ស្រការនាគ

ពីវិគីភីឌា
ដើមស្រកានាគ

ផ្លែស្រកានាគគឺជាផ្លែឈើមួយប្រភេទដែលស្ថិតក្នុងអំបូរដើមដំបងយក្ស។ មានដើមកំណើតនៅភាគខាងត្បូងម៉ិកស៊ិក និង អាមេរិកកណ្តាល ។ ផ្លែស្រកានាគត្រូវបានដាំដុះនៅអាស៊ីបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក ការ៉ាប៊ីន អូស្ត្រាលី និងទូទាំងតំបន់ត្រូពិច និង ស៊ុបត្រូពិច នៃពិភពលោក។

រុក្ខជាតិអាចទប់ទល់នឹងសីតុណ្ហភាពរហូតដល់ 40 °C (104 °F) និងរយៈពេលខ្លីនៃការសាយសត្វ ប៉ុន្តែនឹងមិនរស់រានមានជីវិតពីការប៉ះពាល់នឹងសីតុណ្ហភាពត្រជាក់យូរឡើយ។

ផ្លែស្រការនាក

ផ្លែឈើ​នេះ​​ប្រដូចបាន​ទៅ​នឹង ​ផ្លែ​គីវី ដោយ​សារ​គ្រាប់​មាន​ពណ៌​ខ្មៅដែរ។ មនុស្សអាចប្រើផ្លែស្រកានាគដើម្បីភ្លក្សរសជាតិ និងពណ៌ ទឹកផ្លែឈើ និង ភេសជ្ជៈដែលមានជាតិអាល់កុល ។ ផ្កា អាចបរិភោគបាន ឬស្ងោរធ្វើជា ទឹកតែក៏បានដែរ ។

ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនមុខដែលមានគុណប្រយោជន៍សម្រាប់សុខភាពល្អ។[១] ផ្លែ​ស្រកា​នាគ ជា​ប្រភព​នៃ​វីតាមីន C កាបូអ៊ីដ្រាត កាក​សរសៃ និង​ខ្លាញ់ ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ។[២]

ឯកសារយោង[កែប្រែ]

  1. អត្ថប្រយោជន៍សុខភាពរបស់ផ្លែស្រកានាគ, ស្ពាន, ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩
  2. ទូច សុខា, ផ្លែស្រកានាគល្អខ្លាំងចំពោះស្រ្តីមាន​ផ្ទៃពោះ និងកូនក្នុង​ផ្ទៃ, Hello គ្រូពេទ្យ, ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១