សណ្ឋានដីកម្ពុជា

ពីវិគីភីឌា

លក្ខណៈទូទៅនៃសណ្ឋានដីប្រទេសកម្ពុជាមានផ្ទៃផតកណ្ដាល ព័ទ្ធស្ទើរជុំវិញទៅដោយភ្នំ និងខ្ពង់រាប។ នៅប៉ែកនិរតី ផ្ទៃដីមានរាងទេរចុះពីជួរភ្នំក្រវាញសំដៅទៅឈូងសមុទ្រ ដែលជាទីសម្បូរកូនកោះ។ គេចែកសណ្ឋានដីនេះជាបួនតំបន់ធំៗ៖

តំបន់មាត់សមុទ្រ[កែប្រែ]

តំបន់មាត់សមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទស ជាតំបន់ដែលមានរយៈកំពស់ កើតយ៉ាងឆាប់រហ័ស ពីឆ្នេរសមុទ្រទៅទល់ជើងជួរភ្នំក្រវាញ លាតសន្ធឹងលើខេត្តកោះកុង ក្រុងព្រះសីហនុ ក្រុងកែប និងខេត្តកំពត។ ម្យ៉ាងទៀតតំបន់នេះសម្បូរកូនភ្នំ ដែលជួនកាលជាកូនភ្នំនៅកណ្ដាលទំនាប និងជួនកាលជាកូនភ្នំលេចចេញពីទឹកសមុទ្រ ដែលជាកោះ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។ ឆ្នេរនេះមានស្ទើរកោះធំៗពីរ គឺស្ទើរកោះស្មាច់ និងស្ទើរកោះវាលរេញ ដែលដាច់ចេញពីគ្នាដោយឆកកំពង់សោម (ទទឹង៣០គីឡូម៉ែត)។ ឈូងសមុទ្រយើង មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។
លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។

តំបន់ប្រជុំភ្នំ[កែប្រែ]

ជួរភ្នំដងរែក[កែប្រែ]

ជួរភ្នំដងរែកជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។

ជួរភ្នំក្រវាញ[កែប្រែ]

ជួរភ្នំក្រវាញស្ថិតនៅភាគនិរតីនៃប្រទេស សណ្ដូកតាមបណ្ដោយឆ្នេរ ចាប់ពីខេត្តកោះកុងដល់ខេត្តកំពត
គេចែកជួរភ្នំនេះជាបីផ្នែកគឺ៖


តំបន់ជួរភ្នំក្រវាញនេះ សម្បូរព្រៃឈើ សត្វព្រៃ រ៉ែ និងជាប្រភពផ្ដល់ទឹកដល់ស្ទឹង ព្រែកដែលនៅតាមមាត់សមុទ្រ និងទំនាបកណ្ដាល។

ទំនាបកណ្ដាល[កែប្រែ]

ទំនាបកណ្ដាលសណ្ដូកពីទិសពាយ័ព្យទៅអាគ្នេយ៍ រហូតដល់ព្រំដែនវៀតណាម។ ទំនាបនេះមានទំហំស្មើ១/៣នៃផ្ទៃប្រទេស ហើយគេចែកវាជាពីរផ្នែកគឺ៖

  • ទំនាបបឹង ជាទំនាបជុំវិញបឹងទន្លេសាប មានរយៈកំពស់ពី២៥ទៅ២០០ម៉ែត។ ទំនាបនេះមានព្រំប្រទល់ផ្នែកនិរតីជាប់តំបន់កូនភ្នំ ផ្នែកឦសានជាប់ខ្ពង់រាបខាងជើង។ គេចែកសណ្ឋានដីទំនាបបឹងជាបីផ្នែក៖
    • ផ្នែកទី១ ជាតំបន់លិចទឹកជាប្រចាំ។ កន្លែងនេះជាឡូនេសាទ។
    • ផ្នែកទី២ ជាតំបន់លិចទឹកនៅរដូវវស្សា។ កន្លែងនេះសម្បូរត្រី ព្រោះសម្បូរព្រៃរនាម។
    • ផ្នែកទី៣ ជាតំបន់ទំនាបខ្ពស់ មានសារៈសំខាន់ចំពោះស្រូវពង្រោះ
  • ទំនាបទន្លេបួនមុខ ស្ថិតនៅអមសងខាងទន្លេទាំងបួន។ គេចែកសណ្ឋានដីនេះជាបីផ្នែក៖
    • ផ្នែកទី១ តំបន់ល្បាប់ម៉ដ្ឋ មានផ្ទៃនៅជាប់មាត់ទន្លេ មាត់បឹង និងជាយកោះ។ ភូមិភាគនេះមានដំណាំគ្រប់ប្រភេទ និងមានប្រជាជនរស់នៅកុះករ។
    • ផ្នែកទី២ តំបន់លិចទឹកនៅរដូវវស្សា សម្បូរបឹង និងព្រៃរនាម។ នៅរដូវវស្សា គេធ្វើស្រូវឡើងទឹក ឬស្រូវពង្រោះនៅតំបន់ខ្លះ។ នៅរដូវប្រាំង គេដាំដំណាំចំការ និងស្រូវប្រាំងក្បែរមាត់បឹង។ រីឯបឹង ជាឡូនេសាទ និងចំការឈូក។
    • ផ្នែកទី៣ វាលស្រែដែលបន្ដពីតំបន់លិចទឹករហូតដល់តំបន់កូនភ្នំ(ខាងលិច) និងដល់ព្រំដែនវៀតណាម(ខាងត្បូង)។


ទំនាបកណ្ដាលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ដូចនេះគេត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមឲ្យបានល្អប្រសើរ។

តំបន់ខ្ពង់រាប[កែប្រែ]

ខ្ពង់រាបខាងជើង លាតសន្ធឹងនៅក្នុងខេត្តព្រះវិហារ ឧត្ដរមានជ័យ និងមួយផ្នែកខេត្តសៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ខ្ពង់រាបនេះគ្របដណ្ដប់ដោយ ល្បាប់ចាស់ឆ្លាស់គ្នា និងថ្មបាយក្រៀមហើយសម្បូរព្រៃរបោះ។ នៅតាមទ្រនុងកណ្ដាលមានភ្នំដាច់ៗ ពីគ្នាដូចជាភ្នំត្បែង ភ្នំចុងកាល់ ភ្នំគូលែន ភ្នំសន្ទុក ... ។ ក្រៅពីព្រៃរបោះ និងកូនភ្នំ ផ្ទៃដីខ្ពង់រាបខាងជើងមួយភាគធំ អាចដាំដំណាំ និងចិញ្ចឹមសត្វស្រុកបាន។

ខ្ពង់រាបខាងកើត និងឦសាន[កែប្រែ]

ខ្ពង់រាបខាងកើត និងឦសានចែកជា៤ផ្នែក៖


ធនធានធម្មជាតិតំបន់ខ្ពង់រាប អនុគ្រោះណាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច តែទាមទារឲ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់៕

ឯកសារពិគ្រោះ[កែប្រែ]

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩ (គ្មានទេ)