ទុយនីស៊ី
الجمهورية التونسية (ភាសាអារ៉ាប់) | |
---|---|
ទីតាំងនៃប្រទេសទុយនីស៊ី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ទុយនីស 36°49′N 10°11′E / 36.817°N 10.183°E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[១] |
គ្រាមភាសា | អារ៉ាប់ទុយនីស៊ី[២] |
ភាសាបរទេស | ភាសាបារាំង[៣] |
ក្រុមជនជាតិ (ឆ្នាំ ២០២១)[៤] | |
សាសនា |
|
រដ្ឋាភិបាល | សាធារណរដ្ឋប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
កៃស៍ សាយ៉េដ | |
កាមែល ម៉ាឌូរី | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ក្រុមប្រឹក្សាជាតិនៃតំបន់ និងស្រុក | |
សភាតំណាងប្រជាជន | |
និម្មិតកម្ម | |
៨១៤ មុន គ.ស. | |
១៥ កក្កដា ១៧០៥ | |
២០ មីនា ១៩៥៦ | |
២៥ កក្កដា ១៩៥៧ | |
២៥ កក្កដា ២០២២ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៦៣,៦១០ គ.ម២ (ទី៩១) |
- ផ្ទៃទឹក (%) | ៥.០៤ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១១,៧០៨,៣៧០[១៣] (ទី៨១) |
- ដង់ស៊ីតេ | ៧១.៦៥ នាក់/គ.ម២ (ទី១៤៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១៦២.០៩៧ ពាន់លានដុល្លារ[១៤] (ទី៨២) |
- ក្នុងម្នាក់ | ១៣,២៤៨ ដុល្លារ[១៤] (ទី១១៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៥១.២៧១ ពាន់លានដុល្លារ[១៤] (ទី៩២) |
- ក្នុងម្នាក់ | ៤,១៩០ ដុល្លារ[១៤] (ទី១២៩) |
ជីនី (២០២១) | ៣៣.៧[១៥] មធ្យម |
HDI (២០២២) | ០.៧៣២[១៦] ខ្ពស់ · ទី១០១ |
រូបិយវត្ថុ | ឌីណាទុយនីស៊ី (TND) |
ល្វែងម៉ោង | UTC+១ (CET) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +២១៦ |
កូដ ISO 3166 | TN |
ដែនកម្រិតខ្ពស់ | .tn |
ប្រទេសទុយនីស៊ី[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋទុយនីស៊ី[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងបំផុតនៃទ្វីបអាហ្វ្រិក។ ទុយនីស៊ីគឺជាផ្នែកមួយនៃតំបន់ម៉ាហ្គ្រីបនៅអាហ្រ្វិកខាងជើង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងលិចនិងភាគនិរតី ប្រទេសលីប៊ីនៅភាគអាគ្នេយ៍ និងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើងនិងខាងកើត។ មិនតែប៉ុណ្ណោះ ប្រទេសនេះក៏មានដែនទឹកជាប់នឹងប្រទេសអ៊ីតាលីតាមរយៈប្រជុំកោះស៊ីស៊ីលី និងសាដេនីនៅភាគខាងជើង និងប្រទេសម៉ាល់តានៅភាគខាងកើត។ ប្រទេសនេះជាម្ចាស់ផ្ទះនៃបុរាណវត្ថុនៃអរិយធម៌ការតាច ដែលមានអាយុកាលតាំងពីសតវត្សទី៩ មុន គ.ស. មកម៉្លេះ ក៏ដូចជាព្រះមហាវិហារឥស្លាមនៃក្រុងគាហ្អួងជាដើម។ ទុយនីស៊ីត្រូវបានគេស្គាល់ទូលំទូលាយដោយសារស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ ទីផ្សារក្នុងស្រុកដ៏មមាញឹក និងឆ្នេរសមុទ្រពណ៌ខៀវស្រឡះ។ ទុយនីស៊ីគ្របដណ្តប់លើផ្ទៃដីសរុប ១៦៣,៦១០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង ១២ លាននាក់។ ចុងខាងកើតនៃជួរភ្នំអាត្លាស និងប៉ែកខាងជើងបង្អស់នៃវាលលំហសាហារ៉ាបានលាតសន្ធឹងចូលមកក្នុងដែនដីប្រទេសមួយនេះ ខណៈឆ្នេរសមុទ្រប្រវែង ១,៣០០ គីឡូម៉ែត្ររបស់ខ្លួនបានអូសបន្លាយតាមសមុទ្រមេឌីទែរ៉ាណេ។ ឈ្មោះប្រទេសទុយនីស៊ីនេះផងដែរគឺមានប្រភពចេញពីទីក្រុងទុយនីសដែលត្រូវជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
ចាប់ផ្តើមពីសម័យដើមបុរាណ ជនជាតិដើមប៊ែប៊ែរបានឡើងមកតាំងទីលំនៅលើទឹកដីនៃប្រទេសទុយនេស៊ីបច្ចុប្បន្ន។ ជនជាតិហ្វីនីស៊ីដែលជាក្រុមជនជាតិសេមីទិកមួយបានចូលមកតាំងទីលំនៅនៅតាមឆ្នេរសមុទ្រ និងបង្កើតចេញជាសហគមន៍តូចៗជាច្រើននៅក្នុងសតវត្សរ៍ទី១២ មុនគ្រិស្តសករាជ ហើយជាលទ្ធផលក៏រួមគ្នាបង្កើតបានអរិយធម៌ការតាចដែលត្រូវជាមហាអំណាចតំបន់មួយនៅសតវត្សរ៍ទី៧ មុនគ្រិស្តសករាជ។ បច្ចជនរបស់ជនជាតិហ្វីនីស៊ីត្រូវបានគេស្គាល់ថាជនជាតិព្យូនិក។ ការតាចបុរាណរបស់ជនជាតិមួយនេះបានក្លាយជាអាណាចក្រពាណិជ្ជកម្មដ៏សំខាន់មួយ និងជាគូប្រជែងវិស័យយោធាជាមួយសាធារណរដ្ឋរ៉ូម៉ាំង ប៉ុន្តែមកដល់ឆ្នាំ១៤៦ មុន គ.ស. ការតាចក៏ត្រូវបានរ៉ូមវាយកាន់កាប់អស់រយៈពេល ៨០០ ឆ្នាំបន្ទាប់។ ក្រោមការកាន់កាប់របស់រ៉ូម ពួកគេបានផ្សព្វផ្សាយគ្រិស្តសាសនា ហើយបានបន្សល់ទុកនូវកេរដំណែលស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើនដូចជា រង្គសាលអែលជេមជាដើម។ មកដល់សតវត្សរ៍ទី៧ នៃគ.ស. ជនជាតិអារ៉ាប់ឥស្លាមបានវាយសញ្ជ័យទឹកដីទុយនីស៊ីទាំងមូល (ដោយទទួលបានជ័យជម្នះនៅក្នុងឆ្នាំ៦៩៧ បន្ទាប់ពីខិតខំប្រឹងប្រែងកាន់កាប់អស់ជាច្រើនដងចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ៦៤៧) ហើយបានបញ្ជូនកុលសម្ព័ន្ធ និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងសាសនា និងវប្បធម៌អារ៉ាប់ចូលមកទុយនីស៊ី។ នៅប្រមាណសតវត្សរ៍ទី១៥ ភាសា និងវប្បធម៌អារ៉ាប់បានជ្រាបចូលក្នុងសង្គមទុយនីស៊ីស្ទើរគ្រប់ស្រទាប់វណ្ណៈ ខណៈជនជាតិដើមស្ទើរទាំងអស់បានប្រែអត្តសញ្ញាណក្លាយជាជនជាតិអារ៉ាប់។[១៧] នៅឆ្នាំ១៥៤៦ ចក្រភពអូតូម៉ង់បានបង្កើតរបបគ្រប់គ្រងនៅទុយនីស៊ី និងបន្តកាន់កាប់អស់រយៈពេលជាង ៣០០ ឆ្នាំរហូតដល់ឆ្នាំ១៨៨១ នៅពេលដែលបារាំងបានត្រួតត្រាទុយនីស៊ី។ នៅក្នុងឆ្នាំ១៩៥៦ ទុយនីស៊ីបានទទួលឯករាជ្យជាសាធារណរដ្ឋទុយនីស៊ីក្រោមការដឹកនាំរបស់លោកហាប៊ីប បូហ្គីបា។ បច្ចុប្បន្ននេះ វប្បធម៌ និងអត្តសញ្ញាណប្រទេសទុយនីស៊ីបានចាក់ឫសគល់ជ្រៅទៅក្នុងចំណុចប្រសព្វនៃវប្បធម៌ និងជាតិសាសន៍ផ្សេងៗគ្នាដែលបានអូសបន្លាយអស់ជាច្រើនសតវត្សរ៍មកនេះ។
នៅឆ្នាំ២០១១ បដិវត្តន៍ទុយនីស៊ីបានផ្ទុះឡើងប្រឆាំងនឹងរបបផ្ដាច់ការរបស់លោកហ្សីន អែលអាប៊ីឌីនបេនអាលីដែលកាលនុះបានកំពុងកាន់អំណាចអស់រយៈពេលជាង ២៤ ឆ្នាំមកហើយ។ ជាលទ្ធផល របបរបស់លោកក៏ត្រូវបានមហាជនផ្តួលរំលំ ហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទុយនីស៊ីមួយនេះក៏បានរាលដាលបង្កើតចេញជាចលនាប្រឆាំងរដ្ឋាភិបាលផ្ដាច់ការនៅទូទាំងតំបន់អារ៉ាប់ និងមជ្ឈិមបូព៌ា ដែលគេនិយមហៅថា និទាឃរដូវអារ៉ាប់។ យោងតាមសន្ទស្សន៍ប្រជាធិបតេយ្យ (ធ្វើដោយ The Economist) បានបង្ហាញឱ្យឃើញថា ប្រទេសទុយនីស៊ីគឺជារដ្ឋដែលមានគុណតម្លៃប្រជាធិបតេយ្យតែមួយគត់ប៉ុណ្ណោះនៅក្នុងពិភពអារ៉ាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។[១៨] បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបានចុះទន់ខ្សោយ ទុយនីស៊ីក៏ត្រូវបានគេចាត់ទុកថាជារដ្ឋក្រោមរបបប្រសង្ករណ៍។[១៩] ទុយនីស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិកតែប៉ុន្មានប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ជាមួយនឹងប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗនៅលើទ្វីបនេះ ខណៈជាប់ចំណាត់ថ្នាក់ទី១២៩ នៅលើសកលលោកក្នុង ផសស សម្រាប់មនុស្សម្នាក់ៗ។
ទុយនីស៊ីមានចំណងដ៏ស្អិតរមួតនៅក្នុងសហគមន៍អន្តរជាតិ ដោយបច្ចុប្បន្ន ប្រទេសនេះគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម សហភាពអាហ្រ្វិក ទីផ្សាររួមសម្រាប់អាហ្វ្រិកខាងកើត និងត្បូង ចលនាមិនចូលបក្សសម្ព័ន្ធ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងក្រុម ៧៧។ល។ ខុសពីប្រទេសនៃពិភពអារ៉ាប់ភាគច្រើន ទុយនីស៊ីនូវតែបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសជាមួយបារាំង និងអ៊ីតាលី។ មិនតែប៉ុណ្ណោះ ទុយនីស៊ីក៏មានកិច្ចព្រមព្រៀងសមាគមន៍ជាមួយសហភាពអឺរ៉ុបផងដែរ ហើយថែមទាំងទទួលបានឋានៈជាសម្ព័ន្ធមិត្តក្រៅអង្គការណាតូមួយរបស់សហរដ្ឋអាមេរិកទៀតផង។
កំណត់សម្កាល់
[កែប្រែ]- ↑ ភាសាអារ៉ាប់៖ تونس, ភាសាប៊ែប៊ែរ៖ Tunest, ភាសាបារាំង៖ Tunisie
- ↑ ភាសាអារ៉ាប់៖ الجمهورية التونسية, ភាសាបារាំង៖ République tunisienne
ឯកសារយោង
[កែប្រែ]- ↑ "Tunisian Constitution, Article 1" (PDF). 26 January 2014. Archived from the original (PDF) on 9 February 2014. Retrieved 22 October 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) Translation by the University of Bern: "Tunisia is a free State, independent and sovereign; its religion is the Islam, its language is Arabic, and its form is the Republic." - ↑ Arabic, Tunisian Spoken. Ethnologue (19 February 1999). Retrieved on 22 October 2024.
- ↑ "Tunisia, Languages". 22 May 2022.
- ↑ ៤,០ ៤,១ "Tunisia - the World Factbook". 22 December 2022.
- ↑ "Tunisia Demographics".
- ↑ "Berbers Populations Distribution". 12 March 2004. http://news.bbc.co.uk/2/hi/africa/3509799.stm.
- ↑ "Q&A: The Berbers". 12 March 2004. http://news.bbc.co.uk/1/hi/world/africa/3509799.stm.
- ↑ "The Jews of Tunisia". www.pjvoice.com.
- ↑ "Tunisia". 13 March 2024.
- ↑ "Tunisia, Religions". 22 May 2022.
- ↑ "New survey reveals drop-off in religiosity across Arab world, especially North Africa".
- ↑ "2. Young adults around the world are less religious by several measures". 13 June 2018.
- ↑ "National Institute of Statistics-Tunisia". National Institute of Statistics-Tunisia. Archived from the original on 28 November 2019. Retrieved 22 October 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ១៤,០ ១៤,១ ១៤,២ ១៤,៣ "World Economic Outlook Database, October 2023 Edition. (Tunisia)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 22 October 2024.
- ↑ "GINI index". World Bank. Retrieved 22 October 2024.
- ↑ "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. p. 275. Retrieved 2024-10-22.
- ↑ Holes, Clive (2018-08-30). Arabic Historical Dialectology: Linguistic and Sociolinguistic Approaches. Oxford University Press. pp. 42. ល.ស.ប.អ. 978-0-19-100506-0. https://books.google.com/books?id=pzRtDwAAQBAJ.
- ↑ "Democracy Index 2021". The Economist. https://infographics.economist.com/2022/democracy-index-2021/index.html.
- ↑ "Democracy Index 2021: The China challenge". Economist Intelligence Unit. pp. 6–7. Retrieved 23 October 2024.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- អត្ថបទខ្លីមិនពេញលេញ
- ប្រទេស
- ទុយនីស៊ី
- ប្រទេសម៉ាហ្គ្រីប
- ប្រទេសសាហារ៉ា
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃសម្ព័ន្ធអារ៉ាប់
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ាណេ
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- ប្រទេសនៅអាហ្វ្រិក