ជនជាតិកួយ
ជនជាតិកួយ មានបួនអំបូរគឺ កួយអន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និងកួយអន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជនជាតិភាគតិចកួយទាំងបួនកាន់សាសនាព្រះពុទ្ធដូចជនជាតិខ្មែរដែរ។ [១]កួយជាមនុស្សជាតិមួយនៅក្នុងដែនកម្ពុជា កួយមានភាសាច្រើន កួយមានដូចជាកួយដែក កួយដំរីជាដើម[២]។ ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។
របាយប្រជាជន
[កែប្រែ]ខេត្តព្រះវិហារ ដែលមានភូមិសរុប៤៧ភូមិ។ [១]ខេត្តកំពង់ធំក៏មានជនជាតិដើមភាគតិចកួយរស់នៅច្រើនដែរ ដូចជានៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសំបូរព្រៃគុហ៍ និងស្រុកសណ្តាន់។ តែភាគច្រើនពួកគាត់រស់នៅឡាយឡំជាមួយជនជាតិខ្មែរ ដែលធ្វើឲ្យរបៀបនៃការរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ស្ទើរមានលក្ខណៈដូចគ្នាបេះបិត ដែលយើងពិបាកនឹងសម្គាល់ថាជាជនជាតិកួយ ឬជនជាតិខ្មែរណាស់។ ក្រៅពីខេត្តទាំងពីរខាងលើ ជនជាតិកួយក៏មានរស់នៅក្នុងខេត្តក្រចេះ (មាននៅស្រុកសំបូរ) និងខេត្តស្ទឹងត្រែង(ស្រុកសៀមបូក) ដែរ ។
ភាសា និងអក្សរ
[កែប្រែ]ជនជាតិដើមភាគតិចកួយមិនមានអក្សរសាស្ត្រដើមទេ គឺនិយាយភាសាកួយតែសរសេរខ្យល់សំនៀងជាភាសាខ្មែរ ហើយភាសាកួយក៏មានលាយពាក្យភាសាខ្មែរដែរ ។[១]ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសាជនជាតិដើមរបស់ខ្លួន ម្ដាយឪពុកអត់សូវបាននិយាយកួយជាមួយកូន កូនចូលទៅសាលា ត្រឡប់មកវិញនិយាយតែខ្មែរជាមួយឪពុកម្ដាយ។ គេសង្កេតឃើញថាមានជនជាតិកួយវ័យចំណាស់នៅតាមភូមិនីមួយៗ និយមនិយាយភាសាកំណើតខ្លួនច្រើននៅឡើយ ជាក់ស្ដែងដូចជាជនជាតិកួយនៅ ភូមិបុស្សធំ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប្រើភាសាកួយសម្រាប់ការសន្ទនាក្នុងជីវិតប្រចាំថ្ងៃ ។ ជនជាតិកួយវ័យចំណាស់ភាគច្រើនមិនសូវចេះភាសាខ្មែរ។ ភាសាកួយត្រូវបានហាមមិនឲ្យនិយាយនៅក្នុងរបបប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយនេះក៏ជាហេតុផលមួយបណ្ដាលឲ្យយុវជនកួយជំនាន់ក្រោយមិនចេះភាសាកួយដែរ។
ជីវភាពរស់នៅ
[កែប្រែ]កកយចំនួនដែលបានលើកឡើងដោយអង្គការលើកស្ទួយវប្បធម៌កួយនៅខេត្តព្រះវិហារ ៖[១]អត្តសញ្ញាណវប្បធម៌ កួយដូចជា ភាសា ជំនឿសែនអារក្សអ្នកតា ពិធីមង្គលការតាមបែបប្រពៃណីជនជាតិកួយ កំពុងបាត់បង់ដោយសារជនជាតិកួយខ្លួនឯងបោះបង់ចោលផង ដោយសារកត្តានយោបាយក្នុងប្រទេស រួមផ្សំឥទ្ធិពលវត្តមានវប្បធម៌ស៊ីវិល័យរបស់បរទេស នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផង ដូចជា ៖ ប្រពៃណីក្លាយមួយចំនួននៃការរៀបការ មិនមានការប្រើឧបករណ៍ភ្លេងមាន ទ្រ ស្គរ ប៉ី ដូចពីដើម។ ការស្លៀកពាក់ក៏សម្របជ្រុលទៅតាមសម័យឥឡូវ ដូចហាយឡាយសក់ក្រហម ស្លៀកខ្លី ខោជើងខ្លី មានអាវលេចមុខលេចក្រោម ដែលបូរាណមានអាវបំពង់។
តំណភ្ជាប់ក្រៅ
[កែប្រែ]- ជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិកួយ 2011-10-15 Archived 2020-09-22 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ ១,០ ១,១ ១,២ ១,៣ RFA Archived 2011-12-30 at the វេយប៊ែខ ម៉ាស៊ីន.,ជនជាតិភាគតិចកួយ បារម្ភបាត់បង់អត្តសញ្ញាណ
- ↑ វចនានុក្រមខ្មែរ សម្តេចជួន ណាត
|