Jump to content

ចន្ទគតិ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខែទាំង១២នៃចន្ទគតិ)

ចន្ទគតិមានន័យថា ដំណើរព្rរះចន្ទ។

ប្រតិទិនចន្ទគតិ

[កែប្រែ]
ថ្ងៃនៃសប្តាហ៍
លេខរៀង ១២៣៤៥៦៧៨
ថ្ងៃ អាទិត្យចន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍ចក្រវាឡ

ខែតាមចន្ទគតិទាំងអស់មាន ១២ខែ ៖

ខែតាមចន្ទគតិនិងខែតាមសុរិយគតិ
លេខរៀងខែចន្ទគតិពិធីបុណ្យផ្សេងៗចំនួនថ្ងៃលេខរៀងខែសុរិយគតិពិធីបុណ្យផ្សេងៗចំនួនថ្ងៃ
១មិគសិរពិធីបង្ហោះខ្លែង២៩១២ធ្នូ
២បុស្សពិធីលេងកូនគោល បញ្ចុះសីមា ពិធីប្លុងក្រឡាន[១]៣០១មករា
៣មាឃពិធីបុណ្យមាឃបូជា២៩២កុម្ភៈ
៤ផល្គុនពិធីបញ្ជាន់ត្រុដិ៣០៣មីនា
៥ចេត្រពិធីបុណ្យចូលឆ្នាំខែ្មរ២៩ ៤មេសា
៦ពិសាខពិធីឡើងអ្នកតា ពិសាខបូជា និងច្រត់ព្រះនង្គ័ល៣០៥ឧសភា
៧ជេស្ឋ២៩៦មិថុនា
៨អាសាឍចូលព្រះវស្សា៣០៧កក្កដា
៩ស្រាពណ៍២៩៨សីហា
១០ភទ្របទ៣០៩កញ្ញា
១១អស្សុជកាន់បិណ្ឌ និងភ្ជុំបិណ្ឌ២៩១០តុលា
១២កត្តិកចេញវស្សា និងកឋិនទាន៣០១១វិច្ឆិកា
១៣អកអំបុក សំពះព្រះខែ និងលយប្រទីប១៣បារមីមិនមែនជាឈ្មោះខែនុះទេគ្រាន់តែដាក់ឈ្មោះឱ្យមាននៅក្នុងចំណុចទី១៣ដែលនៅទំនេរតែប៉ុណ្ណោះ។
ឆ្នាំទាំង១២
លេខរៀង ១២៣៤៥៦៧៨៩១០១១១២១៣
ឆ្នាំ ជូតឆ្លូវខាលថោះរោងម្សាញ់មមីមមែវករកាចកុរពិសេស
ធាតុ ធាតុទឹកធាតុដីធាតុឈើធាតុឈើធាតុមា​សធាតុភ្លើងធាតុភ្លើងធាតុមាសធាតុដែកធាតុដែកធាតុដីធាតុទឹកធាតុខ្យល់

ស័ក៖ លំដាប់ឆ្នាំ ពីស័កទី១ ដល់ស័កទី១០ ៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក។

សករាជ៖ ពុទ្ធសករាជ ដែលសរសេរជាអក្សរកាត់ថា ព.ស។

បើគិតតាមចន្ទគតិដំណើរនៃព្រះចន្ទមានខ្នើតមានរនោច ។ ការរាប់ថ្ងៃ ចាប់ផ្តើមរាប់ពីថ្ងៃ ១កើត ដល់ ១៥កើត បន្ទាប់មកថ្ងៃ ១រោច ដល់ ១៤រោចក្នុងខែសេស ឬ ១៥រោចក្នុងខែគូ ។

ខែសេស (មិគសិរ មាឃ ចេត្រ ជេស្ឋ ស្រាពណ៍ និងអស្សុជ) មានតែ២៩ថ្ងៃ ឯខែគូ (បុស្ស ផល្គុន ពិសាខ អាសាឍ ភទ្របទ និងកត្តិក) មាន៣០ថ្ងៃ ។

ខែសេសមាន២៩ថ្ងៃ គិតជាម៉ោងខ្វះ១២ម៉ោងក្នុង១ខែ ។ ខែគូមាន៣០ថ្ងៃ គិតជាម៉ោងលើស១២ម៉ោងក្នុង១ខែ ។ ១ឆ្នាំតាមចន្ទគតិមានចំនួន ៣៥៤ថ្ងៃ ឯសុរិយគតិមានចំនួន ៣៦៥ថ្ងៃ គឺតិចជាងសុរិយគតិ១១ថ្ងៃក្នុង១ឆ្នាំ។ នៅពេលគ្រប់៣ឆ្នាំ ខាងចន្ទគតិក៏សន្សំថ្ងៃបាន ៣៣ថ្ងៃ ។ នៅឆ្នាំដែលមាន៣៣ថ្ងៃនោះឯងទើបត្រូវបន្ថែមមួយខែទៀតត្រង់ខែអាសាឍ គឺ បឋមាសាឍមាន៣០ថ្ងៃ និង ទុតិយាសាឍមាន៣០ថ្ងៃ ។ ក្នុងឆ្នាំដែលបន្ថែមខែអាសាឍ២ដងនោះ មាន១៣ខែ ហៅថា ឆ្នាំអធិកមាស មាន៣៨៤ថ្ងៃ ហេតុនោះ ទើបមានគោលសម្រាប់ថែមខែអាសាឍ គឺ ៣៣៣២៣៣២ បានដល់ ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ២ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ៣ឆ្នាំថែម១ខែ, ២ឆ្នាំថែម១ខែ ។

ឆ្នាំខាងចន្ទគតិចែកជា៣ គឺ ឆ្នាំបកតិមាស បកតិវារៈ ១ឆ្នាំមាន១២ខែ = ៣៥៤ថ្ងៃ, ឆ្នាំអធិកមាស បកតិវារៈ ១ឆ្នាំមាន១៣ខែ(អាសាឍ២ដង) = ៣៨៤ថ្ងៃ, ឆ្នាំបកតិមាស អធិកវារៈ ១ឆ្នាំមាន១២ខែ ដោយខែជេស្ឋមាន៣០ថ្ងៃ = ៣៥៥ថ្ងៃ ។

ការធៀបខែខាងចន្ទគតិ និង ខែខាងសុរិយគតិ គឺ មិគសិរ=ធ្នូ, បុស្ស=មករា, មាឃ=កុម្ភៈ, ផល្គុន=មីនា, ចេត្រ=មេសា, ពិសាខ=ឧសភា, ជេស្ឋ=មិថុនា, អាសាឍ=កក្កដា, ស្រាពណ៍=សីហា,ភទ្របទ=កញ្ញា, អស្សុជ=តុលា, កត្តិក=វិច្ឆិកា ។

របៀបសរសេរកាលបរិច្ឆេទតាមចន្ទគតិ

[កែប្រែ]

កាលបរិច្ឆេទតាមចន្ទគតិអាចសរសេរបាន២បែប គឺសរសេរជាអក្សរ ឬសរសេរជាលេខ[២]។ ឧទាហរណ៍៖ «ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២0១៧» ជាអក្សរ ៖ «ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១» ឬ ជាលេខ ៖ «ថ្ងៃ ១ ᧯ ១ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១» (តាមលំដាប់ មានន័យថា៖ ១=ថ្ងៃអាទិត្យ ᧯ =១៥កើត ១=ខែមិគសិរ) ឯថ្ងៃរោច ត្រូវសរសេរសញ្ញាខណ្ឌនៅពីលើលេខវិញ ដូចជា ᧱ = ១រោច។

    1. ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2017-12-28. Retrieved 2016-04-01.
    2. ↑ https://thmeythmey.com/?page=detail&id=59282