Jump to content

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សកលវិទ្យាល័យភូមិន្ទភ្នំពេញ)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឡាតាំង: Royal University of Phnom Penh
បាវចនាជាភាសាអង់គ្លេសកសាងធនធានមនុស្សដើម្បីជាតិ
បង្កើត១៣ មករា ១៩៦០
ប្រភេទគ្រឹះស្ថានសាធារណៈ
សាកលវិទ្យាធិការជេត ជាលី
និស្សិត១២,០០០ នាក់
ទីតាំងភ្នំពេញ, កម្ពុជា
Campus៣ ៖
ឈ្មោះដើមសាកលវិទ្យាល័យភូមិន្ទខ្មែរ
វិបសាយwww.rupp.edu.kh


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ ជាបារាំង: URPP ឬ​ ហៅកាត់ជាអង់គ្លេស: RUPP)​ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង​ ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។

ប្រវត្តិ

[កែប្រែ]

សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេស​ត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសម្លាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកនិងធ្វើការបណ្តុះបណ្តាលសាស្រ្តាចារ្យ​ ភាសារុស៊ី និង​​ ភាសាវៀតណាម។ ក្រោយមកមានការបញ្ចូលគ្នានូវវិទ្យាស្ថាននេះនិងសាលាគរុវិជ្ជាជាន់ខ្ពស់ដើម្បីបង្កើតជាសាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះមកដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។

ដំណើរការ

[កែប្រែ]

សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ​ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែបុគ្គលិក។


ការសិក្សា

[កែប្រែ]

សាកលវិទ្យាល័យភូមិន្ទភ្នំពេញបែងចែកចេញជា 5 មហាវិទ្យាល័យ និង 2 វិទ្យាស្ថាន

មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត

  • អក្សរសាស្រ្តខ្មែរ
  • ភូមិវិទ្យានិងរៀបចំដែនដី
  • ចិត្តវិទ្យា
  • ប្រវត្តិវិទ្យា
  • ទស្សនវិទ្យា
  • សង្គមកិច្ចវិទ្យា
  • ប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍
  • ទេសចរណ៍
  • ភាសាវិទ្យា
  • គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

មហាវិទ្យាល័យវិស្វកម្ម

  • វិស្វកម្មជីវសាស្រ្ត
  • វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
  • វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច
  • វិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារ
  • វិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ
  • វិស្វកម្មបរិស្ថាន
  • វិស្វកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់

មហាវិទ្យាល័យវិទ្យាសាស្ត្រ

  • គណិតវិទ្យា
  • រូបវិទ្យា
  • ជីវវិទ្យា
  • គីមី
  • បរិស្ថាន
  • ព័ត៌មានវិទ្យា

មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

  • អភិវឌ្ឍន៍សេដ្ឋកិច្ច
  • អភិវឌ្ឍន៍សហគមន៍
  • គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ
  • នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព

មហាវិទ្យាល័យអប់រំ

  • អប់រំពេញមួយជីវិត
  • សិក្សាអប់រំ
  • គ្រប់គ្រង និងអភិវឌ្ឍន៍ឧត្តមសិក្សា

វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ

  • ទំនាក់ទំនងអន្តរជាតិ
  • សេដ្ឋកិច្ចអន្តរជាតិ
  • វិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាលសាធារណៈ

វិទ្យាស្ថានភាសាបរទេស

  • ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
  • ដេប៉ាតឺម៉ង់ភាសាបារាំង
  • ដេប៉ាតឺម៉ង់ជប៉ុន
  • ដេប៉ាតឺម៉ង់ភាសាកូរ៉េ
  • ដេប៉ាតឺម៉ង់ភាសាចិន
  • ដេប៉ាតឺម៉ង់ភាសាថៃ

សូមមើលផងដែរ

[កែប្រែ]

គេហទំព័រ

[កែប្រែ]
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

គេហទំព័រផ្លូវការ