ផ្លូវជាតិនៅកម្ពុជា
Appearance
តាមស្ថិតិនៅឆ្នាំ ១៩៧០ ប្រព័ន្ធផ្លូវនៅប្រទេសកម្ពុជា មានផ្លូវជាតិសំខាន់ៗ ចំនួន ៧ បច្ចុប្បន្ន បានកសាងផ្លូវ គឺផ្លូវជាតិលេខ៦A ៖
- [[[ផ្លូវជាតិលេខ១]]] ពី ភ្នំពេញ ទៅ ក្រុងបាវិត កាត់តាមអ្នកលឿង និង ខេត្តស្វាយរៀងមានប្រវែង ១៦៧ គឺឡូម៉ែត។
- [[[ផ្លូវជាតិលេខ២]]] ពីភ្នំពេញទៅភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គឺឡូម៉ែត។
- ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង ២៦០ គឺឡូម៉ែត។
- ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត។
- ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅអូរជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ប្រវែង ៤០៨ គឺឡូម៉ែត។
- ផ្លូវជាតិលេខ៦ ពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំពង់ធំ និង ខេត្តសៀមរាប ប្រវែង ៣៨៦ គឺឡូម៉ែត។
- ផ្លូវជាតិលេខ៦A ពីរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ទៅដល់ រង្វង់ទីរួមស្រុកជើងព្រៃ កាត់តាម ខេត្តកណ្ដាល និងខេត្តកំពង់ចាម ដែលមានប្រវែង ១២៧ គីឡូម៉ែត្រ។
- ផ្លូវជាតិលេខ៧ ពីស្គន់ទៅខេត្តស្ទឹងត្រែង កាត់តាមស្រុកស្នួល ប្រវែង ៥៤៣ គឺឡូម៉ែត។
ផ្លូវខេត្តកណ្ដាល
[កែប្រែ]- ផ្លូវជាតិលេខ២១ ពី រង្វង់មូលតាខ្មៅ ទៅព្រំប្រទល់ ខេត្តក្រមួនស កម្ពុជាក្រោម កាត់តាម ក្រុងតាខ្មៅ ស្រុកស្អាង និង ស្រុកកោះធំ។
- ផ្លូវជាតិលេខ២១A ពី រង្វង់មូលតាខ្មៅ តាមមាត់ ទន្លេបាសាក់ ត្រើយខាងលិច ទៅដល់ ផ្លូវជាតិលេខ២១ ត្រង់ វត្តឈូងលាភ កាត់តាម សង្កាត់តាខ្មៅ ឃុំស្វាយរលំ ឃុំសិត្បូ និង ឃុំរកាខ្ពស់។