប្រជាជនឃើញដូចនេះក៏នាំគ្នាធ្វើទានអោយខ្លាំងក្លាជាងព្រះរាជាទៅទៀត។ ពេលព្រះរាជាមកមើលឃើញដូចនេះ ក៏ធ្វើទានខ្លាំងជាងប្រជាជន ទៅទៀត ។ ការធ្វើទានទៅមក ទៅមក អស់កាល៦ដង ក្នុងវគ្គទីប្រាំមួយនោះដែរ ប្រជាជនថានឹងធ្វើកុំអោយព្រះរាជាឈ្នះអោយសោះ នឹងនិមន្ត ព្រះសម្មាសម្ពុទ្ធ និង ព្រះសង្ឃទាំងអស់ ដែលមានចំនួន ៦៦០០០០០អង្គ (ប្រជាជនស្ទើរតែមួយប្រទេស ធ្វើទាននេះ ) ។  រាល់អាហារនិងសម្ភារៈដែលត្រូវធ្វើទាន មានទាំងអស់ លើកលែងតែទឹកឃ្មុំស្រស់ ដែលត្រូវយកមកលាយជាមួយទឹកដោះ ។ ប្រជាជនបានឯកភាពគ្នា អោយបុរសម្នាក់យកប្រាក់៤ពាន់គហប្បនៈ ដើររកទិញទឹកឃ្មុំស្រស់ ដែលទើបតែកាចាច់ពីបង្គងថ្មីៗស្រស់ៗ ។ កាលវេលានោះព្រះសិវលី នៅភេទជាគហស្សនៅឡើយ រស់នៅតាមទីជនបទ បានយកឃ្មុំស្រស់យ៉ាងធំ ទៅជួនលោកមេស្រុក ដើម្បីធ្វើជាជំនួន នៅតាមផ្លូវ ក៏បានជួបនឹងបុរសដែលតាមរកទិញទឹកឃ្មុំស្រស់ៗហ្នឹង បុរស់នោះអណាស់ ព្រោះគិតក្នុងចិត្តថា នឹងអាចទិញបានពី មាណព សិវលី។ បុរសនោះសុំទិញឃ្មុំពី មាណព សិវលី ក្នុងតំលៃ មួយគហប្បនៈ មាណពសិវលី គិតក្នុងចិត្តថា ហេតុអ្វីអោយតំលៃ មួយគហប្បនៈចឹង? ដែលឃ្មុំនេះ មិនបានមួយបាតផង ក៏និយាយ មិនលក់នោះទេ ។ អ្នករកទិញនោះ តម្លើងថ្លៃ រហូតដល់៥០គហប្បនៈ ហើយបន្តតម្លើងរហូតដល់ ២០០គហប្បនៈទៀត ។ ឬអ្នកឯងមានហេតុផលអ្វី ? អ្នកលក់ក៏ប្រាប់តាមដំណើររឿង នៃដើមហេតុនេះ ។​មាណព សិវលី ប្រាប់ថា ខ្ញុំមិនលក់ទឹកឃ្មុំនេះនោះទេ តែអ្នកឯងយកទឹកឃ្មុំរបស់ខ្ញុំនេះ ទៅធ្វើជាចង្ហាន់ចុះ តែខ្ញុំសុំចំនែកបុណ្យផង ចូរអ្នកប្រាប់ប្រជាជនទាំងអស់ថា ខ្ញុំសុំចំនែកបុណ្យនៃទាននេះផង ។ (តាមគម្ពីរបង្ហាញថា) ទឹកឃ្មុំនេះ យកទៅលាយនឹងទឹកដោះ បានមួយភាជន៏ ប៉ុន្តែព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃទាំង ៦៦០០០០០អង្គ ឆាន់មិនអស់នោះទេ ។ នៅពេលនោះប្រជាជនឆ្ងល់ថា ទឹកឃ្មុំតិចណាស់ ហេតុអ្វីព្រះសង្ឃឆាន់មិនអស់? ក្នុងន័យនេះ ជាអំណាចនៃព្រះសម្មាសម្ពុទ្ធ ចង់លើកតម្កើងអោយអ្នកធ្វើទាន(មាណព សិវលី) ក្រៃលែងឡើង ។ ក្រោយមកមាណពសីវលី ក៏បានបុណ្យកុសល្យទៅកើតនៅឋានទេវលោក ហើយក៏ធ្លាប់មានកំណើតជាស្តេចចក្រទៀត ។ ចំនេរក្រោយមក ព្រះសិវលី បានមកចាប់កំណើតក្នុង នរគ ពារាណសី ក្នុងវិចិត្រត្រគោល ដែលមានសម្បត្តិស្តុកស្តុម ដោយមិនស្អែតស្អន់នឹងអំណាច ក៏ទៅច្បាំងជាមួយប្រទេសជិតខាងដែលនៅជាប់របងគ្នាហ្នឹង ការច្បាំងនោះក៏ទទួកបាននូវជ័យជំនះ ប៉ុន្តែទៅដល់ទ្វារក្រុងនរគនោះគេបិទទ្វារក្រុងធំ ដែលជាហេតុមិនអាចចូលទៅលុកលុយបាន ។ ក៏នាំទ័ពព័ទ្ធជំវិញនរគនោះ បានផ្ញើររាជសារទៅថា អ្នកទាំងឡាយ ថានៅធ្វើសង្គ្រាមឬអោយរាជ ។ ប្រជានុរាស្រ្តក្នុងនរគនោះឯកភាពគ្នាថា មិនអោយរាជនោះទេ បិទទ្វារនរគក៏បិទទៅចុះ ។ ប្រជាជន ក្នុងនរគរនោះអស់ ៧ឆ្នាំ ៧ខែ និង៧ថ្ងៃ ។ មាតាបានសួរថា កូនវាយឈ្នះនរគនោះហើយឬនៅ ហើយមាតានោះបាននៃនាំថា បិទទាំងច្រកតូចៗទៀតទៅនឹងឈ្នះជាមិនខានឡើយ ។ ក៏បិទតាមម្តាយនោះ ប្រជាជនបានសម្លាប់ស្តេចខ្លួនឯង លើករាជអោយតែម្តងទៅ ។ ដល់តែបាបកម្ម នេះបានជំរុញអោយព្រះសិវលីទៅកើតក្នុងនរក ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧០ឆ្នាំ (ជិតចំនួន ៥០កប្បផែនដី) ហើយមកកើតជាមនុស្ស នៅក្នុងពោះម្តាយរយះពេល ៧ឆ្នាំ ៧ខែ ទៀត។  ពេលដែលឈឺពោះសម្រាលកូននោះប្រើពេល ៧ថ្ងៃទៀត ។ ក្នុងកាលនោះ ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោត្ត នៃកប្បយើងនេះ បានត្រាស់ដឹងហើយ តែព្រះអង្គមិនបាននិមន្តទៅជួយប្រស់នោះទេ ដោយហេតុមិនទាន់អស់កម្ម នៅថ្ងៃដែលប្រសូត្រនោះ ទើបព្រះសម្មាសម្ពុទ្ធ បាននិមន្តទៅដល់រួចមានពុទ្ធដីការថា សូមអោយនាង សុប្បវាតំ កោធិយធីតា ប្រសូត្របុត្រមក ប្រកបដោយសេរី (តម្រាលគ្នាដែលថាហ្នឹង ព្រះសិវលីក៏ប្រសូត្រមក ) ។ ព្រះសិវលី កើតមក ដោយចេះទាំងនិយាយ និងស្តាប់បានទៀត (ព្រោះនៅក្នុងផ្ទៃ៧ឆ្នាំ ៧ខែនិង៧ថ្ងៃមកហើយ) ព្រះសម្មាសម្ពុទ្ធ សួរទៅនាងសុប្បវាតំ ថា នាងចង់បានកូនរបៀបនេះប៉ុន្មាននាក់ទៀត ? នាងខ្ញុំចង់បានកូនរបៀបនេះ ១០ទៀត ព្រោះតែទឹកចិត្តម្តាយ ។  

សរុបត្រឹមនេះ ព្រះសិវលី បានបួសក្នុងព្រះពុទ្ធសាសនា ហើយសម្រេចជាព្រះអរហន្តមួយព្រះអង្គផងដែរ ដោយអំណាចបុណ្យនៃទានទឹកឃ្មុំ ដោយអំណាចនៃការអស់កម្មពារ និងពរពីព្រះសម្មាសម្ពុទ្ធ ទើបព្រះសិវលីសម្បូរដោយលាភជាអនេក ច្រើនអស់លើសព្រះអរហន្តទាំងពួង ។

ឯកសារយោង

[កែប្រែ]
  1. Cooler, Richard M. "Chapter III The Pagan Period: Burma's Classic Age - 11th To 14th Centuries". The Art and Culture of Burma. Northern Illinois University. Archived from the original on 13 មីនា 2012. Retrieved 18 March 2012.