Jump to content

គុយ

ពីវិគីភីឌា

គុយ​ ​ជា​ប្រភេទ​ផ្ផ្លែវល្លិធម្មជាតិ​ម្យ៉ាង​ដែល​ដុះ​ក្នុង​ព្រៃ​ភ្នំ និង​ព្រៃ​ភូមិ​ចាស់​របស់​អ្នកស្រុក  ។

រុក្ខជាតិ​មួយ​នេះ​ជា​ប្រភេទ​វល្លិ ដុះ​ឡើង​តាម​ដើមឈើ ខ្ពស់​ៗ​មាន​ដើម​ពី​តូច​ដល់​ធំ​រហូត​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ស្លឹក​វា តូច​ៗ និង​មាន​ផ្លែ​ប៉ុន​មេជើង​ឬ​ធំ​ជាង​នេះ និង​មាន​រសជាតិ​ជូរ​ផ្អែម ។

ដើម​រុក្ខជាតិ​មួយ​នេះ​ជា​ប្រភេទ​វល្លិ ដុះ​ឡើង​តាម​ដើមឈើ ខ្ពស់​ៗ​មាន​ដើម​ពី​តូច​ដល់​ធំ​រហូត​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ស្លឹក​វា តូច​ៗ និង​មាន​ផ្លែ​ប៉ុន​មេជើង​ឬ​ធំ​ជាង​នេះ និង​មាន​រសជាតិ​ជូរ​ផ្អែម ។

ដើម​គុយ​មាន​រាង​ជា​វល្លិ និង​មាន​ស្លឹក​ពណ៌​ខៀវ តោង​តាម​ដើមឈើ ធំ​ៗ ។ ដល់​រដូវ​មាន​ផ្លែ​គុយ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​គូលែន​យក​រណារ​ទៅ​អារ​ដើមឈើ ធំ​ៗ​នោះ ដើម្បី​បេះ​ផ្លែ​គុយ​យក​លក់​តាម​ទីផ្សារ​នានា ក្នុង​ក្រុង​សៀមរាប ។ នៅ​ក្នុង​ព្រៃ​លើ​ខ្នងភ្នំ​គូលែន ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​គុយ​ច្រើន​ជាងគេ ជាង​នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ ។ ផ្លែ​គុយ​នេះ​មាននៅ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែមេសា រហូត​ដល់​ចុងខែ​ឧសភា ទើប​ផុត ។

អ្នកលក់​ផ្លែ​គុយ​តាម​ថ្នល់ជាតិ​ទាំងអស់ បាន​ទិញ​ពី​ម្ចាស់​គុយ នៅ​ឃុំ​នោះ​ដាក់​លក់ ដោយ​ក្នុង​មួយ​ចង្កោម​ទិញ​ក្នុង​តម្លៃ​១៥០០​រៀល ពេល​លក់​បាន​ថ្លៃ​ពី​៣០០០​ទៅ​៥​ពាន់​រៀល ។ ក្រៅពី​អ្នកទិញ​យក​ទៅ​ហូប​ធម្មតា ក៏​មាន​ឈ្មួញកណ្តាល​ទិញ​យក​ទៅ​លក់​បន្ត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។[]

ឯកសារយោង

[កែប្រែ]
  1. តើមិត្ត​ៗ​ដឹង​ទេ ខេត្ត​ណា​ខ្លះ​មាន​ផ្លែ​គុយ?, កោះសន្តិភាព, ២៥ ខែ ឧសភា ឆ្នាំ ២០១៧។