ជនជាតិកួយ

ពីវិគីភីឌា

ជនជាតិកួយ[កែប្រែ]

ជនជាតិកួយ មាន​​បួន​អំបូរ​​គឺ កួយ​អន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និង​កួយ​អន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជន​ជាតិ​ភាគ​តិច​កួយ​ទាំង​បួន​កាន់​សាសនា​ព្រះ​ពុទ្ធ​ដូច​ជន​ជាតិ​ខ្មែរ​ដែរ​។ [១]កួយជាមនុស្សជាតិមួយនៅក្នុងដែនកម្ពុជា កួយមានភាសាច្រើន កួយមានដូចជាកួយដែក កួយដំរីជាដើម[២]។ ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។

របាយប្រជាជន[កែប្រែ]

ខេត្តព្រះវិហារ ដែល​មាន​ភូមិ​សរុប​៤៧ភូមិ។ [១]ខេត្តកំពង់ធំក៏មានជនជាតិដើមភាគតិចកួយរស់នៅច្រើនដែរ ដូចជានៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសំបូរព្រៃគុហ៍ និងស្រុកសណ្តាន់។ តែភាគច្រើនពួកគាត់រស់នៅឡាយឡំជាមួយជនជាតិខ្មែរ ដែលធ្វើឲ្យរបៀបនៃការរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ស្ទើរមានលក្ខណៈដូចគ្នាបេះបិត ដែលយើងពិបាកនឹងសម្គាល់ថាជាជនជាតិកួយ ឬជនជាតិខ្មែរណាស់។ ក្រៅពីខេត្តទាំងពីរខាងលើ ជនជាតិកួយក៏មានរស់នៅក្នុងខេត្តក្រចេះ (មាននៅស្រុកសំបូរ) និងខេត្តស្ទឹងត្រែង​(ស្រុកសៀមបូក) ដែរ ។

ភាសា និងអក្សរ[កែប្រែ]

ជនជាតិដើមភាគតិចកួយ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ គឺ​និយាយ​ភាសា​កួយ​តែ​សរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ ។​[១]ចំពោះ​ភាសា​កួយ​ យុវជន​កួយ​សម័យ​នេះ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន ​ម្ដាយ​ឪពុក​អត់​សូវ​បាន​និយាយ​កួយ​ជាមួយ​កូន ​កូន​ចូល​ទៅ​សាលា​ ត្រឡប់​មកវិញ​និយាយ​តែ​ខ្មែរ​ជាមួយ​ឪពុក​ម្ដាយ។ គេ​សង្កេត​ឃើញ​ថា​មាន​ជនជាតិ​កួយ​វ័យ​ចំណាស់​នៅ​តាម​ភូមិ​នីមួយ​ៗ និយម​និយាយ​ភាសា​កំណើត​ខ្លួន​ច្រើន​នៅ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ជន​ជាតិ​កួយ​នៅ​ ភូមិបុស្ស​ធំ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជ័យ ប្រើ​ភាសា​កួយ​សម្រាប់​ការសន្ទនា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជនជាតិ​កួយ​វ័យ​ចំណាស់​ភាគ​ច្រើន​មិន​សូវ​ចេះ​ភាសា​ខ្មែរ។ ភាសា​កួយ​ត្រូវ​បាន​ហាម​មិន​ឲ្យ​និយាយ​នៅ​ក្នុង​របប​ប៉ុល​ពត ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​នេះ​ក៏​ជា​ហេតុ​ផល​មួយ​បណ្ដាល​ឲ្យ​យុវជន​កួយ​ជំនាន់​ក្រោយ​មិន​ចេះ​ភាសា​កួយ​ដែរ។

ជីវភាពរស់នៅ[កែប្រែ]

កកយ​ចំនួន​ដែល​បាន​លើក​ឡើង​ដោយអង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​នៅ​ខេត្ត​ព្រះវិហារ ៖[១]អត្តសញ្ញាណ​វប្បធម៌ ​កួយ​ដូច​ជា ​ភាសា ជំនឿ​សែន​អារក្ស​អ្នកតា ពិធី​មង្គលការ​តាម​បែប​ប្រពៃណី​ជនជាតិ​កួយ កំពុង​បាត់​បង់​ដោយសារ​ជន​ជាតិ​កួយ​ខ្លួន​ឯង​បោះបង់​ចោល​ផង ដោយសារ​កត្តានយោបាយ​ក្នុង​ប្រទេស រួមផ្សំ​ឥទ្ធិពល​វត្តមាន​វប្បធម៌​ស៊ីវិល័យ​របស់​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ផង ដូចជា ៖ ​ប្រពៃណី​​ក្លាយ​មួយ​ចំនួន​នៃការ​រៀបការ​ មិន​មាន​ការ​ប្រើឧបករណ៍​ភ្លេង​មាន ទ្រ ស្គរ ប៉ី ដូច​ពីដើម។ ការ​ស្លៀក​ពាក់​ក៏​សម្រប​ជ្រុល​ទៅ​តាម​​សម័យ​ឥឡូវ ដូច​ហាយឡាយសក់​ក្រហម ​ស្លៀក​ខ្លី ​ខោ​ជើង​ខ្លី មាន​អាវ​លេច​មុខ​លេច​ក្រោម ដែល​បូរាណ​មាន​អាវ​បំពង់។

តំណភ្ជាប់ក្រៅ[កែប្រែ]

  1. ១,០ ១,១ ១,២ ១,៣ RFA,ជន​ជាតិ​ភាគតិច​កួយ បារម្ភ​បាត់​បង់​អត្តសញ្ញាណ
  2. វចនានុក្រមខ្មែរ សម្តេចជួន ណាត