ស្រុកសំរោងទង
ស្រុកសំរោងទង ជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៩នៃខេត្តកំពង់ស្ពឺ សាលាស្រុកស្ថិតនៅភាគខាងកើតនៃទីរួមខេត្ត មានចម្ងាយប្រមាណ៦គ.ម។ ទីតាំងសាលាស្រុក ស្ថិតនៅក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្របតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៤១-៤២ មានចម្ងាយប្រមាណជាង៤១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ស្រុកសំរោងទង មានព្រំប្រទល់ខាងជើងជាប់ស្រុកថ្ពង និងស្រុកសាមគ្គីមុន្នីជ័យ ខាងត្បូងជាប់ស្រុកបសេដ្ឋនិងស្រុកគងពិសី ខាងកើតជាប់និងស្រុកអង្គស្នួល ខេត្តកណ្តាល និងខាងលិចជាប់ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ហើយហ៊ុំព័ទ្ធទាំងមូល នៃក្រុងច្បារមន។ ស្រុកចែកចេញជា១៥ឃុំ មាន២៩៤ភូមិ (៥ភូមិនៅមិនទាន់មានក្របខណ្ឌ) មានផ្ទៃដីសរុប ៧៤០,២៤ គីឡូម៉ែត្រក្រឡា ។ (អង់គ្លេស: Samrong Tong District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ស្ពឺ ដែលមានរដ្ឋបាល ១៥ឃុំ និង ២៩៤ ភូមិ÷
| ស្រុកសំរោងទង | |||
|---|---|---|---|
| លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
| ០៥០៧០១ | ឃុំរលាំងចក | Roleang Chak Commune | ១៩ |
| ០៥០៧០២ | ឃុំកាហែង | Kahaeng Commune | ១៥ |
| ០៥០៧០៣ | ឃុំខ្ទុំក្រាំង | Khtum Krang Commune | ១៦ |
| ០៥០៧០៤ | ឃុំក្រាំងអំពិល | Krang Ampil Commune | ១៥ |
| ០៥០៧០៥ | ឃុំព្នាយ | Pneay Commune | ១៩ |
| ០៥០៧០៦ | ឃុំរលាំងគ្រើល | Roleang Kreul Commune | ២៦ |
| ០៥០៧០៧ | ឃុំសំរោងទង | Samrong Tong Commune | ១៨ |
| ០៥០៧០៨ | ឃុំសំបូរ | Commune | ១៨ |
| ០៥០៧០៩ | ឃុំសែងដី | Saen Dei Commune | ២១ |
| ០៥០៧១០ | ឃុំស្គុះ | Skuh Commune | ២១ |
| ០៥០៧១១ | ឃុំតាំងក្រូច | Tang Krouch Commune | ២០ |
| ០៥០៧១២ | ឃុំធម្មតាអរ | Thummoda Ar Commune | ២១ |
| ០៥០៧១៣ | ឃុំត្រពាំងគង | Trapeang Kong Commune | ២៩ |
| ០៥០៧១៤ | ឃុំទំព័រមាស | Tumpoar Meas Commune | ១៣ |
| ០៥០៧១៥ | ឃុំវល្លិសរ | Voa Sar Commune | ២៣ |
| ចំនួនភូមិសរុប | ២៩៤ | ||
ប្រវត្តិ
[កែប្រែ]ស្រុកសំរោងទង ស្រុកនេះគ្រប់គ្រងដោយ ចៅពញាតេជោ ដែលបានជីកបឹងមួយឈ្មោះថា បឹងតេជោ។
បឹង
[កែប្រែ]សូមមើលផងដែរ
[កែប្រែ]
| |||||||||||||||||||||||||||||||||||||||||