ព្រះពុទ្ធសាសនានៅថៃ
ព្ព្រះពុទ្ធសាសនានៅកម្ពុជា (អង់គ្លេស: Buddhism in Thailandថៃ: ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយ
១. យុគថេរវាទសម័យអសោក ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយ ២. ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយ
ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយ
៤. យុគថេរវាទបែបសិរីលង្កា
យុគទី ១ ថេរវាទបែបសម័យអសោក
[កែប្រែ]ព.ស. ២១៨
ព្រះបាទអសោកមហារាជ ទ្រង់ឧបត្ថម្ភការសង្គាយនាគ្រាទី ៣ នានគរបាដលីបុត្រ ក្រោយពីចប់ការសង្គាយនារួចហើយ ទ្រង់បានបញ្ជូនព្រះសង្ឃចេញទៅប្រកាស់ព្រះពុទ្ធសាសនានៅក្នុងដែនដីផ្សេង ៗ រួមមាន ៩ ខាសា។ បណ្តាសាខា ទាំអង ៩ នោះ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ ជាំខ្សែរមួយ (គម្ពីរសមន្តបាសាទិការ អដ្ឋកថានៃព្រះវិន័យ បិដក រាប់ថាជាខ្សែរទី ៨ តែគម្ពីរសាសនវង្សរាប់ថាជាខ្សែរទី ២) នាំព្រះពុទ្ធសាសនាទៅ ប្រតិស្ឋាននៅក្នុងដែនដីសុវណ្ណាភូមិ ដែលសន្និដ្ឋានបានថា “ខេត្តនគរបុទុម” ដោយមានបុរាណស្ថាន វត្ថុផ្សេង ៗ ដូចជា ព្រះបឋមចេត្តីយ៍ ជាដើម ជាភស្តុតាងនៅរហូតដល់សព្វ ថ្ងៃនេះ (ភូមាចាត់ថា សុវណ្ណាភូមិបានដល់ ទីក្រុងសទ្ធម្មវតី ក្នុងប្រទេសភូមាភាគខាង ត្បូង។
យុគទី ២ មហាយាន
[កែប្រែ]ព.ស. ៦២០
ព្រះបាទកនិស្សមហារាជ ទ្រង់ឧបត្ថម្ភការសង្គាយនាគ្រាទី ៤ របស់ភាគីមហាយាន នាទីក្រុង ជលន្ធរ និង ទ្រង់បានបញ្ជូណសមណទូចេញទៅប្រកាស់ព្រះពុទ្ធសាសនានៅ អាស៊ីកណ្តាលជាដើម ។ គ្រានោះ ប្របាទម៉ីងតី ទ្រង់បាននាំយកព្រះពុទ្ធសាសនាពីអាស៊ី កណ្តាលចូលទៅផ្សព្វផ្សាយក្នុងប្រទេសចិន ហើយទ្រង់បានបញ្ជូនទូតសន្ថវមេត្រី ឲ្យទៅជួប ខុនហ្លួង ហ្មៅ ព្រះមហាក្ស័ត្រថៃ អ្នកគ្រប់គ្រង់អាណាចក្រអៃលាវ ។ គណៈទូតបាន នាំយកព្រះពុទ្ធសាសនាចូលមកជាមួយផង ធ្វើឲ្យប្រទេសថៃទាំង ៧៧ មានរាស្ត្រ ៥១,៨៩០ គ្រួសារ បែរមកគោរពព្រះពុទ្ធសាសនាជាគ្រាដំបូងបំផុត ។ ព.ស. ១៣០០
ព្រះមហាក្ស័ត្រនៃអាណាចក្រស្រីវិជ័យ នៃកោះសុមាត្រាមានអំណាចរុងរឿង ពង្រីកអាណាខេត្តមកដល់ខេត្តសុរ៉ាដធានី ។ ព្រះមហាក្ស័ត្រស្រីវិជ័យទ្រង់គោរពព្រះពុទ្ធ សាសនាផ្នែកមហាយាន ទើបធ្វើឲ្យព្រះពុទ្ធសាសនាមហាយានផ្សព្វផ្សាយចូលមកកាន់ដែនដីភាគខាងត្បូងនៃប្រទេសថៃ ដែលនៅក្នុងអាណាចក្ររបស់ព្រះអង្គ ដូច ដែលមានចេត្តីយ៍ព្រះធាតុជៃយា និង ព្រះមហាធាតុនគរសិរីធម្មរាជជាភស្តុតារហូតមកដល់សព្វថ្ងៃនេះ ។
ព.ស. ១៥៥០
ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា រាជវង្សសុរិយវរ្ម័ន្ត មានអំណាចរុងរឿង ពង្រីកអាណាខេត្តមកដល់ទូទាំងភាគខាងកើតឈាងខាងជើង (ភាគសាន) និង ភាគកណ្តាលនៃប្រទេសថៃ ហើយបង្កើតនគរលវោ ឬលុពបុរីជារាជធានីមួយ សម្រាប់គ្រប់គ្រងដែនដីតំបន់នេះ (ទើបហៅសម័យនេះថា សម័យលុពបុរី) ។ ព្រះមហាក្ស័ត្រកម្ពុជាទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ដែលបានផ្សព្វផ្សាយបន្តឡើងមកពីអាណាចក្រស្រីវិជ័យ តែមហាយានសម័យនេះ រួមផ្សំជាមួយសាសនាព្រាហ្មណ៍ច្រើនណាស់ ។ ប្រជាជនតំបន់នេះ ទើបបានទទួលព្រះពុទ្ធសាសនាទាំងបែបថេរវាទ ដែលបន្តមកតាំងតែពីដើម ជាមួយមហាយាន និង សាសនាព្រាហ្មណ៍ចូលមកថ្មី ធ្វើឲ្យមានអ្នកគោរពទាំងពីរបែប និង មានព្រះសង្ឃ ទាំងពីរនិកាយ ។ ភាសាសំស្រ្កឹតក៏ចូលមកផ្សព្វផ្សាយ មានឥទ្ធិពលក្នុងភាសា និង អក្សរសិល្បិ៍ថៃទាំងពីសម័យនោះមក ។
យុគទី ៣ ថេរវាទបែបពុកាម
[កែប្រែ]ព.ស. ១៦០០
ព្រះបាទអនុរុទ្ធមហារាជ ឬអនោធាម៉័ងជ័រ ព្រះមហាក្ស័ត្រពុកាម មានអំណាចរុងរឿង ទ្រង់បានវាយបង្ក្រារាម័ញ រួមបញ្ចូលចូលភូមាបានទាំងស្រុង ស្រេចហើយ ផ្សាយអាណាខេត្តចូលមកដល់អាណាចក្រឡាននា ឡានឆាង រហូតដល់លុពបុរី និង ទ្វារាវតី ។ ព្រះបាទអនុរុទ្ធមហារាជ ទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាផ្នែកថេរវាទ ទ្រង់បាន ទុនុកបំរុង និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយព្រះរាជសទ្ធាយ៉ាងខ្លាំងក្លា ។
ត្រឡប់ទៅពោលអំពីជនជាតិក្នុងប្រទេសចិន ត្រូវបានចិនឈ្លានពាន ភៀសខ្លួនចុះមកភាគខាងត្បូងតាមលំដាប់ ក្រោយពីអាណាចក្រអៃលាវរលំរលាយ ក៏បានមកតាំង អាណាចក្រណានចៅ រហូតមកដល់ប្រមាណ ព.ស. ១២៩៩ ខុនថាវក្វា រាជឱរស ខុនបរម នៃអាណាចក្រណានចៅ បានមកតាំងអាណាចក្រយោនក ឈៀងសែន នៃសុវណ្ណភូមិ កាលវេលាបានកន្លងទៅ ប្រជាជនថៃក៏បានក្រចាត់ក្រចាយនៅទូទាំងភាគខាងជើង ភាគខាងកើតឈៀងខាងជើង និង ភាគកណ្តាលនៃប្រទេសថៃនាពេលបច្ចុប្បន្ន ។ ពេល ដែលអាណាចក្រកម្ពុជាមានអំណាចរុងរឿង ប្រជាជនថៃ ដែលអាស្រ័យនៅក្នុងខេត្តឡាន ណា គែភាគពាយ័ព្យបានទទួលឥទ្ធិពលរបស់ខមតិចតួច តែនគរអាណាចក្រពុកាមបានចូលគ្រប់គ្រង ប្រជាជនថៃក្នុងតំបន់នេះ ដែលគោរពព្រះពុទ្ធសាសនាត ៗ មកស្រេចហើយនោះ ក៏ទទួលគោរពព្រះពុទ្ធសាសនាបែបពុកាម រហូតដល់រីចំរើនរុងរឿងខ្លាំងឡើងនៅក្នុងភាគខាងជើង ។
យុគទី ៤ ថេរវាទបែបសិរីលង្កា
[កែប្រែ]ព្រះពុទ្ធសាសនាក្នុងយុគនេះ គឺ បែប ដែលគោរពមកជាសាសនាប្រចាំជាតិរបស់ថៃរហូតដល់បច្ចុប្បន្ន ។ សម្រាប់យុគនេះ មានសេចក្តីពិស្តារ ដែលប្រាដកនៅក្នុងប្រវត្តិ សាស្ត្រច្រើនជាងយុគណាមុន ៗ ទើបបែងចែកជាសម័យផ្សេង ៗ ដូចតទៅនេះ ៖
សម័យសុខោទ័យ
[កែប្រែ]ព.ស. ១៨០០
រយៈនេះ អាណាចក្រពុកាម និង កម្ពុជាបានសាបរលាបអំណាចចុះ ហើយកុលសម្ព័ន្ធថៃ បានកខ្លួនឲ្យបានជាឥស្សរៈឡើង ភាគខាងជើងកើតអាណាចក្រឡានណា ភាគខាងត្បូងចុះមក កើតជាអាណាចក្រសុខោទ័យ ។
បែរទៅស្តីពីព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ព.ស. ១៦៩៦ ព្រះបាទបរាករមពាហុ មហារាជ ទ្រង់ឡើងគ្រងរាជ្យ បានបង្រ្កាបទមិឡ ធ្វើឲ្យប្រទេសជាតិមានរបៀបរបប ទ្រង់ឧបត្ថម្ភព្រះពុទ្ធសាសនា រួមព្រះសង្ឃចូលនិកាយតែមួយ និង សូមឲ្យមានការសង្គាយនាគ្រាទី ៧ ឡើង ។ ព្រះពុទ្ធសាសនាចំរើនរុងរឿងក្នុងទ្វីបលង្កា ទាំងការសិក្សា និង ការប្រព្រឹត្តិប្រតិបត្តិ ។ ព្រសង្ឃប្រទេសផ្សេង ៗ បាននិមន្តទៅសិក្សាព្រះធម្មវិន័យ និង បួសជាថ្មី ហើយត្រឡប់ទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាបែបសិរីលង្កាក្នុងប្រទេសរបស់ខ្លួន ខ្លះក៏និមន្ត ព្រះសង្ឃសិរីលង្កាមកជាមួយ សំរាបប្រទេសថៃ ព្រះសង្ឃថៃ និង ព្រះសង្ឃសិរីលង្កាបានមកបង្កើតការិយាល័យផ្សព្វផ្សាយ នៅនារាជធានីនគរសិរីធម្មរាជ បានទទួលសេចក្តីគោរពយ៉ាងលឿន ។
ព.ស. ១៨២០
ខុនរាមគាំហែង ទ្រង់ឡើងគ្រងរាជ្យ ទ្រង់បានស្តាប់កិត្តិស័ព្ទរបស់ព្រះសង្ឃលង្កា វង្ស ហើយក៏អារាធនាព្រះមហាថេរសង្ឃរាជ ពីនគរសិរីធម្មរាជ ចូលមកគង់នៅនាវត្តអរញ្ញិក ក្នុងក្រុងសុខោទ័យ ។ ព្រះពុទ្ធសាសនាបែបលង្កាវង្សក៏រុងរឿង តាំងតែពីសម័យនោះមក ដើមដំបូង នៅមានព្រះសង្ឃពីរពួក គឺ គណៈសង្ឃដើម និង ព្រះសង្ឃលង្កាវង្ស ប៉ុន្តែ នៅទីបំផុត ក៏បានរួបរួមឲ្យចូលជានិកាយតែមួយ ចំណែកព្រះពុទ្ធសាសនាមហាយាន ក៏សាបរលាប និង សាបសូន្យនៅទីបំផុតទៅ ។ នៅក្នុងរជ្ជកាលនេះ បាននាំព្រះពុទ្ធសិហឹង្គ ដែលសាងលើងក្នុងប្រទេសិរីល័ង្ការលឡើមក នគរស្រីធម្មរាជ ដំកលទុក នាក្រុងសុខោទ័យផង (ជិនកាលបាលីបករណ៍ថា បានព្រះពុទ្ធសិហឹង្គមកនៅ ព.ស. ១៨០០ រជ្ជកាល ផខុនស្រីឥន្ទ្រទិត្យ) សិល្បៈបែបលង្កា ចាប់ផ្តើមចូលមកជំនួសសិល្បៈបែបមហាយាន ដូចជា ចេត្តីយ៍ ព្រះមហាធាតុនគរស្រីធម្មរាជ ប្រែរូបជាស្ថូបបែបលង្កាជាដើម ។
ព.ស. ១៨៩៧
ព្រះបាទលិទៃ ព្រះមហាក្ស័ត្រអង្គទី ៥ ឡើងគ្រងរាជ្យ ទ្រង់អារាធនាព្រះមហាសាមីសង្ឃរាជ ប្រទេសសិរីលង្កា ព្រះនាម សុមនៈ ចូលមកកាន់សុខោខ័យក្នុង ព.ស. ១៩០៤ ។ គ្រា ដែលចេញព្រះវស្សារួចហើយ ព្រះអង្គទ្រង់បានចេញសាងព្រះផ្នួសជាបណ្តោះ អាសន្ននាវត្តអរញ្ញិក ទ្រង់ព្រះរាជនិពន្ធសៀវភៅ តេភូមិកថា ឬ ត្រៃភូមិព្រះរួង ទ្រង់បាន បង្រៀនសីលធម៌ ដល់ប្រជាជនដោយព្រះអង្គឯង ហើយព្រះអង្គបានចូលទៅសិក្សាព្រះ ត្រៃបិដកក្នុងមហាប្រាសាទ អនុញ្ញាតឥ្យបោះពុម្ភឆ្លងព្រះពុទ្ធបាទ ទ្រង់សាងព្រះមហាធាតុ បញ្ចុះព្រះសារីកធាតុ ដែលអាធនាពីប្រទេសសិរីលង្កា និង ដាំដើមសិរីមហាពោធិ ទុកនៅពីក្រោយព្រះមហាធាតុនោះ ហើយទ្រង់បានចាប់ផ្តើមចាត់របៀបគណៈសង្ឃ ដោយបែងគណៈសង្ឃចេញជាពីរផ្នែក គឺ គាមវាសី និង អរញ្ញវាសី ។
សម័យឡានណាថៃ
[កែប្រែ]សម័យឡាណាថៃ ត្រូវត្រង់នឹងសម័យសុខោទ័យ និង ជិតជាប់ចូលទៅនឹងសម័យ ខាងដើមនៃអយុធ្យា ប៉ុន្តែបានបែងចេញដោយឡែកដើម្បីងាយស្រួលដល់ការកណត់ ។
ព.ស. ១៨០២-១៨៥៣
ព្រះបាទម៉េងរ៉ាយគ្រងរាជ្យ នៅទីក្រុងឈៀងម៉ៃ ទ្រង់បានទំនុកបំរុងព្រះពុទ្ធ សាសនា ដូចជា សាងវត្តឈៀងម៉័នជាដើម ។
ព.ស. ១៨៩៨-១៩២៨
ក្នុងរជ្ជកាលព្រះបាទកឺណា ឬ តឺណា ឬកឺណាធម្មិករាជ ព្រះអង្គទ្រង់បានបញ្ជូនរាជទូត ទៅកាន់រាជសំណាក់ព្រះបាទលិទៃ ទូលសូមអារាធនាព្រះសង្ឃរាជសមនត្ថេរ ទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា និង នាំព្រះបរមសារីរីកធាតុទៅកាន់ឡានណា ប្រមាណ ព.ស. ១៩១៣ ជាការចាប់ផ្តើមព្រះពុទ្ធសាសនាបែបលង្កាវង្សក្នុងអាណាចក្រឡានណា ដោយមានការសាងព្រះធាតុចេតីយ៍នៅវត្តបុប្ផារាម (វត្តសួនដក ស្រេច ព.ស. ១៩១៧) និង ព្រះធាតុនៅលើកំពូលភ្នំសុទេព (សម្រេច ព.ស. ១៩២៧) ដើម្បីបញ្ចុះព្រះបរមសារី រីកធាតុ ដែលនាំមកនោះ ។
ព.ស. ១៩៧៧
ក្នុងរជ្ជកាលព្រះបាទសាមផាន់កែន ព្រះស្ថូបធំចាស់បុរាណមួយអង្គ នាវត្តឈៀងរ៉ៃ ត្រូវបានទ្រុឌទ្រោមរលំចុះ បានជួបព្រះកែវម៌កត ។
ព.ស. ១៩៧៨-២០៣០
នៅក្នុងរជ្ជកាលព្រះបាទតិលោករាជ ព្រះមហាក្ស័ត្រព្រះអង្គនេះ ធ្លាប់បានសាងព្រះផ្នួសជាបណ្តោះអាសន្ន នាវត្តប៉ាដែង នៅ ព.ស. ១៩៩០ បន្ទាប់មក ព.ស. ១៩៩៨ ព្រះសង្ឃគណៈមួយបានបានទទួលព្រះបរមរាជូបត្ថម្ភ ទៅសិក្សាព្រះពុទ្ធសាសនានៅប្រ ទេសសិរីលង្កា ពេលត្រឡប់មក ក៏បាននាំដើមសិរីមហាពោធិ៍មាជាមួយផង ទើបអនុញ្ញាត់ឲ្យសាងអារាមថ្វាយ ឈ្មោះថា វត្តពោធារាម ឬវត្តប្រាំពីរកំពូល រហូតដល់ ព.ស. ២០២០ ទ្រង់ឧបត្ថម្ភការចាត់ការសង្គាយនាគ្រាទី ១ របស់ប្រទេសថៃ ឬ រាប់បន្ទាប់ពីប្រទេសសិរីលង្កាជាគ្រាទី ៨ នៅឯវត្តពោធារាម ។ ក្នុងរយៈកាលនេះ (ប្រមាណពុទ្ធសតវត្ស៍ ទី ២០ រហូតដល់ចប់ពុទ្ធសតវត្ស៍ទី ២១ ភាគច្រើនក្នុងរជ្ជកាល ព្រះមឿងកែវ ព.ស. ២០៣៨-២០៦៨) ជារយៈកាលរុងរឿងនៃអក្សរសិល្បិ៍ ព្រះពុទ្ធសាសនានៃអាណាចក្រឡានណាថៃ ។ មានព្រះសង្ឃជាអ្នកប្រាជ្ញភាសាបាលីកើតឡើង ច្រើនណាស់ ដូចជា ព្រះតេជគុណសិរីមង្គលាចារ្យ (តែងមង្គលត្ថទីមនី វេស្សន្តរទីបនី ចក្រវាឡទីបនី សង្ខយាបកាសកដីកា) ព្រះតេជគុណញាណកិត្តិ ( យោជនាវិន័យ យោជនាអភិធម្ម ជាដើម) ព្រះតេជគុណ រតនប្បញ្ញា (វជិរសារត្ថសង្គហៈ និង ជិនកាលបាលីបករណ៍) ព្រះតេជគុណ ពោធិរង្សី (ចាមទេវីវង្ស) ព្រះតេជគុណ នន្ទាចារ្យ (សារត្ថសង្គហៈ) ព្រះតែជគុណសុវណ្ណរង្សី (បឋមសម្ពោធិសង្ខេប) ជាដើម សន្និដ្ឋានបានថា បញ្ញសជាតកក៏បានតែងតែងឡើងក្នុងយុគនេះដែរ ។
សម័យអយុធ្យា
[កែប្រែ]មានខសង្កេតថា ដូច ដែលបានឃើញភស្តុតាង ការគោរពព្រះពុទ្ធសាសនាក្នុងសម័យអយុធ្យា មិនសូវជាប្រកាន់ខ្ជាប់នូវគោលធម៌ជាន់ខ្ពស់ប៉ុន្មានទេ ដោយភាគច្រើនចាប់អារម្មណ៍តែក្នុងរឿងបំពេញបុណ្យកុសល បំរុងព្រះសង្ឃ សាងវត្តអារាម បូជនីយដ្ឋាន បូជនីយវត្ថុ ពិធីកម្ម ពិធីឆ្លងពិធីនមស្សការ ដូចជា គោរពព្រះធាតុ និង គោរពព្រះពុទ្ធបាទជាដើម ។ ការបំពេញចិត្តភាវនា ក៏សង្កត់ធ្ងន់ទៅខាងវត្ថុស័ក្តិសទ្ធិ ឥទ្ធិឫទ្ធិ បដិហារ្យ មានរឿងអបិយជំនឿ អាថាន់ ចូលមកផ្គុំផ្សំជាច្រើន យ៉ាងហោចណាស់ក៏ជាលក្ខណៈ ដែលល្បីនៅចុងសម័យ ។
ប្រវត្តិសាស្រ្តសម័យអយុធ្យានិយមបែងជា ៤ ដំណាក់កាល ផ្តោតសំខាន់ទៅខាងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា មាន៤ រជ្ជកាល ដែលមានរឿងរ៉ាវជាប់ទាក់ទងទៅនឹងកិច្ចការព្រះពុទ្ធសាសនាយ៉ាងសំខាន់ ។ បែងជាចំណុចបានតាមរជ្ជកាលដូចតទៅនេះ ៖
ក. អយុធ្យាដំណាក់កាលខាងដើម (ព.ស. ១៨៩៣-២០៣១)
ព.ស. ១៩៩១-២០៣១
ក្នុងរជ្ជកាលសម្តេចព្រះបរមត្រៃលោកនាថ ព្រះអង្គទ្រង់ចាត់ការគ្រប់គ្រងប្រទេសជាតិឲ្យមានរបៀបរាបរយរឹងប៉ឹង ហើយទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនាធំដុំណាស់មើលទៅហាក់បីដូចជាថា ទ្រង់ប្រតិបត្តិតាមគតិរបស់ព្រះបាទធម្មាសោកមហារាជ និង ព្រះមហាធម្មរាជាលិថៃ គឺទ្រង់លះបង់រាជសម្បត្តិ ចេញសាងព្រះផ្នួស នៅនាវត្តចឡាមណី អស់រយៈកាល ៨ ខែ នៅ ព.ស. ១៩៩៨ (ព្រះរាជពង្សាវតា ច្បាប់ហ្លួងប្រសើរថា ព.ស. ២០០៨ ក្រៅពីទ្រង់សាងព្រះផ្នួសហើយ ក្នុង ព.ស. ២០២៧ ទ្រង់នៅបានឲ្យព្រះរាជឱរស និង ព្រះរាជនត្តាសាងផ្នួសជាសាមណេរទៀតផង ។ ខនេះសន្និដ្ឋានបានថា ជាដើមកំណើតប្រពៃណីបួសរៀនរបស់នាយជាម្ចាស់ និង អ្នករាជការជាដើម) តមកអនុញ្ញាត់ឲ្យប្រ ជុំកវីនិព្ធសៀវភៅមហជាតិគាំហ្លួង ក្នុង ព.ស. ២០២៥ និង ទ្រង់បានទុកដីមួយចំណែកក្នុងព្រះបរមរាជវាំង ដើម្បីស្ថាបនាជាវត្តឈ្មោះ វត្តព្រះស្រីសារពេជ្យ ។
ខ. អយុធ្យាដំណាក់កាលទីពីរ (ព.ស. ២០៣៤-២១៧៣)
ព.ស. ២១៦៣-២១៧១
រជ្ជកាលព្រះបាទទ្រង់ធម៌ ព្រះអង្គទ្រង់សិក្សាព្រះបរិយត្តិធម៌ជំនាញមកតាំងតែនៅ ទ្រង់ព្រះផ្នួស មានព្រះរាជសទ្ធាដល់ថ្នាក់ទ្រង់សេ្តចចេញបង្រៀនព្រះភិក្ខុសាមណេរ នៅ ព្រះរាជដំណាក់ចមថង ៣ ខ្នង ជារឿយ ៗ (សេចក្តីនេះ ជាភស្តុតាងបង្ហាញ់ថា ប្រពៃណី បង្រៀនព្រះសង្ឃក្នុងព្រះបរមរាជវាំង បានមានមកតាំងពីយូរយារណាស់មកហើយ) សូមឲ្យសាងមណ្ឌបជាគំរបព្រះមង្គលបពិត្រ ដែលសម្តេចព្រះជៃយារាជាធិរាជសាងទុក តាំងតែពី ព.ស. ២១៧០ និង សូមឲ្យសាងព្រះត្រៃបិដកទុកមួយចប់បរិបូណ៌ សម័យអយុទ្យាដំណាក់កាលទីពីរនេះ ប្រាកដថាភាពនិយមសាងវត្តមានកាន់តែច្រើនឡើង មិនចំពោះព្រះមហាក្ស័ត្រប៉ុណ្ណោះទេ អ្នកមានលុយមានឋានៈសមគួរ តែងសាងវត្តទុកប្រចាំត្រកូល ទុករក្សាអដ្ឋិធាតុបុព្វបុរស និង វត្តជាស្ថានទីសិក្សា រហូតដល់មានពាក្យពោលថា “គ្រាមប្រទេសជាតិសុខសាន្តល្អ គែសាងវត្តឲ្យកូណរត់លេន” ។
គ. អយុធ្យាដំណាក់កាលទី ៣ (ព.ស.២១៧៣-២២៧៤)
ព.ស. ២១៩៩-២២៣១
រជ្ជកាលសម្តេចព្រះនារាយ៍មហារាជ ក្នុងរាជកាលនេះ មានភស្តុតាងបង្ហាញ់ថា ប្រពៃណីបួសរៀន គង់នឹងបានទទួលភាពនិយមច្រើនណាស់ ប្រាកដថា ក្នុងរជ្ជកាលនេះ អ្នកបួសបានទទួលព្រះរាជទានព្រះបរមរាជូបត្ថម្ភយ៉ាងល្អ ធ្វើឲ្យអ្នកគេចវេសពីការងាររាជការប្រទេសជាតិ ទៅបួសកាន់តែច្រើន រហូតដល់ត្រូវមានចេញរាជបញ្ជាហ្លួងសរស័ក្តិជាមេកងប្រជុំសង្ឃប្រឡងចំណេះវិជ្ជាព្រះភិក្ខុសាមណេរ អ្នក ដែលគេចទៅបួស ប្រឡងបានសេចក្តីច្បាស់ថា មិនមានចំណេះដឹងក្នុងព្រះពុទ្ធសាសនា ត្រូវបានបញ្ជាឲ្យលាចាក សិក្ខាបទ មានចំនួនច្រើនអង្គ ។ ក្រៅពីនេះ នៅមានរឿង ដែលស្តែងដល់ការ ដែលអ្នកបួស ហើយ ជាអ្នករួចផុតពីរាជភ័យជាដើម ។ ដូច ដែលប្រាកដក្នុររជ្ជកាលនេះថា ពេលប្រទេសប្រឈួន នឹងសោទិវង្គត់ ព្រះទេពរាជា ជាមួយនឹងខុនហ្លួងសរស័ក្តិ កំពុងតែលោមព័ទ្ធព្រះបរមរាជវាំងដណ្តើមអំណាច ។ ព្រះអង្គសូមឲ្យជួយជីវិតពួកអ្នករាជការនៅខាងក្នុងទាំងឡាយ ទុកដោយការថ្វាយព្រះរាជវាំងជាវិសុងគាមសីមា ហើយឲ្យប្រកបវិធី ឧបសម្បទាអ្នកអស់ទាំងនោះ យកទៅនៅវត្តឲ្យរួចផុតពីភ័យ ។
ហេតុការណ៍សំខាន់នៅក្នុងរជ្ជកាលនេះ មានការទំនាក់ទំនងពាណិជ្ជកម្មជាមួយជាតិអ៊ឺរ៉ុបជាច្រើន ។ ជាតិអ៊ឺរ៉ុបចូលមក ក្រៅពីប្រកបអាជីពពាណិជ្ជករហើយ ក៏បាននាំមកជាមួយនូវគ្រឹស្តសាសនា ចូលកមផ្សព្វផ្សាយទៀតផង ។ សម្តេចព្រះនារាយ៍មហារាជ ទ្រង់មានព្រះរាជសទ្ធាមាំទាំក្នុងពុទ្ធសាសនា ប៉ុន្តែក៏ទ្រង់ផ្តល់សេរីភាពក្នុងការគោរពសាសនា ក្រៅពីនេះ ទ្រង់ចេញព្រះរាជក្រឹត្យដីកា អនុញ្ញាត់ឲ្យប្រជារាស្រ្តគោរពសាសនាដទៃ ៗ ទៀត ជាពិសេសសាសនាគ្រឹស្ត ដែលមកជាមួយជាជាតិបស្ចឹមផង ដូចជា ឲ្យសាងវត្តសែនយ៉ូសែព ទីស្ថិតរបស់សង្ឃនាយកនៅអយុធ្យា និង សាងវត្តសែនត៍បោលោ នៅលុពបុរី និង តៈនាវស្រីជាដើម ។ ដោយឆ្ពោះគ្រានោះ ទ្រង់មានសម្ព័ន្ធមេត្រីភាពជិតស្និទ្ធជាពិសេស ជាមួយព្រះបាទល្វីសនៃបារាំងសេស ។ ព្រះបាទល្វីស និង គ្រឹស្តសង្ឃ ដល់ថ្នាក់គិតថា ព្រះអង្គទ្រង់ មានសទ្ធាជ្រថ្លាក្នុងសាសនាគ្រឹស្ត ព្រះបាទល្វីសបានបញ្ជូនឯកអគ្គរាជទូតមកចងចំណង ព្រះរាជមេត្រី និង ទូលសូមអញ្ជើញសម្តេចព្រះនារាយណ៍ចូលពីធី (បដិញ្ញាណខ្លួនជាគ្រឹស្តសាសនិក) ទៀតផង ក្នុង ព.ស. ២២២៨ ។ សម្តេចព្រះនារាយណ៍ ទ្រង់ដំណោះស្រាយប្រាជ្ញញ្ញាណថា “ប្រសិនបើព្រះជាម្ចាស់ ពេញប្រទ័យឲ្យចូលពីធីនៅពេលណា” ក៏ នឹងបណ្តាលសទ្ធាឲ្យកើតឡើងក្នុងប្រទ័យរបស់ព្រះអង្គនៅពេលនោះ ។ នេះចាត់ថាជាហេតុការណ៍សំខាន់ ដែលជាប់ទាក់ទងជាមួយកិច្ចការព្រះពុទ្ធសាសនាម្យ៉ាង ព្រោះបើមិន ជាដូច្នោះទេ កិច្ចការប្រទេសជាតិគង់វិបល្លាស់ជាអនេកប្បការ ។
ក្នុងសម័យអយុធ្យាទី ៣ នេះ មានអក្សរសិល្បិ៍ព្រះពុទ្ធសាសនានៅសេសសល់មក ដល់បច្ចុប្បន្ននេះចំនួនច្រើនណាស់ ភាគច្រើនជារបស់តែងក្នុងសម័យព្រះបាទប្រាសាទថង ព្រះនារាយណ៍មហារាជ និង ព្រះទេពរាជា ប៉ុន្តែក៏ជាប្រភេទសៀវភៅប្រែ ឬតែងជាភាសាថៃ មិនប្រាកដជាគម្ពីរភាសាមគធៈ ។
ង. អយុធ្យាដំណាក់កាលទី ៤ (ព.ស. ២២៧៥-១៣១០)
ព.ស. ២២៧៥-២៣០១
នៅក្នុងរជ្ជកាលព្រះបាទបរមកោដ ការបួសរៀនក្លាយជាប្រពៃណីដល់ថ្នាក់ថា អ្នក ដែលជាខុនណាងមានយសបណ្តាស័ក្តិជាអ្នកបានបួសហើយ ទើបនឹងទ្រង់តាំងដល់ ម្ចាស់ក្នុងព្រះរាជវាំងក៏ត្រូវសាងផ្នួសគ្រប់ ៗ ព្រះអង្គ ។ សម័យនេះ កើតអក្សរសិល្បិ៍ខាង ព្រះពុទ្ធសាសនាជាច្រើនរឿង ដែលសំខាន់ដូចជា នន្ទោបនន្ទសូត្រ ព្រះមាល័យវាក្យហ្លួង បុណ្ណោវាទវាក្យឆ័ន្ទ និង ព្រះរាជបុច្ឆាគណៈសង្ឃ ជាដើម ។
ក្នុងរយៈកាលដូចគ្នានេះ ខាងផ្នែកលង្កាទ្វីប សាសនវង្សបានសាបសូន្យ មិនមាន ព្រះភិក្ខុសង្ឃ ដែលប្រកបពិធីឧបសម្បទា ទើបព្រះចៅកីរតិសិរិរាជសឹង្ហៈ ទ្រងបញ្ជូនគណៈទូតមកក្នុង ព.ស. ២២៩៣ ដើម្បីសូមអារាធនាព្រះសង្ឃថៃទៅឧបសម្បទាំដល់កុលបុត្តជាតិលង្កា ។ គណៈសង្ឃថៃមានព្រះឧបាលីជាប្រធាន បាននិមន្តទៅក្នុង ព.ស. ២២៩៦ គង់នៅនាវត្តបុប្ផារាម ទីក្រុងខែនឌី ប្រកបពិធីព័ន្ធសីមា និង ឧបសម្បទាកុលបុត្ត បន្តសាសនវង្សក្នុងប្រទេសលង្កាតមក ធ្វើឲ្យកើតគណៈសង្ឃឧបាលីវង្ស ឬស្យ៉ាមវង្ស ឬស្យ៉ាមនិកាយ ដែលជាគណៈសង្ឃធំបំផុតក្នុងប្រទេសលង្កា ។
ដូចនៅអាវសាននៃសម័យនេះ មានភស្តុតាងប្រាកដថា មានជំនឿង៉ុមងល់ក្នុងរឿងជោគជតា និង អបិយជំនឿខ្លាំងណាស់ ដែលបង្ហាញ់ឲ្យឃើញដល់ភាពមិនស្ងប់នៃស្ថានការណ៍ប្រទេសជាតិ និង អាចជាសារហេតុនៃភាពទោរទនរបស់ប្រទេសជាតិម្យ៉ាង តមកក្រុងស្រីអយុធ្យាក៏បានបាត់បង់បូណ៌ភាពចំពោះប្រទេសភូមានៅ ព.ស. ២៣១០ ។
សម័យធនបុរី ដល់សម័យរតនកោសិន្ទ្ររ៍ខាងដើម (ដល់ រជ្ជកាល ទី ៤)
[កែប្រែ]ព.ស. ២៣១០
សម្តេចព្រះបាទតាកស៊ីន ទ្រង់បានឡើងគ្រង់រាជ្យក្រុងធនបុរី ទោះបីជារយៈកាល បង្កើតទីក្រុងថ្មី ប៉ុន្តែក៏ទ្រង់យកប្រទ័យទុកដាក់ទំនុកបំរុងកិច្ចការព្រះពុទ្ធសាសនាតាម ដែលទ្រង់មានឱកាស ទ្រង់សាងវត្តថ្មី ឆ្ពោះវត្តបាងយ៉ីរឿខាងជើង (វត្តរាជគ្រឹស្ហ) មួយគត់ ប៉ុន្តែទ្រង់បានជួសជុលវត្តចាស់មួយចំនួន និង ចាត់វត្តផ្សេង ៗ ក្នុងក្រុងឡើងជាវត្តហ្លួង (វត្តស្តេច) អារាធនាព្រះភិក្ខុសង្ឃយល់ដឹងព្រះធម៌ មានសីលាចារវត្តចូលមកតាំងជាព្រះ រាជាគណៈ ជួយទទួលភារៈ បំរុងព្រះពុទ្ធសាសនា ទ្រងរួបរួមគម្ពីរព្រះត្រៃបិដកពីខេត្តក្រុងផ្សេងមកចាត់ជាច្បាប់ហ្លួង ប៉ុន្តែនៅពុំទាន់បានរៀនរយបរិបូណ៌ផងក៏បញ្ចប់ព្រះរាជ កាលជាមុន ក្នុង ព.ស. ២៣១៩ សូមឲ្យវត្តសាងសៀវភៅរូបភាពត្រៃភូមិ ដែលវិចិត្ររចនា ខ្នាតធំគ្លីបានវែងជាង ៣៤ ម៉ែត្រ និង ទ្រង់ចាប់ហ្វឹហាត់វិបស្សនាក្នុងឆ្នាំជាមួយគ្នានេះដែរ បន្ទាប់មក ព.ស. ២៣២២ កងទ័ពថៃបានអារាធនាព្រះកែវមក៌ត មកពីទីក្រុងវៀច័ន្ទ ។ នៅអាវសាននៃរជ្ជកាល ទ្រង់យកប្រទ័យក្នុងការបំពេញកម្មដ្ឋានណាស់ ហើយទីបំផុតក្នុង ព.ស. ២៣២៥ មានរឿងថា ទ្រង់មានសតិឃ្លាងឃ្លាត ដល់ថ្នាក់ពិសោធន៍សេចក្តីបរិ សុទ្ធិរបស់ព្រះសង្ឃដោយការមុជទឹក ហើយព្រះអង្គយល់ថា ព្រះអង្គជាព្រះអរិយបុគ្គល ទ្រង់ឲ្យព្រះសង្ឃថ្វាយបង្គំព្រះអង្គ ។ ព្រះសង្ឃ ដែលមិនព្រមធ្វើតាមព្រះរាជបញ្ជា ក៏ត្រូវ ទណ្ឌកម្ម ហើយកើតហេតុចលាចលក្នុងក្រុង រហូតដល់សម្តេចព្រះយ៉ាមហាក្ស័ត្រសឹក ដើម្បីមករំងាប់អធិករណ៍ ព្រះអង្គត្រូវសម្រេចទទួលទោស ជាហេតុអស់ទៅនូវផែនដី ។
ព.ស. ២៣២៥
ព្រះបាទសម្តេចព្រះពុទ្ធយ៉តផាចុឡាលោក ស្តេចឡើងគ្រងរាជ្យ តមកព្រះអង្គទ្រង់ បានសាងរាជធានីថ្មី នៅជាយខាងកើត(ម្ខាងទៀតនៃទន្លេចៅព្រះយ៉ា) ទ្រង់បានសាង និង ជួសជុលវត្តជាច្រើន មានវត្តព្រះស្រីរតនសាស្តារាម ក្នុងព្រះបរមរាជវាំង វត្តសុទស្សនទេពវរារាម វត្តស្រះកេត និង វត្តព្រះជេតុពន ជាដើម ។ អ្នកមុខ អ្នកការ ខុនណាង អ្នករាជការ ក៏នាំគ្នាសាងវត្តឡើងជាចំនួនច្រើន ដូចជា សម្តេចក្រមព្រះរាជវាំង បវរមហាសុរ សិង្ហនាថ ទ្រង់សាងវត្តមហាធាតុជាដើម ក្នុង ព.ស. ២៣៣១ ទ្រង់ឲ្យប្រជុំព្រះសង្ឃ និង រាជបណ្ឌិតធ្វើការសង្គាយនាគ្រាទី ៩ នាវត្តមហាធាតុ សម្រេចហើយបានចម្លងសាងជាព្រះត្រៃបិដក ច្បាប់ហ្លួង ហៅថា ច្បាប់មាសធំ តមកទ្រង់បានសាងថែមពីរច្បាប់ទៀត គឺ ច្បាប់មាសរង និង ច្បាប់មាសជុប ទ្រង់សូមឲ្យមានការបង្រៀនព្រះបរិយត្តិធម៌ក្នុងព្រះបរមរាជវាំង រហូតដល់តាមវាំង អ្នកមុខអ្នកការ និង គេហស្ថានមន្ត្រី រាជការអ្នកធំ ទ្រង់ត្រូវ តាមដានច្បាប់ព្រះសង្ឃ ដើម្បីត្រួតពិនិត្យការប្រព្រឹត្តិរបស់ព្រះសង្ឃ ជុំរះព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ និង ទ្រង់បន្តស្នងប្រពៃណីព្រះរាជបុច្ឆាគណៈសង្ឃ ។ ព្រះបាទសម្តេចព្រះពុទ្ធយ៉តផាលើតឡានៈផាឡាយ ទ្រង់ឡើងគ្រងរាជ្យជារជ្ជកាលទី ២ ។ វត្ត ដែលទ្រង់ជួសជុលថ្មីក្នុងរជ្ជកាលនេះ មានវត្តអរុណរាជវរារាម វត្តមោលី លោក វត្តសុទ័ត (សុទស្សន៍) ជាដើម ក្នុង ព.ស.២៣៥៧ ។ ទ្រង់ចាត់បញ្ជូនសមណទូ ៨ អង្គ ទៅសិក្សាស្នងបន្តសាសនវង្សនៅសិរីលង្កាទ្វីប គ្រាត្រឡប់គណៈនោះក៏បាននាំមក ជាមួយនូវព្រះសិរីមហាពោធិ៍ ៦ ដើម ទ្រង់បញ្ជាឲ្យយកទៅដាំនៅនគរស្រីធម្មរាជ ២ ដើម វត្តមហាធាតុ ១ដើម វត្តសុទ័តទេពវរារាម ១ដើម វត្តស្រះកេត ១ ដើម និង មានអ្នកយក ទៅដាំនៅក្ល័នត័ន (មាលេស៊ី) ១ដើម ។ ទ្រង់មានព្រះរាជតម្រាស់ផងដែរថា សម្តេចព្រះសង្ឃរាជ (មី) ធ្វើឲ្យពិធីវិសាខបូជា កើតឡើជាគ្រាដំបុងបំផុតនៅក្នុងសម័យក្រុងរតនកោ ស៊ីន្ទ្ររ៍ជានក្ខត្តឬក្សធំបំផុតនៃឆ្នាំ ព.ស. ២៣៦០ និង ទ្រង់អនុញ្ញាត់ផ្តើមឲ្យមានការសង្គាយនាសូត្រមន្តក្នុង ព.ស. ២៣៦៣ ។ ក្នុងរាចកាលនេះ សម្តេចព្រះសង្ឃរាជ (មី) បានពង្រីកកម្មវិធីសិក្សាភាសាបាលី ពី ៣ ថ្នាក់ (៣ ថ្នាក់គឺ ប្រយោគត្រី ទោ ឯក) ទៅជា ៩ ប្រយោគ ។
ព.ស. ២៣៦៧
ព្រះបាទសម្តេចព្រះន័ងក្លៅចៅយ៉ូហ៊ួ ទ្រង់ឡើងគ្រងរាជ្យ ជារជ្ជកាលទី ៣ ទ្រង់បញ្ជាឲ្យសាងព្រះត្រៃបិដកច្បាប់ហ្លួងបង្កើនចំនួនថែមទៀត គ្រប់បរិបូណ៌ជាងរជ្ជកាលមុន ៗ ទ្រង់បញ្ជាឲ្យប្រៃព្រះត្រៃបិដកជាភាសាថៃ ដោយឆ្ពោះក្នុងចំណែកព្រះសូត្រទុកជា ច្រើន ទ្រង់សាង និង ជួសជុលព្រះអារាមហ្លួង និង ទ្រង់ឧបការៈបំរុងឲ្យមានអ្នកសាងជួសជុលវត្តវ៉ាអារាមឡើងជាចំនួនច្រើន ជាពិសេសជាងសម័យមុន ៗ ។ វត្ត ដែលសាងក្នុងរជ្ជ កាលនេះគឺ វត្តឈ្លើមព្រះកៀត វត្តទេពធីតារាម វត្តរាជនត្តារាម និង ទ្រង់បញ្ជាឲ្យរួបរួម តម្រាប់តម្រាផ្សេង ៗ ដូចជា អក្សរសាស្ត្រ ពេទ្យសាស្រ្ត អក្សរសិល្បិ៍ ជាដើម ហើយទ្រង់បញ្ជាឲ្យចារឹកទុកក្នុងវត្តអារាមហ្លួងផ្សេង ៗ ដូចជា វត្តជេតុពនវិមលមង្គលារាម វត្តរាជឱរស វត្តសុទ័តទេពវរារាម ជាដើម ។ ទ្រង់ទំនុបំរុង និង ពង្រីកការបង្រៀនព្រះ បរិយត្តិធម៌ក្នុងព្រះបរមមហារាជវាំង ឲ្យរឹងប៉ឹងបរិបូណ៌ឡើងថែមទៀត ទ្រង់បញ្ជាឲ្យជួល គ្រូអាចារ្យបង្រៀនព្រះបរិយត្តិធម៌ គ្រប់ព្រះអារាមហ្លួង ទ្រង់ព្រះរាជទានឧបត្ថម្ភដល់ព្រះភិក្ខុសាមណេរ ដែលប្រឡងបាន រហូតទៅដល់ញោមប្រុសញោមស្រី បញ្ជាឲ្យជួលគ្រូបង្រៀនអក្សរថៃដល់កុមារាកុមារី ។ រាប់បានថា ជាការបង្កើតសាលារៀនហ្លួងគ្រាដំបូងបំ ផុត និង ទ្រង់ស្នងបន្តប្រពៃណី ដូចជាមានព្រះរាជបុច្ឆាគណៈសង្ឃជាច្រើនរឿង ។
នៅក្នុងរជ្ជកាលនេះ ចៅផាម្កុដក (ព្រះបាទសម្តេចព្រះចមក្លៅចៅយ៉ូហ៊ួ មុនពេល ឡើងគ្រងរាជ្យ) ដែលបានបួសជាសាមណេរនៅ ព.ស. ២៣៦០ និង បួសជាភិក្ខុ នៅ ព.ស. ២៣៦៧ (ក្នុងរជ្ជកាលទី ២) ទ្រង់គង់នៅនាវត្តមហាធាតុ ដែលជាទីស្ថិតរបស់សម្តេចព្រះសង្ឃរាជ ទ្រង់ប្រឡងបានប្រយោគ ៥ ។ ទ្រង់មានសទ្ធាជ្រះថ្លាក្នុងវិន័យយ៉ាង តឹងរឹងរបស់ព្រះសង្ឃមន នាមថា សាយ នាមបញ្ញត្តិ ពុទ្ធវង្សោ (ជាព្រះរាជាគណៈ ដែល ព្រះសុមេធាចារ្យ គង់នៅវត្តបវរមង្គល) មានបំណងនឹងប្រព្រឹត្តិតឹងរឹងដូច្នោះ ទើបស្តេចប្តូរវត្តទៅគង់ប្រថាប់នៅនាវត្តស្មរ៉ាយ (វត្តរាជាធិវាស) នៅ ព.ស. ២៣៧២ ។ ទ្រង់ឧប្បសម្បទាសាជាថ្មី បំបែកទៅបង្កើតគណៈធម្មយុត្តិកា ឬ ធម្មយុត្តិកនិកាយ ឡើង កំណត់ដោយការការបញ្ចុះបង្គោលសីមាភ្ជាប់ជាពន្ធសីមាថ្មី នៃវត្តស្មរ៉ាយថាជាការបង្កើត គណៈធម្មយុត្តិ ក្នុង ព.ស. ២៣៦៧ បន្ទាប់ពីនោះស្តេចបានមកគង់ប្រថាប់នៅនាវត្តបវរនិវេស តាំងមជ្ឈមណ្ឌលមជ្ឈឹមរបស់គណៈធម្មយុត្តិកនិកាយតមក ។
ព.ស. ២៣៩៤
ព្រះបាទសម្តេចព្រះចមក្លៅចៅយ៉ូហ៊ួ ស្តេចឡើងគ្រងរាជ្យព្រះជន្មបាន ៤៧ វស្សា (ក្រោយពីទ្រង់ព្រះផ្នួសបាន ២៧ វស្សា) ការ ដែលទ្រង់ព្រះផ្នួសនៅបានយូរនោះ ជាប្រ យោជន៍ដល់ព្រះអង្គក្នុងការគ្រប់គ្រងប្រទេសយ៉ាងខ្លាំង ព្រោះទ្រង់មានឱកាស់ក្នុងការ យាងទៅកាន់ទីឋានផ្សេង ៗ ចូលចុះដល់ប្រជាជន ទ្រង់ជ្រាបហេតុការណ៍ប្រទេសជាតិ និង ការជ្រុលជ្រួសខុសឆ្គងផ្សេង ៗទ្រង់ស្វែងយល់រឿងរ៉ាវស្ថានការណ៍ទូទៅបានទាន់ ហេតុការណ៍ ទ្រង់ចេះភាសាអង់គ្លេស ស្គាល់ចិត្តនិស្ស័យរបស់ជនប្រទេស (បារាំង) ដែល ត្រូវចងសម្ព័ន្ធក្នុងផ្លូវការតទៅ ។ ព្រះអង្គទ្រង់បានសាងវត្តថ្មីគឺ វត្តបរមនិវាស វត្តសោមនស្សវិហារ វត្តបុប្ផារាម វត្តរាជប្រតិស្ឋស្ថិតមហាសីមារាម និង វត្តម្កុដក្ស័ត្រីយារាម និង ទ្រង់ជួសជុលព្រះបឋមចេតីយ៍ជាដើម ទ្រង់អនុញ្ញាត់ឲ្យមានពិធី “មាឃបូជា” ឡើងជាគ្រា ដម្បូងបំផុតក្នុង ព.ស. ២៣៩៤ ទ្រង់សាងព្រះត្រៃបិដកច្បាប់បណ្តែតជាត ទ្រង់ឧបត្ថម្ភព្រះសង្ឃួយួន ចាត់បានថាជាការទទួលស្គាល់ជាផ្លូវការដល់ព្រះពុទ្ធសាសនាមហាយានជា ដំបូងសាជាថ្មី ។
សម័យបច្ចុប្បន្ន
[កែប្រែ](រជ្ជកាលទី ៥ ដល់បច្ចុប្បន្ន)
ព.ស. ២៤១១
ព្រះបាទសម្តេចព្រះចុល្លចមក្លៅចៅយ៉ូហ៊ួ ទ្រងឡើងគ្រងរាជ្យ បន្ទាប់មកនៅថ្ងៃទី ២៤ កញ្ញា ២៤១៦ ទ្រង់បានសាងព្រះផ្នួស ១៥ ថ្ងៃ នាវត្តព្រះស្រីរតនសាស្តារាម ទ្រង់បានសាងវត្តថ្មីគឺ វត្តរាជបពិត្រ វត្តទេពសិរិន្ទ្រាវាស វត្តបញ្ចមបពិត្រ វត្តអ័ស្តាង្គនិមិត្ត វត្ត ចុឌាទិសរាជធម្មសភា និង វត្តនិវេសន៍ធម្មប្រវត្តិ ។ ទ្រង់ជួសជុលវត្តមហាធាតុដោយព្រះរាជទានរាជទ្រព្យផ្ទាល់ របស់សម្តេចព្រះបរមឱរសាធិរាជ ចៅផាមហាវជិរុណហិសៈ ដោយ បន្ថែមខ្សែព្រះនាមថា “វត្តមហាធាតុយុវរាជរាំងស្រិដ្ឋិ៍” និង ទ្រង់ជួសជុលវត្តផ្សេង ៗ ទៀតជាច្រើន ទ្រង់ពេញប្រទ័យក្នុងការសិក្សាព្រះពុទ្ធសាសនាយ៉ាងខ្លាំងទ្រង់ព្រះរាជនិពន្ធរឿងទាក់ទងនឹងព្រះពុទ្ធសាសនាទុកជាច្រើនរឿង ទ្រង់ឧបត្ថម្ភ និង ផ្តើមរឿងទាក់ទងនឹងសៀវភៅព្រះពុទ្ធសាសនា ជាហេតុនាំឲ្យកើតសៀវភៅដ៏មានប្រយោជន៍ក្នុងការសិក្សាព្រះពុទ្ធសាសនាយ៉ាងពន់ពេក ដូចជា សៀវភៅនវកោវាទ (ប្រជុំកងធម៌) ការពោះពុម្ភគម្ពីរ៍អដ្ឋកថា ការប្រែនិបាតជាតក ជាដើម ។ កិច្ចកម្មព្រះពុទ្ធសាសនា ដែលគួរកំណត់ថាជាហេតុការណ៍ពិសេសនៅមានដូចតទៅនេះ ៖
ព.ស. ២៤១៤
នៅក្នុងគ្រងយាងទៅបរទេស ពេលដល់ប្រទេសឥណ្ឌា ទ្រង់ស្វែងរកសាសនវត្ថុ និង រូបព្រះពុទ្ធចេតីយ៍ជាច្រើនកន្លែង ធ្វើឲ្យអ្នកសិក្សាព្រះពុទ្ធសាសនា ផ្លាស់ប្តូរវិថីពីប្រ ទេសសិរីលង្កា បែរទៅចាប់អារម្មណ៍រឿងឥណ្ឌាជាបន្តបន្ទាប់ និង ក្នុងរជ្ជកាលនេះ ក៏បាន ពូជព្រះសិរីមហាពោធិ៍ ពុទ្ធគយាដោយត្រង់ ដោយមិនបានឆ្លងកាត់ប្រទេសសិរីលង្កា បញ្ជាឲ្យដាំនៅវត្តបញ្ចមបពិត្រ និង វត្តអ័ស្តាង្គនិមិត្ត ។
ក្នុងឆ្នាំជាមួយគ្នានេះដែរ ព្រះអង្គមានព្រះបរមរាជឱង្កា “សព្វព្រះរាជហឫទ័យ ឲ្យមានលោកគ្រូអាចារ្យបង្រៀនអក្សរសាស្រ្តនៅគ្រប់អារាម” ។ ហេតុការណ៍នេះ ជាការចាប់ ផ្តើមការសិក្សាសម័យថ្មី ក្នុងប្រទេសថៃ ដោយឲ្យព្រះសង្ឃទទួលភារៈជួយបណ្តុះបណ្តាលការសិក្សារបស់ជាតិ រហូតដល់ ព.ស. ២៤២៧ ចាត់ឲ្យមានការកសាងសាលា រៀនហ្លួងសម្រាប់ប្រជារាស្រ្តឡើងតាមវត្ត ដោយចាប់ផ្តើមនៅវត្តមហ័ន្វារាម ជាវត្តដំបូងបំផុត ។ លុះដល់ ព.ស. ២៤៤១ មានព្រះបរមរាជឱង្ការប្រកាស់ចាត់ការសិក្សានៅតាម បណ្តាលខេត្តក្រុង ជាការប្រកាស់ឲ្យព្រះសង្ឃទូទាំងព្រះរាជាណាចក្រ យកចិត្តទុកដាក់បង្រៀន ព្រះធម៌ដល់ប្រជាជន និង ហ្វឹកហាត់ចំណេះវិជ្ជាផ្សេង ៗដល់កុលបុត្ត ទ្រង់អារាធនាក្រម ហ្មឺនវជិរញាណវរោរស ចៅគណៈធំ បញ្ជាការព្រះអារាមនៅក្នុងក្រុង ក្នុងផ្នែកព្រះសាស នា និង ការសិក្សា និង ទ្រង់ប្រគល់ការការងារក្រមហ្មឺនដំរងរាជានុភាពជាមន្ត្រីចាត់ការ ឧបត្ថម្ភក្នុងផ្នែកកិច្ចការរបស់ឃារាវាស ។
ព.ស. ១៤៣០
ទ្រង់សព្វប្រទ័យ ប្រកាស់តែងតាំងក្រមសិក្សាធិការ សម្រាប់បង្គាប់បញ្ជាផ្នែកសិក្សាទាំងពួង បន្ទាប់មក ព.ស. ២៤៣២ អនុញ្ញាត់ឲ្យរួមក្រមធម្មការសង្ឃការី ក្រមសិក្សាធិការ ក្រមព្យាបាល ក្រមផែនទី និង សារមន្ទីរ ចូលក្រមធម្មការ និង តមកថៃ្ងទី ១ មេសា ២៤៣៥ មានព្រះបរមរាជឱង្ការប្រកាស់តែងតាំងក្រមធម្មការឡើងជា ក្រសួងធម្ម ការ ព្រមជាមួយក្រសួងផ្សេង ៗ រួម ១០ ក្រសួងសិក្សាជាតិ និង សាសនា ថិតនៅក្នុងនយោបាយជាធ្លុងមួយ ។
ព.ស. ១៤៣១
សប់ព្រះរាជហឫទ័យបញ្ជាឲ្យបោះពុម្ភព្រះត្រៃបិដកច្បាប់ភាសាថៃ ក្នុងមួយចប់ ៣៩ ក្បាល ចំនួន ១០០០ ចប់ ជាគ្រាដំបូង ដែលការបោះពុម្ភ ព្រះត្រៃបិដកជាអក្សរថៃ ។ សម្រេចហើយឆ្លងក្នុង ព.ស. ២៤៣៦ ព្រមជាមួយបុណ្យរ័ជតាភិសេក នឹងទ្រង់អនុញ្ញាត់ឲ្យតែង និង បោះពុម្ភគម្ពីរ៍ទេសនា ។ ព្រះរាជទានព្រះអារាមហ្លួង និង វត្តរាស្រ្ត ទាំងក្នុងក្រុង និង តាមខេត្តជាទូទៅ ក្នុង ព.ស. ២៤៣១ នោះ ។
ព.ស. ២៤៣២
ទ្រង់បញ្ជាឲ្យបំលាស់រាជបណ្ឌិតស្ថាន បង្រៀនព្រះបរិយត្តិធម៌ដល់ភិក្ខុសាមណេរ ពីវត្តព្រះសិរីរតនស្តារាម ចេញមកជាសាលាបាលីវិទ្យាល័យឡើងនៅវត្តមហាធាតុ តាំង នាមថា “មហាធាតុវិទ្យាល័យ” ជាគ្រាដំបូងបំផុត ដែលប្រើនាមជាវិទ្យាល័យក្នុងប្រទេសថៃ និង បន្ទាប់មកក្នុងថ្ងៃទី១៣ កញ្ញា ២៤៣៩ ស្តេចទ្រង់យាងទៅសម្ពោធិ៍សង្ឃសេនាសន៍រាជវិទ្យាល័យ ប្រកាស់ព្រះរាជប្រារព្ភប្រែនាមមហាធាតុវិទ្យាល័យជា “មហាចុឡាលុងកន រាជវិទ្យាល័យ” ឲ្យជាទីសិក្សាព្រះបរិយត្តិធម៌ និង វិជ្ជាជាន់ខ្ពស់តទៅទៀត ។
ព.ស. ២៤៣៦
សេ្តចទ្រង់យាងទៅបើក មហាម្កុដរាជវិទ្យាល័យ ដែលសម្តេចព្រះមហាសមណចៅ ក្រមព្រះវជិរញាណវរោរសទ្រង់ផ្តើមសាងឡើង ។
ព.ស. ២៤៤១
ឧបរាជ ចក្រភពអង់គ្លេស អ្នកគ្រប់គ្រងអាណានិគមប្រទេសឥណ្ឌា បានផ្ញើព្រះ បរមសារីរិកធាតុ ដែលបានគាស់ឃើញនៅទីក្រុងកបិលភ័ស្តុ មកថ្វាយដល់ប្រទេសថៃ ទ្រង់អនុញ្ញាត់ឲ្យបញ្ចុះក្នុងព្រះស្ថូបលើកំពូលបរមបព៌ត ភូខៅថង (ភ្នំមាស) វត្តស្រះកេស នៅ ព.ស. ២៤៤២ ។
ព.ស.២៤៤៥
នាថ្ងៃទី ១៦ មិថុនា មានព្រះបរមរាជឱង្ការប្រកាស់ ព្រះរាជបញ្ញត្តិលក្ខណៈការគ្រប់គ្រងគណៈសង្ឃ រ.ស. ១២១ ដើម្បីឲ្យភាគីពុទ្ធចក្រមានការគ្រប់គ្រងជាគូរ និង ព្រះរាជាណាចក្រ ដែលទ្រង់បានកែប្រែឡើងរួចហើយ ។ ព្រះរាជបញ្ញត្តិនេះ ជាផលកើតឡើង ពីការប្រកាស់ចាត់ការសិក្សារនៅតាមបណ្តាខេត្តក្រុងនៅ ព.ស. ២៤៤១ ដោយព្រះរាជ តម្រិះថា ការចាត់ការតាមប្រកាស់ច្បាប់នោះបានផកល្អ សមគួរតាំងជាបែបយ៉ាងបែបផែនៃការគ្រង់គ្រងគណៈសង្ឃឲ្យមានសន្តិសុខរៀបរយបាន ។
ព.ស. ២៤៥៣
ព្រះបាទសម្តេចព្រះម្កុដក្លៅចៅយ៉ហួរ ស្តេចឡើងគ្រងរាជ្យ ព្រះអង្គទ្រង់ព្រះប្រីជា ក្លៀវក្លាក្នុងវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាណាស់ រហូតដល់ទ្រង់ទេសនាប្រៀនប្រដៅពួករាជការដោយព្រះអង្គឯង និង ទ្រង់ព្រះរាជនិពន្ធសៀវភៅ ស្តែងពុទ្ធសាសនូវាទជាច្រើន រឿង ដូចជា ទេសនាខ្លាព្រៃ ព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងអ្វី ស្តែងគុណានុគុណ ជាដើម ។
ព.ស. ២៤៥៦
អនុញ្ញាត់ឲ្យប្រើ ពុទ្ធសករាជ ជាសករាជផ្លូវការ ជំនួសរតនកោសិន្ទរ៍ស័ក តាំងពីថ្ងៃទី ១ មេសា ។
ព.ស. ២៤៦២
អនុញ្ញាត់ឲ្យប្រែឈ្មោះក្រសួងធម្មការជាក្រសួងសិក្សាធិការ និង បម្លាស់ក្រមធម្មការ ចេញទៅរួមនៅជាមួយក្នុងរាជសំណាក់តាមប្រពៃណីដើម ចាត់ជាការបំបែកការសិក្សាផ្នែកប្រទេសជាតិឲ្យបានត្រឹមត្រូវ និង ស្ថិតជាសម្ព័ន្ធគ្នាផង ។
ព.ស. ២៤៥៤
សម្តេចព្រះមហាសមណចៅ ក្រមព្រះយាវជិរញាណោរស ទ្រង់នាំពិធីប្រែ ដោយសរសេរមកប្រើក្នុងការប្រឡងបាលីស្នាមហ្លួង ជាគ្រដំបូងបំផុត ផ្តើមពីប្រយោគ ១-២ និង ប្រកាស់ប្រើប្រាស់ជាផ្លូវការសម្រាស់គ្រប់ប្រយោគក្នុង ព.ស. ២៤៥៨ រហូតដល់គ្រប់ ៩ ប្រយោគ ក្នុង ព.ស. ២៤៦៩ ។ ទ្រង់ផ្តើមការសិក្សាព្រះបរិយត្តិធម៌សាជាថ្មីឡើង មួយកមម្មវិធីទៀត ហៅថា ព្រះធម៌ ប្រឡងគ្រាដំបូងបំផុតនៅ ខែតុលា ២៤៥៤ (ដំបូងហៅថា “អង្គរបស់សាមណេរដឹងធម៌”) ។
ព.ស. ២៤៥៩
បញ្ជាឲ្យរំបម្លាស់បណ្ណាល័យសម្រាប់ព្រះនគរ មកតាំងនៅអាគារសង្ឃសេនាសន៍រាជវិទ្យាល័យ ។
ព.ស. ២៤៦២-២៤៦៣
បញ្ជាឲ្យបោះពុម្ភគម្ពីរអត្ថកថានៃព្រះត្រៃបិដក ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសល ចំពោះសម្តេចព្រះហ្លួងពាន់ឆ្នាំ និង ស្ថិតក្នុងឱកាស់បំពេញព្រះរាជកុសលថ្វាយចំពោះសម្តេចមហាសមណៈចៅក្រមព្រះយាវជិរញាណោវរោរស ក្រៅពីនេះ ព្រះបរមវង្សានុវង្ស ទ្រង់នៅបានបរិច្ឆាគរាជទ្រ័ព្យបោះពុម្ពអត្ថកថាជាតក និង គម្ពីរផ្សេង ៗ ដូចជា វិសុទ្ធិមគ្គ និង មិលិន្ទបញ្ហា ជាដើម ក្នុងឱកាស់ផ្សេង ៗ ។
ព.ស. ២៤៦៨
ព្រះបាទសម្តេចព្រះប៉ុកក្លៅចៅយ៉ូហួរ ស្តេចទ្រង់ឡើងគ្រងរាជ្យ បញ្ជាឲ្យចាត់បោះ ពុម្ពព្រះត្រៃបិដកច្បាប់ស្យ៉ាមរដ្ឋ ក្នុងមួយចប់ ៤៥ ក្បាល ចំនួន ១៥០០ ចប់ ដើម្បីឧទ្ទិស ថ្វាយព្រះរាជកុសលចំពោះព្រះបាទសម្តេចព្រះម្កុដក្លៅចៅយ៉ូហ៊ួរ ព្រះរាជទានទៅកាន់នានាប្រទេសប្រមាណ ៤០០-៤៥០ ចប់ ។ បញ្ជាឲ្យចាត់ពិធីសម្ពោធិ៍ក្នុងថ្ងៃ ២៥-២៧ វិច្ឆិកា ព.ស. ២៤៦៨ ។
នៅមានគម្ពីរផ្សេង ៗ ដែលចាត់បោះពុម្ពត ៗ មកក្នុងរជ្ជកាលនេះ គឺ អភិធម្មត្ថវិភា វិនី និង ដីកាវិសុទ្ធិមគ្គ
ព.ស. ២៤៦៩
បញ្ជាឲ្យបម្លាស់ក្រមធម្មការត្រឡប់ចូលមករួមជាមួយក្រសួងសិក្សាធិការ និង ប្រែឈ្មោះ ក្រសួងសិក្សាធិការជាក្រសួងធម្មការដូចដើមវិញ ដោយមានព្រះរាជតម្រាស់ថា ការសិក្សាមិនគួរញែកចេញឲ្យដាច់ពីវត្ត ។
ព.ស. ២៤៧១
ក្រសួងធម្មការប្រកាស់បន្ថែមកម្មវិធីសិក្សាផ្នែកខាងចរិយសិក្សាសម្រាប់អ្នករៀន ។
ព.ស.២៤៧២
ទ្រង់បញ្ជាឲ្យរាជបណ្ឌិតសភាបើកការប្រកួតនិពន្ធសៀវភៅបង្រៀនព្រះពុទ្ធសាសនាសម្រាប់កមារក្នុងរាជពិធីវិសាខបូជា ។ សៀវភៅក្បាលដម្បូង ដែលបានទទួលរង្វាន់ គឺ “សាសនាគុណ” របស់ព្រះអង្គម្ចាស់ក្ស័ត្រីយ៍ពូនពិសម័យ តិសកុល ក្នុងឆ្នាំនេះចាប់ផ្តើមបើកឱកាស់ឲ្យឃរាវាសរៀនព្រះបរិយត្តិធម៌ផ្នែកព្រះធម៌ ដោយញែកចេញពីព្រះធម៌សំរាប់ភិក្ខុ និង សាមណេរ ហៅថា “ធម្មសិក្សា” ។
ព.ស. ២៤៧៥
ក្រុមប្រជារាស្រ្តបានធ្វើការបដិវត្តន៍ កែប្រែការគ្រប់គ្រងជារបបប្រជាធិបតេយ្យ នៅថ្ងៃទី ២៤ មិថុនា បន្ទាប់មក ព្រះបាទសម្តេចព្រះប៉ុកក្លៅចៅយ៉ូហ៊ួរ ទ្រង់បានលះបង់ រាជសម្បត្តិ នៅ ព.ស. ២៤៧៧ ព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរអានន្ទមហិដុនឡើងគ្រង រាជ្យជារជ្ជកាលទី ៨ ។
ព.ស. ២៤៨៣
ចាប់ផ្តើមប្រែព្រះត្រៃបិដកជាភាសាថៃ បែងចេញជាពីរប្រភេទគឺ ប្រែដោយអត្ថ បោះពុម្ពជាសៀវភៅ ៨០ ក្បាលហៅថា “ព្រះត្រៃបិដកភាសាថៃ” ម៉្យាងទៀតដោយសំណួនទេសនា បោះពុម្ពជាលក្ខណៈស្រ្តាស្លឹករឹត បែងចេញជា ១២៥០ កណ្ឌ ហៅថា “ព្រះត្រៃបិដកច្បាប់ហ្លួង” មួយទៀតច្បាប់ខាងក្រោយនេះសម្រេចរៀបរយនៅ ព.ស. ២៤៩២ តែច្បាប់ខាងដើមនៅមិនទាន់សម្រេចនៅឡើយ និង បាននាំមកដំណើរការបន្តដោយចាត់ ជាសមិទ្ធិផលក្នុងវរោកាសនៃបុណ្យឆ្លងពុទ្ធសតវត្សរ៍ទី ២៥ (២៥០០ ឆ្នាំ) ចំនួន ២៥០០ចប់ ។
ព.ស. ២៤៨៤
រដ្ឋាភិបាលសាង វត្តព្រះសិរីមហាធាតុ ឡើងនៅខ័ណ្ឌបាងខេន អារាធនាព្រះសង្ឃ ទាំងពីរនិកាយទៅគង់នៅរួមគ្នា ដើម្បីបង្រួបបង្រួមនិកាយសង្ឃទាំងពីរគណៈបញ្ចូលតែ មួយ ប៉ុន្តែបន្ទាប់មកប្រាកដថាមិនបានសម្រេច ។
ព.ស. ២៤៨៤
ផ្លាស់ឈ្មោះក្រសួងធម្មការជា ក្រសួងសិក្សាធិការ និង ក្រមធម្មការមានឈ្មោះថ្មីថា ក្រមការសាសនា ថិតនៅក្នុងឆ្នាំជាមួយគ្នានេះដែរ រដ្ឋាភិបាលបានចេញ ព្រះរាជបញ្ញត្តិ គណៈសង្ឃ ព.ស. ២៤៨៤ នៅថ្ងៃទី ១៤ តុលា ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រងគណៈសង្ឃ ឲ្យសមស្របទៅនឹងការគ្រប់គ្រងផ្នែកខាងប្រទេសជាតិ ។
ព.ស. ២៤៨៨
មហាម្កុដរាជវិទ្យាល័យ ដែលបានបង្កើតឡើងកាលពី ព.ស. ២៤៣៦ បានប្រកាស់ តាំងជាមហាវិទ្យាល័យសង្ឃ នាម សភាការសិក្សាមហាម្កុដរាជវិទ្យាល័យ នៅថ្ងៃទី ១០ ធ្នូរ ២៤៨៨ និង បើកបង្រៀនតាំងតែពីថ្ងៃទី ១៦ កញ្ញា ២៤៨៩ ជាដើមមក ផ្តល់បរិញ្ញាប័ត្រហៅថា សាសនាសាស្រ្តបណ្ឌិត ។
ព.ស. ២៤៨៩
ព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរអានន្ទមហិដុន ត្រូវបានលបធ្វើឃាត នៅថ្ងៃទី ៩ មិថុនា និង ព្រះបាទសម្តេចព្រះចៅយ៉ូរហ៊ួរភូមិពលអតុលយតេជ ស្តេចទ្រង់បានឡើង គ្រងរាជ្យជារជ្ជកាលទី ៩ បន្តមកក្នុងរជ្ជកាលនេះ មានការចាប់អារម្មណ៍សិក្សាព្រះពុទ្ធសាសនា កើនឡើងជាលំដាប់ នៅក្នុងចំណោមពុទ្ធបរិស័ទផ្នែកខាងគ្រហស្ថមានសមាគមពុទ្ធសាសនាកើតឡើងជាចំនួនច្រើន ដូចជា ពុទ្ធសមាគម យុវពុទ្ធិកសមគម ជាដើម ។ ទោះបីក្នុងមហាវិទ្យាល័យ និង វិទ្យាល័យផ្សេង ៗ ក៏មានស្ថិតិអ្នកសិក្សាចាត់តាំងក្រុម ឬ ជុំនុមជនខាងពុទ្ធសាសនាក្នុងឈ្មោះផ្សេង ៗ កើតឡើងជាច្រើនស្ថានប័ន ។
ព.ស. ២៤៩០
មហាចុឡាលុងកនរាជវិទ្យាល័យ ដែលបានតាំងឡើងកាលពី ព.ស. ២៤៣២ និង បាននាមក្នុងបច្ចុប្បន្ន នៅ ព.ស. ២៤៣៩ បានតាំងជាមហាវិទ្យាល័យផ្នែកខាងព្រះពុទ្ធសាសនា ក្នុងថ្ងៃទី ៩ មករា ២៤៩០ និង បើកការសិក្សាតាំងតែពីថ្ងៃទី ១៨ កក្កដា ២៤៩០ ជាដើមមក ផ្តល់បរិញ្ញាប័ត្រ ពុទ្ធសាស្រ្តបណ្ឌិត ។
ព.ស. ២៤៩៩
ព្រះបាទសម្តេចព្រះចៅយ៉ូរហ៊ួរ រជ្ជកាលទី ៩ ស្តេចទ្រង់ព្រះផ្នួស នាវត្តព្រះសិរីរតនស្តារាម ក្នុងថ្ងៃទី ២២ តុលា និង ទ្រង់គង់ចាំវស្សានៅវត្តបវរនិវេសវិហារ អស់រយៈកាល ១៥ ថ្ងៃ ទើបទ្រង់លាចាកសិក្ខាបទ ។
ព.ស. ២៥០០
មានពិធីបុណ្យឆ្លង ពុទ្ធសតវត្សរ៍ ក្នុងថ្ងៃទី ១២-១៨ ឧសភា នាមណ្ឌលពិធីលានព្រះរាជវាំង ។
ព.ស. ២៥០១
ចាប់ផ្តើមកើតមាន សាលារៀនពុទ្ធសាសនាថ្ងៃអាទិត្យឡើងជាគ្រាដំបូង នាមហា ចុឡាលុងកនរាជវិទ្យាល័យ តាំងតែថ្ងៃទី ១៣ កក្កដា ចាប់ពីពេលនោះមក មានអ្នកនិយមចាត់តាំងសាលារៀនប្រភេទនេះ កាន់តែច្រើនឡើង យ៉ាងឆាប់រហ័ស ។
ព.ស. ២៥០៥
រដ្ឋាភិបាលចេញព្រះរាជបញ្ញត្តិគណៈសង្ឃព.ស. ២៥០៥ ប្រកាស់ក្នុងរាជកិច្ចានុ បេក្ខា ថ្ងៃទី ៣១ ធ្នូរ ២៥០៥ ចាប់ផ្តើមបង្គាប់អនុវត្តន៍ តាំងតែ ១ មករា ២៥០៦ ជាដើមមក ដោយមានហេតុផលនឹងកែទម្រង់ការដំណើរការកិច្ចការគណៈសង្ឃ ឲ្យសម្តេចព្រះ សង្ឃរាជ ទ្រង់បញ្ជាការគណៈសង្ឃខាងមហាថេរសមាគមដោយត្រង់ មិនអនុញ្ញាត់ឲ្យ មានការបែងចែកអំណាចដើម្បីឲ្យមានតុល្យភាពនៃអំណាច ដូចយ៉ាងនៃព្រះរាជបញ្ញត្តិ គណៈសង្ឃ ព.ស. ២៤៨៤ ។
ព.ស. ២៥០៧
គណៈសង្ឃប្រកាស់អនុវត្តន៍កម្មវិធីសិក្សាព្រះបរិយត្តិធម៌ ដូច ដែលបានកែទម្រង់ ថ្មីឬហៅដោយងាយថា “បាលីបែបថ្មី” នៅថ្ងៃទី ៧ ឧសភា ។
ព.ស. ២៥០៨
អង្គការពុទ្ធសាសនិកសម្ព័ន្ធពិភពលោក បានមកតាំងការិយាល័យធំ នៅប្រទេស ថៃ តាមការកំណត់វេលា ៤ ឆ្នាំ តមកក្នុងមហាសន្និបាត គ្រាទី ៩ របស់អង្គការនៅព.ស. ២៥១២ ។ អង្គប្រជុំបានមានមតិឲ្យការិយាល័យធំ តាំងនៅក្នុងប្រទេសថៃជាស្ថាពរតទៅ ។
ព.ស. ២៥០៩
នាថ្ងៃទី ១ សីហា ព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរភូមិពលអតុល្យតេជស្តេចទ្រង់ជា ប្រធានបើកវត្តពុទ្ធប្បទីប ក្នងទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស ដែលជាវត្តថៃដំបូងបំផុត នៅក្នុងបស្ចឹមប្រទេស ។
ព.ស. ២៥១៥
មហាថេរសមាគមចេញបញ្ជារឿងការសិក្សារបស់មហាវិទ្យាល័យសង្ឃ នាថ្ងៃទី ២៦ ឧសភា និង ចេញបញ្ជាសភាការសិក្សារបស់គណៈសង្ឃ នៅថ្ងៃទី ៣០ ធ្នូរ ២៥១២ ។
ព.ស. ២៥១៤
ក្រសួងសិក្សាធិការ ដោយមានការយល់ព្រម និង រួមសហការរបស់គណៈសង្ឃ បានចាត់ធ្វើកម្មវិធីសិក្សាព្រះបរិយត្តិធ៌ ផ្នែកសាម័ញ្ញសិក្សា តាំងតែថ្នាក់បឋមសិក្សាដល់ អនុវិទ្យាល័យសិក្សា ដល់ថ្នាក់មធ្យមសិក្សា និង ចេញរបៀបក្រសួងសិក្សាធិការ ស្តីពី សាលារៀនព្រះបរិយត្តិធម៌ ផ្នែកសាម័ញ្ញសិក្សា ព.ស. ២៥១៤ នាថ្ងៃទី ២០ កក្កដា ។
ព.ស. ២៥១៤
នាថ្ងៃទី ២២ ធ្នូរ កំណើតវត្តថៃដំបូងបំផុតបានចាប់បដិសន្ធិឡើងនៅសហរដ្ឋអាមេរិក នៅទីក្រុងឡូសអញ្ជឡែស រដ្ឋកាលីផនៀ មានឈ្មោះនៅគ្រាដម្បូងថា “មជ្ឈមណ្ឌលពុទ្ធសាសនាថេរវាទ” (ប្រែឈ្មោះមកជាវត្ត ថៃឡូសអញ្ជឡែស” នៅថ្ងៃទី ១១ មិថុនា ២៥២២) រយៈកាលចាប់ពីពេលនោះមក មានព្រះសង្ឃថៃ និមន្តទៅបំពេញការបដិបត្តិ សាសនកិច្ចក្នុងប្រទេសផ្សេង ៗ ជាចំនួនច្រើន និង មានវត្តថៃកើតឡើងក្នុងប្រទេសផ្សេង ៗ ជាពិសេសនៅសហរដ្ឋអាមេរិក មានចំនួនកើនឡើងយ៉ាងលឿន (ក្នុង ព.ស. ២៥២៧ មានវត្តថៃនៅសហរដ្ឋអាមេរិក ប្រមាណ ១៥ វត្ត ប្រទេសផ្សេង ៗ ដែលមានវត្តថៃ ដូចជា ណេធើលែន ឧស្រ្តាលី ញ៉ីវស៊ីឡែន) ថិតនៅក្នុងរយៈកាលនេះដែរ មានជាតិបស្ចឹមធ្វើដំ ណើរមកសិក្សាព្រះពុទ្ធសាសនាក្នុងប្រទេសថៃជាចំនួនច្រើន ហើយមួយចំនួនបានបួសជាភិក្ខុ បំពេញសមណធម៌ ចំរើនកម្មដ្ឋាន នៅក្នុងទីផ្សេង ៗ រហូតដល់មានវត្តមួយជាសំ ណាក់របស់ភិក្ខុជាតិបរទេស ជាពិសេសគឺ វត្តប៉ានានាជាតិ (វនារាមនានាជាតិ) នៅក្នុងខេត្តឧបុលរាជធានី (សាខារបស់ណងប៉ាពុង ដែលព្រះពោធិញាណថេរ ឬព្រះតេជគុណ ជា ជាចៅអធិការ) ។
ព.ស. ២៥២២
នៅ ព.ស. ២៥២០ ព្រះពោធិញាណថេរ ឬ ព្រះតេជគុណជា នៃវត្តណងប៉ាពុង ខេត្តឧបុលរាជធានី បានទទួលការនិមន្តពី English Sangha Trust (មូលនិធិ ដែលពុទ្ធសា សនិកអង់គ្លេសបានបង្កើតឡើងក្នុងទីក្រុងឡុងដ៍ នៅឆ្នាំ ២៤៩៩ ដើម្បីប្រតស្ឋានគណៈសង្ឃក្នុងប្រទេសអង់គ្លេស) ឲ្យនិមន្តទៅកាន់ប្រទេសអង់គ្លេស ។ ព្រះពោធិញាណថេរ បាននាំព្រះភិក្ខុសុមេធោជាសិស្សជនជាតិអាមេរិកទៅជាមួយផង និង បានប្រគល់នាទី ឲ្យភិក្ខុសុមេធោបដិបត្តិសាសនិកិច្ចនៅទីក្រុងឡុងដ៍ បន្ទាប់មកភិក្ខុសុមេធោ បានក្លាយជា មេដឹកនាំក្នុងការបង្កើតវត្តប៉ាចិត្តវិវេគ ឬ Chithust Forest Monastery ឡើងជាវត្តព្រៃដំបូងបំផុតនៅប្រទេសអង់គ្លេស នី West Sussex ក្នុង ព.ស. ២៥២២។ ការផ្សព្វផ្សាយព្រះពុទ្ធសាសនាប្រព្រឹត្តិទៅដោយល្អ តមកនៅក្នុងខែសីហា ២៥២៧ ក៏បានកសាងវត្តថ្មីឡើង ជាមជ្ឈមណ្ឌលក្នុងការផ្សព្វផ្សាយ និង បដិបត្តិធម៌ជិតក្រុងឡុងដ៍ មាននាមថា វត្តអមរាវតី (Amaravati Buddhist Center) ក្រៅពីនេះ នៅបានបើកសំណាក់សាខាថ្មីនៅឯហារ៍ន័ម (Harnham) ក្នុងឆ្នាំ ២៥២៤ នៅឯ ដេវ៉ន (Devon) ក្នុងឆ្នាំ ២៥២៦ នៅឯ វែលលីងតន ប្រទែសញ៉ីវស៊ីឡែន នៅក្នុងឆ្នាំ ២៥២៨ នឹងបើកត ៗ ទៀត នៅក្នុងប្រទេសស្វីសស្លែនត៍ អ៊ីតាលី ជាដើម ។ មានសមណសិស្សរបស់ព្រះតេជគុណមួយអង្គទៀត នាមភិក្ខុ ជាគរោ ជាជនជាតិឧស្ត្រាលី ក៏បានបង្កើតវត្តឡើងនៅសើផែនថៃន៍ ក្នុងប្រទេសឧស្រ្តាលី ភាគខាងលិច នៅខែធ្នូរ ២៥២៦ មាននាមថា វត្តពោធិញាណ ដោយមានមជ្ឈមណ្ឌលផ្សព្វផ្សាយនៅពុទ្ធ សមាគម ក្នុងទីក្រុង ពើរ៍ធ (Perth)
ព.ស. ២៥២៥
មានបុណ្យខួបគរប់ ២០០ ឆ្នាំនៃក្រុងរតនៈកោសិន្ទ្ររ៍ ជាឆ្នាំដ៏សំខាន់ ដែលមានពិធីសម្ពោធិ៍ ព្រះពុទ្ធរូបប្រធានពុទ្ធមណ្ឌល នាបរិវេណពុទ្ធមណ្ឌល ស្រុកនគរជ័យសិរី ខេត្តនគរបទុម ដោយសម្តេចព្រះទេពរតនារាជសុតា ស្យ៉ាមបរមរាជកុមារី ស្តេចទ្រង់ជាព្រះរាជដំ ណាងនៃព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរ យាងទៅប្រកបពិធីបើកផ្លាកព្រះនាម ព្រះពុទ្ធរូបប្រធានពុទ្ធមណ្ឌល (ព្រះសិរីសាក្យទសពលញាណ ប្រធានពុទ្ធមណ្ឌលសុទស្សន៍ កម្ពស់ ២៥០០ ក្រះបៀត) នាថ្ងៃអង្គារ៍ ទី ២១ ធ្នូរ ២៥២៥ (ពុទ្ធមណ្ឌលនេះមានផ្ទៃដី ២៥០០ រ៉ៃ (២.៥ គម) ព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរ ទ្រង់បានបានយាងទៅកាន់មណ្ឌលរដ្ឋពិធីបង្កើតឫក្ស ព្រះពុទ្ធមណ្ឌល នាដំណែងមូលដ្ឋានព្រះពុទ្ធរូប ព្រះប្រធានពុទ្ធមណ្ឌល នៅថ្ងៃទី ២៩ កក្កដា ២៤៩៨) ។
ព.ស. ២៥២៧
រវាង ព.ស. ២៥០៥-២៥០៨ សាសនច័ក្រកាតូលិកបានចាត់មហាសន្និបាត ហៅថា សង្គាយនាវ៉ាតិកាំង គ្រាទី ២ (VativanCouncil II) និង មានសេចក្តីប្រកាស់មួយ ដែលកំណត់ឥរិយាបថ និង បដិបក្ខវិធីរបស់សាសនគ្រឹស្តចំពោះសាសនាផ្សេងៗ ដោយផ្លាស់ពីភាពបដិបក្ខមកជាបញ្ចុះបញ្ចូល (បន្ស៊ីគ្នា) វិញ តមកភ្នាក់ងារផ្សព្វផ្សាយរបស់ សាសនច័ក្រកាតូលិក ក៏បានដាក់នយោបាយសាសនសម្ព័ន្ធ បែបបញ្ចុះ និង បញ្ចូលចំពោះព្រះពុទ្ធសាសនា ។ រយៈពេលជិត ២០ ឆ្នាំកន្លងផុត ពុទ្ធសាសនិកមួយចំនួនក្នុងប្រទេសថៃបានយល់ឃើញថា អ្នកផ្សព្វផ្សាយសាសនាគ្រឹស្ត បាយប្រើឧបាយបដិបត្តិការផ្សេង ៗ ក្នុងការបញ្ចុះ និង បញ្ចូលព្រះពុទ្ធសាសនារួចទៅជាច្រើន ដូចជាកែទម្រង់ទ្រឹស្តី ថា ព្រះពុទ្ធជាម្ចាស់ជាអាវតា (បកាសក) របស់ព្រះ (គ្រឹស្ត) ជាម្ចាស់ ជាដើម ។ ពុទ្ធសាសនិកអស់ទាំងនេះ បានផ្ញាក់រលឹកឡើង និង ចលនាការពារព្រះពុទ្ធសាសនា ផលម្យ៉ាង ដែលកើតចេញពីការចលនានេះ គឺ ជាកម្លាំងចលករឲ្យមានការចាត់ពិធីសប្តាហ៍ទ្រងទ្រង់ព្រះពុទ្ធសាសនា ក្នុងពេលនៃបុណ្យវិសាខបូជា តាំងតែពី ព.ស.២៥២៧ ជាដើមមក ។
ព.ស. ២៥៣០
គណៈរដ្ឋមន្រ្តី មានមតិក្នុងការប្រជុំប្រឹក្សា នៅថ្ងៃទី ២៧ វិច្ឆិកា ២៥២៧ យល់ព្រម ក្នុងគោលការណ៍សង្គាយនាព្រះពុទ្ធសាសនាធម្មវិន័យ ត្រួតពិនិត្យជំរះព្រះត្រៃបិដកច្បាប់ហ្លួង ទាំងភាសាមគធៈ និង ភាសាថៃ ដើម្បីបោះពុម្ពចំរើនព្រះជន្ម ស្ថិតក្នុងវរោកាស ដែលព្រះបាទសម្តេចព្រះចៅយ៉ូហ៊ួរ ចំរើនព្រះជន្មាយុ ៥០ វស្សា ក្នុង ព.ស. ២៥៣០ តាមព្រះរាជតម្រិះ របស់សម្តេចព្រះសង្ឃរាជ ។ ពិធីត្រួតជំរះបានចាប់ផ្តើមដំណើរការក្នុងពាក់កណ្តាល ព.ស. ២៥២៨ នៅពេល ដែលដល់ព្រះរាជពិធីមហាមង្គលចំរើនព្រះជន្ម ៥០ វស្សា ក្នុងថ្ងៃ ទី៥ ធ្នូរ ២៥៣០ បានបោះពុម្ពព្រះត្រៃបិដក ច្បាប់ភាសាមគធៈ សម្រេច ១ ក្បាល ភាសាថៃសម្រេច ៣ ក្បាល ។
បច្ចុប្បន្ន អ្នក ដែលមានការសិក្សា និង ជាតិបស្ចឹមបានបែរមកចាប់អារម្មណ៍សិក្សា បដិ បត្តិផ្នែកខាងព្រះពុទ្ធសាសនាកាន់តែច្រើនឡើង និង ពីការសិក្សាស្រាងជ្រាវដោយខ្លួនឯង ឬ ការបានទទួលការណែនាំ អធិប្បាយពីក្រុមឯកជនមួយចំនួន ក៏មានអ្នកបែរមកគោរពព្រះពុទ្ធសាសនា ដោយការសម្រេចចិត្តប្រកបដោយសតិបញ្ញាកាន់តែច្រើនឡើងជារឿយ ៗ ។ ម្តងម្នាក់ពីរនាក់តាមលំដាប់។ ទោះជាយ៉ាងណាក៏ដោយ ពុទ្ធសាសនិកជនក្នុងរដាប់មូលដ្ឋានទូទៅ ជាពិសេសប្រជាជននៅជនបទ មិនមានឱកាសចូលទៅដល់ស្ថានទីសិក្សាទាំងនេះឡើយ និង មិនមានកិច្ចកម្មផ្សព្វផ្សាយព្រះពុទ្ធសាសនាចូលទៅដល់ ទើបត្រូវបានទទួលទំនាញឲ្យផ្លាស់ប្តូរទៅគោរពសាសនាដទៃ ដោយវិធីរៀបអាពាហ៍ពិពាហ៍ម្តងម្នាក់ពីរ ដោយការងារបែរទៅតាមអាមិស និង ឧបករណ៍ទទូចផ្សេង ៗ អាស្រ័យទៅតាមភាពក្រីក្រ និង ការខ្វះការសិក្សា គ្រាខ្លះទាំងតំបន់ ខ្លះទាំងក្រុម ។ ចំនួនពុទ្ធសាសនិកក្នុងប្រទេសថៃទើបថយចុះជារឿយ ៗ ។
បច្ចុប្បន្នប្រទេសថៃមានប្រជាជន ៥៣,៥៦៥,៥៧១ នាក់។ ក្នុងចំនួននេះជាពុទ្ធសាសនិក តាមស្ថិតិជាផ្លូវការ ៥០,៨២៨,០២៨ នាក់ ឬ ៩៤.៨៨ % (ឆ្នាំ ២៥៣០) ៕
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពុទ្ធសាសនានៅថៃ |
មើលផងដែរ
[កែប្រែ]- ព្រះពុទ្ធ២៨ព្រះអង្គ
- ព្រះពុទ្ធសាសនាចិនអ៊ិត
- សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ពោធិសត្វទួនសុច
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ព្រះពុទ្ធសាសនានៅស្រីលង្កា
- ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ព្រះពុទ្ធសាសនានៅជប៉ុន
- ព្រះពុទ្ធសាសនានៅភូមា
- ព្រះពុទ្ធចិនអ៊ិត
- ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃ ការពារផែនដី🐉🐰🌙🌍