អ៊ុយក្រែន
Україна (ភាសាអ៊ុយក្រែន) | |
---|---|
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | កៀវ 49°N 32°E / 49°N 32°ECoordinates: 49°N 32°E / 49°N 32°E |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអ៊ុយក្រែន[១] |
ក្រុមជនជាតិ (ឆ្នាំ ២០០១)[២] |
|
សាសនា (ឆ្នាំ ២០១៨)[៣] |
|
រដ្ឋាភិបាល | សាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
វ៉ូឡូឌីមៀរ ហ្សេឡេនស្គី | |
ដេនីស ស្មីហាល | |
រូស្លង់ ស្តេហ្វានឈូគ | |
នីតិបញ្ញត្តិ | វែរឃូវណារ៉ាដា |
និម្មិតកម្ម | |
- រូសកៀវ | ៨៧៩ |
១១៩៩ | |
១៨ សីហា ១៦៤៩ | |
១០ មិថុនា ១៩១៧ | |
១៩៣៩–១៩៤០ | |
២៦ មេសា ១៩៥៤ | |
២៤ សីហា ១៩៩១ | |
២៨ មិថុនា ១៩៩៦ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦០៣,៦២៨ គ.ម២ [៤] (ទី៤៥) |
- ផ្ទៃទឹក (%) | ៣.៨ [៥] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៣៦,៧៤៤,៦៣៦[៦] (ទី៤១) |
- ដង់ស៊ីតេ | ៧៣.៨ នាក់/គ.ម២ (ទី១១៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤៤១.០៧៥ ពាន់លានដុល្លារ[៧] |
- ក្នុងម្នាក់ | ១២,៦៦០ ដុល្លារ[៧] (ទី១០៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១៥១.១ ពាន់លានដុល្លារ[៧] |
- ក្នុងម្នាក់ | ៤,៣៤៩ ដុល្លារ[៧] |
ជីនី (២០២០) | ២៥.៦[៨] ទាប |
HDI (២០២១) | ០.៧៧៣[៩] ខ្ពស់ · ទី៧៧ |
រូបិយវត្ថុ | ហរីវីញ្ញា (₴) (UAH) |
ល្វែងម៉ោង | UTC+២[១០] (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៨០ |
កូដ ISO 3166 | UA |
ដែនកម្រិតខ្ពស់ | .ua .укр |
ប្រទេសអ៊ុយក្រែន (ភាសាអ៊ុយក្រែន ៖ Україна, អ៊ុ-ក្រៃ-យី-ណា) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនគឺជាប្រទេសធំបំផុតទីពីរនៅទ្វីបអឺរ៉ុប ដោយនៅពីក្រោយតែរុស្ស៊ីប៉ុណ្ណោះ។[១១] ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងឦសាន្ត បេឡារុសនៅភាគខាងជើង ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីនៅភាគខាងលិច រូម៉ានី និងម៉ុលដាវីនៅភាគខាងត្បូង[ស ១] និងមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវ និងសមុទ្រខ្មៅ។[ស ២] កៀវគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែន។ ភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការ និងភាសាជាតិ ខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ពិសេសនៅផ្នែកខាងកើត និងត្បូងនៃប្រទេស។
ក្នុងអំឡុងមជ្ឈិមសម័យ អ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើម ហើយក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមមហារដ្ឋរូសកៀវ ដែលបានលេចឡើងនៅសតវត្សទី៩។ មហារដ្ឋនោះបានបន្ដដួលរលំ និងបែងចែកទៅជារដ្ឋអំណាចតូចៗក្នុងតំបន់ ហើយទីបំផុតត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី១៣។ ក្រោយបានរំដោះពីឥទ្ធិពលម៉ុងហ្គោល ទឹកដីអ៊ុយក្រែនត្រូវបានបន្ដបែងចែក និងគ្រប់គ្រងដោយមហាអំណាចខាងក្រៅអស់រយៈពេលជាង ៦០០ ឆ្នាំ ដូចជា៖ សហធនរដ្ឋប៉ូឡូញ-លីទុយអានី ចក្រភពអូទ្រីស ចក្រភពអូតូម៉ង់ និងអាណាចក្រត្សាររុស្ស៊ី។ ហេតម៉ាណាកខូសាក់បានលេចរូបរាងឡើងនៅលើទឹកដីភាគកណ្តាលអ៊ុយក្រែនក្នុងសតវត្សទី១៧ ប៉ុន្តែត្រូវបានបែងចែករវាងរុស្ស៊ី និងប៉ូឡូញ ហើយចុងក្រោយត្រូវបានកាន់កាប់ដោយចក្រភពរុស្ស៊ីទាំងស្រុង។ ជាតិនិយមអ៊ុយក្រែនបានចាប់ផ្ដើមវិវត្ដ ហើយនៅក្រោយបដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧ សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនក៏ត្រូវបានបង្កើតឡើង។ ចលនាបុលសេវិកបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ី ហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនឡើងដែលត្រូវជាសាធារណរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះហូឡូដូម័រ ដែលជាគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្ស។ នៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយជនស៊ីវិលប្រមាណ ៧ លាននាក់ត្រូវបានសម្លាប់ រួមទាំងជនជាតិជ្វីហ្វអ៊ុយក្រែនមួយភាគធំផងដែរ។
អ៊ុយក្រែនបានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៩១ ក្រោយរំលាយសហភាពសូវៀត ហើយបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត។[១២] រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ មហាបាតុកម្មដែលគេស្គាល់ថា អឺរ៉ូម៉ីដាន បាននាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ២០១៤។ រុស្ស៊ីបានកាត់ផ្ដាច់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដើម្បីបញ្ចូលជាទឹកដីរបស់ខ្លួន ខណៈកុបកម្មគាំទ្ររុស្ស៊ីបាននាំឱ្យកើតសង្រ្គាមនៅតំបន់ដុនបាស រវាងក្រុមផ្តាច់ខ្លួននិយមគាំទ្រដោយរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រជាជាតិអ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក អ៊ុយក្រែនបានបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ។[១៣][១៤][១៥]
អ៊ុយក្រែនជាឯកត្តរដ្ឋដែលប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ ទោះជាមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍក្ដី ប៉ុន្តែវាមានចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតនៅទ្វីបអឺរ៉ុបដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ[១៦] ចំណែកអំពើពុករលួយនៅតែជាបញ្ហាដ៏សំខាន់។[១៧][១៨] ប្រទេសអ៊ុយក្រែនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុបជាដើម។ សព្វថ្ងៃ អ៊ុយក្រែនកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចូលជាសមាជិកនៃសហភាពអឺរ៉ុប ហើយថែមទាំងបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូទៀតផង។[១៩]
កំណត់សម្គាល់
[កែប្រែ]- ↑ មួយផ្នែកកំពុងស្ថិតក្រោមរដ្ឋផ្ដាច់ខ្លួន ត្រង់ស៍នីស្ទ្រី។
- ↑ ទឹកដីអ៊ុយក្រែននៅតាមបណ្ដាយសមុទ្រអាសូវត្រូវបានរុស្ស៊ីកាន់កាប់ និងកាត់ផ្ដាច់នៅក្នុងឆ្នាំ២០២២ ប៉ុន្តែការផ្ដាច់ទឹកដីនេះត្រូវបានថ្កោលទោសដោយសហគមន៍អន្តរជាតិ។
ឯកសារយោង
[កែប្រែ]- ↑ "Law of Ukraine "On ensuring the functioning of Ukrainian as the state language": The status of Ukrainian and minority languages". 20 October 2020.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedEthnic composition of the population of Ukraine, 2001 Census
- ↑ (ភាសាអ៊ុយក្រែន) Особливості Релігійного І Церковно-Релігійного Самовизначення Українських Громадян: Тенденції 2010-2018, Kyiv: Razumkov Center in collaboration with the All-Ukrainian Council of Churches, ២២ ខែមេសា ២០១៨, pp. 12, 13, 16, 31, http://razumkov.org.ua/uploads/article/2018_Religiya.pdf
សំណាកចម្លើយពីមនុស្សចំនួន ២,០១៨ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលបានសម្ភាសន៍នៅថ្ងៃទី២៣–២៨ ខែមីនា ឆ្នាំ២០១៨ នៅគ្រប់តំបន់នៃប្រទេសអ៊ុយក្រែន លើកលែងតែតំបន់គ្រីមៀ និងដែនដីកាន់កាប់ដូណេតស្ក៍ និងលូហ្កានស្ក៍។ - ↑ "Ukraine". The World Factbook. Central Intelligence Agency. 23 March 2022.
- ↑ Jhariya, M.K.; Meena, R.S.; Banerjee, A.. Ecological Intensification of Natural Resources for Sustainable Agriculture. Springer Singapore. p. 40. ល.ស.ប.អ. 978-981-334-203-3. https://books.google.com/books?id=Bf4hEAAAQBAJ&pg=PA40។ បានយកមក 19 មេសា 2022.
- ↑ អង្គការសហប្រជាជាតិ. "Population, including UN projections, 2023". Retrieved 3 May 2023.
- ↑ ៧,០ ៧,១ ៧,២ ៧,៣ "Report for Selected Countries and Subjects". IMF.
- ↑ "GINI index (World Bank estimate) - Ukraine". data.worldbank.org. ធនាគារពិភពលោក. Retrieved 19 មេសា 2022.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ISBN 978-92-1-126442-5. Retrieved 3 May 2022.
- ↑ Net, Korrespondent (18 October 2011). "(អ៊ុយក្រែន) Рішення Ради: Україна 30 жовтня перейде на зимовий час". korrespondent.net. http://ua.korrespondent.net/ukraine/events/1273613-rishennya-radi-ukrayina-30-zhovtnya-perejde-na-zimovij-chas.
- ↑ "Ukraine country profile". BBC News. 1 March 2022. https://www.bbc.com/news/world-europe-18018002.
- ↑ "Declaration of State Sovereignty of Ukraine". Verkhovna Rada of Ukraine. Archived from the original on 27 September 2007. Retrieved 4 May 2023.
- ↑ Beliakova, Polina; Tecott Metz, Rachel (2023-03-17). "The Surprising Success of U.S. Military Aid to Ukraine". Foreign Affairs. https://www.foreignaffairs.com/ukraine/war-security-assistance-lessons.
- ↑ Dorfman, Zach (April 28, 2022). "In closer ties to Ukraine, U.S. officials long saw promise and peril". Yahoo News. Retrieved 4 May 2023.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedEuropean Commission Trade Ukraine
- ↑ "What is wrong with the Ukrainian economy?". Atlantic Council. 26 April 2019. Retrieved 4 May 2023.
- ↑ Dlugy, Yana (1 July 2022). "Corruption in Ukraine". New York Times. Retrieved 4 May 2023.
- ↑ Korostelina, Karina V. (March 2013). "Ukraine twenty years after independence". Communist and Post-Communist Studies 46: 53–64. DOI:10.1016/j.postcomstud.2012.12.008.
- ↑ Kramer, Andrew E.; Bilefsky, Dan (2022-09-30). "Ukraine submits an application to join NATO, with big hurdles ahead.". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2022/09/30/world/europe/ukraine-nato-zelensky.html.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |