បណ្តាញផ្លូវហាយវេអាស៊ី
គំរោងបណ្តាញផ្លូវហាយវេអាស៊ី (Asian Highway Network Project) (ហៅកាត់ថា AH) គឺជាគំរោងសហប្រតិបត្តិការរវាងប្រទេសនៅអាស៊ី និង ឧត្តមស្នងការអង្គការសហប្រជាជាតិសំរាប់សេដ្ឋកិច្ចនិងសង្គមនៅអាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific ហៅកាត់ថា ESCAP) ក្នុងការជំរុញប្រព័ន្ឋផ្លូវហាយវេនៅអាស៊ី។ គំរោងនេះជាសសរស្ដម្ភមួយក្នុងចំនោមសសរស្ដម្ភទាំងបីក្នុងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនលើគោកនៅអាស៊ី (Asian Land Transport Infrastructure Development (ALTID) project) គាំទ្រដោយ ESCAP នៅក្នុងសម័យប្រជុំលើកទី៤៨របស់ខ្លួននៅឆ្នាំ១៩៩២។ សសរស្ដម្ភទាំង៣នោះមាន គំរោងបណ្ដាញផ្លូវហាយវេអាស៊ី គំរោងបណ្ដាញផ្លូវដែកអាស៊ី និង គំរោងបំពាក់បំប៉នបរិក្ខារដឹកជញ្ជូនផ្លូវគោក (facilitation of land transport project)។ គំរោងផ្លូវហាយវេនេះត្រូវបានផ្ដួចផ្ដើមដោយ អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៩ ក្នុងគោលបំនងជំរុញការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវគោកអន្តរជាតិនៅក្នុងតំបន់។ នៅដំនាក់កាលដំបូង(១៩៦០ដល់១៩៧០) គំរោងនេះដំនើរការបានគួរសម តែត្រូវពន្យឺតល្បឿនក្រោយពីមានការព្យួរជំនួយហិរញ្ញវត្ថុនៅឆ្នាំ ១៩៧៥។
កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអំពីបណ្ដាញផ្លូវហាយវេអាស៊ី (The Intergovernmental Agreement on the Asian Highway Network (IGA)) បានឈានដល់នៅថ្ងៃទី១៨ វិច្ឆិកា ២០០៣ តាមរយៈកិច្ចប្រជុំអន្តររដ្ឋាភិបាលរួចមក។ IGA បានបញ្ជាក់ពីកំនាត់ផ្លូវ AH៥៥ ក្នុងចំនោមប្រទេសទាំង៣២ជាសមាជិក និងមានប្រវែងផ្លូវសរុប ១៤០ ០០០ គ.ម។
ផ្លូវ AH1 ត្រូវបានគេស្នើតភ្ជាប់ពីក្រុងតូក្យូទៅដល់ព្រំដែនប៊ុលហ្គារី ខាងលិចក្រុងអ៊ីស្តង់ប៊ុល និង អេដែន ដោយកាត់តាមកូរ៉េទាំង២ ចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ីមជ្ឈិម និង អាស៊ីទក្សិណ។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មរវាងអាស៊ីបូព៌ា ឥណ្ឌា និង រុស្ស៊ី។ ដើម្បីបំពេញផ្លូវនេះ ផ្លូវដែលមានស្រាប់នឹងត្រូវជូសជុលដំឡើងកំរិត ហើយផ្លូវថ្មីនឹងត្រូវបានសាងសង់ដើម្បីតភ្ជាប់កំនាត់ផ្លូវ។ ទឹកប្រាក់២៥ពាន់លានUSDត្រូវបានចំនាយមកទល់ឆ្នាំ២០០៧ ហើយទឹកប្រាក់បន្ថែម ១៨ពាន់លានUSDទៀតនឹងត្រូវប្រើសំរាប់ជួសជុលនិងអភិវឌ្ឍអោយបានចំងាយផ្លូវ ២៦ពាន់គ.ម។
កំនាត់ផ្លូវ
[កែប្រែ]ផ្លូវដែលមានលេខខ្ទង់រាយជាផ្លូវដែលឆ្លងកាត់ទ្វីបទាំងមូល៖
ឈ្មោះជួរឈរ | ឈ្មោះជួរឈរ |
---|---|
AH1 | ប្រវែង ២០ ៥៥៧គ.ម ពីតូក្យូ(ជប៉ុន)ទៅព្រំដែនតួរគី-ប៊ុលហ្គារី |
AH2 | ប្រវែង ១៣ ១៧៧គ.ម ពីដេនប៉ាសារ(ឥណ្ឌូនេស៊ី) ទៅខូស្រាវី(អ៊ីរ៉ង់) |
AH3 | ប្រវែង ៧ ៣៣១គ.ម ពីអ៊ូឡង់អ៊ូដិ(រុស្ស៊ី) ទៅថាងហ្គូ(ចិន) និងពី សៀងហៃ(ចិន) ទៅឈៀងរ៉ាយ(ថៃ)និងខ្យាំងតុង(មីយ៉ាន់ម៉ា) |
AH4 | ប្រវែង ៦ ០២៤គ.ម ណូវ៉ូស៊ីបៀកស្គ៍(រុស្ស៊ី) ទៅយ៉ារ៉ាន់តៃ(ម៉ុងហ្គោល) និងពី អ៊ូរុំជី(ចិន)ទៅការ៉ាជី(ប៉ាគីស្ថាន) |
AH5 | ប្រវែង ១០ ៣៨០គ.ម ពីសៀងហៃ(ចិន)ទៅព្រំដែនតួរគី-ប៊ុលហ្គារី |
AH6 | ប្រវែង ១០ ៤៧៥គ.ម ពីពូសាន់(កូរ៉េខាងត្បូង) ទៅព្រំដែនរុស្ស៊ី-បែឡារុស |
AH7 | ប្រវែង ៥ ៨៦៨គ.ម ពីយេកាតឺរីនប៊ើហ្គ(រុស្ស៊ី) ទៅ ការ៉ាជី(ប៉ាគីស្ថាន) |
AH8 | ប្រវែង ៤ ៧១៨គ.ម ពីព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ទៅ បង់ដារ អេម៉ាំ(អ៊ីរ៉ង់) |
លេខ 10-29 និង 100-299 សំរាប់តំបន់អាស៊ីអាគ្នេយ៍
- AH11 ៖ ប្រវែង១ ៥៨៨គ.ម ពីវៀងច័ន្ទ(ឡាវ) ទៅ ព្រះសីហនុ(កម្ពុជា)
- AH12 ៖ ប្រវែង ១ ១៩៥គ.ម ពីណាទើយ(ឡាវ) ទៅ ហ៊ីនកុង(ថៃ)
- AH13 ៖ ប្រវែង ៧៣០គ.ម ពីអ៊ូដុមសៃ(ឡាវ) ទៅ ណាក់ខនសាវ៉ាន់(ថៃ)
- AH14 ៖ ប្រវែង ២ ០៧៧គ.ម ពីហៃហ្វុង(វៀតណាម) ទៅ ម៉ាន់ដាឡាយ(មីយ៉ាន់ម៉ា)
- AH15 ៖ ប្រវែង ៥៦៦គ.ម ពីវីញ(វៀតណាម) ទៅ អ៊ុដុមថានី(ថៃ)
- AH16 ៖ ប្រវែង ១ ០៣២គ.ម ពីដុងហា(វៀតណាម) ទៅ តាក(ថៃ)
- AH18 ៖ ប្រវែង ១ ០៤២គ.ម ពីហាត់យ៉ៃ(ថៃ) ទៅ ស្ពានចូហរបារូ(ម៉ាឡេស៊ី)
- AH19 ៖ ប្រវែង ៤៥៩គ.ម ពីណាក់ខនរ៉ាត់ចាសីម៉ា(ថៃ) ទៅ បាងកក(ថៃ)
- AH25 ៖ ប្រវែង ២ ៥៤៩គ.ម ពីបាន់ដា អាសេ(ឥណ្ឌូនេស៊ី) ទៅ មេរ៉ាក់(ឥណ្ឌូនេស៊ី)
- AH26 ៖ ប្រវែង ៣ ៥១៧គ.ម ពីឡៅអាហ្គ(ហ្វីលីពីន) ទៅ ហ្សាមបួអាំងហ្គា(ហ្វីលីពីន)
លេខ 30-39 និង 300-399 សំរាប់អាស៊ីបូព៌ានិងអាស៊ីឦសាន
- AH30 ៖ ប្រវែង ២ ៧៣៩គ.ម ពីអ៊ុសស៊ុរីយស្គ៍(រុស្ស៊ី) ទៅ ជីតា(រុស្ស៊ី)
- AH31 ៖ ប្រវែង ១ ៥៩៥គ.ម ពីបែឡូហ្គរស្គ៍(រុស្ស៊ី) ទៅ តាលាន(ចិន)
- AH32 ៖ ប្រវែង ៣ ៧៤៨គ.ម ពីសុនបុង(កូរ៉េខាងជើង) ទៅ ខូវដ៍(ម៉ុងហ្គោល)
- AH33 ៖ ប្រវែង ៥៧៥ គ.ម ពីហារប៊ីន(ចិន) ទៅ ថុងជាំង(ចិន)
- AH34 ៖ ប្រវែង ១ ០៣៣គ.ម ពីលានយុនកាង(ចិន) ទៅ ស៊ីអាន(ចិន)
លេខ 40- 59 និង 400-599 សំរាប់អាស៊ីទក្សិណ
- AH41 ៖ ប្រវែង ៩៤៨គ.ម ពីព្រំដែនមីយ៉ាន់ម៉ា-បង់ក្លាដែស្ស ទៅម៉ុងហ្គ្លា(បង់ក្លាដែស្ស)
- AH42 ៖ ប្រវែង ៣ ៧៥៤គ.ម ពីឡានចូវ(ចិន) ទៅ បារហ៊ី(ឥណ្ឌា)
- AH43 ៖ ប្រវែង ៣ ០២៤គ.ម ពីអាហ្គ្រា(ឥណ្ឌា) ទៅ ម៉ាតារ៉ា(ស្រីលង្កា)
- AH44 ៖ ប្រវែង ១០៧គ.ម ពី ដាំប៊ុលឡា(ស្រីលង្កា) ទៅ ទ្រីនកុនម៉ាលី(ស្រីលង្កា)
- AH45 ៖ ប្រវែង ២ ០៣០គ.ម ពី កុលកាតា(ឥណ្ឌា) ទៅ បង់ហ្គាឡរ(ឥណ្ឌា)
- AH46 ៖ ប្រវែង ១ ៥១៣គ.ម ពី ខារ៉ាហ្គពួរ(ឥណ្ឌា) ទៅ ឌុលលេ(ឥណ្ឌា)
- AH47 ៖ ប្រវែង ២ ០៥៧គ.ម ពី ហ្គ្វាល្យរ(ឥណ្ឌា) ទៅ បង់ហ្គាឡេ(ឥណ្ឌា)
- AH48 ៖ ប្រវែង ១គ.ម ពី ភូអ៊ិនសូលីង(ប៊ូតាន) ទៅ ព្រំដែនប៊ូតាន-ឥណ្ឌា
- AH51 ៖ ប្រវែង ៥៣៩គ.ម ពី ប៉េសាវ៉ារ(ប៉ាគីស្ថាន) ទៅ ខ្វេតតា(ប៉ាគីស្ថាន)
លេខ 60-89 និង 600-899 សំរាប់អាស៊ីឧត្ដរ អាស៊ីមជ្ឈិម និង អាស៊ីនីរតី
- AH60 ៖ ប្រវែង ២ ១៥១គ.ម ពី អុមស្គ៍(រុស្ស៊ី) ទៅ ប៊ុរុបៃតាល់(កាហ្សាក់ស្ថាន)
- AH61 ៖ ប្រវែង ៤ ១៥៨គ.ម ពី កាស៊ី(ចិន) ទៅ ព្រំដែនរុស-អ៊ុយក្រែន
- AH62 ៖ ប្រវែង ២ ៧២២គ.ម ពី ប៉េត្រូប៉ាវឡូវស្គ៍(កាហ្សាក់ស្ថាន) ទៅ ម៉ាហ្សារី ស្សារីហ្វ(អាហ្វហ្គានីស្ថាន)
- AH63 ៖ ប្រវែង ២ ៤៣៤គ.ម ពី សាម៉ារ៉ា(រុស្ស៊ី) ទៅ ហ្គុហ្សារ(អ៊ុប៊ែគីស្ថាន)
- AH64 ៖ ប្រវែង ១ ៦៦៦គ.ម ពី បារណោល(រុស្ស៊ី) ទៅ ប៉េត្រូប៉ាវឡូវស្គ៍(កាហ្សាក់ស្ថាន)
- AH65 ៖ ប្រវែង ១ ២៥០គ.ម ពី កាស៊ី(ចិន) ទៅ ទែរមេ(អ៊ុប៊ែគីស្ថាន)
- AH66 ៖ ប្រវែង ៩៩៥គ.ម ពីព្រំដែនចិន-តាជីគីស្ថាន ទៅ ឌុសសាន់បេ(តាជីគីស្ថាន)
- AH67 ៖ ប្រវែង ២ ២៨៨គ.ម ពី គួយទុន(ចិន) ទៅ ហ្សេកាហ្គាន(កាហ្សាក់ស្ថាន)
- AH68 ៖ ប្រវែង ២៧៨គ.ម ពី ជីងហេ(ចិន) ទៅ អ៊ុចារ៉ាល់(កាហ្សាក់ស្ថាន)
- AH70 ៖ ប្រវែង ៤ ៨៣២គ.ម ពី ព្រំដែនអ៊ុយក្រែន-រុស្ស៊ី ទៅ បង់ដារ អាប់បាស់(អ៊ីរ៉ង់)
- AH71 ៖ ប្រវែង ៤២៦គ.ម ពី ឌីឡារ៉ាំ(អាហ្វហ្គានីស្ថាន) ទៅ ដាស់តាក់(អ៊ីរ៉ង់)
- AH72 ៖ ប្រវែង ១ ១៤៧ ពី តេអេរ៉ង់(អ៊ីរ៉ង់) ទៅ ប៊ូសស្សើរ(អ៊ីរ៉ង់)
- AH75 ៖ ប្រវែង ១ ៨៧១ ពី តេចិន(តួរមិនគីស្ថាន) ទៅ ចាបាហារ(អ៊ីរ៉ង់)
- AH76 ៖ ប្រវែង ៩៨៦គ.ម ពី ប៉ូឡេឃុមរី(អាហ្វហ្គានីស្ថាន) ទៅ ហេរ៉ាត់(អាហ្វហ្គានីស្ថាន)
- AH77 ៖ ប្រវែង ១ ២៩៨គ.ម ពី ប៊ុលសាក(អាហ្វហ្គានីស្ថាន) ទៅ ម៉ារី(តួរមិនគីស្ថាន)
- AH78 ៖ ប្រវែង ១ ០៧៦គ.ម ពី អាស្សហ្គាបាត(តួរមិនគីស្ថាន) ទៅ ឃើម៉ាន់(អ៊ីរ៉ង)
- AH81 ៖ ប្រវែង ១ ១៤៣គ.ម ពី ឡារស៊ី(ចចចៀ) ទៅ អាកថៅ(កាហ្សាក់ស្ថាន)
- AH82 ៖ ប្រវែង ១ ២៦១គ.ម ពីព្រំដែនរុស្ស៊ី-ចចចៀ ទៅ អ៊ីវេអូគ្លូ(អ៊ីរ៉ង់)
- AH83 ៖ ប្រវែង ១៧២គ.ម ពី កាហ្សាក់(អាហ្ស៊ែរបៃហ្សង់) ទៅ យ៉េរ៉េវ៉ាន់(អារមឺនៀ)
- AH84 ៖ ប្រវែង ១ ១៨៨គ.ម ពី ដុហ្គូបាយ៉ាហ្ស៊ីត(តួរគី) ទៅ អ៊ីសែល(តួរគី)
- AH85 ៖ ប្រវែង ៣៣៨គ.ម ពី រ៉េហ្វាហ៊ីយ៉េ(តួរគី) ទៅ មើរហ្ស៊ីហ្វូន(តួរគី)
- AH86 ៖ ប្រវែង ២៤៧គ.ម ពី អាស្កាលេ(តួរគី) ទៅ ត្រាប់ហ្សូន(តួរគី)
- AH87 ៖ ប្រវែង ៦០៦គ.ម ពី អង់ការ៉ា(តួរគី) ទៅ អ៊ីហ្សមៀ(តួរគី)
ប្រវែងផ្លូវកាត់តាមប្រទេសនីមួយៗ
បណ្ដាញផ្លូវសរុបមានប្រវែង ១៤០ ៤៧៩គ.ម។
- កម្ពុជា ១ ៣៣៩គ.ម
- កាហ្សាក់ស្ថាន ១៣ ១៨៩គ.ម
- កូរ៉េខាងជើង ១ ៣២០គ.ម
- កូរ៉េខាងត្បូង ៩០៧គ.ម
- ចចចៀ ១ ១៥៤គ.ម
- ចិន ២៥ ៥៧៩គ.ម
- ជប៉ុន ១២០០គ.ម
- តាជីគីស្ថាន ១ ៩២៥គ.ម
- តួរគី ៥ ១១២គ.ម
- តួរមិនគីស្ថាន ២ ២០៤គ.ម
- ថៃ ៥ ១១២គ.ម
- នេប៉ាល់ ១ ៣២១គ.ម
- បង់ក្លាដែស្ស ១ ៨០៤គ.ម
- ប៉ាគីស្ថាន ៥ ៣៧៧គ.ម
- ប៊ូតាន ១គ.ម
- ម៉ាឡេស៊ី ១ ៥៩៥គ.ម
- មីយ៉ាន់ម៉ា ៣ ០០៣គ.ម
- ម៉ុងហ្គោល ៤ ២៨៦គ.ម
- រុស្ស៊ី ១៦ ៨៦៩គ.ម
- វៀតណាម ២ ៦៧៨គ.ម
- សិង្ហបុរី ១៩គ.ម
- ស្រីលង្កា ៦៥០គ.ម
- ហ្វីលីពីន ៣ ៥១៧ គ.ម
- ឡាវ ២ ២៩៧គ.ម
- អារមឺនៀ ៩៥៩គ.ម
- អាហ្វហ្គានីស្ថាន ៤ ២៤៧គ.ម
- អាហ្ស៊ែរបៃហ្សង់ ១ ៤៤២គ.ម
- អ៊ីរ៉ង់ ១១ ១៥២គ.ម
- អ៊ុប៊ែរគីស្ថាន ២ ៩៦៦គ.ម
- ឥណ្ឌា ១១ ៤៣២គ.ម
- ឥណ្ឌូនេស៊ី ៣ ៩៨៩គ.ម
ประเทศ | ระยะทาง (กิโลเมตร) | ระยะทาง (ไมล์) |
---|---|---|
អាហ្វហ្គានីស្ថាន | 4,247 | 2,639 |
អាមេនី | 958 | 595 |
អាស៊ែបៃហ្សង់ | 1,442 | 896 |
បង់ក្លាដែស | 1,804 | 1,121 |
ប៊ូតាន | 1 | 0.621 |
កម្ពុជា | 1,339 | 832 |
ចិន | 25,579 | 15,894 |
កូរ៉េខាងជើង | 1,320 | 820 |
ទំព័រគំរូ:GEO | 1,154 | 717 |
ហុងកុង ประเทศจีน | 91 | 57 |
ឥណ្ឌា | 11,432 | 7,104 |
ឥណ្ឌូនេស៊ី | 3,989 | 2,479 |
អ៊ីរ៉ង់ | 11,152 | 6,930 |
ជប៉ុន | 1,200 | 746 |
កាហ្សាក់ស្ថាន | 13,189 | 8,195 |
កៀគីស្ថាន | 1,695 | 1,053 |
ឡាវ | 2,297 | 1,427 |
ម៉ាឡេស៊ី | 4,006 | 2,489 |
ម៉ុងហ្គោលី | 4,286 | 2,663 |
មីយ៉ាន់ម៉ា | 3,003 | 1,866 |
នេប៉ាល់ | 1,321 | 821 |
ប៉ាគីស្ថាន | 5,377 | 3,341 |
ហ្វីលីពីន | 3,517 | 2,185 |
ទំព័រគំរូ:ROK | 907 | 564 |
រុស្ស៊ី | 16,869 | 10,482 |
សិង្ហបុរី | 19 | 12 |
ទំព័រគំរូ:LKA | 650 | 404 |
តាជីគីស្ថាន | 1,925 | 1,196 |
ថៃ | 5,112 | 3,176 |
តួកគី | 5,254 | 3,265 |
តួកមេនីស្ថាន | 2,204 | 1,370 |
អ៊ូសបេគីស្ថាន | 2,966 | 1,843 |
វៀតណាម | 2,678 | 1,664 |