Jump to content

ប្រេស៊ីល

ពីវិគីភីឌា
សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
República Federativa do Brasil (ភាសាព័រទុយហ្កាល់)
បាវចនា
Ordem e Progresso (ព័រទុយហ្កាល់)
"សណ្តាប់ធ្នាប់ និងវឌ្ឍនភាព"
ភ្លេងជាតិ
"Hino Nacional Brasileiro" (ព័រទុយហ្កាល់)
"ភ្លេងជាតិប្រេស៊ីល"

ភ្លេងទង់"Hino à Bandeira Nacional" (ព័រទុយហ្កាល់)[]
"ភ្លេងទង់ជាតិប្រេស៊ីល"
ត្រាជាតិ
Selo Nacional do Brasil
ត្រាជាតិប្រេស៊ីល
ទីតាំងប្រទេសប្រេស៊ីល (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប្រេស៊ីល (ក្រហម) នៅលើភូគោល
រដ្ឋធានីប្រាស៊ីលីយ៉ា
15°47′S 47°52′W / 15.783°S 47.867°W / -15.783; -47.867
ទីក្រុងធំបំផុតសាវប៉ូលឡូ
23°33′S 46°38′W / 23.550°S 46.633°W / -23.550; -46.633
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាព័រទុយហ្កាល់[]
ក្រុមជនជាតិ
(ឆ្នាំ ២០១០)[]
សាសនា
(ឆ្នាំ ២០១០)[][]
៨៦.៨% គ្រិស្តសាសនា
—៦៤.៦% រ៉ូម៉ាំងកាតូលិក
—២២.២% ប្រូតេស្តង់
—២.០% និកាយគ្រិស្តផ្សេងទៀត
៨.០% គ្មានជំនឿសាសនា
២.០% ចេតោនិយម
៣.២% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម
ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា
ជេរ៉ាល់ដូ អាល់គីមីន
អារធួរ លីរ៉ា
រ៉ូឌ្រីហ្គោ ប៉ាឆេកូ
រ៉ូសា វេប៊ឺរ
នីតិបញ្ញត្តិសមាជជាតិ
ព្រឹទ្ធសភាសហព័ន្ធ
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
៧ កញ្ញា ១៨២២
២៩ សីហា ១៨២៥
១៥ វិច្ឆិកា ១៨៨៩
៥ តុលា ១៩៨៨
ក្រឡាផ្ទៃ
- សរុប
៨,៥១៥,៧៦៧ គ.ម   (ទី៥)
- ផ្ទៃទឹក (%)
០.៦៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
២១០,១៤៧,១២៥[] (ទី៦)
២៥ នាក់/គ.ម   (ទី២០០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.៣២៨ ទ្រីលានដុល្លារ[] (ទី៨)
- ក្នុងម្នាក់
increase ១៥,៦៤២ ដុល្លារ[] (ទី៨៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ១.៤៩១ ទ្រីលានដុល្លារ[] (ទី១៣)
- ក្នុងម្នាក់
increase ៧,០១០ ដុល្លារ[] (ទី៨៧)
ជីនី (២០១៩)positive decrease ៥៣.៤[]
ខ្ពស់ · ទី១០
HDI (២០១៩)increase ០.៧៦៥[]
ខ្ពស់ · ទី៨៤
រូបិយវត្ថុរៀល (R$) (BRL)
ល្វែងម៉ោងUTC−២ ទៅ −៥ (BRT)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (ស.រ.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៥៥
ដែនកម្រិតខ្ពស់.br

ប្រទេសប្រេស៊ីល (ភាសាព័រទុយហ្កាល់Brasil) ដោយមាន​ឈ្មោះ​ផ្លូវជាការថា សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល (República Federativo do Brasil) គឺជា​ប្រទេស​ដ៏ធំបំផុតមួយស្ថិតនៅទ្វីប​អាមេរិក​ខាងត្បូង​និងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃសរុប ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជា​ប្រទេស​ធំ​ជាងគេ​ទី​ប្រាំនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី[១០] និងមានចំនួនប្រជាជនជាង ២១១ លាននាក់ដោយ​ជាប់លំដាប់ថ្នាក់​លេខប្រាំមួយខាងចំនួនប្រជាជន។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉ូលឡូ។ ប្រទេស​នេះមាន​ព្រំប្រទល់ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក (មាន​ឆ្នេរ​សមុទ្រ​ប្រវែងជាង ៧,៤៩១ គ.ម) ខាងជើង​ជាប់​ប្រទេស​កូឡុំប៊ី ខាងលិច​ជាប់​ប្រទេស​បូលីវី និង​ប៉េរូ ខាងត្បូង​ឆៀង​ខាងលិច​ជាប់​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាគ្វេ ហើយ​ខាងត្បូង​ជាប់​អ៊ូរុយគ្វេ​។ សហព័ន្ធនេះមានរដ្ឋនិងស្រុកសហព័ន្ធចំនួន ២៦។ ប្រទេសប្រេស៊ីលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្កាល់ច្រើនជាជាងចំនួនប្រជាជននៅប្រទេសព័រទុយហ្កាល់ទៅទៀត ហើយជាប្រទេសនៅទ្វីបអាមេរិកតែមួយគត់ដែលប្រើប្រាស់ភាសាព័រទុយហ្កាល់។[១១][១២] វាក៏ជាប្រទេសមួយដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះច្រើនជាងគេបំផុតនៅលើលោកដែរព្រោះថាប្រេស៊ីលតែងតែស្វាគមន៍ជនអន្តោប្រវេសន៍អស់ជិតពីរសតវត្សនេះមកហើយ។[១៣]

ប្រេស៊ីល គឺជា​អតីត​អាណានិគម​មួយ​របស់​ព័រទុយហ្គាល់ ចាប់តាំង​ពី​ការ​មក​ដល់​របស់​លោក Pedro Álvares Cabral នៅ​ឆ្នាំ ១៥០០ រហូត​ដល់​ពេល​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២២​។ ពេល​ទទួល​បាន​ឯករាជ្យ​ដំបូង ប្រេស៊ីល​គឺជា​ចក្រភព​មួយ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​នៅ​ឆ្នាំ ១៨៨៩​។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បាន​កំណត់​ថា ប្រេស៊ីល​គឺជា​សាធារណរដ្ឋ​សហព័ន្ធ​។ សហព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ មណ្ឌល​សហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤​។

ប្រេស៊ីល គឺជា​ប្រទេស​សេដ្ឋកិច្ច​ទី​១០ ខាង​អត្រា​ប្ដូរ​ប្រាក់​លើ​ទីផ្សារ (market exchange rates) និង​ទី​៩ ខាង​យុគភាពអំណាច​នៃការទិញ (យអទ) ។ កំណែទម្រង់​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ ប្រែក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ភាពយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​។ ប្រេស៊ីល ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ និង​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក និយាយ​ភាសា​ព័រទុយហ្គាល់ និង​ជា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​ជាតិពន្ធុ​យ៉ាង​ច្រើន ហើយ​ប្រេស៊ីល ក៏​ជា​កន្លែង​ចម្រុះ​នៃ​វាលរហោឋាន បរិស្ថាន​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​ច្រើន នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ជនជាតិ​ដើម​។

ការបែងចែកអំណាច

រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ិល ​​(Governo Federal) គឺជារដ្ឋាភិបាលជាតិនៃសាធារណ រដ្ឋសហព័ន្ធប្រេស៊ិលដែលជាសាធារណរដ្ឋមួយនៅអាមេរិកខាងត្បូងដែលបែងចែកជា២៦រដ្ឋនិងស្រុកសហព័ន្ធមួយ។អំណាចនៃរដ្ឋសហព័ន្ធប្រេស៊ិលត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋហើយពលរដ្ឋអាចប្រើប្រាសអំណាចទាំងនោះបានដោយមធ្យោបាយអ្នកតំណាងដែលជាប់ឆ្នោត ឬដោយផ្ទាល់ ។ ( រដ្ឋធម្មនុញ្ញប្រេស៊ិល ជំពូកទី១ មាត្រា១ )

អំណាចដែលកើតចេញពីប្រជាពលរដ្ឋនៃប្រទេសប្រេស៊ិលគឺត្រូវបានបែងចែកជាបីឯករាជ្យដាច់ពីគ្នា ដោយយោងតាម មាត្រា២ ជំពូកទី១នៃរដ្ឋធម្មនុញ្ញប្រេស៊ិលខ្ញុំហ្និងស្រង់នូវអត្ថបទខ្លឹមសារជាភាសារអង្គគ្លេសមក និងធ្វើការបកប្រែមកជា ខេមរៈភាសា ៖

Article 2.     The Legislative, the Executive and the Judicial, independent andharmonious among themselves, are the powers of the Union.

មាត្រា ២.- នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឯករាជ្យ និងការចុះសម្រុងគ្នាក្នុងចំណោមពួកគេគឺជាអំណាចរបស់សហភាព។

ឯកសារយោង

[កែប្រែ]
  1. Exército Brasileiro. "Hino à Bandeira Nacional" (in Portuguese). Archived from the original on 22 February 2014. Retrieved 29 January 2014.{{cite web}}: CS1 maint: unrecognized language (link)
  2. "Demographics". Brazilian Government. Archived from the original on 17 វិច្ឆិកា 2011. Retrieved 8 October 2011.
  3. "Caracteristicas da População e dos Domicílios do Censo Demográfico 2010 – Cor ou raça" (PDF). Archived from the original (PDF) on 17 កុម្ភៈ 2012. Retrieved 7 April 2012. {{cite web}}: More than one of |archiveurl= and |archive-url= specified (help)
  4. IBGE – Instituto Brasileiro de Geografia e Estatística (Brazilian Institute for Geography and Statistics). 2010 Census. Retrieved 7 August 2012.
  5. "(ព័រទុយហ្កាល់) 2010 Population Census - General characteristics of population, religion and persons with disabilities". ibge.gov.br. 2012-11-16. Archived from the original on 2012-11-16. Retrieved 2019-08-10. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. Silva, Antonio Carlos Coutinho Gouvea da. "Projeções da População | Estatísticas | IBGE :: Instituto Brasileiro de Geografia e Estatística". www.ibge.gov.br (in ព័រទុយហ្កាល់ (ប្រេស៊ីល)). Retrieved 30 August 2018.
  7. ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, April 2021". Imf (មូលនិធិរូបិយវត្ថុអន្តរជាតិ). https://www.imf.org/en/Publications/WEO/weo-database/2021/April/weo-report?c=223,&s=NGDPD,PPPGDP,NGDPDPC,PPPPC,&sy=2019&ey=2026&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1. 
  8. "GINI index (World Bank estimate) – Brazil". ធនាគារពិភពលោក. Retrieved 22 កុម្ភៈ 2022.
  9. "2019 Human Development Report" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. Retrieved 22 កុម្ភៈ 2022.
  10. "Área Territorial Brasileira" [Brazilian Territorial Area] (in Portuguese). Instituto Brasileiro de Geografia e Estatística. Archived from the original on 6 ធ្នូ 2010. Retrieved 4 May 2018. Para a superfície do Brasil foi obtido o valor de 8.515.759,090 km2, publicado no DOU nº 124 de 30/06/2017, conforme Resolução Nº 02, de 29 de junho de 2017.{{cite web}}: CS1 maint: unrecognized language (link)
  11. Philander, S. George (2012). Encyclopedia of Global Warming and Climate Change, Second Edition. Vol. 1 (Second រ.រ.). Los Angeles: Princeton University. p. 148. ល.ស.ប.អ. 978-1-4129-9261-9. ម.ប.គ.ល. 970592418. https://books.google.com/books?id=B8VE92tDqEEC&pg=PA148. 
  12. Vallance, Monique M. (2012). "Preface and Observations on Contemporary Brazil". ជា Crocitti, John J.. Brazil Today: An Encyclopedia of Life in the Republic. Contributing editor Monique M. Vallance. ABC-CLIO. p. xxiii. ល.ស.ប.អ. 978-0-313-34672-9. ម.ប.គ.ល. 787850982. https://books.google.com/books?id=vP9jHaoL_s4C&pg=PR23. 
  13. "Os migrantes de hoje". BBC Brasil. Retrieved 24 October 2018.