Jump to content

វៀតណាមខាងត្បូង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី South Vietnam)
សាធារណរដ្ឋវៀតណាម

Việt Nam Cộng hòa (ភាសាវៀតណាម)
១៩៤៩–១៩៧៥
{{{coat_alt}}}
វរលញ្ឆករ
(១៩៦៧–១៩៧៥)
បាវចនា
Tổ Quốc – Danh Dự – Trách Nhiệm
"មាតុភូមិ – កិត្តិយស – ករណីយកិច្ច"
ភ្លេងជាតិ
Tiếng Gọi Công Dân
"អំពាវនាវដល់ប្រជាពលរដ្ឋ"
ដែនដីរដ្ឋបាលនៃសាធារណរដ្ឋវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ត្រូវបានសម្គាល់ដោយពណ៌បៃតងចាស់ រីឯដែនដីទាមទារត្រូវបានសម្គាល់ដោយពណ៌បៃតងខ្ចី
ដែនដីរដ្ឋបាលនៃសាធារណរដ្ឋវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ត្រូវបានសម្គាល់ដោយពណ៌បៃតងចាស់ រីឯដែនដីទាមទារត្រូវបានសម្គាល់ដោយពណ៌បៃតងខ្ចី
រដ្ឋធានី
និង ទីក្រុងធំបំផុត
សៃហ្គន
10°46′37″N 106°41′43″E / 10.77694°N 106.69528°E / 10.77694; 106.69528Coordinates: 10°46′37″N 106°41′43″E / 10.77694°N 106.69528°E / 10.77694; 106.69528
ភាសាផ្លូវការវៀតណាម
ភាសាដទៃ
រដ្ឋាភិបាល
ប្រធានាធិបតី 
 ១៩៥៥–១៩៦៣
ង៉ូ ឌិញឌៀម
 ១៩៦៣–១៩៦៧
ទំនេរ (ក្រោមអំណាចយោធា)
 ១៩៦៧–១៩៧៥
ង្វៀន វ៉ាន់ធៀវ
 ១៩៧៥
ច្រឹន វ៉ាន់ហឿង
 ១៩៧៥
ឌឿង វ៉ាន់មីញ
នាយករដ្ឋមន្ត្រី 
 ១៩៥៤–១៩៥៥ (ដំបូង)
ង៉ូ ឌិញឌៀម[ស ១]
 ១៩៧៥ (ក្រោយ)
វូ វ៉ាន់មូវ
អនុប្រធានាធិបតី 
 ១៩៥៦–១៩៦៣
ង្វៀន ង៉ុកធឺ
 ១៩៦៣–១៩៦៧
ទំនេរ (ក្រោមអំណាចយោធា)
 ១៩៦៧–១៩៧១
ង្វៀន កាវគី
 ១៩៧១–១៩៧៥
ច្រឹន វ៉ាន់ហឿង
 ១៩៧៥
ង្វៀន វ៉ាន់ហួយិន
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
១៩៤៩
២១ កក្កដា ១៩៥៤
 ប្រកាសជាសាធារណរដ្ឋ
២៦ តុលា ១៩៥៥
 កំណើតវៀតកុង
២០ ធ្នូ ១៩៦០
២ វិច្ឆិកា ១៩៦៣
 សាធារណរដ្ឋទីពីរបានប្រកាស
១ មេសា ១៩៦៧
២៧ មករា ១៩៧៣
ក្រឡាផ្ទៃ
 ផ្ទៃសរុប
១៧៣៨០៩ គ.ម (៦៧១០៨ ម៉ាយ ក.)
ប្រជាជន
 ១៩៥៥
ប្រ. ១២ លាន
 ១៩៦៨
១៦,២៥៨,៣៣៤
 ១៩៧៤
១៩,៥៨២,០០០
រូបិយវត្ថុដុង
ល្វែងម៉ោងUTC+៨ (ម៉ោងស្តង់ដាសៃហ្គន (SST))
ទិសបើកបរស្ដាំ
Preceded by
Succeeded by
រដ្ឋវៀតណាម
សាធារណរដ្ឋវៀតណាមខាងត្បូង

វៀតណាមខាងត្បូង ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋវៀតណាម គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្ថិភាពពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ពោលជាសម័យកាលដែលប៉ែកខាងត្បូងនៃប្រទេសវៀតណាមជាសមាជិកនៃប្លុកខាងលិចនៅអំឡុងសង្គ្រាមត្រជាក់។ រដ្ឋនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៤៩ ដោយមានឈ្មោះថារដ្ឋវៀតណាមដែលកាលនុះនៅជារដ្ឋចំណុះក្រោមសហភាពបារាំងនៅឡើយ និងមានរដ្ឋធានីនៅសៃហ្គន (អតីតក្រុងព្រៃនគរ ហើយបានប្តូរឈ្មោះទៅជាទីក្រុងហូជីមិញនៅឆ្នាំ១៩៧៦) មុនពេលក្លាយជាសាធារណរដ្ឋឯករាជ្យនៅឆ្នាំ១៩៥៥។ វៀតណាមខាងត្បូងមានព្រំប្រទល់ជាប់នឹងវៀតណាមខាងជើងនៅភាគខាងជើង ប្រទេសឡាវនៅភាគពាយ័ព្យ ប្រទេសកម្ពុជានៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគនិរតី។ អធិបតេយ្យភាពរបស់វាត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងប្រទេសចំនួន ៨៧ ផ្សេងទៀត ប៉ុន្តែវៀតណាមខាងត្បូងត្រូវបរាជ័យក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិដែលជាលទ្ធផលនៃសិទ្ធិវ៉េតូរបស់សូវៀតក្នុងឆ្នាំ១៩៥៧។[][]

ក្រោយចប់សង្គ្រាមលោកលើកទី២ កម្លាំងទ័ពព្រៃប្រឆាំងជប៉ុនមួយបានលេចខ្លួនឡើងនៅលើទឹកដីប្រទេសវៀតណាម ស្ថិតក្រោមការដឹកនាំដោយយុទ្ធជនកុម្មុយនីស្តម្នាក់ឈ្មោះ ហូ ជីមិញ ហើយលោកបានប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅទីក្រុងហាណូយនាអំឡុងខែកញ្ញា ឆ្នាំ១៩៤៥។[] នៅឆ្នាំ១៩៤៩ អ្នកនយោបាយដែលជំទាស់នឹងលទ្ធិកុម្មុយនីស្តបានរួមគ្នាបង្កើតរដ្ឋាភិបាលប្រឆាំងមួយនៅទីក្រុងសៃហ្គនដោយមានការដឹកនាំពីអតីតអធិរាជវៀតណាមនាម បាវ ដាយ។ ការធ្វើប្រជាមតិក្នុងឆ្នាំ១៩៥៥ អំពីអនាគតរដ្ឋាភិបាលនៃរដ្ឋវៀតណាមបានទទួលរងការប្រឆាំងយ៉ាងខ្លាំង ហើយជាលទ្ធផល ព្រះចៅបាវ ដាយត្រូវបានទម្លាក់ចេញពីអំណាចដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ដែលក្រោយមកបានប្រកាសខ្លួនលោកជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥។[] បន្ទាប់ពី សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ រដ្ឋមួយនេះបានបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះផ្នែកខាងជើងនៃប្រទេស ហើយបានបង្កើតអធិបតេយ្យភាពផ្ទាល់ខ្លួននៅលើទឹកដីប៉ែកខាងត្បូងវៀតណាមពោលគឺតំបន់កូសាំងស៊ីន (ណាំគី) និងមួយផ្នែកនៃដែនដីអណ្ណាម (ជុងគី)។ លោកឌៀមត្រូវបានគេធ្វើឃាតនៅអំឡុងរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍សឿង វ៉ាន់មិញដោយមានជំនួយពី សេអ៊ីអា ក្នុងឆ្នាំ១៩៦៣ ហើយរដ្ឋាភិបាលយោធាថ្មីមួយក៏បានឡើងកាន់អំណាចបានមួយរយៈពេលខ្លី។ បន្ទាប់ពីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោកឧត្តមសេនីយ៍ង្វៀន វ៉ាន់ធៀវក៏បានជាប់ឆ្នោតឡើងដឹកនាំប្រទេសពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៥។

សង្គ្រាមវៀតណាមបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥៥ នៅពេលដែលរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង (វៀតកុង) បានធ្វើសកម្មភាពបះបោរនៅលើទឹកដីវៀតណាមខាងត្បូងដោយមានការគាំទ្រប្រដាប់អាវុធពីវៀតណាមខាងជើង និងព្រមទាំងការគាំទ្របន្ថែមផ្សេងៗទៀតពីចិន និងសហភាពសូវៀត។ សង្គ្រាមស៊ីវិលមួយនេះបានឆេះកញ្ជ្រោលកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ១៩៦៥ នៅពេលដែលអាមេរិកបានលូកដៃធ្វើអន្តរាគមន៍បន្ថែមដូចជា ការបញ្ជូនទ័ពរបស់ខ្លួនឱ្យប្រយុទ្ធផ្ទាល់ និងហ្វឹកហ្វាត់ណែនាំយុទ្ធសាស្ត្រសង្គ្រាមផ្សេងៗដល់កងកម្លាំងវៀតណាមខាងត្បូង។ យុទ្ធនាការទម្លាក់គ្រាប់បែកជាប្រចាំនៅវៀតណាមខាងជើងត្រូវបានធ្វើឡើងជារឿយៗនៅរវាងឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៧។ ការប្រយុទ្ធគ្នាបានឈានចូលដល់ចំណុចកំពូលនៅក្នុងយុទ្ធនាការតេតនៃខែកុម្ភៈ ឆ្នាំ១៩៦៨ ជាមួយនឹងវត្តមានទាហានវៀតណាមខាងត្បូងជាងមួយលាននាក់ និងទាហានអាមេរិកប្រមាណ ៥០០,០០០ នាក់។

ទោះបីជាមានការយល់ស្របគ្នាលើបទឈប់បាញ់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់នៅអំឡុងខែមករា ឆ្នាំ១៩៧៣ បន្ទាប់ពីការចរចារគ្នាអស់រយៈពេលប្រាំឆ្នាំក្តី ការប្រយុទ្ធបង្ហូរឈាមគ្នានូវតែបន្តដដែរ។ កងទ័ពវៀតណាមខាងជើង និងកម្លាំងវៀតកុងបានចាប់ផ្តើមធ្វើការលុកលុយជារួមលើកទីពីរនៅក្នុងឆ្នាំ១៩៧៥។ កងកម្លាំងកុម្មុយនីស្តបានវាយចូលកាន់កាប់ទីក្រុងសៃហ្គននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ និងបានផ្តួលរំលំសាធារណរដ្ឋវៀតណាមដោយជោគជ័យ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) បានរួបរួមគ្នាដើម្បីបង្កើតជា សាធារណរដ្ឋសង្គមនិយមវៀតណាម

ប្រវត្តិសាស្ត្រ

[កែប្រែ]

ស្ថាបនកម្ម

[កែប្រែ]

គោលគំនិតសាធារណរដ្ឋបាននាំចូលមកក្នុងឥណ្ឌូចិនដោយចិននិជប៉ុននៅកំឡុងដើមសតវត្សរ៍ទី២០ ដោយវាបានណែនាំនូវគោលគំនិតថ្មីៗស្ដីអំពីរដ្ឋជាតិបែបសម័យទំនើប។[] គិតមកត្រឹមទសវត្សរ៍ឆ្នាំ១៩២០ គោលគំនិតនេះត្រូវបានឥស្សរជនវៀតណាមឱបក្រសោប ដោយក្នុងនោះមានទាំងអ្នកបដិវត្តន៍ និងអ្នកកំណែទម្រង់និយម។ ក្រុមពួកគេបានជះឥទ្ធិពលដល់ចលនាឯករាជ្យវៀតណាម តែទោះយ៉ាងណាត្រូវអាជ្ញាធរអាណានិគមបារាំងបង្ក្រាបគាបសង្កត់ទៅវិញ។ សកម្មជននិយមសាធារណរដ្ឋនាពេលនោះគឺមានប្រជាប្រិយភាពជាងភាគីខាងកុម្មុយនីស្ត ពិសេសនៅក្នុងបរិបទភាពជាអ្នកដឹកនាំនៃចលនាជាតិនិយម។[]:៣ ដូច្នេះ បំណែងចែកមនោគមវិជ្ជានៅវៀតណាមគឺមានតាំងសម័យអាណានិគមមកម៉្លេះ ពោលគឺមុនសង្គ្រាមត្រជាក់សកល និងការចូលធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិកទៅទៀត។[]:១០

ជាប់ផុងខ្លួនរវាងកុម្មុយនីស្ត និងអាណានិគម

[កែប្រែ]

នៅកំឡុងសង្គ្រាមលោកលើកទី២ ទឹកដីឥណ្ឌូចិនបានកំពុងស្ថិតក្រោមអាជ្ញាធរបារាំងវីឈី ហើយត្រូវជប៉ុនចូលត្រួតត្រាបន្ថែមមួយជាន់ទៀតចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ១៩៤០។ បន្ទាប់ពីអំណាចរដ្ឋបាលបារាំងត្រូវបានដកចេញនៅក្នុងខែមីនា ឆ្នាំ១៩៤៥ ហើយជប៉ុនបានសុំចុះចាញ់សង្គ្រាមនៅក្នុងខែសីហានៃឆ្នាំដដែរ ប្រជាជាតិវៀតណាមបានខ្វែងគំនិតគ្នាជុំវិញជោគវាសនារបស់ខ្លួននៅក្រោយសម័យអាណានិគម។[] ស្មារតីជាតិនិយមវៀតណាមបានពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ រីឯក្រុមកុម្មុយនីស្តវៀតមិញ ដោយបន្លំលាក់ខ្លួនជាបក្សពួកជាតិនិយម បានឆក់យកឱកាសមហិមានេះផ្ដួលរំលំរបបចក្រភពវៀតណាមតាមរយៈបដិវត្តន៍ខែសីហា រួចបានប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ស.ប.វ.) ឡើងនៅទីក្រុងហាណូយ។ ទន្ទឹមគ្នានេះដែរ គេបានកំណត់យកខ្សែស្របទី១៦ នៅក្នុងសន្និសីទទីក្រុងផតស្តាំដើម្បិពុះចែកទឹកដីវៀតណាមជាពីរតំបន់យោធា៖ កងកម្លាំងជាតិនិយមចិនកាន់កាប់ប៉ែកខាងជើង និងកងកម្លាំងអង់គ្លេសកាន់កាប់ប៉ែកខាងត្បូង ដើម្បីដកហូតអាវុធពីកងទ័ពជប៉ុន។ នៅប៉ែកខាងត្បូង កងកម្លាំងរបស់ដោយអង់គ្លេសបានគាំទ្រជួយសម្រួលបារាំងក្នុងការស្តារនឹមអាណានិគមនៅឥណ្ឌូចិនឡើងវិញ ដោយពួកគេត្រូវប្រយុទ្ធបង្ក្រាបក្រុមប្រដាប់អាវុធវៀតណាមជាច្រើនក្រុម ដើម្បីធានាការគ្រប់គ្រងលើទីក្រុងសៃហ្គន និងមជ្ឈមណ្ឌលទីប្រជុំជនផ្សេងៗទៀត។

នៅក្នុងឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងបារាំង-ចិន និងហូ-សង់តឺនីបានអនុញ្ញាតឱ្យកងកម្លាំងបារាំងចូលជំនួសកងកម្លាំងចិននៅទឹកដីភាគខាងជើងលើខ្សែស្របទី១៦ ហើយបានសម្រួលបង្កើតកិច្ចសហប្រតិបត្តិការរវាង ស.ប.វ. និងបារាំង ដោយចំណុចខាងក្រោយនេះបានជួយពង្រឹងគោលជំហរនិងឥទ្ធិពលរបស់វៀតមិញ ខណៈធ្វើឱ្យក្រុមជាតិនិយមដទៃធ្លាក់ចុះខ្សោយ។[១០]:២០៤–៨[១១] នៅដើមរដូវប្រាំងនៃឆ្នាំនោះ ពួកវៀតមិញបានឃុបឃិតជាមួយកងកម្លាំងបារាំងដើម្បីលុបបំបាត់ក្រុមជាតិនិយមដទៃ ដែលមានទំនោរប្រឆាំងនឹងអាណានិគមកិច្ចរបស់បារាំង។[១២]:៨៣–៨៤[១៣][១៤]:២០៥–២០៧[១៥]:១៧៥–១៧៧ តាមរយៈការកម្ចាត់បក្សពួកជាតិនិយមផ្សេងនេះហើយ វៀតមិញបានបង្ខូចនូវសមត្ថភាពដ៏ទូលំទូលាយរបស់វៀតណាមក្នុងការទប់ទល់នឹងដំណើរស្តារអាណានិគមត្រួតត្រារបស់បារាំង។[១៦][១២]:៨៥ មិនយូរ សង្គ្រាមឥណ្ឌូចិនលើកទីមួយក៏បានផ្ទុះឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ នៅពេលដែលកងកម្លាំងបារាំងបានព្យាយាមគ្រប់គ្រងទីក្រុងហាណូយ និងទីក្រុងដទៃទៀតនៅវៀតណាមភាគខាងជើង។ ក្រុមអ្នកជាតិនិយមប្រឆាំងអាណានិគម ក៏ដូចជាប្រឆាំងកុម្មុយនីស្តមួយចំនួន បានជាប់ផុងខ្លួននៅចន្លោះភាគីសង្គ្រាមទាំងសងខាង ដោយត្រូវបង្ខំចិត្តជ្រើសយកអព្យាក្រឹតភាព (គេនិយមហៅថា attentistes) ក្នុងនោះរួមមានលោកង៉ូ ឌិញឌៀម និងក្រុមអ្នកនយោបាយដាយវៀតមួយចំនួន។[១៧]

ការតស៊ូជំនះការបែកបាក់សាមគ្គី

[កែប្រែ]

ដោយសកម្មភាពព្យាយាមកម្ទេចចលនាជាតិនិយមវៀតណាមដោយវៀតមិញ ក្រុមបក្សពួកជាតិនិយមក៏ដូចជាសាសនាបានប្រមូលផ្តុំគ្នាគាំទ្រអតីតព្រះចៅអធិរាជបាវ ដាយឱ្យបើកការចរចាជាមួយបារាំង។[១០]:២៤១ ជាលទ្ធផល រដ្ឋវៀតណាម (រ.វ.ណ.) ក៏ត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមបក្សប្រឆាំងកុម្មុយនីស្ត និងបារាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានបាវ ដាយជាព្រះប្រមុខរដ្ឋ។ នៅក្នុងឆ្នាំ១៩៥០ ប្រទេសចិន សហភាពសូវៀត និងបណ្ដារដ្ឋកុម្មុយនីស្តដទៃបានរួមគ្នាទទួលស្គាល់ ស.ប.វ. ខណៈសហរដ្ឋអាមេរិក និងប្រទេសប្រឆាំងកុម្មុយនីស្តដទៃបានទទួលស្គាល់ រ.វ.ណ.។ សង្គ្រាមស៊ីវិលនិងសង្គ្រាមអាណានិគមនៅឥណ្ឌូចិនមកដល់ចំណុចនេះក៏បានក្លាយជាវិបត្តិអន្តរជាតិ និងជាប់ទាក់ទងជាមួយសង្គ្រាមត្រជាក់សកល។[១៨]

ជនភៀសខ្លួនប្រមាណមួយលាននាក់បានរត់គេចចេញពីវៀតណាមខាងជើងនៅចន្លោះឆ្នាំ១៩៥៤–១៩៥៥

រដ្ឋវៀតណាមបានដកខ្លួនចេញពីសហភាពបារាំងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤។[១០]:២៨៦ នៅថ្ងៃបន្ទាប់ បារាំងនិងវៀតមិញបានព្រមព្រៀងគ្នានៅឯសន្និសីទទីក្រុងហ្សឺណែវថា រដ្ឋប្រទេសវៀតណាមនឹងត្រូវបែងចែកជាពីរនៅចំណុចខ្សែស្របទី ១៧ ជាបណ្តោះអាសន្ត ហើយរដ្ឋវៀតណាមនឹងកាន់កាប់ទឹកដីភាគខាងត្បូងនៃខ្សែស្របទី១៧ នោះ ដោយនឹងរង់ចាំដំណើរការបង្រួបបង្រួមជាប្រទេសតែមួយវិញតាមការបោះឆ្នោតដែលនឹងរៀបចំឡើងនៅឆ្នាំ១៩៥៦។ រដ្ឋវៀតណាម និងសហរដ្ឋអាមេរិកបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះដំណោះស្រាយចុងក្រោយនៅទីក្រុងហ្សឺណែវនេះ ក៏ដូចជាការបែងចែកវៀតណាមជាពីរផ្នែក។[១៩]:៧ កំឡុងពេលចាំការបោះឆ្នោតមកដល់ ប្រជាជនវៀតណាមខាងជើងប្រមាណមួយលាននាក់បានផ្លាស់ទីឆ្លងចូលមកវៀតណាមខាងត្បូងតាមរយៈប្រតិបត្តិការគាំទ្រដោយសហរដ្ឋអាមេរិក ឬដោយមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ។[២០] សាសនិកកាតូលិកយ៉ាងហោចចំនួន ៥០០,០០០ នាក់បានធ្វើដំណើរមកភាគខាងត្បូងដោយហេតុផលផ្សេងៗ ដែលក្នុងនោះគេភាគច្រើនខ្លាចត្រូវវៀតមិញធ្វើទុក្ខបុកម្នេញ។ ពុទ្ធសាសនិកប្រមាណ ២០០,០០០ នាក់ក៏បានធ្វើដំណើររត់មកភាគខាងត្បូងដូចគ្នាដែរ[១០]:280 និងក៏ដូចជាក្រុមជនជាតិភាគតិចចិនរាប់ម៉ឺននាក់បន្ថែមទៀតដូច នុង មឿង តៃ តៃថូ ម៉ាន និងម៉េវជាដើម។[២១]

ទស្សនៈប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូងត្រូវបានពង្រឹងបន្ថែមដោយក្រុមបញ្ញវន្តចំណាកស្រុកពីខាងជើង[២២] ដោយពួកគេបានអះអាងថា ពួកកុម្មុយនីស្តវៀតមិញបានក្បត់នឹងបុព្វហេតុជាតិនិងឯករាជ្យភាពជាតិ។[២៣] ដំណាលគ្នានេះដែរ សមាជិកវៀតមិញប្រមាណ ៩០,០០០ នាក់ត្រូវបានជម្លៀសទៅភាគខាងជើង ខណៈដែលកម្មាភិបាលប្រមាណពី ៥,០០០ ទៅ ១០,០០០ នាក់ត្រូវបានបន្សល់ទុកនៅភាគខាងត្បូង ក្នុងគោលដៅពង្រីកសកម្មភាពនយោបាយ និងកោលាហល។[១៩] គណៈកម្មាធិការសន្តិភាពសៃហ្គន-ឆូលុង ដែលជារណសិរ្សវៀតកុងដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ ក្នុងនាមជាក្បាលម៉ាស៊ីនដឹកនាំវៀតកុង។[១៩]:១៦០

ដោយសារគណៈប្រតិភូទីក្រុងសៃហ្គនមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះ ដូច្នេះរដ្ឋវៀតណាមក៏អាចមិនប្រតិបត្តិតាមសំណើនិងដំណោះស្រាយនៅក្នុងកិច្ចព្រមព្រៀងនោះដែរ។[២៤] នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀមបានប្រកាសថា វៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះទេ ដោយអះអាងថា ការបោះឆ្នោតដែលធ្វើឡើងនៅវៀតណាមខាងជើងក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្តគឺមិនមានអ្វីសេរីឡើយ។[២៥][២៤] រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ហ្វរស្ទើរ ដុលស៍បានថ្លែងបញ្ជាក់បន្ថែមថា ប្រសិនបើការបោះឆ្នោតអាចប្រព្រឹត្តទៅក្រោមលក្ខខណ្ឌសេរីទាំងក្នុងពីរតំបន់មែននោះ ពួកកុម្មុយនីស្តនឹងមិនអាចឈ្នះសំឡេងគាំទ្រអ្វីឡើយ។[១៩]:៩

សាធារណរដ្ឋទីមួយ (១៩៥៥–១៩៦៣)

[កែប្រែ]
ប្រធានាធិបតីឌៀមនៅក្នុងពិធីស្វាគមន៍ដោយព្រះរាជាសៀមព្រះបាទភូមិពលអតុល្យតេជ នៅទីក្រុងបាងកក ឆ្នាំ១៩៥៧។
ប្រធានាធិបតីឌៀម និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោកដូណាល់ អេ. ឃ្វើលស៍ កំពុងឈរពិនិត្យមើលកងឆ្មាំកិត្តិយសនៅឯមន្ទីរបញ្ចកោណ រដ្ឋវើជីញ៉ា ឆ្នាំ១៩៥៧។

លោកឌៀមបានរៀបចំធ្វើប្រជាមតិមួយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៥ ដើម្បីកំណត់អនាគតប្រព័ន្ធនយោបាយនៃប្រទេស។ នៅក្នុងសន្លឹកឆ្នោត ប្រជាជនវៀតណាមខាងត្បូងមានជម្រើសអាចបោះឆ្នោតរើសយកសាធារណរដ្ឋ ដែលនឹងដកព្រះចៅបាវ ដាយចេញពីតំណែងព្រះប្រមុខរដ្ឋ។ ចំនួនសន្លឹកឆ្នោតត្រូវស្ថិតក្រោមការត្រួតពិនិត្យមើលពីប្អូនប្រុសរបស់ឌៀមគឺលោកង៉ូ ឌិញញូ ហើយលទ្ធផលចុងក្រោយបានបង្ហាញថា ឌៀមបានទទួលសំឡេងគាំទ្រប្រមាណដល់ ៩៨ ភាគរយឯណោះ។[២៦]:២៣៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥ ឌៀមបានប្រកាសសាមីខ្លួនជាប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាមថ្មីដែលទើបនឹងប្រកាសថ្មីថ្មោង។[២៧] មកដល់ខែធ្នូ ឆ្នាំ១៩៥៥ វៀតណាមខាងត្បូងក្រោមអំណាចឌៀមបានបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានស្រាប់ជាមួយប្រទេសបារាំង ហើយបានដកតំណាងខ្លួនចេញពីសភាសហភាពបារាំង។[២៨]:v ដោយឃើញថាសហរដ្ឋអាមេរិកកំពុងតែបង្កើនអន្តរាគមន៍នៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ ហើយណាមួយខ្លួនត្រូវការទ័ពប្រយុទ្ធនៅអាល់ហ្សេរីទៀតនោះ ដូច្នេះបារាំងក៏បានសម្រេចតិត្តដកទ័ពទាំងប៉ុន្មានដែលខ្លួនមានចេញពីប្រទេសវៀតណាមទាំងស្រុងនៅខែមេសា ឆ្នាំ១៩៥៦។[២៧]

ថ្វីបើមានការកំណត់រៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ១៩៥៦ ដើម្បីរើសយករដ្ឋាភិបាលជាតិដឹកនាំប្រទេសវៀតណាមរួមមួយមែននោះ ប៉ុន្តែនៅក្នុងឆ្នាំ១៩៥៧ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមកពីប្រទេសឥណ្ឌា ប៉ូឡូញ និងកាណាដា ដែលជាតំណាងឱ្យគណៈកម្មការត្រួតពិនិត្យអន្តរជាតិបានថ្លែងសេចក្ដីថា ដំណើរបោះឆ្នោតដោយយុត្តិធម៌និងមិនលម្អៀងគឺមិនអាចធ្វើទៅរួចនោះទេ ព្រោះថាភាគីទាំងសងខាងមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងហ្សឺណែវនោះឡើយ។[២៩]

នៅខែតុលា ឆ្នាំ១៩៥៦ ឌៀមដោយមានការជួយជំរុញគាំទ្រពីសហរដ្ឋអាមេរិក បានប្រកាសដាក់ចេញនូវកម្មវិធីកំណែទម្រង់ដីធ្លីមួយដោយកំណត់ទំហំស្រែចម្ការស្រូវឱ្យនៅត្រឹមអតិបរមា ២៤៧ ហិចតាក្នុងមួយម្ចាស់ដី ដោយដីលើសទាំងប៉ុន្មានត្រូវតែលក់ឱ្យកសិករឯទៀតដែលគ្មាន ឬខ្វះដីធ្លី។ ជាលទ្ធផល ដីកសិកម្មប្រមាណជាង ១.៨ លានហិចតាត្រូវបានដាក់លក់ ខណៈអាមេរិកជាអ្នកចេញមុខបង់ប្រាក់ឱ្យម្ចាស់ដី ហើយលើសពីនេះ ម្ចាស់ដីធ្លីទាំងនោះផងដែរអាចទទួលបានប្រាក់ដែលបង់ដោយអ្នកទិញដីរហូតដល់ទៅរយៈពេលប្រាំមួយឆ្នាំ។ កំណែទម្រង់ដីធ្លីនេះត្រូវបានអាមេរិកចាត់ទុកថាជាជំហានដ៏សំខាន់ចាំបាច់មួយដើម្បីបង្កើនការគាំទ្រដល់រដ្ឋាភិបាលវៀតណាមខាងត្បូងដែលទើបនឹងកើតថ្មី និងបង្ខូចកិច្ចខិតខំប្រឹងប្រែងឃោសនារបស់ពួកកុម្មុយនីស្ត។[៣០]:១៤

បក្សកុម្មុយនីស្តវៀតណាមខាងជើងបានប្រកាសអនុម័ត "ប្រជាសង្គ្រាម" លើវៀតណាមខាងត្បូងនៅក្នុងសម័យប្រជុំមួយក្នុងខែមករា ឆ្នាំ១៩៥៩ ហើយការសម្រេចចិត្តនេះត្រូវបានបញ្ជាក់បន្ថែមដោយការិយាល័យនយោបាយនៅក្នុងខែមីនា។[២៧] នៅខែឧសភា ឆ្នាំ១៩៥៩ ក្រុមលេខ៥៥៩ ត្រូវបានបង្កើតឡើងដើម្បីអភិរក្សនិងអភិវឌ្ឍផ្លូវលំហូជីមិញ ដែលកាលនុះជាផ្លូវចុះឡើងភ្នំឆ្លងកាត់ប្រទេសឡាវចូលទៅវៀតណាមខាងត្បូង។ កម្មាភិបាលកុម្មុយនីស្តប្រមាណ ៥០០ នាក់ត្រូវបានបញ្ជូនទៅភាគខាងត្បូងតាមផ្លូវនេះនៅក្នុងឆ្នាំដំបូងនៃប្រតិបត្តិការសឹក។[៣១]

គិតមកដល់ឆ្នាំ១៩៦០ ដំណើរការកំណែទម្រង់ដីធ្លីវៀតណាមខាងត្បូងបានជាប់គាំង ក៏ព្រោះតែឌៀមមិនដែលមានបំណងគាំទ្រកំណែទម្រង់ពិតប្រាកដនោះឡើយ ដោយសារតែបក្សពួកអ្នកគាំទ្រធំៗរបស់លោកភាគច្រើនគឺសុទ្ធសឹងជាម្ចាស់ដីធ្លីខ្នាតធំ។ ខណៈដែលសហរដ្ឋអាមេរិកបានគំរាមកំហែងកាត់ផ្តាច់ជំនួយ លុះត្រាតែកំណែទម្រង់ដីធ្លីត្រូវបន្ត លោកឌៀមបានមិនអើពើដោយវាយតម្លៃយ៉ាងត្រឹមត្រូវថា អាមេរិកគឺគ្រាន់តែនិយាយបំភ័យប៉ុណ្ណោះ។[៣០]:១៦

ពេញមួយរយៈកាលនេះ កម្រិតនៃជំនួយនិងការគាំទ្រផ្នែកនយោបាយរបស់សហរដ្ឋអាមេរិកលើវៀតណាមខាងត្បូងបានកើនឡើងជាលំដាប់។ តែទោះយ៉ាងណាក្តី របាយការណ៍ប៉ាន់ស្មានចារកម្មរបស់អាមេរិកក្នុងឆ្នាំ១៩៦១ បានបង្ហាញឱ្យឃើញថា "ពាក់កណ្តាលនៃតំបន់ជនបទទាំងមូលនៅភាគខាងត្បូងនិងនិរតីនៃទីក្រុងសៃហ្គន ក៏ដូចជាតំបន់មួយចំនួននៅភាគខាងជើង គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីស្ត។ តំបន់មួយចំនួនខ្លះវិញមិនមានអាជ្ញាធររដ្ឋាភិបាលគ្រប់គ្រងច្បាស់លាស់ឡើយ ដោយគ្មានវត្តមានកងកម្លាំងប្រដាប់អាវុធសំខាន់ណាមួយទេ។ កម្លាំងវៀតកុងវិញបានរីកហុំព័ទ្ធតំបន់ជុំវិញទីក្រុងសៃហ្គន ហើយថ្មីៗនេះបានកំពុងចាប់ផ្តើមរំកិលខ្លួនបន្តិចម្តងៗចូលទៅកៀកទីក្រុង"។[៣២] របាយការណ៍ដដែរ ដែលក្រោយមកត្រូវបានដកស្រង់នៅក្នុង The Pentagon Papers បានបន្តថា "មនុស្សជាច្រើនមានអារម្មណ៍ថា [ឌៀម] មិនអាចប្រមូលកម្លាំងប្រជាជនឱ្យរួបរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្តបានឡើយ ព្រោះតែរូបលោកច្រើនពឹងផ្អែកលើអំណាចគ្រប់គ្រងដោយបុគ្គលម្នាក់ (ពោលគឺសាមីខ្លួនលោក) ខណៈអំពើពុករលួយត្រូវបានលើកលែងទៅលើក្រុមមនុស្សជិតស្និទ្ធរបស់លោក និងណាមួយ លោកតែងបដិសេធមិនព្រមបន្ធូរបន្ថយប្រព័ន្ធគ្រប់គ្រងសាធារណៈដ៏តឹងរ៉ឹង"។[៣២]

ក្នុងកំឡុងឆ្នាំ១៩៦២ វៀតណាមខាងជើងបានបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនដោយបញ្ជូនយុទ្ធជននិងសម្ភារៈបន្ថែមចូលមកក្នុងវៀតណាមខាងត្បូង។ ទន្ទឹមនឹងនេះ បន្ទាប់ពីបែកមិត្តភាពនឹងសូវៀត ហើយបដិសេធគោលនយោបាយ "រួមរស់ដោយសន្តិភាព" របស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិច ទីក្រុងប៉េកាំងក៏បានបង្កើនជំនួយឥទ្ធិពលបន្ថែមដល់ទីក្រុងហាណូយដោយផ្តល់វៀតកុងនូវអាវុធធុនតូច និងធុនធ្ងន់សំខាន់ៗ។[៣៣]:២១

របបសឹកយោធា (១៩៦៣–១៩៦៧)

[កែប្រែ]

របបរដ្ឋាភិបាលឌៀមបានធ្លាក់ចុះប្រជាប្រិយភាពក្នុងចំណោមប្រជាជនវៀតណាមខាងត្បូងទូទៅ និងពីរដ្ឋបាលខេនណឹឌី ដោយសារតែការគ្រប់គ្រងដឹកនាំស្ថានការណ៍មិនល្អទាក់ទិននឹងសកម្មជនព្រះពុទ្ធសាសនា និងការបរាជ័យក្នុងសមរភូមិក្រោមថ្វីដៃវៀតកុង។ នៅក្នុងនោះ អាជ្ញាធររដ្ឋបាលឌៀមបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកបាតុករដោយផ្ដាច់ជីវិតមនុស្សប្រាំបួននាក់ ដែលជាហេតុជំរុញឱ្យផ្ទុះវិបត្តិព្រះពុទ្ធសាសនាឡើង ក៏ដូចជាបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនលើកច្រើនកន្លែង។ ស្ថានភាព​បានបន្តវិវត្ត​ដល់​កម្រិត​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កងកម្លាំង​ពិសេស​ត្រូវ​បាន​បញ្ជូន​ចូលវាយ​ឆ្មក់​ក្នុង​បរិវេណវត្ត​អារាម​ព្រះពុទ្ធសាសនា​នៅ​ទូទាំង​ប្រទេស ដែលបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណរាប់​រយ​នាក់។ ទីបំផុត លោកឌៀមត្រូវ​បានដកអំណាច​តាមរយៈ​រដ្ឋប្រហារ​មួយ​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ១៩៦៣ ក្រោយពីមាន​ការ​យល់ព្រម​ដោយ​សម្ងាត់​ពី​អាមេរិក។

ការទម្លាក់ឌៀមចេញពីអំណាច ក៏ដូចជាឃាតកម្មលើរូបលោក បានបង្កឱ្យកើតមានអស្ថិរភាពនយោបាយ និងការធ្លាក់ធម្មានុរូបភាពរបស់រដ្ឋាភិបាលទីក្រុងសៃហ្គន។ លោកនាយឧត្តមសេនីយ៍សឿង វ៉ាន់មិញបានក្លាយជាប្រធានាធិបតី មុនពេលលោកត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារមួយទៀតនៅខែមករា ឆ្នាំ១៩៦៤ ដោយលោកនាយឧត្តមសេនីយ៍ង្វៀន ខាញ់។ បន្ទាប់មក លោកហ្វាន់ ខាកស៊ូក៏ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី ប៉ុន្តែអំណាចនយោបាយពិតគឺស្ថិតក្នុងដៃរបស់នាយឧត្តមសេនីយ៍ខាញ់ទៅវិញទេ។ ទន្ទឹមគ្នានេះ ឧប្បត្តិហេតុឈូងសមុទ្រតុងកឹងនៃថ្ងៃទី២ ខែសីហា ឆ្នាំ១៩៦៤ បានបើកផ្លូវឱ្យអាមេរិកចូលអន្តរាគមន៍នៅក្នុងសង្គ្រាមដោយផ្ទាល់ ហើយគិតត្រឹមចុងឆ្នាំនោះ កងទ័ពអាមេរិកជិត ២០០,០០០ នាក់ត្រូវបានបញ្ជូនមកវៀតណាម។ ខាញ់បានព្យាយាមឆក់ឱកាសពីវិបត្តិនេះដោយតាក់តែងធម្មនុញ្ញវ៉ុងតាវឡើង ពោលជារដ្ឋធម្មនុញ្ញថ្មីដែលនឹងកាត់បន្ថយសេរីភាពប្រជាពលរដ្ឋនិងប្រមូលផ្តុំអំណាចមកនៅក្រោមបាតជើងលោក ប៉ុន្តែវាត្រូវបានរំសាយទៅវិញក្រោយត្រូវប្រឈមនឹងការតវ៉ាបាតុកម្មនិងកូដកម្មពីមហាជន។ រដ្ឋប្រហារប៉ុនប៉ងចំនួនពីរត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ១៩៦៤ និងខែកុម្ភៈ ឆ្នាំ១៩៦៥ ដែលរដ្ឋប្រហារចុងក្រោយនេះបានប្រព្រឹត្តិទៅដោយជោគជ័យ នាំឱ្យសេនាប្រមុខទ័ពអាកាស លោកង្វៀន កាវកីឡើងជានាយករដ្ឋមន្ត្រី ខណៈលោកនាយឧត្តមសេនីយ៍ង្វៀន វ៉ាន់ធៀវបានក្លាយជាប្រមុខរដ្ឋ។

សាធារណរដ្ឋទីពីរ (១៩៦៧–១៩៧៥)

[កែប្រែ]
ស្ត្រីម្នាក់កំពុងបោះសន្លឹកឆ្នោតចូលក្នុងហឹបឆ្នោតក្នុងកំឡុងការបោះឆ្នោតឆ្នាំ១៩៦៧

ក្រោមការដឹកនាំរបស់គី​និងធៀវ វៀតណាមខាងត្បូងបានចាប់ផ្ដើមមានស្ថេរភាពនយោបាយឡើងវិញ ខណៈកិច្ចខិតខំប្រឹងប្រែងប្រឆាំងកុម្មុយនីស្តបានពង្រឹកម្តងទៀត ប៉ុន្តែសេរីភាពប្រជាពលរដ្ឋវិញនៅតែស្ថិតនៅក្រោមការគំរាមកំហែងដូចមុនដដែរ។ ដោយត្រូវរងសម្ពាធពីអាមេរិក ពួកគេបានសម្រេចចិត្តប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រសម្រាប់ស្ថាប័ននីតិបញ្ញត្តិនៅក្នុងឆ្នាំ១៩៦៧។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៦៧ ដោយធៀវបានជាប់ឆ្នោតបន្តជាប្រធានាធិបតីជាមួយនឹងសំឡេងគាំទ្រ ៣៤%។ រីឯការបោះឆ្នោតសភាវិញបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៦៧។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ១៩៦៨ កងទ័ពប្រជាជនវៀតណាម និងវៀតកុងបានរំលោភបទឈប់បាញ់ដោយប្រទូសរ៉ាយចំថ្ងៃពិធីបុណ្យតេត (បុណ្យចូលឆ្នាំចិន)។ ប្រតិបត្តិការវាយលុកកំឡុងបុណ្យតេតនេះមិនបានបំពេញសម្រេចគោលដៅរបស់ពួកកុម្មុយនីស្តមែន ប៉ុន្តែវាបានបង្ហាញថា​ វៀតណាមកុម្មុយនីស្តនៅតែមានកម្លាំងនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកយុទ្ធនាការវាយលុកធំៗ។ ដោយមើលឃើញដូច្នេះ រដ្ឋបាលនិចសុនក៏បានណែនាំគោលនយោបាយវៀតណាមូបនីយកម្ម ដើម្បីកាត់បន្ថយអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិក ហើយដើម្បីបើកផ្លូវផ្ដើមការចរចាជាមួយវៀតណាមខាងជើងដើម្បីបញ្ចប់សង្គ្រាម។

នៅចន្លោះពីខែមេសាដល់ខែកក្កដា ឆ្នាំ១៩៧០ កងកម្លាំងអាមេរិកនិងវៀតណាមខាងត្បូងបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពវៀតណាមខាងជើង/វៀតកុងនៅក្នុងទឹកដីប្រទេសកម្ពុជា។ នៅក្នុងខែកុម្ភៈ/មីនា ឆ្នាំ១៩៧១ វៀតណាមខាងត្បូងបានបើកការឈ្លានពានវាយមូលដ្ឋានទ័ពវៀតណាមខាងជើងនៅក្នុងប្រទេសឡាវ ប៉ុន្តែត្រូវវៀតណាមខាងជើងវាយខ្ទប់វិញ ដោយគេបានចាត់ទុកវានេះថាជាការបរាជ័យដ៏ធំមួយនៃគោលនយោបាយវៀតណាមូបនីយកម្ម។

ធៀវបានជាប់ឆ្នោតម្តងទៀតដោយមិនមានសំឡេងប្រឆាំងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧១។

វៀតណាមខាងជើងវិញបានចាប់ផ្តើមបើកការឈ្លានពានលើវៀតណាមខាងត្បូងនៅចុងខែមីនា ឆ្នាំ១៩៧២ មុនពេលត្រូវបានរុញច្រានថយទៅវិញនៅខែតុលាក្រោយអាមេរិកបានជួយគាំទ្រកម្លាំងវៀតណាមខាងត្បូងតាមផ្លូវអាកាស។

ឆ្នាំចុងក្រោយ៖ ១៩៧៣–១៩៧៥

[កែប្រែ]

ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ កងកម្លាំងយោធាសហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីវៀតណាមខាងត្បូងនៅចុងខែមីនា ឆ្នាំ១៩៧៣ ខណៈកងកម្លាំងកុម្មុយនីស្តទាំងប៉ុន្មានដែលមានវត្តមាននៅលើទឹកដីវៀតណាមខាងត្បូងត្រូវបានអនុញ្ញាតឱ្យបន្តឈរជើងដោយមិនអាចផ្លាស់ប្ដូរទីតាំងឡើយ។

មេដឹកនាំវៀតណាមខាងជើងបានរំពឹងថាលក្ខខណ្ឌក្នុងបទឈប់បាញ់នោះនឹងផ្ដល់អត្ថប្រយោជន៍ឱ្យសាមីខ្លួនមានប្រៀបជាងគូសត្រូវ។ កំឡុងពេលដែលកម្លាំងវៀតណាមខាងត្បូងបានវាយរុញច្រានវៀតកុងឱ្យឃ្លៀតចេញពីទីក្រុងសៃហ្គនបណ្ដើរៗ ហើយដើម្បីទប់ទល់នឹងវៀតណាមខាងត្បូងវិញនោះ វៀតណាមខាងជើងក៏បានរៀបចំយុទ្ធសាស្ត្រចម្បាំងថ្មីតាមរយៈការកោះហៅកិច្ចប្រជុំសំខាន់ៗនៅទីក្រុងហាណូយក្នុងកំឡុងខែមីនា ឆ្នាំ១៩៧៣ នេះយោងតាមលោកជិន វ៉ាន់ចា។ នៅក្នុងកិច្ចប្រជុំទាំងនោះ គេបានរៀបចំផែនការពង្រឹងពង្រីកផ្លូវលំហូជីមិញ និងរចនាសម្ព័ន្ធភស្តុភារផ្សេងៗទៀត ដែលនឹងឱ្យវៀតណាមខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកវគ្គឈ្លានពានថ្មីចូលវៀតណាមខាងត្បូង ដែលអាចនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ១៩៧៦។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៣ លោកប្រធានាធិបតីនិចសុនបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងចូលអន្តរាគមន៍យោធាវិញ ប្រសិនបើភាគីកុម្មុយនីស្តហ៊ានរំលោភលើបទឈប់បាញ់។ សម្ដីរបស់លោកបានទាក់ទាញនូវប្រតិកម្មអវិជ្ជមានពីសាធារណជនអាមេរិក ហើយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៣ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តវិសោធនកម្មច្បាប់ថ្មី ដើម្បីហាមឃាត់ការនូវដំណើរអន្តរាគមន៍ណាមួយចូលក្នុងសង្គ្រាមវិញ។ ការផ្ទុះឡើងនៃតម្លៃប្រេងនៅកំឡុងខែតុលា ឆ្នាំ១៩៧៣ បានបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចវៀតណាមខាងត្បូង។[៣៤] ផលវិបាកសេដ្ឋកិច្ចជាក់ស្ដែងមួយគឺករណីដែលរដ្ឋាភិបាលវៀតណាមខាងត្បូងខ្វះលទ្ធភាពបើកប្រាក់ខែដល់ទាហានរបស់ខ្លួន ហើយបានដាក់កំហិតលើការបម្រើបម្រាស់ប្រេងឥន្ធនៈនិងគ្រាប់រំសេវផ្សេងៗ។

បន្ទាប់ពីការប៉ះទង្គិចគ្នាចំនួនពីរលើកដែលបណ្តាលឱ្យទាហានវៀតណាមខាងត្បូងចំនួន ៥៥ នាក់បានស្លាប់បាត់បង់ជីវិត លោកប្រធានាធិបតីធៀវក៏បានប្រកាសនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៤ ថា សង្គ្រាមបានចាប់ផ្តើមម្តងទៀតហើយ រីឯកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏អស់សុពលភាពដែរ។ ក្នុងកំឡុងរយៈពេលនៃធរមានបទឈប់បាញ់ ចំនួនមនុស្សស្លាប់និងរបួសដោយអាវុធនៅវៀតណាមខាងត្បូងមានជាង ២៥,០០០ នាក់។[៣៥] នៅកំឡុងខែដដែរនោះ យោធាចិនបានវាយប្រហារកងកម្លាំងវៀតណាមខាងត្បូងនៅឯប្រជុំកោះប៉ារ៉ាសែល ដោយដណ្តើមគ្រប់គ្រងកោះទាំងនោះបានដោយជោគជ័យ។

នៅខែសីហា ឆ្នាំ១៩៧៤ លោកនិចសុនត្រូវបង្ខំខ្លួនលាលែងពីតំណែងដោយសារតែរឿងអាស្រូវវ៉ាធើហ្កេត (Watergate) ខណៈសភាអាមេរិកបានបោះឆ្នោតកាត់បន្ថយជំនួយចំពោះវៀតណាមខាងត្បូងពី ១ ពាន់លានដុល្លារក្នុងមួយឆ្នាំមកត្រឹម ៧០០ លានដុល្លារ។ កំឡុងពេលនេះដែរ ផ្លូវលំហូជីមិញ ដែលធ្លាប់ជាផ្លូវឆ្លងកាត់ឡើងចុះភ្នំកណ្ដាលព្រៃព្រឹក្សា ត្រូវបានអភិវឌ្ឍក្លាយជាផ្លូវវិថីក្រាលថ្មកៅស៊ូដែលអាចបើកបរយានជំនិះបានដោយស្រួល ប្រកបជាមួយនឹងស្ថានីយប្រេងឥន្ធនៈ។

នៅខែធ្នូ ឆ្នាំ១៩៧៤ កងទ័ពវៀតណាមខាងជើងបានបើកការឈ្លានពានចូលខេត្តហ្វឿកឡុងរបស់វៀតណាមខាងត្បូង ដើម្បីតេស្តសាកល្បងកម្លាំងប្រយុទ្ធនិងឆន្ទៈនយោបាយវៀតណាមខាងត្បូង និងថាតើសហរដ្ឋអាមេរិកនឹងឆ្លើយតបដោយកម្លាំងយោធាឬអត់។ ដោយគ្មានជំនួយយោធាពីអាមេរិក កងទ័ពវៀតណាមខាងត្បូងគឺខ្វះសមត្ថភាពទប់ទល់នឹងការឈ្លានពាននោះ ហើយជាលទ្ធផល កងទ័ពវៀតណាមខាងជើងបានវាយកាន់កាប់ភូមិស្រុកជាច្រើននៅជុំវិញទីរួមខេត្តហ្វឿកឡុងដោយជោគជ័យ និងបានធ្វើឱ្យកម្លាំងឈរជើងវៀតណាមខាងត្បូងនៅក្នុខេត្តនេះធ្លាក់ចុះខ្សោយ។ ប្រធានាធិបតីធៀវក្រោយមកបានបញ្ជាឱ្យដកទ័ព បោះបង់ខេត្តហ្វឿកឡុងចោលនៅដើមខែមករា ឆ្នាំ១៩៧៥។ ចុងក្រោយ ក្រុងហ្វឿកឡុងបានក្លាយជាទីរួមខេត្តនៅលើទឹកដីវៀតណាមខាងត្បូងដំបូងគេដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពកុម្មុយនីស្តវៀតណាម។[៣៦]

នៅក្នុងឆ្នាំ១៩៧៥ កងទ័ពវៀតណាមខាងជើងបានបើកការវាយលុកនៅបួនម៉ាធួតក្នុងតំបន់ខ្ពង់រាបកណ្តាល។ កងទ័ពវៀតណាមខាងត្បូងបានព្យាយាមការពារនិងវាយបកវិញដែរតែមិនបានជោគជ័យ ព្រោះតែខ្លួនមានកម្លាំងបម្រុងតិច ក៏ដូចជាកង្វះខាតគ្រឿងបន្លាស់និងគ្រាប់រំសេវផង។ ជាលទ្ធផល ធៀវបានបញ្ជាឱ្យដកកងអង្គភាពសំខាន់ៗចេញពីតំបន់ខ្ពង់រាបកណ្តាល ដែលធ្វើឱ្យស្ថានការណ៍យោធាកាន់តែយ៉ាប់យ៉ឺនឡើងៗ ហើយទាហានខ្លួនក៏ចាប់ផ្ដើមបាត់បង់ស្មារតីជឿទុកចិត្តលើថ្នាក់ដឹកនាំគេបណ្ដើរៗដែរ។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ កងកម្លាំងវៀតណាមខាងជើងបានបើកការវាយប្រហារពីចេញភាគខាងជើងនិងកើត ពោលចេញពីមូលដ្ឋានទ័ពពួកគេក្នុងប្រទេសកម្ពុជានិងឡាវ ដោយវាយដណ្តើមបានទីក្រុងហ្វេនិងដាណាង មុនពេលបន្តរុលបន្ថែមឆ្ពោះមកភាគខាងត្បូង។ ខណៈដែលស្ថានភាពយោធាកាន់តែពិបាក កងទ័ពវៀតណាមខាងត្បូងជាច្រើននាក់បានសម្រេចចិត្តរត់ចោលជួរ។ មកដល់ដើមខែមេសា កម្លាំងវៀតណាមកុម្មុយនីស្តបានលុកលុយស្ទើរតែ ៣/៥ នៃទឹកដីវៀតណាមខាងត្បូងទៅហើយ។

លោកប្រធានាធិបតីធៀវបានស្នើសុំជំនួយពីប្រធានាធិបតីអាមេរិកជេរ៉ល់ដ៍ ហ្វដ ប៉ុន្តែព្រឹទ្ធសភាអាមេរិកមិនព្រមបញ្ចេញថវិកាបន្ថែមជាជំនួយដល់វៀតណាមខាងត្បូងនោះឡើយ ហើយណាមួយ ច្បាប់ដែលទើបអនុម័តថ្មីបានចងដៃរដ្ឋាភិបាលអាមេរិកមិនឱ្យចូលធ្វើអន្តរាគមន៍បន្ថែមនៅវៀតណាម។ ដោយអស់សង្ឃឹម លោកធៀវក៏បានកោះហៅលោកកាវកីឱ្យចេញពីនិវត្តន៍មកបម្រើការជាមេបញ្ជាការយោធាម្តងទៀត។

ការដួលរលំទីក្រុងសៃហ្គន៖ មេសា ១៩៧៥

[កែប្រែ]
ឧទ្ធម្ភាគចក្រអាមេរិកទទេមួយគ្រឿងត្រូវបាននាវិករួមគ្នារុញទៅជ្រុងម្ខាងនៃនាវាដឹកយន្តហោះ ដើម្បីបើកកន្លែងសម្រាប់ឱ្យអ្នកដែលត្រូវជម្លៀសបន្ថែមទៀតបានចុះចត។

ស្មារតីប្រយុទ្ធតតាំងរបស់ទាហានវៀតណាមខាងត្បូងបានធ្លាក់ចុះយ៉ាងរ៉ោករ៉ាកដុនដាប ខណៈពេលដែលកងទ័ពកុម្មុយនីស្តវៀតណាមកំពុងវាតទីកាន់កាប់ទឹកដីបន្ថែម បង្កៀកជិតរដ្ឋធានីសៃហ្គនពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ខប្រឹងប្រែងបង្កើតរបាំងការពារចុងក្រោយត្រូវបានរៀបចំដោយកងពលធំទី១៨ នៃកងទ័ពវៀតណាមខាងត្បូងនៅក្នុងសមរភូមិស៊ួនឡុកចាប់ពីថ្ងៃទី៩–២១ ខែមេសា។ ប្រធានាធិបតីធៀវបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥ មុនពេលភៀសខ្លួនរត់ទៅតៃវ៉ាន់។ មុនពេលចាកចេញ លោកបានតែងតាំងអនុប្រធានាធិបតី លោកជិន វ៉ាន់ហឿងជាអ្នកស្នងតំណែងបន្តជាប្រធានាធិបតី។ លោកវ៉ាន់ហឿងបានកាន់អំណាចបានត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលត្រូវសភាជាតិវៀតណាមខាងត្បូងបោះឆ្នោតផ្ទេរតំណែងប្រធានាធិបតីទៅឱ្យលោកនាយឧត្តមសេនីយ៍សឿង វ៉ាន់មិញ ក៏ព្រោះតែគេមើលឃើញឧត្តមសេនីយ៍មិញជាឥស្សរជនមួយរូបដែលមានចិត្តគំនិតចង់ផ្សះផ្សាជាមួយភាគីខាងជើង ហើយណាមួយ គេសង្ឃឹមថា លោកអាចចរចារកដំណោះស្រាយដែលអំណោយផលជាងមុនដើម្បីបញ្ចប់សង្គ្រាម។ ចំពោះភាគីវៀតណាមខាងជើងវិញគឺគេមិនមានចំណាប់អារម្មណ៍ចរចាអ្វីនោះទេ ហើយមិនយូរប៉ុន្មាន កម្លាំងកុម្មុយនីស្តក៏បានវាយចូលកាន់កាប់ទីក្រុងសៃហ្គនដោយជោគជ័យ។ មិញក្រោយមកបានសុំចុះចាញ់ដោយព្រមប្រគល់ទឹកដីវៀតណាមខាងត្បូងដែលខ្លួននៅកាន់កាប់ទាំងប៉ុន្មានទៅឱ្យវៀតណាមខាងជើងដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។[៣៧]

នៅក្នុងកំឡុងពេលប៉ុន្មានម៉ោងមុនការប្រកាសសុំចុះចាញ់ សហរដ្ឋអាមេរិកបានធ្វើការជម្លៀសបុគ្គលិករដ្ឋាភិបាលអាមេរិកជាច្រើននាក់ ក៏ដូចជាមន្ត្រីសមាជិកជាន់ខ្ពស់នៃកងទ័ពវៀតណាមខាងត្បូង និងជនស៊ីវិលមួយចំនួនផងដែរ ដែលគេមើលឃើញថាអាចត្រូវពួកកុម្មុយនីស្តទំនងធ្វើទុក្ខបុកម្នេញប្រសិនជាចាប់បាន។ ប្រជាជនដែលត្រូវបានជម្លៀសជាច្រើននាក់ត្រូវបានគេដឹកដោយផ្ទាល់តាមឧទ្ធម្ភាគចក្រទៅកាន់នាវាដឹកយន្តហោះជាច្រើនគ្រឿងដែលកំពុងទន្ទឹងរង់ចាំនៅឯនាយសមុទ្រក្បែរបណ្ដោយឆ្នេរប្រទេសវៀតណាម។

រដ្ឋាភិបាលបណ្ដោះអាសន្នបដិវត្តន៍

[កែប្រែ]

បន្ទាប់ពីសុំចុះចាញ់ប្រគល់ទីក្រុងសៃហ្គនទៅឱ្យកងកម្លាំងវៀតណាមខាងជើងកាន់កាប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលបណ្ដោះអាសន្នបដិវត្តន៍នៃសាធារណរដ្ឋវៀតណាមខាងត្បូងក៏បានក្លាយជារដ្ឋាភិបាលផ្លូវការនៃវៀតណាមខាងត្បូង មុនពេលត្រូវបង្រួបបង្រួមបញ្ចូលគ្នាជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដើម្បីបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦។[៣៨]

ភូមិសាស្ត្រ

[កែប្រែ]

វៀតណាមខាងត្បូងមានព្រំប្រទល់ជាប់នឹងវៀតណាមខាងជើងនៅភាគខាងជើង ប្រទេសឡាវនៅភាគពាយ័ព្យ ប្រទេសកម្ពុជានៅភាគនិរតី និងប្រទេសថៃតាមឈូងសមុទ្រថៃនៅភាគនិរតី។ វៀតណាមខាងត្បូងត្រូវបានបែងចែកជាតំបន់ទំនាបឆ្នេរ តំបន់ខ្ពង់រាបកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ។ ល្វែងម៉ោងនៃវៀតណាមខាងត្បូងគឺដើរលឿនជាងវៀតណាមខាងជើងមួយម៉ោង ពោលគឺវៀតណាមខាងត្បូងប្រកាន់ល្វែងម៉ោង UTC+០៨ ដែលជាតំបន់ម៉ោងតែមួយគ្នាដូចនឹងប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី ចិន តៃវ៉ាន់ និងអូស្ត្រាលីខាងលិច។

ក្រៅពីទឹកដីចម្បងនៅដីគោក សាធារណរដ្ឋវៀតណាមក៏គ្រប់គ្រងផ្នែកខ្លះនៃប្រជុំកោះប៉ារ៉ាស៊ែល និងស្ព្រែតលីផងដែរ។ ប្រទេសចិនបានវាយកាន់កាប់ប្រជុំកោះប៉ារ៉ាស៊ែលទាំងមូលនៅក្នុងឆ្នាំ១៩៧៤ បន្ទាប់ពីកងទ័ពជើងទឹកវៀតណាមខាងត្បូងបានព្យាយាមវាយប្រហារលើផ្នែកកោះដែលស្ថិតក្រោមប្រទេសចិន។

រដ្ឋាភិបាល និងនយោបាយ

[កែប្រែ]

វៀតណាមខាងត្បូងជាឯកត្តរដ្ឋ[៣៩][៤០] និងមជ្ឈការនិយម[៤១][៤២] ដែលបានឆ្លងកាត់ការផ្លាស់ប្តូរប្រព័ន្ធនយោបាយជាច្រើនលើកច្រើនសារកាលនៅមានអត្ថិភាព។ ពីដំបូង ព្រះចៅបាវ ដាយបានបម្រើការជាព្រះប្រមុខរដ្ឋវៀតណាម នៅពេលដែលប្រទេសនេះត្រូវបានបែងចែកនៅក្នុងឆ្នាំ១៩៥៤ មុនពេលព្រះអង្គត្រូវបានគេដកចេញ។ នយោបាយក្នុងស្រុកនៅសាធារណរដ្ឋវៀតណាមបានឆ្លងកាត់ការវិវត្តន៍ដ៏ច្របូកច្របល់ក្នុងសម័យសង្គ្រាម ដោយផ្លាស់ប្តូរពីរបបផ្តាច់ការ (១៩៥៥–១៩៦៣) ទៅរបបសឹកយោធា (១៩៦៣–១៩៦៧) និងទីបំផុតទៅជាលទ្ធិប្រជាធិបតេយ្យដែលកំពុងអភិវឌ្ឍ (១៩៦៧–១៩៧៥)។[៤៣]

នៅក្នុងឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀមបានរៀបចំប្រជាមតិមួយដើម្បីសម្រេចថាតើរដ្ឋវៀតណាមនឹងនៅបន្តប្រកាន់ប្រព័ន្ធរាជាធិបតេយ្យ ឬផ្លាស់ប្ដូរទៅជាសាធារណរដ្ឋ។ រចនាបទនៃប្រជាមតិនោះមាននិន្នាការគាំទ្រសាធារណរដ្ឋតាំងពីដំបូង ពោលនៅពេលប្រកាសលទ្ធផល​ គេមិនត្រឹមតែឃើញថាមានសំឡេងគាំទ្រសាធារណរដ្ឋលើសលប់រហូតដល់ទៅ ៩៨% ប៉ុណ្ណោះទេ ប៉ុន្តែចំនួនសំឡេងឆ្នោតមានច្រើនជាងចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបរហូតដល់ទៅ ៣៨០,០០០ សំឡេង។ ឧទាហរណ៍នៅទីក្រុងសៃហ្គន លោកឌៀមត្រូវបានគេប្រកាសថាទទួលបានសំឡេងគាំទ្រដល់ទៅ ១៣៣%។ យ៉ាងណា លទ្ធផលប្រជាមតិនៅតែមានគេទទួលស្គាល់ ហើយឌៀមក៏បានប្រកាសរូបលោកជាប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាមដែលទើបបង្កើតថ្មី។ នៅក្រោមរបបដឹកនាំរបស់លោកក្នុងរយៈពេលប្រាំឆ្នាំដំបូង វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមវៀតណាមខាងត្បូងបានឆ្លងកាត់ការវិវឌ្ឍ​ និងអភិវឌ្ឍជោគជ័យដោយរលូន ក៏ប៉ុន្តែបើក្រឡេកទៅមើលលក្ខណៈរបៀបដឹកនាំរបស់ឌៀមវិញគឺប្រៀបបានដូចនឹងមេដឹកនាំផ្ដាច់ការម្នាក់អញ្ចឹង។[៤៤] ដោយប្រើប្រាស់អំណាចផ្ដាច់មុខដែលខ្លួនមាន លោកបានយកទស្សនៈបុគ្គលផ្ទាល់ខ្លួនទៅបញ្ចូលក្នុងគោលនយោបាយជាតិដោយចាត់ទុកវាថាជាផ្លូ​​វមធ្យោបាយទីបី (ឬកណ្ដាល) "រវាងសមូហភាពម៉ាក្សនិយម និងមូលធនបុគ្គលនិយមលោកខាងលិច"។[៤៥][៤៦] ថ្វីបើឌៀមនិងបក្សពួកលោកបានយល់ស្របថា សាធារណរដ្ឋវៀតណាមពិតជាត្រូវការលទ្ធិប្រជាធិបតេយ្យនិងសាមគ្គីភាពរួមប្រឆាំងកុម្មុយនីស្តមែន ប៉ុន្តែគំនិតអំពីលទ្ធិប្រជាធិបតេយ្យនិងសាមគ្គីភាពរបស់គេគឺខុសគ្នាឆ្ងាយនឹងទស្សនៈទូទៅធម្មតា ពោលគឺឌៀមមើលឃើញថា ដើម្បីអភិវឌ្ឍសក្តានុពលរបស់មនុស្សតាមលំនាំប្រជាធិបតេយ្យគឺយើងត្រូវចាប់ផ្តើមផ្ដោតលើកំណែទម្រង់សេដ្ឋកិច្ចជាមុនសិន ទើបបានធ្វើសេរីភាវូបនីយកម្មនយោបាយក្រោយ។ លោកបានអះអាងបន្ថែមទៀតថា ប្រជាជនវៀតណាមភាគច្រើនគឺនៅក្រីក្រខ្លាំង មិនគួរអាចប្រកាន់អនុវត្តសិទ្ធិសេរីភាពនយោបាយបានពេញលេញទេ ដូច្នេះការអភិវឌ្ឍធនធានសម្ភារៈគឺត្រូវតែមានមុនជាចាំបាច់។[៤៧] ដោយសារការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋនេះឯង ទើបបានជាប្រជាប្រិយភាពឌិញចាប់ផ្ដើមធ្លាក់ចុះ ហើយដើម្បីទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពបន្ថែម ឌិញក៏បានប្រើអំណាចនយោបាយបង្ក្រាបគាបសង្កត់ ជាពិសេសតាមការអនុវត្តគោលនយោបាយផ្សេងៗដូចជា កម្មវិធីយុទ្ធសាស្ត្រភូមិតូចជាដើម។ ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសេអ៊ីអា មន្ត្រីយោធាវៀតណាមខាងត្បូងដឹកនាំដោយនាយឧត្តមសេនីយ៍សឿង វ៉ាន់មិញបានធ្វើរដ្ឋប្រហារមួយទម្លាក់ឌៀមនៅក្នុងឆ្នាំ១៩៦៣ ដោយឌៀមក្រោយមកត្រូវបានគេធ្វើឃាតសម្លាប់ចោលភ្លាមៗក្រោយបាត់បង់អំណាច។ ក្រុមយោធាបានកាន់កាប់រដ្ឋាភិបាលជាបណ្តោះអាសន្នមួយរយៈពេលខ្លីមុនពេលនាយឧត្តមសេនីយ៍ង្វៀន ខាញ់បានធ្វើរដ្ឋប្រហារមួយទៀតទម្លាក់មិញនៅក្នុងខែមករា ឆ្នាំ១៩៦៤។

នៅក្នុងឆ្នាំ១៩៦៥ រដ្ឋាភិបាលស៊ីវិលដែលកំពុងមានវិវាទផ្ទៃក្នុងបានសម្រេចចិត្តប្រគល់អំណាចទៅឱ្យយោធាកាន់កាប់វិញ ដោយសង្ឃឹមថាវានឹងអាចស្ដារស្ថិរភាពនិងសាមគ្គីភាពជាតិម្តងទៀត។ សភាធម្មនុញ្ញដែលទើបបានជ្រើសតាំង រួមទាំងតំណាងនៃគ្រប់សាខាយោធាទាំងអស់ បានសម្រេចចិត្តប្តូរប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសទៅប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ ដំបូងឡើយ ក្រុមយោធាបានបរាជ័យក្នុងការស្ដារស្ថិរភាព ដោយសារជម្លោះផ្ទៃក្នុងនិងកង្វះបទពិសោធន៍នយោបាយបានបង្កឱ្យក្រុមផ្សេងៗក្នុងជួរយោធាធ្វើរដ្ឋប្រហារប្រឆាំងគ្នាទៅវិញទៅមក បណ្ដាលឱ្យជួរថ្នាក់ដឹកនាំមានភាពវឹកវរខ្លាំង។ ស្ថានការណ៍ក្នុងជួរយោធាបានចាប់ផ្ដើមមានស្ថិរភាពឡើងវិញនៅពាក់កណ្តាលឆ្នាំ១៩៦៥ ក្រោយពេលដែលមេបញ្ជាការកងទ័ពអាកាសនៃសាធារណរដ្ឋវៀតណាម លោកង្វៀន កៅកីបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ដោយមានលោកនាយឧត្តមសេនីយ៍ង្វៀន វ៉ាន់ធៀវជាប្រមុខរដ្ឋ។ ក្នុងនាមជានាយករដ្ឋមន្ត្រី កីបានពង្រឹងអំណាចគ្រប់គ្រងលើរដ្ឋាភិបាល និងបានដឹកនាំប្រទេសដោយប្រើកណ្តាប់ដៃដែក។[៤៨]:273

ដោយតែងតែមានទឹកចិត្តសរសើរវប្បធម៌លោកខាងលិចមួយចំនួនជាសាធារណៈ[៤៨]:២៦៤ កីបានទទួលការគាំទ្រពីសហរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តអាមេរិកផ្សេងៗទៀត[៤៨]:២៦៤ ប៉ុន្តែយ៉ាងណា ការមន្ទិលសង្ស័យក្នុងចំណោមមន្ត្រីបស្ចិមលោកបានចាប់ផ្ដើមឮរំពងឡើងនៅក្នុងឆ្នាំ១៩៦៦ ទាក់ទិននឹងសមត្ថភាពកីក្នុងការរក្សាស្ថិរភាពនៅវៀតណាមខាងត្បូង។[៤៨]:២៦៤ ជាមេដឹកនាំដ៏ឃោរឃៅម្នាក់ កីត្រូវបានជនរួមជាតិស្អប់ខ្ពើមរអា។[៤៨]:២៧៣ ភាពឃោរឃៅក្នុងការដឹកនាំរបស់លោកត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ៗនៅដើមឆ្នាំ១៩៦៦ នៅពេលដែលព្រះសង្ឃដ៏មានប្រជាប្រិយភាពមួយអង្គព្រះនាមធិច ឈីក្វាងបានដឹកនាំបាតុកម្មបះបោរនៅឯស្រុកកំណើតព្រះអង្គក្នុងក្រុងដាណាង។[៤៨]:២៧៣ ការបះបោរនោះត្រូវបានបង្ក្រាបយ៉ាងចាស់ដៃតាមបញ្ជារបស់កី ហើយមិនតែប៉ុណ្ណោះ កីក៏បានបន្តយុទ្ធនាការធ្វើទុក្ខបុកម្នេញពុទ្ធសាសនិកជននៅទូទាំងប្រទេសថែមទៀតផង។[៤៨]:២៧៣ នៅក្នុងឆ្នាំ១៩៦៧ កីបានសម្រេចចិត្តបង្កើតរដ្ឋាភិបាលតំណាងមួយ និងផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីដោយផ្អែកលើរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើការផ្ដល់សិទ្ធីសេរីភាពប្រជាពលរដ្ឋជាដើម។ រហូតមកដល់បច្ចុប្បន្ន គេនៅមិនទាន់ដឹងពីហេតុផលច្បាស់លាស់នៅពីក្រោយការធ្វើប្រជាធិបតេយ្យូបនីយកម្មរបស់កីនោះទេ ពោលគ្មានការដាក់សម្ពាធអ្វីពីអាមេរិកទាក់ទិននឹងប្រជាធិបតេយ្យូបនីយកម្ម ហើយសង្គមស៊ីវិលវិញក៏គ្មានសំឡេងគ្រប់គ្រាន់ក្នុងការអំពាវនាវឱ្យមានការផ្លាស់ប្ដូរនោះដែរ។[៤៩] លើសពីនេះទៀតនោះ កីគឺដូចគ្នានឹងមេដឹកនាំយោធាដទៃៗដែរអញ្ចឹង ពោលគឺរូបលោកផ្ទាល់មិនបានឱ្យតម្លៃដល់លទ្ធិប្រជាធិបតេយ្យទេ ហើយជឿថា របបដឹកនាំផ្តាច់ការគឺវាចាំបាច់ដើម្បីបន្តរក្សាអត្ថិភាពវៀតណាមខាងត្បូង។[៥០]

នៅក្នុងឆ្នាំ១៩៦៧ ប្រព័ន្ធឯកសភារបស់វៀតណាមខាងត្បូងត្រូវបានប្ដូរជំនួសវិញដោយប្រព័ន្ធទ្វេសភា ដែលមានសភាតំណាងរាស្ត្រជាសភាជាន់ទាប (Hạ Nghị Viện) និងព្រឹទ្ធសភាជាសភាជាន់ខ្ពស់ (Thượng Nghị Viện) ហើយលើសពីនេះ ការបោះឆ្នោតជាលើកដំបូងនៅក្រោមប្រព័ន្ធថ្មីក៏គ្រោងនឹងរៀបចំឡើងដែរ។ ក្រុមពួកយោធាបានតែងតាំងលោកង្វៀន វ៉ាន់ធៀវជាបេក្ខជនតំណាងឱ្យពួកគេ ហើយធៀវក៏បានជាប់ឆ្នោតជាលទ្ធផលដោយប្រមូលបានសំឡេងគាំទ្រមួយភាគធំនៅក្នុងការបោះឆ្នោតដែលបានចាត់ទុកយ៉ាងទូលំទូលាយថាមិនសុក្រឹតសុចរិត។[២៦] ថ្វីបើសិទ្ធិសេរីភាពនៅក្រោមប្រព័ន្ធថ្មីនេះមានភាពទូលំទូលាយខ្លាំងជាងប្រព័ន្ធមុនៗមែន ប៉ុន្តែយ៉ាងណា អំណាចនយោបាយនៅតែស្ថិតក្រោមយោធាដដែរ ហើយមិនយូរប៉ុន្មាន ធៀវក៏បានបង្រួបបង្រួមអំណាចឱ្យស្ថិតក្រោមបាតជើងខ្លួនស្រដៀងទៅនឹងមេដឹកនាំមុនៗដូចគ្នា។ ចំណុចដែលខុសពីមុននោះគឺវត្តមាននៃបណ្ដាអង្គការសង្គមស៊ីវិលដ៏មានឥទ្ធិពល ដែលព្យាយាមបកអាក្រាតរាល់ទង្វើរបស់រដ្ឋាភិបាលដែលមានទំនោរឆ្ពស់ទៅរកភាពផ្ដាច់ការ។ ដោយកត្តានេះហើយ ជាពិសេសនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ក្រុមពួកមេដឹកនាំនយោបាយនិងសាសនាតាមរយៈស្ថាប័នសង្គមស៊ីវិលបានប្រើប្រាស់សិទ្ធិសេរីភាពនយោបាយដែលខ្លួនមានប៉ុន្មានដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ធ្វើសង្គ្រាម និងប្រកួតប្រជែងដើម្បីដណ្ដើមឥទ្ធិពលគ្នានៅក្នុងសង្គមមួយដែលបែកបាក់សាមគ្គីស្ទើរខ្សត់។ និយាយជារួម នៅក្នុងឆ្នាំចុងក្រោយ វៀតណាមខាងត្បូងត្រូវបានគេសម្ដៅថា "មានភាពផ្តាច់ការបង្កឱ្យខូចប្រជាប្រិយភាពនិងសាមគ្គីភាព ហើយមានប្រជាធិបតេយ្យតែគ្មានប្រសិទ្ធភាព"។[៥១][៤៩][៥២]

ធៀវបានជាប់ឆ្នោតម្តងទៀតដោយស្ទើរតែគ្មានសំឡេងជំទាស់នៅក្នុងឆ្នាំ១៩៧១ ដោយទទួលបានសំឡេងគាំទ្រខ្ពស់ដ៏គួរឱ្យសង្ស័យ ៩៤% ពីអ្នកបោះសន្លឹកឆ្នោត ៨៧%។ ធៀវបានបន្តដឹកនាំរហូតដល់ថ្ងៃចុងក្រោយនៃសង្គ្រាម ដោយបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។ អនុប្រធានាធិបតី លោកជិន វ៉ាន់ហឿងបានឡើងកាន់អំណាចបន្តបានរយៈពេលមួយសប្តាហ៍ ដោយនៅថ្ងៃទី២៧ ខែមេសា សភាទាំងពីរថ្នាក់បានបោះឆ្នោតផ្ទេរអំណាចប្រធានាធិបតីទៅឱ្យលោកសឿង វ៉ាន់មិញ ដោយរូបលោកត្រូវជាប្រធានាធិបតីចុងក្រោយនៃប្រទេសមួយនេះ និងជាអ្នកដែលបានសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌទៅកងកម្លាំងវៀតណាមខាងជើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ថ្វីបើកម្លាំងសង្គមស៊ីវិលចម្រុះ ដូចជាពុទ្ធសាសនិកជន កាតូលិក និងនិស្សិតនៅវៀតណាមខាងត្បូងភាគច្រើនត្រូវបែកបាក់គ្នាមែន ប៉ុន្តែយ៉ាងណា វានៅតែមានភាពសកម្មនិងឥទ្ធិពលច្រើននៅក្នុងសង្គមវៀតណាមខាងត្បូង។ ក្រុមពួកគេនេះហើយដែលបានជួយឱ្យកើតមានដំណើរប្រជាធិបតេយ្យូបនីយកម្ម លើកកម្ពស់រដ្ឋធម្មនុញ្ញថ្មី និងជំរុញឱ្យមានការរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៦៧។[៥៣]:៤ ក្រោយពីប្រព័ន្ធប្រជាធិបតេយ្យថ្មីបានប្រកាស ភាពតានតឹងរវាងស្ថាប័នសារព័ត៌មាននិងរដ្ឋាភិបាលគឺនៅតែកើតមានដែរ តែទោះជាយ៉ាងណា ការគាបសង្កត់សេរីភាពប្រជាជនដោយរដ្ឋាភិបាលវៀតណាមខាងត្បូងនៅចំណុចនេះអាចចាត់ទុកបានថាធូរស្រាលជាងនៅតាមបណ្ដាប្រទេសអាស៊ីដទៃទៀតដែលមានសហរដ្ឋអាមេរិកគាំទ្រ រួមមានដូចជា ប្រទេសថៃ តៃវ៉ាន់ និងកូរ៉េខាងត្បូងជាដើម។[៥៤]:៦៧–៦៩ នៅក្នុងសម័យសាធារណរដ្ឋទីពីរ គេសង្កេតឃើញថាលទ្ធិប្រជាធិបតេយ្យតំណាងគឺកំពុងផ្ដល់ស្ថិរភាពខ្លាំងជាងការប្រមាណ។ ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានសង្គមដូចជាគ្រូបង្រៀន អ្នកសារព័ត៌មាន អ្នកនយោបាយ សហគ្រិន មន្ត្រីរដ្ឋបាល មេធាវី ចៅក្រម មន្ត្រីយោធា និងអ្នកការទូតជាដើម បានចូលរួមកម្លាំងធ្វើការដើម្បីបង្កើតប្រព័ន្ធរដ្ឋធម្មនុញ្ញមួយដែលមានមូលដ្ឋានលើការបោះឆ្នោតបើកចំហរអមដោយស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការដ៏ប្រសិទ្ធភាព។[៤៣]:១, ៤

និយាយជារួម ដូចដែលលោកភីធើរ ហ្ស៊ីណូមែនបានសរសេរលើកឡើង៖ ខណៈដែលវៀតណាមខាងត្បូងជាគម្រោងមួយពោរពេញទៅដោយរបបផ្តាច់ការ យោធានិយម និងការពឹងផ្អែកលើជំនួយគាំទ្រឥតឈប់ឈរពីអាមេរិក ផ្នែកមួយទៀតរបស់វាគឺមានសង្គមស៊ីវិលដ៏សកម្មស្វាហាប់ ជីវិតបញ្ញានិងវប្បធម៌ដែលមានផលិតភាពរស់រវើក និងវប្បធម៌នយោបាយដែលចាក់ឫសគល់ទៅក្នុងចលនានិស្សិតឯករាជ្យ សហជីពពលកម្ម និងសារព័ត៌មានក្រៅរដ្ឋាភិបាល ទោះជាអាជ្ញាធរវៀតណាមខាងត្បូង "មិនតែងតែគោរពវា" ក្ដី។[៥៥]:២៧–៣៣

សិទ្ធិមនុស្ស

[កែប្រែ]

នៅរវាងឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៤ អង្គការហ្វ្រីឌឹមហោស (Freedom House) បានវាយពិន្ទុកម្រិតសេរីភាពនៅវៀតណាមខាងត្បូងត្រឹម ៤.៥/៧ ពិន្ទុ (ពិន្ទុកាន់តែខ្ពស់ កម្រិតសេរីភាពកាន់តែទាប)។ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះ វៀតណាមខាងត្បូងគឺមានកម្រិតសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សខ្ពស់ឆ្ងាយណាស់ (ពិសេសប្រៀបនឹងវៀតណាមខាងជើង) និងនៅក្នុងទិដ្ឋភាពជាច្រើនដូចជា សិទ្ធិសេរីភាពបុគ្គល សារព័ត៌មាន សាសនា និងសកម្មភាពវប្បធម៌នៅតំបន់ទីប្រជុំជន ដោយវៀតណាមខាងត្បូងឈរនៅពីក្រោយតែប្រទេសម៉ាឡេស៊ីមួយប៉ុណ្ណោះ។ បន្ថែមពីលើនេះ វៀតណាមខាងត្បូងត្រូវបានចាត់ថ្នាក់នៅក្នុងក្រុមប្រទេស "មានសេរីភាពដោយផ្នែក"។ យ៉ាងណាក្ដី រដ្ឋាភិបាលវៀតណាមខាងត្បូងត្រូវបានគេចោទប្រកាន់ជាប្រចាំថាបានចាប់ឃុំខ្លួនអ្នកទោសនយោបាយមួយចំនួនធំ ដោយចំនួនពិតប្រាកដគឺនៅជាប្រធានបទវែកញែកនៅឡើយ។ អង្គការតម្លាភាពអន្តរជាតិ នៅក្នុងរបាយការណ៍មួយក្នុងឆ្នាំ១៩៧៣ បានប៉ាន់ប្រមាណចំនួនអ្នកទោសស៊ីវិលនៅវៀតណាមខាងត្បូងចាប់ពី ៣៥,២៥៧ នាក់ (ជាតួលេខដែលបានបញ្ជាក់ដោយទីក្រុងសៃហ្គន) ទៅដល់ ២០០,០០០ នាក់ ឬច្រើនជាងនេះ។ ក្នុងចំណោមអ្នកទាំងនោះ ប្រមាណ ២២,០០០–៤១,០០០ នាក់ត្រូវបានចាត់ទុកជាអ្នកទោសនយោបាយ "កុម្មុយនីស្ត"។[៥៦]

មេដឹកនាំ

[កែប្រែ]
  • ១៩៤៩–១៩៥៥៖ រដ្ឋវៀតណាម (Quốc gia Việt Nam)។ វាត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងឆ្នាំ១៩៥០។ នៅក្រោមរបបនេះ ទឹកដីប្រទេសវៀតណាមប្រមាណ ៦០ ភាគរយបានស្ថិតនៅក្រោមការកាន់កាប់របស់វៀតមិញ ប៉ុន្តែយ៉ាងណា តំបន់ដីសណ្ដនិងទីប្រជុំជនភាគច្រើនគឺស្ថិតនៅក្រោមអាជ្ញាធររដ្ឋបាលនៃរដ្ឋវៀតណាមនេះឯង។ រដ្ឋវៀតណាមទាំងមូលត្រូវបានបែងចែកជាពីរផ្នែកនៅត្រង់ខ្សែស្របទី១៧ នៅក្នុងឆ្នាំ១៩៥៤។
    • បាវ ដាយ (១៩៤៩–១៩៥៥)៖ ព្រះអង្គបានដាក់រាជ្យក្នុងនាមជាព្រះចៅអធិរាជយួន (រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ) នៅក្នុងឆ្នាំ១៩៤៥ ក្រោយពីកងកម្លាំងជប៉ុនកាន់កាប់ទឹកដីវៀតណាមបានទម្លាក់អាវុធចុះសុំចុះចាញ់បិទបញ្ចប់សង្គ្រាមលោកលើកទី២។ ព្រះអង្គក្រោយមកបានបម្រើការជាប្រមុខរដ្ឋនៃរបបមួយនេះរហូតដល់ឆ្នាំ១៩៥៥។
  • ១៩៥៥–១៩៧៥៖ សាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa)។ របបនេះបានប្រឡូកចូលក្នុងសង្គ្រាមវៀតណាម (សង្គ្រាមឥណ្ឌូចិនលើកទីពីរ, ១៩៥៩–១៩៧៥) ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលមានមូលដ្ឋាននៅទីក្រុងហាណូយ។
    • ង៉ូ ឌិញឌៀម (១៩៥៥–១៩៦៣)៖ ជាបុគ្គលដែលអាមេរិកធ្លាប់បានគាំទ្រសរសើរមិនដាច់ពីមាត់ លោកត្រូវបានទម្លាក់ចេញពីតំណែងនិងធ្វើឃាតសម្លាប់ចោលនៅក្នុងរដ្ឋប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៣។
    • ១៩៦៣–១៩៦៥៖ មានរដ្ឋប្រហារផ្ដួលអំណាចគ្នាច្រើនលើកច្រើនសារ ក៏ដូចជារដ្ឋាភិបាលផ្សេងៗគ្នាជាច្រើន ដោយក្នុងនោះភាគច្រើនត្រូវបានដឹកនាំដោយសឿង វ៉ាន់មិញង្វៀន ខាញ់
    • ង្វៀន វ៉ាន់ធៀវ (១៩៦៥–១៩៧៥)៖ លោកនាយករដ្ឋមន្ត្រីង្វៀន កាវកីគឺជាមេដឹកនាំកំពូលនៃរបបសឹកយោធាចុងក្រោយនៃឆ្នាំ១៩៦៥–១៩៦៧ មុនពេលរដ្ឋាភិបាលស៊ីវិលដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើង ហើយបន្ទាប់ពីបានអនុម័តរដ្ឋធម្មនុញ្ញថ្មីនិងរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៦៧ លោកវ៉ាន់ធៀវក៏ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី។
    • ជិន វ៉ាន់ហឿង (១៩៧៥)
    • សឿង វ៉ាន់មិញ (១៩៧៥)៖ លោកបានសុំចុះចាញ់ដោយប្រគល់រដ្ឋអំណាចវៀតណាមខាងត្បូងទាំងប៉ុន្មានទៅឱ្យវៀតណាមខាងជើងកាន់កាប់។
  • ១៩៧៥–១៩៧៦៖ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង (Chính phủ Cách mạng lâm thời Cộng hoà miền Nam Việt Nam)។

ក្រសួង

[កែប្រែ]

សាធារណរដ្ឋវៀតណាម​ ឬវៀតណាមខាងត្បូងមានស្ថាប័នក្រសួងដូចខាងក្រោម៖

បំណែងចែករដ្ឋបាល

[កែប្រែ]

ខេត្ត

[កែប្រែ]
ផែនទីនៃតំបន់រដ្ឋបាល និងយោធភូមិភាគនៃវៀតណាមខាងត្បូង

វៀតណាមខាងត្បូងត្រូវបានបែងចែកទៅជាសែសិបបួនខេត្ត៖

ឈ្មោះចំនួនប្រជាជន
(ប៉.ស្ម. ១៩៦៨)[៥៨]
ទីរួមខេត្ត
ខេត្តក្វាងជិ
Quảng Trị
២៧៩,០៨៨ក្វាងជិ
ខេត្តធួធៀន
Thừa Thiên
៦៣៣,៧៩៩ហ្វេ
ខេត្តក្វាងណាម
Quảng Nam
៩១៥,១២៣ហូយអាន
ខេត្តក្វាងទីន
Quảng Tín
៣០៦,៥១៨តាមគី
ខេត្តក្វាងង៉ាយ
Quảng Ngãi
៦៧៨,៦០៦ក្វាងង៉ាយ
ខេត្តកនទុម
Kon Tum
១០៤,២៤១កនទុម
ខេត្តប៊ិញឌិញ
Bình Định
៩០២,០៨៥គ្វីញើន
ខេត្តប៉្លីគូ
Pleiku
១៩២,៦៨២ប៉្លីគូ
ខេត្តហ៊្វូប៊ុន
Phú Bổn
៥១,៣១៣ហោប៊ុន
ខេត្តហ្វូអៀន
Phú Yên
៣២៩,៤៦៤ទ្វីហ្វា
ខេត្តដាក់ឡាក់
Đắk Lắk
២៩៣,១៩៤បួនម៉ាធួត
ខេត្តខាញ់ហូ
Khánh Hòa
៤០៣,៩៨៨ញ៉ាត្រាង
ក្វាងឌឹក
Quảng Đức
២៨,៨៦៣យ៉ាងៀ
ខេត្តទ្វៀនឌឹក
Tuyên Đức
៩៣,៦៤៦ដាឡាត់
ខេត្តនិញថ្វឹន
Ninh Thuận
១៥៦,១៩៤ផាន់រាំង
ខេត្តឡឹមដុង
Lâm Đồng
៦៥,៥៦១បាវឡុក
ខេត្តប៊ិញថ្វឹន
Bình Thuận
២៦៧,៣០៦ហ្វានធៀត
ខេត្តហ្វឿកឡុង
Phước Long
១០៤,២១៣ហ្វឿកប៊ិញ
ខេត្តឡុងខាញ់
Long Khánh
១៤៤,២២៧ស៊ួនឡុក
ខេត្តប៊ិញទុយ
Bình Tuy
៥៩,០៨២ហាំតឹន
ខេត្តប៊ិញឡុង
Bình Long
៧០,៣៩៤អានឡុក
ខេត្តតីនិញ
Tây Ninh
២៣៥,៤០៤តីនិញ
ខេត្តប៊ិញសឿង
Bình Dương
២៣៥,៤០៤ហ្វូកឿង
ខេត្តបៀនហ្វា
Biên Hòa
៤៤៩,៤៦៨បៀនហ្វា
ខេត្តហ្វឿកទុយ
Phước Tuy
ហ្វឿកឡេ
ខេត្តហឺវងៀ
Hậu Nghĩa
២៧៩,០៨៨ហៀមកឿង
ខេត្តយ៉ាឌិញ
Gia Định
១,០៨៩,៧៧៣យ៉ាឌិញ
ខេត្តឡុងអាំន
Long An
តឹនអាន
ខេត្តហ្គរកុង
Gò Công
ហ្គរកុង
ខេត្តឌិញទឿង
Định Tường
មីថរ
ខេត្តគៀកទឿង
Kiến Tường
៤២,៥៩៧ម៉ុកហ្វា
ខេត្តគៀនហ្វុង
Kiến Phong
កាវឡាញ់
ខេត្តចឺវដុក
Châu Đốc
៥៧៥,៩១៦ចឺវហ្វូ
ខេត្តអានសាង
An Giang
៤៩១,៧១០ឡងស្វៀន
ខេត្តសាឌេក
Sa Đéc
២៦៤,៥១១សាឌេក
ខេត្តគៀនយ៉ាង
Kiên Giang
៣៨៧,៦៣៤រ៉ាក់យ៉ា
ខេត្តហ្វុងឌិញ
Phong Dinh
៤២៦,០៩០កឹនថឺ
ខេត្តវិញឡង
Vĩnh Long
៥០០,៨៧០វិញឡង
ខេត្តគៀនហ្វា
Kiến Hòa
៥៨២,០៩៩ឈូកយ៉ាង
ខេត្តវិញប៊ិញ
Vĩnh Bình
៤០៤,១១៨ហ្វូវិញ
ខេត្តឈឿងធៀន
Chương Thiện
២៤៨,៧១៣វិថាញ់
ខេត្តបាស៊ៀន
Ba Xuyên
៣៥២,៩៧១ខាញ់ហ៊ឹង
ខេត្តបាកលៀវ
Bạc Liêu
២៥៩,៨៩១វីញឡឺយ
ខេត្តអានស្វៀន
An Xuyên
២៣៥,៣៨៩ក្វ័នឡុង
សៃហ្គន
Saigon
១,៦២២,៦៧៣សៃហ្គន

តំបន់

[កែប្រែ]

ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន វៀតណាមខាងត្បូងបានអនុវត្តកំណែទម្រង់ជាច្រើនដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ទឹកដីរដ្ឋបាលរបស់ខ្លួន។[៥៩]

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៦ លោកប្រធានាធិបតីឌៀមបានអនុម័តកំណែទម្រង់លើប្រព័ន្ធបែងចែករដ្ឋបាលនៃសាធារណរដ្ឋវៀតណាមក្នុងក្រឹត្យលេខ ១៤៧ក/ណវ (147a/NV)។[៥៩] ក្រឹត្យមួយនេះបានបែងចែកតំបន់កណ្តាលប្រទេសវៀតណាម (Trung phần) ទៅជាពីរតំបន់ផ្សេងគ្នាគឺ តំបន់កណ្តាលក្នុង (Trung nguyên Trung phần) និងតំបន់ខ្ពង់រាបកណ្តាល (Cao nguyên Trung phần)។[៥៩]

ក្រោមក្រឹត្យដដែរនោះ ការិយាល័យតំណាងរបស់រដ្ឋាភិបាលកណ្ដាលដែលបានតែងតាំង ក៏ដូចជាការិយាល័យជំនួយការតំណាងត្រូវបានបង្កើតឡើងសម្រាប់តំបន់កណ្ដាល (Trung Phần) ដោយការិយាល័យតំណាងចម្បងមានទីតាំងស្ថិតនៅក្នុងទីក្រុងបួនម៉ាធួត ខណៈជំនួយការវិញគឺមានការិយាល័យនៅទីក្រុងហ្វេ។[៥៩]

បន្ទាប់ពីរដ្ឋប្រហារផ្តួលរំលំឌៀមនៃឆ្នាំ១៩៦៣ តំណាងរដ្ឋាភិបាលកណ្តាលនៅក្នុងតំបន់កណ្ដាល (Trung Phần) ត្រូវបានប្ដូរចេញបន្តិចម្តងៗដោយជំនួសវិញដោយមេបញ្ជាការតំបន់យុទ្ធសាស្ត្រ (Tư lệnh Vùng Chiến thuật) ដែលស្ថិតក្រោមរដ្ឋបាលយោធា។[៥៩] យ៉ាងណា តំបន់រដ្ឋបាលយោធានោះត្រូវបានលុបជំនួសវិញដោយរដ្ឋបាលស៊ីវិលវិញក្រោយការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ១៩៦៧។[៥៩]

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៩ ក្រោមលោកប្រធានាធិបតីធៀវបានប្រកាសច្បាប់ ០០១/៦៩ ចូលជាធរមាន ដោយលុបបំបាត់ចោលនូវការិយាល័យតំណាងនិងជំនួយការតំណាងនៃរដ្ឋាភិបាល ហើយក្រោយមកទៀតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៦៩ ក្រឹត្យលេខ ៥៤៤ – NĐ/ThT/QTCS ក៏ត្រូវបានអនុម័តបន្ថែមដោយលុបចោលទាំងស្រុងនូវរដ្ឋបាលស៊ីវិលនៃ Trung Nguyen Trung Phần និងជំនួសវិញដោយរដ្ឋបាលយោធា (Tư lệnh Vùng Chiến thuật)។[៥៩]

យោធា

[កែប្រែ]

កងកម្លាំងយោធានៃសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa – QLVNCH) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥[៦០] ដោយកើតចេញពីអតីតអង្គភាពជំនួយអាណានិគមឥណ្ឌូចិននៃកងទ័ពសហភាពបារាំង។ កងកម្លាំងវៀតណាមខាងត្បូងនេះត្រូវបានបែងចែកចេញជាប្រភេទអង្គភាពធំៗសំខាន់ៗមានដូចជា៖

តួនាទីរបស់ពួកគេត្រូវបានកំណត់ដូចតទៅ៖ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រជាជាតិវៀតណាមសេរីនិងនៃសាធារណរដ្ឋ ការផ្តល់សន្តិសុខផ្ទៃក្នុងដើម្បីរក្សាសណ្តាប់ធ្នាប់នយោបាយ សង្គម និងនីតិរដ្ឋ ដើម្បីការពារសាធារណរដ្ឋវៀតណាមដែលទើបទទួលបានឯករាជ្យពីការគំរាមកំហែងពីខាងក្រៅ (និងផ្ទៃក្នុង) និងទីបំផុត ដើម្បីជួយបង្រួបបង្រួមវៀតណាមឡើងវិញ។

កាព្វកិច្ចយោធាត្រូវបានអនុវត្តនៅវៀតណាមខាងត្បូង ប៉ុន្តែក៏មានបើកឱ្យចូលរួមដោយស្ម័គ្រចិត្តផងដែរ។ តែយ៉ាងណា ការអនុវត្តកាព្វកិច្ចយោធានោះគឺមានភាពធូររលុងមិនដូចច្បាប់ចែងឡើយ។ កាព្វកិច្ចយោធានៅវៀតណាមខាងត្បូងបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥៧ ដោយដំបូងឡើយគឺតម្រូវឱ្យមនុស្សប្រុសពេញវ័យដែលមានអាយុ ២០ និង ២១ ឆ្នាំចូលបម្រើការរយៈពេល ១៨ ខែក្នុងជួរយោធា។ ច្បាប់ជុំវិញកាព្វកិច្ចត្រូវបានកែប្រែ និងផ្លាស់ប្តូរទៅតាមពេលវេលា ឧទាហរណ៍៖ ពេលប្ដូររដ្ឋាភិបាលថ្មីជាដើម។[៦១][៦២]

បារាំងបានបញ្ឈប់ហ្វឹកហ្វឺនកងយោធាវៀតណាមខាងត្បូងនៅក្នុងឆ្នាំ១៩៥៦ ហើយរាល់កាព្វកិច្ចបណ្តុះបណ្តាលត្រូវបានប្រគល់ទៅឱ្យទីប្រឹក្សាអាមេរិកជាអ្នករ៉ាប់រង ដោយជាហេតុបើកផ្លូវឱ្យអាមេរិករៀបចំរចនាសម្ព័ន្ធយោធាទៅតាមលំដាប់ថ្នាក់ឡើងវិញតាមបែបស្តង់ដាយោធាអាមេរិក។[៦៣]:២៥៤–៥

ពីជើងមកត្បូង ប្រទេសនេះត្រូវបានបែងចែកចេញជាតំបន់យុទ្ធសាស្ត្រកងពលចំនួនបួនធំៗ ពោលគឺ៖ កងពលទី១ ទី២ ទី៣ ទី៤ និងយោធភូមិភាគរដ្ឋធានីសៃហ្គន។

នៅពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានចុះ វៀតណាមខាងត្បូងគឺមានទំហំកងកម្លាំងយោធាធំជាងគេបំផុតទីបួននៅលើពិភពលោក ពោលគឺមានកងទ័ពប្រមាណមួយលានកន្លះនាក់ឯណោះ ដោយជាលទ្ធផលនៃកម្មវិធីបង្កើន និងបង្កើនបូករបស់អាមេរិក។ កង្វះការបណ្តុះបណ្តាលគ្រប់គ្រាន់ និងការពឹងផ្អែកលើសហរដ្ឋអាមេរិកជាចម្បងសម្រាប់គ្រឿងបន្លាស់ ប្រេងឥន្ធនៈ និងគ្រាប់រំសេវបានបង្កឱ្យកើតមានជាបញ្ហាកង្វះថែរក្សាគ្រឿងសព្វាវុធ និងភស្តុភារ។ វិបត្តិប្រេងឆ្នាំ១៩៧៣ បានធ្វើឱ្យសេដ្ឋកិច្ចវៀតណាមខាងត្បូងដាំក្បាលចុះ អតិផរណាឡើងកប់ពពក ហើយបូករួមនឹងការថយចុះជំនួយពីសហរដ្ឋអាមេរិកបានបង្ខំឱ្យវៀតណាមខាងត្បូងកាត់ការចំណាយ ខណៈយោធាខ្លួនត្រូវទទួលបរាជ័យម្តងហើយម្តងទៀតនៅលើសមរភូមិ។[៦៤]:២៨[៦៥]:៨៣

ទំនាក់ទំនងបរទេស

[កែប្រែ]
ទំនាក់ទំនងអន្តរជាតិនៃវៀតណាមខាងត្បូង[៦៦]
តំបន់ ប្រជាជាតិ/រដ្ឋ
អាស៊ី (២២)កម្ពុជា កាតា សាធារណរដ្ឋកូរ៉េ គុយវ៉ែត សាធារណរដ្ឋចិន ជប៉ុន តួកគី ថៃ នេប៉ាល់ បារ៉ែន ភូមា ម៉ាឡេស៊ី លីបង់ សិង្ហបុរី ហ្វីលីពីន ហ្សកដានី ឡាវ អ៊ីរ៉ង់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌា ឥណ្ឌូណេស៊ី
អឺរ៉ុប (២០)ក្រិក ដាណឺម៉ាក ន័រវែស បារាំង បែលហ្ស៊ិក ព័រទុយហ្កាល់ ម៉ូណាកូ លុចសំបួ សហរាជាណាចក្រ ស៊ីប ស៊ុយអែត សានម៉ារីណូ ស្វីស ហុល្លង់ អ៊ីតាលី អ៊ីស្លង់ អាល្លឺម៉ង់ខាងលិច អូទ្រីស អៀរឡង់ អេស្ប៉ាញ
អាមេរិក (២៥)កាណាដា កូស្តារីកា កូឡុំប៊ី ក្រឺណាត ក្វាតេម៉ាឡា គុយយ៉ាន ឈីលី សាធារណរដ្ឋដូមីនិក ទ្រីនីតេ និងតូបាគោ នីការ៉ាក្វា ប៉ាណាម៉ា ប៉ារ៉ាគ្វេ ប៉េរូ បូលីវី ប្រេស៊ីល ម៉ិកស៊ិក វេណេស៊ុយអេឡា សហរដ្ឋអាមេរិក ហុងឌូរ៉ាស ហៃទី ហ្សាម៉ាអ៊ីក អ៊ូរុយគ្វេ អាហ្សង់ទីន អេក្វាឌ័រ អែលសាល់វ៉ាឌ័រ
អាហ្វ្រិក (២២)កូតឌីវ័រ កេនយ៉ា ឆាដ តូហ្គោ ទុយនីស៊ី នីហ្សេ នីហ្សេរីយ៉ា បុតស្វាណា ម៉ារ៉ុក ម៉ាឡាវី រ៉្វានដា លីបេរីយ៉ា វ៉ុលតាលើ សៀរ៉ាលេអូន ស្វាស៊ីឡង់ ហ្កាណា ហ្កំប៊ី ហ្សាអៀ ឡឺសូតូ សាធារណរដ្ឋអាហ្វ្រិកកណ្តាល អាហ្វ្រិកខាងត្បូង អេត្យូពី
អូសេអានី (៥)តុងហ្កា នូវែលហ្សេឡង់ សាម័រខាងលិច ហ្វីជី អូស្ត្រាលី
បណ្ដាប្រទេសដែលបានទទួលស្គាល់សាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៥៨។
  វៀតណាមខាងត្បូង
  វៀតណាមខាងជើង
  បណ្ដាប្រទេសដែលបានទទួលស្គាល់សាធារណរដ្ឋវៀតណាមជាផ្លូវការ
  បណ្ដាប្រទេសដែលបានទទួលស្គាល់សាធារណរដ្ឋវៀតណាមដោយ វាទរហិត និង នីតិន័យ
  បណ្ដាប្រទេសដែលបានទទួលស្គាល់សាធារណរដ្ឋវៀតណាមដោយ ព្រឹទ្ធន័យ

កាលពីពេលមានអត្ថិភាព វៀតណាមខាងត្បូងធ្លាប់មានទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដូចជា កម្ពុជា (រហូតដល់ឆ្នាំ១៩៦៣ និងពីឆ្នាំ១៩៧០) កាណាដា កូរ៉េខាងត្បូង សាធារណរដ្ឋចិន ជប៉ុន ថៃ បារាំង ប្រេស៊ីល នូវែលហ្សេឡង់ ម៉ាឡេស៊ី សហរាជាណាចក្រ សហរដ្ឋអាមេរិក សិង្ហបុរី ហ្វីលីពីន ឡាវ អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត អាល្លឺម៉ង់ខាងលិច អេស្ប៉ាញ អូស្ត្រាលី និងឥណ្ឌូណេស៊ី (រហូតដល់ឆ្នាំ ១៩៦៤)។

សមាជិកភាពក្នុងអន្តរជាតិ

[កែប្រែ]

វៀតណាមខាងត្បូងធ្លាប់ជារដ្ឋសមាជិកនៃទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោកសមាគមអភិវឌ្ឍន៍អន្តរជាតិ, សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ, មូលនិធិរូបិយវត្ថុអន្តរជាតិ, អង្គការផ្កាយរណបទូរគមនាគមន៍អន្តរជាតិ, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ, គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអង្គការកាកបាទក្រហមអន្តរជាតិ

វៀតណាមខាងត្បូងក៏ធ្លាប់ជារដ្ឋសមាជិកសង្កេតការណ៍មួយដែរនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈឯវៀតណាមខាងជើងវិញគឺគ្មានវត្តមានទេ។ នៅក្នុងឆ្នាំ១៩៥៧ មហាសន្និបាតអង្គការសហប្រជាជាតិបានបញ្ជាក់ជាលើកទីពីរថា វៀតណាមខាងត្បូងគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សមាជិកភាពហើយ និងគួរតែត្រូវទទួលជារដ្ឋសមាជិក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងពីរលើកត្រូវបានសហភាពសូវៀតបោះឆ្នោតវេតូបដិសេធ។ ក្នុងនាមជារដ្ឋស្នងពីអតីតរដ្ឋវៀតណាម សាធារណរដ្ឋវៀតណាមបានរក្សាសមាជិកភាពក្នុងបណ្ដាភ្នាក់ងារឯកទេសជាច្រើនរបស់អង្គការសហប្រជាជាតិរួមមាន អង្គការសុខភាពពិភពលោក, អង្គការពលកម្មអន្តរជាតិ, អង្គការស្បៀងអាហារនិងកសិកម្ម, អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ), សហភាពទូរគមនាគមន៍អន្តរជាតិ, សហភាពប្រៃសណីយ៍សកល, អង្គការអាកាសចរស៊ីវិលអន្តរជាតិ, អង្គការឧតុនិយមពិភពលោក, ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងបណ្ដាអង្គការជាច្រើនផ្សេងទៀត។[៦៧]

ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

[កែប្រែ]
កងកម្លាំងម៉ារីនអាមេរិកកំឡុងប្រតិបត្តិការលាយនកម្មព្រះខែនៅវៀតណាមខាងត្បូងក្នុងខែធ្នូ​ ឆ្នាំ១៩៦៥

នៅក្នុងកំឡុងមួយអត្ថិភាពរបស់ខ្លួន វៀតណាមខាងត្បូងគឺមានសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក ហើយអាមេរិកនេះឯងជាកម្លាំងចរករដ៏សំខាន់ជួយទប់ទល់នឹងវៀតណាមខាងជើងនិយមកុម្មុយនីស្ត។

នៅក្នុងសន្និសីទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ទាំងរដ្ឋាភិបាលអាមេរិកនិងរដ្ឋវៀតណាមបានសហការគ្នាមិនព្រមចុះហត្ថលេខាលើឯកសារណាដែលមានលក្ខខណ្ឌពុះខណ្ឌចែកប្រទេសវៀតណាម។ គណៈប្រតិភូវៀតណាមមិនមែនកុម្មុយនីស្តបានជំទាស់យ៉ាងមោះមុតចំពោះការបែងចែកប្រទេសវៀតណាមក្នុងគ្រប់រូបភាព ប៉ុន្តែការទទូចរបស់ពួកគេត្រូវបានច្រានចោលក្រោយពេលដែលបារាំងបានយល់ព្រមទទួលយកសំណើរបស់ប្រតិភូវៀតមិញ លោកហ្វាម វ៉ាន់ដុង[៦៨] ដែលបានស្នើពីមធ្យោបាយបង្រួបបង្រួមវៀតណាមតាមរយៈការបោះឆ្នោតដោយមានការត្រួតពិនិត្យពី "គណៈកម្មការមូលដ្ឋាន ឬក្នុងស្រុក"។[៦៩] ខ្សែបន្ទាត់បែងចែកវៀតណាមនោះដែរមិនត្រូវបានគេមើលឃើញថាជាព្រំប្រទល់បណ្ដោះអាសន្ននោះទេ តែជាព្រំដែនខណ្ឌចែកដាច់តែម្តង។[៧០] សហរដ្ឋអាមេរិកបានប្រតិកម្មវិញដោយដាក់ចេញនូវ "ផែនការអាមេរិក" ដោយមានការគាំទ្រពីរដ្ឋវៀតណាម និងចក្រភពអង់គ្លេស។[៧១] នៅក្នុងផែនការនេះ អាមេរិកបានស្នើឱ្យមានរៀបចំការបោះឆ្នោតបង្រួបបង្រួមជាតិវៀតណាមដូចគ្នា តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើលពីអង្គការសហប្រជាជាតិ ប៉ុន្តែយ៉ាងណាក្ដី សំណើផែនការនេះត្រូវបានប្រឆាំងបដិសេធដោយគណៈប្រតិភូសូវៀត និងវៀតមិញ។[៧១] ប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ១៩៥៤ គឺលោកដ្វាយត៍ ឌី. អាយសិនហោវើបានសរសេរថា "ខ្ញុំមិនដែលនិយាយ ឬឆ្លើយឆ្លងជាមួយអ្នកជំនាញកិច្ចការឥណ្ឌូចិនណាម្នាក់ ដែលមិនយល់ស្របថា ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងកំឡុងពេលប្រយុទ្ធគ្នានោះ ប្រជាជនវៀតណាមខ្ទង់ប៉ែតសិបភាគរយអាចនឹងបោះឆ្នោតឱ្យជនកុម្មុយនីស្តហូ ជីមិញជាមេដឹកនាំរបស់ពួកគេជាជាងព្រះប្រមុខរដ្ឋបាវ ដាយ។ ជាការពិតណាស់ កង្វះភាពជាអ្នកដឹកនាំនិងវត្តមានបាវ ដាយជាប្រមុខរដ្ឋគឺជាកត្តាដ៏សំខាន់ដែលស្ថិតនៅក្នុងដួងចិត្តប្រជាជនវៀតណាមនីមួយៗ ដែលបានខ្សឹបប្រាប់គ្នីគ្នាថាវាគ្មានហេតុផលអ្វីត្រូវស៊ូប្រយុទ្ធឱ្យនោះទេ"។[៧២] បើយោងតាមឯកសារ Pentagon Paper បានបង្ហើបឱ្យដឹងថា ចាប់ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦ "លោកង៉ូ ឌិញឌៀមពិតជាសម្រេចបានសមិទ្ធផលដ៏មហាស្ចារ្យ" នៅវៀតណាមខាងត្បូងមែន[៧៣] ដោយ "វាស្ទើរតែប្រាកដណាស់ថា នៅឆ្នាំ១៩៥៦ សមាមាត្រអ្នកដែលអាចបោះឆ្នោតឱ្យលោកហូ (ក្នុងការបោះឆ្នោតសេរី) ប្រឆាំងនឹងលោកឌៀមគឺនឹងប្ដូរមកស្ថិតក្នុងទំហំតូចជាងប៉ែតសិបភាគរយ" វិញ។[៧៤] នៅក្នុងឆ្នាំ១៩៥៧ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមកពីប្រទេសឥណ្ឌា ប៉ូឡូញ និងកាណាដា ដែលតំណាងឱ្យគណៈកម្មការត្រួតពិនិត្យអន្តរជាតិ បានបញ្ជាក់រួមគ្នាថា ការបោះឆ្នោតដោយយុត្តិធម៌ និងមិនលំអៀងគឺមិនអាចប្រព្រឹត្តិទៅរួចឡើយ ដោយមូលហេតុថា ទាំងវៀតណាមខាងត្បូងនិខាងជើងគឺមិនបានគោរពអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់បានខ្ជាប់ខ្ជួន។[៧៥]

ការបរាជ័យក្នុងការបង្រួបបង្រួមប្រទេសនៅក្នុងឆ្នាំ១៩៥៦ បានគឺជាកត្តាមួយដែលបានជំរុញឱ្យបង្កើតរណសិរ្សជាតិដើម្បីរំដោះវៀតណាមខាងត្បូងឡើងក្នុងឆ្នាំ១៩៥៩ (ដែលគេតែងនិយមស្គាល់ថា វៀតកុង ឬយៀកកុងនោះ) ដោយក្រុមនេះមានគោលដៅផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូងតាមរយៈធ្វើការបះបោរ និងបញ្ឆេះកុបកម្មឱ្យរាលដាលឡើង។ សហរដ្ឋអាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាយសិនហោវើ ដំបូងឡើយ បានបញ្ជូនត្រឹមតែទីប្រឹក្សាយោធាដើម្បីទៅហ្វឹកហ្វឺនកងទ័ពវៀតណាមខាងត្បូងប៉ុណ្ណោះទេ។ ពេលចូលមកដល់អាណត្តិប្រធានាធិបតីចន ផ្វ. ខេនណឹឌី ទំហំចំនួនកម្លាំងទីប្រឹក្សាយោធាអាមេរិកក៏បានកើនឡើងលើសពីមុនដល់ទៅបួនដង ហើយណាមួយ ពួកគេក៏អាចចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធបានដែរ។

ពីឆ្វេងទៅស្ដាំ៖ លោកប្រធានាធិបតីចនសុន លោកនាយឧត្តមសេនីយ៍វ៉ិសស្មលែន្ត៍ លោកឧត្តមសេនីយ៍ឯកធៀវ និងនាយករដ្ឋមន្ត្រីកី នៅឯឆកកាំសាញ ឆ្នាំ១៩៦៦

ថ្វីបើបានសន្យាថានឹងមិនបញ្ជូនទ័ពប្រយុទ្ធបន្ថែមមកវៀតណាមនៅក្នុងកំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ១៩៦៤ របស់ខ្លួន លោកលីនដឹន ប៊ី. ចនសុនបានក្បត់នឹងពាក្យសន្យានេះក្រោយជាប់ឆ្នោតជាប្រធានាធិបតី ដោយបានបន្តបញ្ជូនកងទ័ពមកដដែរក្នុងចំនួនធំច្រើនជាងមុនទៅទៀត ដែលនាំឱ្យសង្គ្រាមវៀតណាមពុះឆេះកញ្ជ្រោលកាន់តែធ្ងន់ធ្ងរ។ ឆ្លងមកដល់ឆ្នាំ១៩៦៨ ក្រោយប្រតិបត្តិការវាយលុកតេតបានបញ្ចប់ តួនាទីនិងសកម្មភាពវៀតកុងត្រូវបានកាត់បន្ថយ និងជំនួសវិញដោយអង្គភាពកម្លាំងនិយតនៃវៀតណាមខាងជើង។ បន្ទាប់ពីអាមេរិកបានដកទ័ពចេញពីសង្គ្រាមនៅក្នុងឆ្នាំ១៩៧៣ រដ្ឋាភិបាលវៀតណាមខាងត្បូងបានបន្តប្រយុទ្ធនឹងវៀតណាមខាងជើងដោយឯកឯង រហូតដល់ត្រូវបានវៀតណាមខាងជើងព័ទ្ធបិទជិតពីគ្រប់ទិសសមរភូមិ និងទីបំផុតបានសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលទីក្រុងសៃហ្គនបានធ្លាក់ក្រោមការកាន់កាប់របស់ពួកកុម្មុយនីស្ត។ វៀតណាមខាងជើងបន្ទាប់មកបានគ្រប់គ្រងវៀតណាមខាងត្បូងដោយប្រើកម្លាំងយោធា ខណៈដែលរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងត្រូវបានតម្លើងជារដ្ឋាភិបាលថ្មីនៃវៀតណាមខាងត្បូង។ នៅទីបំផុត រដ្ឋប្រទេសទាំងពីរក៏បានបង្រួបបង្រួមចូលគ្នាវិញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយបង្កើតបានជាសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់បច្ចុប្បន្ន។

ក្រៅពីរឿងសឹកសង្គ្រាម ស្ថានទូតនៃសាធារណរដ្ឋវៀតណាមប្រចាំទីក្រុងវ៉ាស៊ីនតោនក៏បានបរិច្ចាគខ្សែភាពយន្តផលិតនៅវៀតណាមខាងត្បូងចំនួន ៥២៧ រ៉ូលទៅបណ្ណាល័យសភាអាមេរិកផងដែរ នៅពេលដែលស្ថានទូតខ្លួនបានបិទទ្វារក្រោយការដួលរលំនៃទីក្រុងសៃហ្គន ហើយខ្សែភាពយន្តទាំងនោះនៅតែវត្តមាននៅក្នុងបណ្ណាល័យសភាអាមេរិករហូតមកដល់សព្វថ្ងៃ។[៧៦]

សេដ្ឋកិច្ច

[កែប្រែ]

វៀតណាមខាងត្បូងបានរក្សាសេដ្ឋកិច្ចទីផ្សារសេរីមូលធននិយម ដែលមានទំនាក់ទំនងជិតស្និទនឹងលោកខាងលិច។ សេដ្ឋកិច្ចវៀតណាមខាងត្បូងមួយផ្នែកធំត្រូវបានអាមេរិកជួយសម្រួលជាកញ្ចប់ជំនួយ ក៏ដូចជាវត្តមានជនជាតិអាមេរិកមួយចំនួនធំនៅក្នុងប្រទេសនៅរវាងឆ្នាំ១៩៦១ និងឆ្នាំ១៩៧៣ ក្នុងកំឡុងសង្គ្រាមវៀតណាម។ នៅឆ្នាំ១៩៥១ វៀតណាមខាងត្បូងបានបង្កើតក្រុមហ៊ុនអាកាសចរណ៍អ៊ែរវៀតណាមឡើងដើម្បីបម្រើដល់វិស័យអាកាសចរណ៍ជាតិ។[៧៧] ផលិតកម្មអគ្គិសនីបានកើនឡើងច្រើនជាងមុនរហូតដប់ទៅបួនដងនៅរវាងឆ្នាំ១៩៥៤ និងឆ្នាំ១៩៧៣ ខណៈពេលដែលទិន្នផលឧស្សាហកម្មវិញបានកើនឡើងជាមធ្យម ៦.៩ ភាគរយជារៀងរាល់ឆ្នាំ។[៧៨] ក្នុងរយៈពេលដូចគ្នា ទិន្នផលស្រូវបានកើនឡើងប្រមាណ ២០៣ ភាគរយ ហើយចំនួននិស្សិតនៅសាកលវិទ្យាល័យបានកើនឡើងពី ២,០០០ នាក់រហូតដល់ទៅ ៩០,០០០ នាក់។[៧៨] ជំនួយរបស់សហរដ្ឋអាមេរិកបានឈានឡើងដល់ចំណុចកំពូលបង្អស់នៅក្នុងឆ្នាំ១៩៧៣ ដែលមានចំនួនជាថវិកាស្មើនឹង ២.៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែវាបានធ្លាក់ចុះវិញមកត្រឹម ១.១ ពាន់លានដុល្លារនៅឆ្នាំបន្ទាប់។[៧៩] អតិផរណាបានកើនឡើងរហូតដល់ ២០០ ភាគរយ នាំឱ្យវៀតណាមខាងត្បូងធ្លាក់លិចលង់ទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការថយចុះនៃជំនួយរបស់អាមេរិក ក៏ដូចជាវិបត្តិតម្លៃប្រេងនៅខែតុលា ឆ្នាំ១៩៧៣។[៧៩] ក្រោយប្រទេស​វៀតណាមបានបង្រួបបង្រួមឡើងវិញនៅក្នុងឆ្នាំ១៩៧៦ រដ្ឋាភិបាលកុម្មុយនីស្តបានដាក់អនុវត្តនូវសេដ្ឋកិច្ចផែនការកណ្តាលដូចនឹងវៀតណាមខាងជើងពីមុនអញ្ចឹង។

លទ្ធផលសិក្សាមួយនៅក្នុងឆ្នាំ២០១៧ ដែលមាននៅក្នុងទិនានុប្បវត្តិ Diplomatic History បានរកឃើញថា អ្នករៀបចំផែនការសេដ្ឋកិច្ចវៀតណាមខាងត្បូងបានព្យាយាមរៀបចំនិងអនុវត្តផែនការដោយយកគំរូតាមសេដ្ឋកិច្ចនៃប្រទេសតៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ដោយចាត់ទុកប្រទេសទាំងនេះជាឧទាហរណ៍មួយនៃរបៀបធ្វើទំនើបកម្មសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ឱ្យជោគជ័យរីកចម្រើន។[៨០]

ប្រជាសាស្ត្រ

[កែប្រែ]
ផែនទីដង់ស៊ីតេវៀតណាមខាងត្បូង

នៅក្នុងឆ្នាំ១៩៦៨ ចំនួនប្រជាជននៅវៀតណាមខាងត្បូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦,២៥៩,៣៣៤ នាក់ ដោយក្នុងនោះប្រមាណមួយភាគប្រាំនៃប្រជាជនទាំងអស់បានរស់នៅក្នុងប៉ែកខាងត្បូងបង្អស់នៃប្រទេសវៀតណាម (ពោលគឺតំបន់ដីសណ្តទន្លេមេគង្គ-ដុងណាយ)។ នៅក្នុងឆ្នាំ១៩៧០ ប្រមាណ ៩០% នៃចំនួនប្រជាជនជាជនជាតិគិញ (វៀត) និង ១០% ជាជនជាតិហ័រ (ចិនយួន) ម៉ុងតាញ៉ា ខ្មែរ ចាម អឺរ៉ាស៊ី និងជនជាតិដទៃទៀត។

ភាសាវៀតណាមគឺជាភាសាផ្លូវការ ហើយត្រូវបាននិយាយដោយប្រជាជនភាគច្រើននៃប្រទេសនេះ។ ថ្វីបើរបបអាណានិគមបារាំងបានបញ្ចប់ហើយក្ដី ភាសាបារាំងនៅតែមានវត្តមានយ៉ាងរឹងមាំនៅវៀតណាមខាងត្បូង ដោយគេច្រើនប្រើវានៅក្នុងវិស័យរដ្ឋបាល អប់រំ (ជាពិសេសនៅកម្រិតមធ្យមសិក្សា និងកម្រិត​​វិទ្យាល័យមហាវិទ្យាល័យ) ពាណិជ្ជកម្ម និងការទូត។ ឥស្សរជនមានអំណាចធំៗនៅវៀតណាមខាងត្បូងភាគច្រើនក៏ចេះនិយាយភាសាបារាំងដែរ។[២៦]:២៨០–៤ ដោយសារ​ការចូលរួម​អន្តរាគមន៍ពីសហរដ្ឋអាមេរិក​ក្នុង​សង្គ្រាម​វៀតណាម ភាសាអង់គ្លេស​ក៏​ត្រូវបាន​ណែនាំបង្រៀនប្រើប្រាស់​នៅក្នុងជួរ​កងកម្លាំងប្រដាប់អាវុធ ហើយ​បាន​ក្លាយជា​ភាសា​ការទូត​បន្ទាប់បន្សំពីភាសាបារាំង។ ភាសា​ដែល​និយាយ​ដោយ​ក្រុម​ជនជាតិភាគតិច​រួមមាន​ភាសាចិន ភាសាខ្មែរ ភាសាចាម និង​ភាសា​ដទៃៗទៀត​ដែល​និយាយ​ប្រើប្រាស់ដោយ​ក្រុមជនជាតិ​ម៉ុងតាញ៉ា។[៨១]

ចាប់ផ្ដើមនៅឆ្នាំ១៩៥៥ រដ្ឋាភិបាលង៉ូ ឌិញឌៀមបានអនុវត្តគោលនយោបាយសមានកម្មចំពោះជនជាតិដើមភាគតិចម៉ុងតាញ៉ានៃតំបន់ខ្ពង់រាបកណ្តាល ក៏ដូចជាជនជាតិចាម ដោយហាមប្រាមការប្រើភាសាចាមនៅក្នុងសាលារៀនរដ្ឋ ការរឹបអូសយកដីជនជាតិដើមភាគតិច និងប្រគល់ដីធ្លីទាំងនោះទៅដល់ជនជាតិគិញ។[៨២] កត្តានេះបានដាស់តឿនស្មារតីជាតិនិយម និងការគាំទ្រចំពោះឯករាជ្យភាពក្នុងចំណោមជនជាតិចាម និងជនជាតិដើមភាគតិចដទៃទៀត។ ជនជាតិចាមខ្លះបានរត់ទៅចូលរួមជាមួយវៀតកុង ហើយខ្លះទៀតបានចូលរួមជាមួយរណសិរ្សរំដោះចម្ប៉ា។ នៅក្នុងឆ្នាំ១៩៦៤ សកម្មជនសិទ្ធិពលរដ្ឋនិងអង្គការឯករាជ្យរបស់ពួកក្រុមជនជាតិដើមភាគតិច រួមទាំងអង្គការរបស់ជនជាតិចាមផងដែរនោះ ត្រូវបានច្របាច់បញ្ចូលគ្នាបង្កើតបានទៅជារណសិរ្សសាមគ្គីដើម្បីរំដោះជាតិសាសន៍ក្រោមការគាបសង្កត់ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង និងក្រោយមក សាធារណរដ្ឋសង្គមនិយមវៀតណាមរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០។[៨៣][៨៤]

វៀតណាមខាងត្បូងមានសេរីភាពខាងសាសនាច្រើនឆ្ងាយជាងវៀតណាមខាងជើង។[៨៥][៨៦] លទ្ធិខុងជឺគឺជាទស្សនវិជ្ជាក្រមសីលធម៌ដ៏មានឥទ្ធិពលយ៉ាងខ្លាំងមួយនៅក្នុងសង្គមវៀតណាមខាងត្បូង។[៨៧][៨៨] នៅឆ្នាំ១៩៦៣ អ្នកកាន់លទ្ធិខុងជឺមានចំនួនប្រមាណ ៤ លាននាក់ ហើយមនុស្សប្រមាណចន្លោះពី ៣ ទៅ ៤ លាននាក់ ឬរហូតដល់ ២៧% នៃចំនួនប្រជាជនសរុបបានប្រកាន់ព្រះពុទ្ធសាសនា (រាប់ទាំងនិកាយទាំងអស់)។ លទ្ធិកាវដៃ និងហឿហាវបូករួមគ្នាមានអ្នកកាន់គោរពចន្លោះពី ២.៥ ទៅ ៣ លាននាក់។ ប្រជាជនវៀតណាមខាងត្បូងមួយលានកន្លះ ឬប្រហែល ១០% នៃចំនួនប្រជាជនសរុប ជាអ្នកកាន់សាសនាកាតូលិក។ ប្រជាពលរដ្ឋដទៃៗទៀតមានជំនឿទៅខាងវិញ្ញាណនិយម លទ្ធិតាវ គ្រិស្តប្រូតេស្តង់ ហិណ្ឌូ ឬឥស្លាម។[៨៩]:២១៥

វប្បធម៌

[កែប្រែ]

គ្រួសារជាច្រើននៅវៀតណាមខាងត្បូងមានសមាជិករាប់បីជំនាន់រស់នៅក្រោមដំបូលតែមួយ។ ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណៈកណ្តាលនិងយុវជនវៀតណាមខាងត្បូងបានផ្តោតលើទំនើបកម្មរស់នៅដោយស៊ីវិល័យ ដោយទទួលឥទ្ធិពលវប្បធម៌និងសង្គមពីលោកខាងលិច ពិសេសចំពោះរចនាបទម៉ូដសម្លៀកបំពាក់ទំនើបៗ តន្ត្រី និងលក្ខណៈតួយ៉ាងសង្គមទំនើបផ្សេងៗទៀត ដែលច្រើនប្រមូលផ្ដុំនៅតាមបណ្ដាទីប្រជុំជនធំៗដូចជាទីក្រុងសៃហ្គនជាដើម។ វប្បធម៌សង្គមវៀតណាមខាងត្បូងបានដើរទៅមុខដោយរីកចម្រើន ដូចជានៅក្នុងវិញ្ញត្តិសិល្បៈនិងអក្សរសាស្ត្រដ៏សម្បូរបែប។[៩០]

អប់រំ

[កែប្រែ]

ប្រព័ន្ធអប់រំនៃសាធារណរដ្ឋវៀតណាមមានភាពចម្រុះច្រើន ដោយមានទាំងស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាសាលារៀនដែលមានទំនាក់ទំនងជាមួយសហគមន៍ជនជាតិភាគតិច និងនិកាយសាសនាផ្សេងៗផងដែរ។[៩១]:៤៩ សមាជអប់រំក្នុងឆ្នាំ១៩៥៨ បានកំណត់គោលការណ៍សំខាន់ៗចំនួនបីនៅក្នុងវិស័យអប់រំជាតិ៖ មនុស្សនិយម (nhân bản) ជាតិ (nân tộc) និងសេរីនិយម (khai phóng)។[៩១]:៥៥–៥៦

វប្បធម៌អ្នកប្រាជ្ញបញ្ញវន្តនៅតាមមហាវិទ្យាល័យនានានៅវៀតណាមខាងត្បូង ក៏ដូចជាទិនានុប្បវត្តិ សមាគមអក្សរសាស្ត្រ និងក្រុមវប្បធម៌ផ្សេងៗគឺមានភាពចម្រុះខុសៗគ្នា។ ខ្លះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសាសនាដូចជា កាតូលិក ព្រះពុទ្ធ និងហឿហាវ ឯខ្លះមានលក្ខណៈបែបមូលវិវដ្តខាងនយោបាយ ខ្លះទៀតមានលក្ខណៈអភិរក្សនិយម ហើយខ្លះទៀតកម្រនិយាយពិភាក្សាអំពីនយោបាយតែម្ដង។[៩២]:៥៧ លំហវប្បធម៌អ្នកប្រាជ្ញបញ្ញវន្តនេះត្រូវបានកំណត់ដោយលក្ខណៈសំខាន់ៗចំនួនបួន៖ ទីមួយគឺតាមបែបសកល ដែលទាញយកគំនិតនិងឥទ្ធិពលពីជុំវិញពិភពលោក ទីពីរគឺទំនើបនិយម ដែលច្រើនផ្តោតលើទិដ្ឋភាពអភិវឌ្ឍនាថ្ងៃអនាគត ដោយដើមឡើយ វាត្រូវបានទទួលឥទ្ធិពលពីបារាំងហើយក្រោយមកពីអាមេរិក និងចុងក្រោយ ទីបីនិងទីបួនគឺក្រុមមិនមែនកុម្មុយនិស្តនិងសាធារណរដ្ឋនិយម ដែលផ្ដោតលើគំនិតផ្ទុយពីកុម្មុយនីស្ត។[៩២]:៥៨

ឃោសនាផ្សព្វផ្សាយ

[កែប្រែ]

ដូចប្រទេសផ្សេងៗនៅក្នុងសតវត្សរ៍ទី២០ ប្រទេសវៀតណាមខាងត្បូងមានប្រព័ន្ធផ្សព្វផ្សាយចម្បងពីរគឺ វិទ្យុ និងទូរទស្សន៍។

ប័ណ្ណបញ្ជាក់ម៉ោងផ្សព្វផ្សាយរបស់វិទ្យុវៀតណាម ដែលបង្ហាញពីពេលវេលា និងរលកសញ្ញាប្រេកង់នៃការផ្សាយតាមវិទ្យុក្នុងឆ្នាំ១៩៦០ និង១៩៦២។

វៀតណាមខាងត្បូងមានស្ថានីយ៍វិទ្យុ AM ចំនួនបួន និង FM មួយ ដែលទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្រោមមានឈ្មោះថា វិទ្យុវៀតណាម។ វិទ្យុមួយក្នុងចំណោមវិទ្យុទាំងនោះត្រូវបានគេកំណត់ទុកផ្សព្វផ្សាយបែបស៊ីវិលនៅទូទាំងប្រទេស ខណៈមួយទៀតសម្រាប់ការបម្រើយោធា ហើយស្ថានីយ៍ពីរផ្សេងទៀតរួមមានស្ថានីយ៍ផ្សាយជាភាសាបារាំង និងស្ថានីយ៍ភាសាបរទេសដែលផ្សាយជាភាសាចិន អង់គ្លេស ខ្មែរ និងថៃ។ វិទ្យុវៀតណាមបានចាប់ផ្តើមបើកប្រតិបត្តិការនៅក្នុងឆ្នាំ១៩៥៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតីង៉ូ ឌិញឌៀម ហើយបានបញ្ឈប់ប្រតិបត្តិការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ក្រោយបានចេញផ្សាយសេចក្ដីប្រកាសថ្លែងការណ៍សុំចុះចាញ់ដោយសឿង វ៉ាន់មិញ។

ទូរទស្សន៍វិញត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៦៦ ជាមួយនឹងប្រព័ន្ធ FCC រូបភាពស-ខ្មៅ។ ការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ច្រើនដណ្តប់លើបណ្ដាទីក្រុងធំៗនៅវៀតណាមខាងត្បូង ដោយដំបូងបានចាប់ផ្តើមការផ្សាយរយៈពេលមួយម៉ោងជារៀងរាល់ថ្ងៃ មុនពេលបានកើនឡើងេពេលវេលាផ្សព្វផ្សាយរហូតដល់ប្រាំមួយម៉ោងនៅពេលល្ងាចក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ វៀតណាមខាងត្បូងមានបុស្តិ៍ទូរទស្សន៍ធំៗចំនួនពីរ។ ទីមួយគឺ បណ្ដាញទូរទស្សន៍វៀតណាម ឬ THVN-TV (Truyền hình Việt Nam-TV) នៅលើប៉ុស្តិ៍លេខ៩ ដែលមានកម្មវិធីជាភាសាវៀតណាម ព័ត៌មាន និងការប្រកាសពិសេសៗពីទីក្រុងសៃហ្គន។ បុស្តិ៍ទីពីរគឺ AFVN-TV នៅលើប៉ុស្តិ៍លេខ ១១ ដែលស្ថិតក្រោមប្រតិបត្តិការរបស់[[សេវាវិទ្យុ និងទូរទស្សន៍កងកម្លាំងប្រដាប់អាវុធ (បច្ចុប្បន្នហៅ បណ្តាញកងកម្លាំងអាមេរិក) វាផ្តល់ការផ្សព្វផ្សាយផ្សេងៗដល់កងទ័ពអាមេរិកនៅវៀតណាមខាងត្បូង ហើយរាល់ការផ្សាយទាំងអស់ជាភាសាអង់គ្លេស។ បុស្តិ៍ទូរទស្សន៍នេះក៏ផ្សព្វផ្សាយកម្មវិធីកម្សាន្តជាច្រើនផងដែរដូចជា កម្មវិធីជជែកពិភាក្សា ឬកីឡាជាដើម។ មិនតែប៉ុណ្ណោះ វាក៏បានចេញផ្សាយព័ត៌មាន និងសេចក្ដីប្រកាសពិសេសៗពីរដ្ឋាភិបាល និងមេបញ្ជាការយោធាអាមេរិកផងដែរ។

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាម

ឯកសារយោង

[កែប្រែ]
  1. U.S. Army Area Handbook for Vietnam, American University (Washington, D.C.). Foreign Areas Studies Division, United States. Army 1962, page 141
  2. Prugh, George S. (1991). Law at War: Vietnam 1964–1973. Washington, D.C.: Department of the Army. pp. 61–63. https://history.army.mil/html/books/090/90-14/CMH_Pub_90-14.pdf បានយកមក 10 ធ្នូ 2022.
  3. Doyle, Robert C. (2010). The Enemy in Our Hands: America's Treatment of Enemy Prisoners of War from the Revolution to the War on Terror. University Press of Kentucky. p. 269. ល.ស.ប.អ. 978-0-8131-2589-3. https://books.google.com/books?id=ZBryc3ANF6IC បានយកមក 10 ធ្នូ 2022.
  4. Huynh, Dien (30 March 2018). "The End of South Vietnam". The New York Times. https://www.nytimes.com/2018/03/30/opinion/the-end-of-south-vietnam.html..
  5. Bühler, Konrad G. (2001). State Succession and Membership in International Organizations: Legal Theories Versus Political Pragmatism. Martinus Nijhoff Publishers. pp. 71. ល.ស.ប.អ. 978-90-411-1553-9. https://books.google.com/books?id=Ty7NAG1Jl-8C បានយកមក 10 ធ្នូ 2022.
  6. Goscha, Christopher E. (2016a). "Aux origines du républicanisme vietnamien: Circulations mondiales et connexions coloniales". Vingtième Siècle. Revue d'histoire (3 #131): 17–35. DOI:10.3917/ving.131.0017.
  7. Tran, Nu-Anh; Vu, Tuong (2022). "Rethinking Vietnamese Republicanism". 2022a.
  8. Vu, Tuong; Fear, Sean (2020). "Introduction". 2020a.
  9. (2016)"The Sovereign States of Vietnam, 1945–1955". Journal of Vietnamese Studies 11 (3–4): 103–139. DOI:10.1525/jvs.2016.11.3-4.103.
  10. 1 2 3 4 Goscha, Christopher (2016). Vietnam: A New History. Basic Books. ល.ស.ប.អ. 9780465094370. https://www.hachettebookgroup.com/titles/christopher-goscha/vietnam/9780465094370/.
  11. Holcombe 2020, pp. 35, 38–44.
  12. 1 2 Kort, Michael G. (2017). The Vietnam War Reexamined. Cambridge University Press. អ.វ.ល.:10.1017/9781107110199. ល.ស.ប.អ. 9781107110199.
  13. Tran 2023, pp. 699–700.
  14. Guillemot, François (2004). "Au coeur de la fracture vietnamienne : l'élimination de l'opposition nationaliste et anticolonialiste dans le Nord du Vietnam (1945–1946)". Naissance d'un État-Parti: Le Viêt Nam depuis 1945. Paris: Les Indes savantes. pp. 175–216. ល.ស.ប.អ. 9782846540643. https://www.lesindessavantes.com/ouvrage/naissance-dun-etat-parti/ បានយកមក 2 July 2026. Archived 22 May 2022[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  15. Reilly, Brett (2018). The Origins of the Vietnamese Civil War and the State of Vietnam (PhD). University of Wisconsin–Madison. Archived from the original on 11 June 2025. Retrieved 2 July 2026.
  16. Vu Van Thai (1966). "Vietnam: Nationalism under Challenge". Vietnam Perspectives 2 (2): 8–9.
  17. Goscha, Christopher E. (2011). "Attentisme". Historical Dictionary of the Indochina War (1945–1954): An International and Interdisciplinary Approach. NIAS Press. ISBN 9788776940638.
  18. Asselin 2024, pp. 90–95.
  19. 1 2 3 4 United States Department of Defense, ed. (2011) [1969]. "Origins of the Insurgency in South Vietnam, 1954–1960" (PDF). National Archives and Records Administration. The Pentagon Papers. Archived (PDF) from the original on 12 September 2023. Retrieved 2 July 2026.
  20. Catton, Philip E. (2014). "“It Would Be a Terrible Thing if We Handed These People over to the Communists”: The Eisenhower Administration, Article 14(d), and the Origins of the Refugee Exodus from North Vietnam". Diplomatic History 39 (2): 331–358. DOI:10.1093/dh/dhu002.
  21. Nguyễn Trắc Dĩ (1972). Đồng bào các Sắc tộc Thiểu số Việt Nam. Bộ Phát triển Sắc tộc. pp. 101–121.
  22. Hoang 2009, p. 19.
  23. Tran 2023, p. 694, 702–704.
  24. 1 2 Ang Cheng Guan (1997). Vietnamese Communists' Relations with China and the Second Indochina War (1956–62). Jefferson, North Carolina: McFarland. p. 11. ល.ស.ប.អ. 978-0-7864-0404-9. https://books.google.com/books?id=2ONOHIXGnrEC បានយកមក 5 July 2026.
  25. "(ជាភាសាវៀតណាម) Lời tuyên bố truyền thanh của Ngô Thủ-tướng ngày 16-7-1955". Tin điễn (Saigon) (238). 18 July 1955. https://gpa.eastview.com/crl/sean/newspapers/tndn19550718-01.1.1.
    "‘Lời tuyên bố truyền thanh của Thủ tướng Chánh phủ ngày 16-7-1955 về hiệp định Genève và vấn đề thống nhất đất nước’; ‘Tuyên ngôn của Chánh phủ Quốc gia Việt Nam ngày 9-8-1955 về vấn đề thống nhất lãnh thổ’". (ជាភាសាវៀតណាម) Con đường Chính nghĩa: Độc lập, Dân chủ. II. Saigon: Sở Báo chí Thông tin, Phủ Tổng thống. 1956. pp. 11–13.
  26. 1 2 3 Karnow, Stanley (1997). Vietnam: A History. Penguin Books. ល.ស.ប.អ. 0-670-84218-4.
  27. 1 2 3 "The Vietnam War: Seeds of Conflict: 1945–1960". historyplace.com. Archived from the original on 17 December 2008. Retrieved 6 July 2026.
  28. United States Department of Defense, ed. (2011). "U.S. and France's Withdrawal from Vietnam, 1954–1956" (PDF). National Archives and Records Administration. The Pentagon Papers.
  29. Woodruff, Mark (2005). Unheralded Victory: The Defeat of The Viet Cong and The North Vietnamese. Presidio Press. p. 6. ល.ស.ប.អ. 0-8914-1866-0. https://archive.org/details/unheraldedvictor0000wood.
  30. 1 2 Doyle, Edward; Weiss, Stephen (1984). The Vietnam Experience, a Collision of Cultures. Boston Publishing Company. ល.ស.ប.អ. 978-0-939526-12-3. https://archive.org/details/collisionofcultu00doyl.
  31. Pribbenow, Merle (2002). Victory in Vietnam: The Official History of the People's Army of Vietnam. University Press of Kansas. p. xi. ល.ស.ប.អ. 0-7006-1175-4. https://archive.org/details/victoryinvietnam0000unse_u7j3.
  32. 1 2 Sheehan, Neil; Smith, Hedrick; Kenworthy, E. W.; Butterfield, Fox (2017). The Pentagon Papers: The Secret History of the Vietnam War. Skyhorse Publishing. ល.ស.ប.អ. 978-1-63158-293-6. https://books.google.com/books?id=YjM5DwAAQBAJ&q=one-half+of+the+entire+rural+region+south+and+southwest+of+Saigon&pg=PT135 បានយកមក 6 July 2026.
  33. Miller, Edward (2024). "Points of Departure – The Global and Local Origins of the Vietnam War". ជា Miller, Edward. The Cambridge History of the Vietnam War, Volume I: Origins. Cambridge University Press. pp. 8–23. អ.វ.ល.:10.1017/9781316225240.002. ល.ស.ប.អ. 9781316225240.
  34. Cooper, Andrew Scott (2011). The Oil Kings: How the U.S., Iran, and Saudi Arabia Changed the Balance of Power in the Middle East. New York: Simon & Schuster. p. 205. https://archive.org/details/oilkingshowusira0000andr.
  35. "This Day in History 1974: Thieu announces war has resumed". Archived from the original on 25 February 2009.
  36. Conboy, Kenneth (2012). The NVA and Viet Cong. Bloomsbury Publishing. ល.ស.ប.អ. 978-1-78096-766-0. https://books.google.com/books?id=cyvDCwAAQBAJ&q=Phuoc+Long+and+PAVN&pg=PT49 បានយកមក 9 July 2026.
  37. "Fall of Saigon - 1975 Year in Review - Audio - UPI.com". UPI. Archived from the original on 28 April 2009. Retrieved 9 July 2026.
  38. "About Vietnam". vietnam.gov.vn/portal. Archived from the original on 17 December 2021. Retrieved 9 July 2026.
  39. A. JOINER, CHARLES; VAN THUAN, NGUYEN (June 1962). "PUBLIC ADMINISTRATION IN THE SAIGON METROPOLITAN AREA" (PDF). MICHIGAN STATE UNIVERSITY.
  40. Charles A. Joiner; Roy Jumper. "Organizing Bureaucrats: South Viet Nam's National Revolutionary Civil Servants' League". JSTOR.
  41. "The Situation in South Vietnam" (PDF). Central Intelligence Agency. 17 September 1963.
  42. "Examining the Leaders of North and South Vietnam". For Dummies.
  43. 1 2 Taylor, K. W. (2015). "Voices from the South". 2015a.
  44. Encyclopedia Britannica Online (2025) [1998], "Ngo Dinh Diem": "Ngo Dinh Diem... served as president, with dictatorial powers, of what was then South Vietnam, from 1955 until his assassination."
  45. Phạm Văn Thuỷ (January 2019). Beyond Political Skin:Colonial to National Economies in Indonesia and Vietnam (1910s-1960s). Springer Nature Singapore. p. 65. ល.ស.ប.អ. 9789811337116.
  46. Reading South Vietnam's Writers: The Reception of Western Thought in Journalism and Literature. Springer Nature Singapore. 2023. p. 17. ល.ស.ប.អ. 9789819910434.
  47. Tran 2022, p. 123.
  48. 1 2 3 4 5 6 7 David Farber (2004). The Sixties Chronicle. Legacy Publishing. ល.ស.ប.អ. 978-1-4127-1009-1. https://archive.org/details/sixtieschronicle0000unse.
  49. 1 2 David L. Prentice; George J. Veith; Thanh Cam Hoang; Phạm Thị Hồng Hà; Trương Thùy Dung. "Republican Vietnam, 1963–1975". Google Books.
  50. Veith, George J. Drawn Swords in a Distant Land: South Vietnam's Shattered Dreams. Encounter Books, 2021, pg. 340
  51. Fear, S. (2024). "5 - Saigon War Politics, 1968-1975" (PDF). eprints.whiterose.ac.uk.
  52. "The ARVN and the Fight for South Vietnam". Google Books.
  53. Luu, Trinh M.; Vu, Tuong. "War, the Second Republic, and the Diaspora". In Luu & Vu (2023). Harvc error: multiple targets (2×): CITEREFLuuVu2023 (help)
  54. Hoang, Thanh; Vu, Tuong. "War, Nation-Building, and the Role of the Press in the Second Republic". In Luu & Vu (2023). Harvc error: multiple targets (2×): CITEREFLuuVu2023 (help)
  55. Zinoman, Peter. "A Republican Moment in the Study of Modern Vietnam". In Tran & Vu (2022). Harvc error: multiple targets (2×): CITEREFTranVu2022 (help)
  56. Report No. ASA 41/001/1973, "Political Prisoners in South Vietnam" Archived 17 January 2018 at the វេយប៊ែខ ម៉ាស៊ីន., Amnesty International, 1 January 1973, p. 6-8.
  57. 1 2 3 4 5 6 7 Doling, Tim (2019). Exploring Saigon-Cholon – Vanishing Heritage of Ho Cho Minh City. Thế Giới Publishers. ល.ស.ប.អ. 978-604-77-6138-8.
  58. "Pacific Stars and Stripes MACV Orientation Edition" (PDF). Pacific Stars and Stripes. 1 July 1968. p. 9. Archived (PDF) from the original on 8 March 2021. Retrieved 18 July 2026.
  59. 1 2 3 4 5 6 7 "Significant Collections > Fonds of the Tòa Đại Biểu Chánh Phủ Tại Trung Nguyên Trung Phần or the Office of the Government's Representative in Central Midlands". Royal Woodblocks of Nguyễn Dynasty – World Documentary Heritage. The National Archives Center No. 4 (State Records and Archives Department of Vietnam). 2021. Archived from the original on 12 April 2021. Retrieved 19 July 2026.
  60. Rottman, Gordon; Bujeiro, Ramiro (2010). Army of the Republic of Vietnam 1955–75, Men-at-arms series 458. Osprey Publishing Ltd. p. 7. ល.ស.ប.អ. 978-1-84908-182-5.
  61. "South Vietnam - Conscription". www.globalsecurity.org. Retrieved 2026-07-19.
  62. Rottman, Gordon L. (2012). Army of the Republic of Vietnam 1955–75. Bloomsbury Publishing. pp. 40. ល.ស.ប.អ. 978-1-84908-182-5. https://books.google.com/books?id=9l61CwAAQBAJ.
  63. Spector, Ronald (1985). United States Army in Vietnam Advice and Support: The Early Years 1941–1960. United States Army Center of Military History. ល.ស.ប.អ. 978-0-02-930370-2. https://history.army.mil/html/books/091/91-1/CMH_Pub_91-1-B.pdf បានយកមក 19 July 2026.
  64. Le Gro, William (1985). Vietnam from Cease Fire to Capitulation. United States Army Center of Military History. ល.ស.ប.អ. 978-1-4102-2542-9. https://history.army.mil/html/books/090/90-29/CMH_Pub_90-29.pdf បានយកមក 19 July 2026.
  65. Veith, George (2012). Black April The Fall of South Vietnam 1973–75. Encounter Books. ល.ស.ប.អ. 978-1-59403-572-2. https://archive.org/details/blackaprilfallof0000veit.
  66. "A Foreign Policy of Independence and Peace". Vietnam Bulletin. Vol XI No 1 January 1974. pp 4–5
  67. Bühler, Konrad G. (2001). State Succession and Membership in International Organizations: Legal Theories versus Political Pragmatism. Martinus Nijhoff Publishers. pp. 75, 82, 83. ល.ស.ប.អ. 9789041115539.
  68. The Pentagon Papers (1971), Beacon Press, vol. 3, p. 134.
  69. The Pentagon Papers (1971), Beacon Press, vol. 3, p. 119.
  70. Vũ Khoan (13 July 2014). "(ជាភាសាវៀតណាម) Hiệp định Giơ-ne-vơ, 60 năm nhìn lại". Quân đội Nhân dân.
  71. 1 2 The Pentagon Papers (1971), Beacon Press, vol. 3, p. 140.
  72. Dwight D. Eisenhower. Mandate for Change. Garden City, New Jersey. Doubleday & Company, 1963, p. 372.
  73. The Pentagon Papers (1971), Beacon Press, vol. 3, p. 252.
  74. The Pentagon Papers (1971), Beacon Press, vol. 3, p. 246.
  75. Woodruff, Mark (2005). Unheralded Victory: The Defeat of The Viet Cong and The North Vietnamese. Arlington, Virginia: Presidio Press. ISBN 0-8914-1866-0. P.6: "The elections were not held. South Vietnam, which had not signed the Geneva Accords, did not believe the Communists in North Vietnam would allow a fair election. In January 1957, the ICC, comprising observers from India, Poland, and Canada, agreed with this perception, reporting that neither South nor North Vietnam had honored the armistice agreement. With the French gone, a return to the traditional power struggle between north and south had begun again."
  76. Johnson, Victoria E. "Vietnam on Film and Television: Documentaries in the Library of Congress". University of Virginia. Archived from the original on 15 February 2015. Retrieved 21 July 2026.
  77. "Air Vietnam". Airline History. Archived from the original on 2026-03-14. Retrieved 2026-07-21.
  78. 1 2 Kim, Youngmin, "The South Vietnamese Economy During the Vietnam War, 1954–1975 Archived 13 May 2013 at the វេយប៊ែខ ម៉ាស៊ីន."
  79. 1 2 Wiest, Andrew A., The Vietnam War, 1956–1975, p. 80.
  80. Toner, Simon (2017). "Imagining Taiwan: The Nixon Administration, the Developmental States, and South Vietnam's Search for Economic Viability, 1969–1975". Diplomatic History 41 (4): 772–798. DOI:10.1093/dh/dhw057.
  81. Thinh, Do Huy (2006). "The Role of English in Vietnam's Foreign Language Policy: A Brief History". 19th Annual EA Education Conference 2006. បានដាក់ទុកឯកសារ ពី នៅថ្ងៃ 2007-08-31. https://web.archive.org/web/20070831165148/http://www.englishaustralia.com.au/index.cgi?E=hcatfuncs&PT=sl&X=getdoc&Lev1=pub_c07_07&Lev2=c06_thinh បានយកមក 2026-07-22.
  82. Lafont 2007, p. 225.
  83. Lafont, Pierre-Bernard (2007). Le Campā: Géographie, population, histoire. Indes savantes. ល.ស.ប.អ. 978-2-84654-162-6. pp. 219–220
  84. McLeod, Mark W. (1999), "Indigenous Peoples and the Vietnamese Revolution, 1930–1975", Journal of World History (University of Hawaiʻi Press) 10 (2): 353–389, អ.វ.ល.:10.1353/jwh.1999.0017, JSTOR 20078784
  85. Nguyen Quoc, Tan Trung (November 20, 2023). "Rethinking History and News Media in South Vietnam". US–Vietnam Research Center. University of Oregon.
  86. Nguyen 2018.
  87. Nguyễn Tuấn Cường (September 2014). "Reestablishment of Human Nature and Social Morality: A Study of the Anniversary of Confucius' Birthday in South Vietnam 1955–1975". International Conference in Commemorating 2565th Anniversary of Confucius' Birthday.
  88. Nguyễn Tuấn Cường (November 2014). "Nationalism, Decolonization, and Tradition: The Promotion of Confucianism in South Vietnam 1955–1975 and the Role of Nguyễn Đăng Thục". Sixth "Engaging with Vietnam – An Interdisciplinary Dialogue" Conference (Frontiers and Peripheries: Vietnam Deconstructed and Reconnected).
  89. Moyar, Mark (2006). Triumph Forsaken: The Vietnam War, 1954–1965. Cambridge University Press. ល.ស.ប.អ. 9780511511646. https://archive.org/details/triumphforsakenv0000moya_t2u6.
  90. Nguyen, Nathalie Huynh Chau (2025). "The Vietnamese Turn". Sydney Review of Books. Writing and Society Research Centre, Western Sydney University.
  91. 1 2 Dror, Olga (2018). Making Two Vietnams: War and Youth Identities, 1965–1975. Cambridge University Press. ល.ស.ប.អ. 978-1-108-55616-3. https://www.cambridge.org/core/books/making-two-vietnams/BE086D9C1DA355B33EDBABC1C628701A បានយកមក 22 July 2026.
  92. 1 2 Gadkar-Wilcox, Wynn (2023). "Universities and Intellectual Culture in the Republic of Vietnam". Toward a Framework for Vietnamese American Studies: History, Community, and Memory. Temple University Press. pp. 57–75. ល.ស.ប.អ. 978-1-4399-2288-0. https://tupress.temple.edu/books/toward-a-framework-for-vietnamese-american-studies.

គន្ថនិទ្ទេសន៍

[កែប្រែ]

ជាភាសាអង់គ្លេស

អត្ថបទ និងជំពូកសិក្សា

[កែប្រែ]

ឯកលេខនា និង​សៀវភៅ​កែសម្រួល

[កែប្រែ]

តំណភ្ជាប់ក្រៅ

[កែប្រែ]
មុនដោយ
រដ្ឋវៀតណាម
សាធារណរដ្ឋវៀតណាម
១៩៥៥–១៩៧៥
តដោយ
រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន