Jump to content

អាហ្វហ្កានីស្ថាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អាហ្វហ្គានីស្ថាន)
អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន
د افغانستان اسلامي امارت (ភាសាបាស្តូ)
امارت اسلامی افغانستان (ភាសាដារី)
បាវចនា
لا إله إلا الله، محمد رسول الله
"គ្មានព្រះណាក្រៅពីអាឡោះទេ មហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា)
ភ្លេងជាតិ
دا د باتورانو کور
"ទីនេះជាមាតុប្រទេសរបស់ជនក្លាហាន"[]
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអាហ្វហ្កានីស្ថាន (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
33°N 66°E / 33°N 66°E / 33; 66Coordinates: 33°N 66°E / 33°N 66°E / 33; 66
ភាសាផ្លូវការ
ក្រុមជនជាតិ
(ឆ្នាំ ២០១៩ (ក្រៅផ្លូវការ))[ស ១][][][][]
សាសនា
រដ្ឋាភិបាលអេមីរ៉ាតបណ្ដោះអាសន្ននិយមឥស្លាម
ក្រោមអំណាចអត្ថាធិបតេយ្យ
ហៃបាទូឡា អាហ៊ុងហ្សាដា
ហាស្សាន អាឃុន (ស្តីទី)
អាប់ឌុល ហាឃីម ហាក់កានី
នីតិបញ្ញត្តិគ្មាន[ស ២]
និម្មិតកម្ម
១៧០៩–១៧៣៨
១៧៤៧–១៨២៣
១៨២៣–១៨៣៩
១៩ សីហា ១៩១៩
៩ មិថុនា ១៩២៦
១៧ កក្កដា ១៩៧៣
២៧–២៨ មេសា ១៩៧៨
២៨ មេសា ១៩៩២
២៧ កញ្ញា ១៩៩៦
២៦ មករា ២០០៤
១៥ សីហា ២០២១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥២,៨៦៧ គ.ម   (ទី៤០)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ៣៨,៣៤៦,៧២០[១១] (ទី៣៧)
៤៨.០៨ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៨១.០០៧ ពាន់លានដុល្លារ[១២]
- ក្នុងម្នាក់
២,៤៥៩ ដុល្លារ[១២]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
២០.១៣៦ ពាន់លានដុល្លារ[១២]
- ក្នុងម្នាក់
៦១១ ដុល្លារ[១២]
ជីនី (២០០៨)positive decrease ២៧.៨[១៣]
ទាប
HDI (២០២១)decrease ០.៤៧៨[១៤][១៥]
ទាប · ទី១៨០
រូបិយវត្ថុអាហ្វហ្កានី (افغانی) (AFN)
ល្វែងម៉ោងUTC+៤:៣០ ប្រតិទិនសុរិយគតិ (ម៉ោងអាហ្វហ្កានីស្ថាន)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៣
កូដ ISO 3166AF
ដែនកម្រិតខ្ពស់.af
افغانستان.

ប្រទេសអាហ្វហ្កានីស្ថាន ​(ភាសាដារី/បាស្តូ៖ افغانستان) ដោយមានឈ្មោះជាផ្លូវការថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន គឺជា​ប្រទេស​មួយ​ស្ថិតនៅតំបន់​អាស៊ីកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថាននៅ​ភាគ​ខាងកើតនិងត្បូង អ៊ីរ៉ង់នៅភាគខាងលិច តួកមេនីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាននៅភាគខាងជើង និង ប្រទេសចិននៅភាគឦសាន។ អាហ្វហ្កានីស្ថានមានផ្ទៃក្រឡាសរុប ៦៥២,៨៦៤ គីឡូម៉ែត្រការ៉េដោយគ្រប​ដណ្តប់ទៅដោយតំបន់ភ្នំ និងវាលទំនាប​នៅភាគខាង​ជើងនិងនិរតី។ កាប៊ុលគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេស។ យោងទៅតាមវិវេចនាចំនួនប្រជាជនពិភពលោកដែលគិតត្រឹមឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមានចំនួន ៤០.២ លាននាក់ រីឯអាជ្ញាធរព័ត៌មានស្ថិតិជាតិអាហ្វហ្កានីស្ថានវិញបានប៉ាន់ប្រមាណចំនួនប្រជាជនខ្លួនថាមានចំនួន ៣២.៩ លាននាក់គិតត្រឹមឆ្នាំ២០២០។[១៦]

មនុស្សបានមកតាំងទីលំនៅលើទឹកដីអាហ្វហ្កានីស្ថានចាប់តាំងពីយុគសម័យប៉ាឡេអូលីទិកកណ្តាលមកម្លេះហើយវាមានទីតាំងស្ថិតនៅជាប់ផ្លូវសូត្រដែលត្រូវជាផ្លូវពាណិជ្ជកម្មបុរាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយវាបានភ្ជាប់តំបន់បជ្ឈឹមបូព៌ាជាមួយផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។ ទឹកដីអាហ្វហ្កានីស្ថានគឺជាទីកន្លែងកំណើតនៃជាតិសាសន៍ជាច្រើនហើយធ្លាប់បានឆ្លងកាត់ប្រតិបត្តិការយោធាប្រវត្តិសាស្ត្រធំៗរួមមាន៖ យុទ្ធនាការឈ្លានពានរបស់មហាក្សត្រអាឡិចសាន់ដឺ ចក្រភពមយូរ ជនជាតិអារ៉ាប់ ពួកម៉ុងកូល ចក្រភពអង់គ្លេស សូវៀត និងក្នុងពេលថ្មីៗនេះគឺយុទ្ធនាការរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ ចក្រភពជាច្រើនបាននិម្មិតឡើងនៅលើទឹកដីប្រទេសនេះរួមមាន៖ ចក្រភពសាណានីដ សាហ្វារីដ ហ្កាស្សនាវីដ ហូតាក់ ឌូរ៉ានី និងចក្រភពជាច្រើនៗទៀត។[១៧]

រដ្ឋសម័យនៃអាហ្វហ្កានីស្ថានបានផ្តើមឡើងដំបូងចេញពីរាជវង្សហូចាក់ និងរាជវង្សឌូរ៉ានីនៅក្នុងសតវត្សទី១៨។ នៅចុងសតវត្សទី១៩ អាហ្វហ្កានីស្ថានបានក្លាយជារដ្ឋទ្រនាប់រវាងទឹកដីអាណានិគមអង់គ្លេសគឺរាជឥណ្ឌា និងចក្រភពរុស្ស៊ី។ បន្ទាប់ពីសង្គ្រាមអង់គ្លេស-អាហ្វហ្កានីស្ថានលើកទី៣ បានបញ្ចប់នៅក្នុងឆ្នាំ១៩១៩ ប្រទេសនេះក៏បានរួចផុតពីនឹមត្រួតត្រារបស់បរទេសហើយទីបំផុតបានបង្កើតចេញជារាជាណាចក្រអាហ្វហ្កានីស្ថាននៅខែមិថុនា ឆ្នាំ១៩២៦ ដោយមានការដឹកនាំពីស្តេចអាម៉ានូឡា។ របបរាជានិយមនៅអាហ្វហ្កានីស្ថានមានអត្ថិភាពជិត ៥០ ឆ្នាំមុនពេលត្រូវបានដួលរលំនៅក្នុងរជ្ជកាលស្តេចសាហ៊ែររួចក៏លេចចេញជាសាធារណរដ្ឋនៅអំឡុងខែកក្កដា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៨ រដ្ឋប្រហារមួយទៀតបានកើតឡើងហើយប្រទេសអាហ្វហ្កានីស្ថានក៏បានក្លាយជារដ្ឋកុម្មុយនីស្ត។ នៅទស្សវត្តឆ្នាំ១៩៨០ សង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានក៏បានផ្ទុះឡើងដោយចលនាមូចាហ៊ីឌីនចង់ផ្តួលរំលំរបបកុម្មុយនិស្តថ្មី។ នៅត្រឹមឆ្នាំ១៩៩៦ ទឹកដីអាហ្វហ្កានីស្ថានភាគច្រើនបានធ្លាក់ចូលក្នុងដៃក្រុមមូលដ្ឋាននិយមឥស្លាមមួយដែលគេតែងហៅថាតាលីបង់, ក្រុមនេះបានបង្កើតចេញជារបបផ្តាច់ការរយៈពេល ៥ ឆ្នាំមុនពេលត្រូវផ្តួលរំលំវិញនៅក្នុងឆ្នាំ២០០១។ តាលីបង់ត្រូវបានទម្លាក់ចេញពីអំណាចដោយកងកម្លាំងអាមេរិកប៉ុន្តែក្រុមនេះមិនបានរលាយសាបសូន្យឡើយ។ ដោយហេតុនេះហើយទើបមានសង្គ្រាមរយៈពេល ២០ ឆ្នាំផ្ទុះឡើងរវាងរដ្ឋាភិបាលរណបអាមេរិកនិងចលនាតាលីបង់ហើយនៅក្នុងឆ្នាំ២០២១ អាមេរិកបានប្រកាសដកទ័ពចេញខណៈដែលក្រុមតាលីបង់បានបើកប្រតិបត្តិការយោធាប្រឆាំងដ៏ធំមួយដែលនាំឱ្យពួកគេឡើងត្រឡប់កាន់អំណាចវិញ។

អាហ្វហ្កានីស្ថានមានកម្រិតភេរវកម្ម ភាពក្រីក្រ កង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងអំពើពុករលួយខ្ពស់បំផុតនៅក្នុងចំណោមប្រទេសដទៃលើពិភពលោក។ ប្រទេសនេះសព្វថ្ងៃគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហ្សេ៧៧ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងចលនាមិនចូលបក្សសម្ព័ន្ធ។ សេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩៦ នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុប (ផសស) ស្មើនឹង ៧២.៩ ពាន់លានដុល្លារបើគិតតាមយុគភាពអំណាចនៃការទិញ។ ប៉ុន្តែបើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗវិញ (យអទ) អាហ្វហ្កានីស្ថានគឺស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតដោយជាប់ចំណាត់ថ្នាក់លេខ ១៦៩ នៅក្នុងចំណោមប្រទេសសរុបចំនួន ១៨៦ ប្រទេសគិតត្រឹមឆ្នាំ២០១៨។

និរុត្តិសាស្ត្រ

[កែប្រែ]

អាហ្វហ្កានីស្ថាន រួមភាគ अश्वक (អស្វកៈ) និង स्थान (ស្ថាន) ជាភាសាសំស្ក្រឹត។ अश्वक (អស្វកៈ) ផ្លាស់ប្តូរជា आश्विन (អស្វិន ៖ អ្នក​ជិះ​សេះ)។ ជាភាសាខ្មែរ នាមនៃប្រទេស​នេះ​ជា «អស្វិនស្ថាន» ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំ។ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីស្តរបស់អាហ្វហ្កានីស្ថាន របបកុំមុយនីស្តនៅក្នុងទីក្រុង​កាប៊ុលបានរលំរលាយទាំងស្រុងនៅឆ្នាំ១៩៩២។

ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថាន​ផ្សេងៗគ្នាបានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបាន​តស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និង សង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាប៊ុលបាននៅឆ្នាំ១៩៩៦ និង​អាចចាប់យកចំណែក​ដី​នៃ​ប្រទេសជាច្រើន​ដែលនៅក្រៅការ​គ្រប់គ្រង​នៃ​ពួកសម្ព័ន្ធមិត្ត ខាងជើង​ នៅភាគឦសាន។ ក្រោយ​អំពើភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំង ទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាដិន។ នៅចុងឆ្នាំ២០០១ មាន​កិច្ចប្រជុំមួយ​នៅទីក្រុងប៊ែន ប្រទេសអាល្លឺម៉ង់ ដើម្បី​បង្កើតនូវបែបបទមួយសម្រាប់​ការស្ថាបនា​នយោបាយ​ឡើងវិញ ដែលផ្ដល់ជា​ចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និង​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៤ ហាមីដ កាហ្សៃ បានក្លាយ​ជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ភូមិសាស្ត្រ

[កែប្រែ]

រដ្ឋាភិបាល

[កែប្រែ]

សេដ្ឋកិច្ច

[កែប្រែ]

ប្រជាសាស្ត្រ

[កែប្រែ]

វប្បធម៌

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. ជំរឿនចុងក្រោយនៅប្រទេសអាហ្វហ្កានីស្ថានគឺត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៧៩ ប៉ុន្តែវាមិនមានលក្ខណៈពេញលេញទេ។ ដោយសារតែជម្លោះដែលកំពុងកើតមាននៅក្នុងប្រទេស គ្មានជំរឿនផ្លូវការណាមួយដែលត្រូវបានធ្វើឡើងចាប់តាំងពីជំរឿនឆ្នាំ១៩៧៩ មកនោះទេ។[]
  2. អាហ្វហ្កានីស្ថានគឺជារដ្ឋអត្ថាធិបតេយ្យសុទ្ធសាធ ដោយច្បាប់ទាំងអស់មានប្រភពចេញមកពីមេដឹកនាំកំពូល។ ច្បាប់ឯកភាពត្រូវបានប្រើប្រាស់ដំបូងនៅក្នុងចំណោមក្រុមតាលីបង់ ប៉ុន្តែត្រូវបានលុបចោលវិញខណៈដែលមេដឹកនាំកំពូលបានក្ដោបអំណាចផ្តាច់មុខនៅប៉ុន្មានខែក្រោយបន្ទាប់ពីតាលីបង់បានត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១។[][][] អាហ្វហ្កានីស្ថានមានអង្គក្រុមប្រឹក្សារដ្ឋាភិបាលមួយហៅ ក្រុមប្រឹក្សាថ្នាក់ដឹកនាំ ប៉ុន្តែតួនាទីរបស់វាកំពុងត្រូវរងការគំរាមកំហែងដោយសារតែមេដឹកនាំកំពូលប្រទេសមិនបានកោះប្រជុំអស់រយៈពេលជាច្រើនខែ (គិតត្រឹមខែមីនា ឆ្នាំ២០២៣) ហើយការដឹកនាំដោយក្រឹត្យកំពុងកើនមានកាន់តែខ្លាំង។[១០]

ឯកសារយោង

[កែប្រែ]
  1. Tharoor, Ishaan (19 June 2013). "The Taliban's Qatar Office: Are Prospects for Peace Already Doomed?". Time. ល.ត.ម.អ. 0040-781X. https://world.time.com/2013/06/19/the-talibans-qatar-office-are-prospects-for-peace-already-doomed/. 
  2. "Population Matters". 3 March 2016. Archived from the original on 16 August 2021. Retrieved 17 តុលា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. timesofindia (23 August 2021). "Afghanistan's ethnic mosaic". The Times of India.
  4. World Population Review (19 September 2021). ""Afghanistan Population 2021"".
  5. statista.com (20 August 2021). "Distribution of Afghan population by ethnic group 2020".
  6. reliefweb.int (14 August 2011). "Afghan Ethnic Groups: A Brief Investigation".
  7. T. S. Tirumurti (26 May 2022). "Letter dated 25 May 2022 from the Chair of the Security Council Committee established pursuant to resolution 1988 (2011) addressed to the President of the Security Council" (PDF). United Nations Security Council. Retrieved 17 October 2023.
  8. Kraemer, Thomas (27 November 2022). "Afghanistan dispatch: Taliban leaders issue new orders on law-making process, enforcement of court orders from previous government". JURIST. https://www.jurist.org/news/2022/11/afghanistan-dispatch-taliban-leaders-issue-new-orders-on-law-making-process-enforcement-of-court-orders-from-previous-government/. 
  9. Dawi, Akmal (28 March 2023). "Unseen Taliban Leader Wields Godlike Powers in Afghanistan". Voice of America. https://www.voanews.com/a/unseen-taliban-leader-wields-godlike-powers-in-afghanistan-/7026112.html. 
  10. (10 March 2023)"Senior Afghan Taliban figures move to curb leader". Expert Briefings. DOI:10.1108/OXAN-DB276639.
  11. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  12. ១២,០ ១២,១ ១២,២ ១២,៣ "Afghanistan". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 17 October 2023.
  13. "Gini Index". World Bank. Archived from the original on 11 ឧសភា 2014. Retrieved 17 សីហា 2021.
  14. Human Development Report 2021/2022: Uncertain Times, Unsettled Lives: Shaping our Future in a Transforming World. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 2022. pp. 284. ល.ស.ប.អ. 9789211264517. https://hdr.undp.org/system/files/documents/global-report-document/hdr2021-22pdf_1.pdf។ បានយកមក 17 October 2023. 
  15. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 17 October 2023. 
  16. (ជាភាសាអារ៉ាប់ផង និងអង់គ្លេសផង) د هېواد د وګړو اټکل برآورد نفوس کشور1399 (Report). បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ 3 កក្កដា 2020. https://web.archive.org/web/20200703171906/https://www.nsia.gov.af:8080/wp-content/uploads/2020/06/%D8%A8%D8%B1%D8%A2%D9%88%D8%B1%D8%AF-%D9%86%D9%81%D9%88%D8%B3-%DA%A9%D8%B4%D9%88%D8%B1-%DB%B1%DB%B3%DB%B9%DB%B9-%D9%86%D8%B3%D8%AE%DB%80-%D8%A7%D9%88%D9%84.pdf។ បានយកមក 17 October 2023. 
  17. Griffin, Luke (14 មករា 2002). "The Pre-Islamic Period". Afghanistan Country Study. Illinois Institute of Technology. Archived from the original on 3 November 2001. Retrieved 10 កញ្ញា 2021.