គណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិកម្ពុជា Cambodia National Rescue Party | |
---|---|
ប្រធានគណបក្ស | សម រង្ស៊ី |
ប្រធានគណបក្សបន្ទាប់ | កឹម សុខា |
បាវចនា | សង្គ្រោះ បម្រើ ការពារ |
បង្កើត | ១៧ កក្កដា ២០១២ |
រំលាយ | ១៦ វិច្ឆិកា ២០១៧ |
បញ្ចូលគ្នា | គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស |
បក្សស្នង | ត្រូវបានរំលាយដោយអយុត្តិធម៌ គណបក្សផ្សេងៗ (មិនជាផ្លូវការ) |
ទីស្នាក់ការកណ្ដាល | ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ |
មនោគមវិជ្ជា | សេរីនិយម ប្រជាធិបតេយ្យសេរី ជាតិនិយមស៊ីវិល ប្រជានិយម |
គោលជំហរនយោបាយ | កណ្ដាលនិយម |
ទំនាក់ទំនងអន្តរជាតិ | សេរីនិយមអន្តរជាតិ |
ទំនាក់ទំនងក្នុងតំបន់ | ក្រុមប្រឹក្សាសេរីនិយមអាស៊ី និងអ្នកប្រជាធិបតេយ្យ |
ពណ៌ផ្លូវការ | ខៀវ |
គេហទំព័រ | |
http://www.nationalrescueparty.org/ (លែងដំណើរការ) |
គណបក្សសង្គ្រោះជាតិ (អង់គ្លេស: Cambodia National Rescue Party) គឺជាគណបក្សមួយបង្កើតឡើងពីការរួមបញ្ចូលគ្នារបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រកួតប្រជែងការបោះឆ្នោតឆ្នំា២០១៣ ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនៃកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ ជាលទ្ធផលនៃសេចក្តីសម្រេចនេះ ដំណែងនៃគណបក្សសង្គ្រោះជាតិទាំងអស់ រួមទាំងមេឃុំ ចៅសង្កាត់ចំនួន ៤៨៩ និងសមាជិកសភាចំនួន ៥៥រូប បានបាត់បង់តំណែង និងបានបែងចែកអាសនៈរបស់ពួកគេទៅឱ្យគណបក្សផ្សេងទៀត។ បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់គណបក្សចំនួន ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ប្រហែលពាក់កណ្តាលនៃអតីតសមាជិកសភារបស់គណបក្សនេះ រួមទាំងអនុប្រធានគណបក្សមួយចំនួន បានភៀសខ្លួនចេញពីប្រទេសកម្ពុជាមុនខែតុលា ដោយសារតែការភ័យខ្លាចនៃការចាប់ខ្លួនដោយគណបក្សកាន់អំណាច។ ការរំលាយគណបក្សដោយបង្ខំបានជំរុញឱ្យមានការថ្កោលទោស និងអំពាវនាវឱ្យដកការសម្រេចចិត្តពីសហគមន៍អន្តរជាតិ។ បច្ចុប្បន្ន គណបក្សនេះត្រូវមានជំនួសដោយគណបក្សមួយចំនួននាពេលបច្ចុប្បន្នដូចជា ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សកម្លាំងជាតិ ។
ប្រវត្តិ
[កែប្រែ]ការបង្កើតឡើង
[កែប្រែ]គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១២ ដោយមានការជួបប្រជុំគ្នារវាងលោកសម រង្ស៊ីនិងកឹម សុខានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ [១] ក្រោយការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ លោក មុត ចន្ថា ប្រធានគណបក្សជាតិនិយមបានប្រកាសចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០១៤ ផងដែរ។[២]
គោលនយោបាយ
[កែប្រែ]- ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ
- កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
- មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀល ក្នុង១ខែ
- កសិករ ទទួលបានការធានាតម្លៃកសិផល (ស្រូវទាបបំផុត ១០០០៛/kg)
- ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
- យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ
- បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការប្រាក់[៣]
សមាសភាពដឹកនំាគណបក្ស
[កែប្រែ]គណៈកម្មាធិការអចិន្រ្តៃយ៍
[កែប្រែ]គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សមានសមាសភាពដូចតទៅ:
- លោក សម រង្ស៊ី ប្រធាន
- លោក កឹម សុខា អនុប្រធាន
- លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ
- លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក
- លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ
- លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ
- លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ
- លោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ
- លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ
- លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក
- លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ
- លោក គួយ ប៊ុនរឿន អគ្គនាយករង រដ្ឋបាល
- កញ្ញា កឹម មនោវិទ្យា អគ្គនាយករង ទំនាក់ទំនងសាធារណៈ
- លោក តុ វ៉ាន់ច័ន្ទ អគ្គនាយករង ហិរញ្ញវត្ថុ
- លោកស្រី ជូឡុង សូមួរ៉ា សមាជិកា
- លោក គីមសួរ ភិរិទ្ធ សមាជិក
- លោក ថាច់ សេដ្ឋា សមាជិក
- លោក សុន ឆ័យ សមាជិក
- លោក ជាម ច័ន្ទនី សមាជិក
- លោក ទួន យក់ដា សមាជិក
- លោក លឹមប៊ុន ស៊ីដារេត សមាជិក
- លោក កែវ សម្បត្តិ សមាជិក
- លោក អ៊ូ ច័ន្ទរ័ត្ន សមាជិក
- លោកស្រី កែ សុវណ្ណរតន៍ សមាជិកា
- លោក ម៉ែន សុថាវរិន្ទ្រ សមាជិក
- លោក សួន រីដា សមាជិក [១] Archived 2014-04-16 at the វេយប៊ែខ ម៉ាស៊ីន.
តួនាទី-ភារកិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស
[កែប្រែ]គណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្ស ។
គណៈកម្មាធិការអចិន្រ្តៃយ៍ មានសិទ្ធិសម្រេចលើគ្រប់បញ្ហា និងការងារចាំបាច់ រួមទាំងការបញ្ចប់សមាជិកភាព ហើយ និងស្នើសុំឲ្យប្រធានគណបក្ស តែងតាំង ឬដកតួនាទី ឬព្យួរតំណែង មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ។ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ទទួលខុសត្រូវលើរាល់សេចក្តីសម្រេចទាំងនោះ នៅចំពោះមុខគណៈកម្មាធិការ នាយក ។
គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស រៀបចំគម្រោងផែនការធំៗ ដាក់ជូនគណៈកម្មាធិការនាយកពិនិត្យ មុន នឹងដាក់ជូនសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ពិភាក្សា និងអនុម័ត ។
គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស មានចំនួនយ៉ាងច្រើន ២៩រូប ដែលមានសមាសភាពដូចតទៅ ៖
- ប្រធាន និងអនុប្រធានគណបក្ស
- ប្រធាន និងអនុប្រធានគណៈកម្មាធិការនាយក
- ប្រធាន និងអនុប្រធានគណៈកម្មាធិការវិន័យ
- ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ
- អគ្គនាយករដ្ឋបាល និងអគ្គនាយករង
- អគ្គនាយកទំនាក់ទំនងសាធារណៈ និងអគ្គនាយករង
- អគ្គនាយកហិរញ្ញវត្ថុ និងអគ្គនាយករង
- និងសមាជិកមួយចំនួន ដែលជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ខ្លួន តាមសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។
ប្រធាន និងអនុប្រធានគណបក្ស ជាប្រធាន និងអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាចប្រព្រឹត្តទៅបានតាមការសម្រេចរបស់ប្រធាន ឬតាមសំណើចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ហើយចាំបាច់ត្រូវមានកូរ៉ុម ២/៣ នៃសមាជិកទាំងមូល ។
សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវមានសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃ សមាជិកទាំងមូល ។
ប្រធាន និងអនុប្រធានគណបក្ស ត្រូវបានជ្រើសតាំងដោយសមាជ តាមរយៈការអនុម័តបញ្ជីបេក្ខជនដោយ សម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកវត្តមានដែលមានសិទ្ធិសម្រេច សម្រាប់អាណត្តិ ៥ឆ្នាំ។
បញ្ជីបេក្ខជន គឺជាបញ្ជីរួមរបស់បេក្ខជនប្រធាន និងអនុប្រធានគណបក្ស ។ បញ្ជីនេះត្រូវមានការគាំទ្រពី សមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។
ឥស្សរជននយោបាយក្នុងគណបក្សមួយរូប អាចធ្វើជាប្រធានគណបក្សត្រឹមពីរអាណត្តិ(១០ឆ្នាំ) ។
អនុប្រធានគណបក្ស ទទួលដឹកនាំការងារគណបក្សតាមការកំណត់របស់ប្រធានគណបក្ស ។
នៅពេលអវត្តមានប្រធាន អនុប្រធានត្រូវបានទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ដែលមានបុព្វសិទ្ធិដូច ប្រធានគណបក្ស ។
ក្នុងករណីអវត្តមានប្រធាន និងអនុប្រធាន អ្នកទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ត្រូវជ្រើសតាមឋានានុក្រម ដូចខាងក្រោម ៖
១- ប្រធានគណៈកម្មាធិការនាយក
២- ប្រធានគណៈកម្មាធិការវិន័យ
៣- ប្រធានគណៈកម្មាធិការប្រតិបត្តិ
៤- អនុប្រធានគណៈកម្មាធិការនាយក
៥- អនុប្រធានគណៈកម្មាធិការវិន័យ
៦- អនុប្រធានគណៈកម្មាធិការប្រតិបត្តិ
ការទទួលសិទ្ធិជាប្រធានគណបក្សស្តីទីនេះ ត្រូវធ្វើតាមរយៈលិខិតផ្ទេរសិទ្ធិពីប្រធានគណបក្ស ។
ប្រធានគណបក្ស មានខុទ្ទកាល័យមួយ ដើម្បីជួយដល់កិច្ចការផ្ទាល់របស់ខ្លួន ។ ខុទ្ទកាល័យប្រធានគណបក្ស ដឹកនាំដោយនាយខុទ្ទកាល័យមួយរូប អមដោយនាយរងខុទ្ទកាល័យមួយចំនួនដែលតែងតាំងដោយប្រធានគណបក្ស ។
ប្រធានគណបក្ស តែងតាំង ឬផ្លាស់ប្តូរបេក្ខជនតំណាងរាស្រ្ត បេក្ខជនសមាជិកព្រឹទ្ធសភា និងបេក្ខជន ថ្នាក់ដឹកនាំដទៃទៀត តាមសំណើរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។
ប្រធានគណបក្ស មានសិទ្ធិតែងតាំង ឬដកតួនាទី បេសកជន និងទីប្រឹក្សាផ្ទាល់របស់ខ្លួន ។
ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ ៖
- អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយ គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុង ចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ដើម្បីជួយការងារប្រធានគណបក្សស្តីទី រហូតដល់ចប់អាណត្តិ
- អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បី ជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មីក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំ គណបក្សរហូតដល់ចប់អាណត្តិ ។
គណៈកម្មាធិការវិន័យ
[កែប្រែ]គណៈកម្មាធិការវិន័យ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការនាយក ។
គណៈកម្មាធិការវិន័យ មានតួនាទី និងភារកិច្ច ដូចតទៅ ៖
- ទទួលពាក្យបណ្តឹងវិវាទរបស់សមាជិកគណបក្ស
- ទទួលពាក្យបណ្តឹងស្តីពីភាពមិនប្រក្រតីនៃចំណូល-ចំណាយរបស់គណបក្ស
- ទទួលបណ្តឹងឧទ្ទរណ៍ករណីបញ្ចប់សមាជិកភាពដោយគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត
- ដាក់ពិន័យសមាជិកគណបក្សរូបណា ដែលរំលោភបទប្បញ្ញត្តិដែលមានចែងក្នុងប្រការ១៨ នៃលក្ខន្តិកៈ គណបក្ស ។
នីតិវិធីនៃការដោះស្រាយបណ្តឹង ការដាក់ពិន័យ និងការបញ្ចប់សមាជិកភាព មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង គណបក្ស ។
គណៈកម្មាធិការវិន័យ មានសមាសភាពដូចតទៅ ៖
- ប្រធាន និងអនុប្រធានមួយរូប ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ ខ្លួនដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល
- សមាជិក ប្រាំរូបទៀត ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាតិ ដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល
បេក្ខជនប្រធាន និងអនុប្រធាន ត្រូវមានការគាំទ្រពីសមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃ សមាជិកគណៈកម្មាធិការនាយកទាំងមូល ។
គណៈកម្មាធិការវិន័យ មានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការវិន័យចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការវិន័យថ្មីចូលកាន់តំណែង ។
ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការវិន័យ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។
គណៈកម្មាធិការប្រតិបត្តិ
[កែប្រែ]គណៈកម្មាធិការប្រតិបត្តិ ជាស្ថាប័ននីតិប្រតិបត្តិរបស់គណបក្ស ។ គណៈកម្មាធិការប្រតិបត្តិគ្រប់គ្រង និង ធានាការប្រព្រឹត្តិទៅនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ព្រមទាំងរចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងសាខាគណបក្សនៅក្រៅប្រទេស ។
គណៈកម្មាធិការប្រតិបត្តិ អនុវត្តការងារប្រចាំថ្ងៃតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោម ការត្រួតពិនិត្យរបស់ប្រធាន និងអនុប្រធានគណបក្ស ។
គណៈកម្មាធិការប្រតិបត្តិ មានសមាសភាពជ្រើសចេញមកពីសមាជិកគណៈកម្មាធិការនាយក ៖
- ប្រធាន មួយរូប
- អនុប្រធាន យ៉ាងតិចមួយរូប
- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានរដ្ឋបាល
- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ
- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលការងារតាមការកំណត់របស់ប្រធានគណៈកម្មាធិការប្រតិបត្តិ ។
ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តែងតាំងដោយប្រធានគណបក្ស បន្ទាប់ពីបានទទួលការ យល់ព្រមពីគណៈកម្មាធិការនាយក ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ។
គណៈកម្មាធិការប្រតិបត្តិ មានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ ជាសេនាធិការ ។
អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំងបី តែងតាំងដោយប្រធានគណបក្ស តាមសំណើរបស់ ប្រធានគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានទទួលការយល់ព្រមពីគណៈកម្មាធិការនាយកដោយសម្លេងភាគច្រើន ដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។
អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ មាននាយកដ្ឋាន មួយចំនួនតាមតម្រូវការចាំបាច់ ។ នាយកដ្ឋាននីមួយៗ ដឹកនាំដោយ ប្រធានមួយរូប និងអនុប្រធានមួយរូប ដែល តែងតាំងដោយប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើរបស់អគ្គនាយក ។
ការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ កំណត់ដោយគណៈកម្មាធិការប្រតិបត្តិ ។
អគ្គនាយកដ្ឋានហិរញ្ញវត្ថុ ទទួលបន្ទុកគ្រប់គ្រងថវិកា និងបញ្ជីសារពើភ័ណ្ឌទាំងអស់របស់គណបក្ស ។
អគ្គនាយកហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ស្តីពីប្រាក់ចំណូល-ចំណាយរបស់គណបក្ស ជូនប្រធាន អនុប្រធានគណបក្ស ប្រធានគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការនាយក ។
ប្រធានគណៈកម្មាធិការប្រតិបត្តិ ឬអនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិដោយមិនគិតកូរ៉ុម ដើម្បីប្រតិបត្តិការងារប្រចាំថ្ងៃ ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មា ធិការអចិន្រ្តៃយ៍ ។
គណៈកម្មាធិការប្រតិបត្តិមានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការប្រតិបត្តិចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការប្រតិបត្តិថ្មីចូលកាន់តំណែង ។
គណៈកម្មាធិការនាយក
[កែប្រែ]គណៈកម្មាធិការនាយក គឺជាស្ថាប័ននីតិប្បញ្ញត្តិរបស់គណបក្ស ។ គណៈកម្មាធិការនាយកអនុវត្តទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលកំណត់ដោយសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ។
គណៈកម្មាធិការនាយក មានសមាជិកយ៉ាងតិច៦៩រូប ដែលផ្តល់សេចក្តីទុកចិត្ត ដោយសមាជគណបក្ស សម្រាប់អាណត្តិ ៥ឆ្នាំ ។ បេក្ខជនគណៈកម្មាធិការនាយកត្រូវបានជ្រើសរើស ៖
- ពីតំណាងគណបក្សរាជធានី-ខេត្ត ដែលជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាជាតិតំណាងរាជធានី-ខេត្ត និងប្រធានគណៈកម្មាធិការប្រតិបត្តិឃុំ-សង្កាត់ក្នុងរាជធានី-ខេត្តសាមី ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកតំណាងគណបក្សរាជធានី-ខេត្តនីមួយៗ មានចំនួនយ៉ាងច្រើនស្មើនឹងអាសនៈតំណាងរាស្រ្តក្នុង រាជធានី-ខេត្តសាមី បូកមួយ ចែកនឹងពីរ ។
- ដោយគណៈកម្មាធិការនាយកតាមសំណើរបស់ប្រធានគណបក្ស ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកដែលជ្រើសរើសនេះមិនត្រូវលើសចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមកពីតំណាង គណបក្សរាជធានី-ខេត្ត ហើយត្រូវផ្តល់អាទិភាពដល់យុវជន និងស្រ្តី ។
នីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។
គណៈកម្មាធិការនាយក បង្កើតគណៈកម្មាធិការវិន័យគណបក្សដូចមានចែងក្នុងផ្នែកទី៤ នៃលក្ខន្តិកៈនេះ ។
គណៈកម្មាធិការនាយក ជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។
គណៈកម្មាធិការនាយក ផ្តល់សេចក្តីទុកចិត្តដល់ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើ របស់ប្រធានគណបក្ស ។
គណៈកម្មាធិការនាយក អាចបង្កើតគណៈកម្មការនានាតាមការចាំបាច់ ។
គណៈកម្មាធិការនាយក ត្រួតពិនិត្យការប្រតិបត្តិរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស និងអាចផ្តួចផ្តើម គំនិតឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំគណបក្សស្របតាមស្ថានការណ៍ និងកាលៈទេសៈជាក់ស្តែងដើម្បីឲ្យគណបក្ស មានការរីកចម្រើន ។
គណៈកម្មាធិការនាយកពិភាក្សា អនុម័តរាល់បទប្បញ្ញត្តិផ្សេងៗរបស់គណបក្ស តាមសំណើរបស់គណៈកម្មា ធិការអចិន្ត្រៃយ៍ ។
គណៈកម្មាធិការនាយក ដឹកនាំដោយប្រធាន មួយរូប និងអនុប្រធាន យ៉ាងតិចមួយរូប ។
ប្រធានគណៈកម្មាធិការនាយក ជ្រើសតាំងដោយសមាជិកគណៈកម្មាធិការនាយក តាមរយៈការបោះឆ្នោត សម្ងាត់ដោយសម្លេងភាគច្រើន (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។
បេក្ខជនប្រធានគណៈកម្មាធិការនាយក ជាសមាជិកគណៈកម្មាធិការនាយក ដែលមានការគាំទ្រពីសមាជិក គណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។
អនុប្រធានគណៈកម្មាធិការនាយក ត្រូវបានផ្តល់សេចក្តីទុកចិត្តដោយសម្លេងភាគច្រើន (៥០%+១) នៃ សមាជិកគណៈកម្មាធិការនាយកទាំងមូល តាមសំណើរបស់ប្រធានគណៈកម្មាធិការនាយក ។
គណៈកម្មាធិការនាយក មានអាណត្តិ៥ឆ្នាំ ។ សមាជិកគណៈកម្មាធិការនាយកចាស់នឹងអស់សុពលភាព នៅពេលសមាជិកគណៈកម្មាធិការនាយកថ្មីចូលកាន់តំណែង ។
គណៈកម្មាធិការនាយក ជួបប្រជុំគ្នាយ៉ាងតិច ៣ខែម្តង ។ ក្នុងករណីពិសេស ប្រធានគណបក្ស ឬប្រធាន គណៈកម្មាធិការនាយក ឬសំណើ ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយក ។
នីតិវិធីនៃកិច្ចប្រជុំគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។
ឯកសារយោង
[កែប្រែ]- ↑ "អំពីគណបក្សសង្គ្រោះជាតិ". គណបក្សសង្គ្រោះជាតិ (in ខ្មែរ). Archived from the original on 2016-12-22. Retrieved 2022-05-07.
{{cite web}}
: zero width space character in|title=
at position 23 (help); zero width space character in|work=
at position 19 (help)CS1 maint: unrecognized language (link) - ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-11-14. Retrieved 2014-08-03.
- ↑ "គោលនយោបាយ៧ចំនុចរបស់គណបក្សសង្គ្រោះជាតិ". គណបក្សសង្គ្រោះជាតិ (in ខ្មែរ). Archived from the original on 22 ធ្នូ 2016. Retrieved 17 July 2014.
{{cite web}}
: Cite has empty unknown parameter:|3=
(help); zero width space character in|title=
at position 10 (help); zero width space character in|work=
at position 19 (help)CS1 maint: unrecognized language (link)
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- CNRP Website Archived 2014-10-10 at the វេយប៊ែខ ម៉ាស៊ីន.