ក្រឡាញ់
ក្រឡាញ់ គឺជា ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ ផ្លែក្រឡាញ់ ជាប្រភេទអនុផលធម្មជាតិ ដែលមានដើមធំ ហើយដុះនៅតាមតំបន់ភ្នំ នៅក្នុងព្រៃក្រាស់ៗ។ អនុផលព្រៃឈើនេះ ផ្ដល់ផលមួយរដូវកាល មានរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ។ ភាគច្រើនមានលក់ក្នុងទីផ្សារនៅរដូវភ្លៀង។
ការពិពណ៌នា
[កែប្រែ]ក្រឡាញ់ គឺជាចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ពី ១៥ ទៅ២៥ម៉ែត្រ ហើយដុះក្នុងព្រៃក្រាស់ ឬស្រោង នៃឥណ្ឌូចិន ស្រីលង្កា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ ដើមក្រឡាញ់មានដើមកំណើតនៅ ហ្គាណា នីហ្សេរីយ៉ា និងប្រទេសជាច្រើននៅអាហ្វ្រិកខាងលិចដែរ។ [១] [២] វាត្រូវបានគំរាមកំហែងដោយ ការបាត់បង់ទីជម្រក ។ [៣] ក្រឡាញ់ក៏ជាប្រភពចំណូលបន្ថែម ដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែរ។
ការប្រើប្រាស់
[កែប្រែ]ផ្លែក្រឡាញ់ មិនត្រឹមតែអាចបរិភោគបានទេ តែវាក៏ជាប្រភេទផ្លែធម្មជាតិ ដែលជួយដល់សុខភាពមនុស្សផងដែរ។[៤] ក្រឡាញ់ព្យាបាលរាក និងឫសដូងវិល។[៥]
ក្រៅពីអត្ថប្រយោជន៍នេះ សំបកក្រឡាញ់ ក៏អាចយកមកជំនួសស្លា សម្រាប់ស៊ីម្លូដែរ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់គឺជាប្រភេទឈើជាប់ល្អ សម្រាប់ធ្វើសសរផ្ទះ នឹងរនូត តែឈើនេះ ទុកមិនបានយូរហួសពី៥០ ទៅ១០០ឆ្នាំឡើយ។ គេនិយមយកឈើនេះមកធ្វើរ៉ក ធ្វើត្បាល់ កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាសរទេះ។[៦]
ឯកសារយោង
[កែប្រែ]- ↑ Whitmore,T.C., 1972 Tree Flora of Malaya, Vol.1.
- ↑ Larsen,K. et al., 1984 Flora of Thailand, Vol 4 Part 1.
- ↑ World Conservation Monitoring Centre (1998). "Dialium cochinchinense". IUCN Red List of Threatened Species. 1998: e.T32820A9732378. doi:10.2305/IUCN.UK.1998.RLTS.T32820A9732378.en. Retrieved 16 November 2021.
- ↑ សំបក ក្រឡាញ់ ព្យាបាល រាក និង ប្ញសដូងវិល យ៉ាងសក្ដិសិទ្ធ, សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំលេងជនពិការភ្នែក (VOB), ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧
- ↑ អ៊ាង សុផល្លែត, ក្រឡាញ់ព្យាបាលរាក និងឫសដូងវិល, មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ, ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧
- ↑ ផ្លែក្រឡាញ់ ជាប្រភពចំណូលបន្ថែមដល់ពលរដ្ឋខេត្តកំពង់ធំ, ថ្នីៗ, ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០
|