នរោត្តម
ព្រះបាទនរោត្តម | |||||
---|---|---|---|---|---|
ព្រះចៅក្រុងកម្ពុជា | |||||
ព្រះឆាយាល័ក្ខណ៍របស់ព្រះបាទនរោត្តមនៅឆ្នាំ១៨៦៦ ថតដោយចញ ថមសុន | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគមបារាំង | |||||
រជ្ជកាល | ១៨៦០-១៩០៤ (៤៤វស្សា) | ||||
រាជាភិសេក | ៣ មិថុនា ១៨៦៤ | ||||
អង្គមុន | អង្គឌួង | ||||
អង្គក្រោយ | ស៊ីសុវត្ថិ | ||||
ប្រសូត | ១៥ កុម្ភៈ ១៨៣៤ អង្គរបុរី, កម្ពុជា | ||||
សុគត | ២៤ មេសា ១៩០៤ ព្រះបរមរាជវាំង, រាជធានីភ្នំពេញ | ||||
ព្រះសុសាន | ថ្វាយព្រះភ្លើង១៩០៦ វាលព្រះមេរុហ៍ ខាងជើងវាំង | ||||
រាជពន្ធភាព | សម្តេចព្រះរាជអគ្គមហេសី តារាការ (បុត្រីសម្តេចព្រះមហាឧបរាជ អង្គអ៊ឹម) | ||||
រាជបច្ឆាញាតិ | បុត្រា និង បុត្រី ៦២អង្គ | ||||
| |||||
វង្ស | ព្រះអង្គឌួង | ||||
បិតា | អង្គឌួង | ||||
មាតា | សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះបាទនរោត្តម ឬ អង្គវតី (ទ្រង់ប្រសូតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៨៣៤–ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤) បានសោយរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៩០៤។ ទ្រង់ជាព្រះរាជបុត្រាច្បងនៃព្រះបាទ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ហើយជាព្រះរៀមនៃ ព្រះបាទស៊ីសុវត្ថិ និង ព្រះអង្គម្ចាស់ស៊ីវត្ថា ផងដែរ ។ ព្រះបរមនាម ព្រះអង្គ នរោត្តម ជាពាក្យមកពីបន្សំភាសាបាលី សំស្រ្តឹតគឺ នរ+ឧត្តម ផ្សំចេញពីពាក្យ នរៈ ប្រែថា មនុស្ស/បុរស និងពាក្យ ឧត្តម ប្រែថាកំពូល ខ្ពង់ខ្ពស់ មានន័យ កំពូលបុរស ឬកំពូលមនុស្សប្រសើរជាងមនុស្សទាំងឡាយ ។ ព្រះបាទនរោត្តម ត្រូវបានគេចាត់ទុកថាជាព្រះរាជាខ្មែរទី១នៃកម្ពុជាសម័យទំនើប ក្រោមអាណានិគមនិយមបារាំង។ ស្នាព្រះហស្តព្រះអង្គ ដែលគេស្គាល់ច្បាស់គឺការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នុងការឈ្លោះហែកប្រទេសខ្មែរជាពីរ ពីសំណាក់ប្រទេសសៀម និងយួន។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងនគរជិតខាងដ៏កំណាច មានមហិច្ចតាទាំងពីរ គឺយួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា។ ព្រះអង្គត្រូវបានជ្រើសរើសឱ្យឡើងស្នងរាជ្យបន្តតាមរាជប្បវេណីពីព្រះបិតា នៅឆ្នាំ១៨៦០ ប៉ុន្តែរហូតដល់ឆ្នាំ១៨៦៤ ទើបបានរាជាភិសេកផ្លូវការ ពីព្រោះដោយសារតែប្រទេសសៀមបានលាក់ទុកគ្រឿងរាជកកុដភណ្ឌ (ព្រះមកុដរាជ និងរតនៈវត្ថុផ្សេង៤ទៀត)។ នៅឆ្នាំ១៨៦៣ ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយប្រទេសបារាំង ដែលព្រះអង្គបានឱ្យបារាំងគ្រប់គ្រងលើទំនាក់ទំនងបរទេសរបស់កម្ពុជា ជាថ្នូរនឹងការការពារផ្ទាល់ព្រះអង្គប្រឆាំងនឹងសត្រូវរបស់ជាតិ ។ សន្ធិសញ្ញានេះបានសង្គ្រោះឯករាជ្យភាពរបស់កម្ពុជាចេញពីការត្រួតត្រារបស់សៀមនិងយួន ប៉ុន្តែការគ្រប់គ្រងរបស់បារាំងលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានរីកសុះសាយជាបន្តបន្ទាប់រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ (ឯករាជ្យពេញលេញមិនត្រូវបានស្ដារឡើងវិញរហូតដល់ឆ្នាំ១៩៥៣) ។ ក្នុងរាជ្យរបស់ព្រះអង្គសោយរាជ្យមានរយៈពេល ៤៣ ឆ្នាំ និង ១៨៨ ថ្ងៃ គឺវែងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។
នៅពេលដែលទ្រង់ប្រសូត ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ យួននិងសៀម នៅឡើយទេ។ ប្រទេសទាំងពីរនោះបានចែកគ្នាកាន់កាប់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គធ្វើជាខ្សែបន្ទាត់ ប៉ុន្តែព្រះរាជវង្សខ្មែរភាគច្រើនលើសលប់ជ្រកកោន ក្នុងតំបន់សៀមត្រួតត្រា បើទោះជាយួនមានអំណាចខ្លាំងជាងសៀមយ៉ាងណាក្តី។ យួននិងសៀមតែងកេងយកផលចំណេញពីខ្មែរ ហើយច្បាំងគ្នាលើដីខ្មែរ ដែលធ្វើឲ្យកម្ពុជារងវិនាសកម្មយ៉ាងធ្ងន់ធ្ងរព្រោះក្លាយជាសមរភូមិរបស់ប្រទេសជិតខាង។ រាជធានីជសម័យនោះគឺស្ថិតនៅឧត្តុង្គ ប៉ុន្តែរដ្ឋបាលខ្មែរបែជានៅឯប្រទេសសៀមឯបាងកក។ ព្រះអង្គម្ចាស់អង្គវតី(នរោត្តម)ត្រូវបានព្រះបិតាព្រះអង្គ បញ្ជូនទៅរៀនសូត្រនៅវត្តបវរនិវេសមហាវិហារ នៅក្រុងបាងកក ដែលព្រះអង្គសិក្សាអក្សរសាស្រ្ត ព្រះធម៌ និងភាសាបាលី បុរាណ។
ជីវិតដំបូង
[កែប្រែ]ការគ្រងរាជ្យ
[កែប្រែ]នៅឆ្នាំ១៨៥៩ ក្រោយវេលាដែលព្រះបាទអង្គឌួងសោយទីវង្គត ព្រះបាទនរោត្តមគឺជាព្រះបុត្រាស្នងរាជ្យ ប៉ុន្តែមិនទាន់បានឡើងសោយរាជ្យដោយសារតែស្តេចសៀមមិនប្រគល់មកវិញនូវគ្រឿងសម្រាប់រាជ្យ ដែលធ្វើឲ្យព្រះអង្គក្លាយជាស្តេចត្រាញ់របស់ស្តេចសៀម ទោះចង់ឬមិនចង់ក្តី។
នៅពេលនោះផងដែរ ការបះបោររបស់ពួកចាម ដ៏ធំមួយបានផ្ទុះឡើងប្រឆាំងនឹងខ្មែរ ដែលការរាជ្យព្រះបាទអង្គឌួង ទ្រង់បានបង្រ្កាបឲ្យស្ងប់ស្ងាត់ម្តងហើយ។ នៅឆ្នាំ១៨៦២ ព្រះបាទនរោត្តមចាញ់សង្គ្រាម ហើយបានបោះបង់រាជធានីឧត្តុង្គ ភៀសព្រះកាយទៅខេត្តបាត់ដំបង ហើយក្រោយមកទៀតក៏បាននិរទៀសព្រះកាយទៅដល់បាងកក។ ដោយមើលឃើញថា សៀមនិងយួនបានជម្រុញឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពផ្ទៃក្នុង បារាំងបានបង្ខំឲ្យព្រះបាទនរោត្តមយាងត្រឡប់មកឧត្តុង្គវិញនៅឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខាមួយស្តីពីការដាក់ប្រទេសកម្ពុជានៅក្រោមការការពារបារាំង។ ប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បារាំងម្តង ដោយក្លាយជារដ្ឋឯករាជ្យរបស់អាណាព្យាបាលបារាំង បើទោះជាមានអធិបតេយ្យភាពផ្ទាល់ខ្លួនយ៉ាងណាក្តី។
ដោយកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង ស្តេចសៀមបានយល់ព្រមប្រគល់គ្រឿងសម្រាប់រាជ្យ ថ្វាយដល់ព្រះបាទនរោត្តមដើម្បីឡើងអភិសេក។ នៅឆ្នាំ១៨៦៤ ព្រះបាទនរោត្តមត្រូវបានអភិសេកជាស្តេចនៃប្រទេសកម្ពុជា ក្រោមការជ្រោមជ្រែងរបស់មន្ត្រីបារាំង និងសៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា "អង្គសម្តេចព្រះនរោត្តម បរមរាមទេវាវតារ គុណសារសុន្ទរឫទ្ធិ មហិស្វរាធិបតី ស្រីសុរិយោសុរ័ត្ន នឫព័ទ្ធពង្សតម្រង់រាជ បរមនាថមហាកម្ពោជាធិបតិន្ទ្រ សព្ពសិល្បសិទ្ធិស្ថិតស្ថាពរ ព្រហ្មាមរអំណោយជ័យ ជាមហៃស្វរិយាធិបតីនៃបថពីតល សកលកម្ពោជាណាចក្រ អគ្គមហាបុរុសរ័ត្នវឌ្ឍនាតិរេក ឯកឧត្តមបរមបពិត្រ ព្រះចៅក្រុងកម្ពោជាធិបតី"។ ស្តេចក្មេងអង្គនេះឡើងសោយរាជ្យនៅពេលដែលប្រទេសកំពុងមានចលាចលផ្ទៃក្នុង ដោយសារយួននិងសៀមបានចាត់ទុកប្រទេសកម្ពុជាជាសមរភូមិរបស់ពួកគេរាប់ជំនាន់មកហើយ ប៉ុន្តែបារាំងបានរារាំងនិងបានយកទឹកដីខ្លះពីប្រទេសពីរនោះមកវិញផង។ ប្រទេសកម្ពុជាបានចុះទន់ខ្សោយដោយសារសង្រ្គាមផ្ទែក្នុងជាច្រើន ហើយបានក្លាយជាតំបន់ប្រទាញប្រទង់របស់បារាំងនិងសៀម។ មិនត្រឹមតែក្រុមឧទ្ទាមទេដែលចង់កំចាត់សៀមនិងយួនចេញពីប្រទេសកម្ពុជា សូម្បីតែពួកចោរព្រៃក៏បានចូលរួមដែរ។
នៅឆ្នាំ១៨៨៤ បារាំងបានគ្រប់គ្រងប្រទេសឡាវ និងច្បាំងឈ្នះយកប្រទេសយួន។ សង្រ្គាមបារាំងសៀម (១៨៩៣) បានបញ្ចប់ដោយសន្ធិសញ្ញាមួយដែលកាត់ប្រទេសឡាវឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងវិញ ក្រោយពីបារាំងបានបិទផ្លូវទឹកនៅបាងកក។
ក្រោមអាណាព្យាបាលរបស់បារាំង
[កែប្រែ]ទង្វើរបស់ពួកអាណានិគមបារាំងបានដុតបញ្ឆេះកំហឹងដែលរាលដាលយ៉ាងខ្លាំង។ នៅចន្លោះឆ្នាំ១៨៨៥ និង១៨៨៦ ព្រះអង្គម្ចាស់ស៊ីវត្ថាដែលជាព្រះអនុជព្រះបាទនរោត្តមបានដឹកនាំបដិវត្តន៍មួយប្រឆាំងអាណានិគមបារាំង។ ពួកអាណានិគមបារាំងបានសង្ស័យថាហ្លួងនរោត្តមបានគាំទ្រជាសម្ងាត់ដល់សកម្មភាពរបស់ព្រះអង្គម្ចាស់ស៊ីវត្ថា ហើយក៏បានស្តីបន្ទោសព្រះអង្គផងដែរចំពោះការទាក់ទងនឹងបដិវត្តន៍នេះ។ បដិវត្តនត្រូវបានផ្តាច់ផ្តិលនៅពេលប្រជាជនកម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយព្រះបាទនរោត្តមដែលត្រូបានបារាំងបានផ្តល់អំណាចអោយ។ បន្ទាប់ពីការត្រឡប់មកវិញនូវភាពស្ងប់ស្ងាត់ទាំងឡាយក្រោយពីមានបដិវត្តន័ឆ្នាំ១៨៨៥-១៨៨៦ ព្រះបាទនរោត្តមបានរក្សាតំណែងដែលមានអំណាចជាអចិន្ដ្រៃយ៍។ ដើម្បីបង្ការខ្លាចក្រែងលោមានបដិវត្តន៍ជាថ្មីណាមួយកើតឡើងម្តងទៀត ពួកអាណានិគមបារាំងបានបន្ថយក្នុងការដាក់គំនាបដល់ក្សត្រហួសហេតុពេកនោះទេ។ នៅឆ្នាំ១៨៨៤ អាជ្ញាធរបារាំងបានបង្ខំឲ្យព្រះបាទនរោត្តមឡាយព្រះហស្ថលេខាផ្តល់អំណាចដល់អាណាព្យាបាលបារាំងនូវការគ្រប់គ្រងរដ្ឋបាលទាំងមូល រូមទាំងផ្នែកសេដ្ឋកិច្ចដែលជាផ្លូវរស់តែមួយគត់របស់រជ្ជកាលហ្លួងនរោត្តម។ ព្រះបាទនរោត្តមបានប្រកែក ប៉ុន្តែបារាំងបានយកនាវាចម្បាំងមកបោះយុថ្កានៅពីមុខព្រះបរមរាជវាំង ធ្វើឲ្យព្រះអង្កអស់ជម្រើសហើយត្រូវតែបង្ខំព្រះរាជហឬទ័យឡាយព្រះហស្តលេខា។
បន្ទាប់ពីសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥) ឥណ្ឌូចិនរបស់បារាំងលេចរូបរាងឡើងក្នុងខែតុលា ឆ្នាំ១៨៨៧ ដែលរួមមានដែនដីអណ្ណាម តុងកឹង កូសាំងស៊ីន ដែលសព្វថ្ងៃនេះជាប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
នៅមុនពេលដែលព្រះអង្គសោយព្រះទិវង្គតនៅឆ្នាំ១៩០៤ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គគឺ ព្រះអង្គម្ចាស់យុគន្ធរឲ្យឡើងជាព្រះរាជទាយាទ។ ប៉ុន្តែព្រះអង្គម្ចាស់យុគន្ធរបានបដិសេធជាមួយបារាំង និងមិនបានទទួលព្រះសិរីរាជសម្បត្តិនោះទេ។ ពួកអាណានិគមបានប្តូររាជធានីពីឧត្តុង្គមកភ្នំពេញ ដោយហ្លួងនរោត្តមមិនមានចំណាត់ការអ្វីទាំងអស់ដើម្បីរារាំងទង្វើនេះ រួចមកព្រះអង្គបានដាក់រាជ្យនៅឆ្នាំ១៩០១។ ពួកអាណានិគមបារាំងបានចាត់ចែងដំណើរការរដ្ឋមិនផ្លូវការជាបណ្តោះអាសន្នជំនួសទ្រង់ ព្រះអង្គស្តេចយាងទៅសម្រាកព្រះកាយនៅស្រុកសៀម និងបានសោយទិវង្គតនៅរាជធានីបាងកក ក្នុងឆ្នាំ១៩០៤។ ព្រះបរមសពព្រះអង្គត្រូវបានបញ្ជូនត្រឡប់មកភ្នំពេញវិញ និងត្រូវបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងតាមបែបផែនព្រះពុទ្ធសាសនានៅក្នុងឆ្នាំ១៩០៦។
បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យឡើងសោយរាជ្យបន្តគឺព្រះអនុជព្រះអង្គ ដែលមានព្រះនាម ព្រះអង្គម្ចាស់ស៊ីសុវត្ថិ។
ព្រះរាជសន្តតិវង្ស
[កែប្រែ]ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ ចៅចម
[កែប្រែ]ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ រូប មានដូចជា៖
មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា
រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា
[កែប្រែ]ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា
[កែប្រែ]ព្រះអង្គមានព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖
ព្រះនាម | ភេទ | ព្រះមាតា | ប្រសូត | សុគត | |
---|---|---|---|---|---|
១ | ក្សត្រីយ៍ | ព្រះនាងទិត្យាចៅមណ្ឌា នុម | ១៨៥០ | ក្រោយ ១៩១៣ | |
២ | ព្រះអង្គម្ចាស់ នរោត្តម ភួងកម្ពុជារតនៈ
|
ក្សត្រីយ៍ | ព្រះនាងទិត្យាចៅមណ្ឌា នុម | ១៨៥៥ | ក្រោយ ១៩១៣ |
៣ | ព្រះអង្គម្ចាស់ នរោត្តម ភួងមាលី
|
ក្សត្រីយ៍ | ម៉ម ក្រាង | ១៨៥៨ | ក្រោយ ១៩១៣ |
៤ | ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ
|
ក្សត្រា | ម៉ម យាយ | ១៨៥៨ | ១៨៨៨ |
៥ | ព្រះអង្គម្ចាស់ នរោត្តម កុសុម៉ា
|
ក្សត្រីយ៍ | ឃុន វរ៉ា | ១៨៥៨ | ក្រោយ ១៩១៣ |
៦ | ព្រះអង្គម្ចាស់ នរោត្តម ភោគ
|
ក្សត្រីយ៍ | ព្រះនាងចៅសុកក្នានារី អេប | ១៨៥៨ | មុន ១៨៩០ |
៧ | ព្រះអង្គម្ចាស់ នរោត្តម ប៉ាក
|
ក្សត្រា | ព្រះនាងកន្ធិយា មាលី ពួក | ១៨៥៩ | មុន១៩១៣ |
៨ | សម្តេចចៅហ្វ៊ា នរោត្តម ចន្ទរក្សអម្ពរ
|
ក្សត្រីយ៍ | សម្តេចព្រះអគ្គមហេសី តារាការា | ១៨៥៩ | ក្រោយ ១៩៣២ |
៩ | សម្តេចក្រុមព្រះ នរោត្តម អរុណ យុគន្ធរជ័យ ព្រះរាជឱរសបុត្រច័ន្ទ
|
ក្សត្រា | ព្រះនាងចៅផល្លាទេវីសុទ្ធចន្រ្ទា ពោះ | ១៨៦០ | ២៧ មិថុនា ១៩៣៧ |
១០ | ព្រះអង្គម្ចាស់ នរោត្តម បណ្ឌវង្ស
|
ក្សត្រា | ព្រះនាងឃុនចៅសុទ្ធាដួងបណី ដុង ផាន់ | ១៨៦០ | មុន ១៩០៩ |
១១ | ព្រះអង្គម្ចាស់ នរោត្តម ដួងចក្រ
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦១ | ២៥ មីនា ១៨៩៧ |
១២ | ព្រះអង្គម្ចាស់ នរោត្តម ល្អងនួន
|
ក្សត្រីយ៍ | អ្នកម្នាង នួន | ១៨៦១ | ក្រោយ ១៩៣២ |
១៣ | ព្រះអង្គម្ចាស់ នរោត្តម កុយ
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦១ | មុន ១៨៨៨ |
១៤ | ព្រះអង្គម្ចាស់ នរោត្តម ហេមរ៉ា
|
ក្សត្រា | អ្នកមហាហង្សា យ៉េង | ១៨៦៣ | មុន ១៨៩០ |
១៥ | ព្រះអង្គម្ចាស់ នរោត្តម មរចន្ទ
|
ក្សត្រីយ៍ | អ្នក អាន | ១៨៦៣ | ក្រោយ ១៩៣២ |
១៦ | ព្រះអង្គម្ចាស់ នរោត្តម ករណ្ណិកាកែវ
|
ក្សត្រីយ៍ | ព្រះអង្គម្ចាស់ក្សត្រី ឧបុល | ១៨៦៣ | មុន ១៩២០ |
១៧ | ព្រះអង្គម្ចាស់ នរោត្តម វណ្ណា
|
ក្សត្រីយ៍ | ឃុន វរ៉ា | ១៨៦៣ | មុន ១៨៩៣ |
១៨ | ព្រះអង្គម្ចាស់ នរោត្តម វាស្មា
|
ក្សត្រីយ៍ | គ្មានប្រភព | ១៨៦៤ | ក្រោយ ១៩០៤ |
១៩ | ព្រះអង្គម្ចាស់ នរោត្តម ត្រឡុច
|
ក្សត្រីយ៍ | អ្នកព្រះម្នាងសិរីទេវី កញ្ញា ទេព កែវណារ៉ា | ១៨៦៤ | មុន ១៨៨៨ |
២០ | ព្រះអង្គម្ចាស់ នរោត្តម មយូរ៉ា
|
ក្សត្រា | ព្រះនាងចៅសុកក្នានារី អេប | ១៨៦៤ | ១៩១៨ |
២១ | ព្រះអង្គម្ចាស់ នរោត្តម ភីយ
|
ក្សត្រា | ព្រះអង្គម្ចាស់ក្សត្រី ឧបុល | ១៨៦៦ | ១៨៨៨ |
២២ | ព្រះអង្គម្ចាស់ នរោត្តម យាយកន្ថា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៦ | គ្មានប្រភព |
២៣ | ព្រះអង្គម្ចាស់ នរោត្តម សុដាវត្តី
|
ក្សត្រា | ឃុនព្រះអ្នក ញឹក | ១៨៦៦ | មុន ១៩០០ |
២៤ | ព្រះអង្គម្ចាស់ នរោត្តម សុគន្ធបទ
|
ក្សត្រា | អ្នកម្នាងភក្សា ពក | ១៨៦៧ | ១៨៨៨ |
២៥ | ព្រះអង្គម្ចាស់ នរោត្តម មគ្គវណ្ណ
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៧ | ១៩១៤ |
២៦ | ព្រះអង្គម្ចាស់ នរោត្តម សុម៉ាលី
|
ក្សត្រីយ៍ | ព្រះនាងចម សិរី ទេវីអប្សរី | ១៨៦៧ | មុន ១៩០៤ |
២៧ | ព្រះអង្គម្ចាស់ នរោត្តម រយ៉ា
|
ក្សត្រា | អ្នកម្នាង សោម | ១៨៦៨ | ក្រោយ ១៩០៩ |
២៨ | ព្រះអង្គម្ចាស់ នរោត្តម ចម្រើនឬទ្ធិ
|
ក្សត្រា | ព្រះនាងគន្ធររតនា នារី | ១៨៦៨ | ១៩១០ |
២៩ | ព្រះអង្គម្ចាស់ នរោត្តម កញ្ចនារី
|
ក្សត្រីយ៍ | អ្នកម្នាង ជ័យ | ១៨៦៨ | គ្មានប្រភព |
៣០ | ព្រះអង្គម្ចាស់ នរោត្តម សោម៉ាវត្តី
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៩ | ក្រោយ ១៩៣២ |
៣១ | ព្រះអង្គម្ចាស់ នរោត្តម មយូរ៉េត
|
ក្សត្រា | ព្រះនាងចៅសុកក្នានារី អេប | ១៨៦៩ | មុន ១៨៩០ |
៣២ | ព្រះអង្គម្ចាស់ នរោត្តម កេតុសារ៉ា
|
ក្សត្រា | ចៅចមមាតា អៀម បុស្បា | ១៨៦៩ | ១៩០៩ |
៣៣ | ព្រះអង្គម្ចាស់ នរោត្តម ម៉ារី
|
ក្សត្រីយ៍ | អ្នក នូ | ១៨៧០ | មុន ១៨៩០ |
៣៤ | ព្រះអង្គម្ចាស់ នរោត្តម ប្រាថាម៉ាន
|
ក្សត្រីយ៍ | អ្នកម្នាង ម៉ម | ១៨៧០ | ក្រោយ ១៩២៦ |
៣៥ | ព្រះអង្គម្ចាស់ នរោត្តម ផាត់ថាម៉ា
|
ក្សត្រា | ឃុនព្រះអ្នក ញឹក | ១៨៧០ | មុន ១៩០៩ |
៣៦ | សម្តេចក្រុមព្រះ មហាសេនាបតី នរោត្តម ភានុវង្ស (ព្រះរាជអយ្យកោ ន. ភានុវង្ស)
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧១ | ១៩៣៤ |
៣៧ | ព្រះអង្គម្ចាស់ នរោត្តម ក្រាក់ចាង
|
ក្សត្រីយ៍ | អ្នកម្នាង កុលាប | ១៨៧១ | មុន ១៩២០ |
៣៨ | ព្រះអង្គម្ចាស់ នរោត្តម ប្រាថមម៉េត
|
ក្សត្រីយ៍ | ព្រះនាងគន្ធររតនា នារី | ១៨៧១ | មុន ១៩០៤ |
៣៩ | ព្រះអង្គម្ចាស់ នរោត្តម ដួងសាម៉ន
|
ក្សត្រា | ព្រះនាងចាមឧរៃទេវីអប្សរី | ១៨៧១ | ១៨៩០ |
៤០ | ព្រះអង្គម្ចាស់ នរោត្តម រដ្ឋានេត្រ
|
ក្សត្រា | ព្រះនាងគន្ធររតនា នារី | ១៨៧១ | គ្មានប្រភព |
៤១ | សម្តេចព្រះស្វាង្គវឌ្ឍនារាជកន្និដ្ឋាចម្រើនរដ្ឋ នរោត្តម មល្លិកា
|
ក្សត្រីយ៍ | ឃុនព្រះអ្នក ញឹក | ១៨៧១ | ១៨ មីនា ១៩៥១ |
៤២ | ព្រះអង្គម្ចាស់ នរោត្តម សាលវណ្ណ
|
ក្សត្រា | អ្នកមហាហង្សា យ៉េង | ១៨៧២ | ១៩២៤ |
៤៣ | ព្រះអង្គម្ចាស់ នរោត្តម រ៉ាយ៉ា
|
ក្សត្រា | អ្នកម្នាង ជ័យ | ១៨៧២ | ១៩០៧ |
៤៤ | ព្រះអង្គម្ចាស់ នរោត្តម កេត្តដា
|
ក្សត្រា | អ្នក ផ្ទាល់ | ១៨៧២ | មុន ១៨៩០ |
៤៥ | ព្រះអង្គម្ចាស់ នរោត្តម យផាន់ថា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧២ | ១៩៥៧ |
៤៦ | សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ នរោត្តម សុធារស (សម្តេចព្រះរាជអយ្យកោ ន. សុធារស)
|
ក្សត្រា | ចៅចមមាតា អៀម បុស្បា | ១៨៧២ | ១៩៤៥ |
៤៧ | ព្រះអង្គម្ចាស់ នរោត្តម ក្រៃសុង សារីវង្ស
|
ក្សត្រា | ព្រះនាងចម សិរី ទេវីអប្សរី | ១៨៧២ | មុន ១៩០៩ |
៤៨ | ព្រះអង្គម្ចាស់ នរោត្តម ឧម៉ា
|
ក្សត្រីយ៍ | អ្នកម្នាង នឹម រៀមឥសរ | ១៨៧២ | មុន ១៩១៣ |
៤៩ | ព្រះអង្គម្ចាស់ នរោត្តម ស្រីសុម៉ា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧៣ | មុន ១៩០៤ |
៥០ | ព្រះអង្គម្ចាស់ នរោត្តម វិជាវរតនា
|
ក្សត្រីយ៍ | ព្រះនាងសុទ្ធា បវរ | ១៨៧៣ | គ្មានប្រភព |
៥១ | ព្រះអង្គម្ចាស់ នរោត្តម ម័តតារី
|
ក្សត្រា | អ្នកម្នាង ជ័យ | ១៨៧៤ | មុន ១៩២០ |
៥២ | ព្រះអង្គម្ចាស់ នរោត្តម នីមនង្គលក្ខណ៍
|
ក្សត្រីយ៍ | អ្នកម្នាង នឺម ក្រុងពាន | ១៨៧៤ | ក្រោយ ១៩២៦ |
៥៣ | សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផង៉ាង៉ាម
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | វិចិ្ឆកា ១៨៧៤ | ១៩៤៤ |
៥៤ | សម្តេចក្រុមព្រះមហាសេនាបតី នរោត្តម សុត្ថាវង្ស
|
ក្សត្រា | ព្រះម្នាង កន្នរ៉ាបុស្បា ម៉ាក់ភួង | ១៨៧៦ | ១៩១៨ |
៥៥ | ព្រះអង្គម្ចាស់ នរោត្តម សក្ខិរិយាវង្ស
|
ក្សត្រា | អ្នកម្នាង នឺម ក្រុងពាន | ១៨៧៦ | ១៩២០ |
៥៦ | ព្រះអង្គម្ចាស់ នរោត្តម សុផាណា
|
ក្សត្រីយ៍ | អ្នកម្នាង មុត | ១៨៧៩ | ក្រោយ ១៩២៦ |
៥៧ | ព្រះអង្គម្ចាស់ នរោត្តម សុម៉ាម៉ាន
|
ក្សត្រីយ៍ | ម៉ម នុម៉ាន | ១៨៨៦ | មុន ១៩២០ |
៥៨ | ព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា
|
ក្សត្រា | ម៉ម តាត | ១៨៩០ | ២៨ ឧសភា ១០៧១ |
៥៩ | ព្រះអង្គម្ចាស់ នរោត្តម ទេពសួង សារិកាន
|
ក្សត្រីយ៍ | ម៉ម នុម៉ុន | ១៨៩៣ | មុន ១៩០៤ |
៦០ | ព្រះអង្គម្ចាស់ នរោត្តម ឆ្លើមខ្វាន់
|
ក្សត្រីយ៍ | អ្នកម្នាង សោម | ១៨៨៣ | មុន ១៩០៩ |
៦១ | ព្រះអង្គម្ចាស់ នរោត្តម ឆើតឆឹង
|
ក្សត្រីយ៍ | អ្នកម្នាង ចេវ | ១៨៩៤ | ក្រោយ ១៩២៧ |
ការបះបោរ
[កែប្រែ]គ្រឿងឥស្សរិយយស
[កែប្រែ]- គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាកងពលកិត្តិយស-១៨៧២ (មេកងធំ-១៨៦៩) (មេកងសេះ-១៨៦៥) (បារាំង)
- គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាគជេន្ទ្រស (សៀម)
- គ្រឿងឥស្សរិយយស សេនាថ្នាក់មហាចក្រី (សៀម)
មុនដោយ អង្គឌួង |
ស្តេចនៃប្រទេសកម្ពុជា ១៨៦០ - ១៩០៤ |
តដោយ ស៊ីសុវត្ថិ |
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]1. Encyclopædia Britannica.com 2. Milton E. Osborne, The French Presence in Cochinchina and Cambodia
- Pages with script errors
- អត្ថបទ with short description
- Short description is different from Wikidata
- Pages using infobox royalty with unknown parameters
- រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា
- រាជវង្សនរោត្តម
- បុគ្គលដែលកើតនៅក្នុងឆ្នាំ ១៨៣៤
- បុគ្គលដែលស្លាប់នៅក្នុងឆ្នាំ ១៩០៤
- ពុទ្ធសាសនិកជនខ្មែរ
- ពុទ្ធសាសនិកថេរវាទកម្ពុជា
- ពុទ្ធសាសនិកព្រះមហាក្សត្រកម្ពុជា
- បុគ្គលមកពីខេត្តតាកែវ
- ព្រះមហាក្សត្រខ្មែរ
- ជនជាតិខ្មែរដើមកំណើតថៃ