Jump to content

កម្ពុជាសម័យទំនើប

ពីវិគីភីឌា

បន្ទាប់ពីការធ្លាក់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត កម្ពុជាបានស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម និងរដ្ឋាភិបាលនិយមហាណូយ សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវបានបង្កើតឡើង។ សង្គ្រាមរដ្ឋប្បវេណីបានឆាបឆេះឡើងកំឡុងទសវត្សឆ្នាំ១៩៨០ ដែលកំពុងប្រឈមនឹងកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជារបស់រដ្ឋាភិបាលនេះ ទល់នឹងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលនិរទេសដែលបានបង្កើតផ្សំឡើងដោយពួកក្រុមនយោបាយកម្ពុជាបី: គណបក្សហ៊្វុនស៊ីនប៉ិចរបស់សម្ដេចនរោត្តម-សីហនុ គណបក្សកម្ពុជាប្រជាធិបតេយ្យ (ជាញឹកញាប់សំដៅលើពួកខ្មែរក្រហម) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)។

កិច្ចប្រឹងប្រែងសន្តិភាពជាច្រើនបានធ្វើកាន់តែខ្លាំងឡើងនៅឆ្នាំ១៩៨៩ និង១៩៩១ ជាមួយនិងសន្និសីទអន្តរជាតិពីរនៅប៉ារីស និងបេសកកម្មការថែរក្សាសន្តិភាពស.ប.ដែលបានជួយមើលពិនិត្យបទឈប់បាញ់។ ពេលដូចគ្នាផ្នែកមួយនៃកិច្ចប្រឹងប្រែងសន្តិភាព ការបោះឆ្នោតដែលឧបត្ថម្ភដោយស.ប.ត្រូវបានប្រារព្ធឡើងនៅឆ្នាំ១៩៩៣ បានជួយស្ដារពហិលក្ខណៈនៃប្រក្រតីភាពខ្លះ ពេលនោះក៏បានធ្វើការកាត់បន្ថយចំនួនខ្មែរក្រហមយ៉ាងលឿននៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៩០។ ព្រះនរោត្តម-សីហនុត្រូវបានតែងតាំងជាព្រះមហាក្សត្រឡើងវិញ។ រដ្ឋាភិបាលចម្រុះមួយ បានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៨ បាននាំមកនូវស្ថេរភាពនយោបាយសាជាថ្មីវិញ និងការចុះចាញ់នៃកងកម្លាំងខ្មែរក្រហមដែលនៅសល់នៅឆ្នាំ១៩៩៨។

កិច្ចប្រឹងប្រែងសន្តិភាពនិងការបោះឆ្នោតសេរី

[កែប្រែ]

ចាប់ពី ៣០កក្កដា ដល់ ៣០សីហា ឆ្នាំ១៩៨៩ ពួកអ្នកតំណាងនៃ១៨ប្រទេស ភាគីកម្ពុជាទាំងបួន និងអគ្គលេខាធិការស.ប.បានជួបប្រជុំគ្នានៅប៉ារីសក្នុងកិច្ចប្រឹងប្រែងមួយដើម្បីចរចាការផ្សះផ្សាយោគយល់គ្នាវិញ។ ពួកគេបានសង្ឃឹមដើម្បីសម្រេចបានគោលបំណងទាំងនោះដែលបានឃើញថាចាំបាច់ចំពោះអនាគតកម្ពុជាក្រោយ​ការកាន់កាប់: ការដកកងទ័ពកាន់កាប់វៀតណាមនៅសេសសល់ដែលបានត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការប្ដេជ្ញារចិត្តយ៉ាងពិតប្រាកដចំពោះប្រជាជនកម្ពុជា។

ថ្ងៃ ២៣តុលា ១៩៩១ សន្និសីទប៉ារីសបានប្រជុំដើម្បីចុះហត្ថលេខាការផ្សះផ្សាយោគយល់គ្នាដែលផ្ដល់នូវអំណាចពេញទីរបស់ស.ប.​ដើម្បីត្រួតពិនិត្យបទឈប់បាញ់ ធ្វើបិតុភូមិនិវត្តន៍ពួកខ្មែរដែលនៅរាយប៉ាយតាមបណ្ដោយព្រំដែនជាមួយថៃ ដកហូតអាវុធ និងរំសាយកងទ័ពក្រុមបក្សពួកខ្មែរ និងដើម្បីរៀបចំប្រទេសនេះសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌។

សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.) និងពួកសមាជិកដទៃផ្សេងនៃឧ.ក.ជ.បានត្រឡប់មកភ្នំពេញនៅខែ វិច្ឆិកា ១៩៩១ ដើម្បីចាប់ផ្ដើមដំណើរការផ្សះផ្សាឡើងវិញនៅកម្ពុជា។ បេសកកម្មនាំមុខស.ប.សម្រាប់កម្ពុជា (ប.ន.ស.ប.ក.) ត្រូវបានដាក់ពង្រាយនៅពេលដូចគ្នាដើម្បីថែរក្សាសម្ព័ន្ធការចំណោមក្រុមបក្សពួកខ្មែរ និងចាប់ផ្ដើមប្រតិបត្តិការដោះមីនដើម្បីជួយជម្រុញដល់ការធ្វើបិតុភូមិនិវត្តន៍នៃខ្មែរប្រហែល៣៧០០០០នាក់ពីប្រទេសថៃ។

ថ្ងៃ ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលស.ប.នៅកម្ពុជា (អ៊ុនតាក់) ក្រោមតំណាងពិសេសUNSYG លោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងលោកឧត្តមសេនីយ៍ទ.ចន-ស៊ែនដឺរសុន បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមអនុវត្តន៍ផែនការការផ្សះផ្សារបស់ស.ប.។ គណៈកម្មាធិការជាន់ខ្ពស់ស.ប.សម្រាប់ជនភៀសខ្លួនបានចាប់ផ្ដើមការធ្វើបិតុភូមិនិវត្តន៍ទាំងស្រុងនៅខែ មីនា ឆ្នាំ ១៩៩២។ អ៊ុនតាក់បានធំឡើងទៅជាកងកម្លាំងថែរក្សាសន្តិភាពខាងអសេនិក និងយោធាដ៏ខ្លាំងដែលមាន២២០០០នាក់ដើម្បីប្រព្រឹត្តិទៅការបោះឆ្នោតសេរី និងយុត្តិធម៌សម្រាប់សភាធម្មនុញ្ញ

ខ្មែរជាងបួនលាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមក្នុងការបោះឆ្នោតខែ ឧសភា ១៩៩៣ ទោះបីជាខ្មែរក្រហម រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គ.ក.ប.) ដែលកងកម្លាំងរបស់ខ្លួនមិនបានដកហូតអាវុធ រឺ រំសាយកងទ័ពជាក់ស្ដែងរហូតមកក្ដី ក៏បានរំខានដល់ប្រជាជនខ្លះពីការចូលរួមនៅក្នុង១០-១៥ភាគរយនៃប្រទេសនេះទៀត (ដែលកំពុងកាន់ប្រាំមួយភាគរយនៃអត្រាប្រជាជន) ក្រោយមកខ្លួនបានកាន់កាប់។

គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិគឺជាអ្នកដែលទទួលបានសំឡេងឆ្នោតខ្ពស់ជាមួយសំឡេង៤៥,៥% តាមពីក្រោយដោយគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារៀងៗគ្នា។ ហ៊្វុនស៊ីនប៉ិចក្រោយមកទៀតបានចូលក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃទៀតដែលបានចូលរួមក្នុងការបោះឆ្នោត។

គណបក្សទាំងនេះបានតំណាងឱ្យសភាសមាជិក១២០រូបដែលបានចាត់ចែងដើម្បីព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃ ២៤ កញ្ញា។ វាបានបង្កើតឡើងនូវប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងក្របខណ្ឌរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមាន​អតីតសម្ដេចសីហនុបានលើកទ្រង់ឡើងជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ រៀងៗខ្លួន ក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញនេះផ្ដល់ឱ្យនូវប្រសិទ្ធិភាពដ៏ទូលំទូលាយនៃសិទ្ធិមនុស្សដែលបានទទួលស្គាល់ជាអន្តរជាតិ។

ការប៉ះទង្គិចគ្នា១៩៩៧នៅកម្ពុជា

[កែប្រែ]

នៅឆ្នាំ១៩៩៧ ការប្រយុទ្ធគ្នារវាងក្រុមបក្សពួកអ្នកគាំទ្រហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ និងរបស់លោកហ៊ុន-សែនបានផ្ទុះឡើង ដែលហុចលទ្ធផលជាមនុស្សស្លាប់ រឺ របួសមួយចំនួន។ ព្រឹត្តិការណ៍នេះត្រូវបានបរិយាយដោយសារព័ត៌មានជាទូទៅ ដូចគ្នាដោយពួកអ្នកប្រាជ្ញខ្លះដែរ ថាជារដ្ឋប្រហារបង្ហូរឈាមដោយបុរសខ្លាំងហ៊ុន-សែន[] ដោយគ្មានការស៊ើបអង្កេតខ្លាំងក្លា និងអព្យាក្រឹត្យក្នុងហេតុការណ៍នានានិងការវិវត្តនៃព្រឹត្តិការណ៍នេះឡើយ។[] ក្នុងចំណោមមនុស្សភាគតិចណាស់ដែលបានព្យាយាមដើម្បីពិនិត្យមើលភស្តុតាងមកពីទាំងសងខាងនៅពេលនោះគឺ​ឯកអគ្គរដ្ឋទូតអូស្ត្រាលី​នៅកម្ពុជាលោកថូនី-ខិវវ៉ឹន[] និងអ្នកសារព័ត៌មានបារី-វ៉េន ដែលជាអ្នកបានសរសេរក្នុងកាលៈទេសៈដែលមានជម្លោះគ្នា កងកម្លាំងយោធាលោកហ៊ុន-សែន...បានធ្វើឱ្យកងទ័ពព្រះអង្គម្ចាស់រណឫទ្ធិបរាជ័យនៅឯភ្នំពេញ[] លោកហ៊ុន-សែនបាននិយាយពោលអះអាងថាព្រះអង្គរណឫទ្ធិបានកំពុងធ្វើផែនការការគ្រប់គ្រង ដោយមានជំនួយពីពួកយុទ្ធជនខ្មែរក្រហម ដោយសង្ស័យបានលួចលាក់នាំចូលកាន់រាជធានី (ម្យ៉ាងទៀត កងទ័ពរបស់ហ៊ុន-សែនរួមមានអតីតពួកយុទ្ធជនខ្មែរក្រហមមួយចំនួនដែរ)។[] បន្ទាប់ពីក្រុមតស៊ូរាជានិយមត្រូវបានកម្ចាត់ចោលនៅភ្នំពេញ ពិតមែនទៅធ្លាប់មានខ្មែរក្រហមហ៊្វុនស៊ីនប៉ិចខ្លះនៅខេត្តភាគខាងជើង ដែលជាកន្លែងមានការប្រយុទ្ធគ្នាទល់នឹងការវាយលុករបស់ហ៊ុន-សែនដែលបានបន្តរហូតដល់ខែ សីហា ១៩៩៧។[]

បន្តបន្ទាប់ពីរដ្ឋប្រហារនេះ ព្រះអង្គម្ចាស់រណឫទ្ធបាននិរទេសព្រះអង្គឯងទៅប៉ារីស។ ពួកមេដឹកនាំហ៊្វុនស៊ីនប៉ិចខ្លះត្រូវបានបង្ខំឱ្យរត់គេចចេញពីប្រទេសនេះ ភាគច្រើនត្រូវបានបាញ់ចោល ហើយអ៊ឹង-ហួតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទីមួយថ្មី។ ពួកមេដឹកនាំហ៊្វុនស៊ីនប៉ិចបានវិលត្រឡប់មកកម្ពុជាវិញរយៈពេលខ្លីមុនការបោះឆ្នោតរដ្ឋសភា១៩៩៨។ ក្នុងការបោះឆ្នោតទាំងនោះ គ.ប.ក.បានទទួលបាន៤១%នៃសំឡេងឆ្នោត ហ៊្វុនស៊ីនប៉ិច៣២% និងគណបក្សសមរង្ស៊ី (គ.ស.រ.) ១៣%។ ពួកអ្នកអង្កេតអន្តរជាតិជាច្រើនបានវិនិច្ឆ័យការបោះឆ្នោតមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយការអះអាងថាមានអំពើហិង្សានយោបាយ ការគំរាមកំហែង និងកង្វះការទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ។ គ.ប.ក. និងហ៊្វុនស៊ីនប៉ិចបានបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានគ.ប.ក. ជាដៃគូចាស់។

ការវិវត្តថ្មីៗ

[កែប្រែ]

ការបោះឆ្នោតឃុំ-សង្កាត់របស់កម្ពុជាលើកទីមួយត្រូវបានប្រារព្ធឡើងនៅខែ កុម្ភៈ ២០០២។ ការបោះឆ្នោតទាំងនេះដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៦២១ឃុំ-សង្កាត់ ក៏ត្រូវបានរំខានដោយអំពើហិង្សានយោបាយ និងមិនបានដល់កម្រិតនៃភាពសេរី និងយុត្តិធម៌តាមមាត្រដ្ឋានអន្តរជាតិឡើយ។ លទ្ធផលនៃការបោះឆ្នោតអាចទទួលបានយ៉ាងច្រើនចំពោះគណបក្សធំៗ ទោះបីជានីតិវិធីនានាសម្រាប់ក្រុមប្រឹក្សាមូលដ្ឋានថ្មីមិនបានអនុវត្តបានទាំងស្រុងក៏ដោយ។

កុប្បកម្មមួយបានកើតឡើងនៅខែ មករា ២០០៣ដែលនៅក្នុងនោះស្ថានទូតថៃ និងស្ថានប័នធុរកិច្ចថៃត្រូវបានបំផ្លិចបំផ្លាញ។ បន្តបន្ទាប់ពីឧប្បត្តិហេតុនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានបង្ហាញនូវការសោកស្ដាយរបស់រ.រ.ក.ចំពោះរដ្ឋាភិបាលថៃ និងបានសន្យាឱ្យសំណងវិញ។ សូមមើលកុប្បកម្មកម្ពុជាប្រឆាំងថៃ២០០៣

ថ្ងៃ ២៧កក្កដា ២០០៣ ការបោះឆ្នោតត្រូវបានប្រារព្ធឡើង ហើយនិងគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីហ៊ុន-សែនបានឈ្នះភាគច្រើន ក៏ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីដឹកនាំទាំងស្រុងទេ។ ព្រះមហាក្សត្របានជម្រុញឱ្យមានគណបក្សពីរផ្សេងទៀត គណបក្សសមរង្ស៊ី និងហ៊្វុនស៊ីនប៉ិច ដើម្បីឱ្យទទួលយកហ៊ុន-សែនដែលកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រី។ នៅពាក់កណ្ដាលឆ្នាំ២០០៤ រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងរវាងហ៊្វុនស៊ីនប៉ិច និងគ.ប.ក.។

នៅឆ្នាំ២០០៤ ព្រះបាទសីហនុ នៅតែមានព្រះរាជសុខភាពមិនល្អ ដោយបានប្រកាសការដាក់រាជ្យរបស់ទ្រង់។ ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិគឺមួយអង្គក្នុងចំណោមរាជបេក្ខជនដែលនាំមុខគេដើម្បីស្នងរាជ្យព្រះសីហនុ ក៏ប៉ុន្តែក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់នរោត្តម-សីហមុនី ជាព្រះមហាក្សត្រថ្មីវិញ។ ការចុះហត្ថលេខានៃទំនើបកម្មរបស់កម្ពុជាគឺជាការសាងសង់នូវអគារខ្ពស់ៗកប់ពពក និងទីក្រុងរណបរបស់ភ្នំពេញ កាំកូស៊ីតធី។ ជាលទ្ធផលនៃទំនើបកម្ម បញ្ហាជាច្រើនដូចជាការកាប់ព្រៃល្មើសច្បាប់កំពុងតែកើតមានឡើង។ ព្រៃទឹកភ្លៀងសំខាន់បានប្រែពី៧០%នៅទសវត្សឆ្នាំ១៩៧០ទៅ៣%នាពេលសព្វថ្ងៃនេះ។[]

សូមមើលផងដែរ

[កែប្រែ]

កំណត់

[កែប្រែ]
  1. "Bloody coup" theory
  2. "Matthew Grainger, EU media guru says Ranariddh guilty". Archived from the original on 2011-06-17. Retrieved 2012-08-08.
  3. Tony Kevin, U.S. Errs in Cambodia Policy, FEER 21 May 1998
  4. Dr. Michael Vickery, The July 1997 shootout[តំណភ្ជាប់ខូច]
  5. Cambodia: July 1997: Shock and Aftermath by Brad Adams
  6. http://www.liberation.fr/monde/0101221900-cambodge-les-royalistes-assiegesaides-des-khmers-rouges-ils-defendent-leur-dernier-bastion-attaque-par-hun-sen
  7. Cambodia: Environmental Problems

តំណភ្ជាប់ក្រៅ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  • Original text from U.S. State Department Background Note: Cambodia
  • Michael Vickery, The real story of Cambodia cries out to be told, The Nation, 25 September 1997, Bangkok
  • Michael Vickery, Flip side view of Cambodia's woes, The Nation, 18 November 1997, Bangkok