សេដា
ផ្លែ សេដា ឬ តូម៉ា វាមានប្រភេទរុក្ខជាតិ បៃតងពេញមួយឆ្នាំ។ កន្លែងដាំដុះនៅប្រទេសកម្ពុជាប៉ុន្តែមានប្រភពដើមមកពីប្រទេសមុិកសុិក និង ប្រទេសអាមេរិក ។ វាមានការពង្រីកពូជដោយ គ្រាប់ និង ដោយសរីរាង្គ។ ហើយវាមានអត្ថប្រយោជន៍សម្រាប់ជា ជម្រក ធ្វើអុស ផ្លែបរិភោគ និង ធ្វើឧសថ។បន្ថែមពីនេះ ជំងឺលើសឈាម ឈឺក្បាល ទល់លាមក គេបានយកគ្រាប់សេដា ៩ក្រាម និងថ្នាំចិនឈ្មោះ ជាបិងជឺស្ងោរទឹកពិសារ ។ ហើយស្រ្តីមានរដូវរអាក់រអួល រដូវមកតិចខុសធម្មតា ឈឺពោះ និងឈឺពោះក្រោយពេលសម្រាលកូនគេ យកគ្រាប់សេដា ៩គ្រាប់ ថ្នាំចិនឈ្មោះ តាន់ភី៦ក្រាម ផ្កាហុងហួរ ៣ក្រាម ហើយដាក់ទឹក និងស្រាក្នុងបរិមាណស្មើគ្នា ស្ងោរថ្នាំទាំងអស់នេះទទួលទានមួយថ្ងៃ២ដង។
ពេលហើមហៀរទឹក ស្ទះទឹកនោម ទល់លាមក លាមករឹងក្តៀនគេយកផ្លែសេដា ហាលស្ងួត ៣ក្រាម បុកអោយល្អិតលាយជាមួយទឹកឃ្មុំទទួលទានពេលបែកញើសខ្លាំង និងបែកញើសពេលដេកលក់៖ យកសាច់ ផ្លែសេដា ហាលស្ងួត៣ក្រាម បុកអោយល្អិតលាយជាមួយទឹកឃ្មុំទទួលបាន។ ក្រពេញក្រោមស្បែក សម្រាប់ផលិតទឹករងៃ រលាក ហើមគេយក យកស្លឹក សេដា ស្រស់ បុកអោយល្អិតលាយជាមួយស្រាបន្តិច ហើយលាបនៅតាម កន្លែងដែលរលាកហើមនោះ។ ហើយជំងឺនៅពេលដែលគ្រុនចាញ់លស់ថ្ងៃ គេយកស្លឹក សេដាស្រស់ ៣-៥សន្លឹក បុក លាយជាមួយខ្ទឹមសអោយល្អិតហើយយកក្រណាត់ខ្ចប់ជាកញ្ចប់តូចៗរួចញ៉ុកចូលទៅក្នុងរន្ធច្រមុះខាង ឆ្វេង ឬ ខាងស្តាំ មុនពេលគ្រុនចាប់ ២-៣ម៉ោង តាមធម្មតាដែលអ្នកជំងឺដឹងពេល វេលាដែលខ្លួនឯងពេលគ្រុន។
ឯកសារយោង
[កែប្រែ]
|