បំពេញរាជ្យ
បំពេញរាជ្យ ជាផ្លែឈើហូបផ្លែ មានរសជាតិជូរអែម និងផ្ដល់អត្ថប្រយោជន៍ចំពោះអ្នកទទួលទានវា។ ដើមឡើយផ្លែឈើនេះ មានឈ្មោះថា "លោះ" ក្រោយមកក្នុងរជ្ជកាលព្រះបាទ ព្រះបាទឧទ័យរាជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រទានឈ្មោះឲ្យផ្លែលោះនេះថា “បំពេញរាជ្យ” វិញ តែអ្នកខ្លះហៅក្លាយថា “កំពីងរាជ្យ”។[១]
ប្រភពដើម
[កែប្រែ]-
ការប្រមូលផលផ្លែបំពេញរាជ្យ
-
ដើមឈើចាស់ទុំ
-
ការប្រមូលផលផ្លែបំពេញរាជ្យ
-
ផ្លែបំពេញរាជ្យ
ផ្លែបំពេញរាជ្យ មានប្រភពមកពី ឥណ្ឌូចិន និង ឧបទ្វីបម៉ាឡេស៊ី ហើយត្រូវបានណែនាំទៅកាន់អាស៊ីត្រូពិច (ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ូរីស ប៉ាពួញូហ្គីណេ ហ្វីលីពីន) ។ ខ្មែរធ្លាប់ដាំដុះជាញឹកញាប់ ហើយផ្លែឈើរបស់វាមានច្រើននៅលើទីផ្សារក្នុងស្រុកនៅពេលដល់រដូវ។
ការពិពណ៌នា
[កែប្រែ]រូបរាងនិងស្លឹក
[កែប្រែ]ដើមបំពេញរាជ្យ គឺជាដើមឈើបៃតងដ៏ធំ លូតលាស់លឿន។ កម្ពស់របស់វាប្រែប្រួលពី ១៥ ទៅ ៤៥ ម៉ែត្រ។ ដើមត្រង់មានសំបកស្រាល។
ផ្កា
[កែប្រែ]ផ្កាមានមានពណ៌បៃតង លឿង ឬពណ៌ផ្កាឈូកស្រាល [២] ។
ផ្លែឈើនិងគ្រាប់ពូជ
[កែប្រែ]សំបកផ្លែបំពេញរាជ្យមានរាងស្វ៊ែរដែលមានមានអង្កត់ផ្ចិត ៤-៧.៥ សង់ទីម៉ែត្រជារឿយៗមានស្នាមជ្រួញ។ នៅពេលទុំ ពណ៌របស់វាប្រែប្រួលពីលឿងទៅមាស ជួនកាលពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូច។
រចនាសម្ព័នខាងក្នុងនៃផ្លែបំពេញរាជ្យប្រហាក់ប្រហែលនឹង ផ្លែមង្ឃុត ដែលមានគ្រាប់ពី ៣ ទៅ ៥ គ្រាប់ ស្រោបក្នុងដុំសាច់ដែលអាចបរិភោគបាន។ មានមានរសជាតិផ្អែម អាស៊ីត ឬជូរ។
គ្រាប់ដែលមានប្រវែង ២ សង់ទីម៉ែត្រ ដែលមិនអាចបរិភោគបានមានពណ៌ត្នោត។ ជាធម្មតាផ្លែទុំរវាងខែមិថុនា និងកក្កដា។ [២]
ការប្រើប្រាស់
[កែប្រែ]ផ្លែបំពេញរាជ្យមានគ្រាប់ពូជពណ៌ត្នោតដែល មិនអាចបរិភោគបានទេ ហើយអាចបង្កឱ្យមានផលវិបាកប្រសិនបើទទួលទាន។ [៣]
ការដាំមដុះ
[កែប្រែ]ដើមបំពេញរាជ្យ គឺជាដើមឈើនៃតំបន់ត្រូពិចសើម។ វាដុះពីនីវ៉ូទឹកសមុទ្ររហូតដល់កម្ពស់ ១០០០ មែ៉ត្រ ។
ចម្ងាយដាំរវាងដើមបំពេញរាជ្យនីមួយៗ គឺ ៦-៨ ម៉ែត្រ។ ដើមផ្លែបំពេញរាជ្យទាមទារការផ្គត់ផ្គង់ជីពីរដងក្នុងមួយឆ្នាំសម្រាប់ការលូតលាស់ដ៏ល្អប្រសើរ។
ឯកសារយោង
[កែប្រែ]- ↑ អត្ថប្រយោជន៍នៃផ្លែបំពេញរាជ្យ និងកំពីងរាជ្យ ដែលយើងគួរដឹងម, សុខក្រម, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២
- ↑ ២,០ ២,១ J. Morton: Santol - Sandoricum koetjape Merr., S. 199–201, In: Julia F. Morton: Fruits of warm climates, 1987, Miami, FL. Santol – En ligne sur le Crop Index de la “Purdue University”.
- ↑ Manomaipiboon (2004). "Gastrointestinal Complications from Ingested Santol Seeds". Vajira Medical Journal 48 (1). Retrieved on 2022-05-26.
|