ព្រះត្រ័យបិដក

ដោយវិគីភីឌា

ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម និស្សិតនៃមហាវិទ្យាល័យមហាបញ្ញា


ព្រះត្រ័យបិដក


Tipitaka001.jpg
Tipitaka002.jpg

មាតិកា

ព្រះត្រ័យបិដក

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         
បង្ហាញ · ការពិភាក្សា · កែប្រែ
ព្រះត្រ័យបិដកត្រ័យបិដក ប្រែថា កញ្រ្ចែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺ៖



វិនយបិដក

វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាតិ។ ក្នុងវិនយបិដកដដែលបានចែកចេញជា៥គម្ពីរមាន៖



គម្ពីរមហាវិភង្គ

គម្ពីរមហាវិភង្គ ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង២២៧សិក្ខា។



គម្ពីរភិក្ខុណីវិភង្គ

គម្ពីរភិក្ខុណីវិភង្គ ដែលអធិប្បាយនូវវិន័យទាំង៣១១សិក្ខាបទរបស់នាងភិក្ខុណី



គម្ពីរមហាវគ្គ

គម្ពីរមហាវគ្គ ជាគម្ពីរដែលបានពណ៌នាអំពីពិធីធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ

ក្នុងគម្ពីរនេះមាន១០ខន្ធកៈនៃ២២ខន្ធកៈដែលនៅសល់១២ខន្ធកៈទៀតមានប្រាកដក្នុងគម្ពីរចូឡវគ្គ



គម្ពីរចូឡវគ្គ

គម្ពីរចូឡវគ្គ ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក១២ខន្ធកៈក្រៅផ្សេងពី១០ខន្ធកៈក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ។



គម្ពីរបរិវារៈ

គម្ពីរបរិវារៈ ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំនួរចំលើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង៤ខាងលើ។



សុត្តន្តបិដក

សុត្តន្តបិដក គឺជាគម្ពីរដែលបានរួបរួមនូវព្រះធម៌មានលក្ខណៈជាការសម្តែងចាត់ជាក្រុមជាពួកតាមហេតុការណ៍ និងចរិតអធ្យាស្រ័យរបស់សត្វ

ឬគូរសន្ទនានោះឯងដែលមានមួយចប់នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តានឹងភាគីចរចាហៅថា មួយព្រះសូត្រ ឬសូត្រមួយ។ ក្នុង[[សុត្តន្ត

បិដក]]មានការចាត់ចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួកនិងជាក្រុមជាដើម​ដែលបានប្រារព្ធធ្វើឡើង ដោយព្រះសង្គីតិកាចារ្យតាំងតែ[[បឋម

សង្គាយនា]] ឬសង្គាយនាលើកទីមួយមានព្រះអរហន្ត៥០០អង្គរួមទាំងព្រះមហាកស្សប ព្រះមហាឧបាលី និងព្រះមហាអានន្ទជាដើម ឮ

រហូតដល់សង្គាយនាគ្រាទី៣ ដែលបានញ៉ាំងព្រះត្រ័យបិដកមានព្រះវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកឲ្យគ្រប់បរិបូរណ៍

ហើយនិងសង្គាយនាលើកទី៤(តាមច្បាប់ស្រីលង្កា) ព្រះត្រ័យបិដកដែនបានបន្តមកដោយការទន្ទេញចាំមាត់របស់ពួកសាវ័កក៏បានសរសេរចារិក

ទុកក្នុងស្ត្រាស្លឹករឹតជាលាយលក្ខណ៍អក្សរដោយក្រុមភិក្ខុជនជាតិស្រីលង្កា។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏បាននាំយកទៅសរសេរជាភាសាផ្សេងៗ

និងបានមកបកប្រែជាភាសាខ្លួនដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រព្រោះដំបូងឡើយមានសំនេរ ជាភាសាស្រីលង្កា (សីហឡភាសា)តែសំនៀង

ភាសាបាលី ហើយត្រូវគេចម្លងយកសំនៀងបាលីមកជាភាសាខ្លួនហើយប្រែសេចក្តីនែព្រះត្រ័យបិដកទាំងមូលជាភាសានៃប្រជាជាតិនោះៗ។

ព្រះសុត្តន្តបិដកមាន៥គម្ពីរដែលបានចារិកទុកនូវពាក្យវចនៈនៃព្រះសម្មាសម្ពុទ្ធតាមបែបផែនដូច្នេះ៖



គម្ពីរទីឃនិកាយ

គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា៣វគ្គធំៗគឺ សីលក្ខន្ធវគ្គមាន១៣ព្រះសូត្រ មហាវគ្គ

មាន១០ព្រះសូត្រនិងបាដិកវគ្គមាន១១ព្រះសូត្រ



គម្ពីរមជ្ឈិមនិកាយ

គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក១៥២ព្រះសូត្រដែលបែងចែកជា៣បណ្ណាសកៈ មានមូលបណ្ណាសកៈ

មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន១០ព្រះសូត្រវៀរតែវគ្គទី១៤គឺ

វិភង្គវគ្គមាន១២ព្រះសូត្រ



សំយុត្តនិកាយ

សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា៥វគ្គមានសគាថវគ្គដែលសម្តែងអំពីពួកព្រះសូត្រមានគាថាទាំងឡាយ២៧១ព្រះសូត្រ

និទានវគ្គ រួមព្រះសូត្រដែលពោល អំពីហេតុ ឬឫសគល់នៃសភាវធម៌ទាំងឡាយជាដើម១ ខន្ធវារវគ្គ ព្រះសូត្រដែលពោលអំពីខន្ធទាំងឡាយមានរូបក្ខន្ធជាដើម១

សឡាយតនវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកអាយតនៈទាំងឡាយ មានរូបាយតនៈជាដើម១ មហាវារវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកធម៌សំខាន់ៗដូចជា

មគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍២២ជាដើម១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុមមួយៗហៅថា សំយុត្តមួយ រួមទាំងអស់មាន៥៦សំយុត្តរួមគ្នា

ដូចជាទេវតាសំយុត្តជាដើមនិងមាន៧៧៦២ព្រះសូត្រ។



អង្គុត្តរនិកាយ

អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១និបាតដូចជាក្នុងឯកនិបាតសម្តែងអំពីពួកធម៌មានអង្គ១ ទុកនិបាត មានអង្គ២ តិកនិបាតមានអង្គ៣ រហូតដល់

ឯកាទសកនិបាត គឺពួកធម៌មានអង្គ១១ដូច្នេះជាដើម។ ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់៩៥៥៧ព្រះសូត្រ។



ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី៤គម្ពីរខាងលើមាន១៥ប្រភេទមាតិកាបានដល់៖
១. ខុទ្ទកបាឋ មានបទសូត្រខ្លីៗ៩បទមានសរណគមន៍ជាដើមមានករណិយមេត្តសូត្រជាបរិយោសាន១
២. ធម្មបទគាថា មាន២៦វគ្គដូចជាយមកវគ្គជាដើមមានព្រហ្មណវគ្គជាបរិយោសាន និងសរុបទាំងអស់មានច្រើនជាង៤០០គាថា។
៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។
៤. ឥតិវុត្តក មានវចនៈដែលពោលអាងដល់ព្រះពុទ្ធវចនៈ។មាន១១២ព្រះសូត្រ
៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។
៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវធីតាស្ថានសួគ៌
៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត
៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។
៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។
១០. ជាតក មានប្រជុំរឿងជាតកទាំងអស់៥៥០ជាតកដែលជាប្រវត្តិរឿងរ៉ាវពីអឌិតរបស់ព្រះពោធិសត្វ
១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលទាំងពីរព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម។
១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន៣០យ៉ាងមកអធិប្បាយនិងចំនែកឲ្យតូចៗដោយពិស្តាររបស់ព្រះសារិបុត្ត
១៣. អប្បទានអបទាន មានការរួបរួមនូវសម្តីឬពាក្យពេចន៍ចុងក្រោយមុននឹងចូលនិព្វានរបស់ព្រះអរហន្តទាំងឡាយទាំងព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ

និងព្រះសាវ័កពុទ្ធ

១៤. ពុទ្ធវង្សពុទ្ធវំស មានរៀបរាប់អំពីព្រះពុទ្ធទាំង២៤ព្រះអង្គពីអតីតកាលរហូតដល់ព្រះពុទ្ធសមណគោតមនៃយើងនេះឯង។
១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយានៃការកសាងបារមីរបស់ព្រះបរមពោធិសត្វក្នុងភទ្ទកប្បនេះ។



អភិធម្មបិដក

ធម្មសង្គណី

វិភង្គប្បករណ៍

ធាតុកថា

បុគ្គលប្បញ្ញត្តិ

កថាវត្ថុ

យមកប្បករណ៍

មហាបដ្ឋាន

អដ្ឋកថា

  • បញ្ចប្បករណដ្ឋកថា អដ្ឋកថាគម្ពីរធាតុកថា។ បុគ្គលប្បញ្ញត្តិ។ កថាវត្ថុ។ យមកប្បករណ៍។ និងគម្ពីរមហាបដ្ឋាន។


គម្ពីរផ្សេងៗ



នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។




ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត