សង្គ្រាមណាប៉ូលេអូនិក
សង្គ្រាមណាប៉ូលេអូនិក | |||||||
---|---|---|---|---|---|---|---|
រូបខាងលើ: សមរភូមិអូស្ទ័រលីត រូបខាងក្រោម: សមរភូមិវ៉ាត់ធឺលូ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
|
បារាំងជាមួយនិងសម្ព័ន្ធមិត្ត៖ សាធារណរដ្ឋបារាំង (១៧៩២–១៨០៤) ចក្រភពបារាំង (១៨០៤–១៨១៥) រដ្ឋចំណុះរបស់បារាំង៖
| ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
កម្លាំង | |||||||
សរុប៖ ៣,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល |
សរុប៖ ២,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល | ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|||||||
|
សង្គ្រាមណាប៉ូលេអូនិក (ភាសាអង់គ្លេស៖ Napoleonic Wars និងភាសាបារាំង៖ Guerres napoléoniennes) (១៨០៣–១៨១៥) គឺជាជម្លោះបន្តៗគ្នាដែលបង្កឡើងដោយបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមការដឹកនាំដោយព្រះចៅអធិរាជណាប៉ូលេអុងទី១ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តមហាអំណាចអឺរ៉ុបមួយចំនួនដែលហិរញ្ញប្បទាន និងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកចេញជាជម្លោះធំៗចំនួនប្រាំមាន៖ សង្គ្រាមសម្ព័ន្ធភាពទីបី(១៨០៥) ទីបួន(១៨០៦–០៧) ទីប្រាំ(១៨០៩) ទីប្រាំមួយ(១៨១៣) និងទីប្រាំពីរ(១៨១៥)។
បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំងនៅក្នុងឆ្នាំ១៧៩៩ ណាប៉ូលេអុងត្រូវចូលដឹកនាំសាធារណរដ្ឋដែលពោរពេញទៅដោយភាពវឹកវររួចផ្លាស់ប្តូរវាទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានកម្លាំងយោធាដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅក្នុងឆ្នាំ១៨០៥ ប្រទេសអូទ្រីសនិងរុស្ស៊ីបានចងសម្ព័ន្ធភាពនឹងគ្នារួចក៏ប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់វាថា "សង្គ្រាមនៃសម្ព័ន្ធភាពទីបី" ហើយជាលទ្ធផល កងទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតស៍នៅអំឡុងខែធ្នូ ឆ្នាំ១៨០៥ ដោយប្រវត្តវិទូបានចាត់ទុកវាជាជ័យជម្នះដ៏អស្ចារ្យរបស់ណាប៉ូលេអុង។ ប៉ុន្តែនៅឯខាងសមុទ្រវិញ ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះយ៉ាងលើសលប់មកលើកម្លាំងជើងទឹកបារាំង–អេស្ប៉ាញនៅក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៨០៥។ ជ័យជម្នះមួយនេះបាននាំឱ្យអង់គ្លេសមានការគ្រប់គ្រងពេញលេញនៅលើសមុទ្រភាគខាងលិចទ្វីបអឺរ៉ុប។ ដោយមានភាពព្រួយបារម្ភពីកំណើននៃអំណាចរបស់បារាំង រដ្ឋព្រុសបានដឹកនាំបង្កើតសម្ព័ន្ធមិត្តទីបួនជាមួយរុស្ស៊ី សាសូនី និងស៊ុយអែតរួចក៏ប្រកាសសង្រ្គាមលើបារាំងនៅអំឡុងខែតុលា ឆ្នាំ១៨០៦។ កងទ័ពណាប៉ូលេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងតំបន់ជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់។ ជម្លោះប្រឆាំងនឹងបារាំង (សម្ព័ន្ធភាពទីប្រាំ) ក៏បានចាប់ផ្តើមម្តងទៀតនៅក្នុងឆ្នាំ១៨០៩ ដោយមានការដឹកនាំពីអូទ្រីសប៉ុន្តែដូចមុនអញ្ចឹងគឺត្រូវទទួលបរាជ័យ។
ក្នុងគោលបំណងផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេស ណាប៉ូលេអុងបានបើកការវាយប្រហារចូលប្រទេសព័រទុយកាល់ដែលត្រូវជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសនៅទ្វីបអឺរ៉ុប។ បន្ទាប់ពីបានកាន់កាប់រាជធានីលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧ និងដោយសារកងទ័ពបារាំងមួយភាគធំកំពុងស្ថិតនៅលើទឹកដីអេស្ប៉ាញ ណាប៉ូលេអុងក៏ឈ្លាតឱកាសក្បត់នឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីគ្រួសាររាជវង្សអេស្ប៉ាញហើយបានប្រគល់វាទៅឱ្យបងប្រុសរបស់ទ្រង់នៅឆ្នាំ១៨០៨ ដោយមានគោរមងារថាចូសេទី១។ ដោយមានការគាំទ្រពីអង់គ្លេស ប្រទេសព័រទុយកាល់និងអេស្ប៉ាញក៏បានរួមគ្នាខិតខំរើបម្រះប្រឆាំងនឹងបារាំងហើយទីបំផុតក៏បានបណ្តេញពួកបារាំងចេញពីឧបទ្វីបអ៊ីបេរីដោយជោគជ័យនៅក្នុងឆ្នាំ១៨១៤។
ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីដោយពុំពេញចិត្តនឹងគោលនយោបាយប្រព័ន្ធទ្វីបរបស់បារាំងដែលកំពុងជិះជាន់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសរបស់ខ្លួន ក៏សម្រេចចិត្តលួចធ្វើជំនួញជាមួយរដ្ឋក្រៅប្រព័ន្ធដែលជំរុញឱ្យណាប៉ូលេអុងបើកការវាយប្រហារដ៏ធំចូលក្នុងប្រទេសរុស្ស៊ីនៅអំឡុងឆ្នាំ១៨១២។ ជាលទ្ធផល បារាំងបានទទួលបរាជ័យក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីទឹកដីប្រទេសរុស្ស៊ី។
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ រដ្ឋព្រុស អូទ្រីស និងរុស្ស៊ីក៏បាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយ រួចហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង និងមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូលេអុងនៅក្នុងសមរភូមិលែបស៊ីគនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តបានបន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយកាល់កំពុងរុញច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ កម្លាំងក្រុមសម្ព័ន្ធមិត្តក៏បានចូលកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា ឆ្នាំ១៨១៤ រួចហើយក៏សម្រេចនិរទេសណាប៉ូលេអុងចេញពីបារាំងទៅអែលបាខណៈដែលរាជវង្សបួរបនត្រូវឡើងកាន់អំណាចសារជាថ្មីនៅប្រទេសបារាំង។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានរត់ចេញពីអែលបារួចចូលមកដឹកនាំប្រទេសបារាំងម្តងទៀត។ សម្ព័ន្ធមិត្តទីប្រាំពីរក៏បានបង្កើតឡើងដើម្បីទប់ទល់នឹងណាប៉ូលេអុងដោយលើកនេះខុសប្លែកពីមុនៗ ទ័ពខាងសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូលេអុងដោយងាយនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងអំឡុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូលេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះសាំងហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។[៣៤]
សមាជទីក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនប្រទេសអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោកមានដូចជា៖ ការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម ចក្រភពអង់គ្លេសបានក្លាយជាកំពូលមហាអំណាចពិភពលោក ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនបានផ្ទុះឡើងដែលហេតុធ្វើឱ្យចក្រភពអេស្ប៉ាញដួលរលំ ការបង្រួបបង្រួមជាតិនិងទឹកដីរនៅអាល្លឺម៉ង់និងអ៊ីតាលី និងការរកឃើញវិធីសាស្រ្តថ្មីៗក្នុងការធ្វើសឹកសង្គ្រាមជាដើម។
ទិដ្ឋភាពទូទៅ
[កែប្រែ]ណាប៉ូលេអុងបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៧៩៩ និងបង្កើតបានជារបបផ្តាច់ការយោធានិយមនៅប្រទេសបារាំង។[៣៥] គេច្រើនចាត់ទុកថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ ថាជាថ្ងៃចាប់ផ្តើមនៃសង្គ្រាមណាប៉ូលេអូនិកពោលគឺថ្ងៃសង្គ្រាមនៃសម្ព័ន្ធភាពទី៣ ដែលត្រូវជាសង្គ្រាមសម្ព័ន្ធភាពដំបូងប្រឆាំងនឹងសាធារណរដ្ឋបារាំងបន្ទាប់ពីណាប៉ូលេអុងបានប្រកាសខ្លួនជាមេដឹកនាំបារាំងថ្មី។[៣៦]
ក្រង់ប្រឺតាញ (អង់គ្លេស) បានលុបសន្ធិសញ្ញាអាមៀនចោលហើយបានប្រកាសសង្គ្រាមលើបារាំងនៅអំឡុងខែឧសភា ឆ្នាំ១៨០៣។ មូលហេតុចម្បងក្រោយការប្រកាសសង្គ្រាមរបស់អង់គ្លេសគឺ៖ ការផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិនៅអឺរ៉ុបខាងលិចដោយណាប៉ូលេអុង ជាពិសេសគឺនៅប្រទេសស្វីស អាល្លឺម៉ង់ អ៊ីតាលី និងហុល្លង់។ ប្រវត្ដិវិទូម្នាក់នាមហ្វ្រេឌឺរិច កាហ្កានបានអះអាងថា ចក្រភពអង់គ្លេសបានកើតការខឹងសម្បារជាពិសេសបន្ទាប់ពីណាប៉ូលេអុងបានចូលត្រួតត្រាប្រទេសស្វីស។ លើសពីនេះទៅទៀត ណាប៉ូលេអុងបានថ្លែងថាប្រទេសអង់គ្លេសមិនគួរមានសម្លេងនៅក្នុងកិច្ចការបរទេសរបស់ទ្វីបអឺរ៉ុបនោះឡើយដែលជាហេតុនាំឱ្យអង់គ្លេសចាត់ទុកមតិមួយនេះថាជាការជេរប្រមាណនៅប្រជាជាតិខ្លួន។ ប្រទេសរុស្ស៊ីដែលបានមើលព្រឹត្តិការណ៍ទាំងអស់នេះពីចម្ងាយបានសន្មតថា អន្តរាគមន៍របស់បារាំងនៅប្រទេសស្វីសបានបង្ហាញថាណាប៉ូលេអុងគឺមិនសម្លឹងរកដំណោះស្រាយដោយសន្តិវិធីជាមួយមហាអំណាចអឺរ៉ុបផ្សេងៗទៀតនោះឡើយ។[៣៦]
អង់គ្លេសបានចេញប្រតិបត្តិការបិទផ្លូវទឹកជុំវិញប្រទេសបារាំងដើម្បីបង្អត់ធនធាននាំចូល។ ណាប៉ូលេអុងបានឆ្លើយតបទៅនឹងសកម្មភាពរបស់អង់គ្លេសវិញដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអង់គ្លេសហើយបានព្យាយាមវាយបំបែកសម្ព័ន្ធមិត្តអង់គ្លេសទាំងឡាយណាដែលមានវត្តមាននៅក្នុងទ្វីបអឺរ៉ុប។ ប្រព័ន្ធទ្វីបត្រូវបានគេបង្កើតឡើងដើម្បីបង្អាក់យុទ្ធនាការបិទខ្ទប់របស់អង់គ្លេសនិងពង្រឹងជំនួញពាណិជ្ជកម្មសេរីជាមួយបារាំង។ អង់គ្លេសបានឆ្លើយតបទៅវិញដោយបានចូលកាន់កាប់កងនាវារបស់ដាណឺម៉ាក បំបែកសម្ព័ន្ធរបស់បារាំង និងមិនយូរប៉ុន្មានក៏អាចបង្កើតការត្រួតត្រាលើដែនសមុទ្រខាងលិចទាំងមូល។ ងាកមកនៅអឺរ៉ុបដីគោកវិញ ណាប៉ូលេអុងបានទទួលជ័យជម្នះដ៏សំខាន់នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទី៣ ដែលជំរុញឱ្យចក្រភពអូទ្រីសដកខ្លួនចេញពីសង្គ្រាមភ្លាមៗនិងក្រោយមកចក្រភពរ៉ូម៉ាំងពិសិដ្ឋក៏ត្រូវបានរំលាយចោល។ ប៉ុន្មានខែក្រោយមក រដ្ឋព្រុសបានប្រកាសសង្គ្រាមមកលើបារាំងដែលជាហេតុនាំឱ្យផ្ទុះសង្គ្រាមសម្ព័ន្ធភាពទី៤។ សង្រ្គាមនេះបានបញ្ចប់ទៅយ៉ាងដំណំសម្រាប់ព្រុសហើយខ្លួនត្រូវធ្លាក់ក្រោមការកាន់កាប់របស់បារាំងក្នុងរយៈពេលតែ ១៩ ថ្ងៃប៉ុណ្ណោះក្រោយយុទ្ធនាការដំបូងបានចាប់ផ្តើម។ បន្ទាប់មក ណាប៉ូលេអុងបានយកឈ្នះលើកងទ័ពរុស្ស៊ីនៅហ្វ្រៃឡង់ហើយជាលទ្ធផល រដ្ឋចំណុះរបស់បារាំងប្រមាណបីបួនត្រូវបាននិម្មិតឡើងនៅតំបន់អឺរ៉ុបខាងកើតរួចសង្គ្រាមសម្ព័ន្ធភាពទីបួនក៏បានបញ្ចប់ជាស្ថាពរ។
ទន្ទឹមនឹងនេះ ការបដិសេធរបស់ព័រទុយកាល់ក្នុងការប្តេជ្ញាយល់ស្របជាមួយប្រព័ន្ធទ្វីបហើយការរំលោភលើប្រព័ន្ធមួយនេះដោយប្រទេសអេស្បាញបាននាំឱ្យបារាំងសម្រេចចិត្តចូលឈ្លានពានប្រទេសទាំងពីរដោយគេបានសម្តៅលើជម្លោះមួយនេះថាសង្គ្រាមឧបទ្វីប និងមិនយូរប៉ុន្មាន សង្គ្រាមសម្ព័ន្ធភាពទីប្រាំក៏បានផ្ទុះឡើង។ បារាំងបានចូលកាន់កាប់ប្រទេសអេស្ប៉ាញដោយជោគជ័យរួចអេស្ប៉ាញក៏ក្លាយជារដ្ឋចំណុះមួយទៀតរបស់បារាំង។ បន្ទាប់ពីមិនអាចដណ្តើមទីក្រុងអានទ្វើបបាន អង់គ្លេសក៏បានងាកផ្តោតយុទ្ធនាការរបស់ខ្លួននៅក្នុងឧបទ្វីបអ៊ីបេរី។ បន្ទាប់ដឹងឮស្ថានភាពនេះ ណាប៉ូលេអុងក៏បានលើកទ័ពមកវាយអេស្ប៉ាញម្តងទៀតហើយបានបណ្តេញកងទ័ពជំនួយរបស់អង់គ្លេសចេញពីឧបទ្វីបនោះបានដោយសម្រេច។ ដោយចង់ស្តារទឹកដីដែលបានបាត់បង់ទៅនៅអំឡុងសង្គ្រាមសម្ព័ន្ធភាពទីបីវិញ អូទ្រីសក៏សម្រេចចិត្តបើកយុទ្ធនាការចូលលុកលុយរដ្ឋចំណុះរបស់បារាំងនៅឯតំបន់អឺរ៉ុបខាងកើត។ ជាលទ្ធផល ណាប៉ូលេអុងបានយកឈ្នះលើអូទ្រីសសារជាថ្មីនៅឯតំបន់វ៉ាក្រាម។
ដោយខឹងនឹងសកម្មភាពរបស់កងកម្លាំងជើងទឹកអង់គ្លេស សហរដ្ឋអាមេរិកក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេសនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែអាមេរិកមិនបានចុះសម្ព័ន្ធភាពអ្វីជាមួយបារាំងនោះឡើយ។ ការតវ៉ាអំពីការគ្រប់គ្រងរបស់បារាំងនៅប៉ូឡូញនិងការចុះចេញពីប្រព័ន្ធទ្វីបដោយរុស្ស៊ីបាននាំឱ្យណាប៉ូលេអុងផ្តើមការឈ្លានពានលើប្រទេសរុស្ស៊ីនៅអំឡុងខែមិថុនា ឆ្នាំ១៨១២។ យុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ីបានបំបាក់កងមហាយោធារបស់បារាំងនិងបូករួមទាំងសិសររដូវដ៏ត្រជាក់ចង់កកនៅរុស្ស៊ី កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មានក៏បាននាំគ្នាដកថយចេញពីទឹកដីរុស្ស៊ីវិញ។ ខណៈពេលដកថយចេញពីទឹកដីប្រទេសរុស្ស៊ី អំណាចរបស់បារាំងនៅឯឧបទ្វីបអ៊ីបេរីបានកំពុងតែធ្លាក់ចុះទ្រុតទ្រោមខ្លាំងហើយទីបំផុតបារាំងក៏បាត់បង់អំណាចគ្រប់គ្រងនៅអ៊ីបេរីទាំងស្រុងក្នុងសមរភូមិវីតូរីយ៉ា។ ដោយឃើញបារាំងកំពុងទទួលបរាជ័យជាប់គ្នាៗដូច្នេះ អង់គ្លេសក៏ឈ្លាតឱកាសដឹកនាំសម្ព័ន្ធភាពទីប្រាំមួយ។
ក្រុមសម្ព័ន្ធមិត្តបានយកឈ្នះលើណាប៉ូលេអុងនៅក្នុងសមរភូមិឡែបស៊ីគដែលជាដើមហេតុបណ្តាលឱ្យណាប៉ូលេអុងធ្លាក់ចេញពីអំណាចនិងទីបំផុតបានសម្រេចដាក់រាជ្យនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨១៤។ ថ្នាក់ដឹកនាំក្រុមសម្ព័ន្ធមិត្តបានបញ្ជាឱ្យគេនិរទេសណាប៉ូលេអុងទៅលើកោះអែលបារួចស្តាររបបរាជវង្សបួរបនឡើងវិញនៅប្រទេសបារាំង។ ណាប៉ូលេអុងបានរត់ចេញពីអែលបានៅក្នុងឆ្នាំ ១៨១៥ ហើយបានធ្វើដំណើរត្រឡប់មកបារាំងវិញដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនល្មមអាចផ្តួលរំលំរបបរាជានិយមថ្មីរបស់ស្តេចល្វីទី១៦។ ព្រឹត្តិការណ៍នេះបាននាំឱ្យផ្ទុះជម្លោះសម្ព័ន្ធភាពទីប្រាំពីរប្រឆាំងនឹងណាប៉ូលេអុង។ ណាប៉ូលេអុងត្រូវទទួលបរាជ័យជាចុងក្រោយនៅក្នុងសមរភូមិវ៉ាត់ធឺលូហើយព្រះអង្គត្រូវបង្ខំដាក់រាជ្យម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា។ នៅថ្ងៃទី១៥ ខែកក្កដា ព្រះអង្គបានសុំទទួលចុះចាញ់ចំពោះមុខកងកម្លាំងអង់គ្លេសនៅឯរ៉ូច្ឆហ្វត ហើយត្រូវបាននិរទេសជាអចិន្ត្រៃយ៍ទៅលើកោះដ៏ដាច់ស្រយាលមួយឈ្មោះសាំងហេលីណា។ សន្ធិសញ្ញាទីក្រុងប៉ារីសដែលចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨១៥ បានបិទបញ្ចប់ឆាកសង្គ្រាមមួយនេះជាផ្លូវការ។
អំណាចរាជវង្សបួរបនត្រូវបានស្តារឡើងវិញនៅប្រទេសបារាំងហើយក្រុមអ្នកឈ្នះបាននាំគ្នាផ្តើមកិច្ចប្រជុំសមាជទីក្រុងវីយែនដើម្បីស្តារសន្តិភាពឡើងវិញដល់ទ្វីបអឺរ៉ុប។ ជាលទ្ធផលផ្ទាល់នៃសង្រ្គាម រាជាណាចក្រព្រុសបានក្លាយជាមហាអំណាចថ្មីនៅក្នុងទ្វីប[៣៧] ខណៈពេលដែលចក្រភពអង់គ្លេសដែលមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែមិនអាចប្រៀបបានក៏ក្លាយជាមហាអំណាចដ៏លេចធ្លោមួយនៅលើពិភពលោក។[៣៨] ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយហើយទស្សនវិជ្ជាជាតិនិយមដែលបានលេចចេញនៅដើមសង្រ្គាមបានរួមចំណែកយ៉ាងធំធេងដល់ដំណើរបង្រួបបង្រួមនៃរដ្ឋអាល្លឺម៉ង់និងឧបទ្វីបអ៊ីតាលី។ សង្រ្គាមនៅអ៊ីបេរីបានធ្វើឱ្យអំណាចឥទ្ធិពលរបស់អេស្ប៉ាញចុះខ្សោយយ៉ាងខ្លាំងហើយចក្រភពអេស្ប៉ាញក៏ចាប់ផ្តើមដួលរលំបន្តិចម្តងៗ។ គិតដល់ឆ្នាំ១៨៣៣ អេស្ប៉ាញបានបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅក្នុងទ្វីបអាមេរិកស្ទើរតែទាំងអស់។ ចក្រភពព័រទុយកាល់ក៏បានចុះខ្សោយដូចអេស្ប៉ាញផងដែរបន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសឯករាជ្យនៅឆ្នាំ១៨២២។[៣៩]
សង្គ្រាមមួយនេះបាននាំឱ្យមានបដិវត្តន៍ផ្នែកសង្គ្រាមនៅអឺរ៉ុបដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនិងយុទ្ធសាស្ត្រសង្គ្រាមសរុបដែលនាំឱ្យកើតមានយុទ្ធនាការដ៏ធំថ្មីដែលមិនធ្លាប់មានពីមុនមកដោយប្រជាជាតិទាំងមូលត្រូវប្តេជ្ញាចិត្តលះបង់នូវធនធានសេដ្ឋកិច្ចនិងឧស្សាហកម្មទាំងអស់របស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរួម។[៤០] ដោយសារតែសង្គ្រាមនេះមានរយៈពេលវែងឆ្ងាយ ដូច្នេះទើបវិសាលភាពនៃសញ្ជ័យរបស់ណាប៉ូលេអុងនិងប្រជាប្រិយភាពនៃឧត្តមគតិក្នុងបដិវត្តន៍បារាំងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វប្បធម៌និងសង្គមនៃទ្វីបអឺរ៉ុប។ បដិវត្តន៍បន្តបន្ទាប់ជាច្រើនដូចជានៅក្នុងប្រទេសរុស្ស៊ីជាដើមបានប្រមើលទៅបារាំងថាជាប្រភពនៃការជម្រុញគំនិតបដិវត្តន៍របស់ពួកគេ[៤១][៤២] ខណៈដែលគោលការណ៍គ្រឹះស្នូលរបស់វាបានបានជះនូវឥទ្ធិពលចូលក្នុងសង្វៀនសិទ្ធិមនុស្សនិងព្រមទាំងបង្កើតនូវទស្សនវិជ្ជានយោបាយទំនើបៗដែលកំពុងតែនូវប្រើប្រាស់ដល់សព្វថ្ងៃ។[៤៣]
សាវតារប្រវត្តិសាស្ត្រ
[កែប្រែ]ការផ្ទុះចេញឡើងនៃបដិវត្តន៍បារាំងបានទទួលនូវការរិះគុណ និងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមមហាអំណាចអឺរ៉ុបដទៃ ជាពិសេសគឺបន្ទាប់ពីការប្រហារជីវិតព្រះមហាក្សត្របារាំងនាពេលនោះព្រះនាមល្វីទី១៦ បូករួមជាមួយនឹងការផ្តួលរំលំរបបរាជានិយមបារាំង។ នៅក្នុងឆ្នាំ១៧៩៣ ចក្រភពអូទ្រីស រាជាណាចក្រសាឌីនី ណាបផ្លេស ព្រុស ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីមួយដើម្បីបញ្ឍប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ការអនុវត្តតាមវិធានការដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ កំណែទម្រង់យោធា និងការប្រើយុទ្ធសាស្ត្រសង្គ្រាមសរុបបាននាំឱ្យបារាំងអាចកម្ចាត់ក្រុមសម្ព័ន្ធភាពនេះបានទោះបីជាកំពុងមានសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសក្តី។ ណាប៉ូលេអុងដែលពេលនោះមុខងារជាឧត្តមសេនីយ៍ម្នាក់នៅក្នុងជួរកងទ័ពបារាំង បានបង្ខំឱ្យអូទ្រីសចុះហត្ថលេខាលើ][សន្ធិសញ្ញាកាមប៉ូហ្វ័រមីអូ]]ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់ដែលនៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។
ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៩៨ ដោយចក្រភពអង់គ្លេស អូទ្រីស ណាបផ្លេស ចក្រភពអូតូម៉ង់ រដ្ឋប៉ាប ព័រទុយកាល់ រុស្ស៊ី និងស៊ុយអែត។ សាធារណរដ្ឋបារាំងដែលៅពេលនោះកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកប្រតិបត្តិ (ក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋបារាំង) បានទទួលរងពីអំពើពុករលួយ និងជម្លោះផ្ទៃក្នុងជាច្រើន។ សាធារណរដ្ឋបារាំងថ្មីនេះក៏កំពុងជួបនូវវិបត្តិថវិកាផងដែរដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងបានចាប់ផ្តើមកើតការស្អប់ខ្ពើមនឹងរដ្ឋាភិបាល។ លោកបូណាប៉ារត៍ដែលនៅពេលនោះជាមេបញ្ជាការកងទ័ពបារាំងមួយរូបក្នុងសង្គ្រាមជាមួយរដ្ឋអ៊ីតាលី បានបើកយុទ្ធនាការយោធាមួយនៅអេហ្ស៊ីបក្នុងគោលបំណងចង់គម្ទិចទីកន្លែងសេដ្ឋកិច្ចរបស់អង់គ្លេសដែលតាងនៅឥណ្ឌា។ ក្នុងយុទ្ធនាការនេះ កងទ័ពណាប៉ូលេអុងត្រូវបានសត្រូវឡោមព័ទ្ធពីគ្រប់ទិសទីដែលធ្វើឱ្យផែនការរបស់ណាប៉ូលេអុងនៅអេហ្ស៊ីបទទួលបរាជ័យ។
ណាប៉ូលេអុងបានត្រឡប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩។ ពេលមកដល់ប្រទេសបារាំងវិញ ណាប៉ូលេអុងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកប្រតិបត្តិចេញពីអំណាចនៅថ្ងៃទី៩ ខែវិច្ឆិកានិងបានជំនួសវាដោយកុងស៊ុលបារាំង។[៣៥] លើសពីនេះទៅទៀត ណាប៉ូលេអុងបានរៀបចាត់ចែងកងកម្លាំងយោធាបារាំងឡើងវិញដោយបានបង្កើតកងទ័ពបម្រុងដ៏ធំត្រៀមទុកដើម្បីគាំទ្រយុទ្ធនាការយោធានៅលើតំបន់រ៉ាំង ឬនៅអ៊ីតាលី។ ប្រទេសរុស្ស៊ីត្រូវបានបារាំងវាយចេញពីសង្រ្គាមហើយក្រោមការដឹកនាំរបស់ណាប៉ូលេអុង បារាំងបានច្បាំងឈ្នះនឹងកងកម្លាំងអូទ្រីសនៅខែមិថុនា ឆ្នាំ១៨០០ ដែលធ្វើឱ្យអំណាចរបស់អូទ្រីសនៅអ៊ីតាលីធ្លាក់ចុះ។ អូទ្រីសបានទទួលបរាជ័យទាំងស្រុងនៅអំឡុងខែធ្នូក្នុងតំបន់បាវ៉ារៀ។ បរាជ័យរបស់អូទ្រីសត្រូវបានផ្សាភ្ជាប់ដោយសន្ធិសញ្ញាលូនេវីលនៅដើមឆ្នាំបន្ទាប់ដោយវាបានបង្ខំឱ្យអង់គ្លេសចុះលើសន្ធិសញ្ញាអាមៀនជាមួយបារាំងដែលនាំឱ្យមានសន្តិភាពជាបណ្តោះអាសន្ននៅអឺរ៉ុប។
កាលបរិច្ឆេទចាប់ផ្តើមនិងឈ្មោះ
[កែប្រែ]បច្ចុប្បន្ន គ្មានការឯកច្ឆន្ទគ្នានោះទេថាពេលណាដែលសង្គ្រាមបដិវត្តន៍បារាំងបានបញ្ចប់ហើយសង្គ្រាមណាប៉ូលេអូនិកបានចាប់ផ្តើម។ កាលបរិច្ឆេទដែលអាចទទួលទៅបានរួមមានថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ គឺនៅពេលដែលបូណាប៉ារត៍ដណ្តើមអំណាចនៅថ្ងៃទី១៨ ខែប៊្រូមែរ (បើយោងទៅតាមប្រតិទិនសាធារណរដ្ឋដែលកំពុងប្រើប្រាស់នៅពេលនោះ),[៤៤] ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ នៅពេលដែលអង់គ្លេសនិងបារាំងបានបញ្ចប់សន្តិភាពរយៈពេលខ្លីមួយរវាងឆ្នាំ១៧៩២ និងឆ្នាំ១៨១៤ ឬថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤ នៅពេលដែលបូណាប៉ារត៍បានឡើងគ្រងរាជ្យជាព្រះចៅអធិរាជបារាំង។[៤៥]
កំណត់សម្គាល់
[កែប្រែ]- ↑ ១៨០៥, ១៨០៩, ១៨១៣–១៨១៥
- ↑ បច្ចេកពាក្យ ចក្រភពអូទ្រីស ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់បន្ទាប់ពីព្រះចៅរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្វ្រង់ស្វ័រទី២បានទទួលគោរមងារជាអធិរាជប្រទេសអូទ្រីសដើម្បីជាការឆ្លើយតបនឹងការឡើងគ្រងរាជ្យរបស់ណាប៉ូលេអុងជាព្រះចៅអធិរាជនៃបារាំងនៅក្នុងឆ្នាំ១៨០៤។ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយនៅក្នុងឆ្នាំ១៨០៦ ដែលនាំឱ្យ "អធិរាជអូទ្រីស" ក្លាយជាគោរមងារចម្បងរបស់ព្រះចៅហ្វ្រង់។ ដោយហេតុនេះទើបបានជា "ចក្រភពអូទ្រីស" ត្រូវបានគេប្រើប្រាស់ជាទូទៅជំនួសឱ្យ "ចក្រភពរ៉ូម៉ាំងពិសិដ្ឋ" នៅក្នុងបរិបទសង្ខេបនៃសង្គ្រាមណាប៉ូលេអូនិក ទោះជាអង្គភាពទាំងពីរមានលក្ខណៈខុសគ្នាក្ដី។
- ↑ ប្រទេសអូទ្រីស និងព្រុសបានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំងក្នុងមួយរយៈពេលខ្លី ដោយអំឡុងពេលនោះ រដ្ឋទាំងពីរបានចូលរួមចំណែកក្នុងការឈ្លានពានដឹកនាំដោយបារាំងប្រឆាំងនឹងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។
- ↑ ១៨០៦–១៨០៧, ១៨១៣–១៨១៥
- ↑ ១៨០៤–១៨០៧, ១៨១២–១៨១៥
- ↑ ប្រទេសរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំងបន្ទាប់ពីសន្ធិសញ្ញាទីលស៊ីតត្រូវបានចុះនៅក្នុងឆ្នាំ១៨០៧។ សម្ព័ន្ធភាពនៃប្រទេសទាំងពីរបានដួលរលំនៅក្នុងឆ្នាំ១៨១០ ដែលនាំឱ្យបារាំងផ្ដើមការឈ្លានពានរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់បារាំង ប្រទេសរុស្ស៊ីបានប្រកាសសង្គ្រាមលើប្រទេសស៊ុយអែត (១៨០៨–១៨០៩) និងចក្រភពអូតូម៉ង់ (១៨០៦–១៨១២) និងព្រមទាំងចក្រភពអង់គ្លេស (១៨០៧–១៨១២)។
- ↑ ១៨០៨–១៨១៥
- ↑ អេស្ប៉ាញគឺជាសម្ព័ន្ធមិត្តរបស់បារាំងរហូតដល់ឆ្នាំ១៨០៨ នៅពេលដែលបារាំងបានលួចធ្វើការឈ្លានពានអេស្ប៉ាញដោយសម្ងាត់ដែលនាំឱ្យផ្ទុះសង្គ្រាមឧបទ្វីបឡើង។
- ↑ ១៨០៤–១៨០៩, ១៨១២–១៨១៥
- ↑ បន្ទាប់ពីចាញ់សង្គ្រាមជាមួយនឹងរុស្ស៊ីនៅក្នុងឆ្នាំ១៨០៩ ស៊ុយអែតក៏បានបង្ខំប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេស។
- ↑ ១៨០០–១៨០៧, ១៨០៩–១៨១៥
- ↑ ១២,០ ១២,១ ១៨០៧–១៨១២
- ↑ ចក្រភពអូតូម៉ង់បានច្បាំងជាមួយកងទ័ពរបស់ណាប៉ូលេអុងនៅក្នុងយុទ្ធនាការរបស់បារាំងនៅអេហ្ស៊ីប និងស៊ីរី ដែលត្រូវជាផ្នែកមួយនៃសង្គ្រាមបដិវត្តន៍បារាំង។ នៅក្នុងអំឡុងសម័យណាប៉ូលេអូនិករវាងឆ្នាំ១៨០៣ ដល់ឆ្នាំ១៨១៥ ពួកអូតូម៉ង់បានច្បាំងនឹងក្រុមសម្ព័ន្ធមិត្តចំនួនពីរលើក៖ លើកទីមួយគឺប្រឆាំងនឹងអង់គ្លេសក្នុងសង្គ្រាមអង់គ្លេស-តួកគី (១៨០៧–១៨០៩) និងចុងក្រោយគឺរុស្ស៊ីនៅក្នុងសង្គ្រាមតួកគី-រុស្ស៊ី (១៨០៦–១៨១២)។ រុស្ស៊ីធ្លាប់ជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងក្នុងចន្លោះឆ្នាំ១៨០៧–១៨១០។
- ↑ ១៤,០ ១៤,១ ១៨១៣–១៨១៥
- ↑ ១៥,០ ១៥,១ ១៥,២ ១៨១៥
- ↑ ហាណូវើកាលនុះជាប់ក្នុងឯកត្តសហភាពជាមួយអង់គ្លេស។
- ↑ ១៨០៩
- ↑ អាណាចក្រហុងគ្រីបានចូលរួមចំណែកក្នុងសង្គ្រាមនេះដោយប្រើកងទ័ពរបស់ខ្លួនផ្ទាល់ដាច់ដោយឡែកពីអូទ្រីស[១៧][១៨] ប៉ុន្តែស្ថិតនៅក្នុងជួរកងកម្លាំងរាជាធិរាជអូទ្រីស និងព្រមទាំងដោយកងទ័ពប្រពៃណី ("insurrectio")។[១៩] សភាហុងគ្រីបានបោះឆ្នោតចូលរួមក្នុងសង្គ្រាម និងបានយល់ព្រមសងចំណាយសឹកមួយភាគបីរបស់អូទ្រីស។
- ↑ ១៨០៦–១៨០៧, ១៨១៣–១៨១៤
- ↑ រាជវង្សកាដចានៃប្រទេសអ៊ីរ៉ង់បានច្បាំងជាមួយរុស្ស៊ីចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨១៣ ខណៈរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងពីចន្លោះឆ្នាំ១៨០៧–១៨១២។
- ↑ ១៨០៦–១៨១៥
- ↑ ស៊ីស៊ីលត្រូវជាប់ក្នុងឯកត្តសហភាពជាមួយណាប្លេសរហូតដល់ពេលដែលណាប្លេសបានក្លាយជារដ្ឋចំណុះរបស់បារាំងនៅក្នុងឆ្នាំ១៨០៦។
ឯកសារយោង
[កែប្រែ]- ↑ John Sainsbury (1842). Sketch of the Napoleon Museum. London. p. 15. https://books.google.com/books?id=TwNmAAAAcAAJ&pg=PA15.
- ↑ Reich 1905, ទ. 622
- ↑ "Denmark". World Statesmen. Retrieved 18 មករា 2015.
- ↑ "Norway". World Statesmen. Retrieved 18 មករា 2015.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKeith Haynes 2012
- ↑ Schäfer, Anton (2002). Zeittafel der Rechtsgeschichte. Von den Anfängen über Rom bis 1919. Mit Schwerpunkt Österreich und zeitgenössischen Bezügen (ជាភាសាអាល្លឺម៉ង់) (3 ed.). Edition Europa Verlag. ISBN 3-9500616-8-1. p. 137
- ↑ Edward et al., pp. 522–524
- ↑ "(ហុល្លង់) De Grondwet van 1815". Parlement & Politiek. Retrieved 26 មិថុនា 2014.
- ↑ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&pg=PA255.
- ↑ Collier, Martin (2003). Italian unification, 1820–71. Heinemann Advanced History (First រ.រ.). Oxford: Heinemann. p. 2. ល.ស.ប.អ. 0-435-32754-2.
- ↑ Riall, Lucy (1994). The Italian Risorgimento: state, society, and national unification (First រ.រ.). London: Routledge. p. 1. ល.ស.ប.អ. 0-203-41234-6.
- ↑ Jakob Walter, and Marc Raeff. The diary of a Napoleonic foot soldier. Princeton, N.J., 1996.
- ↑ Martyn Lyons p. 234–36
- ↑ Payne 1973, pp. 432–433.
- ↑ Esdaile 2009.
- ↑ James R. Arnold: Napoleon Conquers Austria: The 1809 Campaign for Vienna, ABC-Clio, 2003 [១]
- ↑ The Austrian Imperial-Royal Army (Kaiserliche-Königliche Heer) 1805 – 1809: The Hungarian Royal Army [២]
- ↑ Todd Fisher: The Napoleonic Wars: The Empires Fight Back 1808–1812, Oshray Publishing, 2001 [៣]
- ↑ Riehn 1991, p. 50.
- ↑ Blücher, scourge of Napoleon, Leggiere
- ↑ Chandler & Beckett, p. 132
- ↑ John France (2011). Perilous Glory: The Rise of Western Military Power. Yale UP. p. 351. ល.ស.ប.អ. 978-0300177442. https://archive.org/details/perilousgloryris0000fran.
- ↑ White 2014 cites Clodfelter
- ↑ ២៥,០ ២៥,១ ២៥,២ White 2014 cites Danzer
- ↑ ២៦,០ ២៦,១ White 2014, Napoleonic Wars cites Urlanis 1971
- ↑ Canales 2004.
- ↑ ២៨,០ ២៨,១ White 2014 cites Dumas 1923 citing Hodge
- ↑ White 2014 cites Payne
- ↑ Clodfelter
- ↑ White 2014.
- ↑ ៣២,០ ៣២,១ ៣២,២ Philo 2010.
- ↑ Bodart 1916.
- ↑ Zamoyski, Adam (16 October 2018). Napolean: A Life. London: Basic Books. p. 480. ល.ស.ប.អ. 9780465055937. https://books.google.ca/books?id=NqVKDwAAQBAJ&pg=PT480។ បានយកមក 7 November 2018.
- ↑ ៣៥,០ ៣៥,១ Jones 1994, pp. 193–194.
- ↑ ៣៦,០ ៣៦,១ Kagan 2007, pp. 42-43.
- ↑ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&q=napoleonic+wars+rise+of+prussia&pg=PA255។ បានយកមក 20 តុលា 2021.
- ↑ Ferguson, Niall (2004). Empire, The rise and demise of the British world order and the lessons for global power. Basic Books. ល.ស.ប.អ. 0-465-02328-2. https://archive.org/details/empire00nial.
- ↑ Keen & Haynes 2012, chpt. 8.
- ↑ Bell 2007, p. 51.
- ↑ Shlapentokh 1997, pp. 220–228.
- ↑ Palmer, Colton & Kramer 2013, pp. 81–83.
- ↑ Desan, Hunt & Nelson 2013, pp. 3, 8, 10.
- ↑ McLynn 1998, p. 215.
- ↑ Spencer C. Tucker (2012). The Encyclopedia of the War Of 1812. ABC-CLIO. p. 499. ល.ស.ប.អ. 9781851099573. https://books.google.com/books?id=VljA5QEI9_wC&pg=PA499។ បានយកមក 22 តុលា 2021.
Cite error: <ref>
tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/>
tag was found