កាហ្សាក់ស្ថាន
Қазақстан Республикасы (ភាសាកាហ្សាក់) | |
---|---|
![]() ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | អាសតាណា 51°10′N 71°26′E / 51.167°N 71.433°E |
ទីក្រុងធំបំផុត | អាល់ម៉ាទី 43°16′39″N 76°53′45″E / 43.27750°N 76.89583°E |
ភាសាផ្លូវការ | ភាសាកាហ្សាក់ ភាសារុស្ស៊ី |
គីរីឡុស[lower-alpha ១] ឡាតាំង[lower-alpha ២] | |
ក្រុមជនជាតិ (ឆ្នាំ ២០២១)[១] |
|
សាសនា (ឆ្នាំ ២០២១)[១] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋប្រធានាធិបតីនិយម |
កាស៊ីម យ៉ូម៉ារ តូកាយអេវ | |
អាលីកាន ស្មៃលូវ | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
ម៉ាហ្ស៊ីលីស | |
និម្មិតកម្ម | |
១៤៦៥ | |
១៣ ធ្នូ ១៩១៧ | |
១៩ មិថុនា ១៩២៥ | |
៥ ធ្នូ ១៩៣៦ | |
- ប្រកាសអធិបតេយ្យភាព | ២៥ តុលា ១៩៩០ |
- ប្រកាសជាសាធារណរដ្ឋ | ១០ ធ្នូ ១៩៩១ |
- ប្រកាសឯករាជ្យពីសហភាពសូវៀត | ១៦ ធ្នូ ១៩៩១ |
២១ ធ្នូ ១៩៩១ | |
- ចូលជាសមាជិកអង្គការសហប្រជាជាតិ | ២ មីនា ១៩៩២ |
៣០ សីហា ១៩៩៥ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២,៧២៤,៩០០ គ.ម២ (ទី៩) |
- ផ្ទៃទឹក (%) | ១.៧ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ![]() |
- ដង់ស៊ីតេ | ៧ នាក់/គ.ម២ (ទី២៣៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៨) | ![]() ទាប |
HDI (២០២១) | ![]() ខ្ពស់ណាស់ · ទី៥១ |
រូបិយវត្ថុ | តាំងកា (₸) (KZT) |
ល្វែងម៉ោង | UTC+៥ / +៦ (លិច / កើត) |
ទម្រង់កាលបរិច្ឆេទ | ឆ្នាំ.ថ្ងៃ.ខែ / yyyy.dd.mm[lower-alpha ៣] |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៧-៦xx, +៧-៧xx |
កូដ ISO 3166 | KZ |
ដែនកម្រិតខ្ពស់ | .kz .қаз |
ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីឈ្មោះថា ន័រស៊ុលតង់ (ធ្លាប់ហៅថា"អាស្តាណា") និងមានទីក្រុងធំបំផុតឈ្មោះអាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។
ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយខ្លួនជាអ្នកផលិត ផសស ក្នុងតំបន់បានជាង ៦០ ភាគរយ តាមរយៈឧស្សាហកម្មប្រេង និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែដ៏ច្រើនផងដែរ។[៦] កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក សហគមន៍នៃរដ្ឋឯករាជ្យ អង្គការសហប្រតិបត្តិការសៀងហៃ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប អង្គការសហប្រតិបត្តិការឥស្លាម អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ។
ប្រវត្តិសាស្ត្រ[កែប្រែ]
នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖
- ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
- ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
- សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។
ភូមិសាស្ត្រ[កែប្រែ]
ទីតាំងភូមិសាស្ត្រ[កែប្រែ]
ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។
កូអរដោនេភូមិសាស្ត្រ[កែប្រែ]
ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។
ផ្ទៃដី[កែប្រែ]
ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រអារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រអារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រកាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។
បញ្ជីទីក្រុងនៅកាហ្សាក់ស្ថាន[កែប្រែ]
ចំណាត់ថ្នាក់លេខ | តំបន់ | ប្រជ. | |||||||
---|---|---|---|---|---|---|---|---|---|
![]() អាល់ម៉ាទី ![]() នុរស៊ុលតង់ |
1 | អាល់ម៉ាទី | អាល់ម៉ាទី | 1,854,656 | ![]() ស៊ីមកេនត៍ ![]() ការ៉ាហ្គានដា | ||||
2 | នុរស៊ុលតង់ | នុរស៊ុលតង់ | 1,078,384 | ||||||
3 | ស៊ីមកេនត៍ | តួគីស្ថាន | 1,009,086 | ||||||
4 | ការ៉ាហ្គានដា | ការ៉ាកាន់ឌី | 497,712 | ||||||
5 | អាកតូបេ | អាកតូបេ | 487,994 | ||||||
6 | តារ៉ាហ្ស | ចាមប៊ីល | 357,791 | ||||||
7 | ប៉ាវឡូដារ | ប៉ាវឡូដារ | 333,989 | ||||||
8 | អូស្កេមេន | កាហ្សាក់ស្ថានខាងកើត | 331,614 | ||||||
9 | សេមេយ៍ | កាហ្សាក់ស្ថានខាងកើត | 323,138 | ||||||
10 | អាទីរ៉ាវ | អាទីរ៉ាវ | 269,720 |
កំណត់សម្គាល់[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ ១,០ ១,១ "(ជាភាសាកាហ្សាក់) 2021 жылғы Қазақстан Республикасы халқының ұлттық санағының қорытындылары". ទីភ្នាក់ងារនៃផែនការយុទ្ធសាស្រ្ត និងកំណែទម្រង់នៃការិយាល័យស្ថិតិជាតិ សាធារណរដ្ឋកាហ្សាក់ស្ថាន. Archived from the original on 2022-09-02. Retrieved 21 មករា 2023.
- ↑ "Негізгі". stat.gov.kz. Archived from the original on 30 ឧសភា 2019. Retrieved 14 វិច្ឆិកា 2021.
- ↑ ៣,០ ៣,១ ៣,២ ៣,៣ "World Economic Outlook Database, October 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 21 មករា 2023.
- ↑ "GINI index (World Bank estimate)". data.worldbank.org. World Bank. Archived from the original on 18 ឧសភា 2020. Retrieved 21 មករា 2023.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Retrieved 21 មករា 2023.
- ↑ Zarakhovich, Yuri (27 September 2006). "Kazakhstan Comes on Strong". Time. http://content.time.com/time/world/article/0,8599,1539999,00.html.
|
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- Pages containing cite templates with deprecated parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទខ្លីមិនពេញលេញ
- កាហ្សាក់ស្ថាន
- ប្រទេស
- ប្រទេសអាស៊ីកណ្តាល
- ប្រទេសអឺរ៉ុបខាងកើត
- រដ្ឋសមាជិកនៃសហគមន៍នៃរដ្ឋឯករាជ្យ
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការស៊ាងហៃ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃក្រុមប្រឹក្សាតួកស៊ីគ
- ប្រទេសនៅអាស៊ី
- ប្រទេសនៅទ្វីបអឺរ៉ុប
- ប្រទេសឆ្លងទ្វីប
- ប្រទេសនៅអាស៊ីកណ្តាល