Jump to content

នាង​មណ្ឌោលគីរី

ពីវិគីភីឌា

នាង​មណ្ឌោលគីរី
( នាង​មន្ទោទរី )

នាង​មណ្ឌោលគីរី និង ក្រុងរាពណ៍ សិល្បៈរតនកោសិន្ទ្រ វត្តព្រះស្រីរតនសាស្ដារាម ទីក្រុងទេពមហានគរ .
ជនជាតិ ទេពធីតា
ព្រះរាជឥស្សរិយយស ​ព្រះអគ្គមហេសីឯកនៃក្រុងរាពណ៍
អគ្គមហេសីឯកព្រះមហាក្សត្រិយានីនៃស្ដេចនគរលង្កា​
មាតាឥន្ទ្រជិត
កិច្ចការ ឥន្ទ្រជិត
អក្សរសិល្ប៍ រាមាយណៈ
រឿងរាមកេរ្តិ៍
រាមកេរ្ដិ៍
រាមាកៀន
សាសនា ព្រហ្មញ្ញ សាសនា
ហិណ្ឌូសាសនា
ព្រះវេទ
នាគសាសនា

នាង​មន្ទោទរី​ ឬ នាងមន្ទោ (អង់គ្លេស: Mandodariហិណ្ឌី: मंदोदरी ) គឺជាមាតានៃនគរលង្កា​ នាងជាអគ្គមហេសីឯកព្រះមហាក្សត្រិយានីនៃក្រុងរាពណ៍ និងជាម្ដាយរបស់ឥន្ទ្រជិត ។ នៃអក្សរសិល្ប៍រាមាយណៈ - រឿងរាមកេរ្តិ៍ - រាមកេរ្ដិ៍ - រាមាកៀន. ។ ៚

ប្រវត្តិ

[កែប្រែ]

ព្រះនាង គឺ អគ្គមហេសី​របស់​ក្រុងរាពណ៍ និង​មាតា​របស់​ឥន្ទ្រជិត ដំនើររឿងគឺ ពីអតិតជាតិនាងជាទេពធីតាស្ថានសួគ៌ ។ []នាងបានគាល់ព្រះឥសូរ ក្នុងពេលនាងឧមារមិននៅ ក្នុងប្រាសាទ។ ពេលនោះព្រះឥសូរបានបង្ខំស្រលាញ់នាង ។ ក្រោយពេលនាងឧមារត្រលប់មកវិញឃើញ លំអងព្រះឥសូរប្រលាក់រូងរាងនាងមន្ទោ ឧមារទេវីបានដាក់បណ្តាសារអោយនាងមន្ទោកើតជាសត្វកង្កែប។ នាងមន្ទោបានរស់នៅជាសត្វកង្កែបជាមួយតាបសបួនអង្គ។ វេលាមួយនោះមាននាងសត្វនាគ បានស្រលាញ់គ្នាជាមួយពស់ តាបសអស់សំណើចក៏សើច ។ នាងនាគកើតចិត្តខឹង ក៏លួច ក្អែរពិសដាក់ទឹកពាងរបស់តាបស នាងមន្ទោ ដែលជាកង្កែបអាស្រ័យក្បែលទឹកពាងនោះដឹង ក៏គិតថាខ្លួនអាស្រ័យដោយសារទឹកពាងដែលតាបសនោះដង ពេលនេះតាបសមានរឿងក្តៅក្រហាយ នាងក៏លោតចូលទឹកពាងនោះ ស្លាប់ទៅ។ តាបសកាលបើឃើញនាងកង្កែបស្លាប់ក៏ ប្រមើលឃើញ ហើយប្រស់ជារូបនារីស្អាត។ ពេលនេះមានយក្ខនិងទេពធីតាយកទៅចិញ្ចឹមជាកូន ក្រុងរាពណ៍ឃើញក៏ស្រាលាញ់នាងមន្ទោនោះ។ ក្រុងរាពណ៍បីនាងមន្ទោ អោបផងថើបផងហេាះកាត់នគរខាស់ខឹមបុរី ពាលីក្តៅក្រហាយធ្វើសង្គ្រាមដណ្តើមនាងមន្ទោ ហើយស្រលាញ់នាងមន្ទោរហូតនាងមានមានផ្ទៃពោះ ចុងក្រោយក្រុងរាពណ៍ដណ្តើមនាងមន្ទោវិញបាន តែពាលីបង្ខំអោយរាពណ៌វះពោះនាងមន្ទោដណ្តើមយកកូនខ្លួនវិញ លុះវះមកដាច់កន្ទុយ ក៏ដាក់ឈ្មោះកូនរបស់ពាលីនោះថា អង្គត់។[]


កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]