Jump to content

សង្គ្រាមលោកលើកទី២

ពីវិគីភីឌា

សង្គ្រាមលោកលើកទី២

War World II
កាលបរិច្ឆេតចាប់ផ្ដើម ០១ កញ្ញា ១៩៣៩
រយៈពេលសង្គ្រាម ៦ ឆ្នាំ
ប្រទេសចូលរួម ៧០ ប្រទេស
ប្រជាជាតិក្នុងបុព្វហេតុសង្គ្រាម ១២៧.២ លាននាក់
ប្រជាជនស្លាប់ក្នុងសង្គ្រាម ៥០ ទៅ ៥៥ លាននាក់
យោធាស្លាប់ក្នុងសង្គ្រាម ២០ ទៅ ២៥ លាននាក់
ចំនួនស្លាប់សរុបក្នុងសង្គ្រាម ៧០ ទៅ ៨៥ លាននាក់
កាលបរិច្ឆេតបញ្ចប់ ០២ កញ្ញា ១៩៤៥

សង្គ្រាម​លោក​លើក​ទី២ (អង់គ្លេស: World War II) អក្សរកាត់ (WW2) គឺជាសង្គ្រាមពិភពលោកដែលចាប់ផ្ដើមលើកទី២ បន្ទាប់ពីសង្គ្រាមពិភពលោកលើកទី១ ត្រូវបានបញ្ចប់ ។ សង្គ្រាមលោកលើកទី២ ត្រូវបានកើតឡើងរវាងក្រុមប្រទេសមហាអំណាចខាងយោធា មានទំនាស់និងគ្នាក្នុងការប្រកួតប្រជែង ផ្នែកយោធា សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយប្រកាន់បក្សពួក ហើយការប្រកួតប្រជែងដែលមាននិន្នាការប្រឆាំងគ្នាបែបនេះបានរីករាលដាលក្លាយជាទំនាស់សកល និង បានឈានទៅរកការបង្កើតគូបក្សដិបក្សនៃសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​ ក្រុមអ័ក្សុីស (Axis) ដែលបានបង្កើតសង្គ្រាមលោកលើកទី២ ដែលជាសង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រជាជាតិប្រមាណជា ១២៧.២ លាននាក់ មកពី ៧០ប្រទេស បានចូលរួមផ្ទាល់ក្នុងបុព្វហេតុសង្គ្រាមនេះ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណពី ៧០ ទៅ ៨៥ លាននាក់ ហើយនេះជាជម្លោះយោធា​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិ​​សាស្ត្រមនុស្សជាតិ ដែលបានឆក់យកជីវិតជនសុីវិលរាប់លាននាក់ រាប់ចាប់ពី ស្ត្រីមានផ្ទៃពោះ ទារក កុមារ រហូតដល់ មនុស្សចាស់ ដែលរងនូវការសម្លាប់រង្គាលនៃការប្រល័យពូជសាសន៍ ការស្លាប់ដោយអត់ឃ្លាន ការស្លាប់ដោយជំងឺរាតត្បាតផ្សេងៗ ។[]

មូលហេតុនៃសង្គ្រាមលោកលើកទីពីរ

[កែប្រែ]

The causes of World War II

ក្រោយពេល អាល្លឺម៉ង់ ចាញ់សង្គ្រាមលោកលើកទី១ សន្ធិសញ្ញាសន្តិភាពវែរសៃ (Treaty of Versailles) នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានចុះនៅថ្ងៃទី២៨ ខែមិថុនា ១៩១៩ លក្ខខណ្ឌនៃសន្ធិសញ្ញាតម្រូវឱ្យប្រទេសអាល្លឺម៉ង់ធ្វើរួមមាន៖

  • ប្រទេសអាល្លឺម៉ង់ត្រូវបានតម្រូវឱ្យបង់សំណងហិរញ្ញវត្ថុដល់សម្ព័ន្ធមិត្តសម្រាប់សង្គ្រាម ។ ចំនួនទឹកប្រាក់នេះត្រូវបានកំណត់ដោយគណៈកម្មការអន្តរសម្ព័ន្ធក្នុងឆ្នាំ ១៩២១ ហើយមានចំនួន ៣២ ពាន់លានដុល្លារ បន្ថែមពីលើការទូទាត់ដំបូងចំនួន ៥ ពាន់លានដុល្លារ ។ 
  • ប្រទេសអាល្លឺម៉ង់ត្រូវបានបង្ខំឱ្យបោះបង់ចោលប្រហែល ១០% នៃទឹកដីអ៊ឺរ៉ុបមុនសង្គ្រាមរបស់ខ្លួន រួមទាំងទីក្រុង សារឡេន (Saarland) ដែលសម្បូរដោយធ្យូងថ្ម និង ទីក្រុងកំពង់ផែ ដានហ្សុីង (Danzig) ។ ប្រទេសអាល្លឺម៉ង់ក៏បានបាត់បង់អាណានិគមក្រៅប្រទេសរបស់ខ្លួនទាំងអស់ផងដែរ ដែលត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធប្រជាជាតិជា "ទឹកដីមានកាតព្វកិច្ច"។
  • សមត្ថភាព​យោធា​របស់​អាល្លឺម៉ង់​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដោយកំណត់មិនឱ្យមានការពង្រីកកងទ័ពលើសពី ១សែននាក់ ។
  • សន្ធិសញ្ញានេះផងដែរបានប្រកាសឡើងពីការបង្កើត ក្រុមសម្ព័នប្រជាជាតិ (The League of Nations) ដើម្បីនាំខ្លួនមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ផ្សេងៗទៀត ដែលនឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម ។

សន្ធិសញ្ញាវែរសៃ បានធ្វើឱប្រទេសអាល្លឺម៉ង់ដួលរលំសេដ្ឋកិច្ចទាំងស្រុង ហើយធ្លាក់ចូលក្នុងសភាពដុនដាបជាខ្លាំង ដែលធ្វើឱប្រទេសអាល្លឺម៉ង់ទាំងមូលមានវិបត្តិហិរញ្ញវត្ថុ ដែលនាំឱ្យប្រជាជនចេញមកធ្វើបាតុកម្ម រហូតពួកគេទទួលបានមេដឹកនាំថ្មីគឺលោក អាដុល ហ៊ីត្លែរ (Adolf Hitler) ដែលជាមេគំនិតជាតិនិយម នៃលទ្ធិណាហ្សុី (Nazi) ដែល និង នាំឱ្យមានសង្គ្រាមពិភពលោកថ្មីមួយទៀតនោះគឺ សង្គ្រាមលោកលើកទី២ ។ ក្រោមការដឹកនាំរបស់ អាដុល ហ៊ីត្លែរ ប្រទេសអាល្លឺម៉ង់ បានពង្រីកកងទ័ពយ៉ាងច្រើនសម្បើម ដែលបង្ហាញពីសក្ដានុពលរបស់ខ្លួននៅចំពោះមុខគូសត្រូវរបស់ខ្លួននោះគឺ បារាំង និង ចក្រភពអង់គ្លេស ។ ការពង្រីកវិសាលភាពកងទ័ពអាល្លឺម៉ង់បានបង្ហាញពីមហិច្ឆតារបស់លោកអាដុល ហ៊ីត្លែរ ផងដែរក្នុងការវាតទីចូលទៅកាន់កាប់ទឹកដីនៃបណ្ដាលប្រទេសក្នុងទ្វីបអុឺរ៉ុបក្នុងពេលខាងមុខ ។ ចក្រភពអង់គ្លេស ក្រោយមើលឃើញពីវិសាលភាព នៃការពង្រីកកងទ័ពដ៏ច្រើនសម្បើមរបស់ អាល្លឺម៉ង់ ចក្រភពអង់គ្លេស បានផ្ដួចផ្ដើមចុះនូវសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយនិង ប្រទេសប៉ូឡូញ នៅថ្ងៃ ២៥ ខែសីហា ឆ្នាំ១៩៣៩ នាទីក្រុងឡុងដ៍ (London) ដែលសន្ធិសញ្ញានេះមានឈ្មោះថា អង់គ្លូ-ប៉ូលីស (Anglo-Polish) ប៉ុន្តែមួយសប្តាហ៍ក្រោយមកប្រទេសអាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដែលធ្វើឱ្យ ចក្រភពអង់គ្លេស និង បារាំង ដាក់ឱសានវាទ ឱ្យអាល្លឺម៉ង់ដាច់ខាតត្រូវដកទ័ពចេញពីប៉ូឡូញ ប៉ុន្តែអាល្លឺម៉ង់ មិនធ្វើតាមនោះទេ ដូចនេះពីរថ្ងៃក្រោយមក ចក្រភពអង់គ្លេស និង បារាំង បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់និង អាល្លឺម៉ង់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៣៩ ហើយនេះជារបត់សង្គ្រាមពិភពលោកថ្មីមួយទៀតដែលគេកំណត់យកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២ ដែលក្នុងថ្ងៃដដែលនោះប្រទេស អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា តុងហ្គា ចូដង់ ម៉ារុក ទុយណេហ្ស៊ី ក៏ប្រកាសសង្គ្រាមទល់ និង អាល្លឺម៉ង់ផងដែរ ដែលប្រទេសទាំងនេះស្ថិតក្រោមអណានិគមរបស់ ចក្រភពអង់គ្លេស ។[]

ការរីករាលដាលនៃសង្គ្រាម

[កែប្រែ]

Widespread War

German invasion Poland September 1939, The Fall of Warsaw.

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ប្រទេសអាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន ១.៥លាននាក់ រថក្រោះ ២,៧០០គ្រឿង យន្តហោះចម្បាំង ២,៣១៥គ្រឿង និង កាំភ្លើងយន្ត ៩,០០០ដើម ចូលទៅឈ្លានពានប្រទេសប៉ូឡូញ ។ ហើយប្រទេសប៉ូឡូញពេលនោះបានកេណ្ឌកងកម្លាំងរបស់ខ្លួនចំនួន ១លាននាក់ រថក្រោះ ៨៨០គ្រឿង យន្តហោះចម្បាំង ៤០០គ្រឿង និង កាំភ្លើងយន្ត ៤,៣០០ដើម ដើម្បីទប់ទល់ពីការឈ្លានពានរបស់ពួកណាហ្សុីអាល្លឺម៉ង់ ។ ឧត្តមភាពរបស់អាល្លឺម៉ង់ ដែលមានការគាំទ្រដោយកងរថក្រោះ និង យន្តហោះចម្បាំងដ៏ច្រើនសម្បើម បានអនុញ្ញាតឱ្យពួកគេវាយលុកប្រព័ន្ធការពាររបស់ប៉ូឡូញបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយសប្តាហ៍ កងទ័ពអាល្លឺម៉ង់បានទៅដល់ខ្សែរត្រៀមរបស់ប៉ូឡូញ ហើយវាយចូលកាន់កាប់ទីក្រុង វើរ-ស (Warsaw) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៣៩ ។

ផ្ទៃរឿង

[កែប្រែ]

អឺរ៉ុប

[កែប្រែ]

សង្គ្រាមលោកលើកទី១ បានផ្លាស់ប្តូរភូមិសាស្ត្រនយោបាយអឺរ៉ុបជាខ្លាំង (ដោយការបរាជ័យរបស់មហាអំណាចកណ្តាលមានដូចជាចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ប៊ុលការី និងចក្រភពអូតូម៉ង់ និងបូករួមទាំងបដិវត្តន៍បុលសេវិកនៅប្រទេសរុស្ស៊ី ដែលជាលទ្ធផលបាននាំឱ្យសហភាពសូវៀតលេចចេញឡើង)។ ទន្ទឹមនឹងនេះ, សម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ មានដូចជា បារាំង បែលស៊ិក អ៊ីតាលី រ៉ូម៉ានី និងក្រិកបានដណ្តើមបានទឹកដីថ្មីហើយរដ្ឋប្រជាជាតិថ្មីក៏ត្រូវបានបង្កើតចេញពីការដួលរលំនៃចក្រភពអូទ្រីស-ហុងគ្រី អូតូម៉ង់ និងចក្រភពរុស្ស៊ី

មហាសន្និបាតសង្គមប្រជាជាតិដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាអំឡុងឆ្នាំ១៩៣០។

ដើម្បីទប់ស្កាត់សង្គ្រាមលោកកុំឱ្យកើតមានឡើងនាពេលអនាគត ក្រុមសម្ព័ន្ធមិត្តបានបង្កើតអង្គការសង្គមប្រជាជាតិឡើងនៅអំឡុងសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩១៩។ គោលដៅចម្បងរបស់អង្គការនេះគឺទប់ស្កាត់ជម្លោះប្រដាប់អាវុធតាមរយៈសន្តិសុខសមូហភាព ការដកហូតអាវុធយោធានិងកម្លាំងជើងទឹកពីរដ្ឋអរិភាព និងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈការចរចានិងមជ្ឈត្តវិនិច្ឆ័យដោយសន្តិវិធី។

គំនិតសន្តិនិយមបានផុសឡើងនៅជុំវិញពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់[]ប៉ុន្តែនៅឯភាគអឺរ៉ុបវិញ គំនិតជាតិនិយមបានកំពុងតែរីករាលដាលនៅតាមរដ្ឋមួយចំនួន។ ជាពិសេសគឺនៅប្រទេសអាល្លឺម៉ង់ដែលគំនិតជាតិនិយមបានកំពុងតែកើនឡើងជាលំដាប់ ទាំងនេះគឺបណ្តាលមកពីការបាត់បង់ទឹកដីសំខាន់ៗ និងទឹកដីអាណានិគម និងការខាតបង់ផ្នែកហិរញ្ញវត្ថុដែលបន្សល់ទុកពីសន្និសញ្ញាវិមានវែសៃ។ ក្រោមសន្ធិសញ្ញានេះ អាល្លឺម៉ង់បានបាត់បង់ទឹកដីប្រមាណ ១៣% នៃទឹកដីសរុបបូករួមទាំងទឹកដីក្រៅស្រុក (អាណានិគម) ការកាត់ទឹកដីនិងការចូលឈ្លានពានរដ្ឋដទៃត្រូវបានហាមឃាត់ជាដាច់ខាត ហើយទំហំនិងកម្លាំងយោធាត្រូវបានកំណត់។[]

ចក្រភពអាល្លឺម៉ង់ត្រូវបានរំលាយជាលទ្ធផលនៃបដិវត្តន៍អាល្លឺម៉ង់ក្នុងឆ្នាំ១៩១៩ ហើយត្រូវជំនួសមកវិញដោយរដ្ឋាភិបាលប្រជាធិបតេយ្យហៅថាសាធារណរដ្ឋវ៉ៃម៉ា។ នៅក្នុងសម័យចន្លោះសង្គ្រាម គេឃើញមានជម្លោះជាច្រើនកើតមានរវាងអ្នកគាំទ្ររបបសាធារណរដ្ឋថ្មីនិងពួកអ្នកស្តាំនិយមឆ្វេងនិយម។ ប្រទេសអ៊ីតាលីដែលជាសម្ព័ន្ធមិត្តកាលពីសង្គ្រាមលោកលើកទី១ បានទទួលនូវទឹកដីថ្មីបន្តិចបន្តួចក្រោយសង្គ្រាមប៉ុន្តែអ្នកជាតិនិយមអ៊ីតាលីបានខឹងសម្បារយ៉ាងខ្លាំងនឹងអង់គ្លេសហើយបារាំងដែលមិនបានបំពេញកិច្ចសន្យាធានាការចូលរួមរបស់អ៊ីតាលីក្នុងសង្គ្រាមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ ចាប់ពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩២៥ មេដឹកនាំចលនាហ្វាស៊ីសមួយឈ្មោះបេនីតូ មូសូលីនីបានឡើងកាន់កាប់អំណាចនៅប្រទេសអ៊ីតាលីដែលមានលក្ខណៈជារបបផ្តាច់ការ ជាតិនិយម និងសហករណ៍វណ្ណៈ។ របបមួយនេះបានលុបបំបាត់លទ្ធិប្រជាធិបតេយ្យតំណាង ដាក់សម្ពាធសង្កត់លើអ្នកសង្គមនិយម ឆ្វេងនិយម និងសេរីនិយម ហើយបានអនុម័តគោលនយោបាយវាតទីនិយមដោយមានគោលបំណងចង់ឱ្យអ៊ីតាលីក្លាយជាមហាអំណាចពិភពលោក និងបង្កើតចេញជា"ចក្រភពរ៉ូម៉ាំងថ្មី[]

អាដុល ហ៊ីត្លែរនៅឯការជំនុំគណបក្សណាស៊ីក្នុងទីក្រុងន័ររេមប៊ឺក ឆ្នាំ១៩៣៣។

អាដុល ហ៊ីត្លែរបានប៉ងធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩២៣ តែបរាជ័យហើយនៅឆ្នាំ១៩៣៣ លោកប៉ូល វន ហ៊ីនដេនប៊ឺកនិងសភារ៉ៃស្តាតបានតែងតាំងហ៊ីត្លែរជាអធិការបតីថ្មីនៃប្រទេសអាល្លឺម៉ង់។ ពេលបានអំណាច ហ៊ីត្លែរបានលុបបំបាត់ចោលប្រព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់ហើយបានប្រកាន់យកសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលមានលក្ខណៈជាតិសាសន៍តែមួយជ្រុលហួសហេតុហើយក្រោយបន្តិចមក លោកបានផ្តើមយុទ្ធនាការសព្វាវុធការឡើងវិញ។[] ទន្ទឹមនឹងនេះដែរដើម្បីធានានូវសម្ព័ន្ធភាពជាមួយអ៊ីតាលី បារាំងបានបណ្តោយឱ្យអ៊ីតាលីលូកដៃចូលឈ្លានពានប្រទេសអេត្យូពី។ ស្ថានភាពនយោបាយកាន់តែមានសភាពធ្ងន់ឡើងៗនៅដើមឆ្នាំ១៩៣៥ នៅពេលដែលដែនដីអាងទឹកសារ៍បានក្លាយជាកម្មសិទ្ធិរបស់អាល្លឺម៉ង់វិញហើយបន្ទាប់មកហ៊ីត្លែរបានបដិសេដលែងទទួលស្គាល់សន្ធិសញ្ញាវែសៃ ពន្លឿនយុទ្ធនាការសព្វាវុធនិងការធ្វើសមាហរណកម្មយោធា។[]

ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលីបានជួបប្រជុំគ្នានៅក្នុងសន្និសីទស្ត្រេសានៅអំឡុងខែមេសា ឆ្នាំ១៩៣៥ ក្នុងបំណងទប់ស្កាត់អាល្លឺម៉ង់ដោយវាត្រូវជាជំហានសំខាន់មួយឆ្ពោះទៅរកសកលភាវូបនីយកម្មយោធា។ ប៉ុន្តែនៅអំឡុងខែមិថុនានៃឆ្នាំដដែរនោះ អង់គ្លេសបានធ្វើកិច្ចព្រមព្រៀងកម្លាំងជើងទឹកឯករាជ្យជាមួយអាល្លឺម៉ង់ដោយបន្ថូរបន្ថយការរឹតត្បឹតពីមុនលើអាល្លឺម៉ង់។ សហភាពសូវៀតដែលបារម្ភខ្លាចអាល្លឺម៉ង់ឈ្លានពានទឹកដីអឺរ៉ុបខាងកើត បានធ្វើកំណែនសន្ធិសញ្ញាជំនួយជនុបត្ថម្ភជាមួយបារាំងនៅឆ្នាំ១៩៣៥។[] ចំណែកឯសហរដ្ឋអាមេរិកវិញទោះបីជាខ្លួនរាងព្រួយបារម្ភចំពោះសភាពការណ៍នៅអឺរ៉ុបនិងអាស៊ីក្តីប៉ុន្តែខ្លួននូវតែអនុម័តច្បាប់អព្យាក្រឹតភាពនៅខែសីហានៃឆ្នាំដដែរនោះ។[]

ហ៊ីត្លែរបានបំពាននូវសន្ធិសញ្ញាវែសៃនិងឡូកាណូនៅខែមីនា ឆ្នាំ១៩៣៦ ដោយបានបញ្ជូនទ័ពទៅតំបន់រ៉ាំង។ នៅខែតុលា ឆ្នាំ១៩៣៦ អ៊ីតាលីនិងអាល្លឺម៉ង់បានចងសម្ព័ន្ធភាពនឹងគ្នា។[១០] មួយខែក្រោយមក អាល្លឺម៉ង់និងជប៉ុនបានរួមគ្នាចុះហត្ថលេខាលើកតិកាសញ្ញាប្រឆាំងអង្គការកុម្មុយនិស្តអន្តរជាតិដោយមានអ៊ីតាលីចូលរួមនៅឆ្នាំបន្ទាប់។[១១]

អាស៊ី

[កែប្រែ]

គណបក្សគួមីនតាងនៅប្រទេសចិនបានបើកយុទ្ធនាការបង្រួបបង្រួមជាតិមួយតាមរយៈការប្រឆាំងនឹងស្តេចត្រាញ់នៅតាមតំបន់នីមួយៗនៃប្រទេសចិនហើយក៏បានបង្រួបបង្រួមប្រទេសជាតិខ្លួននៅពាក់កណ្តាលទស្សវត្តឆ្នាំ១៩២០ ប៉ុន្តែមិនយូរប៉ុន្មាន បក្សគួមីនតាងក៏បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលប្រយុទ្ធតតាំងជាមួយអតីតសម្ព័ន្ធមិត្តរបស់ខ្លួនគឺបក្សកុម្មុយនិស្តចិន[១២]និងស្តេចត្រាញ់ថ្មីៗមួយចំនួនទៀត។ នៅឆ្នាំ១៩៣១ ចក្រភពជប៉ុនដែលមានអំណាចយោធាដ៏ខ្លាំងអស្ចារ្យ[១៣]បានបង្កើតព្រឹត្តិការណ៍ម៉ាន់ជូរីឡើងទុកជាលេសចូលឈ្លានពានប្រទេសចិន (តំបន់ម៉ាន់ជូរី) រួចក៏បង្កើតចេញជារដ្ឋអាយ៉ងមួយហៅថាម៉ាន់ជូគួរ[១៤]

ចិនបានអំពាវនាវទៅដល់សង្គមប្រជាជាតិឱ្យបញ្ឈប់ការឈ្លានពានរបស់ជប៉ុននៅម៉ាន់ជូរី។ ប្រទេសជប៉ុនបានសម្រេចដកខ្លួនចេញពីសង្គមប្រជាជាតិភ្លាមៗបន្ទាប់ពីត្រូវបានថ្កោលទោសចំពោះការលុកលុយរបស់ខ្លួនចូលក្នុងតំបន់ម៉ាន់ជូរី។ បន្ទាប់មកប្រទេសទាំងពីរបានប្រយុទ្ធប្រឆាំងគ្នាចុះឡើងៗរហូតទាន់តែមានការចុះហត្ថលេខាលើយុទ្ធវិស្រមតាំងគូក្នុងឆ្នាំ១៩៣៣។[១៥] បន្ទាប់ពីដឹងឮថាជប៉ុនបានផ្តើមការវាយលុកម្តងទៀតនៅឆ្នាំ១៩៣៦ គណបក្សគួមីនតាងនិងបក្សកុម្មុយនិស្តចិនបានបង្ខំចិត្តឈប់ប្រយុទ្ធប្រឆាំងគ្នារួចមកចងសម្ព័ន្ធភាពនឹងគ្នាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនវិញ។[១៦]

ព្រឹត្តិការណ៍មុនសង្គ្រាម

[កែប្រែ]

ការឈ្លានពានរបស់អ៊ីតាលីលើអេត្យូពី (១៩៣៥)

[កែប្រែ]
បេនីតូ មូសូលីនីកំពុងត្រួតពិនិត្យទ័ពនៅអំឡុងសង្គ្រាមអ៊ីតាលី-អេត្យូពី ឆ្នាំ១៩៣៥។

សង្គ្រាមអ៊ីតាលី-អេត្យូពីលើកទី២ គឺជាសង្គ្រាមដ៏ខ្លីមួយដែលចាប់ផ្តើមក្នុងខែតុលា ឆ្នាំ១៩៣៥ និងបញ្ចប់ទៅវិញនៅខែឧសភា ឆ្នាំ១៩៣៦។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលកងកម្លាំងនៃរាជាណាចក្រអ៊ីតាលីបានចូលឈ្លានពានចក្រភពអេត្យូពីតាមទឹកដីសូម៉ាលីឡង់និងអេរីត្រេ[១៧] ជាលទ្ធផល ប្រទេសអេត្យូពីត្រូវស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីតាលីរួចត្រូវបានដាក់បញ្ចូលទៅក្នុងទឹកដីអាណានិគមអាហ្វ្រិកខាងកើតអ៊ីតាលី។ ការចូលត្រួតត្រារបស់អ៊ីតាលីក្នុងអេត្យូពីគឺជាសកម្មភាពបញ្ជាក់ថាអង្គការសង្គមប្រជាជាតិមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាពពិភពលោកឡើយ។[១៨] ដោយឃើញបែបនេះ ចក្រភពអង់គ្លេសនិងបារាំងបានគាំទ្រការដាក់ទណ្ឌកម្មលើប្រទេសអ៊ីតាលីចំពោះសកម្មភាពលុកលុយនោះប៉ុន្តែការដាក់ទណ្ឌកម្មនេះមិនត្រូវបានអនុវត្តពេញលេញទេហើយទីបំផុតបានទទួលបរាជ័យក្នុងការបញ្ឈប់ការឈ្លានពានរបស់អ៊ីតាលី។[១៩] ក្រោយការឈ្លានពាន អ៊ីតាលីបានសម្រេចចិត្តយល់ព្រមគាំទ្រអាល្លឺម៉ង់ក្នុងការកាត់ទឹកដីប្រទេសអូទ្រីស[២០]

សង្គ្រាមស៊ីវិលអេស្ប៉ាញ (១៩៣៦–១៩៣៩)

[កែប្រែ]
ព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនៅក្វារនីកានៅក្នុងសង្គ្រាមស៊ីវិលអេស្ប៉ាញបានបង្កើតការព្រួយបារម្ភជាខ្លាំងដល់បណ្តាប្រទេសផ្សេងទៀតដោយពួកគេជឿថាសង្គ្រាមលោកបន្ទាប់អាចនឹងមានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកលើទីប្រជុំជនស៊ីវិល។

នៅពេលដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសអេស្ប៉ាញ ភ្លាមៗនោះហ៊ីត្លែរនិងមូសូលីនីបានចូលលូកដៃចូលក្នុងសង្គ្រាមភ្លែតដោយអ្នកទាំងពីរបានសម្រេចគាំទ្របក្សពួកជាតិនិយមដែលដឹកនាំដោយលោកហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ។ អ៊ីតាលីបានគាំទ្របក្សជាតិនិយមអេស្ប៉ាញច្រើនជាងកម្រិតគាំទ្ររបស់ណាស៊ីអាល្លឺម៉ង់៖ មូសូលីនីបានបញ្ជូនកងកម្លាំងជើងគោកចំនួន ៧០,០០០ នាក់ ទាហានអាកាសចំនួន ៦,០០០ នាក់ និងយន្តហោះចម្បាំងប្រមាណ ៧២០ គ្រឿងទៅប្រទេសអេស្ប៉ាញ។[២១] នៅម្ខាងទៀត សហភាពសូវៀតបានគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋអេស្ប៉ាញនាពេលនោះ។ កងទ័ពស្ម័គ្រចិត្តបរទេសប្រមាណជាង ៣០,០០០ នាក់ (ដែលគេតែងស្គាល់ថាកងពលតូចអន្តរជាតិ) បានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងជាតិនិយម។ អាល្លឺម៉ង់និងសហភាពសូវៀតបានប្រើប្រាស់សង្រ្គាមប្រូកស៊ី (សង្គ្រាមតំណាង) នេះជាឱកាសដើម្បីសាកល្បងយុទ្ធសាស្ត្រចម្បាំងនិងគ្រឿងសព្វាវុធដ៏ទំនើបបំផុតរបស់ពួកគេ។ បក្សពួកជាតិនិយមបានទទួលជ័យជម្នះក្នុងសង្គ្រាមស៊ីវិលនៅក្នុងខែមេសា ឆ្នាំ១៩៣៩ ហើយលោកហ្វ្រង់កូក៏បានឡើងកាន់តំណែងជាមេដឹកនាំប្រទេសអេស្ប៉ាញប៉ុន្តែលោកបានសម្រេចជ្រើសយកផ្លូវអព្យាក្រឹតនៅក្នុងសង្គ្រាមលោកលើកទី២ តែនូវមានចិត្តគាំទ្រក្រុមមហាអំណាចអ័ក្ស។[២២] សកម្មភាពគាំទ្រដ៏ធំបំផុតរបស់អេស្ប៉ាញចំពោះអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ គឺការបញ្ជូនទ័ពស្ម័គ្រចិត្តជាជំនួយទៅជួរប្រយុទ្ធខាងកើត[២២]

ការឈ្លានពានរបស់ជប៉ុនមកលើចិន (១៩៣៧)

[កែប្រែ]
កងទ័ពរាជាធិរាជជប៉ុននៅអំឡុងសមរភូមិស៊ាងហៃ ឆ្នាំ១៩៣៧។

នៅខែកក្កដា ឆ្នាំ១៩៣៧ ជប៉ុនបានកាន់កាប់អតីតរាជធានីនៃសម័យរាជវង្សឆេងគឺទីក្រុងប៉េកាំងបន្ទាប់ពីពួកគេបានបង្កើតព្រឹត្តិការណ៍ស្ពានម៉ាកូប៉ូឡូឡើងក្នុងគោលបំណងផ្តើមសង្គ្រាមកាន់កាប់ប្រទេសចិនទាំងមូល។[២៣] ឃើញដូច្នេះ សូវៀតបានផ្តើមចុះហត្ថលេខាលើកិច្ចព្រមពៀងមិនឈ្លានពានជាមួយចិនភ្លាមដើម្បីផ្តល់ជំនួយសម្ភារៈជួយចិនប្រយុទ្ធប្រឆាំងនឹងជប៉ុន ចំណែកឯកិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់ត្រូវបានកាត់ផ្តាច់ចោល។ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ជប៉ុនបានធ្វើការវាយលុកនៅតៃយានដោយប៉ះទង្គិចជាមួយកងទ័ពគួមីនតាងនៅស៊ីនគូ[២៤]ហើយបានប្រយុទ្ធជាមួយកម្លាំងកុម្មុយនិស្តចិននៅឯពីងស៊ីងក្វាន[២៥][២៦] ឧត្តមសេនីយយសចាង កាយចៀកបានបញ្ជូនកម្លាំងទ័ពដ៏ខ្លាំងពូកែបំផុតរបស់លោកទៅការពារទីក្រុងស៊ាងហៃប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាអស់រយៈពេលជាងបីខែ។ កងកម្លាំងជប៉ុនបានបន្តរុញច្រានកងទ័ពចិនតទៅទៀតដោយបានកាន់កាប់រដ្ឋធានីណានជិងក្នុងខែធ្នូ ឆ្នាំ១៩៣៧។ បន្ទាប់ពីក្រុងណានជិងត្រូវធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុន ប្រជារាស្ត្រចិនរាប់ពាន់រាប់សិបនាក់និងទាហានចិនដែលចាប់បានត្រូវកងទ័ពជប៉ុនសម្លាប់ចោលស្ទើរទាំងអស់[២៧][២៨]

នៅខែមីនា ឆ្នាំ១៩៣៨ កងកម្លាំងជាតិនិយមចិនបានទទួលជ័យជម្នះដំបូងបង្អស់នៅក្នុងសមរភូមិតៃអឺចុងនៅទីក្រុងសានដុងប៉ុន្តែពីរខែក្រោយមក ទីក្រុងស៊ូចូវក៏ត្រូវធ្លាក់ក្រោមជប៉ុន។[២៩] នៅខែមិថុនា ឆ្នាំ១៩៣៨ កងកម្លាំងចិនបានពន្យារដំណើរឈ្លានពានរបស់ជប៉ុនដោយបានពន្លិចទន្លេលឿង សមយុទ្ធមួយនេះនឹងផ្តល់ពេលឱ្យចិនត្រៀមកងកម្លាំងការពាររបស់ខ្លួននៅទីក្រុងអ៊ូហានប៉ុន្តែទោះជាយ៉ាងណា ទីក្រុងនេះត្រូវបានជប៉ុនចូលកាន់កាប់នៅអំឡុងខែតុលា។[៣០] ជ័យជម្នះធំៗខាងផ្នែកយោធារបស់ជប៉ុនមិនបានធ្វើឱ្យរដ្ឋាភិបាលចិនសុំទទួលចុះចាញ់ដូចអ្វីដែលខ្លួនបានគិតនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលចិនបានផ្លាស់រដ្ឋធានីមកចុងគីងរួចបន្តសង្គ្រាមប្រឆាំងតទៅទៀត។[៣១][៣២]

ជម្លោះព្រំដែនជប៉ុន–សូវៀត

[កែប្រែ]
អង្គភាពកាំភ្លើងធំសូវៀតនៅឯសមរភូមិទន្លេកាសាន ឆ្នាំ១៩៣៨។

ចាប់ពីពាក់កណ្តាលរហូតដល់ចុងទស្សវត្តឆ្នាំ១៩៣០ មានការផ្ទុះជម្លោះព្រំដែនមួយរវាងកងកម្លាំងជប៉ុននៅតំបន់ម៉ាន់ជូគួរនឹងសហភាពសូវៀតហើយប្រទេសម៉ុងកូល។ កងទ័ពជប៉ុនមានគោលលទ្ធិមួយនៅពេលនោះហៅថាហុគូស៊ិន-រុន (ជាលទ្ធិនយោបាយរបស់ជប៉ុនក្នុងការពង្រីកឥទ្ធិពលនិងអំណាចទៅភាគខាងជើង)។ ប៉ុន្តែគោលលទ្ធិមួយនេះមិនអាចប្រព្រឹត្តិទៅបានឡើយដោយសារតែការបរាជ័យរបស់ជប៉ុននៅកាលគីនកូលក្នុងឆ្នាំ១៩៣៩ សង្គ្រាមជាប់ជាមួយចិន[៣៣] និងការចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់។ ជប៉ុននិងសូវៀតបានចុះហត្ថលេខាលើកិច្ចព្រមពៀងអព្យាក្រឹតភាពនៅខែកញ្ញា ឆ្នាំ១៩៤១ រួចជប៉ុនបានងាកមកអនុវត្តគោលលទ្ធិណានស៊ីន-រុនវិញដែលអនុញ្ញាតឱ្យជប៉ុនផ្តោតលើការពង្រីកអំណាចនិងទឹកដីទៅភាគខាងត្បូង។[៣៤][៣៥]

កិច្ចធុរៈនិងកិច្ចព្រមព្រៀងនៅអឺរ៉ុប

[កែប្រែ]
លោកឆេមប៊ឺលេន ដាឡាឌីអឺរ ហ៊ីត្លែរ មូសូលីនី និងស៊ីអាណូ មុនការចុះកិច្ចព្រមព្រៀងទីក្រុងមុយនិចនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៣៨។

ស្ថានភាពនៅអឺរ៉ុបកំពុងតែមានភាពតានតឹងឡើងដោយសារតែនយោបាយឈ្លានពាននិងវាតទីរបស់អាល្លឺម៉ង់និងអ៊ីតាលី។ នៅខែមីនា ឆ្នាំ១៩៣៨ អាល្លឺម៉ង់បានកាត់ទឹកដីប្រទេសអូទ្រីសបញ្ចូលជារបស់ខ្លួនដោយមិនទទួលការគំរាមឬអើពើពីមហាអំណាចណាមួយឡើយ។[៣៦] ដោយឃើញបែបនេះ ហ៊ីត្លែរកាន់តែបានចិត្តហើយបានអះអាងថាទឹកដីស៊ូដែតឡង់ជាកម្មសិទ្ធិរបស់ខ្លួន (ទឹកដីមួយផ្នែកនៃឆេកូស្លូវ៉ាគីដែលសម្បូរទៅដោយជនជាតិអាល្លឺម៉ង់)។ មិនយូរប៉ុន្មាន បារាំងហើយអង់គ្លេសក៏ងាកមករកដំណោះស្រាយតាមរយៈគោលនយោបាយសន្តិភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកឆេមប៊ឺលេនដោយបានប្រគល់ទឹកដីមួយផ្នែកនោះទៅឱ្យអាល្លឺម៉ង់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងមុយនិចទោះបីជាវាត្រូវបានបដិសេដដោយរដ្ឋាភិបាលឆេកូស្លូវ៉ាគីយ៉ាងណាក៏ដោយ។ អង់គ្លេសនិងបារាំងបានដាក់សំណើមួយមកឱ្យអាល្លឺម៉ង់ថាខ្លួនលែងមានសិទ្ធិកាត់បញ្ចូលទឹកដីប្រទេសណាមួយចូលជាផ្នែកនៃទឹកដីរបស់ខ្លួនទៀតហើយ។[៣៧] មិនយូរប៉ុន្មានក្រោយពីកិច្ចព្រមព្រៀងមុយនិចបានបញ្ចប់ អាល្លឺម៉ង់និងអ៊ីតាលីបានបង្ខំឱ្យឆេកូស្លូវ៉ាគីប្រគល់ទឹកដីមួយផ្នែកទៅឱ្យប្រទេសហុងគ្រីខណៈដែលប៉ូឡូញបានកាត់យកទឹកដីតំបន់ហ្សាអូលស៊ី[៣៨]

ប្រជាជាតិអាល្លឺម៉ង់គឺពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងទីក្រុងមុយនិចតែហ៊ីត្លែរវិញមានចិត្តខឹងនឹងអង់គ្លេសយ៉ាងខ្លាំងដែលបានចូលមកជ្រៀតជ្រែករារាំងអាល្លឺម៉ង់មិនឱ្យកាត់យកទឹកដីឆេកូស្លូវ៉ាគីទាំងមូល។ នៅក្នុងសុន្ទរកថាបន្ទាប់ ហ៊ីត្លែរបាននិយាយរិះគុណអង់គ្លេសថាជា"អ្នកចង់បញ្ឆេះសង្គ្រាម"ហើយនៅខែមករា ឆ្នាំ១៩៣៩ លោកបានបញ្ជាឱ្យមានការអភិវឌ្ឍន៍វិស័យកម្លាំងជើងទឹកអាល្លឺម៉ង់ដោយសម្ងាត់ក្នុងគោលបំណងចង់ប្រកួតប្រជែងជាមួយកម្លាំងជើងទឹកអង់គ្លេស។ នៅខែមីនា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានចូលឈ្លានពានទឹកដីឆេកូស្លូវ៉ាគីដែលនៅសេសសល់រួចបំបែកទៅជារដ្ឋរណប។[៣៩] អាល្លឺម៉ង់បានបញ្ជូនឱសានវាទទៅលីទុយអានីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣៩, ដោយគ្មានជម្រើស លីទុយអានីបានប្រគល់អតីតទឹកដីចក្រភពអាល្លឺម៉ង់គឺតំបន់ក្លៃប៉េដាមកឱ្យអាល្លឺម៉ង់វិញ។[៤០]

មេដឹកនាំសហភាពសូវៀតលោកស្តាលីនជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោកយូឃីម វ៉ន រីបិនត្រូបបន្ទាប់ពីចុះហត្ថលេខាលើកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូបនាថ្ងៃទី២៣ សីហា ឆ្នាំ១៩៣៩។

បន្ទាប់ពីដឹងឮថាកងទ័ពអាល្លឺម៉ង់បានចូលឈ្លានពានបុរីសេរីដានស្គ៍ អង់គ្លេសនិងបារាំងបានចេញមុខធានាឯករាជ្យភាពដល់ប៉ូឡូញភ្លាមហើយនៅពេលដែលអ៊ីតាលីបានវាយលុកឈ្លានពានប្រទេសអាល់បានី កិច្ចធានាឯករាជ្យភាពរបស់អង់គ្លេសនិងបារាំងក៏ត្រូវបានបន្លាយដល់រាជាណាចក្ររ៉ូម៉ានីនិងក្រិក[៤១] បន្តិចក្រោយពីកិច្ចសន្យាប៉ូឡូញ-អង់គ្លេសបានបង្កើតឡើង អាល្លឺម៉ង់និងអ៊ីតាលីបានសម្រេចចងសម្ព័ន្ធភាពនឹងគ្នាដែលគេហៅវាថាកតិកាសញ្ញាដែកថែប[៤២] ហ៊ីត្លែរបានចោទប្រកាន់អង់គ្លេសនិងប៉ូឡូញថាមានបំណង"ឡោមព័ទ្ធឯករាជ្យភាពរបស់អាល្លឺម៉ង់"ហើយជាលទ្ធផល ហ៊ីត្លែរក៏បានលះបង់ឈប់ទទួលស្គាល់កិច្ចព្រមព្រៀងកម្លាំងជើងទឹកអង់គ្លេស-អាល្លឺម៉ង់ និងកិច្ចព្រមព្រៀងមិនឈ្លានពានប៉ូឡូញ–អាល្លឺម៉ង់[៤៣]

ស្ថានភាពនៅអឺរ៉ុបគឺកាន់តែមានលក្ខណៈតានតឹងជាងមុនទៅទៀតនៅពេលដែលអាល្លឺម៉ង់បានត្រៀមតម្រៀបទ័ពវាយចូលព្រំដែនប្រទេសប៉ូឡូញ។ នៅថ្ងៃទី២៣ ខែសីហា កិច្ចចរចាស្តីពីសម្ព័ន្ធភាពយោធាត្រីភាគីរវាងអង់គ្លេស បារាំង និងសូវៀតបានប្រព្រឹត្តិធ្វើឡើងប៉ុន្តែពុំទាន់បានផលអ្វីទេ[៤៤]ខណៈដែលអាល្លឺម៉ង់បានចុះលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយសូវៀត។[៤៥] សន្ធិសញ្ញាមួយនេះអាចនឹងបន្សាបលទ្ធភាពនៃការប្រឆាំងរបស់សូវៀតលើការឈ្លានពានប្រទេសប៉ូឡូញដោយអាល្លឺម៉ង់ហើយសម្រាប់អាល្លឺម៉ង់វិញ វាគឺជារនាំងការពារមិនឱ្យអាល្លឺម៉ង់ប្រឈមនឹងសត្រូវពីពីរភូមិភាគ (កើតនិងលិច) ដូចកាលនៅក្នុងសង្គ្រាមលោកលើកទី១។ ក្រោយពីចុះលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយសូវៀតរួច ហ៊ីត្លែរបានបញ្ជាឱ្យផ្តើមការវាយលុកលើប្រទេសប៉ូឡូញប៉ុន្តែបន្ទាប់ពីដឹងឮថាអង់គ្លេសបានបញ្ចប់កាតិកសញ្ញាជំនួយជនុបត្ថម្ភជាមួយប៉ូឡូញហើយមូសូលីនីបានប្រកាសពីអព្យាក្រឹតភាពអ៊ីតាលីក្នុងការឈ្លានពាននេះ ហ៊ីត្លែរក៏បញ្ជាឱ្យពន្យារការវាយលុកវិញ។[៤៦]

ដើម្បីចៀសវាងការផ្ទុះសង្គ្រាមឡើង អង់គ្លេសបានសំណូមពរឱ្យអាល្លឺម៉ង់ចូលដោះស្រាយបញ្ហាតាមមធ្យោបាយចរចាវិញ អាល្លឺម៉ង់ក៏យល់ព្រមហើយបានធ្វើសេចក្តីទាមទារទៅប៉ូឡូញប៉ុន្តែតាមការពិតហ៊ីត្លែរគឺមានបំណងចង់បន្សោយទំនាក់ទំនងជាមួយប៉ូឡូញតែប៉ុណ្ណោះ។[៤៧] នៅថ្ងៃទី២៩ ខែសីហា ហ៊ីត្លែរបានទាមទារឱ្យរដ្ឋអំណាចប៉ូឡូញចុះមកទីក្រុងប៊ែរឡាំងជាបន្ទាន់ដើម្បីធ្វើការចរចាពីកិច្ចប្រគល់ទីក្រុងដានស្គ៍និងអនុញ្ញាតឱ្យមានប្រជាសិទ្ធិនៅលើទឹកដីខ្សែបន្ទាត់ប៉ូឡូញដើម្បីឱ្យជនជាតិអាល្លឺម៉ង់ភាគតិចនៅតំបន់នេះចូលរួមបោះឆ្នោតលើការបំបែកទឹកដី។[៤៧] រដ្ឋអំណាចប៉ូឡូញបានបដិសេដទៅនឹងការទាមទាររបស់អាល្លឺម៉ង់ហើយក៏ត្រឡប់មកមាតុភូមិខ្លួនវិញរួចនៅយប់ថ្ងៃទី៣០–៣១ ខែសីហាមានកិច្ចប្រជុំប្រកបដោយភាពរំជើបរំជួលមួយដោយមានវត្តមានពីឯកអង្គរដ្ឋទូតអង់គ្លេសលោកនេវីល ហែនឌ័រសុន, ក្រោយកិច្ចប្រជុំបានបញ្ចប់ លោករីបិនត្រូបបានប្រកាសថាសេចក្តីទាមទាររបស់អាល្លឺម៉ង់គឺត្រូវបានបរទេសបដិសេដមិនទទួលយកនោះឡើយ។[៤៨]

ដំណើរនៃសង្គ្រាម

[កែប្រែ]

ការផ្ទុះសង្គ្រាមនៅអឺរ៉ុប (១៩៣៩–៤០)

[កែប្រែ]
ទាហានវែរម៉ាកត៍អាល្លឺម៉ង់កំពុងដកបង្គោលព្រំដែនឆ្លងចូលប្រទេសប៉ូឡូញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានវាយចូលប្រទេសប៉ូឡូញបន្ទាប់ពីបង្កើតព្រឹត្តិការណ៍ព្រំដែនក្លែងក្លាយដើម្បីទុកយកជាលេសក្នុងការចូលឈ្លានពាន។[៤៩] ការវាយលុកដំបូងបង្អស់របស់អាល្លឺម៉ង់ក្នុងសង្គ្រាមគឺបានប្រព្រឹត្តិទៅនៅតំបន់វេស្ទ័រផ្លាត៍[៥០] ក្រោយពីដឹងឮអំពីការឈ្លានពានលើប្រទេសប៉ូឡូញ អង់គ្លេសបានបញ្ជូនឱសានវាទទៅអាល្លឺម៉ង់ទាមទារឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប៉ុន្តែឱសានវាទនោះត្រូវបានអាល្លឺម៉ង់រុញច្រានចោលហើយនៅថ្ងៃទី៣ ខែកញ្ញា បារាំង អង់គ្លេស និងសម្ព័ន្ធមិត្ត (មានដូចជា អូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងកាណាដា) បានប្រកាសសង្គ្រាមមកលើអាល្លឺម៉ង់។ ក្រុមសម្ព័ន្ធមិត្តមិនបានផ្តល់ការគាំទ្រយោធាផ្ទាល់ទៅកាន់ប្រទេសប៉ូឡូញនោះទេ សកម្មភាពក្រៅពីនេះមានតែការស៊ើបអង្កេតរបស់កងទាហានបារាំងនៅតំបន់សារ៍ឡង់ប៉ុណ្ណោះ។[៥១] សម្ព័ន្ធមិត្តខាងលិចបានផ្តើមការបិទផ្លូវសមុទ្រនៅជុំវិញប្រទេសអាល្លឺម៉ង់ក្នុងគោលបំណងពន្លាញសេដ្ឋកិច្ចអាល្លឺម៉ង់បូករួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់នៅក្នុងសង្គ្រាម។[៥២] អាល្លឺម៉ង់បានឆ្លើយតបទៅនឹងសកម្មភាពរបស់សម្ព័ន្ធមិត្តដោយបញ្ជូននាវាមុជទឹកចេញទៅប្រមាញ់រាល់នាវាពាណិជ្ជកម្មនិងនាវាចម្បាំងរបស់សម្ព័ន្ធមិត្ត គេបានសម្តៅលើសង្គ្រាមផ្លូវសមុទ្រនេះថាសមរភូមិអាត្លង់ទិក[៥៣]

កងទ័ពប៉ូឡូញនៅក្នុងប្រតិបត្តិការការពារជាតិនាខែកញ្ញា ឆ្នាំ១៩៣៩។

នៅថ្ងៃទី៨ ខែកញ្ញា កងទ័ពអាល្លឺម៉ង់បានធ្វើដំណើរមកចូលជាយក្រុងវ៉ាសូរី។ កងទ័ពប៉ូឡូញបានខិតខំប្រឹងប្រែងទប់កម្លាំងអាល្លឺម៉ង់មិនឱ្យបន្តវាយចូលទីក្រុងបានរយៈពេលបីបួនថ្ងៃប៉ុន្តែជាចុងក្រោយ ទីក្រុងវ៉ាសូរីត្រូវបានឡោមព័ទ្ធដោយកម្លាំងវែរម៉ាកត៍។ កងទ័ពប៉ូឡូញដែលនៅសេសសល់បានវាយផ្តាច់កម្លាំងឡោមព័ទ្ធអាល្លឺម៉ង់រួចសម្រុកចូលទីក្រុងវ៉ាសូរីជាថ្មី។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៩ បន្ទាប់ពីបានចុះហត្ថលេខាលើបទឈប់បាញ់ជាមួយជប៉ុន សហភាពសូវៀតបានប្រមូលទ័ពវាយចូលទឹកដីខាងកើតប្រទេសប៉ូឡូញ[៥៤]ក្រោមលេសថាអត្ថិភាពរដ្ឋប៉ូឡូញគឺលែងមានជាពហុលក្ខណៈ។[៥៥] នៅថ្ងៃទី២៧ ខែកញ្ញា កងយោធភូមិទីក្រុងវ៉ាសូរីបានសុំទទួលចុះចាញ់ចំពោះកម្លាំងអាល្លឺម៉ង់ហើយនៅថ្ងៃទី៦ ខែតុលា អង្គភាពយោធាប៉ូឡូញដ៏ធំចុងក្រោយបង្អស់បានប្រកាសសុំទទួលចុះចាញ់។ ទោះបរាជ័យផ្នែកយោធាមែនប៉ុន្តែប្រជាជាតិប៉ូឡូញមិនងាយប្រគល់ខ្លួនឱ្យអាល្លឺម៉ង់ស្រួលៗនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនិរទេសប៉ូឡូញត្រូវបានបង្កើតឡើងហើយបរិធានរដ្ឋសម្ងាត់បានមានវត្តមាននៅក្នុងប្រទេសប៉ូឡូញដែលកាន់កាប់ដោយអាល្លឺម៉ង់។[៥៦] កងទ័ពប៉ូឡូញខ្លះបាននាំគ្នារត់ចូលប្រទេសរ៉ូម៉ានីនិងរដ្ឋបាលទិកមួយចំនួនទៀតហើយពួកគេបានក្លាយជាទ័ពស្ម័គ្រចិត្តនៅលើរដ្ឋប្រទេសទាំងនោះប្រឆាំងនឹងការឈ្លានពានរបស់មហាអំណាចអ័ក្ស។[៥៧]

អាល្លឺម៉ង់បានកាត់បញ្ចូលទឹកដីផ្នែកខាងលិចប្រទេសប៉ូឡូញជារបស់ខ្លួននិងបន្តកាន់កាប់ទឹកដីផ្នែកកណ្តាលខណៈដែលសហភាពសូវៀតបានកាត់យកទឹកដីផ្នែកខាងកើត, ទឹកដីប៉ូឡូញដែលនៅសល់បន្តិចបន្តួចត្រូវបានផ្ទេរទៅឱ្យប្រទេសលីទុយអានីនិងស្លូវ៉ាគី។ នៅថ្ងៃទី៦ ខែតុលា ហ៊ីត្លែរបានចេញសំណើសន្តិភាពជាសាធារណៈទៅអង់គ្លេសនិងបារាំងប៉ុន្តែក្នុងសំណើនោះគេបានថ្លែងថា អនាគតនៃប្រទេសប៉ូឡូញគឺនឹងត្រូវកំណត់ផ្តាច់មុខដោយអាល្លឺម៉ង់និងសហភាពសូវៀត។ សំណើនោះត្រូវបានបដិសេដដោយក្រុមសម្ព័ន្ធមិត្ត[៤៨]ហើយបន្ទាប់មក ហ៊ីត្លែរបានបញ្ជាឱ្យផ្តើមការវាយប្រហារលើប្រទេសបារាំង[៥៨]ប៉ុន្តែដោយសារអាកាសធាតុមិនអំណោយផល អាល្លឺម៉ង់ត្រូវពន្យារពេលវាយប្រហាររហូតដល់និទាឃរដូវនៃឆ្នាំ១៩៤០។[៥៩][៦០][៦១]

ទាហានហ្វាំងឡង់កំពុងតម្រង់កាំភ្លើងយន្តទៅរកបន្ទាយកងទ័ពសូវៀតនៅអំឡុងសង្គ្រាមសិសិររដូវ ខែកុម្ភៈ ឆ្នាំ១៩៤០។

សហភាពសូវៀតបានបង្ខំឱ្យប្រទេសបាលទិក (មានដូចជា លីទុយអានី ឡេតូនី និងអេស្តូនីដែលស្ថិតនៅក្នុង"ឥទ្ធិពលសហភាពសូវៀត"ក្រោមកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប) ឱ្យចុះហត្ថលេខាលើ"កតិកាសញ្ញាជំនួយជនុបត្ថម្ភ"ដែលនឹងកំណត់ទីតាំងឈរជើងរបស់កងទ័ពសូវៀតនៅក្នុងប្រទេសទាំងនោះ។ មិនយូរប៉ុន្មាន កងយោធាសូវៀតក៏ត្រូវផ្លាស់ទីទៅក្នុងប្រទេសទាំងបី។[៦២][៦៣][៦៤] ប្រទេសហ្វាំងឡង់បានបដិសេដមិនព្រមចុះលើកតិកាសញ្ញាជាមួយសូវៀតទេនិងថែមទាំងបដិសេដមិនព្រមប្រគល់ទឹកដីខ្លួនទៅឱ្យសូវៀតផងដែរ។ សហភាពសូវៀតបានវាយចូលប្រទេសហ្វាំងឡង់នៅខែវិច្ឆិកា ឆ្នាំ១៩៣៩[៦៥] ហើយជាលទ្ធផល សូវៀតត្រូវបានបណ្តេញចេញពីអង្គការសង្គមប្រជាជាតិ។[៦៦] ទោះជាសូវៀតមានចំនួនកម្លាំងទ័ពច្រើននិងអាវុធទំនើបៗច្រើនជាងហ្វាំងឡង់ក្តីប៉ុន្តែជ័យជម្នះយោធារបស់សូវៀតនៅក្នុងសង្គ្រាមគឺមានចំនួនតិចតួចណាស់។ សង្គ្រាមហ្វាំងឡង់-សូវៀតបានបញ្ចប់នៅខែមីនា ឆ្នាំ១៩៤០ ដោយទទួលសម្បទានបន្តិចបន្តួចប៉ុណ្ណោះពីហ្វាំងឡង់។[៦៧]

នៅខែមិថុនា ឆ្នាំ១៩៤០ សហភាពសូវៀតបានកាត់ប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី[៦៣] និងតំបន់មួយផ្នែកនៃប្រទេសរ៉ូម៉ានីបញ្ចូលជាទឹកដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចណាស៊ី–សូវៀត[៦៨][៦៩]បានឈានចូលសភាពជាប់គាំង[៧០][៧១]ហើយរដ្ឋទាំងពីរក៏ចាប់ផ្តើមត្រៀមខ្លួនធ្វើសង្គ្រាម។[៧២]

អឺរ៉ុបខាងលិច (១៩៤០–៤១)

[កែប្រែ]
កម្លាំងអាល្លឺម៉ង់បានវាយឆ្លងប្រទេសបែលស៊ិកចូលទឹកដីភាគខាងជើងនៃប្រទេសបារាំង, ១០ ឧសភា–៤ មិថុនា ១៩៤០។

នៅខែមេសា ឆ្នាំ១៩៤០ អាល្លឺម៉ង់បានចូលឈ្លានពានប្រទេសដាណឺម៉ាកនិងន័រវែសក្នុងគោលបំណងការពារការនាំចេញនៃរ៉ែដែកពីប្រទេសស៊ុយអែតដែលក្រុមសម្ព័ន្ធមិត្តកំពុងព្យាយាមកាត់ផ្តាច់។[៧៣] ដាណឺម៉ាកបានសុំទទួលចុះចាញ់ពីរបីម៉ោងក្រោយការឈ្លានពានខណៈន័រវែសត្រូវបានអាល្លឺម៉ង់កាន់កាប់ក្នុងរយៈពេលពីរខែទោះជាទទួលបានជំនួយពីសម្ព័ន្ធមិត្តក្តី។[៧៤] អង់គ្លេសបានកើតការមិនពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានបរាជ័យនៅក្នុងយុទ្ធនាការការពារប្រទេសន័រវែសហើយជាលទ្ធផល លោកវីនស្តុន ឆឺឈីលត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃសហរាជាណាចក្រនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤០។[៧៥]

នៅថ្ងៃដដែរនោះ អាល្លឺម៉ង់បានបើកការវាយប្រហារលើប្រទេសបារាំង។ ដើម្បីចៀសវាងខ្សែការពារម៉ាជីណូតនៅតាមព្រំដែនបារាំង-អាល្លឺម៉ង់ កងកម្លាំងអាល្លឺម៉ង់បានវាយសម្រុកចូលប្រទេសអព្យាក្រឹតមានដូចជា បែលស៊ិក ហុល្លង់ និងលុចសំបួររួចឆ្លងចូលបារាំង។[៧៦] កម្លាំងអាល្លឺម៉ង់បានធ្វើសមយុទ្ធសង្ខាងបានយ៉ាងជោគជ័យនៅតំបន់អារដេន[៧៧]ដែលកន្លងមកក្រុមសម្ព័ន្ធមិត្តបានគិតថាជាតំបន់ដែលមិនងាយឆ្លងកាត់បានព្រោះតែវត្តមានព្រៃឈើក្រាស់ៗនិងបណ្តុំភ្នំច្រើន។[៧៨][៧៩] បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រព្លីតស៍គ្រីក (សង្គ្រាមភ្លេកបន្ទោរ) ប្រកបដោយជោគជ័យ កងកម្លាំងវែរម៉ាកត៍បានឆ្ពោះបន្តទៅចក្រសមុទ្រអង់គ្លេស-បារាំងរួចបានកាត់ផ្តាច់កងកម្លាំងសម្ព័ន្ធមិត្តនៅបែលស៊ិក ហើយបានឡោមព័ទ្ធកងទ័ពសម្ព័ន្ធមិត្តមួយក្រុមនៅឯព្រំដែនបារាំង–បែលស៊ិក ក្បែរទីក្រុងលីល។ អង់គ្លេសបានជម្លៀសទ័ពសម្ព័ន្ធមិត្តមួយចំនួនចេញពីអឺរ៉ុបដីគោកបានដោយជោគជ័យនៅអំឡុងដើមខែមិថុនាតែខ្លួនត្រូវលះបង់ចោលនូវគ្រឿងបរិក្ខារប្រយុទ្ធជាច្រើននៅក្នុងដំណើរនេះ។[៨០]

នៅថ្ងៃទី១០ ខែមិថុនា អ៊ីតាលីបានប្រកាសសង្គ្រាមលើបារាំងនិងអង់គ្លេសរួចបានចូលឈ្លានពានប្រទេសបារាំង[៨១] កងកម្លាំងអាល្លឺម៉ង់បានវាយតម្រង់មកទិសខាងត្បូងហើយបានត្រួតត្រាលើទីក្រុងប៉ារីសនៅថ្ងៃទី១៤ ខែធ្នូ។ ប្រាំបីថ្ងៃក្រោយមក បារាំងបានសម្រេចចុះហត្ថលេខាលើយុទ្ធសន្តិភាពជាមួយអាល្លឺម៉ង់ហើយជាលទ្ធផល ទឹកដីបារាំងនៅអឺរ៉ុបត្រូវបានចែកជាបីផ្នែកដោយមួយផ្នែកស្ថិតនៅក្រោមអាល្លឺម៉ង់ មួយផ្នែកទៀតស្ថិតនៅក្រោមអ៊ីតាលី[៨២] ហើយមួយផ្នែកចុងក្រោយគឺជារដ្ឋចំណុះដែលគេតែងស្គាល់ថាបារាំងវិចឈី (ស្ថានភាពនយោបាយរបស់រដ្ឋនេះបានចែងថាអព្យាក្រឹតមែនប៉ុន្តែជាទូទៅតែងផ្តល់ការគាំទ្រដល់អាល្លឺម៉ង់)។ បារាំងបានសម្រេចរក្សាកងនាវារបស់ខ្លួនប៉ុន្តែអង់គ្លេសបានធ្វើការវាយប្រហារលើកងនាវាទាំងនោះនៅថ្ងៃទី៣ ខែកក្កដាដោយខ្លាចថាអាល្លឺម៉ង់នឹងរឹបអូសយកនាវាទាំងនោះនាពេលអនាគត។[៨៣]


នៅដើមខែកក្កដា អាល្លឺម៉ង់បានចាប់បើកការវាយប្រហារលើអង់គ្លេសតាមរយៈផ្លូវអាកាសដោយការទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចកំពង់ផែនៅលើទឹកដីអង់គ្លេស[៨៤] គេបានសម្តៅលើព្រឹត្តិការណ៍នេះថា សមរភូមិប្រឺតាញ[៨៥] អង់គ្លេសបានបដិសេដនឹងសំណើសន្តិភាពរបស់ហ៊ីត្លែរ[៨៦]ហើយជាលទ្ធផល អាល្លឺម៉ង់បានផ្តើមការវាយប្រហារលើអាកាសយានដ្ឋាននៃកងកម្លាំងជើងអាកាសនៃសហរាជាណាចក្រនៅអំឡុងខែសីហាប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមិនសូវទទួលបានផលអ្វីពីការវាយប្រហារទាំងអស់នេះ អាល្លឺម៉ង់ក៏សម្រេចពន្យារផែនការឈ្លានពានប្រទេសអង់គ្លេសការវាយប្រហារខ្នាតតូចមកលើអង់គ្លេសនូវតែបន្តដោយគេឃើញមានការទម្លាក់គ្រាប់បែកមកលើរាជធានីឡុងដ៍និងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អង់គ្លេស។ អាល្លឺម៉ង់ធ្វើបែបនេះគឺក្នុងគោលបំណងចង់បំភ័យបំបាក់ស្មារតីប្រយុទ្ធចម្បាំងរបស់ប្រជាជាតិអង់គ្លេស[៨៤]ប៉ុន្តែទោះជាយ៉ាងណា អង់គ្លេសនូវតែបន្តខិតខំប្រឹងប្រែងការពារនិងប្រឆាំងនឹងអាល្លឺម៉ង់វិញហើយយុទ្ធនាការផ្លូវអាកាសអាល្លឺម៉ង់ត្រូវបានបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ១៩៤១។[៨៧]

ក្រោយពីបានដៃគ្រប់គ្រងលើកំពង់ផែនិងនាវារបស់បារាំង ឥទ្ធិពលនៃកម្លាំងជើងទឹកអាល្លឺម៉ង់បានកើនឡើងលើសអង់គ្លេសទៅទៀត។ មិនតែប៉ុណ្ណោះ នៅឯមហាសមុទ្រអាត្លង់ទិក អាល្លឺម៉ង់បានប្រើប្រាស់នាវាមុជទឹកបាញ់ពន្លេចនាវានិងទូកសម្ព័ន្ធមិត្តអស់រាប់រយគ្រឿង។[៨៨] នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៤១ មហានាវាចម្បាំងមួយគ្រឿងរបស់អាល្លឺម៉ង់ឈ្មោះប៊ីស៍ម៉ាក់ត្រូវបានបាញ់ពន្លេចដោយកម្លាំងជើងទឹកអង់គ្លេស។[៨៩]

នៅខែវិច្ឆិកា ឆ្នាំ១៩៣៩ សហរដ្ឋអាមេរិកបានចាត់វិធានការផ្តល់ជំនួយដល់ចិននិងសម្ព័ន្ធមិត្តលោកខាងលិចនិងបានធ្វើវិសោធនកម្មច្បាប់អព្យាក្រឹតភាពដើម្បីផ្តល់ជំនួយជាសាច់ប្រាក់និងអាវុធដល់សម្ព័ន្ធមិត្ត។[៩០] បន្ទាប់ពីអាល្លឺម៉ង់បានកាន់កាប់ទីក្រុងប៉ារីសនៅឆ្នាំ១៩៤០ ទំហំនៃកងកម្លាំងជើងទឹកអាមេរិកបានកំពុងតែកើនឡើងជាលំដាប់។ នៅខែកញ្ញា អាមេរិកបានធ្វើសេចក្តីព្រមព្រៀងដោះដូរយកមូលដ្ឋានយោធាអង់គ្លេសហើយជាថ្នូរ ខ្លួននឹងផ្តល់នាវាចម្បាំងមួយចំនួនឱ្យអង់គ្លេស។[៩១] នៅឆ្នាំ១៩៤១ ប្រជាជនអាមេរិកាំងភាគច្រើនបាននាំគ្នាប្រឆាំងនឹងការចូលរួមធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមលោកមួយនេះ។[៩២] ក្នុងខែធ្នូ ឆ្នាំ១៩៤០ ប្រធានាធិបតីអាមេរិកលោករ៉ូសឺវេលត៍បានចោតប្រកាន់ហ៊ីត្លែរថាមានផែនការគ្រប់គ្រងពិភពលោកនិងបានច្រានចោលរាល់កិច្ចចរចាទាំងប៉ុន្មានជាមួយអាល្លឺម៉ង់ថាគ្មានប្រយោជន៍ហើយអំពាវនាវឱ្យសហរដ្ឋអាមេរិកក្លាយជា"ឃ្លាំងអាវុធនៃលទ្ធិប្រជាធិបតេយ្យ" និងជំរុញកម្មវិធីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេសនិងសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាម។[៨៦] ក្នុងពេលដំណើរគ្នានេះដែរ អាមេរិកបានរៀបចំផែនការតតាំងប្រឆាំងនឹងអាល្លឺម៉ង់។[៩៣]

នៅចុងខែកញ្ញា ឆ្នាំ១៩៤០ កតិកាសញ្ញាត្រីភាគីរវាងអាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលីត្រូវបានចុះដែលបង្កើតបានជាសម្ព័ន្ធភាពមហាអំណាចអ័ក្ស។ កតិកាសញ្ញាមួយនេះបានកំណត់ថា បើប្រទេសណាហ៊ានធ្វើការវាយលុកលើប្រជាជាតិអ័ក្សមួយ មហាអំណាចអ័ក្សទាំងបីនឹងត្រូវប្រកាសសង្គ្រាមមកលើប្រទេសមួយនោះ។[៩៤] នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤០ ប្រទេសហុងគ្រី ស្លូវ៉ាគី និងរ៉ូម៉ានីបានសម្រេចចូលរួមក្នុងសម្ព័ន្ធភាពមហាអំណាចអ័ក្ស។[៩៥]

មេឌីទែរ៉ានេ (១៩៤០–៤១)

[កែប្រែ]
ទាហានអូស្ត្រាលីនៅអំឡុងការឡោមព័ទ្ធតូព្រូក, ផ្នែកនៃយុទ្ធនាការអាហ្វ្រិកខាងជើង, សីហា ១៩៤១។

នៅដើមខែមិថុនា ឆ្នាំ១៩៤០ កងកម្លាំងជើងអាកាសអ៊ីតាលី (Regia Aeronautica) បានបើកការវាយប្រហារនិងធ្វើការឡោមព័ទ្ធជុំវិញកោះម៉ាល់តា ដែលជាទឹកដីក្រៅស្រុករបស់អង់គ្លេសស្ថិតនៅសមុទ្រមេឌីទែរ៉ានេ។ ចាប់ពីចុងនិទាឃរដូវរហូតដល់ដើមសរទរដូវ អ៊ីតាលីបានចូលកាន់កាប់ទឹកដីសូម៉ាលីឡង់របស់អង់គ្លេសនិងថែមទាំងធ្វើការវាយលុកចូលទឹកដីអេស៊ីប–អង់គ្លេសទៀតផង។ នៅខែតុលា អ៊ីតាលីបានធ្វើការឈ្លានពានប្រទេសក្រិកប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីបានបាត់បង់កងកម្លាំងខ្លួនជាច្រើននៅក្នុងសង្គ្រាម។ យុទ្ធនាការនេះបានបញ្ចប់ត្រឹមរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះដោយមានបម្លាស់ប្តូរទឹកដីយ៉ាងតិចតួចបំផុតរវាងក្រិកនិងអ៊ីតាលី។[៩៦] ដោយឃើញដូច្នេះ អាល្លឺម៉ង់ក៏បានត្រៀមខ្លួនលូកដៃចូលក្នុងតំបន់បាល់កង់ដណ្តើមជួយអ៊ីតាលីដោយមានទិសដៅត្រួតត្រាតំបន់នោះមុនអង់គ្លេសនិងសម្ព័ន្ធមិត្ត។[៩៧]

នៅខែធ្នូ ឆ្នាំ១៩៤០ អង់គ្លេសបានបើកការវាយប្រឆាំងវិញនឹងកងកម្លាំងអ៊ីតាលីនៅតំបន់អេស៊ីបនិងនៅអាហ្វ្រិកខាងកើត។[៩៨] សកម្មភាពវាយតបប្រឆាំងរបស់អង់គ្លេសបានទទួលលទ្ធផលជោគជ័យខ្ពស់ គិតត្រឹមខែកុម្ភៈ ឆ្នាំ១៩៤១ អ៊ីតាលីបានបាត់បង់ការត្រួតត្រារបស់ខ្លួននៅទឹកដីភាគខាងលិចលីប៊ីហើយទ័ពខ្លួនមួយក្រុមធំត្រូវបានសម្ព័ន្ធមិត្តចាប់ជាឈ្លើយសឹក។ ចំណែកឯផ្លូវទឹកនិងសមុទ្រវិញ អ៊ីតាលីបានបាត់បង់នាវាចម្បាំងជាច្រើនទៅកងកម្លាំងជើងទឹកអង់គ្លេស។[៩៩]

រថក្រោះអាល្លឺម៉ង់កំពង់បើកបរឆ្លងកាត់វាលរហោឋានអាហ្វ្រិកខាងជើង។

ការបរាជ័យរបស់អ៊ីតាលីបាននាំឱ្យអាល្លឺម៉ង់បញ្ជូនកងកម្លាំងបេសនកម្មយោធាទៅកាន់តំបន់អាហ្វ្រិកខាងជើងហើយដល់ចុងខែមីនា កងកម្លាំងអាល្លឺម៉ង់បានរុញច្រានកម្លាំងសម្ព័ន្ធមិត្តចេញពីវាលរហោឋានអាហ្វ្រិកខាងជើង។[១០០] នៅក្រោមតែមួយខែប៉ុណ្ណោះ កងកម្លាំងអ័ក្សបានធ្វើដំណើរមកដល់អេស៊ីបខាងលិចនិងបានធ្វើការឡោមព័ទ្ធកំពង់ផែតូព្រូក។[១០១]

នៅចុងខែមីនា ឆ្នាំ១៩៤១ ប៊ុលការីនិងយូហ្គោស្លាវីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី (ពោលគឺចូលជាមួយមហាអំណាចអ័ក្ស) ប៉ុន្តែរដ្ឋាភិបាលយូហ្គោស្លាវត្រូវបានអ្នកជាតិនិយមផ្តួលរលំពីរថ្ងៃក្រោយការចុះហត្ថលេខា។ ដូច្នេះហើយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១ អាល្លឺម៉ង់បានធ្វើការឈ្លានពានចូលទៅក្នុងប្រទេសយូហ្គោស្លាវីរួចបន្តចូលក្រិក ប៉ុន្មានខែក្រោយមក ប្រទេសទាំងពីរបានសុំទទួលចុះចាញ់អាល្លឺម៉ង់។[១០២] ដោយឃើញថាប្រជាជាតិខ្លួនត្រូវបានផ្តួលរលំក្នុងរយៈពេលតិចជាងមួយខែ អ្នកនយោបាយនិងបក្សពួកយូហ្គោស្លាវជាច្រើនបានកើតការខឹងសម្បារយ៉ាងខ្លាំងហើយបាននាំគ្នាចាប់កាន់អាវុធប្រឆាំងនឹងការត្រួតត្រារបស់អាល្លឺម៉ង់រហូតដល់ថ្ងៃចប់សង្គ្រាមលោក។[១០២]

នៅអំឡុងខែឧសភា នៅតំបន់បស្ចឹមបូព៌ាមានកុបកម្មមួយផ្ទុះឡើងនៅប្រទេសអ៊ីរ៉ាក់ដែលគាំទ្រដោយអាល្លឺម៉ង់ប៉ុន្តែវាត្រូវបានបង្ក្រាបវិញដោយកម្លាំងសម្ព័ន្ធមិត្ត។[១០៣] នៅចន្លោះខែមិថុនាដល់កក្កដា កម្លាំងសម្ព័ន្ធមិត្តបានធ្វើការលុកលុយចូលទឹកដីស៊ីរីនិងលីបង់ដែលស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងវីចឈី។[១០៤]

ការលុកលុយសហភាពសូវៀត (១៩៤១)

[កែប្រែ]
ផែនទីបង្ហាញពីការវិវត្តនៃសង្គ្រាមលោកលើកទី២ នៅទ្វីបអឺរ៉ុប, ១៩៣៩–១៩៤៥ — ពណ៌ក្រហម៖ សម្ព័ន្ធមិត្តនិងសហភាពសូវៀតក្រោយឆ្នាំ១៩៤១; ពណ៌បៃតង៖ សហភាពសូវៀត (មុនឆ្នាំ១៩៤១); ពណ៌ខៀវ៖ មហាអំណាចអ័ក្ស

នៅដើមសង្គ្រាម ស្ថានភាពនៅអឺរ៉ុបនិងអាស៊ីគឺនូវមានស្ថេរភាពនៅឡើយហើយវាក៏ជាពេលដែលសូវៀត ជប៉ុន និងអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ភ្លើងសង្គ្រាមនាពេលឆាប់ៗនេះផងដែរ។ សូវៀតបានកើតការព្រួយបារម្ភនឹងទំនាក់ទំនងខ្លួននឹងអាល្លឺម៉ង់ រីឯជប៉ុនវិញគឺមានគម្រោងចូលគ្រប់គ្រងទឹកដីអាណានិគមលោកខាងលិចនៅអាស៊ីអាគ្នេយ៍ ដូច្នេះ មហាអំណាចទាំងពីរក៏បានចុះហត្ថលេខាលើកតិកាសញ្ញាអព្យាក្រឹតភាពជប៉ុន–សូវៀតក្នុងខែមេសា ឆ្នាំ១៩៤១។[១០៥] ចំណែកឯអាល្លឺម៉ង់ម្ខាងទៀតបានកំពុងប្រមូលទ័ពបញ្ជូនទៅតាមព្រំដែនសូវៀតត្រៀមការលុកលុយ។[១០៦]

ហ៊ីត្លែរជឿថាហេតុដែលអង់គ្លេសមិនព្រមបញ្ចប់សង្គ្រាមនេះគឺព្រោះតែអង់គ្លេសមានក្តីសង្ឃឹមថាសហរដ្ឋអាមេរិកហើយសហភាពសូវៀតនឹងសម្រេចចិត្តចូលរួមក្នុងសង្គ្រាមប្រឆាំងអាល្លឺម៉ង់ក្នុងរយៈពេលឆាប់ៗនេះ។[១០៧] ដូច្នេះ ហ៊ីត្លែរបានខិតខំពង្រឹងមិត្តភាពនិងទំនាក់ទំនងរវាងអាល្លឺម៉ង់និងសូវៀតប៉ុន្តែបើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនត្រូវបរាជ័យនុះ អាល្លឺម៉ង់នឹងត្រៀមទ័ពវាយប្រហារនិងត្រួតត្រាសូវៀតជារដ្ឋចំណុះ។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ កិច្ចចរចាមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីកំណត់ថា'តើសូវៀតព្រមចូលរួមក្នុងកតិកាសញ្ញាត្រីភាគីឬអត់?'។ សូវៀតបានបង្ហាញចំណាប់អារម្មណ៍ខ្លះៗប៉ុន្តែខ្លួនបានដាក់លក្ខខណ្ឌមួយថា បើអាល្លឺម៉ង់ចង់ឱ្យសូវៀតចុះចូលជាមួយខ្លួននោះលុះត្រាតែសូវៀតបានក្លាយជាម្ចាស់កម្មសឹទ្ធិនៃទឹកដីប្រទេសហ្វាំងឡង់ ប៊ុលការី តួកគី ហើយនិងជប៉ុនជាមុនសិន។ បន្ទាប់ពីឮពីលក្ខខណ្ឌរបស់សូវៀតភ្លាម អាល្លឺម៉ង់បានសម្រេចចិត្តភ្លែតថាខ្លួនមិនអាចទទួលយកលក្ខខណ្ឌរបស់សូវៀតបានទេ។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៤០ លោកហ៊ីត្លែរបានចេញសេចក្តីបង្គាប់ឱ្យមន្ត្រីយោធាខ្លួនត្រៀមទ័ពសម្រាប់ធ្វើការឈ្លានពានសហភាពសូវៀត។[១០៨]

កងទ័ពអាល្លឺម៉ង់នៅអំឡុងពេលឈ្លានពានសូវៀត, ១៩៤១។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ ប្រទេសអាល្លឺម៉ង់ដែលទទួលបានការគាំទ្រពីអ៊ីតាលីនិងរ៉ូម៉ានីបានបើកសមរភូមិចូលឈ្លានពានសហភាពសូវៀត ពួកគេបានដាក់ឈ្មោះការឈ្លានពាននេះថាប្រតិបត្តិការបាបារ៉ូសា។ មិនយូរប៉ុន្មាន ប្រទេសហ្វាំងឡង់និងហុងគ្រីក៏បានសម្រេចចិត្តចូលលុកលុយសហភាពសូវៀតជាមួយមហាអំណាចអ័ក្ស។[១០៩] គោលដៅរបស់ហ៊ីត្លែរនៅក្នុងប្រតិបត្តិការនេះគឺចង់លុបឈ្មោះសហភាពសូវៀតចេញពីបញ្ជីមហាអំណាចយោធា លុបបំបាត់លទ្ធិកុម្មុយនិស្ត អនុវត្តលទ្ធិលីប៊ិនស្រោម (ប្រែមកថា"កន្លែងរស់នៅ")[១១០] ដោយការលុបអត្តសញ្ញាណប្រជាជនក្នុងស្រុក និងគ្រប់គ្រងលើធនធានក្នុងទឹកដីថ្មីដែលជាតម្រូវការចម្បងដើម្បីកម្ចាត់គូប្រជែងដែលនៅសេសសល់របស់អាល្លឺម៉ង់។[១១១]

នៅមុនសង្គ្រាម កងទ័ពក្រហមសូវៀតបានត្រៀមខ្លួនសម្រាប់យុទ្ធសាស្ត្រប្រយុទ្ធវាយអាល្លឺម៉ង់[១១២]ប៉ុន្តែប្រតិបត្តិការបាបារ៉ូសាបានបង្ខំឱ្យមេបញ្ជាការកំពូលសូវៀតផ្លាស់ប្តូរពីយុទ្ធសាស្ត្រប្រយុទ្ធមកយុទ្ធសាស្ត្រការពារវិញ។ នៅអំឡុងនិទាឃរដូវ កងកម្លាំងអ័ក្សបានចូលត្រួតត្រាទឹកដីសូវៀតបានមួយភាគធំដែលជាហេតុបង្កឱ្យពួកគេខាតបង់ច្រើនទាំងកម្លាំងនិងសម្ភារៈប្រយុទ្ធ។ នៅពាក់កណ្តាលខែសីហា ឧត្តមមេបញ្ជាការអាល្លឺម៉ង់បានសម្រេចចិត្តបញ្ជាឱ្យក្រុមកងទ័ពកណ្តាលផ្អាកការវាយលុកបន្តព្រោះតែពួកគេកំពុងខ្វះខាតកម្លាំងហើយបានបង្វែរកងកម្លាំងក្រុមរថក្រោះទីពីរទៅជួយកងទ័ពដែលកំពុងធ្វើការរុញច្រានទៅទឹកដីភាគកណ្តាលនៃរដ្ឋអ៊ុយក្រែននិងទីក្រុងលេនីនក្រាដ។[១១៣] ការប្រយុទ្ធនៅគៀវបានផ្តល់លទ្ធផលជោគជ័យឱ្យខាងអាល្លឺម៉ង់ដោយក្នុងនោះ កងកម្លាំងអាល្លឺម៉ង់បានឡោមព័ទ្ធនិងកម្ចាត់ចោលនូវក្រុមកងទ័ពសូវៀតចំនួនបួន, លើសពីនេះទៅទៀតនោះ វាបានបើកផ្លូវឱ្យអាល្លឺម៉ង់សម្រុកចូលទៅកាន់តំបន់គ្រីមៀនិងតំបន់ឧស្សាហកម្មអ៊ុយក្រែនខាងកើត។[១១៤]

ប្រជាជនស៊ីវិលសូវៀតកំពុងដើរចេញពីលំនៅដ្ឋានរបស់ពួកគេក្រោយការទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់នៅអំឡុងសមរភូមិលេនីនក្រាដ, ១០ ធ្នូ ១៩៤២។

នៅខែកក្កដា សហភាពសូវៀតនិងសហរាជាណាចក្របានរួមគ្នាបង្កើតសម្ព័ន្ធភាពយោធាប្រឆាំងនឹងអាល្លឺម៉ង់[១១៥] ហើយនៅខែសីហា អង់គ្លេសនិងអាមេរិកបានចេញនូវធម្មនុញ្ញអាត្លង់ទិកដែលបានគូសបញ្ជាក់ពីគោលដៅរបស់អង់គ្លេសនិងអាមេរិកសម្រាប់ពិភពលោកនៅក្រោយសង្គ្រាម។[១១៦] នៅចុងខែសីហា អង់គ្លេសនិងសូវៀតបានចូលឈ្លានពានប្រទេសអ៊ីរ៉ង់ដើម្បីកាន់កាប់ខ្សែបន្ទាត់ពែរ្ស (ផ្លូវផ្គត់ផ្គង់ឬផ្លូវជំនួយរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២) តំបន់ឧស្សាហកម្មប្រេង និងការពារមិនឱ្យកម្លាំងអ័ក្សបន្តវាយចូលទៅកាន់តំបន់ប្រេងបាគូនិងប្រទេសឥណ្ឌាតាមរយៈប្រទេសអ៊ីរ៉ង់។[១១៧]

ត្រឹមខែតុលា អាល្លឺម៉ង់បានសម្រេចគោលដៅកាន់កាប់តំបន់បាលទិកនិងអ៊ុយក្រែនដោយនៅសល់តែទីក្រុងលេនីនក្រាដ[១១៨]និងស្តេវ៉ាស្តូប៉ូល[១១៩]នោះទេដែលមិនទាន់បានកាន់កាប់។ ការវាយលុកលើរដ្ឋធានីម៉ូស្គូបានធ្វើឡើងសារជាថ្មីក្រោយពីបានប្រយុទ្ធតតាំងគ្នាអស់រយៈពេលជាងពីរខែក្នុងអាកាសធាតុដ៏ត្រជាក់។ កងទ័ពអាល្លឺម៉ង់បានធ្វើដំណើរជិតដល់ជាយក្រុងម៉ូស្គូទៅហើយប៉ុន្តែដោយសារតែពួកគេនឿយហត់ពេក[១២០]ទើបការបន្តវាយប្រហារត្រូវបានផ្អាក។[១២១] អាល្លឺម៉ង់បានក្តោបកាន់កាប់ទឹកដីសូវៀតខាងកើតបានមួយភាគធំមែនប៉ុន្តែគោលដៅចម្បងក្នុងយុទ្ធនាការរបស់ពួកគេកំពុងតែទទួលបរាជ័យព្រោះថាទីក្រុងសំខាន់ៗចំនួនពីរគឺកំពុងស្ថិតនៅក្នុងដៃសូវៀតនៅឡើយ ម្យ៉ាងវិញទៀតកិច្ចខិតខំប្រឹងប្រែងរបស់សូវៀតនៅក្នុងសង្គ្រាមគឺមិនទាន់អស់នោះទេ ហើយកម្លាំងយោធាសូវៀតគឺនូវមានសក្តានុភាពនូវឡើយ។[១២២]

គិតត្រឹមដើមខែធ្នូ កងទ័ពបម្រុងដែលទើបតែមកដល់ថ្មីរបស់សូវៀត[១២៣]បានធ្វើឱ្យចំនួនកម្លាំងទ័ពសរុបពួកគេមានសមភាពនឹងចំនួនកម្លាំងអ័ក្ស។[១២៤] ទាំងនេះបូករួមនឹងទិន្នន័យស៊ើបការណ៍សម្ងាត់បានធ្វើឱ្យសូវៀតចាត់ចំនួនទ័ពគ្រប់គ្រាន់នៅតំបន់ភាគខាងកើតដើម្បីរារាំងការឈ្លានពានណាមួយដោយកងទ័ពក្វានតុងរបស់ជប៉ុន[១២៥] ម្យ៉ាងទៀតវាអនុញ្ញាតឱ្យសូវៀតផ្តើមការវាយបកដ៏ធំមួយនៅថ្ងៃទី៥ ខែធ្នូនៅតាមបណ្តោយជួរប្រយុទ្ធទាំងគ្រប់ជ្រុងនិងបានរុញច្រានកងទ័ពអាល្លឺម៉ង់ពី ១០០–២៥០ គីឡូម៉ែត្រចេញពីទឹកដីខ្លួន។[១២៦]

សង្គ្រាមផ្ទុះឡើងនៅតំបន់ប៉ាស៊ីហ្វិក (១៩៤១)

[កែប្រែ]

ទំនាក់ទំនងរវាងជប៉ុននិងអាមេរិកបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងបន្ទាប់ពីជប៉ុនបានបង្កើតឧប្បត្តិហេតុក្លែងក្លាយមួយនៅក្នុងឆ្នាំ១៩៣១ ដើម្បីជាលេសចូលឈ្លានពានប្រទេសចិនបូករួមទាំងការបាញ់ពន្លិចនាវាចម្បាំងធុនតូចមួយគ្រឿងរបស់អាមេរិកដោយជប៉ុនក្នុងឆ្នាំ១៩៣៧ និងព្រឹត្តិការណ៍សម្លាប់រង្គាលនៅទីក្រុងណានជិងនៅចន្លោះឆ្នាំ១៩៣៧–៣៨។ នៅក្នុងឆ្នាំ១៩៣៩ សហរដ្ឋអាមេរិកបានប្រកាសប្រាប់ជប៉ុនថាខ្លួននឹងមិនបន្តធ្វើវឌ្ឍកម្មសន្ធិសញ្ញាពាណិជ្ជកម្មតទៀតឡើយហើយសាធារណជនអាមេរិកាំងក៏បាននាំគ្នាងើបប្រឆាំងនឹងវិសាលភាពឥទ្ធិពលនិងទឹកដីរបស់ជប៉ុនជាបណ្តើរៗដែលជាហេតុនាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក ការបង្កើតច្បាប់កំណត់ផលិតផលនាំចេញទៅប្រទេសជប៉ុន (រដ្ឋាភិបាលអាមេរិកបានហាមឃាត់ការនាំចេញនូវសារធាតុគីមី រ៉ែ និងគ្រឿងយោធាក្នុងគោលបំណង់ពង្រឹងសម្ពាធសេដ្ឋកិច្ចចំពោះជប៉ុន)។[៨៦][១២៧][១២៨] នៅក្នុងឆ្នាំ១៩៣៩ ជប៉ុនបានបើកការវាយប្រហារដំបូងរបស់ខ្លួនមកលើទីក្រុងដ៏សំខាន់មួយរបស់ចិនឈ្មោះឆាងសាប៉ុន្តែបានទទួលបរាជ័យនៅអំឡុងខែកញ្ញា។[១២៩] ត្រឹមឆ្នាំ១៩៤០ សង្គ្រាមរវាងចិននិងជប៉ុនបានឈានចូលដល់ស្ថានភាពជាប់គាំង (ពោលគឺគ្មានអ្នកឈ្នះគ្មានអ្នកចាញ់)។ ដើម្បីបង្កើនសម្ពាធបន្ថែមលើប្រទេសចិន ជប៉ុនបានកាត់ផ្តាច់ផ្លូវជំនួញនិងផ្លូវផ្គត់ផ្គង់ហើយដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយលោកខាងលិចនាពេលខាងមុខនេះ ជប៉ុនបានលើកទ័ពចូលឈ្លានពានឥណ្ឌូចិនហើយបានកាន់កាប់តំបន់ភាគខាងជើងនៃឧបទ្វីបនេះក្នុងខែកញ្ញា ឆ្នាំ១៩៤០។[១៣០]

ក្រុមទាហានជប៉ុនកំពុងដើរចូលទីក្រុងហុងកុង, ៨ ធ្នូ ១៩៤១។

កងកម្លាំងជាតិនិយមចិនបានបើកការវាយលុកដ៏ធំមួយប្រឆាំងនឹងជប៉ុននៅដើមឆ្នាំ១៩៤០។ នៅខែសីហា កម្លាំងកុម្មុយនិស្តចិនបានបើកការវាយលុកប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុននៅក្នុងទឹកដីភាគកណ្តាល។ ជាការសងសឹកវិញ ជប៉ុនបានចាត់វិធានការជ្រុលនិយមមួយនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ដោយប្រើវិធីសាស្ត្រឃោរឃៅគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយធនធានមនុស្សនិងសម្ភារៈនៅក្នុងតំបន់នោះ។[១៣១] វិសមានចិត្តរវាងកងកម្លាំងកុម្មុយនិស្តនិងកងកម្លាំងជាតិនិយមចិនបានឈានមកដល់ការប៉ះទង្គិចប្រដាប់អាវុធនៅអំឡុងខែមករា ឆ្នាំ១៩៤១ ហើយកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរក៏បានបញ្ចប់។[១៣២] នៅខែកញ្ញា ជប៉ុនបានព្យាយាមចូលត្រួតត្រាទីក្រុងឆាងសាម្តងទៀតដោយបានប៉ះទង្គិចគ្នាជាមួយកងទ័ពជាតិនិយមចិន។[១៣៣]

ជ័យជម្នះជាប់ៗគ្នារបស់អាល្លឺម៉ង់នៅឯភាគអឺរ៉ុបបានជម្រុញឱ្យជប៉ុនបង្កើនសម្ពាធបន្ថែមលើរដ្ឋាភិបាលលោកខាងលិចនៅភូមិភាគអាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលហុល្លង់បានយល់ព្រមផ្តល់របបផ្គត់ផ្គង់ជារ៉ែប្រេងកាតទៅឱ្យជប៉ុនតាមរយៈទឹកអាណានិគមឥណ្ឌីខាងកើតហុល្លង់ ប៉ុន្តែកិច្ចចរចាដោយសន្តិវិធីរវាងរដ្ឋទាំងពីរបានឈានចូលដល់ទីបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៤១។[១៣៤] នៅខែកក្កដា ឆ្នាំ១៩៤១ ជប៉ុនបានបញ្ជូនទ័ពមកភាគខាងត្បូងនៃអនុតំបន់អាស៊ីអាគ្នេយ៍ដែលគេបានចាត់ទុកថាជាសកម្មភាពគំរាមកំហែលលើកម្មសិទ្ធិទឹកដីអាណានិគមរបស់អង់គ្លេសនិងហុល្លង់នៅក្នុងតំបន់។ សហរដ្ឋអាមេរិក អង់គ្លេស និងរដ្ឋាភិបាលលោកខាងលិចដទៃទៀតបានឆ្លើយតបនឹងទង្វើមួយនេះដោយបញ្ឈប់ដំណើរការពាណិជ្ជកម្មជាមួយជប៉ុនមានដូចជាហាមឃាត់ការនាំចេញនូវរ៉ែប្រេងកាតជាដើម។[១៣៥][១៣៦] ក្នុងពេលជាមួយគ្នានេះដែរ ជប៉ុនបានរៀបចំផែនការចូលឈ្លានពានទឹកដីចុងបូព៌ារបស់សូវៀតខណៈដែលសូវៀតកំពុងជាប់ប្រយុទ្ធជាមួយអាល្លឺម៉ង់នៅឯទិសបស្ចឹមប៉ុន្តែជប៉ុនបានលះបង់ផែនការនេះចោលបន្ទាប់ពីដឹងឮថារដ្ឋលោកខាងលិចបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួន។[១៣៧]

ចាប់តាំងពីឆ្នាំ១៩៤១ មក អាមេរិកនិងជប៉ុនបានធ្វើកិច្ចចរចាជាមួយគ្នាជាច្រើនលើកច្រើនសារក្នុងគោលបំណងចង់ស្រោចស្រង់ទំនាក់ទំនងដ៏តានតឹងរបស់ពួកគេនិងបញ្ចប់សង្គ្រាមនៅឯប្រទេសចិន។ នៅក្នុងកិច្ចចរចាទាំងនោះ ជប៉ុនបានដាក់សំណើជាច្រើនដែលអាមេរិកបានចាត់ទុកថាមិនមានលក្ខណៈសមស្រប។[១៣៨] នៅក្នុងដំណើរជាមួយគ្នានេះ អាមេរិក អង់គ្លេស និងហុល្លង់បានផ្តើមការពិភាក្សាគ្នាជាសម្ងាត់អំពីការរួបរួមគ្នាការពារទឹកដីរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ក្នុងករណីដែលជប៉ុនផ្តើមការវាយប្រហារ។[១៣៩] ប្រធានាធិបតីអាមេរិកលោករ៉ូសឺវេលត៍បានពង្រឹងវិស័យយោធានៅប្រទេសហ្វីលីពីន (ក្រោមអាណាព្យាបាលភាពអាមេរិក) ហើយបានព្រមានជប៉ុនថាអាមេរិកនឹងចេញធ្វើសកម្មភាពប្រសិនបើជប៉ុនហ៊ានបើកការវាយប្រហារលើ"ប្រទេសជិតខាង"ណាមួយ។[១៣៩]

នាវាចម្បាំងអារីហ្សូណាដែលបានទទួលរងការវាយប្រហារពីកងកម្លាំងជើងអាកាសជប៉ុននៅឯកំពង់ផែភើលហារប៊័រ, ត្រូវនឹងថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ១៩៤១។

កង្វះនៃវឌ្ឍភាពឥទ្ធិពលនិងទឹកដីរួមជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយអាមេរិក–អង់គ្លេស–ហុល្លង់ បានជម្រុញឱ្យជប៉ុនត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងលោកខាងលិច។ នៅថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកហ៊ីដេគិ តូចូបានស្នើសំណើសន្តិភាពជាងលើកចុងក្រោយទៅប្រទេសលោកខាងលិច។ នៅក្នុងសំណើនេះ ជប៉ុនបានអំពាវនាវឱ្យអាមេរិកឈប់ផ្តល់ជំនួយដល់ប្រទេសចិននិងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីលើជប៉ុន។ ជាថ្នូរ ជប៉ុនបានសន្យាថានឹងមិនធ្វើការឈ្លានពានចូលតំបន់អាស៊ីអាគ្នេយ៍ទេហើយនឹងដកទ័ពរបស់ខ្លួនទាំងប៉ុន្មានចេញពីតំបន់ភាគខាងត្បូងនៃឥណ្ឌូចិនទាំងអស់។[១៣៨] អាមេរិកបានចេញសំណើប្រឆាំងវិញនៅថ្ងៃទី២៦ ខែវិច្ឆិកាដែលតម្រូវឱ្យជប៉ុនដងទ័ពរបស់ខ្លួនចេញពីទឹកដីប្រទេសចិនដោយគ្មានលក្ខខណ្ឌ និងកំណត់កិច្ចព្រមព្រៀងមិនឈ្លានពានជាមួយមហាអំណាចប៉ាស៊ីហ្វិកទាំងអស់។[១៤០] នេះមានន័យថា ជប៉ុនត្រូវបង្ខំចិត្តជ្រើសយកជម្រើសពីរ៖ ទីមួយគឺត្រូវបង្ខំខ្លួនលះបង់យុទ្ធនាការទាំងប៉ុន្មាននៅប្រទេសចិន និងទីពីរគឺត្រូវចូលឈ្លានពានទឹកដីឥណ្ឌីខាងកើតហុល្លង់ដើម្បីកាន់កាប់ធនធានធម្មជាតិដែលខ្លួនត្រូវការសម្រាប់បន្តសង្គ្រាម។[១៤១][១៤២] យោធាជប៉ុនបានបដិសេដនឹងសំណើរបស់អាមេរិកហើយមន្ត្រីជប៉ុនជាច្រើនរូបបានគិតថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកគឺជាសញ្ញាប្រកាសសង្គ្រាម។[១៤៣]

ផែនការរបស់ជប៉ុននៅក្នុងសង្គ្រាមថ្មីនេះគឺ ចូលឈ្លានពាននិងកាន់កាប់ទឹកដីអាណានិគមអឺរ៉ុបទាំងប៉ុន្មាននៅទ្វីបអាស៊ីក្នុងរយៈពេលដ៏ខ្លីបំផុតដើម្បីបង្កើតចេញជាមូលដ្ឋានការពារដ៏ធំមួយ។ ពេលនោះជប៉ុននឹងអាចទាញយកធនធានផ្សេងៗនៅអាស៊ីអាគ្នេយ៍ដោយសេរីខណៈដែលខ្លួនប្រើប្រាស់យុទ្ធសាស្ត្រការពារក្នុងគោលបំណងបំផ្លាញកម្លាំងសម្ព័ន្ធមិត្តបន្តិចម្តងៗ។[១៤៤][១៤៥] ដើម្បីទប់ស្កាត់ការចូលធ្វើអន្តរាគមន៍ពីអាមេរិកនៅពេលដែលខ្លួនកំពុងពង្រីកឥទ្ធិពលនិងទឹកដីនៅអាស៊ី ជប៉ុនបានចេញផែនការបន្ថែមមួយទៀតដោយដំបូង ជប៉ុននឹងធ្វើការវាយកម្ទេចកងនាវាចរអាមេរិកប៉ាស៊ីហ្វិកនិងវត្តមានយោធាអាមេរិកនៅលើទឹកដីប្រទេសហ្វីលីពីន។[១៤៦] នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៤១ (៨ វិច្ឆិកានៅតំបន់ម៉ោងអាស៊ី) ជប៉ុនបានបើកការវាយប្រហារលើទឹកដីអង់គ្លេសនិងអាមេរិកនៅតាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកកណ្តាល។[១៤៧] ការវាយប្រហារទាំងនោះគឺធ្វើមកលើកំពង់ផែភើលហារប៊័រ ប្រទេសហ្វីលីពីន កោះក្វាម កោះវេក តំបន់ម៉ាឡាកា ប្រទេសថៃ និងទីក្រុងហុងកុង[១៤៨]

ការឈ្លានពានរបស់ជប៉ុនមកលើប្រទេសថៃបានបង្ខំឱ្យរដ្ឋាភិបាលថៃសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយជប៉ុន ចំណែកឯការវាយប្រហារផ្សេងៗទៀតបាននាំឱ្យអាមេរិក អង់គ្លេស ចិន អូស្ត្រាលី និងរដ្ឋមួយចំនួនទៀតសម្រេចប្រកាសសង្គ្រាមផ្លូវការប្រឆាំងនឹងជប៉ុន លើកលែងតែសហភាពសូវៀតដែលជារដ្ឋសម្ព័ន្ធមិត្តមួយដែលបន្តអព្យាក្រឹតភាពជាមួយជប៉ុន។[១៤៩] អាល្លឺម៉ង់និងរដ្ឋមហាអំណាចអ័ក្សផ្សេងៗទៀតបានសម្រេចប្រកាសសង្គ្រាមលើអាមេរិកដើម្បីគាំទ្រជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។[១៥០][១០៩][១៥១]

ដំណើរជាប់គាំងរបស់មហាអំណាចអ័ក្ស (១៩៤២–៤៣)

[កែប្រែ]
ប្រធានាធិបតីអាមេរិកលោកហ្វ្រង់គ្លីន រ៉ូសឺវេលត៍ (ឆ) និងនាយករដ្ឋមន្ត្រីអង់គ្លេសលោកវីនស្តុន ឆឺឈីល (ស) នៅឯសន្និសីទកាសាប្លង់កា, មករា ១៩៤៣។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤២ មហាអំណាចទាំងបួន[១៥២] (សហភាពសូវៀត ចិន អង់គ្លេស អាមេរិក) ជាមួយនឹងរដ្ឋាភិបាលតូចៗឬនិរទេសចំនួន ២២ ទៀតបានចេញសេចក្តីប្រកាសពីសហប្រជាជាតិ (ជាហេតុបណ្តាលឱ្យធម្មនុញ្ញអាត្លង់ទិកបង្កើតឡើង)[១៥៣] ដោយក្នុងនោះ រដ្ឋាភិបាលនីមួយៗនឹងមិនអាចចុះសន្ធិសញ្ញាសន្តិភាពដាច់ដោយឡែកជាមួយមហាអំណាចអ័ក្សបានឡើយ។[១៥៤]

នៅក្នុងឆ្នាំ១៩៤២ មន្ត្រីសម្ព័ន្ធមិត្តបាននាំគ្នាពិភាក្សារកមហាយុទ្ធសាស្ត្រ (យុទ្ធសាស្ត្ររួមដើម្បីឈ្នះសង្គ្រាម)។ ពួកគេទាំងអស់គ្នាបានយល់ស្របថាការយកឈ្នះលើអាល្លឺម៉ង់គឺជាគោលដៅចម្បងមួយ។ មន្ត្រីអាមេរិកបានចាប់អារម្មណ៍លើយុទ្ធសាស្ត្រវាយប្រហារឆៅៗនិងបែបទ្រង់ទ្រាយធំមកលើអាល្លឺម៉ង់តាមរយៈប្រទេសបារាំង។ មន្ត្រីសូវៀតបានទាមទារឱ្យរៀបចំជួរប្រយុទ្ធទីពីរ (ខាងកើត)។ ចំណែកឯមន្ត្រីអង់គ្លេសវិញបានប្រកែកថា ប្រតិបត្តិការនេះគួរតែប្រព្រឹត្តិទៅពីគ្រប់ទិសទីដើម្បីបញ្ចុះបន្ថយចំនួនកម្លាំងអាល្លឺម៉ង់ដែលនឹងធ្វើឱ្យទ័ពអាល្លឺម៉ង់នៅសេសសល់លែងមានស្មារតីប្រយុទ្ធចម្បាំង និងធ្វើឱ្យកម្លាំងប្រឆាំងកើនឡើងក្នុងពេលតែមួយ។ ការវាយរុញច្រានអាល្លឺម៉ង់នឹងប្រព្រឹត្តិទៅដោយប្រើប្រាស់រថយន្តក្រោះច្រើនជាជាងចំនួនទ័ព។[១៥៥] ទីបំផុត អង់គ្លេសក៏បានបញ្ចុះបញ្ចូលអាមេរិកបានដោយជោគជ័យថា ការទម្លាក់កងកម្លាំងនៅបារាំងគឺមិនអាចធ្វើទៅរួចនោះទេនៅក្នុងឆ្នាំ១៩៤២ ដូច្នេះសម្ព័ន្ធមិត្តទាំងអស់គួរតែផ្តោតលើការរុញច្រានកម្លាំងអ័ក្សចេញពីតំបន់អាហ្វ្រិកខាងជើងវិញ។[១៥៦]

នៅក្នុងសន្និសីទកាសាប្លង់កានៅដើមឆ្នាំ១៩៤៣ សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ដែលបានចេញប្រកាសនៅក្នុងឆ្នាំ១៩៤២ និងបានទាមទារឱ្យមានការទទួលចុះចាញ់ដោយឥតលក្ខខណ្ឌពីសត្រូវរបស់ពួកគេ។ អង់គ្លេសនិងអាមេរិកបានយល់ព្រមបន្តយុទ្ធនាការនៅតំបន់មេឌីទែរ៉ានេដោយមានគោលដៅចូលកាន់កាប់តំបន់ស៊ីស៊ីលីរួចសមុទ្រមេឌីទែរ៉ានេទាំងមូល។[១៥៧] ដំបូងអង់គ្លេសគឺមានបំណងរុញប្រតិបត្តិការយោធាទៅតំបន់បាល់កង់ដើម្បីទាញតួកគីឱ្យចូលរួមក្នុងសង្គ្រាមប៉ុន្តែនៅខែឧសភា ឆ្នាំ១៩៤៣ មន្ត្រីអាមេរិកបានបង្វែរផែនការរបស់អង់គ្លេសពីការផ្តោតលើតំបន់មេឌីទែរ៉ានេទាំងស្រុងមករកឈ្លានពានអ៊ីតាលីដីគោកនិងបារាំងនៅឆ្នាំ១៩៤៤។[១៥៨]

ប៉ាស៊ីហ្វិក (១៩៤២–៤៣)

[កែប្រែ]
ផែនទីបង្ហាញពីវិសាលភាពឥទ្ធិពលរបស់ជប៉ុននៅពាក់កណ្តាលឆ្នាំ១៩៤២។

នៅចុងខែមេសា ឆ្នាំ១៩៤២ ជប៉ុននិងសម្ព័ន្ធមិត្តខ្លួនគឺប្រទេសថៃបានវាយចូលឈ្លានពាននិងត្រួតត្រារដ្ឋនិងតំបន់ជាច្រើនមានដូចជា៖ រដ្ឋភូមា ម៉ាឡាកា ឥណ្ឌីខាងលិចហុល្លង់ (ឥណ្ឌូនេស៊ី) សិង្ហបុរី និងតំបន់រ៉ាបាល់ជាដើម។ ជាលទ្ធផល ក្រុមសម្ព័ន្ធមិត្តបានបាត់បង់កម្លាំងជាច្រើននៅផ្នែកអាស៊ីហើយកម្លាំងភាគច្រើនត្រូវបានជប៉ុនចាប់យកធ្វើឈ្លើយសង្គ្រាម។[១៥៩] នៅឯតំបន់ប្រជុំកោះហ្វីលីពីនវិញ វាត្រូវបានការពារយ៉ាងស្អឹតរមួតដោយកងយោធាអាមេរិកនិងហ្វីលីពីនប៉ុន្តែទោះជាយ៉ាងណា ទឹកដីហ្វីលីពីនទាំងមូលបានធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុននៅខែឧសភា ឆ្នាំ១៩៤២ ដែលនាំឱ្យរដ្ឋាភិបាលហ្វីលីពីនត្រូវបង្ខំនិរទេសខ្លួនទៅក្រៅប្រទេស។[១៦០] នៅថ្ងៃទី១៦ ខែមេសាក្នុងរដ្ឋភូមា ទាហានអង់គ្លេសចំនួន ៧,០០០ នាក់ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងជប៉ុននៅអំឡុងសមរភូមិយេណាងឆាងប៉ុន្តែចុងក្រោយ កងទ័ពអង់គ្លេសទាំងនោះត្រូវបានជួយសង្គ្រោះវិញដោយកងកម្លាំងចិន។[១៦១] ជប៉ុនក៏ទទួលបានជោគជ័យខាងផ្លូវសមុទ្រដែរដោយខ្លួនបានត្រួតត្រាលើសមុទ្រចិនខាងត្បូង សមុទ្រជ្វា និងមួយផ្នែកនៃមហាសមុទ្រឥណ្ឌា[១៦២] ហើយថែមទាំងបានចូលទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពជើងទឹករបស់សម្ព័ន្ធមិត្តនៅទីក្រុងដារវីន (អូស្ត្រាលី) ទៀតផង។ សម្ព័ន្ធមិត្តបានទទួលជ័យជម្នះតែមួយគត់លើជប៉ុននៅពេលនោះគឺនៅឯទីក្រុងឆាងសា ប្រទេសចិនក្នុងខែមករា ឆ្នាំ១៩៤៥។[១៦៣] ជ័យជម្នះដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះបានធ្វើឱ្យជប៉ុនមានមោទនភាពខ្លួនយ៉ាងខ្លាំង។[១៦៤]

នៅដើមខែឧសភា ឆ្នាំ១៩៤២ ជប៉ុនបានផ្តើមប្រតិបត្តិការវាយដណ្តើមយកកំពង់ផែម័រស៍ប៊ីក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងនិងខ្សែជំនួយរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ ផែនការរបស់ជប៉ុនក្នុងការដណ្តើមយកកំពង់ផែនោះក៏បានទទួលបរាជ័យនៅពេលដែលសម្ព័ន្ធមិត្តបានបញ្ជូនកងនាវាដឹកយន្តហោះចម្បាំងអាមេរិកពីរគ្រឿងទៅប្រយុទ្ធជាមួយកងកម្លាំងជើងទឹកជប៉ុននៅឯសមុទ្រផ្កាថ្ម[១៦៥] បន្ទាប់ពីអាមេរិកបានទម្លាក់គ្រាប់បែកប្រកបដោយជោគជ័យលើទីក្រុងតូក្យូ ជប៉ុនក៏បានរៀបចំផែនការចូលកាន់កាប់កោះមីតវេរួចបោកបញ្ឆោតកងនាវាអាមេរិកឱ្យចូលប្រយុទ្ធជាមួយខ្លួននៅក្នុងតំបន់នោះដោយមានគោលដៅកម្ទេចបំបាត់នាវាចម្បាំងអាមេរិកចោលហើយបន្ទាប់មក ជប៉ុននឹងបញ្ជូនកម្លាំងខ្លះទៅកាន់កាប់កោះអាឡេអ៊ូស៊ាននៅក្បែររដ្ឋអាឡាស្កា។[១៦៦] នៅពាក់កណ្តាលខែឧសភា ជប៉ុនបានផ្តើមយុទ្ធនាការហ្សឺជាំង‐ជាំងស៊ីដោយមានបំណងចង់សងសឹកលើទាហានចិនដែលបានជួយទាហានអាកាសអាមេរិកសម្រេចប្រតិបត្តិការទម្លាក់គ្រាប់បែកនៅទីក្រុងតូក្យូ។ ក្នុងយុទ្ធនាការនេះ ជប៉ុនបានវាយកម្ទេចមូលដ្ឋានទ័ពអាកាសនិងវត្តមានកងទ័ពសម្ព័ន្ធមិត្តទាំងឡាយនៅក្នុងតំបន់។[១៦៧][១៦៨] នៅដើមខែមិថុនា ជប៉ុនបានផ្តើមអនុវត្តប្រតិបត្តិការដែលខ្លួនបានគ្រោងទុកប៉ុន្តែអាមេរិកបានបំបែកកូដកងទ័ពជើងទឹកជប៉ុនតាំងពីចុងខែឧសភាមកម្លេះ ពោលគឺអាមេរិកបានដឹងពីផែនការរបស់កងកម្លាំងជើងទឹកជប៉ុនរួចទៅហើយ ជាលទ្ធផល អាមេរិកក៏បានទទួលជ័យជម្នះនៅក្នុងសមរភូមិមីដវ៉េបានយ៉ាងងាយស្រួល។[១៦៩]

ក្រុមទាហានជើងទឹកអាមេរិកនៅអំឡុងយុទ្ធនាការក្វាដាលកាណាល (កោះសូឡូម៉ុង), ១៩៤២។

មោទនភាពខ្លួនរបស់ជប៉ុនបានថយចុះភ្លាមៗដែលជាលទ្ធផលនៃការបរាជ័យក្នុងសមរភូមិមីដវ៉េ។ ក្រោយពីសមរភូមិមីដវ៉េបានបញ្ចប់ ជប៉ុនក៏បានងាកមកផ្តោតលើការដណ្តើមកាន់កាប់កំពង់ផែម័រស៍ប៊ីដោយប្រើប្រាស់យុទ្ធនាការផ្លូវគោកវិញឆ្លងតាមរយៈទឹកដីប៉ាពួ[១៧០] អាមេរិកបានរៀបចំគ្រោងការវាយប្រហារមកលើទីតាំងរបស់ជប៉ុននៅឯភាគខាងត្បូងកោះសូឡូម៉ុង វាគឺជាជំហានដំបូងក្នុងការឈានទៅរកការកាន់កាប់តំបន់រ៉ាបាល់ដែលត្រូវជាមូលដ្ឋានដ៏សំខាន់មួយរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍។[១៧១]

ផែនការទាំងពីរបានចាប់ផ្តើមដំណើរការឡើងនៅខែកក្កដាប៉ុន្តែត្រឹមពាក់កណ្តាលខែកញ្ញា សមរភូមិក្វាដាលកាណាលបានផ្តល់អទិភាពដល់ជប៉ុនហើយកងទ័ពរបស់ខ្លួននៅនូវែលគីនេត្រូវបានបញ្ជាឱ្យដកចេញពីតំបន់កំពង់ផែម័រស៍ប៊ីទៅកាន់តំបន់ភាគខាងជើងនៃកោះវិញ ទ័ពជប៉ុនត្រូវប្រឈមមុខជាមួយកងកម្លាំងអាមេរិកនិងអូស្ត្រាលីនៅក្នុងសមរភូមិប៊ូណា–កូណា[១៧២] មិនយូរប៉ុន្មាន តំបន់ក្វាដាលកាណាលបានក្លាយជាចំណុចបង្គោលសម្រាប់ភាគីទាំងពីរ ហើយនៅដើមឆ្នាំ១៩៤៣ ជប៉ុនបានទទួលបរាជ័យហើយក៏ដកទ័ពដែលនៅសេសសល់របស់ពួកគេចេញពីកោះនោះ។[១៧៣] នៅឯភូមាវិញ កងកម្លាំងអង់គ្លេសបានអនុវត្តប្រតិបត្តិការយោធាចំនួនពីរ។ ទីមួយគឺការវាយលុកចូលតំបន់អរ៉ាកង់នៅចុងឆ្នាំ១៩៤២ ប៉ុន្តែត្រូវទទួលបរាជ័យជាធំដែលបង្ខំឱ្យកម្លាំងអង់គ្លេសដកថយចូលឥណ្ឌាវិញនៅខែឧសភា ឆ្នាំ១៩៤៣។[១៧៤] ទីពីរគឺការបញ្ជូនទ័ពអនិយ័តទៅពីក្រោយជួរប្រយុទ្ធរបស់ជប៉ុននៅអំឡុងខែកុម្ភៈដោយទទួលបានលទ្ធផលចម្រុះ។[១៧៥]

ជួរប្រយុទ្ធទិសបូព៌ា (១៩៤២–៤៣)

[កែប្រែ]
ទាហានកងទ័ពក្រហមនៅអំឡុងសមរភូមិស្តាលីនក្រាដ, កុម្ភៈ ១៩៤៣។

ឯកសារយោង

[កែប្រែ]

  1. Christopher Hodapp, Alice Von Kannon (2008) Conspiracy Theories and Secret Societies For Dummies, Publisher: Wiley, or John Wiley & Sons, Inc., is a multinational publishing company that specializes in academic and instructional materials, p.384 ISBN:9780470184080, 0470184086
  2. Stewart Ross (2003) Causes and Consequences of the Second World War, Publisher: Evans Publishing Group UK, p.80 ISBN: 9780237525699, 0237525690
  3. Ingram 2006, pp. 76–78.
  4. Kantowicz 1999, p. 149.
  5. Shaw 2000, p. 35.
  6. Brody 1999, p. 4.
  7. Zalampas 1989, p. 62.
  8. Mandelbaum 1988, ទ. 96; Record 2005, ទ. 50.
  9. Schmitz 2000, p. 124.
  10. Adamthwaite 1992, p. 52.
  11. Shirer 1990, pp. 298–99.
  12. Preston 1998, p. 104.
  13. Myers & Peattie 1987, p. 458.
  14. Smith & Steadman 2004, p. 28.
  15. Coogan 1993.
  16. Busky 2002, p. 10.
  17. Andrea L. Stanton; Edward Ramsamy; Peter J. Seybolt (2012). Cultural Sociology of the Middle East, Asia, and Africa: An Encyclopedia. p. 308. ល.ស.ប.អ. 978-1-4129-8176-7. https://books.google.com/books?id=GtCL2OYsH6wC។ បានយកមក 6 April 2014. 
  18. Barker 1971, pp. 131–32.
  19. Shirer 1990, p. 289.
  20. Kitson 2001, p. 231.
  21. Neulen 2000, p. 25.
  22. ២២,០ ២២,១ Payne 2008, p. 271. Cite error: Invalid <ref> tag; name "FOOTNOTEPayne2008" defined multiple times with different content
  23. Eastman 1986, pp. 547–51.
  24. Hsu & Chang 1971, ទទ. 195–200.
  25. Tucker, Spencer C. (2009). A Global Chronology of Conflict: From the Ancient World to the Modern Middle East [6 volumes: From the Ancient World to the Modern Middle East]. ABC-CLIO. ល.ស.ប.អ. 978-1-85109-672-5. https://books.google.com/books?id=h5_tSnygvbIC&pg=PA1873។ បានយកមក 27 August 2017. 
  26. Yang Kuisong, "On the reconstruction of the facts of the Battle of Pingxingguan"
  27. Levene, Mark and Roberts, Penny. The Massacre in History. 1999, pp. 223–24
  28. Totten, Samuel. Dictionary of Genocide. 2008, 298–99.
  29. Hsu & Chang 1971, pp. 221–30.
  30. Eastman 1986, p. 566.
  31. Taylor 2009, pp. 150–52.
  32. Sella 1983, pp. 651–87.
  33. Beevor 2012, p. 342.
  34. Goldman, Stuart D. (28 August 2012). "The Forgotten Soviet-Japanese War of 1939". The Diplomat. Archived from the original on 29 June 2015. Retrieved 26 June 2015.
  35. Timothy Neeno. "Nomonhan: The Second Russo-Japanese War". MilitaryHistoryOnline.com. Archived from the original on 24 November 2005. Retrieved 26 June 2015. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  36. Collier & Pedley 2000, p. 144.
  37. Kershaw 2001, pp. 121–22.
  38. Kershaw 2001, p. 157.
  39. Davies 2006, pp. 143–44 (2008 ed.).
  40. Shirer 1990, pp. 461–62.
  41. Lowe & Marzari 2002, p. 330.
  42. Dear & Foot 2001, p. 234.
  43. Shirer 1990, p. 471.
  44. (2000). "Molotov's Apprenticeship in Foreign Policy: The Triple Alliance Negotiations in 1939". Europe-Asia Studies 52 (4): 695–722. DOI:10.1080/713663077.
  45. Shore 2003, p. 108.
  46. "The German Campaign In Poland (1939)". Archived from the original on 24 May 2014. Retrieved 29 October 2014.
  47. ៤៧,០ ៤៧,១ "The Danzig Crisis". ww2db.com. Archived from the original on 5 May 2016. Retrieved 29 April 2016.
  48. ៤៨,០ ៤៨,១ "Major international events of 1939, with explanation". Ibiblio.org. Archived from the original on 10 March 2013. Retrieved 9 May 2013.
  49. Evans 2008, pp. 1–2.
  50. David T. Zabecki (1 May 2015). World War II in Europe: An Encyclopedia. Routledge. pp. 1663. ល.ស.ប.អ. 978-1-135-81242-3. https://books.google.com/books?id=Mq_lCAAAQBAJ&pg=PT1663. "The earliest fighting started at 0445 hours when marines from the battleship Schleswig-Holstein attempted to storm a small Polish fort in Danzig, the Westerplate" 
  51. Keegan 1997, ទ. 35.
    Cienciala 2010, ទ. 128, observes that, while it is true that Poland was far away, making it difficult for the French and British to provide support, "[f]ew Western historians of World War II ... know that the British had committed to bomb Germany if it attacked Poland, but did not do so except for one raid on the base of Wilhelmshaven. The French, who committed to attacking Germany in the west, had no intention of doing so."
  52. Beevor 2012, ទ. 32; Dear & Foot 2001, ទទ. 248–49; Roskill 1954, ទ. 64.
  53. James Bjorkman, New Hope for Allied Shipping Archived 18 December 2018 at the វេយប៊ែខ ម៉ាស៊ីន., Retrieved 17 December 2018.
  54. Zaloga 2002, pp. 80, 83.
  55. (1958). "A Case Study in the Soviet Use of International Law: Eastern Poland in 1939". The American Journal of International Law 52 (1): 69–84. DOI:10.2307/2195670.
  56. Hempel 2005, p. 24.
  57. Zaloga 2002, pp. 88–89.
  58. Nuremberg Documents C-62/GB86, a directive from Hitler in October 1939 which concludes: "The attack [on France] is to be launched this Autumn if conditions are at all possible."
  59. Liddell Hart 1977, pp. 39–40.
  60. Bullock 1990, pp. 563–64, 566, 568–69, 574–75 (1983 ed.).
  61. Blitzkrieg: From the Rise of Hitler to the Fall of Dunkirk, L Deighton, Jonathan Cape, 1993, pp. 186–87. Deighton states that "the offensive was postponed twenty-nine times before it finally took place."
  62. Smith et al. 2002, p. 24.
  63. ៦៣,០ ៦៣,១ Bilinsky 1999, p. 9.
  64. Murray & Millett 2001, pp. 55–56.
  65. Spring 1986, pp. 207–26.
  66. Carl van Dyke. The Soviet Invasion of Finland. Frank Cass Publishers, Portland, OR. ISBN 0-7146-4753-5, p. 71.
  67. Hanhimäki 1997, p. 12.
  68. Ferguson 2006, pp. 367, 376, 379, 417.
  69. Snyder 2010, p. 118ff.
  70. Koch 1983, pp. 912–14, 917–20.
  71. Roberts 2006, p. 56.
  72. Roberts 2006, p. 59.
  73. Murray & Millett 2001, ទទ. 57–63.
  74. Commager 2004, p. 9.
  75. Reynolds 2006, p. 76.
  76. Evans 2008, pp. 122–23.
  77. Keegan 1997, pp. 59–60.
  78. Regan 2004, p. 152.
  79. Liddell Hart 1977, p. 48.
  80. Keegan 1997, pp. 66–67.
  81. Overy & Wheatcroft 1999, p. 207.
  82. Umbreit 1991, p. 311.
  83. Brown 2004, p. 198.
  84. ៨៤,០ ៨៤,១ Murray 1983, The Battle of Britain.
  85. Keegan 1997, p. 72.
  86. ៨៦,០ ៨៦,១ ៨៦,២ "Major international events of 1940, with explanation". Ibiblio.org. Archived from the original on 25 May 2013.
  87. Dear & Foot 2001, pp. 108–09.
  88. Goldstein 2004, ទ. 35
  89. Steury 1987, ទ. 209; Zetterling & Tamelander 2009, ទ. 282.
  90. Overy & Wheatcroft 1999, pp. 328–30.
  91. Maingot 1994, p. 52.
  92. Cantril 1940, p. 390.
  93. Skinner Watson, Mark. "Coordination With Britain". US Army in WWII – Chief of Staff: Prewar Plans and Operations. Archived from the original on 30 April 2013. Retrieved 13 May 2013.
  94. Bilhartz & Elliott 2007, p. 179.
  95. Dear & Foot 2001, p. 877.
  96. Clogg 2002, p. 118.
  97. Evans 2008, ទទ. 146, 152; US Army 1986, ទទ. 4–6
  98. Jowett 2001, pp. 9–10.
  99. Jackson 2006, p. 106.
  100. Laurier 2001, pp. 7–8.
  101. Murray & Millett 2001, pp. 263–76.
  102. ១០២,០ ១០២,១ Gilbert 1989, pp. 174–75. Cite error: Invalid <ref> tag; name "FOOTNOTEGilbert1989" defined multiple times with different content
  103. Watson 2003, p. 80.
  104. Morrisey, Will (២៤ ខែមករា ២០១៩), "What Churchill and De Gaulle learned from the Great War", Winston Churchill, Routledge, pp. 119–126, អ.វ.ល.:10.4324/9780429027642-6, ល.ស.ប.អ. 978-0-429-02764-2 
  105. Garver 1988, p. 114.
  106. Weinberg 2005, p. 195.
  107. Murray 1983, p. 69.
  108. Shirer 1990, pp. 810–12.
  109. ១០៩,០ ១០៩,១ Klooz, Marle; Wiley, Evelyn (1944), Events leading up to World War II – Chronological History, 78th Congress, 2d Session – House Document N. 541, Director: Humphrey, Richard A., Washington: US Government Printing Office, pp. 267–312 (1941), http://www.ibiblio.org/pha/events/, បានយកមក 9 May 2013 .
  110. Kershaw 2007, pp. 66–69.
  111. Hauner 1978.
  112. Roberts 1995.
  113. Wilt 1981.
  114. Erickson 2003, pp. 114–37.
  115. Keeble 1990, p. 29.
  116. Beevor 2012, p. 220.
  117. Bueno de Mesquita et al. 2003, p. 425.
  118. Kleinfeld 1983.
  119. Jukes 2001, p. 113.
  120. Glantz 2001, ទ. 26: "By 1 November [the Wehrmacht] had lost fully 20% of its committed strength (686,000 men), up to 2/3 of its ½-million motor vehicles, and 65 percent of its tanks. The German Army High Command (OKH) rated its 136 divisions as equivalent to 83 full-strength divisions."
  121. Reinhardt 1992, p. 227.
  122. Milward 1964.
  123. Rotundo 1986.
  124. Glantz 2001, p. 26.
  125. Deighton, Len (1993). Blood, Tears and Folly. London: Pimlico. p. 479. ល.ស.ប.អ. 978-0-7126-6226-0. 
  126. Beevor 1998, ទទ. 41–42; Evans 2008, ទទ. 213–14, notes that "Zhukov had pushed the Germans back where they had launched Operation Typhoon two months before. ... Only Stalin's decision to attack all along the front instead of concentrating his forces in an all-out assault against the retreating German Army Group Centre prevented the disaster from being even worse."
  127. (1983). "Peace and War: United States Foreign Policy, 1931-1941". U.S. Department of State Publication (1983): 87–97.
  128. Maechling, Charles. Pearl Harbor: The First Energy War. History Today. December 2000
  129. Jowett & Andrew 2002, p. 14.
  130. Overy & Wheatcroft 1999, p. 289.
  131. Joes 2004, p. 224.
  132. Fairbank & Goldman 2006, p. 320.
  133. Hsu & Chang 1971, p. 33.
  134. "Japanese Policy and Strategy 1931 – July 1941". US Army in WWII – Strategy and Command: The First Two Years. pp. 45–66. Archived from the original on 6 January 2013. Retrieved 15 May 2013.
  135. Anderson 1975, p. 201.
  136. Evans & Peattie 2012, p. 456.
  137. Coox, Alvin (1985). Nomonhan: Japan against Russia, 1939. Stanford, CA: Stanford University Press. pp. 1046–49. ល.ស.ប.អ. 978-0-8047-1835-6. 
  138. ១៣៨,០ ១៣៨,១ "The decision for War". US Army in WWII – Strategy, and Command: The First Two Years. pp. 113–27. Archived from the original on 25 May 2013. Retrieved 15 May 2013.
  139. ១៣៩,០ ១៣៩,១ "The Showdown With Japan Aug–Dec 1941". US Army in WWII – Strategic Planning for Coalition Warfare. pp. 63–96. Archived from the original on 9 November 2012. Retrieved 15 May 2013.
  140. The United States Replies Archived 29 April 2013 at the វេយប៊ែខ ម៉ាស៊ីន.. Investigation of the Pearl Harbor attack.
  141. Painter 2012, ទ. 26: "The United States cut off oil exports to Japan in the summer of 1941, forcing Japanese leaders to choose between going to war to seize the oil fields of the Netherlands East Indies or giving in to U.S. pressure."
  142. Wood 2007, ទ. 9, listing various military and diplomatic developments, observes that "the threat to Japan was not purely economic."
  143. Lightbody 2004, p. 125.
  144. Weinberg 2005, ទ. 310
  145. Dower 1986, ទ. 5, calls attention to the fact that "the Allied struggle against Japan exposed the racist underpinnings of the European and American colonial structure. Japan did not invade independent countries in southern Asia. It invaded colonial outposts which the Westerners had dominated for generations, taking absolutely for granted their racial and cultural superiority over their Asian subjects." Dower goes on to note that, before the horrors of Japanese occupation made themselves felt, many Asians responded favourably to the victories of the Imperial Japanese forces.
  146. Wood 2007, pp. 11–12.
  147. Wohlstetter 1962, pp. 341–43.
  148. Keegan, John (1989) The Second World War. New York: Viking. pp. 256-57. ទំព័រគំរូ:Isbn
  149. Dunn 1998, ទ. 157. According to May 1955, ទ. 155, Churchill stated: "Russian declaration of war on Japan would be greatly to our advantage, provided, but only provided, that Russians are confident that will not impair their Western Front."
  150. Adolf Hitler's Declaration of War against the United States in Wikisource.
  151. Klooz, Marle; Wiley, Evelyn (1944), Events leading up to World War II – Chronological History, 78th Congress, 2d Session – House Document N. 541, Director: Humphrey, Richard A., Washington: US Government Printing Office, p. 310 (1941), http://www.ibiblio.org/pha/events/, បានយកមក 9 May 2013 .
  152. Bosworth & Maiolo 2015, pp. 313–14.
  153. Mingst & Karns 2007, p. 22.
  154. Shirer 1990, p. 904.
  155. "The First Full Dress Debate over Strategic Deployment. Dec 1941 – Jan 1942". US Army in WWII – Strategic Planning for Coalition Warfare. pp. 97–119. Archived from the original on 9 November 2012. Retrieved 16 May 2013.
  156. "The Elimination of the Alternatives. Jul–Aug 1942". US Army in WWII – Strategic Planning for Coalition Warfare. pp. 266–92. Archived from the original on 30 April 2013. Retrieved 16 May 2013.
  157. "Casablanca – Beginning of an Era: January 1943". US Army in WWII – Strategic Planning for Coalition Warfare. pp. 18–42. Archived from the original on 25 May 2013. Retrieved 16 May 2013.
  158. "The Trident Conference – New Patterns: May 1943". US Army in WWII – Strategic Planning for Coalition Warfare. pp. 126–45. Archived from the original on 25 May 2013. Retrieved 16 May 2013.
  159. Beevor 2012, pp. 247–67, 345.
  160. Lewis 1953, p. 529 (Table 11).
  161. Slim 1956, pp. 71–74.
  162. Grove 1995, p. 362.
  163. Ch'i 1992, p. 158.
  164. Perez 1998, p. 145.
  165. Maddox 1992, pp. 111–12.
  166. Salecker 2001, p. 186.
  167. Schoppa 2011, ទ. 28.
  168. Chevrier & Chomiczewski & Garrigue 2004 Archived 18 August 2018 at the វេយប៊ែខ ម៉ាស៊ីន., p. 19.
  169. Ropp 2000, ទ. 368.
  170. Weinberg 2005, p. 339.
  171. Gilbert, Adrian (2003). The Encyclopedia of Warfare: From Earliest Times to the Present Day. Globe Pequot. p. 259. ល.ស.ប.អ. 978-1-59228-027-8. https://archive.org/details/encyclopediaofwa0000gilb/page/259។ បានយកមក 26 June 2019. 
  172. Swain 2001, p. 197.
  173. Hane 2001, p. 340.
  174. Marston 2005, p. 111.
  175. Brayley 2002, p. 9.