សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច
Appearance
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច | |
---|---|
University of Management and Economics logo.png | |
ឡាតាំង: University of Management and Economics | |
បាវចនា | ប្តេជ្ញាផ្តល់នូវភាពជោគជ័យដល់និស្សិត ប្រកបដោយមនសិការជាតិ |
បង្កើត | 1998 |
ប្រភេទ | Private |
President | ទុន ភក្តី |
ទីតាំង | , បាត់ដំបង, កម្ពុជា |
Nickname | UME |
វិបសាយ | ume.edu.kh/index.php |
ប្រវត្តិ
[កែប្រែ]- ឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញជាន់ខ្ពស់ ដែលភាសាអង់គ្លេសហៅថា Battambang High Education Center (BHEC) ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយរូបគឺ លោក ទុន ភក្តី ដែលទើបតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេទមហាឬស្សី ។ ហើយមជ្ឈមណ្ឌលនេះ មានទីតាំងក្នុងផ្ទះល្វែងមួយដែលស្ថិតនៅខាងត្បូងអនុវិទ្យាល័យ សោហឺ តាមបណ្តាយផ្លូវលេខ ១ ត្រើយខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង ។ កំឡុងពេល នៃការចាប់ផ្តើមនេះ BHEC មានសាស្ត្រាចារ្យ ១ នាក់ និងនិស្សិតសរុបចំនួន ២៥ នាក់ដែល បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង លើឯកទេសគណនេយ្យ ។
- ឆ្នាំ ២០០០ BHEC បានប្រែក្លាយទៅជា វិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច ដែល ភាសាអង់ គ្លេសហៅថា Institute of Management and Economics (IME) តាមអនុក្រឹត្យលេខ ៤៣ អនក្រ/ បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០០ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ IME មានទីតាំងដំបូងស្ថិតនៅអាគារវីឡាមួយខ្នង ខាងជើងផ្សារលើដែល មាននិស្សិតចំនួន ៨៦ នាក់ សាស្ត្រាចារ្យ ១២ នាក់ និងបុគ្គលិកចំនួន ១០ នាក់ហើយកម្រិត សិក្សាមានចាប់ពីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ព្រមទាំងមានវគ្គខ្លីៗជាច្រើន ។ នៅឆ្នាំ ២០០២ IME បានផ្លាស់មកទីតាំងថ្មី ដែល មានលក្ខណៈស្តង់ដារ ធំទូលាយស្ថិតនៅខាង លិចវិទ្យាល័យ នេត យ៉ង់ អាគារលេខ ៧៤ ក្រុមទី ៤ នៅក្នុងភូមិព្រែកព្រះស្តេច ឃុំព្រែក ព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិស្សិតជាង ៥០០ នាក់ សាស្ត្រាចារ្យ ២៦ នាក់ បុគ្គលិក ២៣ នាក់ ។
- ឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើង ៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច (UME) តាមអនុក្រឹត្យ លេខ ២៥ អនក្រ/បក ចុះ ថ្ងៃទី ០៧ ខែមីនា ២០០៦ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ UME មានទីតាំងស្ថិតនៅ អាគារលេខ ៧៤ ក្រុមទី ៤ ភូមិព្រែកព្រះស្តេច ឃុំព្រែកព្រះ ស្តេច ស្រុកបាតដ់បំង ខេត្តបាត់ដំបង ដែលមាននិស្សិត សរុប ៣៣៣៥ នាក់ សាស្ត្រាចារ្យ ៩៨ នាក់ បុគ្គលិក ៦០ នាក់ ។ បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។
ទីតាំង / សាខា
[កែប្រែ]- សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំបង(១៩៩៨)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត ពោធិសាត់(២០០១)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត កំពត(២០០២)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត ព្រះសីហនុ(២០០៣)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត កំពង់ចាម(២០០៣)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត បន្ទាយមានជ័យ(២០០៤)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត កោះកុង(២០០៦)
- សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្ត ក្រចេះ (២០០៧)
ទស្សនវិស័យ
[កែប្រែ]សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ប្តេជ្ញាបណ្តុះបណ្តាលនិស្សិតឲ្យមាន គុណភាព សមត្ថភាព និង ក្រមសីលធម៌ នៅក្នុងកំរិតជាតិ និងអន្តរជាតិ។
បេសកម្ម
[កែប្រែ]សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ប្តេជ្ញានឹងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ វិជ្ជាជីវៈនិង ការសិក្សាស្រាវជ្រាវ ច្បាស់លាស់ប្រកបដោយគុណភាព នឹងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូលរួមលើក កំពស់សេដ្ឋកិច្ចរស់នៅ និងកិត្យានុភាពប្រទេសជាតិ តាមរយៈការអប់រំ និង កិច្ចសហប្រតិបត្តិការលើឆាកជាតិ-អន្តរជាតិផ្អែកលើគោលការណ៍សន្តិភាព អភិបាលកិច្ចល្អនិងអហឹង្សា ធម៌ជាមូលដ្ឋាន ។គ្រប់គ្រងបាន។
គោលបំណង
[កែប្រែ]- បង្កើនចំណេះដឹងផ្នែកការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និងតម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា
- បង្កើនកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែង
- អភិវឌ្ឍបន្ថែមនូវសមត្ថភាពបុគ្គលិក និង សាស្ត្រាចារ្យ
- បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម
- ពង្រឹងគុណភាពសិក្សារបស់និស្សិត
- ពង្រឹងគុណភាពអប់រំរបស់សាស្ត្រាចារ្យ
- បង្កើននូវវប្បធម៌អនុវត្តការងារជាក្រុមប្រកបដោយប្រសិទ្ធភាព
- ផ្តល់អាហារូបករណ៍ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ
- បន្តលើកកំពស់គុណភាពសិក្សារបស់និស្សិត
- ផ្តល់នូវការអប់រំសិក្សាបន្ថែមលើជំនាញឯកទេសដែលចាំបាច់
គុណតម្លៃ
[កែប្រែ]គុណភាព ក្លាហាន មោះមុត ក្រមសីលធម៌ និង មនសិការជាតិ
ពាក្យស្លោក
[កែប្រែ]ប្តេជ្ញាផ្តល់នូវភាពជោគជ័យដល់និស្សិត ប្រកបដោយមនសិការជាតិ
សូមមើលផងដែរ
[កែប្រែ]គេហទំព័រ
[កែប្រែ]គេហទំព័រផ្លូវការ Archived 2014-01-24 at the វេយប៊ែខ ម៉ាស៊ីន.
Coordinates: 11°34′29″N 104°55′07″E / 11.5746°N 104.9186°E