កាណាដា
Canada | |
---|---|
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល | |
រាជធានី | អូតាវ៉ា 45°24′N 75°40′W / 45.400°N 75.667°W |
ទីក្រុងធំបំផុត | តូរ៉ុនតូ |
ភាសាផ្លូវការ | ភាសាអង់គ្លេស និង ភាសាបារាំង |
ក្រុមជនជាតិ (ឆ្នាំ ២០១៦)[២] | |
សាសនា (ឆ្នាំ ២០១១)[៣] | សាសនា៖
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សហព័ន្ធនិយមសភា |
ឆាលស៍ទី ៣ | |
ម៉ារី សៃម៉ន | |
ចាស្ទីន ទ្រូដូ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
សភាតំណាងរាស្ត្រ | |
ទទួលឯករាជ្យពី | |
១ កក្កដា ១៨៦៧ | |
១១ ធ្នូ ១៩៣១ | |
១៧ មេសា ១៩៨២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩,៩៨៤,៦៧០ គ.ម២ (ទី២) |
- ផ្ទៃទឹក (%) | ១១.៧៦ (២០១៥)[៤] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៤០,៥២៨,៣៩៦[៥] (ទី៣៧) |
- ជំរឿន (ឆ្នាំ ២០២១) | ៣៦,៩៩១,៩៨១[៦] |
- ដង់ស៊ីតេ | ៤.២ នាក់/គ.ម២ (ទី២៣៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២.៣៧៩ ទ្រីលានដុល្លារ[៧] (ទី១៦) |
- ក្នុងម្នាក់ | ៥៩,៨១៣ ដុល្លារ[៧] (ទី២៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២.១១៨ ទ្រីលានដុល្លារ[៧] (ទី១០) |
- ក្នុងម្នាក់ | ៥៣,២៤៧ ដុល្លារ[៧] (ទី១៨) |
ជីនី (២០១៨) | ៣០.៣[៨] មធ្យម |
HDI (២០២១) | ០.៩៣៦[៩] ខ្ពស់ណាស់ · ទី១៦ |
រូបិយវត្ថុ | ដុល្លារកាណាដា ($) (CAD) |
ល្វែងម៉ោង | UTC−៣.៥ ទៅ −៨ |
- រដូវក្តៅ (DST) | UTC−២.៥ ទៅ −៧ |
ទម្រង់កាលបរិច្ឆេទ | dd-mm-yyyy, mm-dd-yyyy, and yyyy-mm-dd (គ.ស.) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +១ |
ដែនកម្រិតខ្ពស់ | .ca |
ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះបានបែងចែកជាខេត្ត និងដែនដីចំនួនដប់ និងលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងពីមហាសមុទ្រអាកទិកទៅទិសខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម២ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំជាងគេទីពីរនៅលើពិភពលោក។ វាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ។
ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗពីចក្រភពអង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។
ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។
វប្បធ៌មនិងភាសា
[កែប្រែ]ភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Royal Anthem". រដ្ឋាភិបាលកាណាដា (Government of Canada). August 11, 2017. Retrieved December 18, 2020.
- ↑ "2016 Census of Population—Ethnic Origin, Catalog no. 98-400-X2016187". Statistics Canada. October 25, 2017. Archived from the original on ២៦ តុលា ២០១៧.
{{cite web}}
: Check date values in:|archive-date=
(help) - ↑ "2011 National Household Survey". Statistics Canada. May 8, 2013. Archived from the original on ១៥ ឧសភា ២០១៣.
{{cite web}}
: Check date values in:|archive-date=
(help) - ↑ "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 11 កុម្ភៈ 2022.
- ↑ "Population estimates, quarterly". Statistics Canada. December 19, 2023. Archived from the original on December 19, 2023. Retrieved 22 កុម្ភៈ 2024.
- ↑ "Census Profile, 2021 Census of Population". February 9, 2022. Retrieved 11 កុម្ភៈ 2022.
{{cite web}}
: CS1 maint: url-status (link) - ↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2023 Edition. (Canada)". មូលនិធិរូបិយវត្ថុអន្តរជាតិ. October 10, 2023. Retrieved 22 កុម្ភៈ 2024.
- ↑ "Income inequality". OECD. Retrieved 11 កុម្ភៈ 2022.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. September 8, 2022. Archived (PDF) from the original on September 8, 2022.
|
- Pages using duplicate arguments in template calls
- CS1 errors: dates
- CS1 maint: url-status
- កាណាដា
- ប្រទេសនៅអាមេរិកខាងជើង
- រាជាធិបតេយ្យសហព័ន្ធ
- ប្រជាជាតិក្រុមម្ភៃ
- ប្រជាជាតិក្រុមប្រាំពីរ
- រដ្ឋសមាជិកអង្គការណាតូ
- រដ្ឋសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- អាមេរិកភាគខាងជើង