ពុទ្ធលើសឡានភាល័យ
ព្រះពុទ្ធលើសឡានភាល័យ พระพุทธเลิศหล้านภาลัย | |
---|---|
រាមាទី២ | |
ព្រះមហាក្សត្រសៀម | |
រជ្ជកាល | ៧ កញ្ញា ១៨០៩ – ២១ កក្កដា ១៨២៤ |
រាជាភិសេក | ១៨០៩ |
អង្គមុន | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
អង្គក្រោយ | ណាង់ក្លៅ (រាមាទី៣) |
ព្រះអនុរាជ | មហាសេនានុរក្ស |
ព្រះអនុរាជរតនកោសិន្ទ្រ៍ | |
សោយរាជ្យ | ១៨០៨ – ៧ កញ្ញា ១៨០៩ |
អ្នកតែងតាំង | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
អង្គមុន | មហាសុរាសិង្ហាណាត |
អង្គក្រោយ | មហាសេនានុរក្ស |
ប្រសូត | ២៤ កុម្ភៈ ១៧៦៧ អាំផាវ៉ា, សមុទ្រសង្គ្រាម, អាណាចក្រអយុធ្យា |
សុគត | ២១ កក្កដា ១៨២៤ (ព្រះជន្មាយុ ៥៧ វស្សា) ព្រះបរមមហារាជវាំង, ព្រះនគរ, បាងកក, សៀម |
រាជពន្ធភាព | ស្រីសុរិយិនត្រា (មហេសី) គន្ធុន ទិព្យាវ៉ាឌី ស្រីសុឡាល័យ |
រាជបច្ឆាញាតិ | បុត្រានិងបុត្រីចំនួន ៧៣ អង្គ[១] |
វង្ស | រាជវង្សចក្រី |
បិតា | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
មាតា | អម៉ារិនត្រា |
សាសនា | ព្រះពុទ្ធសាសនា |
ព្រះពុទ្ធលើសឡានភាល័យ (សៀម៖ พระพุทธเลิศหล้านภาลัย, ២៤ កុម្ភៈ ១៧៦៧ – ២១ ខែកក្កដា ១៨២៤) មានឈ្មោះផ្ទាល់ខ្លួនថា ជីម (សៀម៖ ฉิม) ឬ រាមាទី២ គឺជាព្រះមហាក្សត្រទីពីរនៃសៀមក្រោមរាជវង្សចក្រីដោយបានគ្រងរាជ្យពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤។ នៅឆ្នាំ១៨០៩ ព្រះអង្គបានសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គព្រះនាមពុទ្ធយ៉តហ្វាចុឡាលោក។ រជ្ជកាលរបស់ទ្រង់ភាគច្រើនមានភាពស្ងប់ស្ងាត់ គ្មានជម្លោះអ្វីធំដុំកើតមានឡើយ។ រជ្ជកាលរបស់ព្រះអង្គក៏ត្រូវបានគេស្គាល់ដែរថាជា "យុគសម័យមាសនៃអក្សរសិល្ប៍រតនកោសិន្ទ្រ៍" ដោយសារព្រះអង្គជាអ្នកឧបត្ថម្ភដល់កវីមួយចំនួននៅក្នុងព្រះរាជវាំង ហើយព្រះមហាក្សត្រទ្រង់ផ្ទាល់គឺជាកវី និងវិចិត្រករដ៏ល្បីល្បាញ។ កវីដ៏មានប្រជាប្រិយភាពបំផុតដែលនៅស្ថិតក្នុងវង្សការងារនិពន្ធរបស់ទ្រង់គឺ ព្រះស៊ុនថន ភូ ដែលជាអ្នកនិពន្ធរឿងព្រះអាផៃមុនី។
ដើមជីវិត
[កែប្រែ]ពុទ្ធលើសឡានភាល័យ ប្រសូតនៅឆ្នាំ ១៧៦៧ ក្នុង នៅស្រុកអាំផាវ៉ា ខេត្តសមុទ្រសង្គ្រាម ។ ព្រះអង្គគឺជាបុត្រារបស់ ហ្លួង យកក្របទ នៃរាជាបុរី និងណាក់ នៃសមុទ្រសង្រ្គាម។ ដូចដែលឪពុកនិងម្តាយរបស់គាត់ត្រូវបានគេស្គាល់។ ក្រោយមកពួកគេទាំងពីរក៏នឹងក្លាយជាស្តេចពុទ្ធយ៉តហ្វាចុឡាលោកនិងព្រះនាងអម្រិន្ទ្រារៀងខ្លួន។ នៅឆ្នាំ១៧៦៧ អយុធ្យាបានធ្លាក់ចូលទៅក្នុងការឈ្លានពានរបស់ភូមាក្នុងរាជវង្សកូបោន ។ បិតារបស់ព្រះអង្គឈ្មោះ ព្រះយ៉ារាជាបុរី បានចូលរួមជាមួយកងកម្លាំងរបស់ស្តេចតាកស៊ីន ដើម្បីដណ្តើមយកទីក្រុងអយុធ្យាមកវិញ។ ក្រោមការដឹកនាំររបស់ស្តេចតាក់ស៊ីន បិតាររបស់ ព្រះអង្គបានឡើងឋានន្តរស័ក្តិយ៉ាងឆាប់រហ័សក្នុងនាមជាមេទ័ពដឹកនាំកងទ័ព ហើយត្រូវបានចាត់តាំងជាមួយនឹងយុទ្ធនាការកម្ចាត់ឡាវ និងកម្ពុជា។ នៅឆ្នាំ១៧៨២ បិតាទ្រង់បានឡើងសោយរាជ្យជាស្តេចនៃសៀម (ក្រោយមកដាក់ឈ្មោះថា រាមាទី១) ហើយព្រះអង្គខ្លួនឯងត្រូវបានលើកឡើងជាព្រះអង្គម្ចាស់អ៊ីតសារាស៊ុនថននៃសៀម។ ពុទ្ធលើសឡានភាល័យ ជាមួយនឹងស្រីស្នំរបស់ព្រះអង្គគឺស្រីសុឡាឡៃ បានបង្កើតព្រះអង្គម្ចាស់ថ័ប (ทับ-ក្រោយពីរាមាទី ៣) ក្នុងឆ្នាំ ១៧៨៧។
ឯកសារយោង
[កែប្រែ]- ↑ Baker, Chris; Phongphaichit,, Phasuk (2009). A History of Thailand. Cambridge University Press. p. 31. ល.ស.ប.អ. 0521767687. https://books.google.co.th/books?id=TEdueeBj1H0C&dq=Nangklao+children&source=gbs_navlinks_s។ បានយកមក 10 July 2019.
ពុទ្ធលើសឡានភាល័យ ប្រសូត/កើត: ២៤ កុម្ភៈ ១៧៦៧ សុគត/ស្លាប់: ២១ កក្កដា ១៨២៤
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ រាមាទី១ |
ព្រះមហាក្សត្ររតនកោសិន្ទ្រ៍ ១៨០៩–១៨២៤ |
តដោយ រាមាទី៣ |
Vacant Title last held by មហាសុរាសិង្ហាណាត
|
ព្រះអនុរាជរតនកោសិន្ទ្រ៍ ១៨០៨–១៨០៩ |
តដោយ មហាសេនានុរក្ស |
|