Jump to content

ផ្លែមៀន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី មៀនប៉ៃលិន)

ផ្លែមៀន
Photograph of a broadly spreading tree
ស្ថានភាពអភិរក្ស
Scientific classification
Genus:
Dimocarpus
ប្រភេទ:
ផ្លែមៀន
សមនាម[]
  • Euphoria longan (Lour.) Steud.
  • Scytalia longan (Lour.) Roxb.
ផ្លែមៀន
"Longan" in Traditional (top) and Simplified (bottom) Chinese characters
Traditional Chinese龍眼
Simplified Chinese龙眼
Literal meaning'dragon eye'

ផ្លែមៀនឬហៅថា “ឡុងហាន” គឺជាដើមឈើផ្លែផ្កាយផ្លែឈើក្នុងតំបន់ត្រជាក់ស្ប៉ត្រូពិច ដែលផ្តល់ផ្លែអាចញុំាបាន។ វាជាផ្នែកមួយនៃគ្រួសារផ្លែឈើ Sapindaceae ដែលមានផ្លែគូលែន និង ផ្លែសាវម៉ៅ ផងដែរ។ ផ្លែមៀនមានរូបរាងស្រដៀងផ្លែគូលែន ប៉ុន្តែរសជាតិមិនមានក្លិនក្រអូបច្រើនដូចផ្លែគូលែនទេ។

តម្លៃ

[កែប្រែ]

ផ្លែឈើ មៀនប៉ៃលិន នេះមានតម្លៃសមរម្យ បើប្រៀបធៀបនិង ផ្លែឈើផ្សេងៗ ។​ មៀនប៉ៃលិន ត្រូវការទឹក ជាចាំបាច់សម្រាប់​ លូតលាស់ និង បង្កើតផ្លែផ្កា។ ប៉ុន្តែប្រសិន បើទឹកខ្លាំងពេក វានឹងធ្វើអោយ វាងាប់ដើម ទៅជារលួយ ដើម។

របៀបផ្ស៊ាំ

[កែប្រែ]

ការផ្ស៊ាំ តាង៉ែន អាចចំណាយពេល ប្រហែល៣ខែ ទម្រាំ តាង៉ែន ដុះឬស ល្អ។ យើង ផ្ស៊ាំតាង៉ែន ដោយកាត់បណ្ដុះ មុនដំបូង យើងបំបៅ នៅមែកតាង៉ែន រយះពេល ១ខែ រហូតដល់វា ដុះឬសនៅលើមែក។ បន្ទាប់មកយើងលាយដី ជាមួយ ស្រកីដូង ហើយ ផ្អាប់វាទុក រហូតដល់បាក់តេរី បំបែកជីនោះសព្វ។ ពេលហើយ យើងយក ជី នោះទៅដាក់ ក្នុងថង់ផ្ស៊ាំជាមួយ មែកដែលយើងផ្សាំំនៅដើម។ ទុកអោយវា ដុះឬសនៅ ក្នុងថង់ទើបយើង កាត់ថង់យកវាទៅដាំ។

របៀបប្រមូលផល

[កែប្រែ]

ការកាត់តាង៉ែន វាមិនខុសពីការកាត់សាវម៉ាវទេ គឺ យើងប្រើកាំបិត កាត់មែកឈើមក កាត់វា។ ផ្លែរបស់វា នៅជាប់គ្នា ហើយមួយដើម យើងអាចប្រមូលបាន ៥ទៅ១០ គីឡូក្រាម អាស្រ័យនឹង ការដាក់ជី របស់យើង។ នៅពេលប្រមូលផល​ យើងផ្ដោតសំខាន់ គឺទៅលើ តម្លៃទីផ្សារ ។ ប្រសិនបើទីផ្សារល្អ យើងកាត់ច្រើន​តែ បើទីផ្សារមិនសូវល្អ យើងទុកវាបាន ព្រោះវាមិនទុំ ជ្រុះងាយៗទេ។

តម្លៃទីផ្សារ

[កែប្រែ]

ទីផ្សារ នៅក្នុងស្រុក ១គីឡូក្រាម អាចលក់បាន ពី ៣៥០០រៀល ដល់​ ៥០០០រៀល ។ មៀនប៉ៃលិន ជាដំណាំ មិនពិបាកដាំទេ ប៉ុន្តែវា ទាមទារការថែទាំ យ៉ាងហ្មត់ចត់ និង មិនអាចប្រហែសបានទេ។ រីឯតម្លៃវា គឺ សមរម្យទៅនិង ជីវភាពប្រជាជន គ្រប់រូប។

  1. Lua error in Module:Cite_IUCN at line 213: attempt to call field '_citation' (a nil value).
  2. Cite error: Invalid <ref> tag; no text was provided for refs named POWO