Jump to content

តំបន់ទេសចរណ៍ឆ្នេរសមុទ្រ

ពីវិគីភីឌា

លក្ខណះទូទៅភូមិសាស្រ្ត

[កែប្រែ]
  • តំបន់ឆ្នេរនៃប្រទេសកម្ពុជាមាន៤ ខេត្តក្រុងបញ្ចូលគ្នាគឺ ខេត្តកោះកុង ខេត្តកំពត ក្រុងព្រះសីហនុ នឹង ក្រុងកែប។
  • ខេត្តទាំង៤នេះមានទីតាំងជាប់និងសមុទ្រកម្ពុជា ដែលមានប្រវែង៤៤០គ ម ។
  • តំបន់ឆ្នេរប្រទេសកម្ពុជា គឺត្រូវបានកំណត់យកក្រុងព្រះសីហនុ ជាចំណុចកណ្តាល ដែលមានចមងាយ២៦៣គ មពីរាធានីភ្នំពេញ។
ខេត្តក្រុង ស្រុក ឃុំ ភូមិ ផ្ទៃដី ចំនួណគ្រួសារ
កោះកុង ស្រុក០៨ឃុំ៣៣ភូមិ១២៧ ១១,១៦០គ.ម ២៤.៩៦៤
កំពត ស្រុក០៨ឃុំ៩២ភូមិ៤៧៧ ៤៨៧៣,២គ.ម ១០៤.៩៩៣
ព្រះសីហនុ ខណ្ឌ័០៣ សង្កាត់២២ ភូមិ៨៥ ៨៦៨គ.ម២ ២៨.០១៥
កែប ខណ្ឌ័០២ សង្កាត់០៥ ភូមិ១៦ ៣៣៥,៨គ.ម២ ៥.៣៦៩

សណ្ឋានដី

[កែប្រែ]

នៅតំបន់ឆ្នេរសមុទ្រ សណ្ឋាដីមានលក្ខណះ ជាភ្នំខ្ពង់រាប វាលរាបនិងឆ្នេរសមុទ្រ ឈូងសមុទ្រ។ដីតំបន់នេះមានល្ខណះជាដីខ្សាច់ច្រើន។តំបន់នេះអាចប្រកបដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន។ល។ជាពិសេសតំបន់នេះសំបូរទៅដោយដើមកោងកាងជាច្រើនប្រភេទ។ក្រៅពីនេះគេសង្កេតឃើញមានកោះចំនួន៦៤ហើយក្នុងនោះចែក ចេញជា

  • ខេត្តកោះកុង មានកោះចំនួន២០
  • ខេត្តកំពត មានកោះចំនួន០២
  • ក្រុងព្រះសីហនុ មានកោះចំនួន៣២
  • ក្រុងកែប មានចំនួន១១

ក្នុងបណ្តាលខេត្តទាំង០៤ គេសង្កេតឃើញមានឆ្នេរសមុទ្រសរុបប្រវែង៤៣៥គ.ម(ក្នុង១៩៩៧ ឯកសារដកស្រងពីអង្គការDANIDA)ដេលចែកចេញជា:

  • ខេត្តកោះកុងមានប្រវែង២៣៧គ.ម
  • ខេត្តកំពតមានប្រវែង៦៧គ.ម
  • ក្រុងព្រះសីហនុប្រវែង១០៥គ.ម
  • ក្រុងកែបមានប្រវែង២៦គ.ម

តំបន់រមណីដ្ឋាន

[កែប្រែ]

ខេត្តកំពត

មានរមណីដ្ឋានសំខាន់ៗ០៤កន្លែង ដែលមានលក្ខណះសម្បត្តិអំណោយផលល្អ ស្រួលក្នុងការរៀបចំកែលំអក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនាសំរាកកំសាន្ត។ រមណិដ្ឋានទឹកឈូ: ជារមណីដ្ឋានធម្មជាតិ មានចំងាយ ៨ គ ម ខាងជើងទីរួមខេត្ត មានទីតាំងនៅភូមិ ស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកកំពត។ រមណិដ្ឋាននេះមាន ទឹកជ្រោះធ្លាក់តាំងពីភ្នំដំរី ភ្នំចាយហូខួបប្រាំវស្សាប្រកបដោយទឹកថ្លាឈ្វេងត្រេជាក់ស្រឹប ហូរកាត់លើផ្ទៃថ្មដាដ៏ធំៗផ្តល់ជាកន្លែងងូតទឹកកំសាន្តដ៏សែនមនោរម្យ។ ហើយនៅទីនេះដែរសំបូរទៅដោយផ្លែឈើ ជាច្រើនដូចជា:ធូរ៉េន មង្ឃុត សាវម៉ាវ ម៉ាក់ប្រាង ម្នាស់ក្រូចថ្លុង ទៀប ដូង ។ល។បណ្តាផ្លែឈើទាំងនេះហុចផលបណ្តាក់គ្នា ជាបន្តបន្ទាប់ ដោយឡែកផ្លែធូរ៉េនមានជាហូរហែររៀងរាល់ខែ។

រមណីដ្ឋានព្រែអំពិល: ជាឈ្មោះរមណីដ្ឋានមួយសម្រាប់បំរើអោយភ្ញៀវកំសាន្តនៅឆ្នេរសមុទ្រ មានចំងាយ១៨គ ម ប៉ែខាងលិចទីក្រុងកំពតតាមផ្លូវជាតិលេខ ៣ ដែលមាន ទីតាំងនៅភូមិកោះតូចស្រុក កំពត ។ព្រៃអំពិលមានឆ្នេរខ្សាច់សក្បុះរាប់ពាន់ម៉ែត្រ ប្រកបដោយដើមកោងកាងដុះប្របតាមឆ្នេរជាច្រើន និងមានដើមដូងរាប់រយដើមផ្តល់ ម្លប់សំរាប់ជាកន្លែងសមរាក់យ៉ាងត្រជាក់។ នៅទីនេះគេអាចទទួលទានអាហារ នៃ រសជាតិម្ហូបសមុទ្រស្រស់ៗ ដូចជា: ក្តាមមឹកបង្គារខ្យងត្រីសមុទ្រស្ទើរគ្រប់ប្រភេទ និងរសជាតិទឹកដូងយ៉ាងផ្អែមឆ្ងាញ់។

រមណីដ្ឋានបូកគោ រមណីដ្ឋាននេះមានចំងាយពីក្រុងកំពត ៤២ គ ម រហូតដល់កំពលភ្នំ។នៅលើកំពូលភ្នំដែលមានកំពស់១០៧៥ ម៉ែត្រ ធាតុអាកាសនៅទីនោះ មានភាពត្រជាក់បង្គួរ ហើយ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមានទេសភាពធម្មជាតិល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើន ឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជាសត្វផ្សេងៗ ។ កាលពីសម័យសង្គមរាស្រ្តនិយម គេបានកសាង សំណង់ សាធារណះជាច្រើនប្រែក្លាយជាបុរីមួយ។​ទន្ទឹមនេះដែលុមានកន្លែងងូតទឹកជ្រោះមួយនៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ដែលមានចំងាយ ៧គ មពីទីនេះ។ ពីកំបូលភ្នំបូកគោគេអាចមើលឃើញនូវទិដ្ឋភាពខ្លះ នៃក្រុងកំពត កែប ក្រុងព្រះសីហនុព្រមទាំងផ្ទៃសមុទ្រពណ៍ខៀវស្រង៉ាត់ធំល្ហល្ហេវជាប់ជើងមេឃ។

រមណីដ្ឋានភ្នំពង់ត្រាច ស្ថិតនៅតាមផ្លូវជាតិលេខ ១៦ ប៉ែតខាងកើតក្រុងកំពតចំងាយ៣៨គ មក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។តំបន់នេះ គឺ ជាភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីដ្ឋានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើនក្នុងចំណោមល្អាងទាំងនោះ ភាពច្រើនប្រជាជនរៀបចំសម្រាប់ធ្វើជាកន្លែងប្រារព្ធធ្វើពិធី បុណ្យទាន ឫជាកន្លែងសក្ការះគោរពបូជាវត្ថុផ្សេងៗតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនទាំងខ្មែរ ចិន វៀតណាម។មានល្អាងមួយមានវិជ្ជមាត្រ ប្រមាណ ៣០ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៍ ៧ផ្សេងៗគ្នា។ព្រមទាំងមានល្អាងតូចៗ ៣ ៤ ល្អាងខ្លះកាំជណ្តើរ ឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃធម្មជាតិ មើលទៅ រាងដូចជារូបសត្វឫវត្ថុ។ ចេញពីល្អាងនេះមានរូងមួយទៀតដែលអាចធ្វើដំណើរឆ្ពោះទៅល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវ ស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយកាលពីសម័យមុនទសវត្សទី ៧០ ។នៅភ្នំខាងមុខមានវត្ថរបស់ប្រជាជនចិន វៀតណាមហើយ នៅមុខផ្លូវចូលមាត់ រូងមាន វត្ថព្រះសង្ឃ ខ្មែរមួយដែរ។ ខេត្តកោះកុង រមណីដ្ឋានចាំយាម មានចំងាយ០៨ គ មពីទីរួមខេត្តកោះកុង ជាព្រំដែនកម្ពុជា ថៃ ក្នុងស្រុកំណ្ឌលសីមា។តំបន់នេះជាប្រភេទរមណីដ្ឋានធម្មជាតិ និងកៃច្នៃ ដែលត្រូវបានកសាងឡើងដោយ លោកឧកញ្ញា លីយ៉ុងផាត់ នៅឆ្នាំ ១៩៩៧។

ចាំយាម ត្រូវបានគេរៀបចំអោយទៅជាតំបន់រមណីដ្ឋានទេសចរណ៍អន្តរជាតិដែលមានភ្ញៀវទេសចរណ៍ជាច្រើនដែលធ្វើដំណើរមកកំសាន្ត ។តំបន់នេះមានសណ្ឋាគារ ខ្នាតផ្កាយ ៥ រហូតដល់ផ្ទះសំណាក់ ព្រមទាំងមានល្បាងផ្សេងៗជាច្រើន ក្រៅពីកាស៊ីណូ និងងូតទឹកសមុទ្រ។ឆ្នេរចាំយាមត្រូវបានរៀបចំកៃច្នៃអោយទៅជា តំបន់មួយល្អស្អាត ដែលមានដាំដើមដុងជាក្រឡាចក្រត្រង់ពេញលើកឆ្នេរខ្សាច់។

រមណីដ្ឋានកោះមូល (កោះកុងក្រៅ) កោះនេះមានបណ្តោយ២២គ មនិងទទឹង ៧ គ មកោះនេះមានទីតាំងស្ថិតនៅក្នុងស្រុកកោះកុង។កោះកុងក្រៅមានចំងាយ២៤ គ មពីទីរួមខេត្តកោះកុង តាមផ្លូវសមុទ្រ។នៅលើកោះមានកូនភ្នំជាច្រើនដែលពោលពេញទៅដោយទេសភាពធម្មជាតិ។បំបន់នេះមានទឹកធ្លាក់ជាង១០កន្លែង ដែលមានកំពស់ពី ៦ ទៅ ១៥ ម។ក្រៅពីទឹកធ្លាក់កោះមូល មានឆ្នេរខ្សាច ៦កន្លែងទៀត ដែលមានបណ្តោយពី៣០០០ម ទៅ ៥០០០មឆ្នេរទាំងនេះមានឈ្មោះថា ឆ្នេរដើមដូងទីំួយដល់ទីប្រាំមួយ ដែលមានឆ្នេរខ្សាច់សរក្បោះ និងទឹកថ្លា អាឆ្លុះដល់បាតស្សាច់បាន។នៅជំវិញកោះមូលនៃឆ្នេរទាំង៦ មានសត្វផ្សោតសមុទ្រជាច្រើនមកហែលប្រលែងលេង និងឆ្នេរខ្សាច់ ទាំងនោះ ហើយសត្វផ្សោតទាំងនេះមានពីប្រភេទ គឺពណ៌ និងពណ៌ខ្មៅ។

រមណីដ្ឋានឃុនឆាយឃុនផែន ដែលមានទីតាំងស្ថិតនៅចំពីមុខខេត្តចំងាយ ១ គ ម ហើយតំបន់នេះដែរមានចេតីយ៏ស្ថិតនៅលើផ្ទាំងថ្មកណ្តាលទឹកសមុទ្រ។

រមណីដ្ឋានក្បាលឆាយ មានចំងាយ ២៥ គ មពីទីរួមខេត្ត ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា តាមផ្លូវដៃសមុទ្រ។ក្បាលឆាយ ជារមណីដ្ឋានធម្មជាតិ ដែលនៅតាម ផ្លូវជាជួរភ្នំខ្ពស់ៗ និងដើមឈើធំៗ មានប្រភេពទឹកពីស្ទឹងក្នុងខេត្តពោធ៌សាត់ ទឹកធ្លាក់មានកំពស់ ១០ ម៉ែត្រ និងមុខកាត់ ៨ ម៉ែត្រ នៅរដូវវស្សា និងរដូវប្រាំ ទឹកហូរជារបៀបទឹកឈូរ ដែលហូរចែកជាច្រើនផ្នែក។

ក្រៅពីនេះខេត្តកោះកុងនៅមានកន្លែងកំសាន្តជាច្រើនទៀតដូចជា

  • ទឹកជ្រោះតាតៃ មានទីតាំងស្ថិតនៅក្នុងស្រុកស្មាច់មានជ័យ។
  • ទឹកជ្រោះទូលកូគី មានទីតាំងស្ថិតនៅក្នុងស្រុកស្មាច់មានជ័យ។
  • ឆ្នេរចាំស្នេហ៏ ស្ថិតនៅឆ្នេរក្នុងស្រុកស្មាច់មានជ័យ។

ក្រុងកែប រមណីដ្ឋានភ្នំសសៀ ភ្នំសសៀជារមណីដ្ឋានវប្បធម៌ និងធម្មជាតិរបស់ក្រុងកែប មានទីតាំងនៅប៉ែកអគ្នេយ៏ និងមានចំងាយពីទីរួមខេត្តកំពត ១៤ គ ម។ភ្នំនេះប្រជុំ ឡើង ដោយភ្នំតូចៗចំនួន បី មានទំហំផ្ទៃដីប្រមាណ១.៥ គ ម២ កំពស់ភ្នំប្រមាណ៤០ ម៉ែត្រមានល្អាងរូងភ្នំពីធម្មជាតិអាចអោយភ្ញៀវ ទេសចរចូលកំសាន្តសប្បាយបានដូចជារូងភ្នំដំរីស រូងភ្នំអាចម៌ប្រជៀវ ជាពិសេសនៅរូងភ្នំដំរី ស មានស្ថាបត្យកម្មដ៏កំពូល១ គឺវាលស្រែដី១០០ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនោះ។នៅលើកំពូលភ្នំសសៀមាន ចេតីយ៏មួយកសាងឡើងនៅឆ្នាំ១៩៦៤ ដោយព្រះអង្គម្ចាស់ក្សត្រី រស្មីសោភ័ណ ដែលលំអទៅដោយ ក្បូរក្បាច់រចនា និងពណ៌ដ៏ប្រណិត។ពីជើងភ្នំឡើងដល់កំពូលភ្នំមាន សំណងវត្តអារ៉ាមព្រះពុទ្ធសាសនា មានផ្លូវចុះឡើងខ្វែងខ្វាត់មានព្ងះសង្ឃគង់នៅ និងមានរូងតូចៗជាច្រើនទៀតនៅជើងភ្នំ សម្រាប់តាជី យាយជី មកសំណាក់ធម៌។

ភ្នំសសៀគឺជាភ្នំមានអាកាសធាតុមនោរម្យ ធម្មជាតិល្អស្រស់គ្រប់រដូវកាល។ពីលើកំពូលភ្នំយើងអាចមើលឃើញទេសភាពវាលស្រែ ព្រៃភ្នំ ភូមិដ្ឋានប្រជារាស្រ្ត កោះ លំហសមុទ្រធំល្វឹងល្វើយ និងជាកន្លែងសំរាប់គោរពបូជាតាមលំនាំព្រះពុទ្ធសាសនា និងជាទីបួងសួងដល់វត្ថុសក្តិសិទ្ធិដើម្បីសុំលាភសក្តារះផ្សេងៗទៀតផង។

ឯកសារយោង

[កែប្រែ]

ទំព័រគំរូ:ខេត្ត តំបន់ទេសចរណ៏ នៃប្រទេសកម្ពុជា

ទំព័រគំរូ:តំបន់ទេសចរណ៏ប្រទេសកម្ពុជា