កាលប្បវត្តិកម្ពុជា

ពីវិគីភីឌា

ស-វ​ទី​១-៦: នគរ​ភ្នំ (ហ្វូណន) ស្ថិតនៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម។

ស-វ​ទី​៦-៧: នគរ​ចេនឡា​ ស្ថិតនៅ​ពាក់កណ្តាល​នៃតំបន់​ទន្លេ​មេគង្គ​អនុវត្តន៍​គោលនយោបាយ​ធារា​សាស្រ្ត។

ស-វ​ទី​៨: នគរ​ចេនឡា​ បែកបាក់ជាពីរ គឺចេនឡាទឹកលិច និង​ ចេនឡាដីគោក គាប់ជួនពេលនោះនគរជ្វាក៏បានវាយប្រហារនគរចេនឡាទាំងពីរដាក់ជាចំនុះ។

ឆ្នាំ​៨០២-៨៥០​: ការ​រួមបញ្ចូលគ្នា (រវាង​ចេនឡាដីគោក​ និង​ នគរ​ចេនឡាទឹកលិច) ដើម្បី​កកើតជា រាជាណាចក្រ​សម័យ​អង្គរក្រោមលទ្ធិទេវរាជ ដែលមានព្រះបាទជ័យវរ្ម័នទី២ ជាអ្នកផ្ដួចផ្ដើម។

ស-វ​ទី​១២-១៣:​​ អារ្យធម៌​សម័យ​អង្គរ​ថ្កុំថ្កើង​បំផុត។​ រាជាណាចក្រ​ខ្មែរ​​​ បាន​គ្រប​ដណ្តប់ ប៉ែកអាគ្នេយ៍ ​ទាំង​នៅភាគ​ខាងត្បូង​ និង​ភាគ​ខាងជើង។

ស-វ​ទី​១៤-១៨: ប្រទេស​សៀម និង​ប្រទេស​វៀតណាម បាន​ជ្រៀតជ្រែក ចូលក្នុង​ប្រទេស​កម្ពុជា ដោយសារ​មាន​ជំលោះ​ផ្ទៃក្នុង ក្នុងការ​ដណ្តើម រាជ្យ​អំណាច រវាង​រាជវង្សានុវង្ស​នគរខ្មែរ ដែលជា​ឱកាស​សំរាប់​ប្រទេស​ ​ជិតខាង (ប្រទេស​សៀម និង​ប្រទេស​វៀតណាម) ក្នុងការ​វាយដណ្តើម​ យក​ទឹកដី​នគរ​ខ្មែរ។

ឆ្នាំ១៨៦០: ព្រះបាទ​នរោត្តម បានឡើង​គ្រងរាជ្យ​សម្បត្តិ។

ឆ្នាំ១៨៦៣:​ព្រះបាទ​នរោត្តម បានទទួល​ប្រទេស​បារាំង​ជាប្រទេស អាណាព្យាបាលរបស់ខ្លួន​។

ឆ្នាំ១៩៤១:​​ សម្តេច​ព្រះបាទ​នរោត្តមសីហនុ ជាចៅទួត​របស់ព្រះបាទ​​ ​នរោត្តម។ ទ្រង់បាន​ជ្រើសតាំង​អោយ​ឡើង​គ្រងរាជ្យ​សម្បត្តិ ជា​ព្រះ​មហា​ក្សត្រ​​ដោយ​ក្រុម​ប្រឹក្សា​រាជសមុ្បត្តិ។

ឆ្នាំ១៩៥៣:​ ថ្ងៃទី0៩ វិច្ឆិកា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង។

ឆ្នាំ​១៩៦០: ក្រោយមក ព្រះអង្គ​បាន​ដាក់រាជ្យ (ឈប់​គ្រងរាជ្យ​សម្បត្តិ) ព្រះបាទ​នរោត្តសីហនុ ទ្រង់​បានឡើង​ធ្វើជា​ព្រះ​ប្រមុខ​រដ្ឋ។

ឆ្នាំ១៩៦៣: លោក​សាឡុត ស​(ប៉ុលពត​នាសម័យ​កម្ពុជា​ប្រជាធិបតេយ្យ) និង​លោក​ស៊ុន សេន បានបង្កើត​ក្រុមឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​នឹងរដ្ឋា​ភិបាល។

ឆ្នាំ១៩៦៥: ផ្តាច់​ចំណង​មិត្តភាព នៃ​ទំនាក់​ទំនង​ការទូត រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា។ ប្រទេស​ទាំងពីរ​បានបង្កើត​ចំណងមិត្ត​ ភាព​នេះ​ឡើងវិញ នៅឆ្នាំ​១៩៦៩។

ឆ្នាំ១៩៦៦: ការបង្កើត​ចលនា២ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុងនោះ​រួមមាន៖ ចលនា​ទ័ពខ្មែរ​សេរី ឬ (Free Khmer) ​ចលនានេះ ​ត្រូវបាន​ឧបត្ថម្ភ​និង​គាំទ្រ ដោយ​ប្រទេសថៃ និង​សហរដ្ឋ​អាមេរិក។ រីឯ​ខ្មែរ​”ក្រហម” ​វិញ ត្រូវបាន​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ប្រទេស​ចិន​កុំម្មុយនីស្ត។

ឆ្នាំ១៩៦៧: លោក​ខៀវ សំផន និង​លោក ហូយន់ បានបង្កើត​ចលនា​​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​រដ្ឋាភិបាល​ទៀត។

ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃ​ដែល​លោក​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទំលាក់​ សម្តេច​ព្រះ​នរោត្តសីហនុចេញពី​អំណាច ជាហេតុ​ធ្វើអោយ​មានការ​ប្រ​យុទ្ធគ្នា នៅ​ភូមិភាគ​ឥណ្ឌូចិន​ទាំងមូល រវាង​កងទ័ព​ថ្មើរជើង​សហរដ្ឋ​អាមេរិក-វៀតណាម នៅក្នុង​សង្រ្គាម​ស៊ីវិល​នេះ។

ឆ្នាំ១៩៧០:​ ថ្ងៃ0៤ ឧសភា សម្េតច​ព្រះ​នរោត្តម​សីហនុ បានបង្កើត​រាជរដ្ឋា​ភិបាល​រួបរួម​ជាតិ ឬ​សហភាព​កម្ពុជា។

ឆ្នាំ១៩៧៥: ថ្ងៃ១៧ មេសា ជាថ្ងៃ​ជ័យជំនះ​របស់ខ្មែរក្រហម ​ដែលដឹក​នាំ​ដោយ​ប៉ុលពត។ ដោយ​បង្កើត របប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ។​ ប៉ុលពត បាន​ទំលាក់ លោក​លន់ ណុល ចេញពី​អំណាច និងបាន​ដណ្តើម​កាន់​កាប់​យក ​ទីក្រុង​ភ្នំពេញ ដោយ​ជំលៀស​ប្រជាជន​ទាំងអស់​ ចេញពី​ទី​ក្រុង​​ភ្នំពេញ។

ឆ្នាំ១៩៧៦: របប​កម្ពុជា​ប្រជាធិប​តេយ្យខ្មែរ​នោះ បានបង្កើត​ឡើង​ដោយ​លោកខៀវ សំផន។ ប៉ុល​ ពត ជា​អ្នកកាន់​របប​ផ្តាច់ការ​និង ជាអគ្គ​លេ​ខាធិការ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត។ រួមទាំង​មាន​គ្រូបង្វឹក​ដ៍ចំ​ណាន​​ពី​ចិន​កុម្មុយនីស្ត​ ដែលនៅ​ពីក្រោយ​ខ្នងផងដែរ។ ប្រជាជន​ជិត​២​លាន​នាក់ ត្រូវបាន​សំលាប់​យ៉ាង​រង្គាល នៅក្នុង​របប​ខ្មែរក្រហម កាន់​អំណាច​នោះ(ប្រជាជន​ដែល​និរទ្ទេស​ខ្លួន ក៍មាន​ចំនួន​ច្រើន​លើសលប់​ដែរ ក្រុម​​​គ្រួសារ​នៃសមាជិក​ជំនាន់​មុនៗ ​ត្រូវទទួល​រង​នូវ​ការ​បង្ខិតបង្ខំ ការសង្កត់​សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿ​សាសនា និង​ការបង្ខំ​អោយ​រស់នៅ​ជា​សមូហភាព​និយម ក្នុង​ជីវិត​ប្រចំា​ថ្ងៃ)។

ឆ្នាំ១៩៧៩: ថ្ងៃ0៧ មករា ជាថ្ងៃ​រំដោះ​ទីក្រុង​ភ្នំពេញ អោយ​រួចផុត​ពី​របប​​ (កម្ពុជា​ប្រជាធិប​តេយ្យ) ដោយ​កងទ័ព​វៀត​ណាម​ ហើយ​ក៏ជាថ្ងៃ ដែល​បង្កើត​ធម្មនុញ្ញនៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា(គ្រប់​គ្រងរដ្ឋាភិ​បាល​​ដោយ​លោក​ហេង សំរិន)។

ថ្ងៃ១៨ កុម្ភ: ជាថ្ងៃ​សន្ធិសញ្ញា​ជាមិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិ​ការ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត ណាម ដែលមាន​វត្តមាន​ជាផ្លូវ​ការណ៍ លើ​ទឹកដី​កម្ពុជា។

ឆ្នាំ១៩៨៣: ចាប់ពី​ថ្ងៃ​ចុះ​សន្ធិសញ្ញា​នោះ​រួចមក ចំនួន​ប្រជាជន​វៀត​ណាម បានចូល​មករស់​នៅលើ​ទឹកដី​កម្ពុជា មាន​ចំនួន​ កាន់តែ​ច្រើន​ឡើងៗ​ តាម​ការ​ប៉ាន់ប្រមាណ​ជាមធ្យម ប្រហែល​ជាមាន ចំនួន​៥០០.០០០​នាក់។

ឆ្នាំ១៩៨៨: ទីក្រុង​ហាណូយ បានចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​អោយ​ ដក​កងទ័ព​វៀតណាម ដែលមាន​វត្តមាន លើ​ទឹកដី​កម្ពុជា​អោយ​អស់​មុន​ឆ្នាំថ្មី​ចូលមក​ដល់។

ឆ្នាំ១៩៨៩: ១០ឆ្នាំ កន្លង​ផុតទៅ ប្រជាជន​វៀតណាម​ទាំងអស់ ដែល​មាន​មុខរបរ​គ្រប់​ប្រភេទ ត្រូវ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ឆ្នាំ១៩៩០: ថ្ងៃ0៩​ កញ្ញា នៅ​ទីក្រុង​ចាកាតា ភាគី​ខ្មែរ​ទាំងអស់​បាន​យល់ព្រម​ទទួល​យក​ផែនការណ៍​សន្តិភាព​របស់​UN​ ដើម្បី​បង្កើត(SNC)​កម្ពុជា​ជាន់ខ្ពស់​។ (SNC)ជា​អ្នក​រៀបចំ​គំរោង​ការណ៍ ​ដ៏ល្អិត​ល្អន់​បំផុត​នៃ​គំរោង​ការណ៍​នេះ។ ក្រុម​ប្រឹក្សាជាតិ​ដ៏មាន​អំណាច​កំពូល(SNC)នេះ ស្ថិតនៅ​ក្រោម​ការ ការពារ​និង​គាំទ្រ ​ដោយ​អង្គការ​​សហប្រជាជាតិ។​ក្រុមប្រឹក្សា​ជាតិ(SNC=ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា)នេះ ​បាន​រួបរួម​គ្នា​បងើ្កត​ឡើង ​ដោយ​ចតុភាគី។

ឆ្នាំ១៩៩១: ការបញ្ចប់​សង្រ្គាម​រវាង​ខ្មែរក្រហម ដោយមាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ ដោយ​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីសនាំ អោយ​ខ្មែរ​​ក្រហម​បាន​ទទួលយក ​បទ​ឈប់​បាញ់​គ្នា។

ឆ្នាំ១៩៩២: ខ្មែរ​ក្រហម​បាន​ទំលាក់​អាវុធ​ដើម្បី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ចំរុះ។

ការបង្កើត អាជ្ញាធរ​បណ្តោះ​អាសន្ន​ របស់​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា(UNTAC)។ព្រមទំាង ការធ្វើ​មាតុ​ភូមិនិវត្តន៍ជនភៀស​ខ្លួន​មក​កម្ពុជា។

ឆ្នាំ១៩៩៣: ថ្ងៃ២៤-២៨ ឧសភា ជាថ្ងៃ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ក្នុងការ​ជ្រើស​រើសតំណាង​រាស្រ្ត។​ ក្រោម​ការឃ្លំា​មើល ​ដោយ​កងរក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ(UN)។ ហើយក៏​ជាថ្ងៃ បរាជ័យ​នៃ​របប​ខ្មែរ​ក្រហម​ដែរ។

ថ្ងៃ២៩ តុលា: ការបង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋសភា ដែលមាន​ការចូល​រួមពី ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ ដោយមាន​វត្តមាន ​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ជា​ព្រះ​ប្រធាន។

រដ្ឋធម្មនុញ្ញ​ថ្មី បាន​ទទួលស្គាល់​សេរីភាព ខាងជំនឿ​សាសនា ។

ឆ្នាំ១៩៩៥: ខែមិនា សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ស្តីអំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។

ឆ្នាំ១៩៩៦: ថ្ងៃ០៨ សីហា ការបំបែក​ខ្លួន​នៃ​ចលនា​ឧទ្ទាមទ័ព​ព្រៃ​ខ្មែរក្រ​ហម

មាន​ប្រជាជន​កម្ពុជា ប្រមាណ​ជាង១00.000​នាក់ ធ្វើអន្តោ​ប្រ​វេសន៍​យ៉ាង​សំងាត់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​ខុស​ច្បាប់​នៅក្នុងប្រ​ទេស​ថៃ ​។

ឆ្នាំ១៩៩៧: ខែមិថុនា ប៉ុលពត​បានធ្វើ​នយោបាយ ដើម្បី​សំលាប់​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ស៊ុន សេន។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប៉ុលពត បានកាត់​ ក្តី​​​គូរកន​របស់គាត់ (ស៊ុន សេន)នេះ អោយជាប់​ទោស​ក្នុង​ពន្ធនា​គារ។​

សហគមន៍​អាស៊ាន បាន​ពន្យា​ពេល​ប្រទេស​កម្ពុជា ជា​បណ្តោះ​អាសន្ន នូវការ​ចូលជា​សមា​ជិក​​អាស៊ាន។ សហគមន៍​អន្តរជាតិ បានច្រាន​ចោល​ នូវ​ជំនួយ​ពី​បរទេស ក្នុងការ​ជួយ​ស្រោចស្រង់ និង​ការស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

ថ្ងៃទី២-៦ ខែកក្តដា: អសេ្ថរភាព​នយោបាយ ក៏ជា​ថ្ងៃ​ដែល​ធ្វើ​រដ្ឋប្រហារ។

ថ្ងៃទី៥ ខែកក្តដា: ជា​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជា​នាយក រដ្ឋមន្រ្តី​ទី២ ធ្វើ​រដ្ឋប្រហារ​ទំលាក់ ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ ជា​នាយក​រដ្ឋមន្រ្តី​ទី1 ចេញពី​តំណែង។

ឆ្នាំ១៩៩៨: ថ្ងៃ១៥ មេសា ជាថ្ងៃ​ដែល​ប៉ុល ពត​ធ្វើ​អត្តឃាដ​ដោយ​ខ្លួនឯង។ ការចុះ​ចូល​នៅ​តំបន់​ស្វ័យយ័ត និងការពារ ដ៏​រឹងមាំ​របស់​ខ្មែរក្រហម​នៅ​អន្លង់វែង​​ មក​រួបរួម​គ្នា​វិញ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។

នៅខែធ្នូ: ការ​ចុះចូល​មេដឹកនាំ​ខ្មែរក្រហម ពីរ​រូប​ទៀត គឺលោក​ខៀវ សំផន​ និង​លោក​នួន ជា ដែលទទួល​ជា​កិត្តិយស ដោយ​រដ្ឋាភិបាល​ភ្នំពេញ ព្រម ទំាង​លើកលែង​ទោស​ “នូវ​សកម្ម​ភាព​ពី​អតីត​កាល”។

ថ្ងៃ២៦​​ ខែកក្តដា: តាក់តែង​ច្បាប់​បោះឆ្នោត សារជា​ថ្មី(៩៣.៧៤% ជា​តួលេខ ដូចដែល​បានបង្ហាញ​ពីមុន)។ របប​គ្រប់គ្រង​ដ៏ចាស់​គំ​រិល​ដែល​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានបរា​ជ័យ​នៅក្នុង​ការបោះ ឆ្នោត។​​ ក្រោយមក​លោក​បាន​ដឹកនាំ​ ​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង​ប្រដាប់​អាវុធ ប្រឆាំង​នឹង​ក្រុម​​រាជានិយម។

ឆ្នាំ១៩៩៩: នៅខែមករា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​អំពាវ​នាវ​សាលា​ជំរះ​ក្តី​អន្តរជាតិ ដើម្បី​កាត់ទោស មេដឹកនាំ​ខ្មែរ​ទាំងអស់ ដែល​ជាប់​ទាក់ទង​នឹង​សង្រ្គាម កាល​ពី​៣០ឆ្នាំ​មុន ​មិនត្រឹមតែ​ក្នុង​កំឡុងពេល​របប​ខ្មែរក្រហម​ពីឆ្នាំ​១៩៧០-១៩៩៨ ប៉ុណ្ណោះទេ ថែមទាំង​ក្នុង​របប​ប៉ុល ពត​ផង​ដែរ។

មេដឹកនំា​ខ្មែរក្រហម​ម្នាក់ ក្នុង​ចំណោម​ពួកគេ គឺតា ម៉ុក ត្រូវបាន​ចាប់​ខ្លួន​ដោយ​ទាហាន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យកមក​ផ្តន្ទាទោស​ទៅ​តាម​ ច្បាប់​ជាធរមាន។ នេះជា​មេដឹកនាំ​ខ្មែរ​ក្រហម​ចុងក្រោយ ក្រោយពី សង្រ្គាម​ត្រូវបាន​បញ្ចប់។

នេះគឺជាកាលប្បវត្តិនៃប្រវត្តិសាស្ត្រកម្ពុជា ។ មើលផងដែរប្រវត្តិសាស្ត្រខ្មែរ និងបញ្ជីអ្នកគ្របគ្រងកម្ពុជា

សតវត្សទី៩[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
៨០២ ព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯករាជ្យពីស្រីវិជ័យ

ក្រោមការគ្រប់គ្រងរបស់រាជវង្សសៃលេន្ទ្រ ដែលប្រកាសអង្គឯងថាជាស្ដេចទេវរាជនៃកម្ពុជា ។

៨៥០ ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះរាជបុត្រារបស់ព្រះអង្គជ័យវរ្ម័នទី៣ បានឡើងសោយរាជ្យបន្តពីព្រះអង្គ ។
៨៧៧ ព្រះបាទជ័យវរ្ម័នទី៣បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានសោយរាជ្យបន្ត ដោយព្រះភាតាអយ្យការមួយរបស់ទ្រង់ ឥន្ទ្រវរ្ម័នទី១
៨៩០ ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់​ ។ ព្រះរាជបុត្ររបស់ព្រះអង្គ យសោវរ្ម័នបានឡើងសោយរាជ្យបន្តពីទ្រង់ ។

សតវត្សទី១០[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
៩៦៨ ព្រះបាទជ័យវរ្ម័នទី៥បានឡើងសោយរាជ្យបន្តពី ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះរាជានៃកម្ពុជា ឥឡូវអាណាចក្រខ្មែរ ។

សតវត្សទី១១[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១០០១ ព្រះបាទជ័យវរ្ម័នទី៥បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានឡើងសោយរាជ្យ

ដោយព្រះបាទឧទយាទិត្យវរ្ម័នទី១

១០០២ ស្ដេចបានសុគត ។ សង្គ្រាមក្នុងស្រុកបានបង្កឡើង

រវាងជយវីរវរ្ម័ន និងសូរ្យវរ្ម័នទី១ ទាំងពីរអង្គ បានប្រកាសឡើងសោយរាជ្យបល្ល័ង្ក ។

១០១០ ព្រះបាទសូរ្យវរ្ម័នបានក្លាយជាស្ដេច នៃអាណាចក្រខ្មែរដោយមិនបានជ្រើសរើស ។
១០៥០ ព្រះបាទសូរ្យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ត

ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាព្រះញាតិនៃព្រះមហេសីរបស់ព្រះបាទយសោវរ្ម័ន

១០៦៦ ព្រះបាទឧទយាទិត្យវរ្ម័ន

បានសោយទីវង្គត់ ។ ព្រះបាទហស៌វរ្ម័នទី៣ បានឡើងសោយរាជ្យបន្ត ។

សតវត្សទី១២[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១១០៧ ព្រះបាទជ័យវរ្ម័នទី៦បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទធរណីន្ទ្រវរ្ម័នទី១
១១១៣ ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ប្រហែលទំនងត្រូវបានធ្វើគត់

ដោយព្រះនត្តាមាតុច្ឆារបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២ដែលជាក្សត្រសោយរាជ្យបន្តពីព្រះអង្គ ។

១១៣២ ការឈ្លានពានដែលបានខិតខំនៅវៀតណាមត្រូវបរាជ័យ ។
១១៥០ ព្រះបាទសូរ្យវរ្ម័នបានសុគតទៅ ទំនងជានៅក្នុងយុទ្ធនាការកងទ័ពប្រឆាំង

នឹងចាមនៅឯវៀតណាមកណ្ដាល ។ ព្រះបាទធរណីន្ទ្រវរ្ម័នទី២បានស្នងរាជ្យបន្តពីព្រះអង្គ ។

១១៦០ ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទយសោវរ្ម័នទី២
១១៧៧ ពួកចាមឈ្លានពានបានកាន់កាប់អំណាច នៅយសោធរបុរៈជារាជធានីខ្មែរ ហើយនិងបានប្រហារជីវិតព្រះមហាក្សត្រទៀតផង ។

សតវត្សទី១៣[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១២០៣ ព្រះបាទជ័យវរ្ម័នបានបញ្ចូលភាគខាងត្បូងចាម្ប៉ា ដោយកម្លាំងទ័ព (សព្វថ្ងៃ វៀតណាមកណ្ដាលខាងត្បូង) ។
១២១៩ ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២
១២៣៨ មេកន្ទ្រាញថៃទាំងពីរនៅឯបុរីសុខោទ័យ

បានប្រកាសការបង្កើត និងឯករាជ្យភាពនៃនគរសុខោទ័យ

១២៤៣ ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ព្រះបាទជ័យវរ្ម័នទី៨បានស្នងរាជ្យបន្តពីទ្រង់ ។
១២៨៣ ព្រះបាទជ័យវរ្ម័នបានយល់ព្រមបញ្ជូនសួយសារអាករ ទៅចក្រភពម៉ុងហ្គោលជាថ្នូរ

នឹងការចូលឈ្លានពានដែលធ្វើឲវិនាស ។

សតវត្សទី១៤[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍

សតវត្សទី១៥[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៤៣១ ពួកថៃបានចូលលុកលុយអង្គរ ។

សតវត្សទី១៦[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៥៩៣ ព្រះបាទសត្ថាទី១បានស្នើសុំការគាំពារ

ពីទេសាភិបាលអេស្ប៉ាញនៅភីលីពីនទល់នឹងពួកថៃ

១៥៩៤ ពួកថៃបានកាន់កាប់រាជធានីកម្ពុជា លង្វែក និងបានតែងតាំងអភិបាលកងទ័ពនៅទីនោះ ។
ព្រះបាទសត្ថាទី១បានសោយទីវង្គត់ ។
១៥៩៧ អេស្ប៉ាញបានជ្រើសរើសបុត្ររបស់ព្រះបាទសត្ថា

ឲឡើងគ្រងរាជ្យបល្ល័ង្កកម្ពុជា ។

១៥៩៩ ពួកទាហានអេស្ប៉ាញនៅកម្ពុជាត្រូវបានសម្លាប់រង្គាល

ដោយទាហានស៊ីឈ្នួលម៉ាឡេ ។

សតវត្សទី១៧[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៦២៣ ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឲ

ពួកជនភៀសខ្លួនយួនពីសង្គ្រាមក្នុងស្រុកទ្រិញ-ង្វៀនទៅតាំងលំនៅនៅព្រៃនគរ

១៦៥៩ សង្គ្រាមក្នុងស្រុកកម្ពុជាមានជាបន្តបន្ទាប់

ដោយសារការលុកលុយឈ្លានពានរបស់យួន

១៦៩០ កម្ពុជាត្រូវបានបញ្ចូលទៅប្រទេសយួន
១៦៩៨ បេសកជនម្នាក់បានមកដល់ព្រៃនគរ

ដើម្បីបង្កើតរដ្ឋបាលយួនលើប្រជាជននិរទេស ។

សតវត្សទី១៨[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៧៤៩ ពួកយួនបានសញ្ជ័យបានតំបន់ដីសណ្ដទន្លេមេគង្គ (កូសាំងស៊ីនខ្មែរ ) ។
១៧៧៩ ព្រះរាជាថ្មី អង្គអេង ត្រូវបានតែងតាំងក្រោមអាណាព្យាបាលថៃ

សតវត្សទី១៩[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៨២០ ការបោះបោរខ្មែរមួយបានរួមគ្នាប្រឆាំងនឹងច្បាប់យួន
១៨៤១ អង្គឌួងបានក្លាយជាស្ដេច ។
១៨៥១ កម្ពុជាបានផ្ដួលរំលំរបបត្រួតត្រារបស់យួនដោយជោគជ័យ ។
១៨៦០ ព្រះបាទអង្គឌួងបានសោយទីវង្គត់ ។ បុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តមបានស្នងរាជ្យបន្តព្រះអង្គ ។
១៨៦៣ ប្រឈមមុខជាមួយការបះបោរក្នុងស្រុក ព្រះបាទនរោត្តមត្រូវបង្ខំចិត្តទទួលយកការគាំពារ

ពីពួកបារាំង

១៨៨៧ តុលា កម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិន
១៨៩៧ និវេសនាភិបាលជាន់ខ្ពស់

ត្រូវបានប្រគល់រាជសិទ្ធិនូវការប្រមូលពន្ធ ចេញរាជ្យក្រិត្យ និងតែងតាំងមន្ត្រីរាជការ និងរាជបុត្រម្កុដរាជ ។

សតវត្សទី២០[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
១៩៤១ កងទ័ពជប៉ុនកាន់កាប់កម្ពុជា
ព្រះរាជា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស បានសោយទីវង្គត់ ។ ពួកបារាំងបានជ្រើសរើសព្រះនត្តារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុឲស្នងរាជ្យបន្តព្រះអង្គ ។
១៩៤៥ បន្ទាប់ពីការបរាជ័យរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី២ ជប៉ុនបានលះបង់ទឹកដីឥណ្ឌូចិនឲគេវិញ ។
១៩៥៣ ៩វិច្ឆិកា កម្ពុជាបានទទួលឯករាជ្យភាពរបស់ខ្លួនជាផ្លូវការពីបារាំង
១៩៥៥ ២មិនា ព្រះបាទសីហនុបានដាក់រាជ្យឲព្រះបិតារបស់ព្រះអង្គ ព្រះបាទនរោត្តម សុរាម្រិត
១៩៦៣ ២៧សីហា កម្ពុជាបានរឹតចំណងមិត្តភាពយ៉ាងរឹងមាំ

ជាមួយវៀតណាមខាងត្បូង

១៩៧០ ១៨មិនា ឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុ ហើយបានកង្កើតជាសាធារណរដ្ឋ ។ សូមមើល យុទ្ធនាការកម្ពុជា
១៩៧៥ ១៧មេសា សង្គ្រាមក្នុងស្រុកកម្ពុជា: ពួកខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ

ហើយបានប្រកាសការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ

១៩៧៧ ៣១ធ្នូ កម្ពុជាបានផ្ដាច់ទំនាក់ទំនង

ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម

១៩៧៩ ៧មករា សង្គ្រាមកម្ពុជា-វៀតណាម: កងទ័ពវៀតណាមបានកាន់កាប់ទីក្រុងភ្នំពេញ

ដោយបង្កើតឡើងសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ការដឹកនាំរបស់ពួកខ្មែរក្រហមត្រូវបញ្ចប់ ។

១៩៨៩ ២៦កញ្ញា កងទ័ពវៀតណាមចុងក្រោយបង្អស់បានដកចេញពីកម្ពុជា ។
១៩៩២ ១៦មិនា កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យនៅកម្ពុជា ។
១៩៩៣ ឧសភា កម្ពុជាបានប្រារព្ធការបោះឆ្នោតដោយសេរី ។ ពួកខ្មែរក្រហមបានធ្វើពហិការមិនបោះឆ្នោត ។
២៤កញ្ញា រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានផ្ដល់សច្ចាប័ន ក្រោមការដឹកនាំដែលរាជាធិបតេយ្យកម្ពុជា

ត្រូវបានស្ដារឡើងវិញ ។ ព្រះបាទនរោត្តម សីហនុបានត្រលប់ឡើងគ្រងរាជ្យបល្ល័ង្កវិញ ។

១៩៩៧ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា សាលាក្ដីសម្រាប់ខ្មែរក្រហម ត្រូវបានបង្កើតឡើង ។

សតវត្សទី២១[កែប្រែ]

ឆ្នាំ កាលបរិច្ឆេទ ព្រឹត្តិការណ៍
២០០៣ ១៨មករា សាព៌តមានអង្គរបានរាយការណ៍ថា សុវ៉ាន់នន្ទ ឃុនយីង តារាសំដែងស្រីថៃ បានអះអាងថាអង្គរវត្តជាកម្មសិទ្ធិរបស់ថៃយ៉ាងពេញទី ។
២៨មករា កម្មវិធីទូរទស្សន៍ថៃត្រូវបានហាមឃាត់

ពីការផ្សព្វផ្សាយនៅកម្ពុជា ។

២៩មករា កុប្បកម្មភ្នំពេញ២០០៣: ពួកកុប្បករជាតិនិយមបានបំផ្លាញស្ថានទូតថៃនៅភ្នំពេញ
២៧កក្កដា ការបោះឆ្នោតសភាកម្ពុជា, ២០០៣: គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះបានអាសនៈភាគច្រើន

នៅក្នុងសភាជាតិ

២០០៤ ១៤តុលា ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ។ ព្រះបុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហមុនីត្រូវបានរាជាភិសេកជាអ្នកស្នងរាជ្យបន្តព្រះអង្គ ។
២០០៨ មិថុនា ការប៉ះទង្គិចគ្នាជាច្រើនលើកជាមួយប្រទេស

នៅលើប្រាសាទព្រះវិហារ រឿងនេះបានរីកធំឡើងនៅក្នុងឆ្នាំ២០០៩ ហើយក៏កញ្ជ្រោលឡើងម្ដងទៀតនៅឆ្នាំ២០១១ ។



តំណភ្ជាប់[កែប្រែ]