Jump to content

មជ្ឈិមបូព៌ា

ពីវិគីភីឌា

មជ្ឈិមបូព៌ា (Middle East) គឺជា​តំបន់​មួយ​ដែល​លាតសន្ធឹង​ចាប់ពី​ប៉ែក​និរតី​នៃ​ទ្វីបអាស៊ី និង ប៉ែក​ឦសាន​នៃ​ទ្វីបអាហ្វ្រិក​។ ពាក្យ "មជ្ឈិមបូព៌ា" ត្រូវ​បាន​គេ​ស្គាល់​ប្រហែល​ជា​នៅ​ឆ្នាំ​១៩០០ នៅ​រាជាណាចក្ររួម​។

បើ​យើង​ងាកក្រោយ​ត្រឡប់​ទៅ​មើល​ពី​សម័យ​បុរាណ មជ្ឈិមបូព៌ា​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​នៃ​ពិភពលោក​។ តំបន់​នេះ បាន​ផ្ដល់​កំណើត​ដល់​សាសនា​ធំៗ​០៣​គឺ​៖ សាសនាហូដា (Judaism), គ្រិស្តសាសនា និង សាសនាឥស្លាម​។ ជាទូទៅ មជ្ឈិមបូព៌ា​គឺជា​តំបន់​ដែល​មាន​អាកាស​ស្ងួតហែង និង ក្ដៅខ្លាំង ជាមួយ​ទន្លេ​ធំៗ​ជាច្រើន បាន​ផ្ដល់​ទឹក​សម្រាប់​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​នៅលើ​ផ្ទៃដី​មាន​កម្រិត​។ ប្រទេស​ជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​ឈូងសមុទ្រពែក សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេងកាត​យ៉ាងច្រើន​។ នា​សម័យ​បច្ចុប្បន្ន​នេះ មជ្ឈិមបូព៌ា​នៅតែ​ជា​តំបន់​មួយ ដែល​មាន​សក្ដានុពល​ទាំង​វិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង សាសនា​។