ក្រូច

ផ្លែក្រូច គឺជាឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង : ក្រូចថ្លុង, ក្រូចសើច, ក្រូចឆ្មារ, ក្រូចចងសក់, ក្រូចឃ្វិច, ក្រូចពោធិ៍សាត់ ។ល។ ដើមក្រូចជាដើមឈើ ហូប ផ្លែច្រើនជាងគេក្នុងពិភពលោក។
ដើមកំណើត[កែប្រែ]
ក្រូចមានដើមកំណើតនៅក្នុងតំបន់មួយដែលគ្របដណ្តប់ ប្រទេសចិនភាគខាងត្បូង ភាគឦសានប្រទេសឥណ្ឌា និង មីយ៉ាន់ម៉ា ហើយការលើកឡើងដំបូងបំផុតនៃពណ៌ទឹកក្រូចផ្អែមគឺនៅក្នុង អក្សរសិល្ប៍ចិន ក្នុងឆ្នាំ ៣១៤ មុនគ្រីស្ទសករាជ។
សុខភាព[កែប្រែ]
ផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A, សារធាតុ Flavonoid, អង់ទីអុកស៊ីដង់, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។[១]
ក្រូចពោធិ៍សាត់[កែប្រែ]

ដំណាំក្រូចពោធិ៍សាត់ជាប្រភេទដំណាំប្រជាកសិករនិយមដាំនៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេសតែក្រូចពោធិ៍សាត់ដែលទទួលបានការគាំទ្រខ្លាំងគឺក្រូចពោធិ៍សាត់ដែលដាំនៅខេត្តបាត់ដំបង។ សជាតិក្រូចពោធិ៍សាត់មានភាពដាច់ដោយឡែក។ រដូវប្រមូលផលពីមួយរដូវទៅមួយរដូវ ក្រូចពោធិ៍សាត់ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជាពិសេសនៅទីក្រុងភ្នំពេញ។ ប្រជាប្រិយភាពគាំទ្រពីអ្នកបរិភោគក្នុងស្រុក កើនឡើង ស្របពេលដែលដំណើរការចុះបញ្ជីសម្គាល់ផលិតផលភូមិសាស្ត្រលើផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបង កំពុងបន្ត។[២]
ទឹកក្រូច[កែប្រែ]

ទឹកក្រូច ត្រូវបានទទួលដោយការច្របាច់ផ្លែក្រូច។ ដោយសារតែភាពសម្បូរបែបនៃក្រូច ដើម្បីធ្វើឱ្យទឹកពីពួកគេ វិធីដែលស្រួលបំផុតត្រូវការមានក្រូចពិសេស។ អវត្ដមាននៃឧបករណ៍ពិសេសសម្រាប់ការច្របាច់ទឹកវាអាចត្រូវបានធ្វើរួចដៃមួយផ្លែឈើពាក់កណ្តាលការឈឺចាប់។ នៅពេលលមានឧបករណ៍ពិសេស (ម៉ាស៊ីន ច្របាច់ទឹក) មានភាពងាយស្រួលដែរ។ ត្រូវការប្រមូលទឹកដាក់ក្នុងថាសក្រោម។ នេះអាចធ្វើបានឡើងនៅផ្ទះ ឬក្នុងទ្រង់ទ្រាយធំជាង ជាប្រភេទឧស្សាហកម្ម។
ឯកសារយោង[កែប្រែ]
- ↑ ប្រយោជន៍ដែលអ្នកអាចទទួលបានពីផ្លែក្រូច, ថ្មីៗ, ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១
- ↑ ជា វណ្ណៈ, តម្រូវការក្រូចបាត់ដំបង កើនខណៈការចុះបញ្ជីផលិតផលនៅមិនច្បាស់, ខ្មែរថាមស៍ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦
|