ព្រៅ

ដោយវិគីភីឌា
Jump to navigation Jump to search

ស្ទឹងត្រែង:  ជនជាតិដើម​ភាគតិច​ព្រៅ ដែល​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង។

ទំនៀមទម្លាប់​ចាក់​សាក់​មុខ​របស់​នារី​ក្រមុំ​ជនជាតិភាគតិចព្រៅ ។ គ្រប់​ស្ត្រី​ជនជាតិ​ព្រៅ​ទាំងអស់ ឱ្យ​តែ​ពេញវ័យ​ក្រមុំ​អាយុ​១៥​ឆ្នាំ ក្រុម​គ្រួសារ និង​មេកន្ទ្រាញ​តម្រូវ​ឱ្យ​ចាក់​សាក់​លើ​ផ្ទៃមុខ គ្រប់​ៗ​គ្នា បើ​មិន​ធ្វើ​តាម​មេកន្ទ្រាញ​ទេ គេ​ចោទ​ថា​មិន​គោរព​ប្រពៃណី ឬ​ជា​ស្រី​មិន​ស្អាត ។ ស្ត្រី​ជនជាតិ​ព្រៅ​ដែល​ចាក់​សាក់​លើ​ផ្ទៃ​មុខជា​ច្រើន​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​អស់​នៅ​សល់​តែ​២​នាក់​ទេ​បច្ចុប្បន្ន ។

ចំពោះ កំលោះ​ៗ​មេកន្ទ្រាញ​មិន​តម្រូវ​ឱ្យ​ចាក់​សាក់​មុខ​ទេ ។ តាម​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ព្រៅ បើ​បុរស​ណា​មាន​ប្រពន្ធ​ហើយ មេកន្ទ្រាញ​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​មាន​ស្រី​ផ្សេង​លួចលាក់​ក្បត់​កូន​ប្រពន្ធ​ទេ បើ​ធ្វើ​បែប​នោះ​ហើយ​មេកន្ទ្រាញ​ដឹង​គេ​នឹង​ផាកពិន័យ​ឱ្យ​កាប់​គោ​២​ក្បាល ក្របី​២​ក្បាល ជ្រូក​២​ក្បាល ដើម្បី​សែន​ភូមិ សែន​ចាស់ទុំ កុំឱ្យ​ចង្រៃ​ភូមិ ឬ​ដេញ​ចេញពី​ភូមិ និង​សម្លាប់​ចោល​តែ​ម្តង ។

យោងតាម​របាយការណ៍ លោក សម សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង បានឱ្យដឹង ថា កាលពី​ឆ្នាំ​២០០៦ ប្រជាពលរដ្ឋ ជនជាតិ​ព្រៅ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន មាន​ប្រមាណ ៦០ គ្រួសារ ស្មើ​មនុស្ស​ប្រមាណ ៣០០ នាក់​។ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ ទាំង​អ្នក​ចំណូល​ថ្មី និង​ជនជាតិ​ព្រៅ មាន​ប្រមាណ​ជាង ៥០០ គ្រួសារ​ហើយ​៕