គុយវ៉ែត
دولة الكويت Dawlat al-Kuwayt រដ្ឋគុយវ៉ែត | ||
---|---|---|
![]() | ||
ព័ត៌មានមួយចំនួន | ||
ឈ្មោះផ្លូវការ | រដ្ឋគុយវ៉ែត | |
រាជធានី | ក្រុងគុយវ៉ែត | |
រដ្ឋាភិបាល | រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ | |
ព្រះមហាក្សត្រ | សាបាហ៍ អាល់ អាហ៍មាដ អាល់ ចាបែរ អាល់ សាបាហ៍ | |
នាយករដ្ឋមន្ត្រី | ណាសសែរ អាល់ មូហាមមេដ អាល់ អាហ៍មេដ អាល់ អាបាហ៍ | |
ឯករាជ្យ | ពីប្រទេសអង់គ្លេស ១៩ មិថុនា ១៩៦១ | |
ផ្ទៃដី | ១៧.៨១៨ គីឡូម៉ែត្រក្រឡា | |
ប្រជាពលរដ្ឋ | ៣.៣៩៩.៦៣៧ (ឆ្នាំ២០០៧) | |
ដង់ស៊ីតេ | ១៣១ ក្នុងមួយគីឡូម៉ែត្រក្រឡា | |
ភាសាផ្លូវការ | អារ៉ាប់ | |
GDP (PPP) | Per capita ៣៩.៣០០ដុល្លារ (ទី១១) | |
លេខទូរស័ព្ទ | +965 |
រដ្ឋគុយវ៉ែត (អារ៉ាប់៖ دولة الكويت) គឺជារដ្ឋឯករាជ្យមួយនៅតាមបណ្ដោយឈូងសមុទ្ទប៉ែក្ស ជាប់ជាមួយនឹងប្រទេសសាវឌី អារ៉ាប់ នាភាគខាងត្បូង និងប្រទេសអ៊ីរ៉ាក់នាភាគខាងជើង និងខាងលិច។ គុយវ៉ែតជាពាក្យអារ៉ាប់ដែលមានន័យថា “បន្ទាយសាងជិតទឹក”។ ប្រទេសនេះមានប្រជាជនប្រមាណ៣,១ លាននាក់ និងមានផ្ទៃដី ១៧.៨១៨ គីឡូម៉ែត្រក្រឡា។ គុយវ៉េតជាប្រទេសកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានប្រព័ន្ធសភា និងទីក្រុងគុយវ៉ែត គឺជាទីក្រុងសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសនេះ។
គុយវ៉ែតមានប្រេងបម្រុងធំជាងគេទី៥នៅក្នុងពិភពលោក និងជាប្រទេសមានជាងគេបំផុតទី៤ក្នុងលោក ដែលប្រជាជនមានប្រាក់ចំណូលខ្ពស់។ ធនធានប្រេងរបស់ប្រទេសគុយវ៉េត ត្រូវបានរកឃើញ និងប្រើប្រាស់នាទសវត្សរ៍១៩៣០ និងបន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៦១ វិស័យឧស្សាហកម្មប្រេងរបស់ប្រទេសនេះបានរីកលូតលាស់យ៉ាងខ្លាំង។ ផលិតផលប្រេង និងប្រេងឆៅរបស់ប្រទេសនេះមានតម្លៃ៩៥ភាគរយនៃទឹកប្រាក់នាំចេញ និងជាប្រភពចំណូល៨០ភាគរយរបស់រដ្ឋាភិបាល។
នៅក្នុងឆ្នាំ១៩៩០ ប្រទេសគុយវ៉ែតត្រូវបានប្រទេសជិតខាងខ្លួន គឺប្រទេសអ៊ីរ៉ាក់ចូលឈ្លានពាន និងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចូលអន្តរាគមន៍ដោយផ្ទាល់ ទើបបានបញ្ចប់ការគ្រប់គ្រងពីសំណាក់ប្រទេសអ៊ីរ៉ាក់ ដែលមានរយៈពេលប្រមាណ៧ខែ។
|