Jump to content

ប្រាសាទមេបុណ្យខាងកើត

ពីវិគីភីឌា
ប្រាសាទមេបុណ្យខាងកើត

ឈ្មោះ: ប្រាសាទមេបុណ្យខាងកើត
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី១
កាលបរិច្ឆេទកសាង: ឆ្នាំ៩៥២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថប្រែរូប
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

អំពីឈ្មោះប្រាសាទ

[កែប្រែ]

ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មីម៉ា មានន័យថា ម្តាយស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទមេបុណ្យខាងកើតបែរមុខទៅទិសខាងកើត ប្រាសាទនេះត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា[]។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។ យោងតាមសិលាចារឹកបញ្ជាក់ថាប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរ ព្រះនាងបរវតី ព្រះវិស្ណុ ព្រះព្រហ្ម និងនៅក្នុងប្រាង្គកណ្តាលដាក់លិង្គទេវរាជដែលលោក ហ្ស៊ក សឈដែស អះអាងថាឈ្មោះ រាជេន្ទ្រស្វរៈ[]

សំណង់ស្ថាបត្យកម្ម

[កែប្រែ]

ប្រាសាទមេបុណ្យមានទម្រង់និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូបដែលមានចំនួនប្រាង្អសំខាន់ចំនួនប្រាំសាងអំពីឥដ្ឋ ស្ថិតនៅលើខឿនសាងអំពីថ្មបាយក្រៀម និងថ្មភក់ប៉ុន្តែមានកម្ពស់ទាបជាងប្រាសាទប្រែរូប។ នៅសង់ខាងកាំជណ្តើរមានលម្អចម្លាក់សត្វតោ រីឯនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២មានលម្អរូបដំរីដែលមានប្រមោយសំយុងត្រង់ចុះមកក្រោមហើយនៅលើដំរីមានលម្អខ្សែកទៀតផង។ នៅឯជញ្ជាំងខាងក្រៅនៃប្រាង្គទាំងប្រាំមានតួប៉មតូចៗផ្សេងទៀតមានប្រហោងតូចៗសម្រាប់ភ្ជាប់កំបោរបាយអ

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី៩៣។
  2. លោក ស៊ិន សុវណ្ណរតនា ឆ្នាំ២០១២ ទំព័រទី៩។