Jump to content

ភូមិព្រៃព្រះ

ពីវិគីភីឌា
រូបសំណាក់ ដំរីជាន់ខ្លា នៅខេត្តកំពង់ធំ

ជាភូមិមួយស្ថិតនៅក្នុង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។​ ភូមិនេះ មានទំហំផ្ទៃដី និង ចំនួនប្រជាជន តិចជាងគេក្នុងចំណោមភូមិទាំងអស់ ក្នុងឃុំកំពង់ស្វាយ។​​ថ្វីត្បិត តែភួមិនេះមានទំហំ តូច និងចំនួន ប្រជាជនតិច ក៏ពិតមែន តែក៏មិនមាន លក្ខណៈខុលប្លែកពី ភូមិដទៃៗ ទៀតដែរ​ទាំង បញ្ហា សន្តិសុខ ជីវភាពរស់នៅ សេដ្ឋកិច្ចគ្រួសារ កសិកម្ម សិទ្ធក្នុងការរស់នៅ និងបានចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិ ផងដែរ​ ។

ប្រវត្តិ

[កែប្រែ]

ភូមិព្រៃព្រះមានដើមកំណើត តាំងពីយូរណាស់មកហើយ ដែលដើមឡើយភូមិព្រៃព្រះនេះ មានឈ្មោះថាភូមិ "ភូមិសាមគ្គី" ដែលដាក់អោយដោយ កងទ័ពខ្មែរក្រហម ប៉ុន្តែមកដល់បច្ចុប្បន្ន នេះត្រូវប្តូរមកហៅ​ ថា "ភូមិព្រៃព្រះ"វិញ តែក៏នូវមានប្រជាជន មួយចំនួន នៅតែហៅថាភូមិសាមគ្គីដែរ ។​​ កាលដើមឡើយប្រជាជននៅក្នុងភូមិ​ មានតិចតួចតែប៉ុណ្ណោះ តែមកដល់ពេលនេះ ប្រជាជនកាន់តែកើ​ន ឡើងៗ មានប្រហែលជា ជាង ១៥០ គ្រួសារហើយ ។

របាយប្រជាជន និង មុខរបរ

[កែប្រែ]

នៅក្នុងភូមិព្រៃព្រះនេះ ប្រជាជ​នដែលរស់នៅក្នុងភូមិ​​ មិនមែនមានតែ ជនជាតិខ្មែរ នោះទេ គឺមានជនជាតិផ្សេងៗទៀតដូចជា ជនជាតិកួយ ជនជាតិចិន ជាដើម ។ចំណែកឯ ប្រជាជនទៅតាមក្រុម អាយុ គឺភាគច្រើន ជាយុវជនដែលមានអាយុ ចន្លោះពី ១៤ឆ្នាំ ដល់ ២៥ឆ្នាំ ដែលជាកម្លាំងយ៉ាងធំសម្រាប់ភូមិទាំងមួល ។

កម្មកររោងចក្រ ដែលធ្វើចំណាក ស្រុកមកធ្វើការ នៅរាជធានី ភ្នំពេញ

ចំណែកឯការប្រកប មុខរបររកស៊ីប្រចាំថ្ងៃវិញ ប្រជាជនស្ទើរតែទាំងអស់ នៅក្នុងភូមិនេះភាគច្រើន ជាកសិករ ប្រកបរបរ ធ្វើស្រែចំការ និង ចិញ្ចឹមសត្វ ដើម្បីចិញ្ចឹមជីវិត ពីព្រោះពួកគេមានដីធ្លី និងសត្វគោ​ ក្របី បន្តិចបន្តួចបន្តពី ឪពុកម្តាយ របស់ពួកគេ។ ក្រៅពីនេះមានប្រជាជនខ្លះ ជាអ្នកលក់ដូរបន្តិចបន្តួច ដើម្បីចិញ្វឹមជីវិត ព្រោះពួកគេមិនសូវមាន ទ្រព្យសម្បត្តិ ចំណែករបស់ខ្លួន បន្តពីឪពុកម្តាយរបស់ពួកគេ។ ​ពួកគេធ្វើបែបនេះគ្រប់ រដូវទាំងអស់ ទោះបីជានៅ ពេលទំនេរពីកសិកម្ម ក៏ដោយក៏ពួកគេមិនសូវ មានប្រកបរបរការងារ អ្វីផ្សេងៗដែរ ព្រោះពួកគេពុំមានចំណេះវិជ្ជា និង ជំនាញច្បាស់លាស់ ​​។​ ដោយមានជីវភាពខ្វះខាតពេក ហើយឪពុកម្តាយចាស់ៗ ពុំអាចប្រកបរបរ រកស៊ីអ្វីបាន ក្រៅពីធ្វើស្រែចម្ការ និង ពុំបានគិតអោយវែងឆ្ងាយ ពីអនាគត និង ចំណេះវិជ្ជា របស់កូនៗ ពួកគេក៏បានសម្រេចចិត្ត បញ្ឈប់ ការរៀនសូត្រ និង បញ្ជូនកូនៗ អោយទៅស្វែងរកការងារ ធ្វើដើម្បីជួយផ្គត់ផ្គង់គ្រួសារ ។ ដោយសារតែយុវជន យុវនារី ទាំងនោះ នៅមានអាយុតិច និង ពុំសូវមានចំណេះវិជ្ជា ហេតុនេះពួកគេមិនអាច ស្វែងរកការងារល្អៗបាន ធ្វើនោះទេ មានតែធ្វើចំណាកស្រុក ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងភួមិកំណើត​ ទៅរកការងារធ្វើនៅទីក្រុង ។ យុវនារី ដែលចាកឆ្ងាយពីស្រុក មករកការងារធ្វើនៅ រាជធានីភ្នំពេញ​ភាគច្រើនធ្វើជាកម្មការិនី រោងចក្រផ្សេងៗ និង យុវជនក៏មិនមាន ការងារអ្វីល្អធ្វើដែរ មានតែធ្វើជា កម្មករសំណង់ កម្មកររោងចក្រ និង ធ្វើការស៊ីឈ្នួល ។ អ្វីដែលរឹតតែ លំបាកទៅទៀត គឺមាន យុវជន យុវនារី​ មួយចំនួនឆ្លងដែន ទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃ ប្រទេសម៉ាលេស៊ី និង ប្រទេសកូរ៉េ ជាដើម ។


ជំនឿ និង សាសនា

[កែប្រែ]

ចំពោះសាសនាវិញ ថ្វីត្បិតតែនៅក្នុង ភូមិមានប្រជាជន ជាជនជាតិចំរុះគ្នាក៏ដោយ ក៏មិនមានបញ្ហាទាស់ទែងខាងសាសនាអ្វីឡើយ ។

Blog : http://cambodian1.blogspot.com

យើងសង្កេតឃើញថា ប្រជាជនភាគច្រើន​ ស្ទើរតែទាំងអស់ នៅក្នុងភូមិគឺនិយម កាន់និងទទួលយកសាសនា ព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ ។ នៅរាល់ពេលដែលមាន​ ពិធីបុណ្យផ្សេងតាម ព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធ នៅក្នុងភូមិតែងតែ យកចង្ហាន់ទៅវត្ត ប្រគេន ព្រះសង្ឃ ,​ប្រណិបត្តិន៏តាមគន្លងព្រះពុទ្ធសាសនា , និងធ្វើបុណ្យសន្សំកុសល​ ។ ប្រជាជន យុវជន​យុវនារី ដែលធ្វើចំណាកស្រុក ទៅរកការងារ នោះក៏មានឪកាស ត្រលប់មកលេងស្រុកកំណើត វិញដែរក្នុងពេល ដែលមានពិធីបុណ្យ ផ្សេងៗដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យរដូវភ្ជុំ បុណ្យពិសាខបូជា បុណ្យមាឃបួជា បុណ្យអ៊ុំទូក ជាដើម។ ក្រៅពីប្រព្រឹត្តិតាម គន្លងរបស់ព្រះពុទ្ធសាសនា ហើយ ប្រជាជនក៏មានជំនឿលើ ព្រហ្មញ្ញសាសនា ដែរដូចជា មានជំនឿលើ អារុក្ខអារក្សអ្នកតា ព្រលឹង ខ្មោច ព្រាយ បិសាច​ ជីដូន ជីតាដែលបាន ស្លាប់ និងមាន ការសែនព្រេន ដល់ពួកទាំងអស់នេះ នៅពេលមានបញ្ហាអ្វី កើតឡើងចំពោះពួកគេ រឺក្រុមគ្រួសារ ។ ពេលខ្លះក៏មានជំនឿលើ មន្តអាគម គ្រូទាយ គ្រូស្នេហ៏ ការធ្វើអំពើអោយមានជម្ងឺ ដែលជាជំនឿលើ ព្រហ្មញ្ញសាសនា ហើយនៅពេលមានជម្ងឺផ្សេងៗអ្នកភូមិ តែងនាំគ្នាទៅរក គ្រូមន្តអាគម ដែលល្បីអោយជួយព្យាបាល រួចទៅរកគ្រូពេទ្យជាក្រោយ ។ ចំនែកឯ ក្នុងភូមិ តែងតែមានធ្វើពិធីផ្សេងៗ ដូចជា ពិធីបុណ្យភូមិ ពិធីឡើងអ្នកតា ពិធីបណ្តេញគ្រោះ ពិធីថ្វាយតង្វាយដល់អ្នកតាជាដើម ។ នេះជាការសបញ្ជាក់ អោយឃើញពី ជំនឿសាសនា ទៅតាមតំបន់ផ្សេងៗ របស់ប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជាផងដែរ ។

វិស័យកសិកម្ម

[កែប្រែ]

យើងដឹងហើយថាប្រជាជន នៅប្រទេសកម្ពុជាភាគច្រើនជា កសិករ ប្រកបរបរកសិកម្ម ។ ហេតុដូចនេះប្រជាជននៅក្នុងភូមិ ព្រៃព្រះនេះក៏មិនខុសពី ប្រជាជននៅតាមតំបន់ផ្សេងៗទៀតដែរ គឺប្រកបរបរធ្វើស្រែចម្ការភាគច្រើន។ ដោយសារតែប្រជាជន នៅភូមិនេះជាកសិករ ដូច្នេះបានជាធ្វើអោយ កសិកម្មនៅក្នុងភូមិនេះមានសំទុះជាខ្លាំង ។ ហើយដោយសារ ស្ថានភាពដីនៅតំបន់នោះមាន លក្ខណៈ អំនោយផល ដល់វិស័យកសិកម្ម ទាំងសណ្ឋានដី លាយឡំដោយដីខ្សាច់ ដីដំបូក ល្បាប់ភក់ ដែល មានជីវជាតិ និងមានប្រភពទឹក សម្រាប់ស្រោចសោ្រប តាមតម្រូវការកសិកម្ម គ្រប់គ្រាន់ ដោយមាន ទឹកភ្លៀងបង្អុរ មកទៀងទាត់ និង ជាពិសេសមានទឹកស្ទឹងតូច​ មួយចូលរួមចំណែក ផ្តល់ទឹកទាំងគ្រប់រដូវ ប្រាំង និងរដូវវស្សា​ ផងដែរ ។ ដោយសារហេតុនេះ ហើយយើងសង្កេតឃើញថា កសិករនៅក្នុងភូមិ ប្រកបរបរកសិកម្មផ្សេងៗគ្នា ដូចជា :

  1. កសិកម្មដំនាំហួបផ្លែដូចជា : ដំនាំស្វាយ ស្វាយចន្ទី ដួង ល្ហុង ខ្នុរ​ .................
  2. កសិកម្មដំនាំ ឧស្សាហកម្ម ដែលសម្រាប់ លក់អោយឈ្មួញកណ្តាល ដូចជា : ​ស្វាយចន្ទី ដំឡូងមី ដើមអាកាស៉្យា ប្រេងខ្យល់ កៅស៊ូ
  3. កសិកម្មដំនាំ​ បន្លែចម្ការ តាមរដូវ ដូចជា :​ ពោត សណ្តែក ដំឡូង ត្រសក់ ត្រឡាច ល្ពៅ ត្រាវ​ ​រនោង ឃ្លោក .......។​​ គេភាគច្រើន ដាំដំនាំទាំងនេះ នៅជុំវិញផ្ទះ នៅតាមចម្ការខ្លះនៅដងមាត់ស្ទឹង ទុកសម្រាប់ធ្វើម្ហូប ជារៀងរាល់ថ្ងៃ និងលក់ដូរបាន​ មួយចំនួន ដែលជាការ ជួយដោះស្រាយ ជីវភាពគ្រួសារ បានមួយចំនួន ផងដែរ​ ។
  4. កសិកម្មធ្វើស្រែចម្ការ គឺធ្វើទាំងប្រាំងទាំងវស្សា ដោយសារមានស្ថានភាពដីមានភាពអំណោយផល ទាំងដីមានជីវជាតិ និង មានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ។ ម៉្យាងទៀតបច្ចេកទេសក្នុងការធ្វើកសិកម្ម ក៏មានការលូតលាស់ ដោយសាររាជរដ្ឋាភិបាល យកចិត្តទុកដាក់ និង វិស័យកសិកម្ម ។​ ជាពិសេសការរីកចម្រើននៃវិទ្យាសាស្រ្ត ឧបករណ៍សម្រាប់ធ្វើកសិកម្ម ក៏កាន់តែទំនើបឡើង មានដួចជា គោយន្ត ម៉ាស៊ីនបូមទឺក ម៉ាស៊ីនច្រូត ម៉ាស៊ីនបោកស្រួវ ម៉ាស៊ីនកិនស្រួវ ម៉ាស៊ីនកំដៅស្រួវ ជាដើម និង ការយល់ដឹងក្នុងការប្រើជីកសិកម្ម ដើម្បីបង្កើនទិន្នផលស្រួវ ផងដែរ ។
  5. កសិកម្មចិញ្ចឹមសត្វស្រុកមានសកម្មភាពច្រើននៅក្នុងភូមិ ដោយមានចិញ្ចឹមសត្វដូចជា គោ ក្របី ជ្រួក មាន់ ទា​ ក្ងាន និង ជាពិសេស ការចិញ្ចឹមត្រី គ្រប់ប្រភេទ ជាលក្ខណៈគ្រួសារក៏មានការ ជួយដល់សេដ្ឋកិច្ច ប្រជាជននៅក្នុងភូមិទាំងមូលផងដែរ ។

នេះជាការរួមចំនែកបន្តិចបន្តួចនៃវិស័យកសិកម្ម ក្នុងចំនោមវិស័យកសិកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ទោះបីជាតិចតួ​ចក្តី តែក៏ជាចំនែកមួយក្នុងការកសាង អភិវឌ្ឈន៍ប្រទេសជាតិដែរ ។


ការអប់រំ

[កែប្រែ]
វិទ្យាល័យទួលក្បិល ខេត្តកំពង់ធំ

ថ្វីត្បិតតែ ភូមិទាំងមូលមានទំហំតូច និង មានប្រជាជនតិចតួច តែបញ្ហាការអប់រំក៏ជាបញ្ហាចោទ ដល់អនាគតប្រជាជននៅក្នុងភូមិ ជាពិសេសយុវជនជំនាន់ក្រោយ ផងដែរ ។ ប្រជាជននៅក្នុងភូមិភាគច្រើន មិនសូវចេះអក្សរ មានចំនេះវិជ្ជាតិចតួច និង មិនសូវទទួលបានការអប់រំ ហេតុដូចនេះយុវជនជំនាន់ក្រោយ ក៏ជួបប្រឈមមុខនឹងបញ្ហាការអប់រំបែបនេះដែរ ។ មូលហេតុដែលបណ្តាលអោយមានបញ្ហាបែបនេះ បណ្តាលមកពី ៖

  1. ប្រជាជនដែលជា ឪពុកម្តាយភាគច្រើន បានរស់នៅក្រោមសម័យសង្រ្គាម ដែលពុំមានការអប់រំ ​
  2. ឪពុកម្តាយភាគច្រើនមិនបានខ្វល់ពីការអប់រំ របស់កូនៗរបស់ពួកគេ
  3. ជីវភាពគ្រួសារខ្វះខាត ដូចនេះត្រូវអោយកូនៗទៅធ្វើការរកស៊ី ដើម្បីជួយទ្រទ្រង់គ្រួសារ
  4. យុវជនភាគច្រើន មិនសូវមានការយកចិត្តទុកដាក់ចំពោះការសិក្សា ដោយចូលចិត្តដើរលេង និង ធ្វើតាមគ្នាមិនចង់សិក្សា
  5. ភូមិមានចម្ងាយឆ្ងាយពី ទីរួមខេត្ត មិនទាន់មានការអភិវឌ្ឈន៍មកដល់ ខ្វះការយកចិត្តទុកដាក់​នៃបញ្ហាអប់រំ ពីរដ្ឋាភិបាល
  6. សាលារៀនមានចម្ងាយឆ្ងាយ និង បញ្ហាមធ្យោបាយធ្វើដំណើរ ទៅមកនៃសិស្សានុសិស្ស ។

សាលារៀនដែលអាច អោយសិស្សទៅរៀនបានមាន មិនច្រើនដែរ , សិស្សដែលរៀនថ្នាក់បឋមសិក្សា ត្រូវរៀននៅសាលាបឋមសិក្សាចុងព្រៃ ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែតពីភូមិ , ចំនែកឯសិស្សដែលរៀននៅ អនុវិទ្យាល័យ និង វិទ្យាល័យត្រូវទៅរៀននៅ វិទ្យាល័យទួលក្បិល ដែលមានចម្ងាយប្រហែល ៦ គីឡូម៉ែតពីភូមិ ហើយមធ្យោបាយទៅសាលាភាគច្រើន គឺទៅដោយកង់ និង ម៉ូតូតិចតួច ។ យុវជនភាគច្រើននៅក្នុងភូមិភាគច្រើន មិនបានបញ្ចប់ថា្នក់ទី ១២ ទេ មានតិចតួចបំផុតដែលមានលទ្ធភាពបញ្ចប់ការសិក្សា ។ យុវជនៅភាគច្រើនសម្រេចចិត្តបោះបង់ការសិក្សា ត្រឹមថា្នក់អនុវិទ្យាល័យ ដើម្បីទៅជួយធ្វើការរកស៊ី ជួយឪពុកម្តាយផ្គត់ផ្គង់គ្រួសារ , ដោយក្មេងស្រីភាគច្រើន ទៅទីក្រុងធ្វើការងាររោងចក្រ ,​ ក្មេងប្រុសធ្វើចំណាកស្រុក ទៅធ្វើការងារផ្សេងៗ , និង មួយចំនួនជួយធ្វើការងារឪពុកម្តាយនៅផ្ទះ ដូចជា ស្រែចម្ការជាដើម ។ ប៉ុន្តែក៏មានសិស្សអាចបន្តការសិក្សា ដល់ថ្នាក់មហាវិទ្យាល័យ និង មួយចំនួនក៏មានការងារធ្វើសមរម្យផងដែរ ។ នេះជាបញ្ហាដែលកើតមានឡើង មួយក្នុងចំនោមបញ្ហាទាំងអស់ដែលកើតមានឡើងក្នុង ប្រទេសកម្ពុជា ។ ​​