Jump to content

អាណាចក្របាសាន្ត

ពីវិគីភីឌា
អាណាចក្របាសាន្ត
អាណាចក្រខាងកើត

១៤៧៥–១៤៨៥
ធានីក្រុងបាសាន្ត
ភាសាទូទៅ ខ្មែរសម័យកណ្ដាល
សាសនា
ពុទ្ធសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យ
សម្ដេចព្រះបាទ 
ប្រវត្តិសាស្រ្ត 
▪ កើតឡើងដោយយល់ថាខ្លួនគួរសោយរាជ្យតពីស្ដេចព្រះនរាយណ៍រាជាទី១
១៤៧៥
▪ ក្លាយជាកម្ពុជាធិបតីវិញ
១៤៨៥
រូបិយវត្ថុគ្មាន
Preceded by
Succeeded by
សម័យចតុមុខ
អាណាចក្រកំពង់សៀម
សម័យចតុមុខ
អាណាចក្រចតុមុខ
ឥឡូវជាផ្នែកនៃ កម្ពុជា
 វៀតណាម

អាណាចក្របាសាន្ត រឺ អាណាចក្រខាងកើត (គ.ស ១៤៧៥-១៤៨៥) រាជធានីតាំងនៅក្រុងបាសាន្ត (ស្រីសន្ធរទាំងមូល) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងកើតទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រចតុមុខរបស់ព្រះស្រីធម្មរាជាទី១។ ក្រោយពីព្រះបាទនរាយណ៍រាជាទី១ បានសោយទិវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គមិនបានសោយរាជ្យបន្តទេ ដូច្នេះពួកមន្ត្រីនិងញាតិវង្សបានលើកព្រះអនុជព្រះអង្គអោយឡើងសោយរាជ្យជំនួស គឺព្រះបាទស្រីរាជា បន្ទាប់ពីឡើងសោយរាជ្យរួចហើយព្រះអង្គបានធ្វើចំបាំងរំដោះទឹកដីនៅភាគខាងលិច អស់រយៈកាលជាច្រើនឆ្នាំ។

ទឹកដី

[កែប្រែ]

បន្ទាប់មកក្រោយពីស្រីសុរិយោទ័យធំឡើងកាលណាក៏គិតចិញ្ចឹមដណ្ដើមរាជសម្បត្តិមកវិញព្រោះទ្រង់យល់ថារាជ្យសម្បត្តិគួរណាបានមកលើទ្រង់ ក្រោយមកទ្រង់ក៏បះបោរហើយសង្កត់ប្រជារាស្ត្រយកបានតាំងពី៖

រៀងទៅទល់នឹងនគរចាម្ប៉ា នោះបានទៅខាងព្រះអង្គទាំងអស់។ ក្រោយពីនោះមកនោះព្រះបាទស្រីធម្មរាជាទី១ ទ្រង់ក៏ឆ្លៀតឱកាសសោយរាជ្យនៅក្រុងចតុមុខធិបតីដែរ រឿងនេះមិនបានស្ងប់សុខវាធ្វើអោយនគរវឹកវរចលាចលអស់រាប់ទសវត្ស៍។ បន្ទាប់ពីបានដួលរលំនៅបន្ទាប់ពីសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ ដែលស្ថិតនៅក្រោមសម្ដេចព្រះស្រីធម្មរាជាទី១វិញតមក។