ចេនឡាដីគោក

ពីវិគីភីឌា

ចេនឡាគោក រឺ កម្វុជគោក (ចិន:陸真蠟, 文單, 婆鏤; ភិងអ៊ិង:Lùzhēnlà, Wèndān, Pólòu) បង្កើតឡើងនៅឆ្នាំ ៧១៦-រ.៨០២ គ.ស. ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក និងមួយទៀតហៅថាចេនឡាដីគោកនេះឯង។ មូលហេតុមកពីកំសោយអំណាចកណ្ដាលព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។[១]ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) ("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤))។[២]

ទីតាំងភូមិសាស្ត្រ[កែប្រែ]

ចេនឡាដីគោកមានទីតាំងនៅតំបន់សម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។[៣]

ប្រវត្តិសាស្ត្រ[កែប្រែ]

ប្រវត្តិចេនឡាគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ វ្រៅ។) អាណាចក្រនេះមាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគីវ។ ឯកសារ​ចិន​ដដែល​ខាងលើនេះក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងទៀតនៅឆ្នាំ ៧២២ ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ-ហ្វៀនថាញ (Mai Huyền Thành) ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧)។ យ៉ាងណាមិញនៅឆ្នាំ ៦២១ អធិរាជថាង-កាវជូនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ-វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ អធិរាជថាង-កាវជុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួន ម៉ៃ-ហ្វៀនថាញ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ក្រោយមកម៉ៃ-ហ្វៀនថាញ ប្រែឈ្មោះជាព្រះថា ម៉ៃ-ហាក់ដេ មានន័យថា អធិរាជខ្មៅម៉ៃ ព្រោះមេទ័ពនេះមានសំបុរខ្មៅ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ ក្នុងគ.ស. ៧៥០​ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន។ [៤]បន្ទាប់មកមានគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៥៣ មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ ២៦ នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ-លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ពទៅច្បាំងវាយកំទេចពួកយួន និងសៀម[៥] នៅឆ្នាំ ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ចាវខាងត្បូង។ នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដែលពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ ៧៩៩ មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថាលីថូវជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ។[៦][៧]រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំ​មជ្ឈមណ្ឌលនៃ​ចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរឹទ្ធិជាងគេទំនង ជយសិង្ឃវម៌្ម ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ។[៨]

ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាដីគោក[កែប្រែ]

ព្រះរាជាសោយរាជ្យនៅចេនឡាដីគោក
(៧១៦ - ៨០២)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ ភវវម៌្ម (ទ្វារវតី) មិនស្គាល់ សតវត្សទី៧-ចុងសតវត្សទី៧
០២ ហឝ៌វម៌្ម (ទ្វារវតី) មិនស្គាល់ ប្រ.សតវត្សទី៧-ដើមសតវត្សទី៨
០៣ ត្សៀគី​វ (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧១៧-ប្រ.៧៥៤
០៤ ប្រហែលបុត្ររបស់ត្សៀគីវ (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧៥៤-?
០៥ ជយសិង្ហវម៌្ម (ឝ្រេឝ្ឋបុរ) មិនស្គាល់ ៧??-៧??
០៦ ប្រហែលឧបយុវរាជភូមី (ឝ្រេឝ្ឋបុរ) មិនស្គាល់ ប្រ.៧៩៩

ឯកសារយោងបញ្ជីព្រះមហាក្សត្រសម័យចេឡាដីគោក[កែប្រែ]

លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
ត្សៀគី​វ មិនស្គាល់ ប្រ.៧១៧-ប្រ.៧៥៤
ប្រហែលបុត្ររបស់ត្សៀគីវ មិនស្គាល់ ប្រ.៧៥៤-?
ជយសិង្ឃវម៌្ម មិនស្គាល់ ៧??-៧??
ប្រហែលឧបយុវរាជភូមី មិនស្គាល់ ប្រ.៧៩៩

ឯកសារយោង[កែប្រែ]

  1. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧០
  2. [១]
  3. [២]
  4. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  5. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  6. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  7. [៣][តំណភ្ជាប់ខូច]
  8. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧១-៧២

សូមមើលផងដែរ[កែប្រែ]