ព្រះ​សារីបុត្រ

ដោយវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

· ·

ថេរវាទ

  Asokanpillar-crop.jpg  

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 
បង្ហាញ · ការពិភាក្សា · កែប្រែ

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         
បង្ហាញ · ការពិភាក្សា · កែប្រែ

ព្រះសារីបុត្ត គឺជាព្រះថេរៈមួយអង្គក្នុងចំណោមព្រះអសីតិមហាសាវក ៨០​ រូប ដែលមានជំនាញឯកទេសកំពូល គ្មានអ្នកដទៃប្រដូចបាន។ ព្រះសារីបុត្តជាកំពូលខាងមានបញ្ញា គ្មានសាវកណាផ្ទឹមនឹងលោកបានឡើយ។

មាតិកា

[កែប្រែ] ជីវប្រវត្តិព្រះសារីបុត្តត្ថេរ

ព្រះសារីបុត្រ មានបញ្ញាដ៏ឧត្តម មិនមានព្រះសាវករូបដទៃណាប្រៀបផ្ទឹមបានឡើយ ហើយបានតាំងនៅក្នុងតំណែងអគ្គសាវកដ៏កំពូលឧបមាដូចមេទ័ព ដែលនាំកងទ័ពធម៌ចេញទៅបង្រ្កាបពួកអធម៌ ព្រមទាំងទ្រទ្រង់នូវអំពើល្អជាកំពូលកតញ្ញូកតវេទី ព្រមទាំងមានផលល្អដែលធ្វើទុកជា“នេតិ” ជាបែបផែនដ៏ល្អដែលគួរចារឹកទុកក្នុងក្រអៅបេះដូងរបស់ពួកជនអ្នកប្រាថ្នាធម៌។ ជីវប្រវត្តិរបស់ព្រះសារីបុត្តត្ថេរ មានកត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងអដ្ឋកថាបរមត្ថទីបនី ដែលពន្យល់បាលីក្នុងគម្ពីរខុទ្ទកនិកាយថេរគាថា ក្នុងអដ្ឋកថាមនោរថបូរណី ដែលពន្យល់បាលីគម្ពីរអង្ពុត្តរនិកាយឯកនិបាតក្នុងអដ្ឋកថាបរមត្ថជោតិកា អធិប្បាយនាវាសូត្រ គម្ពីរខុទ្ទកនិកាយសុត្តនិបាត និងក្នុងអដ្ឋកថាគម្ពីរធម្មបទ ក្នុងយមកវគ្គ រឿងសញ្ជ័យ មានសេចក្តីថា

[កែប្រែ] ស្ថានភាពគ្រួសារ

ព្រះសារីបុត្រមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្ររបស់ វង្គន្តៈ ដែលជាមេស្រុកក្នុងស្រុកមួយឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ ឬ នាលន្ទា តាំងនៅមិនឆ្ងាយអំពីក្រុងរាជគ្រឹះ និងមានមាតាឈ្មោះ នាងសារី ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភ មានទ្រព្យដល់ទៅ៥៦០កោដិកហាបណៈ ព្រះសារីបុត្រដែល មានឈ្មោះថា“សារីបុត្រ”ព្រោះហៅតាមឈ្មោះរបស់មាតា ឬ ន័យម៉្យាងទៀត ពាក្យថា សារីបុត្រប្រែថាបុត្ររបស់អ្នកលេងបាស្កា តែតមក កាលលោកឧបសម្បទាហើយ មិត្តសព្រហ្មចារីនិយមហៅលោកថា សារីបុត្រ ដោយទូទៅ ហើយឈ្មោះដើមឧបតិស្សៈទើបរលុបបាត់ទៅ។ ឧបតិស្សៈ មានប្អូនប្រុស៣នាក់គឺ ១-ចុន្ទៈ ២-ឧបសេន ៣-រេវតៈ និងមានប្អូនស្រី៣នាក់ គឺ ១-ចាលា ២-ឧបចាលា ៣-សីសុបចាលា រួមទាំងឧបតិស្សៈ ក៏ជា៧នាក់។ ត្រកូលរបស់ឧបតិស្សៈ ជាត្រកូលដែលមាំមួនបរិបូណ៌ដោយភោគសម្បត្តិ និងបរិវារជន។

[កែប្រែ] មិត្តសម្លាញ់

នៅមានត្រកូលព្រាហ្មណ៏មួយត្រកូលទៀតនៅក្នុងស្រុក កោលិតគ្រាម ដែលតាំងនៅមិនឆ្ងាយពីក្រុងរាជគ្រឹះ និងមិនឆ្ងាយពីស្រុឧបតិស្សគ្រាមនោះ ជាត្រកូលដែលមានថានៈស្មើនឹងត្រកូលរបស់ឧបតិស្សៈ ប្រធានត្រកូលជាព្រាហ្មណ៏មេស្រុក ឈ្មោះថា កោលិតព្រាហ្មណ៏មោគ្គល្លានគោត្រ ភរិយាឈ្មោះនាងមោគ្គល្លី មានបុត្រឈ្មោះកោលិតៈ តាំងឈ្មោះតាមឈ្មោះស្រុក ឬ ហៅតាមឈ្មោះគោត្រថា មោគ្គល្លាន ជួនកាលហៅលោកតាមឈ្មោះរបស់មាតា ឈ្មោះថាមោគ្គល្លាន ៗនេះបានប្រើហៅរហូតមកដល់បួសជាព្រះភិក្ខុហើយ។ ត្រកូលទាំងពីរនេះជាសម្លាញ់ស្និទ្ធស្នាលនឹងគ្នាជាប់ត មក៧ជំនាន់ បុព្វបុរសជាហេតុអោយឧបតិស្សៈ និងកោលិតៈ ដែលមានអាយុស្រករគ្នាបានជាសម្លាញ់នឹងគ្នាតាំងពីតូច រហូតចម្រើនវ័យធំឡើងអ្នកទាំងពីរមានបរិវារម្នាក់ ៥០០ឧបតិស្សៈ ពេលទៅកាន់ឧទ្យាន ឬ កំពង់ទឹក រមែងទៅព្រមនឹងបរិវារទាំងនោះហែហមទៅ គឺ ទៅដោយ បរិវារសែងជាយានសម្រាប់អង្គុយ ចំណែកកោលិតៈ មានរថទឹមដោយសេះអាជានេយ្យជាពាហនៈ។

[កែប្រែ] សិល្ប៍សាស្ត្រ

លុះអ្នកទាំងពីរមានវ័យធំឡើង បានរៀនសិល្ប៍សាស្ត្រដែលគួរៀនរួមគ្នា ទាំងអាចរៀនចប់បានយ៉ាងរហ័ស ព្រោះជាអ្នកមានបញ្ញាស្មារតីមុតស្រួច។ នៅក្រុងរាជគ្រឹះនោះ មានមហោស្រពប្រចាំឆ្នាំមួយប្រភេទ ហៅថា គិរគសមជ្ជា គឺមហោស្រពលើកំពូលភ្នំ អ្នកទាំងពីរបានទៅមើលរាល់ឆ្នាំរហូតមហាជនចាំបាន ពួកបរិវារជនអ្នកទាំងពីរបានចាត់ចែងទីអង្គុយសម្រាប់អោយអ្នកទាំងពីរនោះក្នុងទីតែមួយ មាណពទាំងពីរនាំគ្នាទៅមើលមហោស្រព និងអង្គុយមើលក្នុងទីដែលគេរៀបចំទុកនោះ បានរីករាយក្នុងរឿងដែលនាំអោយរីករាយ តក់ស្លុតក្នុងរឿងដែលគួអោយតក់ស្លុត បានអោយរង្វាន់ក្នុងពេលដែលគួអោយ អ្នកទាំងពីរនោះទៅមើលមហោស្រពដូច្នេះ ជារៀងរាល់ឆ្នាំ។ ថ្ងៃមួយឧបតិស្សៈ និងកោលិតៈនោះ បបួលគ្នាទៅមើលមហោស្រពតាមប្រក្រតីដូចឆ្នាំមុន តែឆ្នាំនេះ មិនមានសេចក្តីរីករាយដូចក្នុងឆ្នាំមុនៗ និងដល់ពេលត្រូអោយរង្វាន់ ក៏មិនអោយរង្វាន់ដូចកាលកន្លងមក ទៅជាសោះអង្គើយវិញ ព្រោះបារមីញាណចាស់ក្លាហើយ សេចក្តីស្លាប់បានប្រាកដច្បាស់ដល់ ឧបតិស្សៈ អាការដូច្នេះបានកើតឡើងដល់កោលិតៈដែរ កាលមហោស្រពចប់ ឯអ្នកទស្សនាត្រឡប់ទៅអស់ហើយ កោលិតៈសួរឡើងថា ឧបតិស្សៈ ឆ្នាំនេះសម្លាញ់មិនសប្បាយដូចឆ្នាំមុនៗ យើងមើលទៅអ្នកដូចជាមានសេចក្តីក្រៀមក្រំចិត្ត តើសម្លាញ់មានរឿងអ្វីឬ? កោលិតៈសម្លាញ់ អ្វីដែលយើងគួរមើលក្នុងល្បែងនេះមានសារៈឬ ព្រោះតួអ្នកសម្តែងទាំងអស់នេះមិនដល់១០០ឆ្នាំផង ក៏នឹងស្លាប់បាត់បង់ទៅទាំងអស់ មិនមាននរណាសល់។

[កែប្រែ] ដំណើរស្វែងរកមោក្ខធម៌

ការមើលមហោស្រពដូច្នេះគ្មានប្រយោជន៍អ្វីឡើយគួរយើងស្វែងរកមោក្ខធម៌ គឺធម៌រួចផុតចាកកើតចាស់ឈឺស្លាប់ល្អជាង យើងអង្គុយគិតដូច្នេះ ហើយលោកក៏សួរទៅកោលិតៈវិញថា ចំណែកសម្លាញ់ឯងមានគំនិតយ៉ាងណាដែរ? កោលិតៈឆ្លើយថា ឧបតិស្សៈ យើងក៏គិតដូចឯងដែរ។ ខណៈនោះឧបតិស្សៈ ដឹងថាកោលិតៈមានអធ្យាស្រ័យដូចខ្លួន ទើបពោលឡើងថា គំនិតរបស់យើងទាំងពីរ ជាគំនិតត្រឹមត្រូវហើយ យើងទាំងពីរនឹងស្វះស្វែងរកមោក្ខធម៌។ កាលណោះឧបតិស្សៈ និងកោលិតៈ ព្រមដោយបរិវារក្នុងម្នាក់២៥០ សម្រេចចិត្តថានឹងចេញបួស។ កោលិតៈសួរថា ពួកយើងបួសក្នុងសំណាក់អ្នកណាទៅហ្ន៎ទើបល្អ ឧបតិស្សៈតបថា ពួកយើងគួរបួសក្នុងសំណាក់សញ្ជ័យបរិព្វាជក។

[កែប្រែ] ក្នុងសំណាក់សញ្ជ័យបរិព្វាជក

គ្រានោះសញ្ជ័យបរិព្វាជក តាំងសំណាក់នៅក្បែរក្រុងរាជគ្រឹះ មានបរិព្វាជកជាបរិវារយ៉ាងច្រើន ចាត់ជាសំណាក់ដែលមានឈ្មោះបោះសម្លេងមួយ ក្នុងយុគសម័យនោះ កាលឧបតិស្សៈ និងកោលិតៈ ព្រមព្រៀងគ្នាថា ពួកយើងនឹងបួសក្នុងសំណាក់របស់សញ្ជ័យបរិព្វាជកហើយ ក៏នាំគ្នាទៅបួសព្រមដោយបរិវាររបស់ខ្លួន៥០០នាក់។ ចាប់ផ្តើមពីអ្នកទាំងពីរនោះ បួសជាបរិព្វាជកហើយ សញ្ជ័យបរិព្វាជបានក្លាយជាអ្នកមានលាភយសយ៉ាងលើសលប់ ឧបតិស្សៈ និងកោលិតបរិព្វាជកបានរៀនលទ្ធិរបស់អាចារ្យសញ្ជ័យចប់អស់ ក្នុងពេលមិនបានប៉ុន្មានថ្ងៃផង អាចារ្យសញ្ជ័អោយជួយបង្រៀនសិស្សបន្ត តមកអ្នកទាំងពីបានសួរអាចារ្យសញ្ជ័យថា បពិត្រលោកអាចារ្យលទ្ធិរបស់លោកអាចារ្យមានត្រឹមប៉ុណ្ណឹងឬ ៗថានៅមានក្រៃលែងជាងនេះទៀត? អាចារ្យសញ្ជ័យឆ្លើយថា មានត្រឹមប៉ុណ្ណេះឯង លទ្ធិរបស់ខ្ញុំទាំងអស់ ពួកអ្នកបានរៀនចប់អស់ហើយ ឧបតិស្សៈ និងកោលិតបរិព្វាជកស្តាប់ពាក្យតបនោះហើយ ទើបគិតថាកាលបើដូច្នេះ ការប្រព្រឹត្តិព្រហ្មចរិយាក្នុងសំណាក់អាចារ្យសញ្ជ័យនេះតទៅទៀត ក៏គ្មានប្រយោជន៏អ្វីពួកយើងចេញមកបួសដើម្បីស្វែងរក មោក្ខធម៌ ជាធម៌រួចផុតចាកកិលេស បើពួកយើងមិនអាចធ្វើអោយសម្រេចបាន ក្នុងសំណាក់អាចារ្យនេះទេ ជម្ពូទ្វីបធំណាស់ ពួកយើងនឹងត្រាច់ទៅតាមស្រុកនិគមគង់ នឹងបានជួបអាចារ្យណាមួយដែលអាចសម្តែងធម៌ ជាគ្រឿងផុតចាកកិលេសពុំខាន។ អ្នកទាំងពីរបានតាំងកតិកានឹងគ្នាថា បើអ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះចូរប្រាប់ម្នាក់ទៀតអោយដឹងផងតាំងពីនោះមក។ កន្លងមក អោយតែអ្នកទាំងពីរបានដឹងថាមានសមណព្រាហ្មណ៏ ជាបណ្ឌិតក្នុងទីណាៗ ឧបតិស្សៈ និងកោលិតបរិព្វាជកនាំគ្នាទៅក្នុងទីនោះៗ។ មនុស្សទាំងឡាយមិនអាចឆ្លើយបញ្ហាដែលអ្នកទាំងពីរនោះបានសួរ បែរជាបរិពាជកទាំងពីរនោះត្រូវឆ្លើយបញ្ហាអោយមនុស្សទាំងនោះស្តាប់វិញ អ្នកទាំងពីរបានត្រាច់ទៅពេញជម្ពូទ្វីប ហើយត្រឡប់មកកាន់សំណាក់របស់ខ្លួនវិញ។

[កែប្រែ] ក្នុងសំណាក់ព្រះបរមសាស្តា

ក្នុងសម័យនោះ ព្រះបរមសាស្តាត្រាស់ដឹងឡើងថ្មីៗ ទ្រង់ប្រកាសព្រះធម៌ដ៏ប្រសើរ ហើយយាងទៅកាន់នគររាជគ្រឹះ ដើម្បីប្រតិស្ឋានព្រះសាសនា ជាដំបូងបានប្រោសជដិល៣នាក់បងប្អូន និងបរិវារ១ពាន់ហើយទ្រង់នាំភិក្ខុជដិលទាំងអស់ទៅគង់ក្នុងសួនត្នោតជំទង់ និងទ្រង់ទេសនាប្រោសព្រះបាទពិម្ពិសារ ព្រមដោយរាជបរិវារអោយតាំងនៅក្នុងសោតាបត្តិផល និងត្រៃសរណគមន៏ព្រះរាជាទ្រង់ថ្វាយវេឡុវ័នឧទ្យានជាសង្ឃារាមដំបូងក្នុងព្រះពុទ្ធសាសនានេះ កាលព្រះបរមសាស្តាទ្រង់ទទួលវេឡុវ័នមហាវិហារហើយ បានប្រថាប់គង់នៅរួមនឹងភិក្ខុជដិលទាំងអស់នោះ។ ក្នុងគ្រានោះ អស្សជិភិក្ខុជាពួកភិក្ខុបញ្ចវគ្គីយ៏នៅក្នុងគណៈរបស់ព្រះអរហន្តសាវក៦០រូបដំបូង បាននិមន្តមកដល់ក្រុងរាជគ្រឹះ ព្រឹក ឡើងលោកគ្រងចីវបីបាត្រ ហើយចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ តាំងពីព្រលឹម ព្រឹកនោះឧបតិស្សបរិព្វាជកបរិភោគអាហារព្រឹកហើយ បានទៅកាន់អារាមរបស់ពួកបរិព្វាជក ក៏បានឃើញអស្សជិត្ថេរមានចិត្តជ្រះថ្លាទើបគិតថា បព្វជិតដូច្នេះយើងមិនធ្លាប់ឃើញឡើយ បុគ្គលណាជាព្រះអរហន្ត ឬជាអ្នកដើរតាមផ្លូវរបស់ព្រះអរហន្ត មាននៅក្នុងលោកនេះបព្វជិតនេះប្រាកដជាមនុស្សម្នាក់ក្នុងបណ្តាបុគ្គលទាំងនោះ ទោះជាយ៉ាងណា យើងនឹងសួរបព្វជិតនេះអោយបានដឹងថា លោកតាំងចិត្តបួសចំពោះអ្នកណា អ្នកណាជាសាស្តារបស់លោក ឬថាលោកពេញចិត្តក្នុងធម៌របស់អ្នកណា តែនឹកឃើញថាពេលនេះមិនសមគួរសួរបញ្ហានឹងបព្វជិតនេះ ព្រោះភិក្ខុនេះកំពុងត្រាច់បិណ្ឌបាត្រក្នុងចន្លោះស្រុក តែណ្ហើយចុះ យើងនឹងដើរជាប់តាមក្រោយបព្វជិតនេះទៅដើម្បីនឹងសួរក្នុងឱកាសសមគួរ។ ឧបតិស្សបរិព្វាជក ឃើញព្រះអស្សជិត្ថេរនិមន្តបិណ្ឌបាត្រក្នុងក្រុងរាជគ្រឹះ កាលបានចង្ហាន់ហើយត្រឡប់ចេញទៅដើម្បីរកកន្លែងឆាន់ លុះជ្រាបថាលោកប្រាថ្នានឹងគង់ឆាន់ ក៏ក្រាលអាសនៈរបស់ខ្លួនប្រគេន ក្នុងវេលាព្រះថេរៈឆាន់ហើយ ក៏ប្រគេនទឹកក្នុងល័ក្កចាន់របស់ខ្លួនទៀត កាលធ្វើអាចរិយវត្តដូច្នេះហើយ ទើបប្រាស្រ័យដោយពាក្យពេចន៏យ៉ាងពីរោះនឹងព្រះអស្សជិត្ថេរ បានសួរថាលោកម្ចាស់ឥន្ទ្រីយ៏របស់លោកផូរផង់ក្រៃលែងពណ៌សម្បុរ ក៏បរិសុទ្ធ លោកតាំងចិត្តបួស ចំពោះអ្នកណា អ្នកណាជាសាស្តារបស់លោក លោកពេញចិត្តក្នុងធម៌របស់អ្នកណា? ព្រះអស្សជិឆ្លើយថាមានព្រះមហាសមណៈ ជាបុត្រសក្យរាជចេញចាកសក្យត្រកូលបួសហើយ យើងតាំងចិត្តបួសចំពោះព្រះមានព្រះភាគនោះ ព្រះមានព្រះភាគនោះជាសាស្តារបស់យើង ៗពេញចិត្តក្នុងធម៌របស់ព្រះមានព្រះភាគនោះ។ ឧបតិស្សបរិព្វាជកសួរដោយការចាប់អារម្មណ៏យ៉ាងខ្លាំងថា ព្រះសាស្តារបស់លោកមានប្រក្រតីប្រៀនប្រដៅយ៉ាងណា? អស្សជិភិក្ខុពិចារណាមើលថា ជាប្រក្រតីពួកបរិព្វាជករមែងជាបដិបក្សចំពោះព្រះពុទ្ធសាសនា យើងនឹងសម្តែងជម្រៅព្រះពុទ្ធសាសនាដល់បរិព្វាជកនេះ គិតដូច្នេះហើយ ក៏ប្រកាសខ្លួនថា យើងជាអ្នកបួសថ្មី ទើបមកកាន់ធម្មវិន័យនេះថ្មី យើងមិនអាចសម្តែងធម៌អោយពិស្តារបានទេ ទេ តែយើងនឹងសម្តែងចំពោះតែខ្លឹមសារប៉ុណ្ណោះ។ ឧបតិស្សៈគិតថា យើងឈ្មោះថាឧបតិស្ស ជាអ្នកអាចដឹងច្បាស់នូវធម៌តិច ឬច្រើនបានដោយន័យទាំងរយទាំងពាន់ គិតដូច្នេះហើយពោលថា លោកម្ចាស់ សម្តែងច្រើន្សតិច ក៏ដោយចុះ សូមសម្តែងចំពោះតែខ្លឹមសារដែលមានប្រយោជន៍ប៉ុណ្ណោះ ខ្ញុំត្រូវការខ្លឹមសារជាសំខាន់ ការសម្តែងព្យញ្ជនៈច្រីន ឬពាក្យនិយាយច្រើនមានប្រយោជន៍អ្វីទៅ។ កាលឧបតិស្សបរិព្វាជកពោលយ៉ាងនេះ ទើបព្រះអស្សជិត្ថេរពោលគាថាថា យេ ធម្មា ហេតុប្បភវា តេសំ ហេតុំ តថាគតោ តេ សញ្ច យោ និរោធោ ច ឯវំ វាទី មហាសមណោ។ ធម៌ទាំងឡាយណាកើតពីហេតុ ព្រះតថាគតទ្រង់ត្រាស់ សម្តែងនូវហេតុនៃធម៌ទាំងឡាយនោះ និងការរំលត់នូវហេតុនៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ ទ្រង់មានប្រក្រតីទូន្មានយ៉ាងនេះ។ ឧបតិស្សៈ បានស្តាប់ធម្មកថានេះត្រឹមតែ២បាទដំបូងប៉ុណ្ណោះ ក៏តាំងនៅក្នុងសោតាបត្តិផល ដែលបរិបូណ៌ដោយពាន់ន័យ លុះចប់ទេសនាលោកក៏បានជាសោតាបន្ន គឺជាព្រះអរិយបុគ្ពលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនា។ ក្នុងដីកាថា លុះឧបតិស្សៈ បានសម្រេចជាព្រះសោតាបន្នហើយ ក៏កំណត់ដឹងបានថា គុណវិសេសថ្នាក់ខ្ពស់ជាងនេះនឹងនៅមានតទៅទៀត ក្នុងធម្មវិន័យនេះពិត ទើបក្រាបទូលព្រះថេរៈថា សូមលោកកុំសម្តែងធម៌អោយក្រៃលែងជាងនេះទៅឡើយ ចូរផ្អាកត្រឹមប៉ុណ្ណេះសិនចុះ ហើយសួរថា ព្រះសាស្តារបស់យើងទ្រង់គង់នៅទីណា? ព្រះថេរៈ ឆ្លើយថា ព្រះសាស្តាគង់នៅក្នុងវេឡុវ័នមហាវិហារ។ បពិត្រលោកម្ចាស់ បើដូច្នោះលោកនិមន្តទៅមុនចុះ ខ្ញុំមានសម្លាញ់ម្នាក់ដោយយើងទាំងពីរ បានធ្វើកតិកានឹងគ្នាថា អ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះត្រូវប្រាប់អោយម្នាក់ទៀតដឹងផង ខ្ញុំនឹងទៅដោះការប្តេជ្ញានោះសិន ទើបនាំសម្លាញ់ទៅកាន់សំណាក់ព្រះសាស្តា តាមក្រោយ ឧបតិស្សៈពោលហើយ ក្រាបចុះទាបបាទាទាំងពីររបស់អស្សជិត្ថេរ ដោយបញ្ចង្គប្រតិស្ឋាន និងធ្វើប្រទក្សិណ៣ជុំ ហើយក៏បញ្ជូនព្រះថេរៈទៅ ឯខ្លួនឯងឆ្ពោះមុខទៅកាន់សំណាក់របស់កោលិតៈ។ រីឯកោលិតបរិព្វាជកឃើញឧបតិស្សមកពីចំងាយ សង្កេតដឹងថា ថ្ងៃនេះទឹកមុខសម្លាញ់របស់យើងមិនដូចថ្ងៃមុនៗ គេពិតជានបានសម្រេចអមតធម៌ហើយមើលទៅ លុះឧបតិស្សៈចូលមកជិតសួរថា សម្លាញ់បានសម្រេចអមតធម៌ហើយឬ? ឧបតិស្សៈឆ្លើយថា មែនហើយសម្លាញ់យើងបានសម្រេចអមតធម៌ហើយ និងបានរៀបរាប់រឿង ដែលបានជួបព្រះអស្សជិត្ថេអោយកោលិតបរិព្វាជកស្តាប់រហូតដល់ចប់គាថានោះម្តងទៀត។ កោលិតបរិព្វាជកស្តាប់ចប់ ក៏បានតាំងនៅក្នុងសោតាបត្តិផលដូចឧបតិស្សបរិព្វាជកដែរ ហើយសួរឧបតិស្សៈថា ខណៈនេះព្រះសាស្តារបស់ពួកយើងនៅទីណា ឧបតិស្សៈប្រាប់ថា អស្សជិជាអាចារ្យរបស់យើងប្រាប់ថា នៅវត្តវេឡុវ័ន។ បើដូច្នោះ យើងនាំគ្នាទៅគាល់ព្រះសាស្តាទៅសម្លាញ់ កោលិតៈបបួលដូច្នេះភ្លាម ឯឧបតិស្សៈនិយាយថា សម្លាញ់អើយ យើងទាំងពីរបានសម្រេចអមតធម៌ហើយ យើងគួរប្រាប់ដល់អាចារ្យសញ្ជ័យបរិព្វាជកសិន ដើម្បីអោយអាចារ្យសញ្ជ័យបានត្រាស់ដឹងផង តែបើមិនបានត្រាស់ដឹង កាលអាចារ្យសញ្ជ័យជឿពួកយើង គង់នឹងទៅគាល់ព្រះសាស្តា បានស្តាប់ធម្មទេសនារបស់ព្រះពុទ្ធជាម្ចាស់ ហើយនឹងបានសម្រេចមគ្គផលដែរ។ លំដាប់នោះអ្នកទាំងពីរនាំគ្នាទៅកាន់សំណាក់អាចារ្យសញ្ជ័យ លុះអាចារ្យសញ្ជ័យឃើញ បានសួរឡើងជាមុនថាតើពួកអ្នកបានជួបអ្នកសម្តែងអមតធម៌ហើយឬ? អ្នកទាំងពីរឆ្លើយថា បានជួបហើយលោកអាចារ្យ និងបានប្រាប់នូវការកើតឡើងនៃព្រះរតនត្រ័យថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ព្រះធម៌កើតឡើងហើយក្នុងលោក ព្រះសង្ឃកើតឡើងហើយក្នុងលោក អញ្ជើញមកចុះលោកអាចារ្យ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាជាមួយគ្នា អាចារ្យសញ្ជ័យបដិសេធថា ពួកអ្នកកុំទៅអំពីទីនេះឡើយ ពួកអ្នកចូរនៅក្នុងទីនេះដើម្បីរក្សាសំណាក់បដិបត្តិយើងតទៅទៀត យើងមិនអាចទៅណាបានទេ។ អ្នកទាំងពីរសួរថាហេតុអ្វីទើបលោកអាចារ្យមិនទៅគាល់ព្រះសាស្តា? អាចារ្យៈ ព្រោះយើងជាអាចារ្យរបស់មហាជនទៅហើយ ភាពជាសិស្សរបស់ព្រះសាស្តានោះ រមែងដូចជាក្រពើធំក្នុងអាងទឹកតូច យើងមិនអាចជាសិស្សរបស់អ្នកដទៃបានទេ។ អ្នកទាំងពីរអង្វរករថា សូមលោកអាចារ្យកុំគិតដូច្នោះឡើយ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាល្អជាង អាចារ្យ ណ្ហើយចុះអ្នក ដោយហេតុផលណាក៏ដោយ យើងមិនអាចទៅបានទេ។ សិស្ស លោកអាចារ្យ ចាប់តាំងពីព្រះពុទ្ធឧប្បត្តិឡើងក្នុងលោកហើយ មហាជននាំគ្នាកាន់ គ្រឿងសក្ការៈ មានផ្កាជាដើម ទៅបូជា សូម្បីពួកខ្ញុំក៏នឹងនាំគ្នាទៅទីនោះដែរ តើលោកអាចារ្យគិតយ៉ាងណា? អាចារ្យ ក្នុងលោកនេះមានមនុស្សល្ងង់ច្រើន ឬមានមនុស្សឆ្លាតច្រើន? សិស្ស មនុស្សល្ងង់មានច្រើន ចំណែកមនុស្សឆ្លាតមានតិចណាស់លោកអាចារ្យ។ អាចារ្យ បើដូច្នោះពួកមនុស្ថឆ្លាតៗ ចូរទៅរកព្រះសមណគោតមចុះ ចំណែកពួកមនុស្សល្ងង់ នឹងមករកយើង តែយើង មិនអាចទៅបានទេ។ អាចារ្យសញ្ជ័យពោលដោយសេចក្តីតូចចិត្ត ព្រោះពិចារណាឃើញថា បរិព្វាជកទាំងពីរនឹងមិននៅក្នុងសំណាក់នេះតទៅទៀតតាមពាក្យរបស់ខ្លួន ទើបអនុញ្ញាតិថា ពួកអ្នកចូរនាំគ្នាទៅចុះ។ កាលឧបតិស្សៈ និងកោលិតៈមិនអាចពន្យល់អាចារ្យសញ្ជ័យយល់ដោយហេតុផលផ្សេងៗតាមដែលណែនាំរបស់ខ្លួនបាន ទើបនាំគ្នាលាអាចារ្យហើយពោលថា លោកអាចារ្យនឹងដឹងហេតុផលដោយខ្លួនឯង។ មុនចេញចាកសំណាក់បាននាំគ្នាទៅលាបរិព្វាជក៥០០នាក់ ដែលជាបរិវាររបស់ខ្លួន ដោយប្រាប់អោយដឹងថានឹងទៅប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមានព្រះភាគ ឯបរិវារ២៥០នាក់ ជាប់តាមទៅ ២៥០នាក់ទៀតបានលាភេទទៅជាគ្រហស្ថ។ ឯសញ្ជ័យបរិព្វាជក មើលឃើញអារាមស្ងាត់សូន្យ មានការឈឺចិត្តរហូតដល់ក្អួតឈាម។ ឧបតិស្សៈ និងកោលិតបរិព្វាជកព្រមទាំងបរិវារ២៥០នាក់ នាំគ្នាទៅកាន់វត្តវេឡុវ័ន។ ក្នុងពេលនោះព្រះសាស្តាកំពុងគង់សម្តែងធម៌ក្នុងជំនុំបរិស័ទ ៤ ទ្រង់ជ្រាបហេតុការណ៍ ដែលកើតឡើងទាំងអស់ដោយព្រះញាណ ទើបត្រាស់ប្រាប់ភិក្ខុទាំងឡាយថា នោះហ្ន៎! សម្លាញ់ទាំងពីរគឺ ឧបតិស្សៈ និងកោលិតៈ កំពុងមករកតថាគត នុ៎ះឯង ជាគូសាវកដ៏ប្រសើររបស់តថាគត នឹងជាអគ្ពសាវកដ៏កំពូលរបស់តថាគត។

[កែប្រែ] សុំបព្វជ្ជា

បរិព្វាជកទាំងពីរនាំបរិវារទាំងអស់ចូលថ្វាយបង្គំគាល់ហើយ អង្គុយក្នុងទីដ៏សមគួរមួយ លុះអង្គុយចុះហើយ ក៏ក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមអោយខ្ញុំព្រះអង្គទាំងឡាយបានបព្វជ្ជាឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគផងចុះ។ព្រះមានព្រះភាគត្រាស់ថា អ្នកចូរមកជាភិក្ខុចុះ ធម៌ដែលតថាគតបានសម្តែងល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ ។ ការបួសដូច្នេះហៅថា ឯហិភិក្ខុឧបសម្បទា ដោយមានព្រះមានព្រះភាគជាឧបជ្ឈាយ៍ ប្រទានការបួសដោយព្រះអង្គឯង។ កាលព្រះមានព្រះភាគត្រាស់អនុញ្ញាតិ ដល់បរិព្វាជកទាំងនោះអោយជាភិក្ខុហើយ ភិក្ខុទាំងអស់នោះមានបាត្រ និងចីវរសំរេចហើយដោយឫទ្ធិមកពាក់រាងកាយ មើលទៅដូចព្រះថេរៈមានវស្សា ៦០ដូច្នោះ។ លំដាប់តមក ទើបព្រះមានព្រះភាគប្រោសប្រទានព្រះធម៌ទេសនា អោយត្រូវនឹងអធ្យាស្រ័យនៃបរិវាររបស់ភិក្ខុទាំងពីរនោះ ភិក្ខុទាំងអស់បានសម្រេចធម៌ជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ជាព្រះអរហន្តទាំងអស់ វៀរតែឧបតិស្សៈ និងកោលិតៈចេញ ដែលមិនទាន់បានសម្រេចជាព្រះអរហន្ត។ ព្រះឧបតិស្សៈ និង កោលិតៈ កាលបួសហើយឈ្មោះឧបតិស្សៈ ប្តូរជាព្រះសារីបុត្រ កោលិតៈដូរជាមហាមោគ្គល្លាន ហើយឈ្មោះដើមរបស់លោកទាំងពីរ ក៏រលុបបាត់ទៅ ដោយមិនមាននរណាហៅទៀតឡើយ។ រាប់ពីថ្ងៃបួសហើយ ៧ថ្ងៃ ព្រះមហាមោគ្គល្លានបានសម្រេចអរហត្តផល ចំណែកព្រះសារីបុត្របួសហើយកន្លង ១៥ថ្ងៃ ទើបបានសម្រេចព្រះអរហត្តផល នៅនាល្អាងសុករខាតា ភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។

[កែប្រែ] សម្រេចព្រះអរហត្តផល

ក្នុងបាលីទីឃនខសូត្រ គម្ពីរមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកសម្តែងថា កាលព្រះសារីបុត្របួសហើយបាន ១៥ថ្ងៃ ក្នុងថ្ងៃមួយព្រះបរមសាស្តាគង់នៅ ល្អាងសុករខាតាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ មានបរិព្វាជកម្នាក់ឈ្មោះ ទីឃនខអគ្ពិវេស្សនគោត្ត ជាក្មួយរបស់ព្រះសារីបុត្រ ចូលទៅគាល់ព្រះសាស្តា ពោលវាចារាក់ទាក់នឹងព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរមួយ ទើបក្រាបទូលនូវការយល់ឃើញរបស់ខ្លួនថា បពិត្រព្រះគោតម ខ្ញុំមានការយល់ថា វត្ថុទាំងពួងមិនគួរដល់ខ្ញុំ ៗមិនពេញចិត្តទាំងអស់។ ព្រះបរមសាស្តាត្រាស់ថា ម្នាលអគ្ពិវេស្សនៈ បើដូច្នោះ ការយល់យ៉ាងនោះ ក៏មិនគួរដល់អ្នកដែរ អ្នកមិនគួរគាប់ចិត្តនឹងការយល់ដូច្នោះទេ។ លុះត្រាស់ដូច្នេះហើយ ទើបទ្រង់សម្តែងទិដ្ឋិរបស់សមណហ្ម្រណ៏៣ពួកថា ម្នាលអគ្ពិវេស្សនៈ សមណហ្ម្រណ៏ពួកមួយមានទិដ្ឋិថា វត្ថុទាំងពួងគួរដល់យើងៗគាប់ចិត្តគ្រប់យ៉ាង ។ ពួកមួយទៀតមានទិដ្ឋិថា វត្ថុទាំងពួងមិនគួរដល់យើង ៗមិនគាប់ចិត្តគ្រប់យ៉ាង និងមួយពួកទៀតយល់ថា វត្ថុខ្លះគួរដល់យើងៗ គាប់ចិត្ត វត្ថុខ្លះមិនគួរដល់យើង ៗមិនគាប់ចិត្ត ទាំងទ្រង់បង្ហាញអោយឃើញទោស ឧបាយជាគ្រឿងលះបង់ទិដ្ឋិនោះៗ និឧបាយជាគ្រឿងមិនប្រកាន់មាំតទៅ ហើយព្រះបរមសាស្តាទ្រង់សម្តែងព្រះធម្មទេសនា ឈ្មោះ វេទនាបរិគ្គហសូត្រ ដោយត្រាស់ថា ម្នាលអគ្គិវេស្សនៈ វេទនាមាន៣ ប្រការ គឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ កាលណាបុគ្គលបានទទួលសុខវេទនា មានការសោយអារម្មណ៍ជាសុខ ក្នុងកាលនោះមិនមានទទួលវេទនា២ដទៃទៀត។ ក្នុងកាលណាបុគ្គលបានទទួលទុក្ខវេទនា គឺមានការសោយអារម្មណ៏ជា ទុក្ខ ឬអទុក្ខមសុខវេទនា គឺមានការសោយអារម្មណ៏មិនសុខមិនទុក្ខ ក្នុងកាលនោះ ក៏មិនបានទទួលវេទនា ២ដទៃទៀត។ វេទនាទាំង៣ប្រការនេះ សុទ្ធតែមិនទៀង កើតពីបច្ច័យ ត្រូវបច្ច័យតាក់តែង មានការអស់ទៅសូន្យទៅ វិនាសទៅ រលត់ទៅជាធម្មតា។ ម្នាលអគ្គិវេស្សនៈ កាលព្រះអរិយសាវគ្គបានស្តាប់ដូច្នេះហើយ រមែង នឿយណាយក្នុងវេទនាទាំង៣នេះ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក កាលបើប្រាសចាកតម្រេក ក៏រួចផុត កាលបើរួចផុត ក៏ដឹងច្បាស់ថា ចិត្តផុតចាកកិលេសហើយ ដឹងថាជាតិអស់ហើយ ព្រហ្មចរិយៈនៅចប់ហើយ កិច្ចណាគួរធ្វើ ក៏បានធ្វើចប់ហើយ មិនមានកិច្ចដទៃដែលគួរធ្វើទៀតឡើយ។ អ្នកដែលមានចិត្តផុតចាកកិលេសហើយយ៉ាងនេះ រមែងមិននិយាយផ្សំអែបនឹងអ្នកណា មិននិយាយទទឹងទាស់នឹងអ្នកណា វាចាណាដែលគេនិយាយ គេប្រើដើម្បី អោយស្តាប់គ្នាបានក្នុងលោក ក៏ពោលតាមពាក្យនោះ។ កាលទីឃនខបរិព្វាជក បញ្ជូនចិត្តទៅតាមក្រសែព្រះធម៌ ក៏បានសម្រេចជា ព្រះសោតាបន្ន ផ្តាច់ទិដ្ឋានុស័យដាច់ស្រឡះ អស់សេចក្តីសង្ស័យក្នុងព្រះពុទ្ធសាសនា ហើយថ្វាយខ្លួនជាឧបាសក ចំពោះព្រះភក្ត្រព្រះពុទ្ធអង្គ។ ក្នុងគ្រានោះ ព្រះសារីបុត្រអង្គុយបក់ផ្លិតថ្វាយ នៅខាងក្រោយព្រះបរមសាស្តា បានស្តាប់ព្រះធម្មទេសនា ដែលសម្តែងអោយទីឃនខអគ្គិវេស្សនៈនោះ ក៏ពិចារណាតាមខ្សែព្រះធម៌ទៅ ចិត្តបានរួចផុតចាកអាសវៈ មិនមានឧបាទាន ដល់ទីបំផុតនៃសាវកបារមីញាណ ដូចបុគ្គលបរិភោគអាហារ ដែលគេដួសសម្រាប់អ្នកដទៃដូច្នោះ។ ក្នុងអដ្ឋកថា ធម្មបទ យមកវគ្គមានសម្តែងថា តើព្រះសារីបុត្រជាអ្នកមានបញ្ញាច្រើនពិតមែនឬ ហេតុអ្វីទើបដល់សាវកបារមីញាណយឺតយូរជាងព្រះមហាមោគ្គល្លាន? មានចម្លើយថា ព្រោះជាអ្នកច្រើនដោយបរិកម្ម (ការពិចារណា) ប្រៀបបាន នឹងមនុស្សទុគ៌ត ត្រូវការទៅណាអាចទៅបានភ្លាម ចំណែកព្រះរាជា ត្រូវការយាងទៅណា លុះតែមានក្បួនហែហម គឺមានការរៀបចំយូរ ត្រូវត្រៀមរាជពាហនៈដំរី និងចតុរង្គសេនាជាដើម ទើបយាង ណាមិញ សេចក្តីនេះក៏ដូច្នោះដែរ។

[កែប្រែ] តំណែងជាអគ្គសាវកស្តាំ

ថ្ងៃសំរេចគុណវិសេស របស់ព្រះធម្មសេនាបតីសារីបុត្រ ត្រូវនឹងថ្ងៃពេញបូរមីខែមាឃ ព្រះបរមសាស្តាទ្រង់ធ្វើ ចតុរង្គសន្និបាតក្នុងវត្តវេឡុវ័នក្រុងរាជគ្រឹះ ហើយប្រទានតំណែង អគ្គសាវកស្តាំអោយព្រះសារីបុត្រ និងអគ្គសាវកឆ្វេងអោយដល់ព្រះមោគ្គល្លាន ។ ការដែលព្រះបរមសាស្តាប្រទានតំណែងអគ្គសាវក ដល់ព្រះថេរៈទាំងពីរនោះ មានភិក្ខុជាច្រើនចោទព្រះអង្គថា ទ្រង់ប្រទានតំណែងដោយយល់មុខ ព្រោះថាតាមដែលគួរ ទ្រង់គួរប្រទានតំណែងអគ្គសាវកដល់បញ្ចវគ្គីយ៏ ដែលបួសមុន បើមិនមែនបញ្ចវគ្គីយ៏ ក៏គួរប្រទានដល់ភិក្ខុ ៥៥រូប មានព្រះយសត្ថេរជាប្រធាន ឬក៏ដល់ពួកភទ្ទវគ្គិយភិក្ខុ៣០ ឬក៏ដល់ភិក្ខុ៣នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម តែព្រះសាស្តាទ្រង់រំលងភិក្ខុទាំងនោះចោលអស់ បែរជាប្រទាន ដំណែងអគ្គសាវកដល់ភិក្ខុដែលបួសក្រោយភិក្ខុទាំងនោះវិញ ដោយយល់ដល់មុខ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសន្ទនារឿងអ្វី? កាលពួកភិក្ខុក្រាបទូលអោយទ្រង់ជ្រាបហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានអោយតំណែងដល់ពួកភិក្ខុ ព្រោះយល់មុខឡើយ តថាគតអោយតាមបំណងដែល ភិក្ខុនោះបានប្រាថ្នាមកផ្សេងៗគ្នា ដូចជា អញ្ញាកោណ្ឌញ្ញៈធ្វើទានដោយសន្ទូងដ៏ប្រណីត៩លើក ក្នុងអតីតជាតិ ក៏មិនបានប្រាថ្នាជាអគ្គសាវកទេ តែបានប្រាថ្នា ដើម្បីអោយបានសម្រេចជាព្រះអរិយៈមុនបុគ្គលទាំងពួង និងជាកំពូលខាងរត្តញ្ញូ បួសមុនគេ ព្រះយសព្រមដោយសម្លាញ់ ៥៥នាក់ទៀត ធ្វើបុណ្យជាច្រើនក្នុងសំណាក់ ព្រះសុមេធសម្មាសម្ពុទ្ធ ហើយប្រាថ្នាត្រឹមតែអោយជាព្រះអរហន្តប៉ុណ្ណោះ មិនបាន ប្រាថ្នាតំណែងណាមួយឡើយ ព្រោះធ្លាប់បាននាំគ្នាដុតសព្វ បានអសុភនិមិត្តជា បច្ច័យរឿយៗ នាំអោយនឿយណាយក្នុងកាមនៅជាតិនេះ។ ពួកភទ្ទវគ្គិយភិក្ខុ ៣០ រូប ពីអតីតធ្លាប់រក្សាសីល៥ និងធ្វើកុសលដទៃទៀត ហើយតាំងប្រាថ្នាអោយជាព្រះអរហន្តក្នុងសំណាក់ព្រះពុទ្ធទាំងឡាយ មិន បានប្រាថ្នាតំណែងឯតទគ្គៈណាមួយឡើយ។ ចំណែកឧរុវេលកស្សបៈ ក្នុងកាលរបស់ព្រះបទុមុត្តរសម្ពុទ្ធ បានថ្វាយមហាទាន ហើយប្រាថ្នា អោយជាកំពូលអ្នកមានបរិវារច្រើន តែមិនបានប្រាថ្នាតំណែងអគ្គសាវកដូចសារីបុត្រ និងមោគ្គល្លានទេ។

[កែប្រែ] អតីតជាតិ

ភិក្ខុទាំងឡាយក្រាបទូលសួរព្រះអង្គថា បពិត្រព្រះមានព្រះភាគ តើអគ្គសាវកទាំងពីរ បានធ្វើអ្វីក្នុងកាលណា ព្រះអង្គ? ព្រះមានព្រះភាគត្រាស់ឆ្លើយថា ម្នាលភិក្ខុទាំងឡាយ អគ្គសាវកទាំងពីរបានធ្វើសេចក្តីប្រាថ្នា ដើម្បីជាអគ្គសាវក ក្នុងសម័យកាលនៃអនោមទស្សីសម្មាសម្ពុទ្ធ។ ក្នុងគម្ពីរអដ្ឋកថា មនោរថបូរណី អដ្ឋកថាឯតទគ្គបាលី និង អដ្ឋកថា ធម្មបទ យមកវគ្គ ក្នុងរឿងសញ្ជ័យ និងអដ្ឋកថា មនោរថបូរណី ខុទ្ទកនិកាយ អបទាន សម្តែងថា ក្នុងទីបំផុតមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្បកន្លងមកហើយ ព្រះសារីបុត្រ កើតក្នុងត្រកូលហ្ម្រណ៏មហាសាល មានឈ្មោះថា សរទៈ ឯមហាមោគ្គល្លាន កើតក្នុងត្រកូលគបតីមហាសាល មានឈ្មោះថា សិរីវឌ្ឍៈ។ អ្នកទាំងពីរនាក់នោះ បានជាសម្លាញ់លេងធូលីរួមគ្នាតាំងពីក្មេង។ កាលបិតាស្លាប់ហើយ សរទមាណពបានគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើន ដែលជាមត៌កប្រចាំត្រកូលត្រូវបានមកខ្លួន។ ថ្ងៃមួយ ខណៈដែលសរទមាណពនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ កើតឡើងថា យើងដឹងតែអត្តភាពក្នុងលោកនេះប៉ុណ្ណោះ ចំណែកក្នុងអត្តភាពក្នុងបរលោកយើងមិនដឹង សេចក្តីស្លាប់របស់សត្វទាំងឡាយដែលកើតហើយរមែងជារបស់ទៀងទាត់ យើងគួរបួសស្វែងរកធម៌ ជាគ្រឿងផុតទុក្ខ ជាការល្អ។ គិតដូច្នេះហើយ បានទៅរកសម្លាញ់សិរីវឌ្ឍៈ ប្រាប់ថា នែ៎ សម្លាញ់ យើងនឹងបួសស្វែងរកមោក្ខធម៌ តើសម្លាញ់ទៅបួសជាមួយយើងបានទេ? សិរីវឌ្ឍៈឆ្លើយថា យើងមិនអាចទៅបួសបានទេ ចូរសម្លាញ់បួសម្នាក់ឯងចុះ។

[កែប្រែ] ចេញបួស

សរទមាណពស្តាប់សិរីវឌ្ឍៈបដិសេធគិតថា អ្នកទៅកាន់លោកខាងមុខ នឹងនាំញាតិមិត្តទៅជាមួយមិនបាន អ្នកធ្វើកម្មណា កម្មនោះនឹងប្រាកដដល់អ្នកនោះ លុះគិតដូច្នេះហើយ ក៏គេបើកជង្រុក និងឃ្លាំងយកអង្ករ ប្រាក់ មាស បរិច្ចាគ ជាមហាទាន ដល់មនុស្សកំព្រា អ្នកធ្វើដំណើរឆ្ងាយ អ្នកសូមទាន ហើយចេញទៅបួស ជាតាបស ដោយមានអ្នកចេញបួសតាមម្តងៗ ២-៣ នាក់ជាញឹកញាប់ រហូតមានចំនួន ៨ម៉ឺន៤ពាន់នាក់។ ចំណែកសរទតាបសនោះ ប្រឹងប្រែងបំពេញវត្ត បដិបត្តិរហូតបានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ហើយបង្រៀនកសិណបរិកម្ម ដល់ពួកអ្នកបួសជាបរិវារទាំងនោះ តមកពួកបរិវារទាំងអស់បានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ផងដែរ។

[កែប្រែ] ធ្វើសក្ការបូជាព្រះអនោមទស្សីសម្ពុទ្ធ

ក្នុងកាលណោះ ព្រះអនោមទស្សីសម្មាសម្ពុទ្ធទ្រង់ឧបត្តិឡើងក្នុងលោក ព្រះនគររបស់ព្រះអង្ពឈ្មោះថា ចន្ទវតី ព្រះពុទ្ធបិតាជា ព្រះរាជាទ្រង់ព្រះនាមថា ព្រះបាទទយសវន្តៈ ព្រះពុទ្ធមាតា ទ្រង់ព្រះនាមថា ព្រះនាងយសោធរា ដើមឈើ ជាទីត្រាស់ដឹងឈ្មោះថា អង្គ្រង ព្រះអគ្គសាវកខាងស្តាំឈ្មោះ និស្សភត្ថេរ អគ្គសាវកឆ្វេងឈ្មោះ អនោមត្ថេរ ភិក្ខុជាឧបដ្ឋាកឈ្មោះ វរុណត្ថេរ អគ្គសាវិកាខាងស្តាំឈ្មោះ សុន្ទរថេរី អគ្គសាវិកាខាងឆ្វេងឈ្មោះ សុមនាថេរី។ ព្រះជន្មាយុរបស់ព្រះអនោមទស្សីសម្ពុទ្ធនោះ មានកំណត់មួយសែនឆ្នាំ ព្រះសរីរៈ របស់ព្រះអង្គកំពស់៥៨ហត្ថ ព្រះរស្មីជាប្រចាំផ្សាយទៅចម្ងាយ ១២យោជន៏ ភិក្ខុសង្ឃបរិវារជាប្រចាំមានមួយសែនរូប។ សម័យថ្ងៃមួយ ពេលព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់ចេញចាកមហាករុណាសមាបត្តិក្នុងពេលទៀបភ្លឺហើយ ទ្រង់ប្រមើលមើលសត្វលោក បានឃើញសរទតាបស ទើបទ្រង់ពិចារណាថា បើតថាគត នឹងទៅកាន់សំណាក់របស់សរទតាបសក្នុងថ្ងៃនេះ នឹងមានមហាធម្មទេសនា សរទតាបសនឹងប្រាថ្នាតំណែងអគ្គសាវក ឯសិរីវឌ្ឍៈ ជាសម្លាញ់របស់សរទតាបសនោះ នឹងប្រាថ្នាតំណែងអគ្គសាវកទី២ ក្នុងពេលចប់ព្រះធម្មទេសនា ជដិល៨ម៉ឺន៤ពាន់នាក់ ជាបរិវាររបស់សរទតាបសនោះ នឹងសម្រេចអរហត្តផលសមគួរតថាគតនឹងទៅក្នុងទីនោះ។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ក៏ទ្រង់កាន់បាត្រ និងចីវររបស់ព្រះអង្គ ដោយមិនបានត្រាស់ប្រាប់ដល់អ្នកណាមួយឡើយ ហើយស្តេចយាងទៅតែមួយព្រះអង្គឯង ដូចស្តេចរាជសីហ៏។ កាលពួកកូនសិស្សរបស់សរទតាបសនាំគ្នាទៅស្វែងរកផ្លែឈើតូចធំ ព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់អធិដ្ឋានថា សូមអោយសរទតាបសចូរស្គល់ថា តថាគតជាព្រះសម្ពុទ្ធ ហើយព្រះអង្គចុះចាកអាកាស ក្នុងទីចំពោះមុខរបស់សរទតាបសដែលកំពុងមើល និងទ្រង់ប្រថាប់ឈរ លើ-៤៩ ផែនដី។ សរទតាបសឃើញព្រះពុទ្ធានុភាព និងព្រះសរីរសម្បត្តិរបស់ព្រះពុទ្ធអង្គ ទើបពិចារណាមើល តាមតម្រាមើលលក្ខណៈ ក៏ដឹងបានថា អ្នកប្រកបដោយ លក្ខណៈ ដ៏លេចធ្លោដូច្នេះ កាលនៅគ្រប់គ្រងផ្ទះនឹងបានជាស្តេចចក្រពត្តិ បើចេញបួស នឹងបានជាសព្វញ្ញូពុទ្ធ មហាបុរសនេះ ប្រាកដជាព្រះពុទ្ធជាម្ចាស់ដោយមិនសង្ស័យ ទើបធ្វើការបដិសណ្ឋារៈបានក្រាបថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន និង រៀបចំអាសនៈថ្វាយ ព្រះអនោមទស្សីសម្ពុទ្ធ ក៏ប្រថាប់គង់ ឯសរទតាបសបាន អង្គុយលើអាសនៈដ៏សមគួរដល់ខ្លួន។ ក្នុងកាលនោះពួកជដិល៨ម៉ឺន៤ពាន់នាក់ បាននាំយកផ្លែឈើតូចធំដែលល្អៗ មានឱជារសត្រឡប់មកដល់អាស្រមឃើញ អាសនៈរបស់ព្រះពុទ្ធជាម្ចាស់ និងអាសនៈអាចារ្យដែលទាបខ្ពស់ខុសគ្នា ទើបនិយាយថា បពិត្រលោកអាចារ្យ ពួកខ្ញុំយល់ថា ក្នុងលោកនេះ អ្នកដែលធំជាងលោកអាចារ្យមិនមាន ចំណែកបុរសនេះ ហាក់ដូចជាធំជាងលោកអាចារ្យ។ សរទតាបសពោលថា កូនអើយហេតុអី ក៏ពួកអ្នកពោលដូច្នេះ ពួកអ្នកប្រៀបធៀបភ្នំ សិនេរុ ដែលខ្ពស់៦ លានយោជន៍ អោយស្មើនឹងគ្រាប់ស្ពៃ ពួកអ្នកកុំប្រៀបខ្ញុំជាមួយ នឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ឡើយ។ ឯពួកតាបសទាំងនោះ មានការយល់ឃើញថា បើអ្នកនេះជាមនុស្សធម្មតា អាចារ្យរបស់ពួកយើងប្រាកដជាមិនប្រៀបធៀបដូច្នេះទេ បុរសនេះ ប្រាកដជាអ្នកទ្រទ្រង់គុណ ដ៏ធំក្រៃលែង ក៏នាំគ្នាថ្វាយបង្គំក្រាបចុះលើផែនដី។ ក្នុងគ្រានោះ សរទតាបសប្រាប់ថា កូនអើយ ទេយ្យធម៌ ដ៏សមគួរដល់ព្រះពុទ្ធជាម្ចាស់មិនមាន ខណៈនេះ ព្រះជិនស្រី សាស្តាបានយាងមកទីនេះក្នុងពេលភិក្ខុចារ ពួកយើងនឹងប្រគេននូវទេយ្យធម៌តាមមាន តាមបាន ផ្លែឈើតូចធំទាំងឡាយដ៏ប្រណីតដែលពួកអ្នកនាំមកអោយដល់ខ្ញុំ ពួកអ្នកចូរនាំផ្លែឈើតូចធំទាំងនោះមក ពោលដូច្នេះហើយ ខ្លួនឯងក៏បានលាងផ្លែឈើទាំងនោះ លុះលាងហើយ ក៏នាំមកដាក់ក្នុងបាត្ររបស់ព្រះអនោមទស្សីសម្ពុទ្ធជាម្ចាស់។ កាលព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់ទទួលប្រគេន ទេវតាទាំងឡាយបានដាក់ទិព្វឱជាទៅក្នុងបាត្រនោះ សរទតាបស ថ្វាយផ្លែឈើហើយ ក៏និមន្តមកត្រង់ទឹកថ្វាយផ្ទាល់ដៃ កាលព្រះអនោមទស្សីសម្ពុទ្ធជាម្ចាស់សោយស្រេច សរទតាបស ក៏ហៅពួកអន្តេវាសិកទាំងអស់មកជុំគ្នា បាននាំគ្នាអង្គុយនៅជិតទីប្រថាប់គង់របស់ព្រះអង្គ ក្នុងពេលនោះព្រះអនោមទស្សី សម្ពុទ្ធទ្រង់រំពឹងថា អគ្គសាវកទាំងពីរ ចូរមករួមជាមួយនឹងភិក្ខុសង្ឃ ព្រះអគ្គសាវកទាំងពីរដឹងនូវពុទ្ធបំណង ទើបមកព្រមនឹងព្រះខីណាស្រពមួយសែនរូប ចូលថ្វាយបង្គំគាល់ព្រះសាស្តា ហើយឈរគាល់ក្នុងទីដ៏សមគួរដល់ឋានៈរបស់ខ្លួន។ សរទតាបស ឃើញភិក្ខុសង្ឃមកច្រើន ទើបញ្ជាពួកកូនសិស្សថា អាសនៈប្រថាប់គង់របស់ព្រះពុទ្ធជាម្ចាស់នៅទាប ឯអាសនៈសម្រាប់ភិក្ខុសង្ឃមួយសែនរូប ក៏មិនមាន គួរតែពួកអ្នកធ្វើសក្ការបូជាព្រះពុទ្ធអង្គអោយក្រៃលែងជាងនេះ សូមអោយពួកអ្នក ទៅនាំផ្កាឈើដែលមានពណ៌ និងក្លិនក្រអូបមកអំពីជើងភ្នំចុះ។ រយៈពេលដែលនិយាយនោះ ហាក់ដូចជាយឺតជាង ឯវិស័យរបស់អ្នកមានឫទ្ធិទាំងឡាយ រមែងជាអចិន្តេយ្យ គឺមិនគួរគិតដល់ ព្រោះផុតវិស័យរបស់បុថុជ្ជន គឺមនុស្សដែលនៅមានកិលេសក្រាស់ ប្រើពេលត្រឹមតែមួយស្របក់ប៉ុណ្ណោះឯង តាបសទាំងនោះ បាននាំផ្កាឈើ ដែលបរិបូណ៌ដោយពណ៌ និងក្លិន មកប្រដាប់ តាក់តែងជាអាសនៈផ្កាឈើកំពស់១យោជន៏ សម្រាប់ជាទីគង់ប្រថាប់របស់ព្រះពុទ្ធជាម្ចាស់ ចំណែកអាសនៈផ្កា សម្រាប់ព្រះអគ្គសាវកទាំងពីររូបនោះកំពស់បាន៣គាវុត សម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយក្រៅពីនោះ២គាវុត សម្រាប់ភិក្ខុថ្មីកំពស់បាន១ឧសកៈ = មួយគោរោទ៏ (នេះជារង្វាស់សម័យនោះ)។ កាលតាបសទាំងនោះរៀបចំអាសនៈស្រេចហើយ សរទតាបសឈរ ប្រណម្យអញ្ជលីឆ្ពោះទៅរកព្រះភក្ត្រព្រះអនោមទស្សីសម្ពុទ្ធ ហើយក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ទ្រង់និមន្តឡើងប្រថាប់គង់លើអាសនៈផ្កានេះ ដើម្បីប្រយោជន៏ ដើម្បីសេចក្តីសុខដល់ខ្ញុំ ព្រះអង្គទាំងឡាយ អស់កាលជាអង្វែង។ លុះព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់ប្រថាប់គង់ហើយ ព្រះអគ្គសាវកទាំងពីរ និងភិក្ខុសង្ឃទាំងអស់ ក៏ឡើងគង់លើអាសនៈរបស់ខ្លួនតាមលំដាប់វស្សា សរទតាបស បានឈរកាន់ស្វេតច្ឆត្រផ្កា បាំងថ្វាយ ចំពោះព្រះអនោមទស្សីសម្ពុទ្ធ ៗទ្រង់ព្រះតម្រិះថា សក្ការនេះរបស់ពួកជដិលចូរមានផលច្រើន ហើយទ្រង់ ចូលនិរោធសមាបត្តិ ចំណែកព្រះអគ្គសាវកទាំងពីររូប និងភិក្ខុសង្ឃទាំងអស់ លុះដឹងថាព្រះបរមសាស្តា ទ្រង់ចូលនិរោធសមាបត្តិហើយ ក៏បានចូលនិរោធសមាបត្តិផងដែរ កាលព្រះអនោមទស្សី ទ្រង់ចូលនិរោធសមាបត្តិរហូត ៧ថ្ងៃនោះ លុះដល់ពេលភិក្ខាចារ ពួកកូនសិស្សរបស់សរទតាបស ក៏នាំគ្នាចេញទៅរកផ្លែឈើ មើមឈើបរិភោគ រួចត្រឡប់មកឈរប្រណម្យអញ្ជលីថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ និងភិក្ខុសង្ឃក្នុងទីនោះ តែសរទតាបសមិនបានចេញភិក្ខាចារឡើយ បាឈរបាំងស្វេតច្ឆត្រ ផ្កាដូច្នោះដោយបីតិ រហូត៧ថ្ងៃ។

[កែប្រែ] ប្រាថ្នាតំណែងជាអគ្គសាវក

កាលគ្រប់៧ថ្ងៃ ព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់ចេញចាកនិរោធសមាបត្តិហើយ ត្រាស់អោយនិស្សភអគ្គសាវក ដែលអង្គុយនៅខាងស្តាំ ព្រះអង្គថា ម្នាលនិស្សភៈ អ្នកចូរអនុមោទនាអាសនៈផ្កា របស់ពួកតាបសទាំងនេះ ដែលបានធ្វើការបូជាយ៉ាងក្រៃលែង។ ព្រះនិស្សភត្ថេរ ត្រេកអរ ដូចជានាយទាហានបានលាភធំពីស្តេចចក្រពត្តិដូច្នោះ លោកតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងអនុមោទនាអាសនៈផ្កា ក្នុងពេលដែលព្រះនិស្សភៈសម្តែងអនុមោទនាចប់ហើយ ព្រះអនោមទស្សីសម្ពុទ្ធ ត្រាស់អោយអនោមត្ថេរអគ្គសាវកឆ្វេងថា អ្នកចូរសម្តែងធម៌ដល់តាបសទាំងនេះ ព្រះអនោមត្ថេរបានពិចារណាមើលនូវព្រះពុទ្ធវចនៈ ទូទាំងព្រះត្រៃបិដក ហើយទើបសម្តែងធម៌ ឯផលនៃការសម្តែងធម៌របស់អគ្គសាវកទាំងពីររូបនោះ មិនមានតាបសណាម្នាក់ ត្រាស់ដឹងសច្ចធម៌ឡើយ។ ក្នុងលំដាប់នោះ ព្រះអនោមទស្សីបរមសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យ ប្រមាណមិនបាន ទើបទ្រង់ផ្តើមសម្តែងធម៌ ហើយកាលចប់ព្រះធម្មទេសនា តាបស៨ម៉ឺន៤ពាន់នាក់បានសម្រេចជាព្រះអរហន្តគ្រប់រូប វៀរតែ សរទតាបសម្នាក់ប៉ុណ្ណោះ ព្រះអនោមទស្សីសម្ពុទ្ធ ទ្រង់លាព្រះហស្ថចេញត្រាស់ថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ រំពេចនោះសក់ និងពុកចង្ការបស់តាបសទាំងនោះ វិនាសអន្តរធានអស់ទៅ មានបរិក្ខារ ៨ មកពាក់ជាប់នឹងរាងកាយ ហាក់ដូចជាព្រះថេរៈមានវស្សា៦០ហើយ។ មានពាក្យសួរថា ហេតុអ្វីសរទតាបសមិនបានសម្រេចព្រះអរហត្តផល ឆ្លើយថា ព្រោះថា តាបសជាអ្នកមានចិត្តរាយមាយ ចាប់ផ្តើមតាំងពីស្តាប់ព្រះធម្មទេសនា របស់អគ្គសាវកដែលអង្គុយលើអាសនៈទី២ បន្ទាប់ពីព្រះអនោមទស្សីសម្ពុទ្ធចុះមក ដែលតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងធម៌ធ្វើអោយគិតថា សូមអោយយើងបានទទួលភាវៈ ជាអគ្គសាវកដូចលោកម្ចាស់អង្គនេះបានទទួល ក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ដែលនឹងឧបត្តិឡើងក្នុងលោកនាអនាគតកាលផងចុះ។ សរទតាបសរវល់តែបណ្តោយចិត្តអោយគិតរាយមាយទៅដូច្នេះ ទើបមិនអាចសម្រេចមគ្គផលជាធម៌ពិសេសបាន លុះចប់ធម្មកថា ក៏ថ្វាយបង្គំព្រះអនោមទស្សីបរមសាស្តា ហើយក្រោកឈរឡើងក្រាបទូលសួរក្នុងទីចំពោះព្រះភក្ត្រថា បពិត្រព្រះមានព្រះភាគ ភិក្ខុគង់នៅលើអាសនៈជាប់នឹងអាសនៈរបស់ព្រះអង្គឈ្មោះអ្វីទៅព្រះអង្គ? ព្រះអង្គត្រាស់ថា ភិក្ខុនេះដល់កំពូលនូវសាវកបារមីញាណជាអ្នកប្រកាសធម្មចក្រតាមដែលតថាគតប្រកាសហើយ ជាអ្នកត្រាស់ដឹង ចាក់ធ្លុះនូវសោឡសបញ្ហាហើយ ជាអគ្គសាវកក្នុងសាសនារបស់តថាគត មានឈ្មោះថា និស្សភត្ថេរ។ សរទតាបស លុះជ្រាបហើយទើបតាំងប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គបាំងស្វេតច្ឆត្រផ្កាឈើ ថ្វាយព្រះអង្គអស់រយៈ៧ថ្ងៃ ដោយអានិសង្សនៃសក្ការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាជាព្រះឥន្ទ្រ ព្រះព្រហ្មឡើយ តែសូមអោយខ្ញុំព្រះអង្គបានជាអគ្គសាវករបស់ព្រះពុទ្ធជាម្ចាស់មួយអង្គក្នុងអនាគតកាល ដូចព្រះនិស្សភត្ថេរ នេះផងចុះព្រះអង្គ។

[កែប្រែ] ការព្យាករណ៍របស់ព្រះអនោមទស្សីសម្ពុទ្ធ

ព្រះអនោមទស្សីសម្មាសម្ពុទ្ធ ទ្រង់ប្រសើរលើសដោយអនាគតង្សញ្ញាណ ទ្រង់ពិចារណាមើលថា សេចក្តីប្រាថ្នារបស់សរទតាបសនេះ នឹងសម្រេចឬទេ ទ្រង់ក៏ឃើញសេចក្តីសម្រេចនោះថា កាលកន្លងទៅមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្ប លុះទ្រង់ឃើញហើយទើបត្រាស់ថា សេចក្តីប្រាថ្នានេះរបស់អ្នកនឹងមិនជាមោឃៈ កាលកន្លងទៅមួយអសង្ខេយ្យ និងមួយសែនមហាកប្ប ខាងមុខទៀត នឹងមានព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះគោតម ទ្រង់ឧបត្តិឡើងក្នុងលោក ព្រះមាតាទ្រង់ព្រះនាមថា ព្រះនាងមហាមាយាទេវី ព្រះបិតាទ្រង់នាមថា ព្រះបាទសុទ្ធោនមហារាជ ព្រះរាជឱរសទ្រង់ព្រះនាមថា រាហុល ភិក្ខុជាឧបដ្ឋាកឈ្មោះថា អានន្ទ ទុតិយអគ្គសាវកឈ្មោះថា មោគ្គល្លាន ចំណែកអ្នកបានជាអគ្គសាវករបស់ ព្រះគោតមជាម្ចាស់អង្គនោះ និងមានឈ្មោថា ធម្មសេនាបតីសារីបុត្រ ជាកំពូលដោយបញ្ញាបារមី។ ព្រះអនោមទស្សីសម្មាសម្ពុទ្ធ ទ្រង់ព្យាករណ៏សរទតាបសយ៉ាងនេះ បានទ្រង់សម្តែងធម្មកថាស្រេចហើយ ព្រមដោយភិក្ខុសង្ឃហែហម ស្តេចយាងត្រឡប់ទៅតាមផ្លូវអាកាស ឯសរទតាបសទៅរកព្រះថេរៈទាំងឡាយដែលធ្លាប់ជាកូនសិស្សរបស់ខ្លួន ផ្តាំទៅដល់សិរីវឌ្ឍៈកុដុម្ពីដែលជាសម្លាញ់ថា សូមលោកទាំងឡាយ ចូរប្រាប់ដល់សម្លាញ់របស់ខ្ញុំថា សរទតាបសជាសម្លាញ់របស់លោក បានប្រាថ្នាតំណែងអគ្គសាវក ក្នុងសាសនារបស់ព្រះសមណគោតមសម្ពុទ្ធ ដែលទ្រង់នឹងឧបត្តិឡើងក្នុងអនាគតកាល ក្នុងទីជិតព្រះយុគលបាទ របស់ព្រះអនោមទស្សីសម្មាសម្ពុទ្ធ ហើយ សូមសម្លាញ់ប្រាថ្នាតំណែងទុតិយសាវកចុះ លុះផ្តាំដូច្នេះហើយ ខ្លួនឯងក៏រួសរាន់ទៅ ហើយបានទៅដល់មុនព្រះថេរៈទាំងឡាយ ដោយប្រើពេលត្រឹមតែមួយស្របក់ បានទៅឈរនៅមុខទ្វារផ្ទះរបស់សិរីវឌ្ឍកុដុម្ពី ។

[កែប្រែ] ប្រាថ្នាអោយសម្លាញ់

សិរីវឌ្ឍកុដុម្ពី មើល​ឃើញ​សរទ​តាបស ក៏​ពោល​ថា យូរ​ណាស់​ហើយ ដែល​លោក​ម្ចាស់​របស់​យើង​ទើប​តែ​មក សូម​និមន្ត​លោក​ម្ចាស់​អង្គុយ​លើ​អាសនៈ​នេះ​ចុះ ឯ​ចំណែក​ខ្លួន​ឯង​ក៏​អង្គុយ​លើ​អាសនៈ​ដែល​ទាប​ជាង ហើយ​សួរ​សរទ​តាបស​ថា ពួក​កូន​សិស្ស​របស់ លោក​ម្ចាស់​ទៅ​ណា​អស់​ទៅ ទើប​មិន​ឃើញ​មក​តាម? សរទ​តាបស​ឆ្លើយ​ថា​សម្លាញ់​អើយ ព្រះ​អនោមទស្សី​ជា​ម្ចាស់​ យាង​ទៅ​កាន់​អាស្រម​បទ​របស់​យើង យើង​បាន​ធ្វើ​សក្ការ បូជា​តាម​លទ្ធភាព​របស់​ខ្លួន ព្រះ​អង្គ​ទ្រង់​សម្តែង​ធម៌ ឥសី​ទាំង​ឡាយ​បាន​សម្រេច​អរហត្ត​ផល​ទាំង​អស់ ហើយ​បព្វជ្ជា​ទាំង​អស់​ដែរ ​វៀរ​តែ​យើង​ប៉ុណ្ណោះ សិរីវឌ្ឍ​កុដុម្ពី ក៏​សួរ​ស៊ក​ឡើង​ថា ព្រោះ​ហេតុ​អ្វី​ទើប​លោក​មិន​បព្វជ្ជា សរទ​តាបស​ឆ្លើយ​ថា ព្រោះ​យើង​បាន​ឃើញ ព្រះ​និស្សភ​ត្ថេរ ជា​អគ្គ​សាវក​របស់​ព្រះ​បរម​សាស្តា នឹក​ពេញ​ចិត្ត​ទើប​ប្រាថ្នា​អោយ​បាន​តំណែង​នោះ​ក្នុង​សាសនា​របស់​ព្រះ​សមណ​គោតម ស្តេច​នឹង​ឧបត្តិក​ឡើង​ក្នុង​អនាគត​កាល សូម​សម្លាញ់​ចូរ​ប្រាថ្នា​តំណែង​អគ្គ​សាវក​ទី​២ ក្នុង​សាសនា​ព្រះ​គោតម​សម្ពុទ្ធ​ជា​ម្ចាស់​ចុះ។ សិរីវឌ្ឍ​កុដុម្ពី​និយាយ​ជំ​ទាស់​ថា ខ្ញុំ​មិន​មាន​ការ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ពុទ្ធ​ជា​ម្ចាស់ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​បាន​ត្រឹម​ត្រូវ​ទេ សរទ​តាបស​ប្រាប់​ថា ការ​ក្រាប​ទូល​ចំពោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជា​នាទី​របស់​យើង សូម​​សម្លាញ់​ឯង​ត្រៀម​អាហារ និង​គ្រឿង​សក្ការ​ទុក​អោយ​ស្រេច​បាច់ សិរីវឌ្ឍ​កុដុម្ពី​ក៏​យល់​ក្នុង​ពាក្យ​ណែ​នាំ​នោះ ហើយ​ត្រៀម​ខាទ​នីយ​ភោជ​នីយា​ហារ និង​សាង​មណ្ឌប ហើយ​បាន​ធ្វើ​មហា​ទាន​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​១​សែន មាន​ព្រះ​អនោម​ទស្សី​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ជា​ព្រះ​ប្រធាន កាល​ធ្វើ​ទាន​៧​ថ្ងៃ​ស្រេច​ហើយ បាន​ប្រាថ្នា​តំ​ណែង អគ្គ​សាវក​ទី​២ តាម​ពាក្យ​ណែ​នាំ របស់​សរទ​តាបស​នោះ។

[កែប្រែ] ធម្ម​សេនាបតី

ព្រះ​សារីបុត្ត​ត្ថេរ​បាន​ប្រកាស​ជីវ​ប្រវត្តិ​ក្នុង​អតីត​ជាតិ​ទុក ដែល​មាន​សម្តែង ក្នុង​បាលី​គម្ពីរ​ខុទ្ទក​និកាយ អបទាន​ថា សម័យ​ថ្ងៃ​មួយ លោក​ជា​តាបស​ឈ្មោះ​ថា សុរុចិ បាន​សម្រេច​សមាបត្តិ​៨ អភិញ្ញា​៥ មាន​សិស្ស​៨​ម៉ឺន​៤​ពាន់​នាក់​បាន​បូជា​ព្រះ​អនោម​ទស្សី​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ និង​ព្រះ​សាវក​មួយ​សែន​រូប​ដោយ​ផ្កា​ឈើរ​ហូត ៧​ថ្ងៃ ហើយ​ក្នុង​ថ្ងៃ​ទី​៧ បាន​ស្តាប់​ព្រះ​ធម្ម​ទេសនា​ទៀត និង​ខាង​ក្នុង​៧​ថ្ងៃ ដែល​លោក​បូជា​ដោយ​ផ្កា​ឈើ​នោះ លោក​បាន​ឈរ​ប្រណម្យ​អញ្ជលី​នម​ស្ការ ព្រះ​អនោម​ទស្សី​សម្ពុទ្ធ​ជា​ម្ចាស់ ក្នុង​ទី​កន្លែង​មួយ ដោយ​មិន​បាន​ទៅ​ណា ​មិន​បាន​បរិភោគ​បាយ​ទឹក និង​ភោជនី​យាហារ​ឡើយ ឆ្អែត​ដោយ​បីតិ​ដែល​បាន​ឃើញ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ និង​សាវក​មួយ​សែន​រូប កំពុង​ចូល​និរោធ​សមាបត្តិ។ លុះ​ផុត​៧​ថ្ងៃ​ហើយ សិស្ស​ទាំង​នោះ បាន​ស្តាប់​ធម៌​របស់​ព្រះ​អនោម​ទស្សី​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ក៏​បាន​សម្រេច​ជា​ព្រះ​អរហន្ត​ទាំង​អស់​ ចំណែក​សុរុចិ​តាបស បាន​ប្រាថ្នា​តំណែង​អគ្គ​សាវក និង​កាល​ចុតិ​ចាក​ជាតិ​នោះ​ ហើយ​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​១​ពាន់​កប្ប បាន​ជា​ស្តេច​ចក្រ​ពត្តិ​១​ពាន់​ជាតិ បាន​ជា​ព្រះ​ឥន្ទ្រ​១​ពាន់​ជាតិ និង​ជាតិ​ចុង​ក្រោយ​នេះ បាន​មក​ជា​បុត្រ​របស់​ព្រាហ្មណ៏​មាន​ទ្រព្យ​៥៦០​កោដិ ហើយ​បាន​ចេញ​បួស​ជា ​ព្រះ​អរហន្ត ដ៏​កំ​ពូល​ដោយ​បញ្ញា ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា អាច​នឹង​រាប់​គ្រាប់​ភ្លៀង​ដែល​កំពុង​ធ្លាក់​ចុះ​មក​បាន។ បុណ្យ​បារមី​ដែល​ជួយ​អោយ​ព្រះ​សារីបុត្ត​ត្ថេរ​ជា​អ្នក​មាន​បញ្ញា​ច្រើន​ព្រោះ​លោក​ធ្លាប់​បាន​បួស​ជាប់​ត​ៗ​គ្នា​រហូត​៥​រយ​ជាតិ ដែល​មាន​នៅ​ក្នុង​អដ្ឋកថា​វេស្សន្តរ​ជាតក និង​ព្រោះ​លោក​ធ្លាប់​បាន​សាង​ព្រះ​ត្រៃបិដក​ក្នុង​​អតីត​ជាតិ​ផង​ដែរ។ ព្រះ​សារីបុត្រ​ជា​អ្នក​មាន​ប្រាជ្ញា​អង់​អាច និង​ការ​ប្រ​ព្រឹត្តិ​ល្អ​ក្រៃ​លែង ព្រម​ទាំង​មាន​ការ​ឈ្លាស​វៃ ជា​កម្លាំង​យ៉ាង​សំ​ខាន់​របស់​ព្រះ​មាន​ព្រះ​ភាគ ក្នុង​ការ​ជួយ​ប្រកាស​ព្រះ​ធម្ម​វិន័យ​អោយ​ផ្សព្វ​ផ្សាយ​ទៅ​ក្នុង​ទិសានុ​ទិស ទើប​មាន​នាម​តាម​ដែល​លោក​បាន​ទទួល​ការ​លើក​តម្កើង​ថា ព្រះ​ធម្មសេនាបតីគូ​នឹង​ព្រះ​នាម​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​ធម្ម​រាជា​ដូច​មាន​សេចក្តី​មួយ​វគ្គ​ក្នុង​បាលី​សេល​សូត្រ គម្ពីរ​មជ្ឈិម​និកាយ មជ្ឈិម​បណ្ណា​សកៈ មាន​សេចក្តី​ថា ព្រះ​មាន​ព្រះ​ភាគ​ប្រថាប់​គង់​ក្នុង​អាបណ​និគម សេល​ព្រាហ្មណ៏​ជា​អាចារ្យ​បង្ហាត់​មន្ត​ដល់​មាណព​៣០០​នាក់ បាន​នាំ​ពួក​មាណព​ទៅ​ចូល​គាល់​ព្រះ​មាន​ព្រះ​ភាគ ពិចារណា​ឃើញ​មហា​បុរិស​លក្ខណៈ ៣២​​ប្រការ​ហើយ​បាន​ក្រាប​ទូល​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់ និង​អារាធនា​អោយ​សោយ​រាជ​សម្បត្តិ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា តថាគត​ជា​ព្រះ​រាជា​ក្នុង​ធម៌​ទ្រង់​ញ៉ាំង​ធម្ម​ចក្រ​អោយ​ប្រ​ព្រឹត្ត​ទៅ ជា​ចក្រ​ដែល​គ្មាន​អ្នក​ណា​អាច​អោយ​ប្រព្រឹត្ត​ទៅ​បាន។ សេល​ព្រាហ្មណ៏​ក្រាប​ទូល​សួរ​ដល់​មេទ័ព​ធម៌​ដែល​ជា​គូ​នឹង​ព្រះ​ធម្ម​រាជា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ចង្អុល​ទៅ​សារីបុត្រ​ជា​ធម្ម​សេនាបតី។ ម៉្យាង​ទៀត​បើ​ប្រៀប​ព្រះ​ពុទ្ធ​សាសនា​ជា​កង​ទ័ព ក៏​ហៅ​បាន​ថា​កង​ទ័ព​ធម៌ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តាំង​នៅ​ក្នុង​ឋានៈ​ជា​កំពូល​ទ័ព​ធម៌ ព្រះ​សារីបុត្ត​ត្ថេរ​ជា​មេ​ទ័ព​ធម៌​ ព្រះ​សារីបុត្ត​ត្ថេរ​មាន​ការ​ចាប់​អារម្មណ៏​ទាក់​ទង​នឹង​ហេតុ​ដែល​ធ្វើ​អោយ​ព្រះ​ពុទ្ធ​សាសនា​តាំង​នៅ​យូរ និង​មិន​យូរ រហូត​ដល់​ការ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​សម្រាប់​ប្រើ​ជា​ធម្មនុញ្ញ គឺ​ក្រិត្យ​ក្រម​យ៉ាង​ខ្ពង់​ខ្ពស់​របស់​ព្រះ​ពុទ្ធ​សាសនា ដោយ​លោក​បំណង​ល្អ​ចង់​អោយ​ព្រះ​ពុទ្ធ​សាសនា​តាំង​នៅ​អស់​កាល​យូរ មិន​សាប​សូន្យ មិន​អន្តរធាន​ទៅ​រហ័ស​ពេក ដូច​មាន​គោល​ចារឹក​ទុក​ក្នុង​បាលី​គម្ពីរ​មហា​វិភង្គ ព្រះ​វិន័យ​បិដក បឋមភាគ​នៃ​វេរញ្ជ​កណ្ឌ បញ្ជាក់​ថា សម័យ​​កាល​ព្រះមាន​ព្រះ​ភាគ​ប្រថាប់​គង់​នៅ​ក្នុង​ដែន​វេរញ្ជា គ្រា​នោះ​ព្រះ​សារីបុត្ត​ត្ថេរ​ទៅ​ពួន​សង្ងំ​ក្នុង​ទី​ស្ងាត់ ចិត្ត​របស់​លោក​មាន​បរិវិតក្ក​ថា ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​អង្គ​ណា​តាំង​នៅ​មិន​យូរ និង​របស់​ព្រះ​ពុទ្ធ​អង្គ​ណា​តាំង​នៅ​យូរ លុះ​ដល់​វេលា​រសៀល លោក​ចេញ​ចាក​ទី​ស្ងាត់​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ថ្វាយ​បង្គំ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​មួយ ហើយ​ក្រាប​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ទៅ​ពួន​សង្ងំ​ក្នុង​ទី​ស្ងាត់​មួយ ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ​មាន​បរិវិត្តក​ថា សាសនា​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ឡាយ របស់​ព្រះ​ពុទ្ធ​អង្គ​ណា​ហ្ន៎ តាំង​នៅ​មិន​បាន​យូរ របស់​ព្រះ​ពុទ្ធ​អង្គ​ណា​ហ្ន៎ តាំង​នៅ​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​ថា ម្នាល​សារីបុត្រ ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​វិបស្សី​សម្ពុទ្ធ ព្រះ​សិខី​សម្ពុទ្ធ និង​ព្រះ​វេស្សភូ​សម្ពុទ្ធ តាំង​នៅ​មិន​បាន​យូរ ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​កកុសន្ធោ​សម្ពុទ្ធ ព្រះ​កោនាគមនោ​សម្ពុទ្ធ និង​ព្រះ​កស្សប​សម្ពុទ្ធ តាំង​នៅ​បាន​យូរ។ ព្រះ​សារីបុត្ត​ត្ថេរ​ក្រាប​ទូល​សួរ​រក​មូល​ហេតុ​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ហេតុ​អ្វី បច្ច័យ​អ្វី អោយ​ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​វិបស្សី​សម្ពុទ្ធ ព្រះ​សិខី​សម្ពុទ្ធ និង ព្រះ​វេស្សភូ​សម្ពុទ្ធ តាំង​នៅ​មិន​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្រ ព្រះ​វិបស្សី ព្រះ​សិខី ព្រះ​វេស្សភូ ទ្រង់​ខ្វល់​ខ្វាយ​តិច​ក្នុងការ​​សម្តែង​ធម៌​ដោយ​ពិស្តារ​ដល់​សាវក​ទាំង​ឡាយ ម៉្យាង​ទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គា​ថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូត​ធម៌ វេទល្លៈ របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទាំង​៣​ព្រះ​អង្គ​មាន​តិច សិក្ខា​បទ ក៏​ទ្រង់​មិន​បាន​បញ្ញត្តិ បាតិមោក្ខ ក៏​ទ្រង់​មិន​បាន​សម្តែង​ដល់​សាវក​ទាំង​ឡាយ។ កាល​ព្រះ​សម្មា​សម្ពុទ្ធ​ទាំង​នោះ និង​ពួក​សាវក​ដែល​ត្រាស់​ដឹង​តាម​អន្តរធាន​ទៅ​ហើយ ពួក​សាវក​ដែល​មាន​មក​ក្នុង​ខាង​ក្រោយ ដែល​មាន​នាម​មាន​គោត្ត មាន​ជាតិ​ផ្សេង​ៗ​គ្នា​ចេញ​បួស​អំ​ពី​ត្រ​កូល​ផ្សេង​គ្នា ធ្វើ​អោយ​ព្រះ​សាសនា​នោះ​អន្តរ​ធាន​ទៅ​ដោយ​រហ័ស។ ម្នាល​សារីបុត្រ​ផ្កា​ឈើ​ពណ៌​ផ្សេង​ៗ ដែល​បុគ្គល​គរ​ទុក​លើ​បន្ទះ​ក្តារ មិន​ទាន់​បាន​ដោត​ក្រង​ដោយ​អំបោះ ខ្យល់​រមែង​ផាត់​អោយ​ផ្កា​ទាំង​នោះ​ខ្ចាត់​ខ្ចាយ​ទៅ​បាន សេច​ក្តី​នោះ​ព្រោះ​ហេតុ​អ្វី ព្រោះ​បុគ្គល​មិន​បាន​ចង​ដោយ​អំបោះ យ៉ាង​ណា​មិញ ព្រោះ​ព្រះ​សម្មា​សម្ពុទ្ធ​ទាំង​នោះ និង​ពួក​ព្រះ​សាវក​ដែល​ត្រាស់​ដឹង​តាម​អន្តរធាន​ទៅ ហើយ​ពួក​សាវក​ដែល​មាន​មក​ខាង​ក្រោយ មាន​នាម មាន​គោត្ត មាន​ជាតិ​ផ្សេង​គ្នា ចេញ​បួស​អំពី​ត្រ​កូល​ផ្សេង​គ្នា ទើប​ធ្វើ​អោយ​ព្រះ​សាសនា​នោះ​អន្តរ​ធាន​ទៅ​ដោយ​ឆាប់​រហ័ស​ក៏​ដូច្នោះ​ដែរ ព្រោះ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទាំង​នោះ ទ្រង់​ខ្វល់​ខ្វាយ​តិច ក្នុង​ការ​កំណត់​មើល​ចិត្ត​របស់​សាវក​ទាំង​ឡាយ​ដោយ​ព្រះ​ទ័យ ហើយ​ទ្រង់​ទូន្មាន​សាវក​ទាំង​ឡាយ។ ម្នាល​សារីបុត្រ ដូច​ជា​សម័យ​មួយ ព្រះ​វេស្សភូ​អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ គង់​នៅ​ក្នុង​ដង​ព្រៃ​ដែល​គួរ​អោយ​ខ្លាច​មួយ ទ្រង់​កំណត់​មើល​ចិត្ត​របស់​ភិក្ខុ​សង្ឃ​ដោយ​ព្រះ​ទ័យ​ហើយ ទ្រង់​ទូន្មាន​ភិក្ខុ​សង្ឃ​ប្រមាណ​មួយ​ពាន់​រូប​ថា ពួក​អ្នក​ចូរ​ត្រិះ​រិះ យ៉ាង​នេះ កុំ​ត្រិះ​រិះ​យ៉ាង​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នោះ ចូរ​លះ​ចំណែក​នេះ ចូរ​ចូល​ដល់​ចំណែក​នេះ​ដូច្នេះ។ ចិត្ត​របស់​ភិក្ខុ​សង្ឃ​ប្រមាណ​មួយ​ពាន់​រូប​ដែល​ព្រះ​វេស្សភូ​អរហន្ត​សម្មា​សម្ពុទ្ធ ទ្រង់​ទូន្មាន​យ៉ាង​នោះ​ ក៏​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ​មិន​ប្រកាន់​មាំ។ ម្នាល​សារីបុត្រ នេះ​ឯង​ជា​ហេតុ ជា​បច្ច័យ​អោយ​ព្រះ​សាសនា​របស់​ព្រះ​វិបស្សី ព្រះ​សិខី ព្រះ​វេស្សភូ​សម្ពុទ្ធ តាំង​នៅ​មិន​បាន​យូរ ព្រះ​សារីបុត្ត​ត្ថេរ​ក្រាប​ទូល​សួរ​ត​ទៅ​ទៀត​ថា អ្វី​ជា​ហេតុ និង​ជា​បច្ច័យ​អោយ​ព្រះ​សាសនា​របស់​ព្រះ​កកុសន្ធោ ព្រះ​កោនាគមនៈ និង​ព្រះ​កស្សប​សម្ពុទ្ធ តាំង​នៅ​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ ត្រាស់​តប​ថា ម្នាល​សារីបុត្រ ព្រះ​កកុសន្ធោ ព្រះ​កោនាគមនៈ និង​ព្រះ​កស្សប​សម្ពុទ្ធ ទ្រង់​មិន​បាន​ខ្វល់​ខ្វាយ​តិច ក្នុង​ការ​សម្តែង​ធម៌​ដោយ​ពិស្តារ​ដល់​សាវក​ទាំង​ឡាយ។ ម៉្យាង​ទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ទាន ឥតិវុត្តកៈ ជាតក អព្ភូត​ធម៌ វេទល្លៈ របស់​ព្រះ​សម្ពុទ្ធ​ទាំង ៣ ព្រះ​អង្គ​នោះ​ សម្តែង​ច្រើន ថែម​ទាំង​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទាំង​៣​ព្រះ​អង្គ ទ្រង់​បាន​ត្រាស់​បញ្ញត្តិ​សិក្ខា​បទ ទ្រង់​បាន​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ​ផង។ កាល​ព្រះ​សម្ពុទ្ធ​ទាំង​នោះ និង​ព្រះ​សាវក​ ទាំង​ឡាយ​ដែល​ត្រាស់​ដឹង​តាម​បរិនិព្វាន​ទៅ ពួក​សាវក​ដែល​មាន​មក​ខាង​ក្រោយ មាន​នាម មាន​គោត្ត មាន​ជាតិ​ផ្សេង​គ្នា ចេញ​បួស​អំពី​ត្រ​កូល​ផ្សេង​គ្នា ទើប​រក្សា​ ព្រះ​សាសនា​នោះ​ទុក​បាន​អស់​កាល​យូរ​អង្វែង។ ម្នាល​សារីបុត្រ នេះ​ឯង​ជា​ហេតុ ជា​បច្ច័យ​អោយ​ព្រះ​សាសនា​របស់​ព្រះ​កកុសន្ធោ ព្រះ​កោនាគមនោ និង​ព្រះ​កស្សប​សម្ពុទ្ធ តាំង​នៅ​បាន​យូរ។ លំ​ដាប់​ត​អំពី​នោះ ព្រះ​សារីបុត្ត​ត្ថេរ ក្រោក​ចាក​អាសនៈ ដណ្តប់​ចីវរ​ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី​ឡើង ក្រាប​ទូល​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​ដ៏​ចម្រើន ដល់​ពេល​សម​គួរ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​បាតិមោក្ខ ដល់​សាវក​ទាំង​ឡាយ ដែល​ជា​ហេតុ​អោយ​ព្រះ​សាសនា​នេះ​តាំង​នៅ​បាន​យូរ ព្រះ​អង្គ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្រ ចូរ​រង់​ចាំ​សិន ចូរ​បង្អង់​សិន តថាគត​ជា​អ្នក​ស្គាល់​កាល​វេលា​ ក្នុង​កាល​គួរ​នឹង​ធ្វើ​យ៉ាង​នោះ តថាគត​មិន​ទាន់​បញ្ញត្តិ​សិក្ខា​បទ មិន​ទាន់​សម្តែង​បាតិមោក្ខ​ដល់​សាវក​​ទាំង​ឡាយ ក្នុង​កាល​ដែល​ធម៌​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ​មិន​ទាន់​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ លុះ​កាល​ណា​ធម៌​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ កាល​នោះ​ព្រះ​សាស្តា ទើប​ទ្រង់ បញ្ញត្តិ​សិក្ខា​បទ និង​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ​ ដើម្បី​កម្ចាត់​នូវ​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ទាំង​នោះ​នុះ​ឯង។ ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ មិន​ទាន់​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ អស់​កាល​ដែល​សង្ឃ​មិន​ទាន់​ចម្រើន ច្រើន​ដោយ​ភិក្ខុ​ជា​ថេរៈ លុះ​កាល​ណា​សង្ឃ​ចម្រើន​ច្រើន​ដោយ​ភិក្ខុ​ជា​ថេរៈ​ហើយ ឯ​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ រមែង​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ កាល​ណោះ​ឯង​ តថាគត​ក៏​នឹង​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ ដើម្បី​កម្ចាត់​បង់​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ទាំង​នោះ។ ធម៌​ដែល​ជា​ទី​តាំង…។ល។ ដល់​សង្ឃ​ដែល​មិន​ទាន់​ចម្រើន​ច្រើន​ដោយ​ការ​ផ្សព្វ​ផ្សាយ។ ដល់​សង្ឃ​ដែល​មិន​ទាន់​បរិបូណ៌​ដោយ​លាភ​សក្ការៈ។ ម្នាល​សារីបុត្រ ពេល​នេះ​ភិក្ខុ​សង្ឃ​មិន​ទាន់​មាន​ចម្រូង​ចម្រាស មិន​ទាន់​មាន​ទោស នៅ​ប្រាស​ចាក​សេចក្តី​សៅហ្មង មាន​សេចក្តី​បរិសុទ្ធ​ផូរ​ផង់ តាំង​នៅ​ក្នុង​គុណ ព្រោះ​បណ្តា​ភិក្ខុ ៥០០ រូប​នេះ ភិក្ខុ​ដែល​ទ្រ​ទ្រង់​គុណ​យ៉ាង​ទាប ក៏​ជា​ព្រះ​សោតាបន្ន ជា​អ្នក​មាន​ការ​មិន​ធ្លាក់​ចុះ​ជា​ធម្មតា ជា​អ្នក​មាន​គតិ​ទៀង​ទាត់ តែង​នឹង​បាន​ត្រាស់​ដឹង​ក្នុង​អនាគត​កាល។ មាន​សេចក្តី​អធិប្បាយ​ព្រះ​ពុទ្ធ​តម្រាស់​ឃាត់​ព្រះ​សារីបុត្ត​ត្ថេរ ដែល​ក្រាប​ទូល​អោយ​ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​ព្រះ​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ ដោយ​ប្រាកដ​ក្នុង​អដ្ឋកថា​គម្ពីរ បឋម​សមន្តប្បាសាទិកា អធិប្បាយ​បាលី​ព្រះ​វិន័យ​បិដក​បញ្ជាក់​ថា ពាក្យ​ដែល​ពោល​ក្នុង​បាលី​ថា ​ព្រះ​សាសនា​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទាំង​នោះ​តាំង​នៅ​មិន​បាន​យូរ គឺ​តាំង​នៅ​ត្រឹម​មួយ​រយៈ​ព្រះ​ជន្មាយុ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​នោះ​ប៉ុណ្ណោះ ឯ​ព្រះ​ជន្មាយុ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទាំង​នោះ​មាន​ផ្សង​ៗ​គ្នា ដូច្នេះ គឺ ព្រះ​វិបស្សី​មាន​ព្រះ​ជន្ម​៨​ម៉ឺន​ឆ្នាំ អាយុ​របស់​សាវក​ដំបូង ក៏​ស្មើ​នឹង​ព្រះ​ជន្មាយុ​របស់​ព្រះ​វិបស្សី ព្រះ​សាសនា​របស់​ព្រះ​អង្គ​តាំង​នៅ​ត្រឹម​តែ​អាយុ​របស់​សាវក​ចុង​ក្រោយ​ប៉ុណ្ណោះ ព្រះ​សិខី មាន​ព្រះ​ជន្មាយុ ៧​ម៉ឺន​ឆ្នាំ សាវក​ទាំង​ឡាយ​ជា​ដំបូង​របស់​ព្រះអង្គ ក៏​មាន​អាយុ​ប្រមាណ​ប៉ុណ្ណោះ​ដូច​គ្នា ព្រះ​សាសនា​របស់​ព្រះ​អង្គ​តាំង​នៅ​ត្រឹម​តែ​អាយុ​របស់​សាវក​ចុង​ក្រោយ​ប៉ុណ្ណោះ។ ព្រះ​វេស្សភូ មាន​ព្រះ​ជន្មាយុ ៦​ម៉ឺន​ឆ្នាំ ព្រះ​សាសនា​របស់​ព្រះអង្គ តាំង​នៅ​ត្រឹម​អាយុ​របស់​សាវក​ដែល​ត្រាស់​ដឹង​ចុង​ក្រោយ​គេ​ប៉ុណ្ណោះ សាវក​ដំបូង​មាន​អាយុ​ស្មើ​នឹង​ព្រះ​អង្គ​ប៉ុណ្ណោះ​ឯង។ ចំណែក​ព្រះ​កកុសន្ធោ មាន​ព្រះ​ជន្មាយុ ៤​ម៉ឺន​ឆ្នាំ ព្រះ​កោនាគមនៈ មាន​ព្រះជន្មាយុ ៣​ម៉ឺន​ឆ្នាំ ព្រះ​កស្សបៈ មាន​ព្រះ​ជន្មាយុ ២​ម៉ឺន​ឆ្នាំ ព្រះ​សាវក​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង ៣ ព្រះ​អង្គ​មាន​ច្រើន​យុគ​សម័យ ព្រះ​សាសនា​របស់​ព្រះ​ពុទ្ទ​ទាំង ៣ ព្រះ​អង្គ​នោះ​ទើប​តាំង​នៅ​បាន​យូរ។

[កែប្រែ] ការបរិនិព្វាន

ស្តូប​របស់​ព្រះ​សារី​បុត្ត​ នៅ​នាលន្ទា​ប្រទេស​ឥណ្ឌា

សម័យមួយ ព្រះ​សារីបុត្រអង្គុយ​ចូល​សមាបត្តិ។ លុះ​លោក​ចេញ​ពី​សមាបត្ត​ហើយ ក៏​គិត​ថា ជា​ធម្មតា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ និង​អគ្គ​សាវ័ក នរណា​បរិនិព្វាន​មុន ហើយ​លោក​ក៏​ជ្រាប​ថា អគ្គ​សាវ័ក​បរិនិព្វាន​មុន លោក​ក៏​ពិចារណា​មើល​អាយុ​សង្ខារ​របស់​លោក ឃើញ​ថា​នៅ​តែ​៧​ថ្ងៃ​ទៀត​នឹង​បរិនិព្វាន។ លោក​ក៏​បាន​ពិចារណា​ទៀត​ថា លោក​គួរ​តែ​បរិនិព្វាន​ក្នុង​ទី​ណា ពេល​នោះ​លោក​ស្រាប់​តែ​រលឹក​ដល់​ញោម​ស្រី​របស់​លោក ដែល​នៅ​ជា​មិច្ឆា​ទិដ្ឋិ​(មាន​ការ​យល់​ខុស)​នៅ​ឡើយ។​ លោក​ក៏​មើល​ឧបនិស្ស័យ​របស់​ញោមលោក ដឹង​ថា​ញោម​ស្រី​មាន​ឧបនិស្ស័យ​អាច​សំរេច​សោតា​បត្តិ​មគ្គ ដោយ​បាន​ស្តាប់​ធម៌​របស់​លោក។ លោក​ក៏​សំរេច​ចិត្ត​ទៅ​ផ្ទះ​ញោម​ស្រីដើម្បី​ប្រោស​ញោម ហើយ​និង​បរិនិព្វាន​ក្នុង​បន្ទប់​ដែល​លោក​ប្រសូត។
ព្រះសារី​បុត្រ​គិត​ហើយ ក៏​ទៅ​សុំ​អនុញ្ញាតិ​ ថ្វាយបង្គំលា​ព្រះ​សម្មាសម្ពុទ្ធ ដើម្បី​នឹង​បរិនិព្វាន។ ព្រះ​អង្គ​ក៏​បាន​អោយ​ព្រះ​សារី​បុត្រ​សម្តែង​ធម៌​ទេសនា​ជា​លើក​ចុង​ក្រោយ​របស់​លោក។ លុះ​សម្តែង​ចប់​ហើយ ព្រះ​សារី​បុត្រ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ជាមួយ​នឹង​ភិក្ខុ​៥០០​រូប ដោយ​មាន​មហា​ជន​ជា​ច្រើន​ជូន​ដំណើរ​លោក​រហូត​ដល់​ទ្វារ​នគរ។ ក្នុង​ថ្ងៃ​ដែល​ទៅ​ដល់​ផ្ទះ​ញោម យប់​នោះ​ព្រះ​ធម្មសេនាបតី​មាន​អាពាធ​យ៉ាង​ខ្លាំង​ក្លា (រោគ​ធ្លាក់​ឈាម)។ ទេវតា​ទាំង​ឡាយ​មក​សុំ​មើល​ព្យាបាល​ជំងឺ​អោយ​លោក តែ​លោក​បាន​បដិសេធន៍។ គ្រានោះ ញោម​របស់​លោក​បាន​ឃើញ​ទេវតា​ទាំង​ឡាយ លុះ​ទេវតា​ទៅ​វិញ​អស់​ ទើប​ញោមស្រី​ចូល​ទៅ​សួរ​លោក​អំ​ពី​អ្នក​ដែល​មកមុន​នេះ។ ព្រះ​សារី​បុត្រ​ក៏​ប្រាប់​ថា ហ្នឹងគឺ​​ព្រះ​ឥសូ​រ​ ព្រះ​ព្រហ្ម​ មហារាជ​ទាំង​៤។ នាង​ព្រាហ្មណី​ក៏​គិត​​ក្នុង​ចិត្ត​ថា យើង​ធ្លាប់​គោរព​បូជា​ព្រះ​ព្រហ្ម តែ​ពេល​នេះ​ព្រះ​ព្រហ្ម​បែរ​ជា​មក​ថ្វាយ​បង្គំ​បុត្រ​របស់​យើង​វិញ។ បើ​ដូច្នេះ ព្រះ​សាស្តា​របស់​បុត្រ​យើង​ នឹង​ធំ​ជាង​នេះ​ទៅ​ទៀត។ គិត​រួច នាង​ព្រាហ្មណី​ក៏​សួរ​អំពី​គុណ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់។ ព្រះ​សារី​បុត្រ​បាន​រៀប​រាប់​គុណ​ទាំង​ឡាយ​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​ធ្វើ​អោយ​នាង​ព្រាហ្មណី​មាន​ចិត្ត​ជ្រះ​ថ្លា សោតាបត្តិមគ្គ​ក៏​បាន​កើត​ប្រាដក​ដល់​ញោម​ស្រី​របស់​លោក​ក្នុង​ពេល​នោះ។
ពេល​ទៀប​ភ្លឺ ព្រះ​សារី​បុត្រ​បាន​អោយ​ព្រះ​ចុន្ទ​ត្ថេរ ដែល​ជា​ប្អូន​របស់​លោក​ប្រ​ការ​សង្ឃ​មក​ប្រ​ជុំ​គ្នា នឹង​អាល​បាន​សុំ​ខមាទោស​នូវ​ទោស​កំហុស​ណា​ដែល​លោក​បាន​ធ្វើ​ដោយ​កាយ​ឬ​ដោយ​វាចារ​មិន​ជា​ទី​គាប់​ចិត្តដល់​សិស្សរបស់​លោក។​ លុះ​សុំ​ខមាទោស​គ្នា​ទៅ​វិញទៅ​មក​ស្រេច​ហើយ ព្រះ​សារី​បុត្រ​ក៏​យក​ចីវរ​មួយ​ផ្ទាំង​គ្រប​មុខ ហើយ​ចូល​សមាបត្តិក្នុង​វិហារធម៌​ដោយ​លំដាប់​៩​យ៉ាង (​រូប​ជ្ឈាន​៤ អរូប​ជ្ឈាន​៤ និង​សញ្ញាវេទយិតនិរោធ)​ ហើយ​ក៏​បញ្ច្រាស់​ទៅ​មក​ លុះ​ចេញពី​ចតុត្ថជ្ឈាន លោក​ក៏​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន នៅ​ពេល​ដែល​អរុណោទ័យ​ប្រាកដ​ឡើង​ឯ​នាយ​ជើង​មេឃ ត្រូវ​នឹង​ថ្ងៃ​ ១៥​កើត​ ខែ​កត្តិក

[កែប្រែ] កាបញ្ញតិសិក្ខាបទរបស់​ព្រះសម្ពុទ្ធ

សេច​ក្តី​​ដែល​​ព្រះ​​មាន​​ព្រះ​ភាគ​របស់​យើង​ទាំង​ឡាយ ទ្រង់​មិន​ទាន់​បញ្ញត្តិ​សិក្ខា​បទ​ក្នុង​កាល​ដែល​នៅ​មិន​ទាន់​មាន​ហេតុ​នោះ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការ​ពារ​ការ​តិះ​ដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំង​ឡាយ​ថា កាល​សាវក​តាំង​នៅ​ជា​ប្រ​ក្រតី ហេតុ​អ្វី​ព្រះ​សមណ​គោតម​ក៏​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ ការ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​មុន​មាន​ហេតុ​ការណ៏​រមែង​ជា​ទោស ដូច​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ​ដូច្នោះ។ បើ​ពេទ្យ​ណា​ហៅ​អ្នក​ដែល​មិន​ទាន់​កើត​បូស​មក​ប្រាប់​ថា បូស​ធំ​នឹង​កើត​ឡើង​ក្នុង​រាង​កាយ​របស់​អ្នក​ត្រង់​នេះ អ្នក​ចូរ​ប្រញាប់​ព្យា​បាល​ក្នុង​កាល​ឥឡូវ​នេះ​ កាល​អ្នក​នោះ​ព្រម​អោយ​ព្យា​បាល ពេទ្យ​ល្ងង់​នោះ​ក៏​វៈ​រាង​កាយ​ត្រង់​នោះ​ហើយ​នាំ​លោហិត​ចេញ​ទៅ លុះ​វៈ​ហើយ​ពេទ្យ​នោះ ក៏​ទារ​ថ្លៃ​អំពី​អ្នក​នោះ អ្នក​នោះ​ក៏​នឹង​ជំ​ទាស់​ថា តើ​លោក​បាន​ព្យា​បាល​ជម្ងឺ​អ្វី​របស់​ខ្ញុំ មាន​តែ​ធ្វើ​អោយ​ខ្ញុំ​កើត​ទុក្ខ ធ្វើ​អោយ​លោហិត​របស់​ខ្ញុំ​អស់​ទៅ​តែ​ប៉ុណ្ណោះ​ដូច្នេះ យ៉ាង​ណា​មិញ កាល​ពួក​សាវក​មិន​ទាន់​មាន​កំ​ហុស បើ​ព្រះ​ពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​ឡើង ក៏​នឹង​បាន​ទទួល​ការ​ជំ​ទាស់​តិះ​ដៀល​ដូច្នោះ លុះ​ត្រា​តែ​ពួក​សាវក​មាន​កំហុស​កើត​ឡើង​ហើយ ទើប​ព្រះ​ពុទ្ធ ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​ឡើង ប្រៀប​ដូច​កាល​រោគ​កើត​ឡើង​ហើយ ទើប​គ្រូ​ពេទ្យ​ឆ្លាត​ដាក់​ថ្នាំ​ព្យា​បាល​ជម្ងឺ​ដូច្នោះ។​

[កែប្រែ] កិត្តិគុណរបស់​ព្រះ​សារីបុត្តត្ថេរ

កិត្តិ​គុណ​របស់​ព្រះ​សារីបុត្ត​ត្ថេរ ដូច​ជា​កិត្តិ​គុណ​ព្រះ​រាជ​ឱរស​របស់​ស្តេច​ចក្រ​ពត្តិ ដែល​មាន​ប្រាកដ​មក​ក្នុង​បាលី​គម្ពីរ​អង្គុត្តរ​និកាយ​បញ្ចក​និបាត នៃ​អនុវត្តន​សូត្រ និង​ក្នុង​អដ្ឋកថា​គម្ពីរ​មនោរថ​បូរណី​បញ្ជាក់​ថា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បាន​សម្តែង​ទុក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ ប្រកប​ដោយ​គុណ ៥​ប្រការ រមែង​ធ្វើ​អោយ​ចក្រ​ដែល​ព្រះ​រាជ​បិតា​ទ្រង់​អោយ​ប្រ​ព្រឹត្ត​ទៅ​ហើយ អោយ​ប្រ​ព្រឹត្ត​ទៅ​តាម​បាន​ដោយ​ធម៌ ចក្ក​រតនៈ​នោះ រមែង​ជា​ចក្រ​ដែល​មិន​មាន​អ្នក​ជា​សឹក​សត្រូវ​ណា​ៗ ត​ទល់​បាន​ឡើយ គុណ​សម្បត្តិ ៥​ប្រការ​នោះ គឺ​ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ​ទ្រង់​ជា​អ្នក​ប្រាជ្ញ
១ អត្ថញ្ញូ ស្គាល់​អត្ថ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ប្រយោជន៏​របស់​រាជ​ការ ត្រូវ​ធ្វើ​អោយ​ប្រជាជន​ត្រជាក់​ដោយ​សង្គហ​វត្ថុ​៤។
២ ធម្មញ្ញូ ស្គាល់​ធម៌ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ធម៌ និង​ច្បាប់​ប្រពៃណី នៃ​ព្រះ​រាជា​ទាំង​ឡាយ​ក្នុង​កាល​មុន ហើយ​តាំង​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌។
៣ មត្តញ្ញូ ស្គាល់​ប្រមាណ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ក្នុង​ការ​ដាក់​ទោស ឬ​ក្នុង​ការ​ប្រើ​កម្លាំង និង​ស្គាល់​ក្នុង​ការ​ទទួល​រាជ​ពលី បាន​ដល់​ការ​ប្រមូល​ពន្ធ​អាករ មិន​អោយ​ប្រជាជន​ក្តៅ​ក្រហាយ។
៤ កាលញ្ញូ ស្គាល់​កាល បាន​ដល់ រមែង​ទ្រង់​ជ្រាប​កាល​សោយរាជ្យ​សុខ កាល​ធ្វើ​ការ​វិនិច្ឆ័យ កាល​ស្តេច​យាង​សួរ​សុខ​ទុក្ខ​តាម​ជន​បទ
៥ បរិសញ្ញូ ស្គាល់​បរិស័ទ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ថា​នេះ​ជា​ខត្តិយ​បរិស័ទ នេះ​ជា​ព្រាហ្មណ៍​បរិស័ទ នេះ​ជា​វេស្ស​បរិស័ទ (ពួក​ឈ្មួញ) នេះ​ជា​សូទ្រ​បរិស័ទ នេះ​ជា​សមណ​បរិស័ទ គឺ​ស្គាល់​កិរិយា​អាការៈ ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រ​ជុំ​ជន​ថា ដូច​ម្តេច​ទើប​ល្មម​នឹង​បរិស័ទ​នោះ។
ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ​ទ្រង់​ធ្វើ​អោយ​ចក្រ ដែល​ព្រះ​រាជ​បិតា​ទ្រង់​អោយ​ប្រព្រឹត្ត​ទៅ​ហើយ អោយ​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ធម៌​ពិត យ៉ាង​ណា​មិញ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​សារីបុត្រ​ប្រកប​ដោយ​ធម៌ ៥​ប្រការ ក៏​ដូច្នោះ​ដែរ គឺ​សារីបុត្រ​រមែង​ញ៉ាំង​ធម្ម​ចក្រ ដ៏​ប្រសើរ​ដែល​តថាគត​អោយ​ប្រព្រឹត្ត​ទៅ​ហើយ អោយ​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ត្រឹម​ត្រូវ ធម្ម​ចក្រ​នោះ​រមែង​មិន​មាន​សមណៈ ព្រាហ្មណ៏ ទេព្តា មារ​ព្រហ្ម អ្នក​ណា​មួយ​ក្នុង​លោក នឹង​រា​រាំង​បាន​ឡើយ។ ធម៌ ៥ ប្រការ​នោះ តើ​ដូច​ម្តេច គឺ​សារីបុត្រ ជា​អ្នក​ឆ្លាត​តែង​ស្គាល់
១ អត្ថញ្ញូ ស្គាល់​អត្ថ បាន​ដល់ ស្គាល់​ប្រយោជន៏​៥​ប្រការ បាន​ដល់

  • វត្ថុដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ
  • និព្វាន
  • អត្ថន័យនៃពាក្យពេចន៏
  • វិបាក
  • កិរិយា

២ ធម្មញ្ញូ ស្គាល់​ធម៌​បាន​ដល់ ស្គាល់​ធម៌​៥​ប្រការ គឺ​

  • ធម៌ដែលជាបច្ច័យ
  • អរិយមគ្គ
  • បាលីពុទ្ធវចនៈ
  • កុសល
  • អកុសល

៣ មត្តញ្ញូ ស្គាល់​ប្រមាណ បានដ​ល់ ស្គាល់​ប្រមាណ​ក្នុង​ការ​ទទួល និង​ការ​បរិភោគ​បច្ច័យ​៤ គឺ​គ្រឿង​ស្លៀក​ដណ្តប់ អាហារ​បិណ្ឌ​បាត ទី​សេនា​សនៈ ថ្នាំ​កែ​រោគ
៤ កាលញ្ញូ ស្គាល់​កាល បានដល់ ស្គាល់​កាល​ថា កាល​នេះ​ជា​កាល​គួរ នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ កាល​នេះ​ជា​កាល​ចូល​សមាបត្តិ កាល​នេះ​ជា​កាល​សម្តែង​ធម៌ កាល​នេះ​ជា​កាល​ចារិក​ទៅ​តាម​ជន​បទ
៥ បរិសញ្ញូ ស្គាល់​បរិស័ទ បាន​ដល់ ស្គាល់​ថា នេះ​ជា​ខត្តិយ​បរិស័ទ នេះ​ជា​ព្រាហ្មណ៍​បរិស័ទ នេះ​ជា​គហបតី​បរិស័ទ នេះ​ជា​សមណ​បរិស័ទ ការ​ដឹង​កិរិយា​អាការៈ ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រ​ជុំ​ជន​ធ្វើ​ដូច​ម្តេច​ទើប​សម​ល្មម​នឹង​បរិស័ទ​នោះ។
ការ​បដិបត្តិ​ល្អ​របស់​ព្រះ​សារីបុត្រ ដែល​បាន​ទទួល​ព្រះ​ពុទ្ធ​តម្រាស់​សរសើរ​ថា ដូច​ជា​ម្តាយ​អ្នក​អោយ​កំណើត​បុត្រ ដូច​មាន​សម្តែង​ទុក​ក្នុង​បាលី​សច្ចវិភង្គ​សូត្រ នៃ​គម្ពីរ​មជ្ឈិម​និកាយ ឧរិ​បណ្ណា​សកៈ សម្តែង​អំពី​ព្រះ​មាន​ព្រះភាគ ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ត្ថេរ និង​ព្រះ​មហា​មោគ្គល្លាន​ត្ថេរ​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ឥសិបតន​មិគទាយវ័ន ក្បែរ​ក្រុង​ពារាណសី ត្រាស់​រៀប​រាប់​អំពី​ព្រះ​អង្គ សម្តែង​ធម្ម​ចក្រ គឺ​ព្រះ​ធម្ម​ទេសនា​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន ដែល​សមណ​ព្រាហ្មណ៏ ទេព្តា មារ ព្រហ្ម ឬ​អ្នក​ណា​មួយ​ក្នុង​លោក មិន​អាច​រា​រាំង​បាន ហើយ​ត្រាស់​ណែនាំ​អោយ​ភិក្ខុ​ទាំង​ឡាយ​គប់​រក​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​ដែល​ជា​បណ្ឌិត ជា​អ្នក​អនុគ្រោះ​ដល់​មិត្ត​ស​ព្រហ្ម​ចារី​ភិក្ខុ​ផ្សេង​គ្នា ត្រាស់​ប្រៀប​ប្រ​ដូច​ព្រះ​សារីបុត្រ​​ទៅ​នឹង​មាតា​អ្នក​អោយ​កំណើត ព្រះ​មោគ្គល្លាន​ដូច​ជា​មេ​ដោះ ព្រះ​សារីបុត្រ ជា​អ្នក​ណែនាំ​អោយ​តាំង​នៅ​ក្នុង​សោតា​បត្តិ​ផល ព្រះ​មោគ្គល្លាន ក៏​ណែ​នាំ​អោយ​តាំង​នៅ​ក្នុង​មគ្គ​ផល​ខ្ពស់​ឡើង។ និង​ព្រះ​សារីបុត្រ​ជា​អ្នក​អាច​អធិប្បាយ​អរិយ​សច្ច​៤​ដោយ​ពិស្តារ​បាន។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​ក្រោក​ឡើង​យាង​ចូល​ទៅ​កាន់​ព្រះ​វិហារ ឯ​ព្រះ​សារីបុត្រ​ក៏​សម្តែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ​ដោយ​បាន​ អធិប្បាយ​អរិយ​សច្ច​៤ អោយ​ស្តាប់​យ៉ាង​ពិស្តារ។ មាន​ព្រះ​ពុទ្ធ​វចនៈ​ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ត្ថេរ ថា​ជា​បុគ្គល​ឯក ផ្នែក​សម្តែង​ធម្ម​ចក្រ​បាន​ត្រូវ​តាម​ព្រះពុទ្ធ​បំណង ក្នុង​បាលី​គម្ពីរ​អង្គុត្តរ​និកាយ​ឯក​និបាត នៃ​បុគ្គល​វគ្គ ដោយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​លើក​តម្កើង​សមត្ថភាព​របស់​លោក​ថា ជា​បុគ្គល​ឯក មាន​សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ពិចារណា​មើល​មិន​ឃើញ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រកាស​ធម្ម​ចក្រ​ដ៏​ប្រសើរ​ដែល​តថាគត​ប្រកាស​ទុក​ហើយ អោយ​បាន​ស្មើ​តថាគត ដូច​សារីបុត្រ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​រមែង​ប្រកាស​ព្រះ​ធម្ម​ចក្រ​ដ៏​ប្រសើរ ​ដែល​តថាគត​ប្រ​កាស​ទុក​ហើយ​បាន​ល្អ ដូច​ជា​តថាគត​ដែរ កិត្តិ​គុណ​ជា​អច្ឆរិយៈ ផ្នែក​មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​ធ្វើ​អោយ​លោក​បាន​ទទួល​ការ​តែង​តាំង មាន​ចារឹក​ប្រាកដ​ក្នុង​បាលី​គម្ពីរ​អង្គុត្តរ​និកាយ ឯក​និបាត តាម​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តែង​តាំង​ឯតទគ្គៈ ដល់​សារីបុត្រ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ ដែល​ជា​សាវក​របស់​តថាគត ខាង​មាន​បញ្ញា​ច្រើន។ ភាវៈ​ជា​អ្នក​មាន​បញ្ញា​លើស​លប់​របស់​ព្រះ​សារីបុត្ត​ត្ថេរ ក្រៅ​ពី​ព្រះ​មាន​ព្រះ​ភាគ​បាន​ទ្រង់​ប្រកាស​លោក​អោយ​ជា ឯតទគ្គ​ហើយ ថែម​ទាំង​បាន​ត្រាស់​សរសើរ​លោក​ក្នុង​ផ្នែក​ជា​អ្នក​មាន​បញ្ញា​ច្រើន​ន័យ​ទៀត ដូច​មាន​ចារឹក​ទុក​ក្នុង​បាលី​គម្ពីរមជ្ឈិមនិកាយ​ឧបរិបណ្ណាសកៈ នៃអនុបទ​វគ្គ ក្នុង​អនុបទ​សូត្រ​ដែល​សម្តែង​ដោយ​លំដាប់​បទ ( ប៉ុន្តែ​នឹង​លើក​មក​ត្រឹម​តែ​ចំណែក​ខ្លះ) បញ្ជាក់​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ត​ជេត​ពន​មហា​វិហារ​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី​កសាង​ក្បែរក្រុងសាវត្ថី​ក្នុង​គ្រា​នោះ​ព្រះ​​មាន​ព្រះ​ភាគ​ត្រាស់​អោយ​ភិក្ខុ​ទាំង​ឡាយ​ស្តាប់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ជា​បណ្ឌិត ជា​អ្នក​មាន​ប្រាជ្ញា​ច្រើន ជា​អ្នក​មាន​ប្រាជ្ញា​ក្រាស់​ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ ជា​អ្នក​មាន​ប្រាជ្ញា​រហ័ស​ ជា​អ្នក​មាន​ប្រាជ្ញា​មុត​ស្រួច​ ជា​អ្នក​មាន​ប្រាជ្ញា​ទម្លាយ​កិលេស​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ឃើញ​​ច្បាស់​ធម៌​តាម​លំដាប់​បទ​បាន​ក្នុង​កាល​មួយ​រំពេច​ប៉ុណ្ណោះ ហើយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​សរសើរ​ព្រះ​សារីបុត្រ ផ្នែក​ខាង​ចូល​រូប​ឈាន​​៤​ និង អរូប​ឈាន ទាំង​ការ​កំណត់​ដឹង​សភាវៈ​ដែល​ជា​រូប និង​អរូប​មក​ជា​អារម្មណ​ថា លោក​ចូល​ទៅ​តាម​លំដាប់​នៃ​ឈាន ហើយ​អាច​កំណត់​ដឹង​ធម៌​តាម​លំដាប់​ថ្នាក់​ឈាន​ទាំង​ដឹង​ច្បាស់​នូវ​ការ​កើត​ឡើង​ ការ​​តាំង​នៅ​ ការ​អស់​ទៅ​នៃ​ធម៌ទាំង​នោះ​ រហូត​បាន​ទទួល​ការ​សរសើរ​ថា ជា​អ្នក​ស្ទាត់​ជំនាញ ដល់​នូវ​ការ​សម្រេច​ក្នុង​អរយិ​សីល អរិយ​សមា​ធិ អរិយ​បញ្ញា អរិយ​វិមុត្តិ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ពោល​ដោយ​ប្រពៃ​គប្បី​ពោល​សរសើរ​ភិក្ខុ​ជា​បុត្រ​របស់​ព្រះពុទ្ធ ជា​ឱរស​របស់ព្រះ​មាន​ព្រះ​ភាគ កើត​អំពី​ព្រះ​ឱស្ឋ​របស់​ព្រះ​មាន​ព្រះ​ភាគ កើត​អំពី​ធម៌​ អ្នក​ដែល​ធម៌​​និម្មិត​ ជាធម្ម​ទា​យាទ មិន​ជា​ទា​យាទ​របស់​អាមិស ភិក្ខុ​រូប​នោះ គឺ​សារីបុត្រ​នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ សារីបុត្រ​រមែង​ប្រកាស​ធម្ម​ចក្រ​អោយ​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ប្រពៃ​បាន ដូច​តថាគត់​អោយ​ប្រព្រឹត្ត​ទៅ​ហើយ។ កាល​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ដូច្នេះ​ហើយ ភិក្ខុទាំង​នោះ​ក៏​សម្តែង​សេចក្តី​ត្រេក​អរ​រីក​រាយ​ចំពោះ​ព្រះ​ពុទ្ធ​តម្រាស់​ដែល​ត្រាស់​សរសើរ​នោះ។

ភាព​ជា​អ្នក​មាន​បញ្ញា​របស់​ព្រះ​សារីបុត្ត​ត្ថេរ​ដែល​ព្រះពុទ្ធ​ត្រាស់​សរសើរ​ថា​វៀរ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ចេញ​ហើយ​មិន​មាន​អ្នក​ណា​នឹង​មាន​សមត្ថភាព​ប្រៀប​ផ្ទឹម​បញ្ញា​របស់​ព្រះ​សារីបុត្ត​បាន​ឡើយ​ ដូច​មាន​រឿង​ទាក់​ទង​នឹង​ការ​រាប់​ដំណក់​ទឹក​ភ្លៀង​ដែល​មាន​ចារ​ក្នុង​អដ្ឋកថា​គម្ពីរ​ធម្ម​បទ​នៃ​ពុទ្ធ​​វគ្ព​ក្នុង​រឿង​យមក​បាដិហារិយ៏​បញ្ជាក់​ថា ព្រះ​សារីបុត្រ​បាន​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​សាស្តា​បន្លឺ​សីហនាទ​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​កាល​ភ្លៀង​ធ្លាក់​រហូត​កប្ប​ក៏​ដោយ ខ្ញុំ​ព្រះ​អង្គ​​ក៏​អាច​រាប់​គណនា​បាន​ថា​ភ្លៀង​ធ្លាក់​ក្នុង​មហា​សមុទ្រ​ប៉ុណ្ណេះ​ដំណក់​ ធ្លាក់​លើ​ផែន​ដី​ប៉ុណ្ណេះ​ លើ​កំ​ពូល​ភ្នំ​ប៉ុណ្ណេះ​ដំ​ណក់ ព្រះ​បរម​សាស្តា​ត្រាស់​នឹង​សារីបុត្ត​ត្ថេរ​ថា ​ម្នាល​សារីបុត្រ​តថាគត​ក៏​ដឹង​ថា​អ្នក​អាច​រាប់​ដំណក់​គ្រាប់​ភ្លៀង​បាន​ (ក្នុងអដ្ឋកថា ​រឿង​​សក្ក​ទេវរាជ​​ថា​ សាវក​ទាំង​ឡាយ​មាន​ព្រះ​សារីបុត្រ​ជា​ដើម​ដែល​ប្រកប​ដោយ​បញ្ញា​ដែល​អាច​រាប់​ដំណក់​ទឹក​ភ្លៀង​បាន​ក្នុង​កាល​ភ្លៀង​ធ្លាក់​រហូត​ទូ​ទាំង​ផែន​ដី​ ម៉្យាង​ទៀត​សេចក្តី​ឧបមា​ដែល​នឹង​នាំ​មក​ប្រៀប​ធៀប​នឹង​បញ្ញា​របស់​ព្រះ​សារីបុត្រ​មិន​មាន​ ព្រោះ​ដូច្នោះ​ទើប​លោក​ក្រាប​ទូល​ថា ខ្សាច់​ក្នុង​ស្ទឹង​គង្ពារ​នឹង​អស់​ទៅ​ ទឹក​ក្នុង​មហា​សមុទ្រ​នឹង​រីង​ស្ងួត​ហួត​ហែង​ទៅ​ ដី​ក្នុង​ផែន​ដី​នឹង​អស់​ទៅ​ ការ​ឆ្លើយ​បញ្ហា​ដោយ​ការ​ដឹង​របស់​ខ្ញុំ​ព្រះ​អង្គ​នៅ​មិន​ទាន់​អស់​ឡើយ​។ មាន​សេចក្តី​អធិប្បាយ​ពាក្យ​ពេចន៏​របស់​ព្រះថេរៈ​វគ្គ​នេះ​ថា​ កាល​លោក​ដោះ​ស្រាយ​បញ្ហា​មួយ​ន័យ​ចប់​ហើយ​ បុគ្ពល​នឹង​ដាក់​ខ្យាច់​មួយ​គ្រាប់​ ដំណក់​ទឹក​មួយ​ដំណក់​ ដី​មួយ​ដុំ​តូច​ចុះ​ទៅ​ ​សូម្បី​លោក​ដោះ​ស្រាយ​បញ្ហា​រាប់​រយ​រាប់​ពាន់​ឬ​ក៏​រាប់​សែន​បញ្ហា​ បុគ្ពល​នឹង​ដាក់​ខ្នាច់​យ៉ាង​ណា​មួយ​មាន​ខ្សាច់​ជា​ដើម​ក្នុង​ទន្លេ​គង្ពារ​ មួយ​បញ្ហា​មួយ​គ្រាប់ វត្ថុ​គណនា​ទាំង​ឡាយ​មាន​ខ្សាច់​ដែល​នៅ​ក្នុង​ទន្លេ​គង្ពារ​ជា​ដើម​គប្បី​អស់​ទៅ​ដោយ​រហ័ស​ជាង​ការ​ឆ្លើយ​បញ្ហា​របស់​លោក​ គឺ​វត្ថុ​ផ្សេង​ៗ​ដែល​នាំ​មក​ធ្វើ​ជា​ខ្នាច់​នឹង​អស់​ទៅហើយ​ តែ​ការ​ឆ្លើយ​បញ្ហា​របស់​លោក​​មិន​ទាន់​អស់​ទៅ​ទេ។

[កែប្រែ] គុណ​សម្បតិ្ត​ និង​ជំនាញ

គោលធម៌​ដែល​ជា​គុណ​សម្រាប់​ធ្វើ​នាទី​ជា​ទូត គឺ​ជា​អ្នក​នាំ​សេចក្តី​ទៅ​ប្រាប់​ដល់​ផ្នែក​ទាំង​ពីរ​ មាន​ក្នុង​ខ្លួន​ព្រះ​សារី​បុត្ត​ត្ថេរ ដែល​មាន​ពោល​ក្នុង​បាលី​ទូត​សូត្រ​គម្ពីរ​អង្គុត្តរ​និកាយ អដ្ឋក​និបាត​បញ្ជាក់​ថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សរសើរ​ព្រះ​សារី​បុត្ត​ថា មាន​គុណ​សម្បត្តិ​ផ្នែក​អ្នក​ការ​ទូល គឺ​ជា​អ្នក​ប្រកប​ដោយ​អង្គ​៨​ប្រការ សម​គួរ​ដល់​ការ​ធ្វើ​ជា​ទូត

  1. ចេះ​ទទួល​ស្តាប់​ដោយ​ខ្លួន​ឯង
  2. ចេះ​ញុំាង​អ្នក​ដទៃ​អោយ​ព្រម​ស្តាប់​ខ្លួន
  3. រៀន​យក​ដោយ​ល្អ
  4. ចង​ចាំ​ទុក​បាន​ល្អ
  5. ជា​អ្នក​យល់​ដឹង​ដោយ​ល្អ សព្វ​កិច្ចការ
  6. ធ្វើ​អោយ​អ្នក​ដទៃ​បាន​ដឹង​ផង
  7. ឆ្លាត​ក្នុង​អំពើ​ដែល​ជា​ប្រយោជន៍ និង​មិន​ជា​ប្រយោជន៍
  8. មិនបង្ករ​ការ​ឈ្លោះ​វិវាទ (មានបដិភាណល្អ)


លទ្ធផងកាល​ងារ​របស់​លោក​ដែល​ចាត់​ទុក​ជា​ភស្តុតាង ត​មក​ដល់​ការ​សង្គាយនា​ជា​បន្ត​បន្ទាប់ គឺ​លោក​បាន​ប្រជុំ​ព្រះសង្ឃ​បរិយាយ​ធម៌ដែល​សំខាន់​ៗ ចែក​ជា​វគ្គ ជា​ឃ្លា ស្រួល​ក្នុង​ការ​ចងចាំ ហៅ​ថា សង្គីតិ​សូត្រ ចាត់​ជា​សង្គាយនា​ព្រះ​ធម៌​ក្នុង​សម័យ​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​គង់​ព្រះ​ជន្ម​នៅ​ឡើយ តែ​ជា​ការ​ធ្វើ​ដោយ​ផ្ទាល់​ខ្លួន មិន​បាន​សូម​ញត្តិ​អំពី​ព្រះ​សង្ឃ មាន​សេចក្តី​ប្រាកដ​ពិស្តារ​ក្នុង​សង្គីតិ​សូត្រ​ទី​៣៣​នៃ​ទីឃនិកាយ បាដិក​វគ្គ​បញ្ជាក់​ថា សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សម្រេច​ឥរិយា​បទ​នៅ​ក្នុង​នគរ​បាវា ក្នុង​សណ្ឋាគារ ឈ្មោះ ឧព្ភតកៈ របស់​ស្តេច​មល្លៈ​ទាំង​ឡាយ ក្នុង​រាត្រី​មួយ​ទ្រង់​សម្តែង​ធម៌​ដល់​ស្តេច​មល្លៈ​ទាំង​ឡាយ​រហូត​យប់​ជ្រៅ ព្រះអង្គ​ទ្រង់​រោយ​ខ្នងណាស់ ទ្រង់​បំណង​នឹង​ទម្រេត​ខ្នង​បន្តិច ទើប​ប្រោស​ប្រទាន​វរោកាស​អោយ​ព្រះ​សារីបុត្រ​ត្ថេរ​សម្តែង​ធម៌ដល់​ព្រះសង្ឃ​ជំនួស​ព្រះអង្គ។ ព្រះ​សារី​បុត្រ​បាន​ឱកាសល្អ​ដូច្នោះ ទើប​ប្រារព្ធ​រឿង​និគ្រន្ថ​វិវាទ​គ្នា ជា​មូល​ហេតុ​ អោយ​ព្រះ​សង្ឃ​ទាំង​ពួងមើល​ជា​និមិត្ត ដើម្បី​កុំ​អោយ​បែក​បាក់​គ្នា​ដូច​ជា​ពួក​និគ្រន្ថ។ ព្រះ​សារី​បុត្រ​ក៏​បាន​សម្តែង​ធម៌​ជា​ពួក​ៗ ជាក្រុម​ៗ ដើម្បី​អោយ​ភិក្ខុ​ទាំង​ឡាយ​ស្រួល​យល់ ស្រួល​ចាំ​ក្នុង​អត្ថ​និមួយៗ។

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត