ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ គឺជាថ្ងៃដែលកម្ពុជាបាត់បងទឹកដីកម្ពុជាក្រោម។ ជាថ្ងៃដែលខ្មែរក្រោមបាត់បង់ភាពជាម្ចាស់លើទឹកដីខ្លួនឯង។ ហើយបានប្រែក្លាយពីម្ចាស់ប្រទេសទៅជាជនជាតិភាគតិច លើទឹកដីរបស់ខ្លួន។ ចំណែកកូនខ្មែរកណ្ដាល លែងមានអ្នកដឹងលឺនឹងយកចិត្តទុកដាក់រឿងនេះទៀតហើយ។ សូម្បីតែលើកទង់ជាតិខ្មែរ និងខ្មែរក្រោមនៅមុខផ្ទះក៏គ្មានផង ខ្មែរបច្ចុប្បន្នលែងទទួលស្គាល់ខ្មែរក្រោមជាបងប្អូនហើយ។ បែរជាយកជាតិសាសន៍ដទៃជាបងប្អូនវិញ សែនស្ដាយដែនដីកូសាំងស៊ីន ការបាត់បង់នេះមកពីអត្តចរឹកខ្មែរក្រោយដូចជាខ្មែរបច្ចុប្បន្ន រឿងជាតិជារឿងរបស់អ្នកធំ យើងរាស្ត្រគិតតែរកស៊ីទៅ ទុកគេជាអ្នកដឹកនាំទៅ។ ចុងក្រោយចាញ់មនោគមន៍យួនបាត់ដីកម្ពុជាក្រោម។
ចរឹកចឹងសមនឹងពាក្យ ពូជបាត់ទឹកដី។ ជនជាតិខ្មែរចង់ចូលទៅយួនប៉ូលីសខ្មែរនៅច្រកព្រំដែនសួរប្រជាជនខ្លួនចេះភាសាយួន និងដូរលុយយួនទុកចាយនៅ សុំឆែកឯកសារសិន តែដល់ជនជាតិយួន ចូលមកខ្មែរវិញមិនបានសួររកឯកសារអីទាំងអស់ ពួកដែលចូលមកមាន អ្នកលក់កាហ្វេតាមរទេះ លក់កាវកណ្ដុល លក់បាយក្ដាំង និងនំស្រួយ បញ្ចួលហ្គាសដែកកេស និងដេរស្បែកជើង លក់នំបញ្ចុកស្រុះ និងនំបាញ់ហយ ជាដើម -ល-។ នៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ម្ដងៗអាជីវករខ្មែរឈប់លក់ដូរ លក់បាយ ម្ហូប នៅតាមផ្លូវ ដល់ពេលទៅទិញនិយាយខ្មែរអត់ច្បាស់ផងនេះឬ មនោគមន៍បរទេសខាងកើតដើម្បីបន្តលេបយកដែនដីកម្ពុជា។ ដោយការធ្វើសញ្ជ័យប្រជាជន រឺយ៉ាងណា? អោយប្រជាជនមករស់នៅលើទឹកដីគេអោយបានច្រើនរួចអោយ មានតំណែងធំក្នុងកិច្ចការការងារសង្គម ចាប់ពីតំណែងមេភូមិ ក្រុមព្រឹក្សាឃុំ មេឃុំ/ចៅសង្កាត់ ក្រុមព្រឹក្សាស្រុក អភិបាលស្រុក ក្រុមព្រឹក្សាខេត្ត អភិបាលខេត្ត ទៅដល់មន្ត្រីតាមក្រសួងនានា។ បើធ្វើការបោះឆ្នោតទៅជាប់រួចកាត់យកដីដូច ប្រទេសអ៊ុយក្រែន-ប្រទេសរុស្ស៊ី តំបន់គ្រីមមៀ ជាគំរូស្រាប់។ ការបោះឆ្នោតប្រជាមតិដូចពេលដែលហូជីមិញ និងបាវដាវ ធ្លាប់ធ្វើជាមួយបារាំង ក្នុងការលេបយកដែនដីខ្មែរ តែបែរជាកូនខ្មែរប្រៀបដូចជារៃ រាំច្រៀង ផឹកស៊ី មិនគិតពីកាតាព្វកិច្ចជាពលរដ្ឋ។ បើមិនបាត់ដីបានវាចំលែក។ សូមខ្មែរលើ ខ្មែរកណ្ដាល និង ខ្មែរក្រោម យកចិត្តទុកដាក់ដល់ថ្ងៃនេះផង បងប្អូនទាំង៣ព្រាត់គ្នាដោយសារមនោគមន៍បរទេស។ ខេត្តខ្មែរដែលបាត់បង់ទៅប្រទេសជិតខាង ចូលកូនខ្មែរចងចាំផង។ ប្រយោគខាងលើនេះមិនមែនញុះញុងអោយស្អប់ជាតិសាស្ត្រទេ តែចង់អោយកូនខ្មែរដឹង និងយល់ពីមុខចោរឈ្លានគេហើយមុនទទួលយកការពិត បែរកាឡៃដានកង់ប្រវត្តិសាស្ត្រ។
ខេត្តខ្មែរនៃដែនកម្ពុជាក្រោម
[កែប្រែ]ឈ្មោះខេត្តជាអក្សរខ្មែរ(Khmer) | ឈ្មោះខេត្តជាអក្សរអង់គ្លេស(English) | ឈ្មោះខេត្តជាអក្សរយួន(Vietnam) | ||
---|---|---|---|---|
ក្រុងព្រៃនគរ (រាជា) | Prey Nokor City | Ho Chi Minh City | ||
ខេត្តក្រមួនស | Kramuon Sour Province | Kieng Giang | ||
ខេត្តឃ្លាំង | Khleang Province | Soc Trang | ||
ខេត្តផ្សារដែក | Pha Deak Province | Keing Phong | ||
ខេត្តព្រះត្រពាំង | Preah Trapeang Province | Tra Vinh | ||
ខេត្តពលលាវ (ពោធិលើ) | Phol Leav Province | Bạc Liêu Province | ||
ខេត្តទឹកខ្មៅ | Thouk Khmou Province | Ca Mau | ||
ខេត្តពាម | Peam Province | Ha Tien | ||
ខេត្តមេ ស | Me Sour | Tieng Giang , Dinh Thong | ||
ខេត្តមាត់ជ្រូក | Meat Chrok Province | Chau Doc | ||
ខេត្តរោងដំរី | Rong Domrey Province | Tay Ninh | ||
ខេត្តលង់ហោរ | Luong Hour Province | Vinh Long | ||
ខេត្តអូរកាប់ | Ou Kap Province | Vung Tau | ||
ខេត្តព្រែកឫស្សី | Prek Russey Province | Can Tho | ||
ខេត្តកំពង់ឬស្សី | Kampong Russey Province | Ben Tre ]] | ||
ខេត្តពាមបារាជ | Peam Bareach Province | Long Xuyen | ||
ខេត្តឈ្មោះថ្មី (កំពង់គោ) | Chhmous Thmey Province | Tra An | ||
ខេត្តទួលតាមោក (ឈើទាលមួយ) | Tuol Ta Mok Province | Binh Duong , Bien Hoa | ||
ខេត្តចង្វាត្រពាំង (កំពប់ស្រកាត្រី) | Changvea Trapeang Province | Phuoc Thang | ||
ខេត្តកោះគង (ដំបូកកោង) | Koh Kang Province | Go Cong , Dinh Tuong | ||
ខេត្តដូនណៃ | Doun Nai Province | Don Nia | ||
ខេត្តឧញ៉ាឌិន | Oknha Province | |||
ខេត្តមរា | M Rea Province | |||
ខេត្តតានន់ | Ta Non Province | |||
ដែនដីកម្ពុជាក្រោមមាន
|