ក្រុងច្បារមន
ក.សេចក្តីផ្តើម
ក្រុងច្បារមនគឺជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីរបស់ខេត្តកំពង់ស្ពឺ នៅភាគខាងលិចរាជធានីភ្នំពេញ ចម្ងាយ ៤៨គីឡូម៉ែត្រ ។ដែលមានព្រំប្រទល់ខាងលិច ទល់នឹងឃុំ ធម្មតាអរ និងឃុំកាហែង របស់ស្រុកសំរោងទង ខាងកើតទល់នឹងឃុំវល្លិ៍ស របស់ស្រុកសំរោងទង ខាងជើងទល់នឹងឃុំព្នាយ និងឃុំខ្ទុំក្រាំ របស់ស្រុកកតតររោកសំរោងទង ខាងត្បូងជាប់ឃុំស្គុះរបស់ស្រុកសំរោងទង ។ សព្វថ្ងៃមានលោក ហុក ម៉ារ៉ាឌី ជាអភិបាលក្រុង លោក ហុកម៉ារ៉ាឌី ថ្ងៃខែឆ្នាំកំណើត ០១ មេសា ១៩៨១ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ។
អភិបាលរងមានចំនួន ៤រូបគឺ
១ - លោក ម៉ម ច័ន្ទសិរីវឌ្ឍនៈ ថ្ងៃខែឆ្នាំកំណើត ២៥ មីនា ១៩៨៥ ទីលំនៅបច្ចុប្បន្ន ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
២ - លោក ផាត សុផល ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ០៣ ខែ មិនាឆ្នាំ ១៩៧៩ ភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
៣ - លោកស្រី បែន សុខុម ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៨៣ ទីលំនៅ ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
៤ - លោក ទឹម ផានូ ថ្ងៃខែ ឆ្នាំកំណើត ថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៩២ ទីលំនៅ បច្ចុប្បន្នភូមិក្រងផ្កា សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ខ . អំពីប្រវត្តិឬសាវតារ របស់ខេត្តកំពង់ស្ពឺ និងក្រុងច្បារមន
ខ.១ ខេត្តកំពង់ស្ពឺ
កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គម រាស្ត្រ និយម នៃ រជ្ជកាលព្រះបាទ សម្តេច ព្រះ នរោត្តម សុរាម្រឹត ដោយព្រះ រាជក្រម លេខ ២៤៦ ន.ស. ចុះ ថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ ដែល បានកាត់ចេញពីខេត្តកំពត និង តាំងនៅកន្លែង មួយហៅថា «ចាំយាម» ក្នុង ឃុំកោះប៉ោ មាន ផ្ទៃ ដី ទំហំ ៦០៦.៦៤០ ហិកតា និង មាន ស្រុក ចំនួន ២ កាល ជំនាន់ នោះ គឺ កំពង់សោម និង កោះកុង។
តើមានប្រវត្តិយ៉ាងណាបានជាគេដាក់ឈ្មោះថា «ខេត្តកំពង់ស្ពឺ» ?
តាមការសិក្សាស្រាវជ្រាវពីព្រឹទ្ធាចារ្យជំនាន់មុនដែលសុទ្ធសឹងជាអ្នកធ្លាប់បម្រើការជាមួយបារាំង រួមមានលោកតាសុខ ប៉ាត់ អាយុ៩០ឆ្នាំ លោកយាយនូ យ៉ង អាយុ៩៧ឆ្នាំ ព្រមទាំងលោកតា លោកយាយមួយចំនួនទៀតរស់នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមនឱ្យដឹងថា មុនសម័យបារាំងដាក់នឹមអាណានិគមត្រួតត្រាប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» ស្ថិតនៅចំភូមិសំរោងទងសព្វថ្ងៃ និងមានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។
ក្រោយមកពួកបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់បន្ទាយភូមិភាគ៣សព្វថ្ងៃ ។ បារាំងបានកសាងផ្លូវក្រាលកៅស៊ូមួយខ្សែពីសាលាខេត្តសំរោងទងទៅត្បូងឆ្ពោះទៅផ្សារចាស់សព្វថ្ងៃ និងធ្វើស្ពានអំពីឈើសម្រាប់ឱ្យប្រជាជនឆ្លងកាត់ស្ទឹងឆ្ពោះទៅផ្សារចាស់ ។ ចំណេរតមក បារាំងបានរើសទីតាំងមួយទៀតធ្វើជាសាលាខេត្តគឺត្រង់ម្តុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ និងក្រោយពីសាងសង់រួចហើយក៏ដាក់ឈ្មោះថ្មីឱ្យខេត្តកំពង់ស្ពឺ ។
តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនថា សម័យនោះមូលហេតុបានជាបារាំងដាក់ឈ្មោះខេត្តថ្មីថា «ខេត្តកំពង់ស្ពឺ» ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាងគឺសម្បូរទៅដោយព្រៃដើមស្ពឺ ។
មុនពេលបារាំងកសាងស្ពាន ទីនោះគឺជាកំពង់ចម្លងដែលមានដុះដើមស្ពឺច្រើន ។ នៅត្រង់សាលាខេត្តថ្មីដែលបារាំងបានកសាង គឺមានវត្តមួយឈ្មោះថា «វត្តអន្លង់ចាំហែ» ។ នៅពេលបារាំងកសាងសាលាខេត្ត ក៏បញ្ជាឱ្យវត្តអន្លង់ចាំហែរុះរើទៅសាងសង់ថ្មីនៅត្រង់វត្តម្រុំសព្វថ្ងៃ ហើយប្រជាជនដាក់ឈ្មោះវត្តថ្មីថា «វត្តម្រុំ» វិញរហូតមកដល់សព្វថ្ងៃ ។ សព្វថ្ងៃវត្តម្រុំមានពីរគឺ វត្តម្រុំជើង និងវត្តម្រុំត្បូង ។
ពេលនោះបារាំងចាប់ផ្តើមកំណត់ព្រំប្រទល់របស់ខេត្តកំពង់ស្ពឺម្តងទៀត គឺខាងកើតត្រឹមថ្នល់ទទឹង ខាងលិចត្រឹមស្ពានអូរគគីរ ខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ខាងត្បូងត្រឹមផ្លូវជាតិលេខ៣ត្រឹមស្ទឹងស្លាគូ ជាប់ស្រុកត្រាំកក់ ខេត្តតាកែវ ។
លក្ខណៈ ពិសេសៗមួយចំនួនរបស់ខេត្តកំពង់ស្ពឺរួមមាន រូបសំណាកយាយម៉ៅពេជ្រនិល រូបសំណាកតារែកទឹកត្នោត រូបសំណាកយាយតី (កោដូនតី) តេទឹកពុះ កំពង់ចម្លងកំពង់ស្ពឺ មានដុះដើមស្ពឺ ភ្នំឱរ៉ាល់ (ដែលខ្ពស់ជាងគេនៅកំពង់ស្ពឺ) ភ្នំគិរីរម្យ (ប្រភពវារីអគ្គិសនីមានចម្ការស្រល់ និងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្ត) ទីតាំងវាំងចាស់ (ស្ថានីយប្រវត្តិសាស្ត្រស្រុកឧដុង្គ) របាំជនជាតិសួយ (ជនជាតិភាគតិចសួយមានតែមួយក្នុងខេត្តកំពង់ស្ពឺ និងមានការស្រាវជ្រាវបង្កើតបានរបាំចំនួន៧ជាអត្តសញ្ញាណរបស់ខេត្ត) និងដើមត្នោតនិមិត្តរូបជាតិដុះច្រើនជាងគេនៅខេត្តកំពង់ស្ពឺ ៕
ខ.២ ក្រុងច្បារមន
ដើមឡើយច្បារមនគឺជាឈ្មោះទីតាំងចំការដើមមន ដែលប្រជាកសិករនៅសម័យអាណានិគមនិយមបារាំងបានដាំដុះដោយដាំមានជួរត្រឹមត្រូវប្រៀបបានជាសួនច្បារដើម្បីយកស្លឹកចិញ្ចឹមដង្កូវនាងសម្រាប់ធ្វើសូត្រ។ លុះមកដល់ចុងសម័យសង្គមរាស្ត្រនិយមសន្តិសុខក្នុងសង្គមពុំមានស្ថេរភាពទើបអាជ្ញាធរដែនដីនៅសម័យនោះបានសម្រេចយកទីតាំងចំការមនទាំងនោះប្រែក្លាយទៅជាបន្ទាយយោធាវិញ។តាំងពីពេលនោះមកសាធារណជនបានហៅឈ្មោះថាបន្ទាយច្បារមនៗរហូតមក។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រុងច្បារមនបច្ចុប្បន្ន គ្រាន់តែជាផ្នែកនៃស្រុកសំរោងទង ដែលចំណុះឲ្យ ឃុំចំនួនបីគឺឃុំវល្លិស ឃុំស្គុះ និងឃុំខ្ទុំក្រាំងប៉ុន្តែដោយសាររដ្ឋអំណាចបានធ្វើការរៀបចំរដ្ឋបាលគ្រប់គ្រងដែនដីកាន់តែមានការវិវដ្តជាបន្តបន្ទាប់ ទើបនៅខែ តុលា ឆ្នាំ១៩៨៥ រដ្ឋអំណាចបានបង្កើតស្រុក« ទីរួមខេត្ត »ដោយបំបែកចេញពីស្រុកសំរោងទងនិងបែងចែកជាប្រាំសង្កាត់ រួមមាន សង្កាត់ច្បារមន សង្កាត់ឯករាជ្យ សង្កាត់សន្តិភាព សង្កាត់សុព័រទេពនិងសង្កាត់សេរីភាព។ នៅខែ កក្កដា ឆ្នាំ១៩៩៩ស្រុកទីរួមខេត្ត ត្រូវបានប្តូរមកជាស្រុកច្បារមនវិញ ហើយសង្កាត់ទាំងប្រាំបានប្តូរមកជាឃុំវិញដោយសង្កាត់សន្តិភាពប្តូរ មកជាឃុំរការធំ សង្កាត់សេរីភាពប្តូរមកជាឃុំស្វាយក្រវ៉ាន់ សង្កាត់ឯករាជ្យប្តូរមកជាឃុំកណ្តោលដុំ សង្កាត់ច្បារមន ប្តូរមកជាឃុំច្បារមន និងសង្កាត់សុព័រទេពប្តូរមកជា ឃុំសុព័រទេពវិញ ។នៅខែ មិថុនា ឆ្នាំ២០០៩ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបានអនុម័ត ការគ្រប់គ្រងដែនដីត្រូវបានកែសម្រួលដោយតម្រូវឲ្យស្រុកច្បារមនប្តូរទៅជា ក្រុងច្បារមនវិញ ដែលមានសង្កាត់ទាំងប្រាំជាចំណុះ គឺ សង្កាត់រការធំ សង្កាត់ស្វាយក្រវ៉ាន់ សង្កាត់ សុព័រទេព សង្កាត់កណ្តោលដុំ និងសង្កាត់ច្បារមន តរហូតមកដល់បច្ចុប្បន្ននេះ។
គ. ស្ថានភាពទូទៅ
- ផ្ទៃដីសរុប : ៨១.៤៤ គីឡូម៉ែត្រការ៉េ ផ្ទៃដីស្រែ ៣ ០៤០.០៩ ហិចតា ដីចំការ ៣៣១ ហិចតា ក្រៅពីនេះគឺជាដីលំនៅស្ថាន ។
ក្រុងច្បារមន មាន ៥ សង្កាត់ ៖
បច្ចុប្បន្នភាព ចំនួនប្រជាពលរដ្ឋក្រុងច្បារមន គិតត្រឹម ខែ ធ្នូ ឆ្នាំ២០២០
- ក្រុងច្បារមន មានចំនួនគ្រួសារសរុប ១៣,៦២៣ គ្រួសារ ប្រជាពលរដ្ឋសរុប ៥០,១៧៩នាក់ ស្រី ២៤,៤១៥៥ នាក់
+ សង្កាត់ច្បារមន ចំនួនគ្រួសារសរុប ២,៦២៣គ្រួសារ ប្រជាពលរដ្ឋសរុប ៩,៧៧១នាក់ ស្រី ៤,៧១៨ នាក់
+ សង្កាត់កណ្តោលដុំ ចំនួនគ្រួសារសរុប ២,១៧៧គ្រួសារ ប្រជាពលរដ្ឋសរុប ៨,៧៥១នាក់ ស្រី ៤,២២២ នាក់
+ សង្កាត់រការធំ ចំនួនគ្រួសារសរុប ៤,៣៣៧ គ្រួសារ ប្រជាពលរដ្ឋសរុប ១៤,១៤០ នាក់ ស្រី ៧,០៥៨នាក់
+ សង្កាត់សុព័រទេព ចំនួនគ្រួសារសរុប ១,៩៣២ គ្រួសារ ប្រជាពលរដ្ឋសរុប ៧,៩៨៥នាក់ ស្រី ៣,៨១៩ នាក់
+ សង្កាត់ស្វាយក្រវ៉ាន់ ចំនួនគ្រួសារសរុប ២,៥៥៤ គ្រួសារ ប្រជាពលរដ្ឋសរុប ៩,៥៣២ នាក់ ស្រី ៤,៥៩៨ នាក់
លេខទំនាក់ទំនង ចៅសង្កាត់ និងស្មៀន ទាំង០៥ សង្កាត់នៃក្រុងច្បារមន
១ សង្កាត់ច្បារមន
មាន ១៣ ភូមិ គឺ៖ ភូមិត្រពាំងលើក, ភូមិតាម៉ុល, ភូមិសំពៅ, ភូមិរលួស, ភូមិបូរីកម្មករ,ភូមិចំការដូង,ភូមិសំបួរ, ភូមិអង្គប្រាសាទ, ភូមិពេជ្រសង្វា, ភូមិព្រៃស្លឹក, ភូមិផ្គង់, ភូមិខ្ទុំក្រាំង និង ភូមិភ្នំដី ។
ចៅសង្កាត់ឈ្មោះ ផង់ ឆោមណាត លេខទូរសព្ទ 016 953 348 (telegram)
ស្មៀនឈ្មោះ មុយ សុខឡាយ (ស្រី) 096 71 09 453(telegram)
២ សង្កាត់កណ្តោលដុំ
មានចំនួន ១០ ភូមិ គឺ៖ ភូមិថ្មី, ភូមិកោះវៀន , ភូមិរំលោង, ភូមិពង្រ, ភូមិផ្សារសាមគ្គី, ភូមិញរ ,ភូមិកណ្តោលដុំ, ភូមិត្រពាំងព្រះ, ភូមិស្រែថ្នល់ និង ភូមិកាប់ទូក ។
ចៅសង្កាត់ ឈ្មោះ ឌី ណន លេខទូរស័ព្ទ 016 78 98 01
ស្មៀនឈ្មោះ ញ៉ឹក បូរី 016 720 108 (telegram)
៣ សង្កាត់រការធំ
មានចំនួន ១២ ភូមិគឺ ៖ ភូមិខោប , ភូមិទួលធ្នង់, ភូមិថ្មី, ភូមិក្រាំងពលទេព,ភូមិសំណង់, ភូមិពាណិជ្ជកម្ម, ភូមិបូរីកម្មករ, ភូមិមុខខេត្ត, ភូមិរកាធំ, ភូមិត្រពាំងលើក, ភូមិអង្គសេរី, និង ភូមិស្នោទី១ ។
ចៅសង្កាត់ឈ្មោះ អោម ចន លេខទូរសព្ទ 016 99 12 72(telegram)
ស្មៀនឈ្មោះ ជាក់ សុវត្ថារ៉ា 096 74000 80(telegram)
៤ សង្កាត់សុព័រទេព
មានចំនួន ១០ ភូមិ គឺ ៖ ភូមិស្នោរទី២,ភូមិរំលោង,ភូមិតាំងទន្លេ,ភូមិរំលោងប្រឃ្លះ, ភូមិក្រងផ្កា,ភូមិថ្លុកឈើទាល,ភូមិព្រៃកន្ទាច,ភូមិរលាំងសង្កែ,ភូមិត្រាចជ្រុំ និង ភូមិប៉ែលហែល ។
ចៅសង្កាត់ឈ្មោះ ញ៉ឹក អ៊ុច លេខទូរស័ព្ទ 016601324(telegram)
ស្មៀនឈ្មោះ សោម សុភ័ក្រ លេខទូរសព្ទ 077406188(telegram),098888682
៥ សង្កាតស្វាយក្រវ៉ាន់
មានចំនួន ១១ ភូមិគឺ៖ ភូមិស្គុះ,ភូមិដក់ពរ,ភូមិស្វាយក្រវ៉ាន់, ភូមិទួលគក, ភូមិព្រៃក្តី , ភូមិផ្សារចាស់,ភូមិថ្នល់បំបែក , ភូមិត្រស់, ភូមិត្រស់សាលា, ភូមិកំណប់ និង ភូមិអំពែភ្នំ ។
ចៅសង្កាត់ឈ្មោះ ង៉ែត រ៉េន លេខទូរស័ព្ទ 016766178(telegram)
ស្មៀនឈ្មោះ សុខ ចន្ថា 015494667(telegram)
ឃ. ជោគជ័យនិងការសរសើរ
សាលាក្រុងច្បារមន ដែលដឹកនាំដោយលោកស្រីប៉ោក សេដ្ឋា បានទទួលនូវពានរង្វាន់ស្នាមញញឹម ៣ នៅឆ្នាំ២០១៧ ដែលជាប់ចំណាក់ថ្នាក់ខ្ពស់បំផុត ល្អបំផុត ប្រចាំប្រទេសកម្ពុជា ដែលស្នាមញញឹម ៣នោះសំដៅ លើ ធ្វើអោយបាន ធ្វើអោយរហ័ស និងមានតម្លាភាព។
នេះជាមោទនភាពដ៏ខ្លាំងក្លា របស់មន្ត្រីបម្រីសេវារដ្ឋបាល និងមន្ត្រីទាំងអស់របស់សាលាក្រុង ក៏ដូចជាប្រជាពលរដ្ឋទូទាំងក្រុងផងដែរ។
ង. សេវាសាធាណៈ
( ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន)
ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន បង្កើតឆ្នាំ២០១១ ជាការិយាល័យ ដែលប្រត្តិភូកម្មមុខងារពីថ្នាក់ជាតិ ។ ការិយាល័យនេះមាន១២ វិស័យគិតត្រឹមឆ្នាំ ២០១៧ ។មានបុគ្គលឹង ១៤នាក់ ស្រី៤នាក់។មានលោក ហុក ម៉ារ៉ាឌីជា អភិបាលរងទទួលបន្ទុក, លោកស្រីមុត សុត្រា ជាប្រធាន,លោក ផាន ភារម្យ ជាអនុប្រធាន, កញ្ញា ប៉េងសាវតីជា បេឡាធិការ, កញ្ញ វ៉ាវ សុភឹម ជា មន្ត្រីព័ត៌មាន។ វិស័យទាំង១២រួមមាន
- វិស័យសំណង់ មន្ត្រីជួរក្រោយ គឺលោក ភួង ប៉ុណ្ណាក់
- វិស័យសាធារណៈការ មន្ត្រីជួរក្រោយ គឺលោកប៊ុត ស៊ីធឿន
- វិស័យវប្បធម៌ មន្ត្រីជួរក្រោយ គឺលោក រ៉េតជេស្តា
- វិស័យទេសចរណ៍ មន្ត្រីជួរក្រោយ គឺលោក ប៉េះ សុខនាង
- វិស័យកសិកម្ម មន្ត្រីជួរក្រោយ គឺលោក ហែម ធួក
- វិស័យឧស្សាហកម្ម មន្ត្រីជួរក្រោយ គឺលោក ទន់ រិនណា
- វិស័យសុខាភិបាល មន្ត្រីជួរក្រោយ គឺលោកស្រី ស៊ឹម សុខរ៉េន
- វិស័យពាណិជ្ជកម្ម មន្ត្រីជួរក្រោយ គឺលោក វ៉ាង រង្សី
-វិស័យអប់រំ មន្ត្រីជួរក្រោយ គឺលោក កែវ សុខុម
- ការងារអត្រានុកូលដ្ឋាន(មិនត្រូវបានគិតប្រាក់) កញ្ញា វ៉ាវសុភឹម
- ការងារនីត្យានុកូលកម្ម (មិនត្រូវបានគិតប្រាក់ចំពោះឯកសារមួយចំនួន ដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ,)អ្នកស្រី ស៊ឹម សុខឡា
- ការងារការចាក់ដី (២០១៧) លោក ប៊ុត ស៊ីធឿន
ច. ការងារគ្រប់គ្រងសម្រាម និង សំណល់រឹង
• ក្រុងច្បារមន មានទីលានចាក់សម្រាម ០១ កន្លែង ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន មានទំហ៊ំ ប្រមាណ ២ ហិចតា ។
• រដ្ឋបាលក្រុងច្បារមន បានចាប់ផ្តើមទទួលមុខងារ គ្រប់គ្រងសំណល់រឹងរាវ ក្នុងទីប្រជុំជនចាប់ពីឆ្នាំ ២០១៥ ។
• រដ្ឋបាលក្រុងបានអនុវត្តមុខងារនេះ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន រួមមានអនុក្រឹត្យលេខ ១១៣ សារាចរអន្តរក្រសួងលេខ ១០៧០ ស.ជ.ណ បស្ថ និងប្រកាសអន្តរក្រសួងលេខ ០៧៣ ស្តីពីការប្រើប្រាស់កញ្ចប់ថវិកាអនាម័យបរិស្ថាន ។
•ការអនុវត្តមុខងារនេះ រដ្ឋបាលក្រុងតែងទទួលបាន ការគាំទ្រពីរដ្ឋបាលខេត្ត ការគាំទ្របច្ចេកទេសពីមន្ទីរបរិស្ថាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការអនុវត្តនីតិវិធីលទ្ធកម្ម និងការទូទាត់ថវិកា ។
• រដ្ឋបាលក្រុងដែលមានគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្មក្រុង ជាសេនាធិការ បានសម្រេចបន្តកិច្ចសន្យាដល់ក្រុមហ៊ុន វេងសេងហ្គ្រីន ។
•បានអនុវត្តការសម្អាត ប្រមូល និងដឹកជញ្ជូនសម្រាមចំនួន ១៣គោលដៅ សំខាន់ក្នុងក្រុងរួមមាន សួនច្បារសាធារណៈ និងផ្លូវសាធារណៈក្នុងក្រុង។
•សម្រាប់ការងារប្រមូលដឹកជញ្ជូន ក្រុមហ៊ុនមានរថយន្តចំនួន ០៣គ្រឿង កម្មករចំនួន ១០នាក់ ។
•សម្រាប់ការបោសសំអាត ក្រុមហ៊ុនមានកម្មករចំនួន ១៥នាក់ បោសសំអាតជាប្រចាំ តាមគោលដៅដែលបានកំណត់ ។
ខាងក្រោមនេះជា video ទាក់ទងជាមួយនិងក្រុងច្បារមន
https://www.youtube.com/watch?v=JeBvXg8QsF8
Account facebook សម្រាប់ទំនាក់ទំនង អ្នករៀបរៀង ៖
https://web.facebook.com/ar.swet.7/
រៀបរៀងដោយៈ ផាន ភារម្យ លេខទូរស័ព្ទ៖ 096 42 10 277[កែប្រែ]
|