Jump to content

សង្គ្រាមលោកលើកទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សង្គ្រាមលោក លើក ទី ១)
សង្គ្រាមលោកលើកទី១

Clockwise from the top:
កាលបរិច្ឆេទ ២៨ ខែកក្កដា ១៩១៤ – ១១ ខែវិច្ឆិកា ១៩១៨ (១៩១៤-០៧-២៨ ១៩១៨-១១-១១)
(4 ឆ្នាំ, 3 ខែ និង 1 សប្ដាហ៍)
ទីតាំង Europe, Africa, the Middle East, the Pacific Islands, China, Indian Ocean, North and South Atlantic Ocean
លទ្ធផល Allied victory
ការប្រែប្រួល
ទឹកដី
ភាគីសង្គ្រាម
អំណាចសម្ព័ន្ធមិត្ត:
 បារាំង
អំណាចកណ្ដាល:
មេបញ្ជាការ និង មេដឹកនាំ
កម្លាំង
Total: 42,928,000[]
Total: 25,248,000[]
  • German Empire 13,250,000
  • អូទ្រីស-ហុងគ្រី 7,800,000
  • ចក្រភពអូតូម៉ង់ 2,998,000
  • ព្រះរាជាណាចក្រប៊ុលហ្ការី 1,200,000
68,176,000 (Total all)
សហេតុភាព និង ការខាងបង់
  • Military dead: 5,525,000
  • Military wounded: 12,832,000
  • Total: 18,357,000 KIA, WIA and MIA
  • Civilian dead: 4,000,000
further details ...
Military deaths by country:[][]
  • រុស្ស៊ី 1,811,000
  • សាធារណរដ្ឋបារាំងទី៣ 1,398,000
  • សហរាជាណាចក្រ 1,115,000
  • ព្រះរាជាណាចក្រអ៊ីតាលី 651,000
  • ព្រះរាជាណាចក្ររូម៉ានី 250,000–335,000
  • ព្រះរាជាណាចក្រស៊ែប៊ី 275,000
  • សហរដ្ឋអាមេរិក 117,000
  • បែលហ្ស៊ិក 59,000–88,000
  • ព្រះរាជាណាចក្រក្រិក 26,000
  • សាធារណរដ្ឋព័រទុយហ្កាល់ទី ១ 7,000
  • ព្រះរាជាណាចក្រម៉ុងតេណេហ្គ្រោ 3,000
  • ចក្រភពជប៉ុន <1,000
  • Military dead: 4,386,000
  • Military wounded: 8,388,000
  • Total: 12,774,000 KIA, WIA and MIA
  • Civilian dead: 3,700,000
further details ...
Military deaths by country:[]
  • German Empire 2,051,000
  • អូទ្រីស-ហុងគ្រី 1,200,000
  • ចក្រភពអូតូម៉ង់ 772,000
  • ព្រះរាជាណាចក្រប៊ុលហ្ការី 88,000

សង្គ្រាមលោកលើកទី១ គឺជាជម្លោះជាអន្តរជាតិរវាងប្រទេសជាច្រើនក្នុងពិភពលោក ដែលចាប់ផ្ដើមនៅថ្ងៃទី ២៨ កក្កដា ១៩១៤ និងបញ្ចប់វិញនៅថ្ងៃទី ១១ វិច្ឆិកា ១៩១៨។ សង្គ្រាមនេះមានការចូលរួមពីប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប និងប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិកជាដើម ហើយក៏មានឆាកប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងផ្នែកខ្លះនៃអាស៊ីផងដែរ។ វាគឺជាសង្គ្រាមមួយដែលមានផលវិបាកខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទាហានប្រមាណ ៩ លាននាក់ស្លាប់ក្នុងការប្រយុទ្ធ និងមានជនស៊ីវិលប្រមាណ ៥ លាននាក់ទៀតបានស្លាប់ដោយសារការសម្លាប់ដោយទាហានសត្រូវ ការទម្លាក់គ្រាប់បែក ជំងឺ និងការអត់ឃ្លានជាដើម។[] អំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តឡើងដោយពួកអូតូម៉ង់ និងជំងឺផ្ដាសាយអេស្ប៉ាញក្នុងឆ្នាំ ១៩១៨ ដែលរីករាលដាលកាន់តែខ្លាំងដោយសារការធ្វើបម្លាស់ទីរបស់កងទ័ព បានធ្វើឱ្យមនុស្សជាច្រើនលាននាក់លើពិភពលោកបានបាត់បង់ជីវិតថែមទៀត។[][]

មុនឆ្នាំ ១៩១៤ ប្រទេសមហាអំណាចអឺរ៉ុប ត្រូវបានបែងចែកជាពីរគឺ ទ្រីបអង់តង់មានបារាំង រុស្សី និងអង់គ្លេសជាសមាជិក និង ទ្រីបលីសមានសមាជិកអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និង អ៊ីតាលី។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩១៤ រជ្ជទាយាទនៃអូទ្រីស-ហុងគ្រីហ្វ្រង់ស្វ័រ ហ្វែឌីណង់ ត្រូវបានធ្វើឃាតដោយជនជាតិស៊ែប៊ីម្នាក់ឈ្មោះហ្កាវ្រីឡូ ព្រីនស៊ីប។ ព្រឹត្តិការណ៍នេះបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងនៅតំបន់បាល់កង់។ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ ត្រឹមថ្ងៃទី ៤ ខែកក្កដា ប្រទេស អាល្លឺម៉ង់ បារាំង និង អង់គ្លេស បានចូលរួមក្នុងសង្គ្រាម។ នៅខែវិច្ឆិកា ឆ្នាំ ១៩១៤ ចក្រភពអូតូម៉ង់ អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី បានបង្កើតជាកម្លាំងកណ្ដាល ហើយនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩១៥ អ៊ីតាលី បានចូលរួមជាមួយចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងស៊ែប៊ីបង្កើតជាកម្លាំងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី ១។

បុព្វហេតុ​នៃ​សង្គ្រាម

[កែប្រែ]

ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទ នៃ​ចក្រភព​អូទ្រីស-ហុងគ្រី ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម (Black Hand ដែលគាំទ្រជាតិនិយមស៊ែបី) កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​រាជាណាចក្រ​ស៊ែប៊ី ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។

ទីបំផុត​ទៅ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ ចក្រភពរុស្ស៊ី បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង​អូទ្រីស-ហុងគ្រី​។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់​បាន​ប្រកាសសង្គ្រាម​ជាមួយ​រុស្ស៊ី នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​បារាំង ហើយ​កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​បារាំង​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​បែលហ្សិក​។ ចក្រភពអង់គ្លេស បាន​ទាមទារឲ្យ​អាល្លឺម៉ង់​គោរព​អព្យាក្រឹតភាព​បែលហ្សិក តែ​មិន​បាន​ទទួល​ចម្លើយ ចក្រភពអង់គ្លេស​ក៏​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។

ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។

ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម

[កែប្រែ]

សរុបទៅ សង្គ្រាម​នេះ​គឺជា​សង្គ្រាមចក្រពត្តិ ប្រកបដោយ​ភាពអយុត្តិធម៌​ទាំងសងខាង​។ មានតែ ប្រទេស​ស៊ែប៊ី និង​បែលហ្សិក​ប៉ុណ្ណោះ​ដែល​ប្រយុទ្ធតស៊ូ ដើម្បី​ការពារជាតិ​។ អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គ្រាម​នេះ​គឺ​ភាគី​ទាំងសងខាង តែ​មេភ្លើង​គឺ​ចេញពី​ចក្រភព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី​។

ឯកសារយោង

[កែប្រែ]
  1. 1 2 Tucker & Roberts 2005, ទ. 273
  2. 1 2 Mougel, Nadège. "World War I casualties" (PDF). Centre européen Robert Schuman. Archived from the original (PDF) on 2021-02-02. Retrieved 2022-12-09.
  3. Nash, Jay Robert (1976). Darkest Hours. Rowman & Littlefield. ល.ស.ប.អ. 978-1590775264. https://books.google.com/books?id=3KglCgAAQBAJ&pg=PA775.
  4. Gilbert 1994, p. xv.
  5. Spreeuwenberg 2018, pp. 2561–2567.
  6. Williams 2014, pp. 4–10.
  1. The United States did not ratify any of the treaties agreed to at the Paris Peace Conference.
  2. Bulgaria joined the Central Powers on 14 October 1915.
  3. The Ottoman Empire agreed to a secret alliance with Germany on 2 August 1914. It joined the war on the side of the Central Powers on 29 October 1914.
  4. The United States declared war on Austria-Hungary on 7 December 1917.
  5. Austria was considered one of the successor states to Austria-Hungary.
  6. The United States declared war on Germany on 6 April 1917.
  7. Hungary was considered one of the successor states to Austria-Hungary.
  8. Although the Treaty of Sèvres was intended to end the war between the Allied Powers and the Ottoman Empire, the Allied Powers and the Republic of Turkey, the successor state of the Ottoman Empire, agreed to the Treaty of Lausanne.
  9. Russian Republic during 1917. The Bolshevik government signed the separate peace with the Central Powers shortly after their armed seizure of power of November that year.
  10. Abdicated in March 1917, executed in July 1918.
  11. Died in 1916 of pneumonia, succeeded by Charles (Karl) I of Austria
  12. Died in July 1918 and succeeded by Mehmed VI
  13. Figures are for Metropolitan France and its colonies
  14. Figures are for Britain and her colonies; the dominions and India are listed separately
Cite error: <ref> tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/> tag was found.