Jump to content

ធនញ្ជ័យគោរពរាជ្យ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ធនញ្ជ័យគោរព្យរាជ្យ)

អ្នកប្រាជ្ញខ្មែរជំនាន់ម៉ុងហ៊្គោលលុកលុយពិភពលោក។

ធនញ្ជ័យគោរព្យរាជ្យ
ព្រះបាទ
រជ្ជកាលគ.ស ៧២៩-៧៩៤
រាជ្យមុនព្រះបាទបទុមសូរ្យវង្ស, ព្រះបាទអរដ្ឋពលពាសោ (ពង្សាវតារសម្ដេចសង្ឃរាជទៀង)
រាជ្យបន្តព្រះបាទជ័យជេដ្ឋ
ស្វាមី/មហេសីព្រះនាមបទុមមាលា (ពង្សាវតារវត្តទឹកវិល), ព្រះនាងគន្ធមាលី
បុត្រវិជ័យកុមារ ស្រីជេដ្ឋា ព្រះនាងធីតាមាលី
ព្រះនាមពេញ
​​ព្រះបាទ​សម្ដេច​ធនញ្ជ័យ​គោរពរាជ្យ​​
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទបទុមសូរ្យវង្ស, ព្រះអង្គកែវ (ពង្សាវតារវត្តទឹកវិល)
ប្រសូតគ.ស ៧០១
មហានគរ
សុគតគ.ស ៧៩៤
មហានគរ នគរគោកធ្លក
ព្រះសុសានភ្នំក្រោម

ព្រះបាទធនញ្ជ័យគោរព្យរាជ្យ (គ.ស ៧០១-៧៩៤) រជ្ជកាល (គ.ស ៧២៩-៧៩៤) បន្ទាប់​ពី​ព្រះ​អង្គព្រះបាទបទុមសុរិយវង្សចូល​ទិវង្គតទៅ​ ​ព្រះ​ធនញ្ជ័យ​កុមារ​ត្រូវ​ឡើង​គ្រងរាជសម្បត្ដិ​បន្ដ​ក្នុង​ព្រះ​ជន្ម ​២៩​ វស្សា។​ ​ពិធី​អភិសេក​ត្រូវ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ ១០​កើត ខែបុស្ស ​ឆ្នាំម្សាញ់​ ​ព.ស​១២៧៣​ ​ត្រូវជា​ ​គ.ស ​៧២៩ ព្រះ​អង្គ​មាន​ព្រះ​នាម​ ​ព្រះបាទ​សម្ដេច​ធនញ្ជ័យ​គោរពរាជ្យ​ ​ព្រះអង្គ​ជា​មហាក្សត្រ​ទី​១២។​

ប្រវត្តិ

[កែប្រែ]
  • ព្រះ​បទុមសូរ្យវង្ស​ ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ធនញ្ជ័យ​កុមារ​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ​ ​ព.ស​ ១២៤៥ ត្រូវជា​គ.ស​ ៧០១​ ​ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​ទាំងអស់​បួន​ព្រះ​អង្គ​ ​ដែល​ឡើង​សោយរាជ្យ​បន្ដបន្ទាប់​គ្នា។​ ​ព្រះ​អង្គ​សោយរាជសម្បត្ដិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ​១០៩ ​ឆ្នាំ។ ព្រះ​បទុមសូរ្យវង្ស​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំម្សាញ់​ ព.ស​ ១២៧៣ ត្រូវជា​ គ.ស ​៧២៩ ក្នុង​ព្រះ​ជន្ម​ ១២៤ ​វស្សា។​ ព្រះបាទបទុមសូរ្យវង្ស​ ​ក្សត្រ​ខ្មែរ​ទី​១១​ ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ធនញ្ជ័យ​កុមារ ​ដែល​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ​ ព.ស​ ១២៤៤ ម.ស​ ៦២៣ ច.ល​ ៦៣​ ​ត្រូវជា​ ​គ.ស ​៧០១។ បន្ទាប់​ពី​ព្រះ​អង្គ​ចូល​ទិវង្គត​ ​ព្រះ​ធនញ្ជ័យ​កុមារ​ត្រូវ​ឡើង​គ្រងរាជសម្បត្ដិ​បន្ដ​ក្នុង​ព្រះ​ជន្ម​ ២៩​ វស្សា។​ ​ពិធី​អភិសេក​ត្រូវ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ ១០​កើត ខែបុស្ស ​ឆ្នាំម្សាញ់​ ​ព.ស ​១២៧៣​ ​ត្រូវជា​ ​គ.ស ​៧២៩ ព្រះ​អង្គ​មាន​ព្រះ​នាម​ ​ព្រះបាទ​សម្ដេច​ធនញ្ជ័យ​គោរពរាជ្យ​ ​ព្រះអង្គ​ជា​មហាក្សត្រ​ទី​១២។​ ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ក្សត្រ​ខ្មែរ​ទី​១២​ ​សោយរាជ​សម្បត្ដិ​បាន ​៦៦ ​ឆ្នាំ​ ​ព្រះ​អង្គ​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម ​៩៤ ​វស្សា ព្រះ​អដ្ឋិធាតុ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ដង្ហែ​យក​ទៅ​តម្កល់​ទុក​ឯ​ភ្នំ​ក្រោម​ ​ក្រោយ​ដែល​បាន​ធ្វើ​ពិធីបុណ្យ​យ៉ាង​អធិកអធម​ ​ព្រះរាជ​បុត្រ​ព្រះ​អង្គ​ព្រះ​នាម​វិជ័យកុមារ​ដែល​ប្រសូត​ក្នុង​ឆ្នាំច​ ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។​
  • បើ​តាម​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​ព្រះ​សង្ឃរាជ​ទៀង​ ​គឺ​ព្រះ​អង្គ​ធនញ្ជ័យ​គោរពរាជ្យ​ ​ដែល​បាន​ឡើង​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​កេតុមាលា។​ ​គ្រានោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម ​១៦​ វស្សា​ ​ព្រះ​អង្គ​សោយរាជ្យ​បាន ​២៤​ ឆ្នាំ។​ ​ក៏​ប៉ុន្តែ​ពង្សាវតារ​វត្ដ​ទឹក​វិល​បាន​បញ្ចា​ក់ថា​ ​ព្រះ​អង្គ​ធនញ្ជ័យ​គោរពរាជ្យ​ ​ជា​បុត្រ​របស់​ព្រះ​អង្គ​កែវ​ ​ព្រះ​អង្គ​ក៏​ត្រូវជា​ស្វាមី​ព្រះ​នាង​បទុមមាលា​ ​បុត្រី​ព្រះ​កេតុមាលា​ដែរ។​ ​ព្រះ​ធនញ្ជ័យ​បាន​មក​បម្រើ​ព្រះមហាក្សត្រ​ ​ក្នុង​ឋានៈ​ជា​អ្នកត្រួតត្រា​គ្រប់គ្រង​កងទ័ព។​ ​ដោយសារ​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​កេតុមាលា​ ​គ្មាន​វត្ដមាន​នៅ​ក្នុង​ព្រះ​នគរ​ ​ដោយ​ត្រូវ​បាន​តែងតាំង​ឲ្យទៅ​គ្រប់គ្រង​ប្រទេស​ជិត​ឆ្ងាយ​ ​ហើយ​និង​ដោយសារ​ស្វាមីភរិយា​ទាំង​ពីរ​អង្គ​មាន​នាម៉ឺន​រាជការ​ ​មេទ័ព​ជា​ច្រើន​គាំទ្រ​ ​ស្រឡាញ់​គោរព​កោតខ្លាច​ ​ទើបបាន​ជានា​ម៉ឺន​មុខមន្ត្រី​តូច​ធំ​ទាំងអស់​នាំ​គ្នា​មូលមតិ​សុំ​អញ្ជើញ​ ព្រះ​ធនញ្ជ័យ​ឲ្យ​ឡើង​សោយរាជសម្បត្ដិ។​ ​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ ​និង​ទៅ​តាម​ឋានៈ​ព្រះ​អង្គ​ជា​អ្នក​ការពារ​ថែរក្សា​ព្រះ​រាជបល្ល័ង្ក​ ​ទើប​បានជា​ព្រះ​អង្គ​ដាក់​ព្រះ​បរមនាម​ថា​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ។

ឈ្មោះស្ដេចអង្គនេះ ដូចទៅនឹងឈ្មោះរបស់ធនញ្ជ័យដែលជាអ្នកប្រាជ្ញខ្មែរក្នុងប្រជុំរឿងព្រេងខ្មែរ ហើយធនញ្ជ័យនេះក៏មានប្រវត្តិទាក់ទងនឹងភ្នំអដ្ឋរស្សដែរ ដែលបានតស៊ូចំណេះដឹងជាមួយពួកអ្នកប្រាជ្ញចិន។ បើវិភាគទៅលើជំនាន់នោះយើងឃើញថាក្រោយពីពញារោងប្រកាសឯករាជ្យមក គឺត្រូវនឹងសម័យរបស់ជយវម៌្មទី៨ (បទុមសុរិយវង្ស) សុគត ហើយស្ថិតក្នុសតវត្សទី១៣ ដែរ ក្នុងសតវត្សនោះដែរគឺចិនស្ថិតក្នុងរាជវង្សយាន ដែលគ្រប់គ្រងដោយចៅហ្សង់ស៊ីខាន់ ព្រះនាមគូប៊ីឡៃខាន់ ដែលទ្រង់បានបញ្ជូនជីវតាក្វាន់ រឺ ចូវតាគ័ន មកស៊ើបអង្កេតស្រុកខ្មែរ។ ឃើញថារឿងនិទានអំពីភ្នំអដ្ឋរស្សវាស៊ីគ្នាទៅនឹងសម័យកាល និង ឈ្មោះស្ដេចអង្គនេះណាស់ បូករួមទាំងពង្សាវតារវត្តទឹកវិលដែលថាស្ដេចនេះគឺជាកូនប្រសារស្ដេចទៀត អញ្ជឹងមានន័យថាធនញ្ជ័យ ក៏ប្រហែលជាព្រះបាទធនញ្ជ័យគោរពរាជ្យដែរ។

នៅ​ឆ្នាំ ​ ​៣៦៣​ នៃ ម.ស​ ជាមួយ​នឹង​អ្នក​ម្នាងមាលាបទុម​ ​ព្រះកេតុមាលា​បាន​មាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​បទុមមាលា​អាយុ​ ១៦ ​ឆ្នាំ​ ​ព្រះ​នាង​ត្រូវ​បាន​រៀបចំ​អភិសេក​ជាមួយ​នឹង​ព្រះ​អង្គ​ធនញ្ជ័យ​ ​ដែល​ជា​កូន​របស់​ព្រះអង្គ​កែវ​ (ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​របស់​ព្រះ​ កេតុមាលា មាន​ក្សត្រ​មួយ​អង្គ​ព្រះ​នាមអង្គ​កែវដែរ)។

បុត្រ

[កែប្រែ]

ព្រះបាទ​ធនញ្ជ័យគោរពរាជ្យ​ ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ វិជ័យកុមារ​ ​ដែល​បាន​ប្រសូត​ក្នុង​ឆ្នាំច​ ​ច.ស​ ១៣២​ នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​​ពង្សាវតារ​វត្ដ​ទឹកវិល​សរសេរ​ថា​ ​ជាមួយនឹង​នាង​គន្ធមាលី​ ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​ឈ្មោះស្រីជេដ្ឋា​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំរកា​ ​និង​បុត្រី​មួយទៀត​ព្រះ​នាមធីតាមាលី។​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ក្សត្រ​ខ្មែរ​ទី​១២​ ​សោយរាជ្យ​បាន ​៦៦ ឆ្នាំ ហើយ​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ៩៤​វស្សា​ ​ដោយជំងឺចាស់ជរា។​

ព្រឹត្តិការណ៍

[កែប្រែ]

នឹង​និយាយ​ដំណាល ​អំពី​ព្រះ​ធម្មាអនុរថ​ (ប្រហែលជាស្ដេចអនិរុទ្ធនៃបាកានទេដឹង?) ​ស្ដេច​ប្រទេស​លាវ​ ​កាលបើ​ឃើញ​តែ​សំពៅ​មួយ​ត្រលប់​ទៅ​ដល់​នគរ​ ​ហើយ​សំពៅ​មួយទៀត​បាត់​ដំណឹង​សូន្យឈឹង​ ​ព្រះ​អង្គ​មាន​ក្ដី​កង្វល់​មួហ្មង​ ​ចាត់​ឲ្យ​មន្ដ្រី​តូច​ធំ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ ​យូរ​ឆ្នាំ​ក្រោយមក​ ​ទើប​លេច​ឮដំណឹង​ដល់​ព្រះ​អង្គ​ថា​ ​សំពៅ​ដែល​បាត់​នោះ​បាន​ទៅ​ទើរ​នៅ​ឯ​ស្រុក​ខ្មែរ។​ ​ព្រះ​អង្គ​គង់​លើ​សេះ​ហោះ​ ហើយ​នាំ​ពល​សេនា​អាមាត្យ​ប្រមាណ​បី​នាក់​ ​ធ្វើ​ដំណើរ​សំដៅ​តម្រង់​ទៅ​ប្រទេស​កម្ពុជា។​ ​ទៅ​ដល់​មហានគរ​ ព្រះ​ធម្មាអនុរថ​ស៊ើបសួរ​រក​សម្ដេច​សង្ឃរាជ​ ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក។​ ​ដឹង​អស់​សេចក្ដី​ហើយ​ ​ព្រះ​អង្គ​ដើរ​សំដៅ​ទៅ​វត្ដ​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ឲ្យ​គេ​ខ្លាច​ កោត​ស្ញប់ស្ញែង​ ​ព្រះ​អង្គ​ឡើងឈរ​លើ​ដុំ​ថ្ម​មួយ​ផ្ទាំង​ធំ​ ​ហើយ​បង់ជំទាញ​បាញ់នោម​ដាក់​ថ្ម​នោះ​ទាល់តែ​បាក់​ជា​ពីរ។​ ​ព្រះសង្ឃ​ក្នុង​វត្ដ​ឃើញ​ព្រឹត្ដិការណ៍​មិន​ស្រួល​ដូច្នេះ​ ​ភ័យ​តក្កមា​ស្លន់ស្លោរ​រត់​ទៅ​ទូល​ប្រាប់​សម្ដេច​សង្ឃរាជ​តាម​ដំណើរ។ ​

នៅ​ពេល​ដែល​សម្ដេច​សង្ឃរាជ​និមន្ដ​មក​ដល់​ ​ព្រះ​ធម្មាអនុរថ​ ​ប្រកាស​ទូល​លោក​ថា​ ​ខ្លួន​ជា​អ្នក​បម្រើ​ស្ដេច​លាវ​ ​ហើយ​មកនេះ​ ​គឺ​ក្នុង​គោលបំណង​ចង់​ទាមទារ​យក​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ​ព្រះ​អង្គ​បាន​រៀបរាប់​គ្រប់​ចំណុច​ទាំងអស់​តាំងពី​ដើម​រហូត​ចប់​ ​ទូល​ថ្វាយ​សម្ដេច​សង្ឃ​ ​ដោយ​បញ្ជាក់​ថា​របស់​ពិសិដ្ឋ​ទាំងនេះ ​ជា​សម្បត្ដិ​របស់​ព្រះ​អង្គ។​ ​ព្រះ​ធម្មាអនុរថ​ស្នើ​សុំ​ឲ្យ​សម្ដេច​សង្ឃ​និមន្ដ​ទៅ​ទូល​ថ្វាយ​ ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​តាម​ដំណើរ​ ​និង​សុំ​ឲ្យ​ព្រះ​អង្គ​ប្រគល់​សំពៅ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​មក​វិញ​ ​ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ជម្លោះ​ក្លាយ​ទៅជា​សត្រូវ។​

តែ ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​យល់​ព្រម​ទៅ​តាម​សំណើ​នេះ​ទេ​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​លាវ​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ហើយ​នឹកគិត​ក្នុង​ចិត្ដ​ថា​ ​ខ្លួន​មាន​ឫទ្ធានុភាព​អំណាច​ ​លទ្ធភាព​គ្រប់​បែប​នឹង​ប្រហារជីវិត​ខ្មែរ​ទាំងអស់​ក្នុង​នគរ។​ ​តែ​ដោយ​ភ័យ​ខ្លាច​ទទួល​ជាប់​កម្ម​ពៀរ​វេរា​ ​ព្រះ​អង្គ​មិន​ចង់​បង្កបង្កើត​ ​ប្រព្រឹត្ដ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​របៀប​នេះ​ឡើយ។ ​ព្រះ​អង្គ​ សម្រេចចិត្ដ​ត្រឹមតែ​សម្ដែង​បដិហារ​បញ្ចេញ​ឫទ្ធិ​ឲ្យ​ខ្មែរ​ឃើញ​ញាប់​ញ័រ​ ​តក់ស្លុត​បាក់បប​ប៉ុណ្ណោះ​បាន​ហើយ​ ស្ដេច​លាវ​ក៏​ស្រែក​បន្លឺ​លាន់ឮ​ថា​ ​«បើ​មិន​ព្រម​ប្រគល់​ព្រះ​ត្រៃបិដក​ទេ​ ​នោះ​ព្រះ​អង្គ​នឹង​កាត់​ប្រហារ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់! ហើយ​បើ​មិន​ជឿ​ទេ​ ​ចាំ​សម្លឹង​មើល​គ្រប់​គ្នា​ទៅ​ចុះ!»។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ដេច​លាវ​ចាប់​យក​កំបោរ​មក​លាប​លើ​ចុង​ដាវ​ ​(ពង្សាវតារ​វត្ដ​កោកកាក​បញ្ជាក់​ថា​ ​ស្ដេច​លាវ​យក​ឈើ​មក​ធ្វើ​ដាវ) បន្ទាប់​មក​ព្រះ​អង្គ​ឡើង​ជិះសេះ​ ​គ្រវី​ដាវ​ហោះ​ជុំវិញ​មហានគរ​ ​នាម៉ឺន​មុខមន្ដ្រី​ ​និង​ពលរដ្ឋ​ទាំងស្រី​ទាំងប្រុស​ស្ទាប​ក​រៀងខ្លួន​ ​ស្រាប់តែ​ឃើញ​ស្នាម​កំបោរ​ជាប់​ជុំវិញ​ ​ម្នាក់ៗ​ភ័យ​ស្លន់​បុក​ពោះ​រត់​ទៅ​ទូល​ថ្វាយ​ដំណឹង​ព្រះរាជា ​ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​ ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​បាន​បំបាំង​ខ្លួន​ ​គ្មាន​នរណា​មើលឃើញ​ឡើយ​ ​ចូល​ទៅ​ក្នុង​បរមរាជវាំង​ប្រាសាទ​ទេវរាជមន្ទារ​ហើយ​យក​ដាវ​ប្រឡាក់​ជាប់​ កំបោរ​ឆូត​លើ​ព្រះមហាក្សត្រ​ ​និង​អគ្គមហេសី។​

ទាំងស្ដេច​ ​ទាំង​នាម៉ឺន​ ​ទាំង​រាស្ដ្រ​ ​ឃើញ​ដូច្នេះ​ទើប​បន្ទន់​អាកប្បកិរិយា​ ​ចាត់​នាម៉ឺន​ពីរ​នាក់​ទៅ​ចរចា​ពិភាក្សា​ជាមួយនឹង​ស្ដេច​លាវ។​ ​ភាគី​ទាំង​សង្ខាង​ក៏​បាន​យល់​ស្រប​ចុះសម្រុង​គ្នា​ ​គឺ​ប្រទេស​ខ្មែរ​ទទួលស្គាល់​ថា​ ​សំពៅ​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ជា​សម្បត្ដិ​របស់​មាឡាន​ប្រទេស (ម៉ាឡេ??) ​មែន។​ ព្រះមហាក្សត្រ​ខ្មែរ​បាន​សុំ​ឲ្យ​ស្ដេច​លាវ​ត្រលប់​ទៅ​នគរ​មុន​សិន​ ​ចាំ​ព្រះ​អង្គ​រៀបចំ​បញ្ជូន​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ថ្វាយ​ជា​ក្រោយ​ ​តាម​ការ​ទាមទារ​របស់​ព្រះ​អង្គ​ស្ដេច​លាវ​យល់ព្រម​ហើយ​ក៏​ជិះសេះ​ហោះ​នាំ​ ពល​សេនា​វិល​ត្រលប់​ទៅ​នគរ​វិញ។​ ​រីឯ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ ​ព្រះ​អង្គ​ក៏​បង្គាប់​នាម៉ឺន​តូច​ធំ​ឲ្យ​យក​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ប្រគល់​ដល់​ស្រុក​លាវ​តែ​ម្ដង ។​ ​ព្រះ​អង្គ​មិន​បាន​ប្រគល់​ព្រះ​កែវមរកត​ទេ​ ​ព្រះ​អង្គ​បាន​រក្សា​ទុក​ធ្វើ​ជាទី​សក្ការបូជា​នៅ​ក្នុង​ព្រះ​មហានគរ​វត្ដ​ ​ពីព្រោះ​​ក្រោយ​ពេល​ដែល​ស្ដេច​លាវ​ធម្មាអនុរថ​ ​ថយ​ត្រលប់​ទៅ​នគរ​វិញ​ ​មុន​នឹង​សម្រេច​ព្រះ​ទ័យ​ដូច្នេះ​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​បាន​ធ្វើ​ពិធីបួងសួង​បន់ស្រន់​ ​៧​យប់ ៧​ថ្ងៃ សុំ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​លាវ​ភ្លេច​គិត​នឹកឃើញ​ ​ទាមទារ​ព្រះពុទ្ធ​ព្រះ​កែវមរកត​ដល់​យប់​ទី​ប្រាំពីរ​ ​ព្រះ​កែវមរកត​បញ្ចេញ​មហិទ្ធិឫទ្ធិ​ ​ជះ​ចេញ​ចាំង​ពន្លឺ​ប្រាំពីរ​ពណ៌​ ​ភ្លឺ​ចិញ្ចាច​ពេញ​បរមរាជវាំង។​ ​ដោយ​យល់​ ​និង​ជឿជាក់​ថា​ ការ​បួងសួង​បន់ស្រន់​របស់​ព្រះ​អង្គ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ ​ទើប​ព្រះ​អង្គ​បង្គាប់​ឲ្យ​ក្រុម​នាម៉ឺន​សេនាបតី​យក​តែ​ព្រះ​ត្រៃបិដក​ទៅ​ ថ្វាយ​ស្ដេច​លាវ។​

ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​ ​នឹកឃើញ​ខ្លះ​ព្រះ​កែវមរកត​ដែរ​ ​ប៉ុន្ដែ​គ្រានោះ​ ​ព្រះ​អង្គ​នៅ​ចាំ​បាន​ថា​ ​ព្រះ​អង្គ​បាន​ទាមទារ​យក​តែ​ព្រះ​ត្រៃបិដក​ប៉ុណ្ណោះ​ ​ដោយ​គិត​ថា​ត្រូវ​គោរព​ពាក្យ​សច្ចៈ​ ​ហើយ​ម្យ៉ាងទៀត​បើ​តាម​ទំនាយ​នគរ​ ​ព្រះ​កែវមរកត​ត្រូវ​តែ​គង់នៅ​មហានគរ​ក្នុងស្រុក​ខ្មែរ​ ​ព្រះ​អង្គ​ក៏​សម្រេចចិត្ដ​បំភ្លេច​រឿង​ចាស់​ទាំង​ប៉ុន្មាន​ចាប់​តាំង​ពី​ ថ្ងៃ​នោះ​មក។​

ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ត្រូវ​បាន​ជនជាតិ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​គ្រប់​វណ្ណៈ​ ​គោរព​បូជា​រៀនសូត្រ​អនុវត្ដ​ប្រតិបត្ដ​តាម​ ​ឥតបី​ហ៊ាន​ធ្វេសប្រហែស​ឃ្លាងឃ្លាត​ឡើយ​ ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងនោះ​ ​បាន​នាំ​មក​នូវ​ជោគជ័យ​សេរីមង្គល​សម្បូណ៌​សប្បាយ​ ​ចម្រុងចម្រើន​គ្រប់​ប្រការ​ដល់​ប្រជានុរាស្ដ្រ​ ​និង​ស្រុក​ខ្មែរ។​

ព្រឹត្ដិការណ៍ ​ចម្បង​មួយទៀត​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​គឺ​ព្រះ​អង្គ​និយម​ទាក់ដំរី​ ​ព្រះ​អង្គ​ធ្លាប់​យាង​ទៅ​ដល់​ព្រៃ​ និង​ជើងភ្នំ​ដងរែក​ ​ព្រះ​អង្គ​មាន​ហ្មដំរី​ជាតិ​លាវ​ដ៏​ល្បីល្បាញ​ពីរ​នាក់​ ​មួយ​ឈ្មោះ​ហ្មហវៀន​ ​និង​មួយទៀត​ឈ្មោះ​ហ្មថាវ។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ស្រុក​ស្អាង​ ​ខេត្ដកណ្ដាល​បាន​លើកយក​ព្រឹត្ដិការណ៍​សំខាន់​មួយ​ ​ស្ដីពី​ការ​ចាប់​ដំរី​ក្នុង​រជ្ជកាល​ព្រះ​អង្គ​មក​អធិប្បាយ​ដោយ​មាន​ទាំង​ រៀបរាប់​យ៉ាង​ល្អិតល្អន់​ដែរ​ ​អំពី​ពិធីសែនព្រេន​ដល់​ម្រេញកង្វាល​ ​មុន​នឹង​ទៅ​ទាក់ដំរី។​ ​កាលនោះ​ ​ព្រះ​អង្គ​ ​និង​ពល​សេនា​ទាក់​បាន​ដំរី​ស​មួយ​ ​និង​ខ្មៅ​មួយ​ ​ដែល​មាន​ភ្លុក​កោង​វែង​ ​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ជា​និមិត្ដរូប​នៃ​ការ​សម្បូរ​សប្បាយ​ប្រចាំ​នគរ។​ ​ពី​ថ្ងៃ​នោះ​មក​ ​គេ​មាន​ជំនឿ​និយម​ថា​ ​បើ​គ្មាន​ភ្លៀង​បង្អោរ​ធ្លាក់​មក​គ្រប់គ្រាន់​ទេ​ ​ហើយ​បើ​កើត​មាន​ជំងឺ​រោគា​ក្នុង​នគរ​ ​ព្រះមហាក្សត្រ​តែងតែ​បង្គាប់​ក្រុម​បុរោហិត​ និង​ហ្មថាវ​ ​ឲ្យ​នាំ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង​បន់ស្រន់​ផ្សេងៗ។​ ​បន្ទាប់​មក​ទើប​ដំរី​ទាំង​ពីរ​យក​ប្រមោយ​បឺត​ទឹក​ ​ផ្លុំ​ព្រួស​ជះ​តម្រង់​ទៅ​គ្រប់​ទាំង​ប្រាំបី​ទិស។​ ​ឯកសារ​ដដែល​កត់​សំគាល់ថា​ ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ដោយ​បរិបូណ៌​ ​ក្រោយ​ដែល​គេ​បាន​រៀបចំ​ពិធីបួងសួង​ ​ឯ​ភោគផល​វិញ​ក៏​បាន​ល្អ​ជាទី​ពេញចិត្ដ​ ​ហើយ​ជំងឺរោគាព្យាធិ​ក៏​សាបរលាប​វិនាស​បាត់​ទៅ​អស់​ដែរ​ ​នាម៉ឺន​មុខមន្ត្រី​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ស្រឡាញ់​ ​និង​មាន​ជំនឿ​ទៅ​លើ​ដំរី​ទាំង​ពីរ​នោះ​ណាស់​ ​គេ​ចាត់​ទុក​ដំរី​ទាំង​គូ​ជា​ដំរី​ពិសិដ្ឋ​ ​និង​ស័ក្ដិសិទ្ធិ​ជាទី​បំផុត។​ (ឃើញថាព្រឹត្តិការណ៍ចាប់ដំរីធ្វើឱ្យនឹកឃើញដល់សិលាចារឹករបស់ព្រះបាទជយវម៌្មទី៤ ប្រហែលទ្រង់ជាក្សត្រអង្គនេះហើយ)

ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​ដើម្បី​សុខ​សន្ដិភាព​ ​ដើម្បី​ប្រយោជន៍​ជាតិ​ ​និង​ប្រជារាស្ដ្រ​ខ្មែរ​បាន​ដោះស្រាយ​ទំនាស់​ជាមួយ​នឹង​ស្ដេច​លាវ​ដោយ​ សន្ដិវិធី​ ​ព្រះ​អង្គ​ខំប្រឹង​ប្រែង​គ្រប់យ៉ាង​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​សម្បូរ​សុខ​សប្បាយ​ ​គឺ​មាន​តាំង​តែ​ពី​ខំ​ចាប់​ដំរី​ជាដើម។​ ​ព្រះ​អង្គ​ខំ​ផ្សព្វផ្សាយ​គម្ពីរ​ព្រះ​ត្រៃបិដក​ ​ទៅ​គ្រប់​ទិសទី​ក្នុង​នគរ​ ​ដើម្បី​បំបាត់​អវិជ្ជា​ ​ព្រះ​អង្គ​ខំ​គោរព​ប្រណិប័តន៍​ទៅ​តាម​គន្លង​ច្បាប់​ ​ធម៌វិន័យ​ព្រះពុទ្ធ​សាសនា​ ​ដែល​ព្រះ​អង្គ​មាន​ជំនឿ​ថា​ល្អ​បរិសុទ្ធ​ ​សម្រាប់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ ​បច្ចុប្បន្ន​នេះ​ ​ខ្មែរ​សឹងតែ​ទាំងអស់​ទៅ​ហើយ​ ​ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ធំ​ ​ដែល​បាន​ប្រកាស​ខ្លួន​ជា​ពុទ្ធសាសនិកជន​ ​តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បាន​គោរព​ប្រណិប័តន៍​អនុវត្ដ​ទៅ​តាម​ ព្រះពុទ្ធ​ឱវាទ? តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​បាន​យក​ព្រះពុទ្ធ​ឱវាទ​មក​ត្រិះ​ រិះគិត​ពិចារណា​ ​ដោះស្រាយ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ និង​ប្រទេស​ជាតិ។​ ស្ដេចលាវ រឺ លវ ប្រហែលជាត្រូវនឹង លវបុរី រឺ ល្វោ រឺ លពបុរីនៅថៃ បច្ចុប្បន្ន។

សក្ដិមន្ត្រី

[កែប្រែ]

សេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។


  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ សំរាប់ខ្នងពស់ទាំង ៤ សំរាប់ (ចៅហ្វាទឡ្ហៈ រឺ អគ្គមហាេសេនា, សម្ដេចចៅពញា (អង្គឌួង), ជេដ្ឋាមន្ត្រី (អង្គឌួង) និង អធិបតីសេនា (អង្គឌួង)) តាំងឡើងជា ........................... សម្ដេចចៅពញា
  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ន (យមរាជ វាំង ចក្រី មហាទេព ក្រឡាហោម និង មហាមន្ត្រី)ជា ... ឧកញ៉ា
  • សក្ដិ ១០ រឺ ៩ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ...................................... ចៅពញា
  • សក្ដិ ៨ រឺ ៧ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ........................................ ពញា
  • សក្ដិ ៦ ហ៊ូពាន់ តាំងឡើងជា ........................................................ ព្រះ
  • សក្ដិ ៥ ហ៊ូពាន់ តាំងជា ............................................................ ហ្លួង
  • សក្ដិ ៤ ហ៊ូពាន់ តាំងជា ............................................................ ឃុនម៉ឺន
  • សក្ដិ ៣ ហ៊ូពាន់ តាំងជា ............................................................ ឧកម៉ឺន
  • សក្ដិ ២ ហ៊ូពាន់ តាំងជា ............................................................. ចៈម៉ឺន
  • សក្ដិមួយម៉ឺន តាំងជា ................................................................ ម៉ឺន

គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ

ឯកសារយោង

[កែប្រែ]
មុនដោយ
ព្រះបាទបទុមសុរិយវង្ស រឺ ព្រះបាទអរិដ្ឋពលពាហនោ (ពង្សាវតារវត្តទឹកវិល)
មហានគរ តដោយ
ព្រះបាទជ័យជេដ្ឋ